ព័ត៌មាន
បំផ្លាស់ប្តូរជីវិតថ្មីតាមជំនឿថ្មី
ក្នុងឆ្នាំ២០២៣នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជានឹងត្រៀមរៀបចំពិធីជម្រុជទឹកដល់បេក្ខជនសរុបចំនួន២៣៦នាក់ដែលរស់នៅក្នុងតំបន់ផ្សេងក្នុងប្រទេសកម្ពុជានាឱកាសបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងខាងមុខនេះ។ កាលពីថ្ងៃទី២៦ ខែកុម្ភៈនេះ លោកអភិបាលទាំងបីភូមិភាគរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាធ្វើពិធីត្រាស់ហៅបេក្ខជនម្នាក់ៗដើម្បីបង្ហាញខ្លួនជាផ្លូវការណ៍ និងត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក។ នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញកំពុងសិក្សាជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់ព្រះសហគមន៍តាំងពីតូច ដោយនៅផ្ទះមានពូម្នាក់ជាគ្រីស្តស័ទ»។ ទង្វើរបស់ពូ ឃ្លាគម្ពីរ និងសកម្មភាពព្រះសហគមន៍ក្នុងតំបន់ បានជំរុញចិត្តយុវ័នរូបនេះ ចង់កែប្រែជីវិតរបស់ខ្លួន។ សាមីបន្តថា តាមរយៈការមើលឃើញព្រះសហគមន៍ចេះរំលែកសេចក្ដីស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរមួយដែលដក់ក្នុងចិត្តរបស់គាត់គឺ «ចូរស្រឡាញ់អ្នកដទៃឱ្យដូចព្រះជាម្ចាស់ស្រឡាញ់យើង»។ «ព្រះបន្ទូលនេះបានណែនាំឱ្យយើងចេះស្រឡាញ់អ្នកដទៃទាំងអ្នកក្រីក្រនិងអ្នកពិការផងដែរ
ដូនជីជនជាតិជប៉ុនចំណាយពេលជិត២០ឆ្នាំក្នុងវិស័យអប់រំកុមារ
ស្ត្រីវ័យ៨១ឆ្នាំ ជាជនជាតិជប៉ុនបានមករស់នៅក្នុងប្រទេសកម្ពុជា ជិត២០ឆ្នាំ ដោយខិតខំបម្រើការងារក្នុងវិស័យអប់រំសម្រាប់កុមារកម្ពុជា ឲ្យមានទស្សនវិស័យវែងឆ្ងាយ។ ដូនជី ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុមគ្រួសារបងស្រីស្រឡាញ់ព្រះយេស៊ូនៅចូហ្វែល មានប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណទាំងអស់គ្នាដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នាចូលរួមជាមួយខ្ញុំគ្រប់កិច្ចការ»។ រយៈពេលកន្លងមកនេះ ដូនជីស៊ីនកុ តែងតែធ្វើសកម្មភាពរបស់ខ្លួននៅក្នុងតំបន់កំពត ដោយផ្តោតសំខាន់លើអំណានសម្រាប់កុមារនិងជំទង់។ គាត់បានឲ្យដឹងថា «សមត្ថភាពនៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿថាការអាននិងការរិះគិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការអានជាមួយមិត្តរបស់អ្នក ខ្ញុំអានជាមួយអ្នក»។ ទោះបីមកដល់ប្រទេសកម្ពុជាក្នុងវ័យ៦៣ឆ្នាំហើយក៏ដោយ ក៏ដូនជីរូបនេះនៅតែខិតខំរៀនភាសាខ្មែរផង និងអង់គ្លេសផង
លោកបូជាចារ្យដើរជាមួយសន្តីតេរេសានៃព្រះកុមារយេស៊ូក្នុងរដូវ៤០ថ្ងៃ
ក្នុងកិច្ចប្រជុំរិះគិតរបស់លោកបូជាចារ្យ និងលោកឧបដ្ឋាកក្នុងភូមិភាគភ្នំពេញ ដែលណែនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈនេះ បានរិះគិតអំពីរដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយរួមដំណើរជាមួយសន្តីតេរេសានៃព្រះកុមារយេស៊ូនៅទីក្រុងលីស្យឺ។ លោកអភិបាលអូលីវីយ៉េ ណែនាំអំពីផ្លូវដ៏តូចរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូដែលមានចំនួន ៥ចំណុច គឺរួមមាន ទី១ គោលបំណងប្ដេជ្ញាចិត្តដែលចង់ចូលក្នុងភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះសម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។ ក្នុងចំណុចទី២ គឺត្រូវទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់ខ្សោយរបស់យើង។ ទី៣ ទុកចិត្តលើព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែលយើងចង់រស់នៅក្នុងព្រះជន្មរបស់ព្រះអង្គ។ ត្រង់ចំណុចនេះលោកអភិបាលពន្យល់ថា យើងមិនទីពឹងលើអំណោយទាននិងកម្លាំងផ្ទាល់ខ្លួន ប៉ុន្តែយើងទីពឹងលើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ
បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព
បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅព្រះវិហារក្សត្រីនៃសន្តិភាព ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមកាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតអ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាសដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ គឺចូលទៅក្នុងអត្តសញ្ញាណថ្មីរបស់យើង ដែលមិនមែនត្រឹមតែជាប្រជាជនដែលរស់នៅប្រទេសកម្ពុជា ប៉ុន្តែយើងគឺជាប្រជាជនរបស់ព្រះជាម្ចាស់ផ្ទាល់ ដោយមានព្រះយេស៊ូជាសិរិសាដែលណែនាំឱ្យរស់នៅជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ និងជាគ្រីស្តស័ទនៅក្នុងសង្គម។ លោកអភិបាលមានប្រសាសន៍ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន
ជនមានពិការភាពទទួលអំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត
ក្នុងអំឡុងពេលរដូវបុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារសន្តយ៉ូសែបផ្សារតូចបានចែករំលែកអំណរសប្បាយជូន ជនមានពិការភាពប្រមាណជា៨០នាក់ មកទទួលទានអាហាររួមគ្នា ទទួលគ្រឿងឧបភោគមួយចំនួន ឈ្វេងយល់អំពីអត្ថន័យនៃបុណ្យព្រះយេស៊ូប្រសូត និងចូលរួមប្រឡងទស្សទាយបទចម្រៀងយករង្វាន់អនុស្សាវរីយ៍ជាដើម។ កម្មវិធីនេះអញ្ជើញចូលរួមជាអធិបតីភាពដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធានមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគខាងជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុងព្រះសហគមន៍ព្រះវិហារសន្តយ៉ូសែបផ្សារតូច ជាតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជនមានពិការភាព លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថាដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេសនៅថ្ងៃនេះ
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ប្រកាសដំណឹងល្អតាមរយៈការលេងកីឡា
ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូតនិងពញ្ញាក់អារម្មណ៍យុវជនឱ្យចាប់អារម្មណ៍ជាមួយព្រះសហគមន៍ ក៏ដូចជារបៀបនៃការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍តាមរយ:អំណរសប្បាយ ដោយមានកីឡាករមកពីព្រះសហគមន៍ចំនួន៨ក្នុងភូមិភាគភ្នំពេញសរុប១៦០នាក់ចូលរួមប្រកួត។ កម្មវិធីកីឡានេះ ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលដឹកនាំដោយ លោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ សិលា សុខ ណា នាថ្ងៃទី២៩និង៣១ ធ្នូ ២០២២។ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួតកីឡានេះជាឱកាសឱ្យយុវជនមានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏ដូចជាចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។
ព្រះសហគមន៍ភូមិភាគភ្នំពេញគោរពវិញ្ញាណក្ខន្ធអតីតសម្តេចប៉ាប
ក្នុងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសម្តេចប៉ាបបេណេឌិកទី១៦ និងបុណ្យគោរពព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា យប់នេះឱ្យយើងស្តាប់ម្តងទៀតអំពីការអប់រំរបស់សម្តេចប៉ាប បេណេឌិកតូ ទី១៦ ដែលបានជម្រុញយើង ដើម្បីឱ្យយើងបន្តបេសកកម្មរបស់ព្រះជាម្ចាស់។ ថ្លែងក្នុងធម្មទេសនា នៅព្រះវិហារក្សត្រីនៃសន្តិភាពអរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលមានអង្គទូតពីប្រទេសអាល្លឺម៉ង់និងបារាំង រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាចូលរួម និងគ្រីស្តបរិស័ទចាស់ក្មេងយ៉ាងច្រើនកុះករផង លោកអភិបាលបានលើកឡើងថា ក្នុងកិច្ចជំរុញនោះ មាន៥ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាបបានផ្តល់ជាទិសដៅសម្រាប់គ្រីស្តបរិស័ទរស់នៅក្នុងសង្គមនិងមានជំនឿរឹងមាំ។ «ទី១ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ទី២ជំនឿបំភ្លឺជីវិតរបស់យើង
គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព
គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
ព្រះយេស៊ូប្រសូតផ្តល់អំណរគ្រួសារក្រីក្រក្នុងខេត្តកោះកុង
ដើម្បីចូលរួមអំណរសប្បាយក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ព្រះវិហារសន្តម៉ាថាយនៃព្រះសហគមន៍កោះកុង កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់លៀងមួយសម្រាប់គ្រួសារក្រីក្រដែលមានជំងឺប្រចាំកាយ ចំនួន២៥គ្រួសារ ដោយមានការចែកអំណោយនិងពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទឯទៀតៗប្រមាណជាង១០០នាក់។ ថ្លែងទៅកាន់អ្នកចូលរួម លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារមួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមកពីទីឆ្ងាយជិតដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។ លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមានសេចក្ដីសុខទាំងអស់គ្នា។ លោកអភិបាលបានជូនពរ ដល់គ្រួសារទាំង២៥ទាំងអស់ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្តតស៊ូ។ លោកបញ្ជាក់ថា
លោកអភិបាលអូលីវីយ៉េ៖ ការទទួលស្វាគមន៍ដ៏កក់ក្តៅជាការប្រកាសដំណឹងល្អ
នៅក្នុងពិធីប្រសិទ្ធពរលើបន្ទប់អធិដ្ឋានសន្តម៉ាថាយជាគ្រីស្តទូត (Saint Mathew the apostle)និងសាលាមេត្តេយ្យនៅព្រះសហគមន៍កោះកុង លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា តួនាទីរបស់គ្រីស្តបរិស័ទគឺ កែប្រែចិត្តគំនិតផ្ទាល់ខ្លួនដើម្បីប្រកាសដំណឹងល្អ។ លោកអភិបាលមានប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់អធិដ្ឋាន ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃសន្តម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយដែលបានកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយទៅតាមសមត្ថភាពរបស់យើង។» លោកអភិបាលបញ្ជាក់។ លោកម៉ាថាយជាគ្រីស្តទូតម្នាក់ក្នុងចំណោមសាវ័កទាំង១២ ដែលបានដើរតាមព្រះយេស៊ូទៅប្រកាសដំណឹងល្អ ហើយបន្ទាប់មកលោកបានកត់ត្រានូវកិច្ចការជាច្រើនដែលព្រះយេស៊ូបានធ្វើ។ លោកអភិបាលអូលីវីយ៉េបានរំលឹកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់អានព្រះគម្ពីរដំណឹងល្អដែលនិពន្ធឡើងដោយលោកម៉ាថាយ ដើម្បីប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។
មេកាយឫទ្ធិរៀនអំពីភាពជាអ្នកដឹកនាំក្រុមតាមសៀវភៅថ្មី
យុវជនជាមេកាយឫទ្ធិរបស់ព្រះសហគមន៍កាតូលិក១៥០នាក់មកពីមណ្ឌលសកម្មភាពនានាក្នុងភូមិភាគភ្នំពេញបានចូលរួមបោះជំរំរិះគិតអំពីរបៀបថ្មីដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយការិយាល័យយុវជន ជំទង់និងកុមាររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ព្រះសហគមន៍ចែកទាននិងអញ្ជើញអ្នកក្រីក្រហូបអាហារ
ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញបានចែកទាននិងអញ្ជើញអ្នកក្រីក្រចំនួន២០០គ្រួសារពិសារអាហារជុំគ្នា។ «ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះសម្តីរបស់អ្នកស្រី សាម សុខា អាយុ៤២ឆ្នាំ ដែលបានរៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធីផ្តល់ទានរបស់ព្រះសហគមន៍កាតូលិកជូនដល់គ្រួសារក្រីក្រក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូតក្នុងឆ្នាំនេះ។ អ្នកស្រីសុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។» អ្នកស្រីសុខា ជាអ្នកទទួលអំណោយម្នាក់ក្នុងចំណោម២០០គ្រួសារដែលព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ស្ថិតក្នុងរាជធានីភ្នំពេញបានចែកទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត កាលពីថ្ងៃទី១១ខែធ្នូ កន្លងទៅ ដោយមានទាំងអាហារជប់លៀងមួយពេលផងដែរ។ អ្នកស្រី