ព័ត៏មាន

ព័ត៌មាន

ដូនជី​ម៊ែកស៊ី៖បម្រើ​អ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ

«សូមក្លាយជាបេសកជននៃសន្តវ៉ាំង​សង់​ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជា​សម្តី​​ចុង​ក្រោយ​របស់​ដូនជី ម៊ែកស៊ី ឌីសូ ជា​សមាជិក​នៃ​ក្រុម​បុត្រី​មេត្តាករុណា​ (Daughter of Charity) មុន​ថ្ងៃ​លាចេញពី​កម្ពុជា បន្ទាប់​ពី​បេសកកម្ម​បានជាង​២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខ​ស្រស់ស្រាយ​ទទួល​ភ្ញៀវ និង​មនុស្ស​ជាច្រើន​ដែល​មក​ចូលរួម​ពិធី​ជម្រាប​លា​របស់​គាត់​ ដូនជីរូប​នេះ បាន​ពោល​ទៀតថា «សាសនទូត​​បរទេស នឹង​ចេញ​ពីប្រទេស​កម្ពុជា​ទៅប្រទេស​វិញ​នៅថ្ងៃ​ណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូប​នេះ​ បាន​លើទឹកចិត្ត​​ ជា​ពិសេស​យុវជន​នៃ​សន្ត​វ៉ាំង​សង់​ដឺប៉ូល​ទាំង​អស់​ឲ្យ​ចូលរួម​សកម្ម​ភាព​បម្រើ​ប្រជាជន​ ជាពិសេស​អ្នក​ក្រីក្រ​ ដើម្បីទទួល​ព្រះពរ​ពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ

គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨

«ទោះបីជា​យើង​ឆ្លង​វប្បធម៌គ្នាទៅវិញទៅមក ​យើង​ត្រូវការ​នឹក​ឃើញ​ដល់អត្តសញ្ញាណ​របស់​យើង​ផ្ទាល់។» នេះ​ជា​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកកម្ពុជា និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សន្តប៉ូល​(SPI) ក្នុង​ថ្ងៃ​បើក​សន្និសីទសម្រាប់​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) ​លើក​ទី​២៨ ដែល​រៀបចំ​ឡើង​ដោយ​​វិទ្យាស្ថាន​សន្តប៉ូល នៅ​សណ្ឋាគារ​តារាអ៊ែរផត ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២៤ ខែ​សីហានេះលើ​ប្រធាន​បទ «ការចង​ចាំ​និង​អត្តសញ្ញាណ»។​ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ប្រធានបទ​នេះ គឺ​ឲ្យយើង​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​វប្បធម៌របស់​យើង​ និង​ពិភពលោក​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ទំនាក់ទំនង​គ្នា​តាម​អ៊ីធឺណេត ដែល​ធ្វើ​ឲ្យ​យើង​អាច​ឆ្លង​វប្បធម៌​ពីមួយទៅមួយ។ យើង​ត្រូវ​រស់នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍

មនុស្ស​ចំនួន​១២​នាក់ បាន​ឈរ​នៅ​ក្រៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ហើយ​បាន​គោះ​ទ្វារ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុង​ដែល​កំពុង​រៀបចំ​ថ្វាយ​សក្ការៈបូជា​ទៅព្រះជាម្ចាស់​បាន​ដឹង។ «តើបងប្អូនមករកអ្វី?»  លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីត​ហស្លេ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​ខាង​ក្រៅទ្វារ។ ពួកគាត់​តប​ថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។» លោកអភិបាល​បាន​អញ្ជើញ​ពួកគាត់ទាំងអស់​ឲ្យ​ចូល​ក្នុង​វិហារ​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​នៅ​មុខ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលជា​ព្រះសហគមន៍នៅ​ភូមិចំការទៀង ឃុំ​គូស ស្រុ​ក​ត្រាំ​កក់​ខេត្ត​តាកែវ។ បេក្ខជន​ទាំងនោះ​បាន​ ចូលរួម​ជាមួយព្រះ​សហគមន៍​ ដោយ​ប្រកាស​ «សុំ​យក​ព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។ ក្នុងធម្មទេសនានាថ្ងៃទី​២១ ខែ​សីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​

«ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​នាង​ម៉ារី​ពិត​ជាអស្ចារ្យ​ ជាព្រះមាតា​នៃពិភព​លោក​ និង​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ព្រះជាម្ចាស់​ពិតជាលើក​ព្រះនាង​ម៉ារីឡើង​ស្ថាន​បរម​សុខ​។» នេះជា​ការ​បញ្ជាក់​របស់​កញ្ញា ភឿន ស្រីនា ដែល​ជា​គ្រីស្ត​បរិស័ទកាតូលិក​ម្នាក់​តែង​តែ​អធិដ្ឋាន​ជា​ពិសេស​តាមរយៈ​នាង​ម៉ារីដែល​ជា​មាតា​របស់​ព្រះយេស៊ូ។ ស្រីនា បាន​ចូលរួម​ក្នុង​បុណ្យ​ព្រះជាម្ចាស់​លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ ដែលជា​បុណ្យឱឡារិក​​មួយ​​របស់​ព្រះសហគមន៍​សកល ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែ​សីហានៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ​។ យុវតីរូប​នេះ បាន​ឲ្យដឹងថា រាល់​ពេល​អធិដ្ឋាន គាត់​ទទួល​អារម្មណ៍ថា នាង​ម៉ារីតែង​នៅ​ក្បែរ​គាត់ ប្រៀបដូចជា​ម្តាយ​ដែល​កំពុង​ចាំ​ស្តាប់​កូន។ យុវតី​ដែល​ជា​អាជីវករ​រូបនេះ​បាន​បន្ថែមថា «ទទួល​បាន​នូវ​ភាព​កក់​ក្ដៅ​ ដោយ​ជឿថា​តាមរយៈ​ព្រះនាង​ម៉ារី ​ខ្ញុំ​អាច​ឆ្លង​ទៅ​ព្រះជាម្ចាស់​បាន​ គឺ​ដូចជាស្ពាន​ចម្លងខ្ញុំទៅព្រះជាម្ចាស់”។»​

ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ

ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី បាន​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​ថ្នាក់អប់រំ​ជំនឿ នា​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​លោក​ឪពុក សិលា សួន ហង្សលី ជា​អធិបតី និង​មាន​បង​ស្រី គ្រូ​អប់រំ​ជំនឿ និង​កុមារ​និង​មនុស្ស​ពេញវ័យ​​ដែល​ទទួល​ការ​អប់រំ​ជំនឿ​ប្រហែល​ជាង​១០០​នាក់​បាន​ចូល​រួម។ ថ្លែង​ក្នុង​កម្មវិធី​នេះលោកបូជាចារ្យ​ សិលា សួន ហង្សលី ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី មាន​ប្រសាសន៍​​ថា ការ​អប់រំ​ជំនឿ​មិន​គ្រាន់​តែ​បង្រៀន គឺ​យើង​ចែក​រំលែក​បទ​ពិសោធ​នៃ​ជំនឿ​។ ហើយ​ការ​បិទ​​​វគ្គ​

គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍

គ្រីស្តបរិស័ទ គណៈកម្មការព្រះសហគមន៍ ព្រមទាំងអ្នកស្រី ប៉ោះ​ វ៉ារី បានរួបរួមគ្នាអធិដ្ឋាន និងប្រារព្ធពិធីអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោកបូជាចារ្យ សិលា ង្វៀង ឌឺកម៉ោ ដែលជាអ្នកបានជួយគាំទ្រថវិកាសម្រាប់ការសាងសង់អាគារព្រះវិហារ សន្តសិលា ពោធិតុង និងបន្ទប់ថ្នាក់រៀនអក្ខរកម្ម ក្នុងព្រះសហគមន៍ជាយរាជធានីភ្នំពេញមួយនេះ។ ពិធីអភិជា បានប្រារព្ធក្រោមអធិបតីភាពរបស់លោកឪពុក សួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហា

ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ

ព្រះសហគមន៍​កាតូលិក​កម្ពុជា គ្រោង​នឹង​បង្កើត​គណៈកម្មារ​ សម្រាប់ទឹក​ដី​មរណសាក្សី​នៅ​ព្រះសហគមន៍តាំងគោក ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាចំណុច​កណ្តាល​នៃ​ប្រទេសកម្ពុជា។ ក្នុងពិធី​គោរព​អ្នកបម្រើ​ព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោក​អភិបាល​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​នៃ​ភូមិភាគ​បាត់ដំបង និង​កំពង់ចាម រួម​គ្នា​ជាមួយលោក បង្កើត​ឲ្យ​មាន​កន្លែង​ពិសេស​មួយ​លើ​ទឹក​ដី​តាំង​គោក ជា​បូជនីយដ្ឋានសម្រាប់​ជំនឿ។ លោក​បន្ថែម​ថា គឺ​ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​នានា​បាន​​ស្គាល់​ប្រវត្តិសាស្ត្រ​ និង​ជំនឿ​នៃ​ព្រះសហគមន៍​កាតូលិក​កម្ពុជា​។ ព្រះសហគមន៍​តាំង​គោក ​ជាទីកន្លែងសម្រាប់ព្រះសហគមន៍​​កាតូលិកអន្តរភូមិភាគនៅ​កម្ពុជា ដែល​តំបន់នេះ ជាកន្លែង​ប្រវត្តិសាស្ត្រមួយ​ក្នុង​សម័យប៉ុលពត ដោយ​មាន​លោក​អភិបាល​ឆ្មារ សាឡាស​​និង​សហការី​បាន​ធ្លាប់​រស់នៅ​ និង​ស្លាប់​នៅ​ទីនោះ។

វេទិកា​ជជែក​ពិភាក្សា​ជួយ​ដល់​យុវជន​ឲ្យក្លាហាន

មណ្ឌល​និស្សិត​នៃ​ព្រះ​សហគមន៍​កាតូលិក​បាន​បង្កើត​វេទិកា​ជជែក​វែក​ញែក​ស្ដីពី​ «ការ​អប់រំពីចម្ងាយ​(តាមប្រព័ន្ធអនឡាញ)​ នៅកម្ពុជា​បាន​ផ្ដល់​ផល​ល្អជាង​ផល​ប៉ះ​ពាល់​» ដែល​មាន​សិស្ស​និស្សិត​២ក្រុម​ដែល​ ចូល​រួម​គឺ​មានក្រុម​​មតិស្រប​ និងក្រុមមតិបដិសេធ​ នារសៀលថ្ងៃទី​៣១ ​ខែកក្កដា​​ ឆ្នាំ២០២២​។ លោកប៊ុន សុបិន្ត គណៈគ្រប់គ្រង មណ្ឌលនិស្សិតនៃព្រះសហគមន៍កា បាន​ឲ្យដឹងថា វេទិកាជជែកវែកញែកនេះ​ គឺជា​វេទិកា​សេរីមួយ​ ផ្ដល់ឱកាសឲ្យនិស្សិតប្រើប្រាស់សមត្ថភាព ភាពក្លាហាន សាមគ្គីជាក្រុម ហ៊ាន​បញ្ចេញ​មតិយោបល់ ទស្សនៈគាំទ្រឬបដិសេធទៅលើ ប្រធាន​បទ​ និងចេះពិចារណា​ វិភាគដោយផ្អែកទៅលើសីលធម៌ គុណធម៌

បម្រើ​ព្រះសហគមន៍​គឺ​ដោយ​ក្តីស្រឡាញ់​

យុវជនប្រមាណ​ជា១០០នាក់ ដែល​ជា​​​ប្រធាន និង​អនុប្រធាន​យុវជន យុវនារី នៃ​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ ចួប​ជុំ​គ្នា ដើម្បីរិះគិត​អំពី​បទ​ពិសោធ​នៃការ​បម្រើ​និង​រៀន​អំពី​ការលើកទឹកចិត្តគ្នា។ «​យើង​​​ជាគ្រីស្ត​បរិស័ទ​ម្នាក់​ៗ​មាន​តួនាទី​បម្រើ​ព្រះសហគមន៍​​និង​អ្នក​ជុំ​វិញ​យើង​ ដោយ​មិន​គិត​ពី​ផល​ចំណេញ​ខ្លួនឯង​។» យុវជន សុខ​ ចន្នី មកពី​ព្រះសហគមន៍​ពោធិ៍ចិនតុង​នៃមណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មីបាន​លើក​ឡើង​យ៉ាងនេះ នៅក្នុង​ជំនួប​ធ្វើ​ឡើង​កាលពីថ្ងៃទី​២៩-៣១ ខែ​កក្កដា​កន្លងទៅ នៅ​ព្រះវិហារ​សន្ត​មីកាអែល​ ក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ ភាគ​ខាង​លិចនៃ​ប្រទេស​កម្ពុជា។ ចន្នី បាន​ឲ្យដឹងថា ក្នុងកម្មវិធី​នេះ មាន​​ប្រធាន​បទ​ជាច្រើន​​ដែល​ជួយ​ដល់​រូប​គាត់​ឲ្យ​យល់ដឹង​បន្ថែម​អំពី​ជីវិត​នៃការ​បម្រើ​។  ចន្នីបន្ថែម «​ជីវិត​ជាការ​លះបង់​

ប្រេងផ្តល់​កម្លាំង​ដល់​ចាស់ជរា

គ្រីស្ត​បរិស័ទកាតូលិកដែល​ជា​ជន​​​ចាស់ជរា ​និងអ្នកជំងឺ​ចំនួន​៥០នាក់​បាន​មក​ចូលរួម​ទទួល​ប្រេង​ផ្តល់​កម្លាំង​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​រួម​ជាមួយ​ជំនឿ ពី​លោក​បូជាចារ្យ ប៉ូល​រឿង ឆ័ត្រសិរី កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា​ខាង​មុខនេះ​នៅព្រះវិហារ​សន្តយ៉ូសែប(ផ្សារតូច)នារាជ​ធានី​ភ្នំពេញ។​ តាមប្រសាសន៍របស់លោក រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​កម្មភាព​ភ្នំពេញខាង​ជើង និង​ជាអធបតីក្នុងពិធីនេះបានលើកឡើងថា ប្រេងដែលត្រូវលាបជូនលោកតា លោកយាយនាពេលនេះគឺ ជួយឲ្យពួកគាត់​ធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម ឬក៏ជួយឲ្យយើងនឹកឃើញពីការត្រៀមខ្លួនជួបជាមួយព្រះជាម្ចាស់នៅពេលខាងមុខ។ ប្រេង​ដែល​លោក​បូជាចារ្យ​បាន​លាប​ជូន​ចាស់​ជរា គឺ​ជា​ប្រេង​អូលីវ ដែល​ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​លោកអភិបាល​ ក្លាយជា​ប្រេង​ពិសិដ្ឋ​ ជា​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់​គង់នៅជាមួយ​មនុស្សលោកតាម​រយៈ​អគ្គសញ្ញា។ អគ្គសញ្ញាលាបប្រេង ជាអគ្គសញ្ញាមួយក្នុង​​ប្រពៃណីរបស់ព្រះសហគមន៍កាតូលិក​ គឺជាប្រេងផ្តល់កម្លាំង ជាពិសេសសំរាប់អ្នកទន់ខ្សោយ

អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ

បេក្ខជន​ចំនួន​៤​រូប​ បាន​សុំ​ព្រះសហគមន៍​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក កាលពី​ពេល​ថ្មីៗនេះ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល​ នារាជធានីភ្នំពេញ។ «នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះ​ជា​ការ​លើក​ឡើង​របស់​វេរ៉ូនីកា សួន ស្រីនិ មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។ ស្រីនិ​បន្តថា នាង​បាន​រួម​ដំណើរ​ជាមួ​យ​ព្រះសហគមន៍​ក្នុង​រយៈ​ពេល៧ឆ្នាំ​មក​​ហើយ  ទើប​សម្រេចចិត្ត​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ យុវតីរូប​នេះ​ឲ្យដឹងថា ពេល​ជ្រមុជទឹក​ហើយ នាង​គឺជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ និង​មាន​តួនាទី​សំខាន់ គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​និងដើររតាមព្រះជាម្ចាស់។

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប

ក្នុងពិធី​រំលឹក​ដល់​សន្តី​ម៉ារី​ម៉ាដាឡា សម្រាប់​ព្រះសហគមន៍​ស្វាយ​ប៉ាក លោក​បូជាចារ្យ​ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ជា​ប្រធាន​អភិបូជានៅ​ថ្ងៃនោះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប ដូច្នេះ​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត​របស់​យើង ឱ្យ​យើង​ស្វែង​រក​ព្រះយេស៊ូ​គ្រីស្ត។ លោក​បូជាចារ្យ​អធិបតី មាន​បន្ថែម​ថា «អ្នក​មាន​បាប​បាន​ទទួល​អ្វី​ល្អ​មែន​ទែន​ពី​ព្រះជាម្ចាស់។ ជាក់​ស្តែង​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​គឺ​អ្នក​ទោស​(ចោរព្រៃ) ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។» លោក​បូជាចារ្យ​ប៊ឺត​ បន្តថា នាង​ម៉ារីម៉ាដាឡា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​ពិត​មែន​គាត់​ជា​មនុស្ស​មិន​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត គាត់​បាន​កែប្រែ​ចិត្ត​គំនិត ក្លាយជាមនុស្សថ្មី។ ជា​ទូទៅ​មនុស្សទាំង​អស់​មើល​គ្នាតែ​សំបក​ក្រៅ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email