ព័ត៏មាន

ព័ត៌មាន

សាសនាទូតPIMEដំបូងមកកម្ពុជាទទួលមរណភាព

«អ្នកដែលបានជួបលោកពុក បានភ្លក់និងស្គាល់រសជាតិនៃស្ថានបរមសុខ។ នេះជាអ្វីដែលព្រះជាម្ចាស់សង្ឃឹមយើងម្នាក់ៗ ហើយតាមគំរូលោកពុកនាំឲ្យយើងយល់ថា យើងត្រូវច្បាស់លាស់នៅក្នុងគោលដៅនេះ»។ នេះសម្តីរបស់លោកបូជាចារ្យយ៉ាំងលូកា អតីតប្រធានក្រុមគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)នៅកម្ពុជា នៅក្នុងពិធីបុណ្យសពរបស់លោកបូជាចារ្យតូនី វីនដ្រាមីន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) នារាជធានីភ្នំពេញ។ ក្នុងធម្មទេសនា ក្នុងពិធីបុណ្យដែលមានអ្នកចូលរួមតិចតួចនៅក្នុងវិហារ ព្រោះតែការរាលដាលនៃជំងឺកូវីដ១៩ លោកបូជាចារ្យ យ៉ាំងលូការ តាវ៉ូឡា មានប្រសាសន៍ទៀតថា លោកបូជាចារ្យតូនីមានទស្សនៈមួយយ៉ាងច្បាស់លាស់ ហើយគាត់តែងតែយល់និងផ្ទេរគំនិតមួយដល់យើងទាំងអស់គ្នាដែលបានជួបគាត់ «គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

អភិបាលព្រះសហគមន៍ បញ្ញាវន្ត​កម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME

លោក​​​​​បូជាចារ្យ តូនី​ វីនដ្រាមីន​ បាន​ទទួលមរណភាព កាលពីយប់ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្នុងជន្មាយុ​ ៨០ឆ្នាំ​ ដោយរោគាពាធ នៅមន្ទីរពេទ្យ​មួយ​ក្នុងរាជធានីភ្នំពេញ។ ការបាត់បង់រូបលោកបាន​ធ្វើ​ឱ្យ​ព្រះ​ស​ហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ គ្រឹះស្ថាន​សម្ដេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)​ នៅ​កម្ពុជា គ្រីស្តបរិស័ទកាតូលិក បញ្ញាវន្តកម្ពុជា មានសេចក្តីក្តុកក្តួល និងសោកស្តាយ​ជាពន់ពេក។ ​លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​លើកឡើងថា លោកឪពុកតូនី បានថ្វាយជីវិតទាំងស្រុង

លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ

នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់  នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី  (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ នេះបើតាមលិខិតជូនដំណឹងរបស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ។ ប្រភពដដែលបន្តថា សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។ លោកឪពុកតូនី  បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត

CSC ភ្នំពេញ ពង្រឹងសមត្ថភាព អ្នក រាយការណ៍ព័ត៌មានរបស់ខ្លួនតាមព្រះសហគមន៍

ការិយាល័យ ផ្សព្វផ្សាយ ព័ត៌មាន កាតូលិកភូមិភាគ ភ្នំពេញ (CSC Phnom Penh) បណ្តុះបណ្តាលយុវជន អ្នកស្ម័គ្រចិត្ត ចំនួន ២៧ រូប ជា បណ្ដាញអ្នក រាយការណ៍ព័ត៌មាន នៅតាម តំបន់សកម្មភាពទាំង៩ ក្នុងភូមិភាគភ្នំពេញ ដើម្បីពង្រឹង សមត្ថភាព ក្នុង ការ សរសេរ អត្ថបទ

លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)

លោកឪពុក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ១៩៧២។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅភូមិភាគ ម៉ាំង Mans ក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (ហៅកាត់ថា MEP) នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០០១។ លោក វ៉ាំងសង់ សេន័យឆាល់ ទទួលសញ្ញាប័ត្រ បណ្ឌិតទេវវិទ្យា​ខាងព្រះគម្ពីរ ពីសាកលវិទ្យាល័យ កាតូលីយ៉េគេ ឡឺវ៉េន (Katholieke

លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ

កាលពិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អញ្ជើញទៅសួរសុខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០​គ្រួសារ ដែលបានរុះរើ ផ្ទះបណ្តែតទឹកចេញពីដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកអភិបាល បានលើកទឹកចិត្តបងប្អូនឲ្យមានការតស៊ូ ក្នុងជីវិតកុំអស់សង្ឃឹម។ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវតែថែរក្សា អនាម័យជានិច្ច និងរស់នៅរក្សាគម្លាតផងដែរ។ លោកថា “ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលជានិច្ច

​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី

អស់​លោក​បូជាចារ្យ​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី  ដើម្បី​រំឭកពីតួនាទី​របស់​ខ្លួនជាបូជាចារ្យ ដោយ​មានពិធីបុណ្យអភិបូជារួមដោយ​លោក​អភិបាល​អូលីវី​យ៉េ ជ្មីត​ហស្លេ និង​តំណាង​បូជាចារ្យប្រធាន​មណ្ឌល​សកម្មភាព​ទាំង៩ ​នៃព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ចូលរួម​ជាមួយរួមនិង​​តំណាង​គ្រីស្ត​បរិស័ទតិចតួច និងមាន​​​ការ​ផ្សព្វ​ផ្ទាល់លើបណ្តាញសង្គម ​ចេញ​ពីព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ក្នុងឱកាស​អភិបូជា​ប្រសិទ្ធពរ​លើ​ប្រេង​ពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។​ នៅក្នុង​ធម្មទេសនា​នៃ​ពិធី​បុណ្យ​អភិបូជានេះ លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​អូលីវីយ៉េ មាន​ប្រសាសន៍​ក្រើនរំឭក​​អស់​លោក​បូជាចារ្យ​ទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោក​ថា ពេល​ខ្លះ​យើង​ថ្វាយ​អភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ

កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩

កុមារចំនួន៣៥នាក់ដែលមានអាយុចន្លោះពី៥ដល់១៤ឆ្នាំ នៅព្រះវិហារបរិសុទ្ធ ព្រះសហគមន៍សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេតតកណ្ដាល ចូលរួមទិវាសិទ្ធិកុមារអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មិថុនា ២០២១។ កុមារដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានការអប់រំ និងលើកទឹកចិត្តកុមារ ឱ្យស្គាល់អំពីសិទ្ធិដែលអាទិភាពរបស់ខ្លួន ព្រមទាំងរៀនពីរបៀបសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩នេះ។ កញ្ញា គុំ ធីតា មេកាយឫទ្ធិ និងជាគ្រូមត្តេយ្យនៅព្រះសហគមន៍សំរោងធំបានឱ្យដឹងថា កម្មវិធីនេះយើងពន្យល់ពីអត្ថន័យនៃសិទ្ធិទាំង៤ឱ្យកុមារយល់ច្បាស់ និងអនុវត្តផ្ទាល់ខ្លួនមានដូចជា៖ សិទ្ធិរស់រានមានជីវិតដែលមានជម្រក និងអាហារ សិទ្ធិទទួលបានការថែទាំនិងព្យាបាល សិទ្ធទទួលបានការសិក្សាអប់រំ

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត

«ប្រើជីវិត​សម្រាប់​ព្រះគ្រីស្ត​អស់កល្បជានិច្ច មាន​ន័យ​ថា មិនមែន​សម្រាប់​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់ព្រះជាម្ចាស់​ជាអាទិភាព» នេះជា​សម្តី​របស់​និស្សិត​ទេវវិទ្យាល័យ ប៉ូល វិន កាន់ ​ដែល​បាន​ទទួល​មុខងារ​ជាអ្នក​បម្រើ​អាសនៈ ពី​លោក​អភិបាល​ អូលីវីយ៉េ ជ្មីត​អីស្ល៊ែ អភិបាល​ព្រះសហគមន៍កាតូលិភូមិភាគ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារ​សន្ត សិលា និង​សន្ត​ប៉ូល នៃមណ្ឌលសកម្មភាព​ភ្នំពេញថ្មី ក្នុងឱកាស​បុណ្យ​រំឭក​ដល់​សន្ត​យ៉ូហានបាទីស្ត និង​បិទឆ្នាំ​សិក្សា​នៅ​ទេវវិទ្យាល័យ​សន្ត​ យ៉ូហាន​ម៉ារី​វីយ៉ាណែ ដោយ​មាន​តំណាងបូជាចារ្យ និងតំណាងគ្រីស្ត​បរិស័ទចូលរួមតិចតួបំផុត។

ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ជូនម៉ាស ចំនួន២ម៉ឺន ម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់​នៃសាសនាឥស្លាមកម្ពុជា

នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោកបូជាចារ្យកាតូលិក សួន ហង្សលី តំណាងពេញសិទ្ធិ លោក​អូលីវីយ៉េ ជ្មិតហស្លេ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជូនម៉ាសចំនួន២ម៉ឺនម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលដោយលោកសឹម ម៉ាត់ទោត តំណាងឲ្យ​លោកឧញ៉ាសុះកំរ៉ី ជាគណៈដឹកនាំ។ ក្នុងពិធីប្រគល់ម៉ាស់នេះ លោកបូជាចារ្យកាតូលិក សួន ហង្សលី បានអានលិខិតរបស់​លោកអភិបាល​អូលីវីយ៉េ ផ្ញើជូនលោកឧញ៉ា សុះកំរ៉ី អំពីកិច្ចការមួយចំនួន​ដែលព្រះសហគមន៍​កាតូលិកបាន និងកំពុងធ្វើក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោក

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបង្កើត​យុទ្ធនាការ​សម្រាប់ទិវាកុមារ​អន្តរជាតិពេញមួយខែមិថុនា នេះ

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញគ្រោងនឹង​រៀប​ចំយុទ្ធនាការ​​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នា​ថ្ងៃ​អាទិត្យខាង​មុខនេះ។ ​យុទ្ធនាការ​​នេះ ខុស​ប្លែក​ពីព្រឹត្តិការណ៍​ដែលធ្លាប់តែធ្វើឡើងជារៀងរាល់​ឆ្នាំ​ ដោយ​សារ​តែ​ប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួប​នឹង​បញ្ហា​ការរីករាលដាលនៃ​វីរុសកូវីដ-​១៩។ ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជនជំទង់ និង​កុមារ ​ចាប់​ផ្តើម​​​រៀប​ចំ​យុទ្ធនាការ​១មិថុនា​ស្ដីពី​សិទ្ធិកុមារ​អន្តរជាតិ​ ​ចំពោះ​​កុមារ​ដែល​មាន​អាយុចាប់​ពី​​៥ឆ្នាំ​ដល់​១៣ឆ្នាំ​​ រយៈពេល​ជិតមួយខែ ដោយ​គិត​ចាប់ពី​ថ្ងៃអាទិត្យសប្ដាហ៍​ទីមួយនៃ​ខែមិថុនានេះ​ រហូត​ដល់​ថ្ងៃអាទិត្យ​ចុងខែមិថុនា ឆ្នាំ​២០២១នេះ។ យុទ្ធនាការនេះ​នឹង​ធ្វើ​ដោយ​មេក្រុម​កាយឫទ្ធិនៅ​តាម​តំបន់​រៀងៗខ្លួន​ តាម​រយៈ​ការ​ចុះ​ទៅ​សួរសុខទុក្ខ និង​អប់រំ​​តាម​ផ្ទះកុមារផ្ទាល់។ លោក ​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជនជំទង់ និង​កុមារ បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​ការិយាល័យ​លោកបាន​រៀបចំ​យុទ្ធ​នាការ​ ដោយ​មាន​សម្ភារៈ​អប់រំដល់កុមារ​ឱ្យ​មាន​ការ​យល់​ដឹងពី​សិទ្ធិ

គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក

គ្រួសារជនរងគ្រោះជាង១០គ្រួសារ ទទួលជំនួយសង្គ្រោះបន្ទាន់ពីព្រះវិហារសន្តអង់ទន់ ព្រែកដាច់ បន្ទាប់ពីការបាក់ដី និងលំនៅឋានចូលក្នុងទន្លេ ក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃ ២៥ ឧសភា ២០២១  តាមរយៈលោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ ដានីញ៉ែល យ៉ុន ជាអ្នកសម្របសម្រួល។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ថា ព្រះសហគមន៍ព្រែកដាច់តែងតែស្វាគមន៍បងប្អូនទាំងអស់ដែលមានទុក្ខលំបាក ជាពិសេសចំពោះបងប្អូនដែលបាត់បង់ផ្ទះសម្បែងកាលពីពេលថ្មីៗកន្លងមកនេះ។ លោកបន្តថា ព្រះសហគមន៍តែងតែបើកទ្វារចំហររង់ចាំទទួលពួកគាត់ជានិច្ច។ តាមការបញ្ជាក់របស់លោកបូជាចារ្យដានីញ៉ែល

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email