“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស

នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង

តាកែវ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ យេរេមី ២០,១០-១៣
សូម្បី​តែ​មិត្ត​សម្លាញ់​ជិត​ដិត​របស់​ទូល​បង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូល​បង្គំ​ដែរ។ យរ ២០,១០
អត្ថបទ​ទី​២៖ រ៉ូម ៥,១២-១៥
ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស បាន​ហូរ​មក​លើ​មនុស្ស​តាម‌រយៈ​មនុស្ស​ម្នាក់។ រម ៥,១៥
ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣
កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ។ មថ ១០,២៨

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃ​នេះ ជា​ពេលវេលា​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជីវិត​របស់​យើង​ជា​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស ដែល​យើង​ទទួល​ពី​ព្រះអង្គ។ យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ប្រសិន​បើ​គេ​បៀត​បៀន​យើង គេ​មើល​ងាយ​យើង គេ​និយាយ​ដើម​យើង ក៏​អត់​អី​ទេ។ ប្រសិន​បើ យើង​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​នៅ​ក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ធ្វើ​ដំណើរ​ជា​មួយ​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ទិស​ទី។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​យើង​រៀងៗ​ខ្លួន ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​អាច​នឹក​ឃើញ​ពី​ដំណើរ​ជីវិត​ទូទៅ​ពី​ថ្ងៃ​កើត និង​នឹក​ឃើញ​ដំណើរ​ជីវិត​ជា​គ្រីស្ត​រិស័ទ​ពី​ថ្ងៃ​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។

សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាន​និយាយ​ថា​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ភូមិ​ចំការទៀង និង​ព្រះសហគមន៍​កំណើត​គឺ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម។ ពេល​យើង​និយាយ​អំពី​កំណើត មាន​ន័យ​ថា​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត កើត​សាជាថ្មី​ដោយសារ​ជីវិត​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ ចូល​៥៤​ឆ្នាំ​ដែល​ឪពុក​ម្ដាយ​បាន​ទទួល​កូន​មួយ​ដ៏​តូច។ ខ្ញុំ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧០ ដូច្នេះ​នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក ជា​ពេល​វេលា​ដែល​យើង​ទទួល​ជីវិត​ថ្មី។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ជីវិត​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចូល​នៅ​ក្នុង​ភូមិ​ចំការទៀង។

ចំណុច​ទី​១ កុំ​គិត​ថា​យើង​ជ្រើស​រើស​ផ្លូវ​របស់​យើង គឺ​ព្រះជាម្ចាស់​ដែល​បាន​ជ្រើស​រើស​និង​ព្រះជាម្ចាស់​ការពារ​ថែរក្សា នៅ​ក្នុង​ព្រះហឫទ័យ​ប្រណីសន្តោស។ បង​ប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ខ្ញុំ​មិន​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ក៏​មិន​បាន​ជ្រើស​រើស​ចំការទៀង​ឡើយ។ ដោយសារ នៅ​ពេល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​ទៅ​ជា​បូជាចារ្យ ពេល​ខ្ញុំ​ទទួល​តែងតាំង​ជា​ឧបដ្ឋាក​នៅ​ឆ្នាំ​១៩៩៧ គឺ​មេ (MEP) របស់​ខ្ញុំ​ដែល​បាន​ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បាន​ចាត់​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​ចូល​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ទទួល​តែងតាំង​ជា​បូជាចារ្យ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ ក្រោយ​មក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​មក​ដល់​ទឹកដី​កម្ពុជា។ ខ្ញុំ​ចង់​ទៅ​ប្រទេស​ជប៉ុន ដោយសារ​ខ្ញុំ​ស្គាល់​ប្រទេស​ជប៉ុន​បី​ឆ្នាំ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជូន​ខ្ញុំ​មក​ធ្វើ​ដំណើរ​នៅ​លើ​ទឹក​ដី​ខ្មែរ។ បន្ទាប់​ពី​បាន​រៀន​ភាសា​ខ្មែរ​៣​ឆ្នាំ​ហើយ ខ្ញុំ​ស្នើ​សុំ​លោក​អភិបាល អេមីល ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូស​និស្សិត​កាតូលិក​នៅ​ទីក្រុង​ភ្នំពេញ។ ក្រោយមក លោក អេមីល ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្សេង​លោក​ថា លោកឪពុក​លី និង​លោក​ឪពុក អូលីវីយ៉េ ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​នៅ​ខេត្ត​តាកែវ និង​កំពត។ ដូច្នេះ មិន​មែន​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​ទេ ជា​ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​ចូល​នៅ​ទឹក​ដី​កំពត-តាកែវ។

នៅ​កំពត មាន​ពេល​ភ្លៀង​ខ្លាំង​មែន​ទែន ងងឹត​មែន​ទែន ផ្លូវ​ក៏​ខូច ពេល​ខ្ញុំ​មក​ដល់​ចំការទៀង​ខ្ញុំ​បាន​ដួល​ម៉ូតូ​មហា​កំពូល នៅ​ផ្លូវ​ទៅ​មន្ទីរ​ពេទ្យ​ភ្នែក​តាកែវ។ ដូច្នេះ នេះ​ជា​ជំហាន​ទី​១​នៅ​លើ​ទឹក​ដី​នេះ ពេល​ខ្ញុំ​មក​ដល់​ចំការទៀង​នេះ ឃើញ​ថា​ជា​ដី​ដាច់​ស្រយាល​សម្រាប់​ខ្ញុំ។ ប៉ុន្តែ នៅ​ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ដែរ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “មុនឡើងស្ថានបរមសុខ សូមទៅប្រកាសដំណឹងល្អ ដល់ដាច់ស្រយាលនៃផែនដី”។ នៅ​បារាំង​គេ​ឆ្ងល់ ដោយសារ​ពេល​ខ្ញុំ​ធ្វើ​របាយ​ការណ៍​ផ្ញើ​ទៅ​មួយ​ឆ្នាំ​ម្ដង ខ្ញុំ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មួយ​ដែល​មាន​គ្រីស្ត​បរិស័ទ​ម្នាក់។ នៅ​ពេល​នោះ គេ​ឆ្ងល់​ព្រោះ​គេ​មិន​ដែល​ឮ​ថា​ព្រះវិហារ​មួយ​មាន​គ្រីស្ត​បរិស័ទ​តែ​ម្នាក់។ ប្រហែល​គេ​ភ្លេច​អាន​កិច្ចការ​គ្រីស្ត​ទូត ពី​សម័យ​ដើម​ជា​មួយ​សន្ត​ប៉ូល​ដែល​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ មាន​គ្រីស្ត​បរិស័ទ​តិច​នេះ​ជា​សេចក្ដី​ពិត​នៃ​ព្រះសហគមន៍​ពី​ដើម។

ចំណុទី​២ ម្សិល​មិញ​នៅ​ក្នុង​វីដេអូ​មាន​រូប​ដែល​យើង​កំពុង​អង្គុយ​នៅ​ក្នុង​ព្រះវិហារ​នេះ​ធ្វើ​ពិធី​លាង​ជើង​របស់​ព្រះយេស៊ូ​ក្នុង​ឆ្នាំ​២០០២ នៅ​ថ្ងៃ​នោះ​មាន​លោក​ឪពុក អាល់ប៊ែតូ ដែល​ចូល​រួម​ដែរ។ នៅ​ពេល​នោះ ខ្ញុំ​ជា​មួយ​លោក​ឪពុក អាល់ប៊ែតូ យើងហូប​កាហ្វេ​នៅ​ខាង​មុខ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​លោក អូលីវីយ៉េ ដី​នេះ​ស្ងាត់​ណាស់​ដោយសារ​អត់​មាន​អី​សោះ វាល​មែន​ទែន មាន​តែ​ព្រះវិហារ​តូច​មួយ ផ្លូវ​ក៏​អត់​សូវ​ល្អ អត់​មាន​អី​សោះ។ គាត់​ថា អូលីវីយ៉េ អើយ ធ្វើដូចម្ដេចដើម្បីឲ្យដីនេះមានជីវិត។ ខ្ញុំ​មិន​ដែល​ភ្លេច​ពាក្យ​នេះ​ទេ យប់​មិញ​ពេល​ខ្ញុំ​ឃើញ​រូប​នេះ ខ្ញុំ​ថា​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ដាក់​រូប​ហ្នឹង​ត្រឹម​ត្រូវ​មែន​ទែន ដោយសារ​រូប​ហ្នឹង ដោយសារ​ពេល​វេលា​ហ្នឹង ដោយសារ​ពាក្យ​ហ្នឹង​គាត់​ថា ធ្វើ​ដូច​ម្ដេច​ឲ្យ​ដី​នេះ​មាន​ជីវិត។ ណែនាំ​ឲ្យ​ខ្ញុំ​មាន​កម្លាំង អធិដ្ឋាន ឱ​ព្រះជាម្ចាស់​អើយ! ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ដី​នេះ​មាន​ជីវិត​មែន។ ក្រោយ​មក​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដោយសារ​មាន​គម្រោង​ការ​ទុក​ជា​មុន យើង​បាន​ចាប់​ផ្ដើម​ជា​មួយ​សាលា​មត្តេយ្យ​នៅ​ឆ្នាំ​២០០២ យើង​ចាប់​ផ្ដើម​រៀន​គួរ​នៅ​ផ្ទះ​លោក​គ្រូ ជៀង និង​នៅ​ទី​នេះ​ដែរ នៅ​ឆ្នាំ​២០០៣​យើង​ចាប់​ផ្ដើម​សាលា​សន្ត​ហ្វ្រង់ស្វ័រ និង​យើង​បាន​ចាប់​ផ្តើម​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដូច​បង​ប្អូន​បាន​ឃើញ។

យើង​ឃើញ​ហើយ យើង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះជាម្ចាស់​ពី​សូន្យ ប៉ុន្តែ​ព្រះជាម្ចាស់​ស្រឡាញ់​យើង ព្រះជាម្ចាស់​ថែរក្សា​យើង ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង យើង​បន្ត​ប្រកាស​ដំណឹង​ល្អ។ រូប​ដែល​ខ្ញុំ​បាន​រើស​សម្រាប់​ថ្ងៃ​នេះ ជា​រូប​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​ការ​តែង​តាំង​ខ្ញុំ​ជា​បូជាចារ្យ​ដែរ (មាន​ក្រុម​សាវ័ក​ដែល​មាន​ព្រះនាង​ម៉ារី​នៅ​មុខ និង​ព្រះយេស៊ូ​នៅ​ក្នុង​រង្វង់​មួយ)។ រូប​នេះ​មាន​តែ​ពីរ​នៅ​ក្នុង​ពិភព​លោក ក្នុង​នោះ​ខ្ញុំ​មាន​មួយ គឺ​ជា​គំនូរ​របស់​បង​ស្រី​ម្នាក់​នៅ​អារាម​បេណេដេទីន​លើ​ភ្នំ​អូលីវ នៃ​ទីក្រុង​យេរូសាឡឹម។ មុខ​ខ្ញុំ​តែង​តាំង ខ្ញុំ​ទៅ​យេរូសាឡឹម​ជួប​គាត់ ខ្ញុំ​បាន​សុំ​ឲ្យ​គូរ​ឲ្យ​ខ្ញុំ​មួយ គាត់​ថា​ទូទៅ​គាត់​មិន​ដែល​គូរ​រូប​ដូច​គ្នា​២​ផ្ទាំង​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គាត់​សុខ​ចិត្ត​គូរ​ឲ្យ។ “ចូរមានចិត្តមេត្តាដូចព្រះបិតាមានចិត្តមេត្តា” នេះ​ជា​ជីវិត​របស់​យើង​ពិត​មែន យើង​ឃើញ​ក្រុម​គ្រីស្ត​ទូត​មាន​តែ​១១ មិន​មែន​ដោយសារ​យូដាអ៊ីស្ការីយូត​ក្បត់ ប៉ុន្តែ​ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​បូជាចារ្យ យើង​ជា​លោក​អភិបាល ដែល​កំពុង​សម្លឹង​មើល​រូប​នេះ ដឹង​ថា​យើង​ជា​គ្រីស្ត​ទូត​ទី​១២​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ទឹក​សមុទ្រ​ដែល​មាន​រលក។ ដោយ​ដឹង​ថា ពេល​មាន​រលក ពេល​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង យើង​មិន​លង់​ទឹក​ដោយសារ​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ។

នៅ​ពេល​នោះ យើង​ឃើញ​មាន​លោក​សិលា​ដែល​ចេញ​ដៃ​ខ្ពស់​ជាង​គេ ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “កុំខ្លាចអីខ្ញុំនៅទីនេះ”។ យើង​មាន​ព្រះនាង​ម៉ារី​ដែល​ដឹក​នាំ​យើង រូប​នេះ​មាន​រង្វង់​២ មួយ​ក្រុម​គ្រីស្ត​ទូត​ជា​មួយ​ព្រះនាង​ម៉ារី និង​ដៃ​របស់​ព្រះនាង​ម៉ារី​ចេញ​ពី​រង្វង់​មួយ​ទៀត​ដែល​ជា​ស្ថាន​បរម​សុខ។ រង្វង់​ទាំង​ពីរ​ជួប​គ្នា ដើម្បី​ធ្វើ​ជា​រូប​បេះដូង​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ព្រះហឫទ័យ​មេត្តា​ករុណា។ ព្រះយេស៊ូ​ដែល​មាន​អាវ​ស ឃើញ​មាន​របួស ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​កំពុង​លាត​ដៃ​យ៉ាង​ធំ​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ដែល​ជា​មនុស្ស​សាមញ្ញ​ធម្មតា កំពុង​ធ្វើ​ដំណើរ​រួម​ជា​មួយ​ព្រះនាង​ម៉ារី ដែល​ចេញ​ពី​ពិភព​លោក​នេះ ដើម្បី​ចូល​ស្ថាន​បរម​សុខ​មុន​គេ​បង្អស់ ដើម្បី​ណែនាំ​ឲ្យ​យើង​ធ្វើ​ដំណើរ​ដល់​ស្ថាន​បរម​សុខ។ បង​ប្អូន​ឃើញ​រូប​នេះ​មាន​ពាង​ប្រាំ​មួយ ដើម្បី​នឹក​រលឹក​ដល់​មង្គល​ការ​នៅ​កាណា នៅ​ពេល​នោះ​ព្រះនាង​ម៉ារី​មាន​ប្រសាស​ដល់​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់​ថា “ សូមធ្វើតាមអ្វីៗទាំងអស់ដែលលោកប្រាប់”។ មាន​ន័យ​ថា យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មិន​ធ្វើ​តាម​ចិត្ត យើង​ធ្វើ​តាម​អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដល់​យើង។ ប្រសិន​បើ ខ្ញុំ​សរុប​ជីវិត​របស់​ខ្ញុំ​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​អាច​និយាយ​ថា​នៅ​ក្នុង​២៥​ឆ្នាំ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា បាន​ខិត​ខំ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ផ្លែ​គឺ​ជា​បង​ប្អូន​ទាំង​អស់ ថ្ងៃ​នេះ​យើង​មាន​ផ្លែ​ពណ៍​ស្វាយ ពណ៍​លឿង ស្អាត​មែន​ទែន ផ្លែ​របស់​បង​ប្អូន​ជា​ការ​អស្ចារ្យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​ដ៏​បរិបូណ៌។

បន្តិច​ទៀត យើង​ទៅ​ទឹក​ដី​នៃ​សន្តិភាព នៅ​ពេល​នោះ​ខ្ញុំ​នឹង​ធ្វើ​ពិធី​ប្រោស​ទឹក​ព្រះពរ​ទៅ​លើ​ដើម​អូលីវ​២​ដើម ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ មក​ពី​ទឹក​ដី​របស់​ព្រះយេស៊ូ​នៅ​អ៊ីស្រាអែល។ នៅ​ពេល​នោះ ខ្ញុំ​នឹង​ដាក់​ដី​ពី​ទឹក​ដី​ដ៏​វិសុទ្ធ​ពី​សួន​កេសេម៉ានី ដែល​មាន​ដើម​អូលីវ​រាប់​ពាន់​ឆ្នាំ ដើម​អូលីវ​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ដូច​ជា​ដើម​ពោធិ៍​សម្រាប់​ពុទ្ធ​បរិស័ទ។ ទឹក​ដី​យើង​ទៅ​ជា​ដី​ដ៏​វិសុទ្ធុ​មែន​ទែន យើង​មាន​គ្រីស្ត​បរិស័ទ​ដែល​ជា​ពូជ​របស់​ព្រះជាម្ចាស់ យើង​មាន​ដើម​អូលីវ​ដែល​មក​ពី​ទឹកដី​ព្រះយេស៊ូ ដែល​ណែនាំ​ឲ្យ​យើង​ពោរពេញ​ដោយ​បារមី។ ឥលូវ​នេះ យើង​មាន​ដើម​ពោធិ៍​មួយ​ទៀត​ដែល​ដុះ​ខ្លួន​ឯង ដែល​ជា​ដើម​ឈើ​សំខាន់​នៅ​ក្នុង​ពុទ្ធ​សាសនា។ ដូច្នេះ ពេល​យើង​សរុប​សេចក្ដី​ទាំង​អស់ យើង​ឃើញ​ថា​ព្រះជាម្ចាស់​ស្រឡាញ់​យើង យើង​ត្រូវ​ការ​ទទួល​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ចូរមានចិត្តមេត្តាដូចព្រះបិតាមានចិត្តមេត្តាដែរ” យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email