“ព្រះជាម្ចាស់ជ្រើសរើសខ្ញុំ”
អភិបូជាអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ អត្ថបទទី១៖ យេរេមី ២០,១០-១៣សូម្បីតែមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ យរ ២០,១០អត្ថបទទី២៖ រ៉ូម ៥,១២-១៥ព្រះអំណោយទាននៃការប្រណីសន្ដោស បានហូរមកលើមនុស្សតាមរយៈមនុស្សម្នាក់។ រម ៥,១៥ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ។ មថ ១០,២៨ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ជាពេលវេលាអរព្រះគុណព្រះជាម្ចាស់ ជីវិតរបស់យើងជាអំណោយទានមួយយ៉ាងពិសេស ដែលយើងទទួលពីព្រះអង្គ។ យើងបានស្ដាប់នៅក្នុងគម្ពីរដំណឹងល្អ ប្រសិនបើគេបៀតបៀនយើង គេមើលងាយយើង គេនិយាយដើមយើង ក៏អត់អីទេ។ ប្រសិនបើ យើងខិតខំដើរតាមព្រះយេស៊ូគ្រីស្ត យើងដឹងថានៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ព្រះអង្គគង់នៅជាមួយយើង លើកទឹកចិត្តយើង ធ្វើដំណើរជាមួយយើងគ្រប់ពេលវេលា និងគ្រប់ទិសទី។ ដូច្នេះ ថ្ងៃនេះនៅពេលយើងមើលឃើញជីវិតរបស់យើងរៀងៗខ្លួន ជាគ្រីស្តបរិស័ទ បងប្អូនអាចនឹកឃើញពីដំណើរជីវិតទូទៅពីថ្ងៃកើត និងនឹកឃើញដំណើរជីវិតជាគ្រីស្តរិស័ទពីថ្ងៃដែលបានទទួលពិធីជ្រមុជទឹក។ សម្រាប់ខ្ញុំក៏ដូចគ្នាដែរ ខ្ញុំបាននិយាយថាភូមិកំណើតរបស់ខ្ញុំគឺភូមិចំការទៀង និងព្រះសហគមន៍កំណើតគឺព្រះសហគមន៍សន្តីម៉ារីញញឹម។ ពេលយើងនិយាយអំពីកំណើត មានន័យថាជាកន្លែងដែលខ្ញុំបានកើត កើតសាជាថ្មីដោយសារជីវិតខ្ញុំបានទទួលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៧០ ចូល៥៤ឆ្នាំដែលឪពុកម្ដាយបានទទួលកូនមួយដ៏តូច។ ខ្ញុំបានទទួលពិធីជ្រមុជទឹកនៅក្នុងខែកញ្ញា ឆ្នាំ១៩៧០ …