យុវជនកាតូលិក

យុវជនកាតូលិក

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​ នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។ ​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ

យុវជនជាកម្លាំងនៃព្រះសហគមន៍

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។  លោកកាឌីណាល់

មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ

កាល​ពី​ថ្ងៃ​ទី​០៦–០៩ ខែ​មេសា ឆ្នាំ​២០១៩ ការិយាល័យ​យុវជន ជំទង់ និង​កុមារ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ​ក្រុម​កាយឫទ្ធិ នៅព្រះសហគមន៍​ព្រះ​ត្រៃ​ឯក​គិរីវង់ ខេត្ត​តាកែវ ដែល​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​លោក​បូជាចារ្យ មេ​ក្រុម​កាយឫទ្ធិ និង​កូនៗ​កាយឫទ្ធិ ​មក​ពី​មណ្ឌល​សកម្មភាព​កំពង់​សោម មណ្ឌល​សកម្មភាព​កំពត និង​មណ្ឌល​សកម្មភាព​តាកែវ ជាង​៤០០​នាក់។ លោក ឡិឈឺផាន អេគូអាម ឆាលេស ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​កម្មវិធី​កាយឫទ្ធិ​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ធម្មទេសនា​បើក​កម្មវិធី​បោះ​ជំរំ​នេះ​ថា មេ​ក្រុម​កាយឫទ្ធិ​គឺ​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ហើយ​មេក្រុម​នេះ មាន​កម្លាំង​ដើម្បី​បម្រើ​កូន​ក្រុម

ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម

ការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំប្រធាន​មេក្រុមកាយឫទ្ធិភូមិភាគភ្នំពេញ ចំនួន៧០នាក់ ដែលមកពីព្រះសហគមន៍នានា ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន  ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅឧទ្យានជាតិ​ព្រះសុរាម្រិតគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក ស៊ាន់ សារឿន នាយកការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃកម្មវិធីបោះជំរំនេះថា យើងមានបីចំណុចសំខាន់ៗ គឺទីមួយពង្រឹង​សមត្ថភាព​ដល់ប្រធានមេក្រុមកាយឫទ្ធិនីមួយៗ តាមរយៈការផ្តល់នូវគំនិតឆ្នៃប្រឌិតថ្មីៗ

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩

យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩

ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។ ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email