ព័ត៌មាន

ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
គ្រួសារក្រីក្ររចំនួន១២០ ទទួលអំណោយពីព្រះសហគមន៍សន្តយូសែបផ្សារតូច នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ព្រះសហគមន៍សន្តយូសែបផ្សាតូច ក្នុងមណ្ឌលសកម្មភាព ភ្នំពេញខាងជើង។ កម្មវិធីនេះបានធ្វើឡើងនៅ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាប្រធាន រួមជាមួយក្រុមសង្គហៈ និងគ្រីស្តបរិស័ទមួយចំនួនទៀត។ ជាកិច្ចចាប់ផ្តើមលោកបូជាចារ្យ រឿង ឆ័ត្រសិរី ទទួលខុសត្រូវព្រះសហគមន៍ផ្សារតូចផ្ទាល់បានមានមតិស្វាគមន៍បងប្អូនក្រីក្រទាំង១២០គ្រួសារថា៖ ក្នុងឱកាសបុណ្យចម្លង និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងនេះ

២៤ម៉ោងសម្រាប់ព្រះជាម្ចាស់រួមជាមួយពិភពលោកទាំងមូល
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរៀបចំអធិដ្ឋានពេញមួយយប់មួយថ្ងៃ មានឈ្មោះថា២៤ម៉ោង សម្រាប់ព្រះជាម្ចាស់។ លោកអភិបាលអូលីិវីយេ ជ្មីតអីស្ល៊ែរបានជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ឲ្យគ្រប់មណ្ឌលសកម្មភាពព្រះសហគមន៍ក្នុងភូមិភាគភ្នំពេញត្រូវរៀបចំការអធិដ្ឋាននេះ យកពេល២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលតម្រូវឲ្យព្រះសហគមន៍កាតូលិកនៅជុំវិញពិភពលោកនេះរៀបចំកម្មវិធីអធិដ្ឋាននេះនៅគ្រប់ភូមិភាគទាំងអស់។ កម្មវិធីនេះ ប្រារព្ធពិធីបើកនៅថ្ងៃទី៣០ ខែមេសា វេលាម៉ោង១២ថ្ងៃត្រង់ និងបិទបញ្ចប់ទៅវិញនៅថ្ងៃទី ៣១ ខែមេសាវេលាម៉ោង១២ថ្ងៃត្រង់។ ព្រះសហគមន៍កាតូលិកនៃមណ្ឌលសកម្មភាពនីមួយៗអាចបើក និងបិទកម្មវិធី ព្រមទាំងចាត់ចែងកម្មវិធីអធិដ្ឋានពេញ២៤ម៉ោង។ នៅព្រះសហគមន៍កាតូលិក ព្រះវិហារសន្តម៉ាទីន ត្រែងត្រយឹង នៃមណ្ឌលសកម្មភាពខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកដោយមានវត្តមានផ្ទាល់របស់លោកអភិបាលអូលីវីយេ

លោកបូជាចារ្យ សិរី ដាស់តឿនឲ្យគ្រីស្តបរិស័ទមានចិត្តតស៊ូ
“សូមឲ្យមានចិត្តតស៊ូ និងរក្សានូវជំនឿ សេចក្តីសង្ឃឹមរបស់ខ្លួនដើម្បីអប់រំដល់កុមារ និងយុវជនយុវនារី។” នេះជាប្រសាសន៍របស់ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាអគ្គលេខាធិការនៃអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទក្នុងឱកាសសម្ដែងធម្មទេសនា នៃកម្មវិធីអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៩ នៅទេវវិទ្យាល័យកាតូលិកកម្ពុជា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣១ មករា ២០១៩កន្លងទៅនេះ។ លោកបូជាចារ្យបានបន្ត ដោយលើកយកគំរូនៃគ្រីស្តបរិស័ទជំនាន់ដើម នៅទ្វីបអឺរ៉ុប និងនៅប្រទេសកម្ពុជា នាសម័យរង់ទុក្ខលំបាក ត្រូវគេបំបិទសិទ្ធិគ្រប់បែបយ៉ាង ដែលបានតស៊ូរក្សាជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ លោកថា

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ
យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅខេត្តកំពង់ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពីលោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
នាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោក អូលីវីយេ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានអញ្ជើញទៅលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ) ស្រុកកោះធំ ខេត្តកណ្តាល ដោយមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ៥ កុម្ភៈ ២០១៩ នេះ។ លោក បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ បានស្វាគមន៍លោកអភិបាលដែលបានមកសួរសុខទុក្ខ និងថ្វាយអភិបូជា អរព្រះគុណព្រះជាម្ចាស់ នៅក្នុងថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំ ដែលជាថ្ងៃសំខាន់របស់ប្រពៃណីវៀតណាម។ លោកបានបន្តថា វត្តមានរបស់លោក

បុណ្យណូអែល គឺបុណ្យនៃសេចក្តីស្រលាញ់
កំពត៖ ក្នុងធម្មទេសនា អភិបូជា ប្រារព្វពិធីបុណ្យព្រះយេស៊ូប្រសូត នៅព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី នារសៀលថ្ងៃទី ២៤ ខែធ្នូនេះ លោកបូជាចារ្យ តាវ៉ូឡា ហ្គីអានលូកា មានប្រសាសន៍ថា បុណ្យព្រះយេស៊ូប្រសូត ឬ បុណ្យណូអែលដែលយុវវ័យយើងស្គាល់គ្រប់គ្នានោះ គឺមានន័យថា ជាបុណ្យនៃសេចក្តីស្រលាញ់។ លោកបន្ថែមទៀតថា កាលដែលយើងអាចនិយាយបានថា បុណ្យនេះ ជាបុណ្យនៃសេចក្តីស្រលាញ់នោះ ព្រោះវា បានរម្លឹកដល់ថ្ងៃដែលព្រះគ្រីស្តប្រសូត ក្នុងក្រោលជៀម ជាកន្លែងដែលស្មោកគ្រោក

លោកអភិបាលអូលីវីយេ ស្នើឲ្យក្រុមបព្វជិតបព្វជីតារួមគ្នាបង្កើតក្រុមបព្វជិតបព្វជីតាខ្មែរ
ភ្នំពេញ៖ ថ្លែងនៅក្នុងធម្មទេសនានៃអភិបូជា សម្រាប់ក្រុមបព្វជិត បព្វជីតា ដែលបម្រើព្រះសហគមន៍នានា ក្នុងភូមិភាគភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរ បានទទូចស្នើដល់ក្រុមបព្វជិត បព្វជីតាទាំងអស់ ដើម្បីរិះគិតធ្វើយ៉ាងណា ឲ្យមានក្រុមដូនជីខ្មែរមួយក្រុម សម្រាប់បម្រើព្រះសហគមន៍ នៅភូមិភាគភ្នំពេញផ្ទាល់។ លោកអភិបាលបញ្ជាក់ថា យើងត្រូវភ្ញាក់ស្មារតីរស់នៅក្នុងការត្រាស់ហៅ ដោយកុំគិតតែប្រយោជន៍ ក្រុមគ្រួសារផ្ទាល់ខ្លួន តែធ្វើយ៉ាងណា

យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩
ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។ ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨
ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពន់ បានរៀបចំការអធិដ្ឋានពេញមួយយប់លើកទី៧៨ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យមានយុវជន យុវនារីនៅកម្ពុជាឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនជាបព្វជិត បព្វជិតា បម្រើព្រះសហគមន៍ និងបម្រើបងប្អូនឯទៀតៗ។ ពិធីអធិដ្ឋានពេញមួយយប់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងក្រុមសាសនទូតផ្សេងៗ រួមជាមួយគ្រីស្តបរិស័ទបានចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី៣ មករា ២០១៩ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរលោកអភិបាល

តំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ
ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
