ព័ត៌មាន

អគារសិក្សាថ្មី ជាក្តីសង្ឃឹមសម្រាប់ធនធានមនុស្សនៅកម្ពុជា
អគារសាលាបឋមសិក្សា នៃមជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស (FFCC) មួយខ្នងដែលមានថ្នាក់រៀន១២បន្ទប់ បានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តទៅនៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា

លោក សិលា សួន ហង្សលី ត្រូវបានតែងតាំងជាអភិបាលទទួលបន្ទុកភូមិភាគកំពង់ចាម
យោងតាមលិខិតលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនាថ្ងៃទី១៥ ខែកក្កដា ដែលវើរីតាស់អាស៊ីទទួលបាននាពេលល្ងាច បានឲ្យដឹងថា សន្តអាសនៈនៃបុរីវ៉ាទីកង់ បានជ្រើសតាំងលោកសិលា សួន ហង្សលី ជាអភិបាលទទួលបន្ទុកមើលការខុសត្រូវព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ តាមរយៈលិខិតដដែល លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកត្រូវបានជ្រើសតាំងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ឲ្យក្លាយជាលោកអភិបាលមើលការខុសត្រូវនៅក្នុងភូមិភាគកំពង់ចាមទាំងមូល។ ព្រះសហគមន៍ភូមិភាគកំពង់ចាម គ្របដណ្តប់ខេត្តចំនួន៨ មានដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី

មណ្ឌលមេត្តាករុណាជួយដល់កុមារពិកាសតិបញ្ញានិងសេវាសុខភាព
មណ្ឌលមេត្តាករុណាដែលជាអតីតអាគារព្រះវិហារចាស់នៃព្រះសហគមន៍ជុំគិរី បានកែច្នៃពង្រីកនិងសម្ពោធប្រើប្រាស់ជាផ្លូវការ ដើម្បីផ្ដល់សេវាសុខភាពដល់ពលរដ្ឋ កុមារពិការសតិបញ្ញា និងកុមារដែលមានបញ្ញាលូតលាស់យឺត។ មណ្ឌលនេះធ្វើឡើងដើម្បីជួយបងប្អូនដែលកំពុងតែមានទុក្ខលំបាកខាងផ្នែកសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងជួយដល់កុមារពិការអាចមានកន្លែងធ្វើចលនាផងដែរ។ នេះបើតាមប្រសាសន៍របស់លោកបូជាចារ្យ យ៉ាំងលូកា អ្នកផ្ដួចផ្ដើមបង្កើតឱ្យមានមណ្ឌលមេត្តាករុណានេះ។ មណ្ឌលមេត្តាករុណា ស្ថិតនៅក្នុង ភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ លោកបូជាចារ្យរូបនេះបន្ថែមថា កិច្ចការងារនេះ គឺធ្វើឡើងតាមការបង្រៀនរបស់ព្រះយេស៊ូ ដែលផ្តាំឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ចំពោះអ្នកតូចតាច។ លោកបញ្ជាក់ថា «ជួយអ្នកជំងឺជាអ្វីដែលព្រះសហគមន៍យើងធ្វើតាំងពីដើមមក។» អគារនេះជាអគារចាស់របស់ព្រះវិហារសន្តយ៉ូសែប នៃព្រះសហគមន៍ជុំគិរី ហើយត្រូវបានជួសជុលនិងបង្កើតជាសកម្មភាពមេត្តាករុណានេះឡើង។

បុរសជនជាតិខ្មែរពូណងក្លាយជាបូជាចារ្យកាតូលិក
ក្បួនដង្ហែលាយឡំជាមួយតន្ត្រីនិងសំឡេងគងរបស់ខ្មែរភាគតិចពូណងបានលាន់ឮរំពងឡើងប្រមាណជា១គីឡូដី ដែលអមដោយរបាំក្ងោកនាំមុខឈើឆ្កាងបូជាចារ្យនិងលោកអភិបាលដើម្បីនាំយុវជនជាតិពូណងម្នាក់មកថ្វាយព្រះជាម្ចាស់។ «ជាបូជាចារ្យគឺត្រូវបម្រើ បូជាជីវិត និងធ្វើអគ្គសញ្ញាដល់បងប្អូន។» នេះជាកាបញ្ជាក់របស់លោកប្រាក់ប៊ុនហុង ជាឧបដ្ឋាក ដែលបានតែងតាំងក្លាយជាបូជាចារ្យកាតូលិកក្នុងថ្ងៃទី២៩ខែមិថុនានេះ។ នៅក្នុងខែមិថុនាជាពេលវេលាដែលព្រះសហគមន៍តែងតាំងបូជាចារ្យ។ លោកអភិបាលអូលីវីយ៉េជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបញ្ជាក់អំពីរឿងនេះ។ លោកបន្ថែមថានៅពេលនេះការប្រកាសដំណឹងល្អនៅទីដាច់ស្រយាលគឺមានរូបរាងហើយ។ ពិធីតែងតាំងនេះត្រូវបានប្រារព្ធឡើងនៅព្រះវិហារសន្តយ៉ូហានបាទីស្តនៅព្រះសហគមន៍ប៊ូស្រាក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលស្ថិតក្នុងភាគឦសាន្តនៃប្រទេសកម្ពុជាប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ តំបន់នេះភាគច្រើនមានខ្មែរជនជាតិភាគតិចពូណងរស់នៅ។ លោកបូជាចារ្យប៊ុនហុងដែលមានកំណើតមកពីព្រះសហគមន៍នេះ បានឲ្យដឹងទៀតថា «ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំនិងញែកខ្ញុំចេញពីគេចូលទៅក្នុងក្រុមរបស់ព្រះអង្គ គឺក្រុមបូជាចារ្យដើម្បីបម្រើព្រះអង្គនិងព្រះសហគមន៍។» លោកបូជាចារ្យថ្មី បន្ថែមថា «ព្រះអង្គបានប្រទានពរដល់ខ្ញុំតាមរយៈលោកអភិបាលអូលីវីយ៉េឲ្យខ្ញុំមានកំលាំងខ្លាំងដើម្បីបម្រើព្រះសហគមន៍ទៅថ្ងៃមុខ។» ព្រះវិហារសន្តយ៉ូហានបាទីស្តនៃព្រះសហគមន៍ប៊ូស្រា ដោយមានជនជាតិដើមភាគតិចពូណងចំនួន១៥គ្រួសារ បានផ្លាស់ប្តូរជំនឿរបស់ខ្លួននៅប្រទេសវៀតណាម

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម
ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមានជាង៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា

លោកអភិបាលអូលីវីយ៉េ រំលឹកអំពីអត្តសញ្ញាណរបស់គ្រីស្តបរិស័ទ
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា ពេលយើងក្លាយជាគ្រីស្តបរិស័ទ យើងត្រូវដឹងថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និងយើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះគឺជាអត្តសញ្ញាណរបស់យើងដែលជាគ្រីស្តបរិស័ទ។» លោកអភិបាលបញ្ជាក់។ លោកបានរំលឹកគ្រីស្តបរិស័ទទាំងអស់ ដែលបានចូលរួមក្នុងពិធីអគ្គសញ្ញាលាបថ្ងាសនៅមណ្ឌលសកម្មភាពតាកែវ ដូច្នេះថា ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យក្លាយជាបុត្រធីតារបស់ព្រះអង្គ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់តែពេលមកវិហារនោះទេ។ យើងមិនមែនជាប្រជាជនធម្មតាទេ ព្រោះពេលទទួលព្រះកាយព្រះគ្រីស្ត គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានាក្នុងពិភពលោក។ លោកបញ្ជាក់បន្ថែម។

លោកអភិបាលឱ្យគ្រីស្តបរិស័ទ មានចិត្តកត្តញូចំពោះព្រះបិតា
ថ្ងៃនេះ យើងនឹកឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូ។ ជាពេលវេលាដែលយើងត្រូវរិះគិតពីសកម្មភាពរបស់យើងប្រចាំថ្ងៃ ជាគ្រីស្តបរិស័ទអំពីភាពកត្តញូចំពោះព្រះបិតា។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍បែបនេះទៅកាន់គ្រីស្តបរិស័ទនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងថ្ងៃបុណ្យគោរពព្រះបេះដូងរបស់ព្រះយេស៊ូ លោកអភិបាលអូលីវិយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរំលឹកថា នៅក្នុងជីវិតកូនខ្មែរយើងអ្វីដែលសំខាន់ គឺត្រូវមានចិត្តកត្តញ្ញូចំពោះឪពុកម្តាយដែលបានបង្កើតយើង ចំពោះលោកគ្រូអ្នកគ្រូដែលបានបង្រៀនយើង ចំពោះព្រះមហាក្សត្រនៃប្រទេសយើង។ “ប៉ុន្តែចំពោះយើងជាគ្រីស្តបរិស័ទ យើងក៏ត្រូវកត្តញូចំពោះព្រះបិតាជាប្រចាំ ព្រោះចួនកាលយើងភ្លេចសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង។” លោកអភិបាលបញ្ជាក់។ លោកអភិបាលអូលីវីយ៉េពន្យល់ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់ “ព្រះបិតាព្រួយបារម្ភ ព្រះអង្គរត់តាម

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ
«ពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើជាអំបិលនិងពន្លឺ ដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់នូវសេចក្ដីស្រឡាញ់ដែលបានពីព្រះជាម្ចាស់ទៅកាន់មនុស្សជំវិញខ្លួន និងមានភាពទទួលខុសត្រូវចំបោះកិច្ចការដែលពួកកូនបានបំពេញ ព្រមទាំងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អសម្រាប់គ្រួសារ និងព្រះសហគមន៍។» នេះជាពាក្យសម្តីប្រកាសរបស់យុវតី ហង្ស ចន្ធូ ជាបេក្ខនារី មកពីព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងពិធីបុណ្យទទួលអគ្គសញ្ញាលាបថ្ងាស កាលពេលថ្មីៗនេះ។ កញ្ញាចន្ធូ សូមអរគុណដល់លោកអភិបាល លោកបូជាចារ្យ បងស្រីរួមជាមួយគ្រូអប់រំជំនឿ ដែលបានលើកទឹកចិត្ត បង្ហាត់បង្រៀនពួកខ្ញុំ ដើម្បិឲ្យពួកគាត់រស់នៅតាមជីវិតជាគ្រីស្តបរិស័ទ។ ចន្ធូបន្ថែមថា ទោះបីជាមានកូវីដ១៩ពិតមែន «តែពួកលោកនៅតែព្យាយាមបង្រៀនតាមអនឡាញ និងព្យាយាមពន្យល់ពួកកូនៗឱ្យបានយល់ពីភារកិច្ចរស់នៅក្នុងនាមជាគ្រីស្តបរិស័ទ និងយល់ពីសេចក្ដីស្រឡាញ់ប្រកបដោយមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមជំរុញពួកកូនៗឱ្យមានភាពក្លាហានក្នុងការបង្ហាញភាពយកចិត្តទុកដាក់

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត
បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពីលោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៩ មិថុនា ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។ បេក្ខជន បេក្ខនារីទាំង២៧រូប ភាគច្រើនជាមនុស្សពេញវ័យដែលបានទទួលអគ្គសគ្គជ្រមុជទឹកក្នុងរយៈពេល ពីរ ឬបីឆ្នាំកន្លងទៅ ហើយមួយចំនួនទៀត ជាយុវជន ដែលបានទទួលអគ្គសញ្ញជ្រមុជទឹកតាំងពីទារកមកម្លេះ ដែលមានឪពុកម្តាយជាគ្រីស្តបរិស័ទ។ បងប្អូនបានទទួលការអប់រំជំនឿយូរឆ្នាំ ដើម្បីយល់ដឹង

សុបិន្តរបស់ព្រះសហគមន៍កំពតលេចចេញជារូបរាង
ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ នាព្រឹក ថ្ងៃ ទី ៤

ការផ្លាស់ប្តូរមុខងារនិងកន្លែងទទួលខុសត្រូវក្នុងភូមិភាគភ្នំពេញ
ក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី06 ខែមិថុនា នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យតាមតំបន់សកម្មភាពទាំង៩។ ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ

អគ្គសញ្ញាលាបថ្ងាសជំរុញឲ្យគ្រីស្តបរិស័ទប្រកាសដំណឹងល្អ
«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនអគ្គសញ្ញាលាបថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាចក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។
កាលវិភាគ

ព្រឹត្តិការណ៍ថ្មី
