ព័ត៌មាន

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជាវិលត្រលប់ទៅប្រទេសកូរ៉េវិញ
ក្រុម បន្ទាប់ពីមានបេសកកម្មនៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកនេះ ក្រុមគ្រួសារបងស្រីតូចតាច (Little Sisters of Jesus) ដែលមានសមាជិកចំនួន២រូប បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកូរ៉េវិញ នាព្រឹកថ្ងៃទី២៩ ខែមីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មានប្រសាសន៍ឱ្យដឹងថា ទិសដៅសំខាន់របស់ក្រុមគ្រួសារបងស្រីតូចតាចនៃព្រះយេស៊ូមកកម្ពុជា គឺចង់ពង្រីកសមាជិក នៅតាមបណ្ដាប្រទេសក្នុងទ្វីបអាស៊ីបន្ថែមទៀត។ ក្រុមអ្នកបួសនេះ បានមកដល់កម្ពុជាក្នុងឆ្នាំ២០១១ ដោយមានបេសកកម្មដំបូងក្នុងខេត្តតាកែវ ហើយបានមកបម្រើការងារនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ ដូនជីសូហ្វីយ៉ា

លោកអូលីវីយ៉េ៖ជំនឿរបស់យើងត្រូវយកចិត្តទុកដាក់លើតួនាទីរបស់យើងផ្ទាល់ខ្លួន
ថ្លែងនៅក្នុងពិធីបុណ្យឱឡារិកគោរពសន្តយ៉ូសែប ដែលជាឧបការីព្រះសហគមន៍នៅសែនសុខនៃព្រះវិហារសន្តយ៉ូសែប ក្នុងខណ្ឌសែនសុខ រាជធានីភ្នពេញ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍ថា ថ្ងៃនេះព្រះសហគមន៍ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។ ពិធិបុណ្យគោរពនេះ បានធ្វើឡើងនៅរៀងរាល់ថ្ងៃទី១៩ មីនា ជារៀងរាល់ឆ្នាំ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិកសកល។ លោកយ៉ូសែប គឺជាបិតារបស់ព្រះយេស៊ូ ត្រូវជាស្វាមីរបស់ព្រះនាងម៉ារី។ នៅលើរូបសំណាករបស់លោកយ៉ូសែប មានផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់លោក។

លោកអភិបាលអូលីវីយ៉េ ទទួលមេដាយស្ថាបនាជាតិ
ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានបំពាក់មេដាយស្ថាបនាជាតិជូនដល់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានជួយកសាងនិងឧត្ថម្ភសម្ភារមួយចំនួនដល់វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។ ថ្លែងនៅក្នុងអង្គពិធី ក្នុងទីតាំងរបស់សាលាវិទ្យាល័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែងកោតសរសើរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។ នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។ក្រោយបញ្ចប់ពិធីសូត្រផ្គាំ

រដ្ឋាភិបាលឥណ្ឌា ចុះអនុស្សរណយោគយល់ជាមួយអង្គការការីតាសកម្ពុជា
រដ្ឋាភិបាលនៃសារធារណរដ្ឋឥណ្ឌា និងអង្គការការីតាសកម្ពុជា បានចុះអនុស្សរណៈ យោគយល់គ្នា សម្រាប់កុមារកំព្រា កុមារងាយរងគ្រោះ តាមរយៈសេវាគ្លីនិកចល័តនៅកម្ពុជានៅឯមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ កម្មវិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយមានលោកគីម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា និងលោកជំទាវបណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ (Dr. Devyani Khobragade) ឯកអគ្គរាជទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងមានតំណាងពីក្រសួងសុខាភិបាលនិងមន្ត្រីខេត្តកណ្តាលចូលរួមផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក

លោកអភិបាល៖តំបន់ខាងកើតទន្លេមេគង្គជាកន្លែងមរណសាក្សីនិងទីសក្ការៈ
គ្រីស្តបរិស័ទជាច្រើនកុះករ បាននាំគ្នាប្រារព្ធខួប៧៦ឆ្នាំនៃមរណភាពរបស់លោកបូជាចារ្យ ទ្រឿង ប៊ូយៀប ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាថ្ងៃ ១២ មីនា ២០២២ នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ស្ថិតក្នុងខេត្តកណ្ដាល។ ក្នុងធម្មទេសនានាឱកាសនេះ លោកអភិបាលអូលីវីយ៉េបានមានប្រសាសន៍ថា ទឹកដីផ្លូវត្រី ជាតំបន់មួយដែលជាប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទពីដើមបានសាបព្រោះនៅលើទឹកដីនេះ ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដ។ លោកអភិបាលព្រះសហគមន៍រំឭកថា ព្រះសហគមន៍តំបន់ខាងកើតទន្លេមេគង្គ ជាទឹកដីនៃមរណសាក្សី ដែលនៅផ្លូវត្រី

លោកអភិបាល អូលីវីយ៉េ ជ្មិតហស្លេរ ទទួលបានមេដាយថ្នាក់ «ជាតូបការ» ក្នុងការជួយអភិវឌ្ឍវិស័យជាច្រើនក្នុងខេត្តតាកែវ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពាក់មេដាយថ្នាក់ «ជាតូបការ» ជូនលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញលោក អូលីវីយ៉េជ្មិតហស្លេរ ដើម្បីតបស្នងទៅនឹងកិច្ចការដែលលោកបានជួយអភិវឌ្ឍស្ទើរគ្រប់វិស័យទាំងអស់នៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នាវិទ្យាស្ថានសន្តប៉ូល ក្នុងភូមិអង្គគគី ស្រុកត្រាំកក់។ ថ្លែងប្រាប់សារព័ត៌មាន លោក អូលីវីយ៉េ បានឱ្យដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសមិទ្ធិផលក្នុងការប្រមូលនូវគ្រប់ស្នាដៃក្នុងព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»
សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់និស្សិត និងសាស្ត្រាចារ្យ នៃវិទ្យាស្ថានសន្តប៉ូល ដើម្បីទទួលបវេសនកាលឆ្នាំសិក្សាថ្មី “ឆ្នាំពណ៌បៃតង” ជាផ្លូវការដែលបានប្រកាសដោយ លោក អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិកវិទ្យាស្ថានសន្តប៉ូលនិងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិតសញ្ញាបត្របរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដល់និស្សិតបានបញ្ចប់ការសិក្សាចំនួន១១៤នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៨

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន
តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។ លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែលត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍
ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍
សំឡេងចម្រៀងលើកតម្កើងព្រះជាម្ចាស់បានលាន់ឮឡើង ដោយមានមនុស្សជាច្រើនដើរប្រទក្សិណបីជុំនៅជុំវិញព្រះវិហារថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ក្នុងពិធីសម្ពោធព្រះវិហារសន្តយ៉ូសែប និងជើងជួងព្រះនាងម៉ារី នៅព្រះសហគមន៍សំប៉ាន ក្នុងខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាលបន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំងទៅប្រកាសដំណឹងល្អ
គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
