អភិបូជាបុណ្យសព ហ្វ្រង់ស្វ័រ ផល សុខា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល”

បងប្អូនជាទីស្រឡាញ់

ថ្ងៃនេះ ដែលយើងជួបជុំគ្នានៅក្នុងពេលវេលាដ៏ពិបាក ណែនាំឱ្យយើងឈឺចិត្ត ណែនាំឱ្យយើងមានសំណួរយ៉ាងច្រើនអំពីជីវិត អំពីបញ្ហាដែលបានកើតឡើងដល់សុខាថ្មីៗនេះ។ យើងត្រូវតែស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនោះទៅហើយ ព្រះវិញ្ញាណមានព្រះបន្ទូលថាពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ត្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាននឹងអន្ទងតាមគេជាប់ជានិច្ច”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមានបងប្អូនយើងដែលទទួលមរណៈភាព ជាពិសេសនៅក្នុងអាយុក្មេងដូចនេះ ណែនាំឱ្យយើងពិបាកចិត្ត ណែនាំឱ្យយើងដូចជាមិនយល់ មូលហេតុអ្វីរឿងនេះត្រូវកើតឡើង? ថ្ងៃនេះយើងគ្មានចម្លើយណាមួយទេ យើងមានតែភាពសោកស្តាយ មានតែការពិបាកចិត្ត មានតែចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារដែលកំពុងពិបាក ដោយបាត់សុខាថ្មីៗនេះ។

ពីប៉ុន្មានថ្ងៃ យើងបានឃើញគាត់ឈឺ យើងបានចូលនៅក្នុងកាលៈទេសៈយ៉ាងច្រើន ជំងឺប្រចាំកាយរបស់គាត់ផង មានជំងឺកូវីដ-១៩ផង។ ព្រំដែនដែលយើងមាននៅក្នុងសម័យកូវីដនេះ ទោះបីយើងបានយកចិត្តទុកដាក់ដើម្បីបញ្ចូនគាត់ពីមន្ទីរពេទ្យក្នុងខេត្តទៅភ្នំពេញ ក៏យើងមិនអាចធ្វើបានដែរ។ ដោយសារកូវីដ-១៩ ណែនាំឱ្យមានព្រំដែន ណែនាំឱ្យមានជញ្ជាំងយ៉ាងច្រើន ណែនាំឱ្យយើងបាត់បង់សេរីភាពដើម្បីព្យាបាល ដូចយើងត្រូវតែធ្វើ។ ដូច្នេះ នេះណែនាំឱ្យយើងដូចជាឈឺចិត្តថែមទៀតដោយសារការសង្រ្គោះដែលយើងអាចធ្វើតាមលោកិយនេះ ដូចជាឥតមានការជោគជ័យសោះ។

ថ្ងៃនេះយើងមានតែសេចក្តីសង្ឃឹម ដែលជំនឿរបស់យើងប្រទានឱ្យយើង សេចក្តីសង្ឃឹមដែលណែនាំឱ្យយើងយល់ថានៅលើផែនដីនេះ ជីវិតរបស់ ផល សុខា បាន៣៥ឆ្នាំជាពេលវេលាមួយខ្លីណាស់។ ប៉ុន្តែយើងដឹងថា នៅស្ថានបរមសុខគាត់នឹងមានពេលវេលាវែងឆ្ងាយអស់កល្បជានិច្ច យើងដឹងថាព្រះយេស៊ូណែនាំឱ្យគាត់រួមរស់នៅក្នុងសេចក្តីសុខរបស់ព្រះអង្គ។ សម្រាប់យើងទាំងអស់គ្នា ជាពេលវេលាមួយដែរដើម្បីស្តាប់អត្ថបទគម្ពីរដំណឹងល្អ ដែលយើងបានជ្រើសរើសថ្ងៃនេះ។ ដែលណែនាំឱ្យយើងត្រៀមខ្លួនជានិច្ច ដោយសារពេលវេលាមិនទៀងទាត់ទេ យើងមិនដឹងពេលណាយើងត្រូវលាចាកលោកនេះ អាយុខ្លី អាយុវែង មានជំងឺ បញ្ហានានា គ្រោះថ្នាក់ផ្សេងៗ អាចមានរឿងច្រើនកើតឡើងនៅក្នុងជីវិតរបស់យើង។ ដូច្នេះ នេះជាមេរៀនសម្រាប់យើងដែរ ដោយដឹងថាយើងត្រូវតែយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងខិតខំរស់នៅអស់ពីសេចក្តីស្រឡាញ់ អស់ពីសមត្ថភាពរបស់យើង នៅក្នុងតួនាទីដែលយើងមាន។ យើងជាប្តី យើងជាប្រពន្ធ យើងជាកូន យើងជាមនុស្សចាស់ យើងជាកសិករ យើងជាគ្រូបង្រៀន… យើងត្រូវតែយកចិត្តទុកដាក់លើតួនាទីរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយដឹងថាថ្ងៃនេះ យើងបានធ្វើអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីខ្ញុំ ដើម្បីបំពេញការងាររបស់ខ្ញុំ ដើម្បីបំពេញអ្វីៗទាំងអស់ដែលខ្ញុំត្រូវតែធ្វើនៅក្នុងសេចក្តីស្រឡាញ់ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយកម្លាំងចិត្ត។

ផល សុខា បានទទួលមរណៈភាពលឿនពេក ម្សិលមិញពេលយើងបូជាសពគាត់នៅឆ្ងាយពីផ្ទះ យើងបាននឹកឃើញដល់ឪពុកម្តាយគាត់ ដល់បងប្អូនគាត់ដែលធ្វើចត្តាឡីស័កនៅផ្ទះ។ យើងបាននឹកឃើញនិងសង្ឃឹមថា គាត់អាចរកឃើញផ្លូវដើម្បីទៅផ្ទះវិញយ៉ាងត្រឹមត្រូវ។ ថ្ងៃនេះ គាត់រកឃើញផ្លូវពិតមែន មានធាតុនៅជាមួយយើងយើងដឹងថា ផល សុខា កំពុងរៀបចំខ្លួនដើម្បីទៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់។ ដើម្បីរកឃើញសេចក្តីសុខ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទីមួយ “លែងនឿយហត់ លែងពិបាកចិត្តនៅក្នុងសុភមង្គលរបស់ព្រះជាម្ចាស់” នេះជាជំនឿដែលយើងមាន នេះជាសេចក្តីសង្ឃឹមដែលយើងមាន នេះជាកម្លាំងដែលយើងត្រូវតែមាន។ ពេលវេលាដែលយើងជួបជុំគ្នាថ្ងៃនេះ ជាពេលវេលាមួយដើម្បីបង្ហាញថាយើងជាគ្រួសារមួយដែលចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។

ថ្ងៃនេះមានតែបងប្អូនគាត់ប៉ុន្មាននាក់ ដោយសារជាប់ធ្វើចត្តាឡីស័ក ប៉ុន្តែយើងចង់បង្ហាញអំពីការចូលរួមក្នុងមរណៈទុក្ខ និងការលើកទឹកចិត្តពីព្រះសហគមន៍របស់យើងដល់គ្រួសារគាត់។ ដោយយល់ថាព្រះជាម្ចាស់គង់នៅ យើងជាគ្រីស្តបរិស័ទយើងជាគ្រួសារមួយដែលធ្វើដំណើររួមជាមួយគ្នា។ សុខា ជាសិស្សជំនាន់ទីមួយនៅវិទ្យាល័យសន្តហ្វ្រង់ស្វ័រនៅឆ្នាំ២០០៣ គាត់បានទទួលពិធីជ្រមុជទឹកនៅក្នុងឆ្នាំ២០០៧ដោយយកឈ្មោះហ្វ្រង់ស័្វរ ដូចឈ្មោះសាលាដែលគាត់បានសិក្សា។ គាត់មានមិត្តភក្តិជាច្រើន ដែលបាននឹករលឹកដល់គាត់ដែលជាអតីតសិស្សសាលាសន្តហ្វ្រង់ស្វ័រ គាត់មានលោកគ្រូអ្នកគ្រូជាច្រើនដែលនឹករលឹកដល់គាត់ ដែលបានបង្រៀនគាត់។

ដូច្នេះថ្ងៃនេះ យើងរួមជាគ្នាដោយធ្វើដំណើរជាមួយ សុខា ដើម្បីឱ្យគាត់រកឃើញផ្លូវទៅស្ថានបរមសុខ ជាផ្លូវដែលណែនាំឱ្យគាត់មានសុភមង្គលអស់កល្បជានិច្ច។ សម្រាប់យើងដែលនៅលើផែនដីនេះ យើងបន្តយកចិត្តទុកដាក់រកឃើញផ្លូវនៃជីវិតរបស់យើង។ ឱ្យផ្លូវនៃជីវិតរបស់យើងណែនាំឱ្យយើងដើរតាមសេចក្តីពិត ដើរតាមសេចក្តីសុចរិត ដើម្បីឱ្យយើងរួមរស់នៅក្នុងមិត្តភាព ភាតរភាព ដើម្បីឱ្យយើងអាចបង្កើតសង្គមមួយដែលចេះលើកទឹកចិត្តគ្នា និងធ្វើដំណើរជាមួយគ្នា។ យើងអធិដ្ឋាន ដើម្បីឱ្យវិញ្ញាណក្ខន្ធរបស់ ហ្វ្រង់ស្វ័រ សុខា ភ្ជាប់ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច។ អាម៉ែន៕

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email