អភិបូជាបុណ្យសព ហ្វ្រង់ស្វ័រ ផល សុខា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងជួបជុំគ្នានៅក្នុងពេលវេលាដ៏ពិបាក ណែនាំឱ្យយើងឈឺចិត្ត ណែនាំឱ្យយើងមានសំណួរយ៉ាងច្រើនអំពីជីវិត អំពីបញ្ហាដែលបានកើតឡើងដល់សុខាថ្មីៗនេះ។ យើងត្រូវតែស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនោះទៅហើយ ព្រះវិញ្ញាណមានព្រះបន្ទូលថាពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ត្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាននឹងអន្ទងតាមគេជាប់ជានិច្ច”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមានបងប្អូនយើងដែលទទួលមរណៈភាព ជាពិសេសនៅក្នុងអាយុក្មេងដូចនេះ ណែនាំឱ្យយើងពិបាកចិត្ត ណែនាំឱ្យយើងដូចជាមិនយល់ មូលហេតុអ្វីរឿងនេះត្រូវកើតឡើង? ថ្ងៃនេះយើងគ្មានចម្លើយណាមួយទេ យើងមានតែភាពសោកស្តាយ មានតែការពិបាកចិត្ត មានតែចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារដែលកំពុងពិបាក ដោយបាត់សុខាថ្មីៗនេះ។ ពីប៉ុន្មានថ្ងៃ យើងបានឃើញគាត់ឈឺ យើងបានចូលនៅក្នុងកាលៈទេសៈយ៉ាងច្រើន ជំងឺប្រចាំកាយរបស់គាត់ផង មានជំងឺកូវីដ-១៩ផង។ ព្រំដែនដែលយើងមាននៅក្នុងសម័យកូវីដនេះ ទោះបីយើងបានយកចិត្តទុកដាក់ដើម្បីបញ្ចូនគាត់ពីមន្ទីរពេទ្យក្នុងខេត្តទៅភ្នំពេញ ក៏យើងមិនអាចធ្វើបានដែរ។ ដោយសារកូវីដ-១៩ ណែនាំឱ្យមានព្រំដែន ណែនាំឱ្យមានជញ្ជាំងយ៉ាងច្រើន ណែនាំឱ្យយើងបាត់បង់សេរីភាពដើម្បីព្យាបាល ដូចយើងត្រូវតែធ្វើ។ ដូច្នេះ នេះណែនាំឱ្យយើងដូចជាឈឺចិត្តថែមទៀតដោយសារការសង្រ្គោះដែលយើងអាចធ្វើតាមលោកិយនេះ ដូចជាឥតមានការជោគជ័យសោះ។ ថ្ងៃនេះយើងមានតែសេចក្តីសង្ឃឹម ដែលជំនឿរបស់យើងប្រទានឱ្យយើង សេចក្តីសង្ឃឹមដែលណែនាំឱ្យយើងយល់ថានៅលើផែនដីនេះ ជីវិតរបស់ ផល សុខា បាន៣៥ឆ្នាំជាពេលវេលាមួយខ្លីណាស់។ ប៉ុន្តែយើងដឹងថា នៅស្ថានបរមសុខគាត់នឹងមានពេលវេលាវែងឆ្ងាយអស់កល្បជានិច្ច យើងដឹងថាព្រះយេស៊ូណែនាំឱ្យគាត់រួមរស់នៅក្នុងសេចក្តីសុខរបស់ព្រះអង្គ។ សម្រាប់យើងទាំងអស់គ្នា ជាពេលវេលាមួយដែរដើម្បីស្តាប់អត្ថបទគម្ពីរដំណឹងល្អ ដែលយើងបានជ្រើសរើសថ្ងៃនេះ។ ដែលណែនាំឱ្យយើងត្រៀមខ្លួនជានិច្ច ដោយសារពេលវេលាមិនទៀងទាត់ទេ យើងមិនដឹងពេលណាយើងត្រូវលាចាកលោកនេះ …