ព័ត៌មាន

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ
តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។ ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង
តាកែវ ថ្ងៃទី ១៦ ខែវិច្ឆិកា៖ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជាដ៏ពិសិដ្ឋនៅ ព្រះសហគមន៍កាតូលិកចំការទៀង ដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទមកពីគ្រប់ព្រះសហគមន៍នៅក្នុង មណ្ឌលសកម្មភាពតាកែវ ទាំងមូល។ ក្នុងអំឡុងពេលធម្មទេសនាលោកអភិបាលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាជីវិតក្នុងសេចក្តីសង្ឃឹម និង ចេះស៊ូទ្រាំជានិច្ច។ លោកបានសង្កត់ធ្ងន់ថា៖ “ជីវិតរបស់យើងតែងជួបប្រទះនឹងបញ្ហា និងការលំបាក ប៉ុន្តែយើងមានជំនឿលើ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង។ ជំនឿនេះហើយដែលនាំឲ្យយើងអាចឈ្នះការលំបាកទាំងអស់នោះបាន…។ ព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គក៏មិនចោលយើងឡើយ។”

គ្រីស្តបរិស័តំបន់តាកែវ ប្រារព្ធពិធីអបអរសាទរ ខួប២៧ឆ្នាំ នៃបេសកកម្មរបស់លោកអភិបាលអូលីវីយ៉េ
ខេត្តតាកែវ៖ គ្រីស្តបរិស័ទកាតូលិកនៅតំបន់តាកែវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានជួបជុំគ្នាប្រារព្ធពិធី អបអរសាទរខួបលើកទី២៧ នៃការចាប់ផ្តើមបេសកកម្មប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជារបស់ លោកអភិបាល អូលីវីយ៉េ។ ពិធីអបអរសាទរនេះ បានបង្ហាញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ការបូជា និងការលះបង់របស់លោកអភិបាលអូលីវីយ៉េ ដែលបានណែនាំនិងបំពេញបេសកកម្មនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ការប្រារព្ធពិធីនេះមិនត្រឹមតែជាការរំលឹកដល់ការចាប់ផ្តើមនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការថ្លែងអំណរគុណចំពោះការរីកចម្រើន និងការលូតលាស់នៃសហគមន៍គ្រីស្តបរិស័ទនៅក្នុងតំបន់តាកែវ ក្រោមការណែនាំរបស់លោកផងដែរ។

លោកអភិបាលសិលា សួន ហង្សលី ថ្វាយអភិបូជាបាចទឹកព្រះពរផ្ទះថ្មី ក្រុមបងស្រីសាលេស៊ាន នៅមណ្ឌលគិរី
កាលពីថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកអភិបាល សិលា សួន ហង្សលី បានអញ្ជើញជាអធិបតីភាពថ្វាយអភិបូជាបាចទឹកព្រះពរលើទីតាំង និងផ្ទះថ្មីរបស់ក្រុមបងស្រីសាលេស៊ាន នៅភូមិចម្ការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពិធីថ្វាយអភិបូជាបាចទឹកព្រះពរនេះ ក៏មានការតម្កល់អដ្ឋិធាតុរបស់សន្តីម៉ារីយ៉ា ត្រន់កាត់ទី (St. Maria Troncatti) ដែលជាបងស្រីដ៏សំខាន់មួយរូបនៅក្នុងក្រុមគ្រួសារសាលេស៊ានផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលក៏បានប្រគល់លិខិតរបស់សម្តេចប៉ាប លេអូ

លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា

សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ វិទ្យាស្ថានសន្តប៉ូល ដឹកនាំដោយ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន រួមជាមួយ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដឹកនាំដោយ លោក យុន សំអាត នាយកវិទ្យាល័យ បានរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កេត

សិស្សវិទ្យាល័យសន្តហ្រ្វង់ស្វ័រប្រឡងជាប់បឋមភូមិមួយរយភាគរយ
បេក្ខជនចំនួន៤៣នាក់ នៃវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ស្ថិតក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ១០០ភាគរយ នាសម័យប្រឡងថ្ងៃទី១៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។ លោក ប៉ិច វិបុល ជានាយកសាលាខាងលើបានរៀបរាប់ឲ្យដឹងថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមឧបត្ថមត្តមទាំងស្រុងពីព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក។ លោកបន្តថា ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន៤៣នាក់

ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ
ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ — ព្រះសហគមន៍កាតូលិកនៅកម្ពុជាកំពុងទទួលដំណឹងដ៏រីករាយ និងជាប្រវត្តិសាស្ត្រមួយទៀត គឺសម្តេចប៉ាប លេអូ ទី ១៤ បានតែងតាំង លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើង ៥០ ឆ្នាំ បន្ទាប់ពីការតែងតាំងអភិបាលខ្មែរដំបូងបង្អស់ គឺ លោកអភិបាល

លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ
រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល(Saint Paul Institute – SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។ ក្នុងជំនួបដ៏មានអត្ថន័យនេះ

លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព
ភ្នំពេញ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជំរុញយ៉ាងទទូចដល់គ្រីស្តបរិស័ទទាំងអស់ឲ្យដើរតួនាទីយ៉ាងសកម្មជា “ស្ពាននៃភាតរភាព” និងជា “ទូតនៃសុខសន្តិភាព” នៅក្នុងសង្គម។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសថ្ងៃបុណ្យគោរពព្រះកាយព្រះគ្រីស្ទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន។ លោកអភិបាលបានមានប្រសាសន៍ថា ព្រះជាម្ចាស់ត្រូវការមនុស្សនៅលើផែនដីនេះ ដើម្បីកសាងស្ពាននៃភាតរភាព និងជាទូតនៃសុខសន្តិភាព។ លោកអភិបាល អូលីវីយ៉េ បានពន្យល់ថា ការធ្វើជាស្ពាននៃភាតរភាព គឺថាយើងទាំងអស់គ្នាជាបងប្អូន។

លោកអភិបាលអូលីវីយ៉េ សូមឲ្យគ្រីស្តបរិស័ទទៅជាពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម
ក្នុងពិធីបុណ្យព្រះវិញ្ញាណយាងមកនៅព្រះវិហារសន្តមីកាអែលក្រុងព្រះសីហនុ នាថ្ងៃទី ០៨ ខែមិថុនាកន្លងទៅ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រាប់ដល់គ្រីស្តបរិស័ទអំពីចំណុចសំខាន់បី ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី១. ជាប់ជាមួយព្រះជាម្ចាស់ក្នុងរបៀបថ្មី លោកអភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើងទៅជាបុត្រានិងបុត្រីរបស់ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួលប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និងស្ថិតក្នុងអង្គតែមួយជាមួយព្រះអង្គ។ លោកអភិបាលសង្កត់ធ្ងន់ថា «យើងទៅជាអង្គតែមួយជាមួយព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធ។» ទី២. យើងជាគ្រួសារដ៏ធំបំផុតនៅលើផែនដី និងជាពន្លឺ ដើម្បីរម្លឹកដល់បេក្ខជនចំនួន២៣នាក់

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស
ក្នុងពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជំរុញឲ្យគ្រីស្តបរិស័ទយកគំរូតាមអ្នកមានសុភមង្គលកាឡូសអាគូទីស ដែលអធិធាតុរបស់គាត់ត្រូវបានបញ្ចុះក្នុងតុអាសនៈថ្មីនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាលអូលីវីយ៉េ បញ្ជាក់ថា គ្រប់ពេលវេលាដែលយើងចូលក្នុងអភិបូជា យើងត្រូវនឹកឃើញអំពីជីវិតរបស់យើងដែលទទួលកម្លាំងនិងព្រះពរពីព្រះកាយព្រះគ្រីស្ត ដែលជាកំពូលនិងជាប្រភពនៃជីវិតរបស់យើង។ លោកអភិបាលបាននិយាយពី កាឡូសអាគូសទីស ជាយុវជនម្នាក់ដែលកើតក្នុងឆ្នាំ១៩៩១ ហើយបានស្លាប់នៅក្នុងឆ្នាំ២០០៦ មានគុណធម៌ចំនួន៥ដែលយើងជាគ្រីស្តបរិស័ទត្រូវអនុវត្តតាម។ ទី១ លោកថា រៀងរាល់ថ្ងៃ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
