ធម្មទេសនា
អភិបូជាបុណ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ
ធ្វើនៅព្រះសហគមន៍ព្រះហឫទ័យដ៏សប្បុរសរបស់ព្រះយេស៊ូ ព្រែកតាទែន ភ្នំពេញខាងជើង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ “មានចិត្តកតញ្ញូចំពោះព្រះបិតា” អត្ថបទទី១៖ អេសេគីអែល ៣៤,១១-១៦យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ។ អគ ៣៤,១២អត្ថបទទី២៖ រ៉ូម ៥,៥ខ-១១ព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ។ លក ១៥,៤ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងគោរពព្រះបេះដូងរបស់ព្រះយេស៊ូ ណែនាំឱ្យយើងនឹកឃើញដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក។ តាមពិត ព្រះបិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់ ហេតុនេះហើយព្រះបិតាបានចាត់ឱ្យព្រះយេស៊ូយាងមក ដើម្បីធ្វើដំណើរជាមួយយើងទាំងអស់ ដើម្បីណែនាំឱ្យយើងមើលឃើញយ៉ាងជាក់ស្តែងអំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ ថ្ងៃនេះ យើងបានឃើញរូបព្រះយេស៊ូដែលបើកព្រះហស្ត(ដៃ)យ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍យើងទាំងអស់គ្នា។ នៅពាក់កណ្ដាលទ្រូងរបស់ព្រះយេស៊ូយើងឃើញព្រះបេះដូង បេះដូងជាសញ្ញានៃសេចក្ដីស្រឡាញ់។ នៅពេលយើងចង់និយាយអំពីសេចក្ដីស្រឡាញ់ យើងគូសបេះដូងយ៉ាងធំ នេះជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈដែលយើងមើលឃើញថ្ងៃនេះ។ នៅពេលយើងនឹកឃើញដល់ព្រះយេស៊ូ យើងត្រូវការនឹកដល់ព្រះបិតា ថ្ងៃនេះព្រះយេស៊ូមានពាក្យប្រស្នាមួយដើម្បីណែនាំឱ្យយើងមើលឃើញ អំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ នៅពេលនោះ យើងមានឧទាហរណ៍មួយយ៉ាងជាក់ស្ដែង ដូចយើងទាំងអស់គ្នាយើងជាហ្វូងចៀមមួយ យើងជាប្រជាជនរបស់ព្រះជាម្ចាស់។ ព្រះបិតានៅពេលបាត់ម្នាក់ ព្រះអង្គព្រួយបារម្ភមែនទែន និងបានយកចិត្តទុកដាក់យ៉ាងជាក់ស្តែង ដោយខិតខំរត់តាមកូនដែលបាត់ រត់តាមមនុស្សម្នាក់ដែលវង្វេងផ្លូវ។ នេះជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ ព្រះបិតាស្រឡាញ់យើងដោយសារព្រះអង្គបានបង្កើតយើង ព្រះបិតាបានប្រទានជីវិតឱ្យយើង។ ព្រះបិតាស្រឡាញ់យើងម្នាក់ ដូចជាកូនបង្កើតរបស់ព្រះអង្គ នៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់យើង គឺជាសេចក្ដីស្រឡាញ់ស្ថិតស្ថេរមិនខ្វះអ្វីសោះ។ ព្រះបិតាបានបង្កើតយើង នៅពេលបាត់កូនម្នាក់ព្រះបិតាមានព្រះហឫទ័យព្រួយបារម្ភ ហើយតាមស្វែងរក។ ប៉ុន្តែ មិនមែនដើម្បីស្តីឱ្យ ឬពិន័យ គឺដើម្បីទទួលស្វាគមន៍សាជាថ្មី ដើម្បីលើកលែងទោសឱ្យ ដើម្បីបង្ហាញអំពីអំណរសប្បាយ។ ដោយសារ កូនដែលបាត់បានរកឃើញវិញហើយ ដូច្នេះមានអំណរសប្បាយនៅស្ថានបរមសុខ ពេលមានម្នាក់ត្រលប់មកវិញ។ នៅក្នុងព្រះសហគមន៍របស់យើង យើងមានគ្នាតិច ជួនកាលយើងខ្ចាត់ខ្ចាយទៅនេះទៅនោះ ប៉ុន្តែនៅពេលលោកឪពុកបានរកឃើញកូនត្រលប់មកវិញលោកសប្បាយចិត្តណាស់ តែកូនមិនអាចមកវិញទេប្រសិនបើលោកឪពុកមិនទៅតាមរកគេ។ ថ្ងៃនេះ យើងបានប្រមូលគ្នាយ៉ាងច្រើនយើងមានអំណរសប្បាយ ប៉ុន្តែប្រហែលមានកូនយើងមួយចំនួនទៅឆ្ងាយ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវការសហការគ្នា ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះបិតាដល់បងប្អូនឯទៀតៗ។ យើងជាកូនខ្មែរ យើងត្រូវការមានចិត្តកតញ្ញូចំពោះឪពុកម្តាយ ចំពោះលោកគ្រូអ្នកគ្រូ ចំពោះអស់អ្នកដែលបានជួយយើង។ ប៉ុន្តែ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងត្រូវការមានចិត្តកតញ្ញូចំពោះព្រះបិតា ជួនកាលយើងភ្លេច។ តើយើងត្រូវធ្វើដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីមានចិត្តកតញ្ញូដល់ព្រះជាម្ចាស់? ថ្ងៃនេះ ដែលយើងគោរពព្រះបេះដូងរបស់ព្រះយេស៊ូ ថ្ងៃនេះយើងនឹកឃើញដល់សេចក្ដីស្រឡាញ់យ៉ាងធំធេងរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូ។ ជាពេលវេលា ដើម្បីនឹកឃើញដែរ តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីធ្វើជាកូនកតញ្ញូចំពោះព្រះបិតា? ដើម្បីធ្វើជាកូនកតញ្ញូរបស់ព្រះបិតា គឺទីមួយឱ្យយើងចេះស្រឡាញ់ព្រះបិតា ចេះអធិដ្ឋាន ចេះស្ដាប់ព្រះន្ទូល ចេះនឹកឃើញព្រះបិតាគ្រប់ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ។ ទីពីរ ឱ្យយើងយកចិត្តទុកដាក់ជាមួយបងប្អូនឯទៀតៗ កុំឱ្យយើងភ្លេចនេះយើងធ្លាប់និយាយច្រើនដង “សូមស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែ នេះមិនមែនជាព្រះបន្ទូលរបស់ព្រះយេស៊ូដែលយើងគ្រាន់តែស្តាប់ហើយមិនអនុវត្ត ឱ្យយើងអនុវត្តយ៉ាងជាក់ស្តែង ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះបិតា។ ដូច្នេះ ចិត្តកតញ្ញូរបស់យើងអាចមានអត្ថន័យដ៏ពេញលក្ខណៈ នៅពេលយើងយកចិត្តទុកដាក់ស្រឡាញ់បងប្អូនរបស់យើង។ ខ្ញុំជឿងថា នៅក្នុងតំបន់ព្រែកតាទែននេះយើងមានកន្លែងច្រើនដើម្បីបង្ហាញធម៌មេត្តាករុណាដល់បងប្អូនទាំងឡាយ។ ថ្ងៃនេះ យើងមានកូនក្មេងដែលមកច្រើនតាមរយៈសាលាមត្តេយ្យ និងតាមរយៈបងប្អូននៅក្នុងភូមិដែរ។ នេះជាសញ្ញាសម្គាល់ដែលយើងជាគ្រួសារតែមួយ ដែលចេះស្វាគមន៍គ្នាទៅវិញទៅមកនៅក្នុងព្រះនាមរបស់ព្រះយេស៊ូ ដែលស្រឡាញ់យើងជានិច្ច។ នៅក្នុងព្រះនាមរបស់ព្រះយេស៊ូ ដែលបានត្រាស់ហៅយើងឱ្យយើងទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ នៅក្នុងព្រះនាមរបស់ព្រះយេស៊ូ ដែលយើងត្រូវតែបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ យើងអរព្រះគុណព្រះជាម្ចាស់ ដែលបានណែនាំឱ្យយើងជួបជុំគ្នាជាមហាគ្រួសារនៅក្នុងអង្គព្រះគ្រីស្ត ឱ្យយើងនឹកឃើញ តើខ្ញុំជាគ្រីស្តបរិស័ទមួយរូប ខ្ញុំធ្វើដូចម្តេចដើម្បីមានចិត្តកតញ្ញូជានិច្ចចំពោះព្រះបិតា និងចំពោះបងប្អូនឯទៀតៗ?។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ
អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី
ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“ ដើរតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់” អត្ថបទទី១៖ ពង្សាវតារក្សត្រទី២ ២២,៨-១៣.២៣,១-៣ចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់។ ២ពង្ស ២៣,៣ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ មថ ៧,២០ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងគោរពសន្តសិលានិងសន្តប៉ូល ដែលយើងមានធាតុសន្តសិលានៅក្នុងព្រះវិហារភ្នំពេញថ្មីនេះ។ លោកឪពុក ថ្ងៃនេះយើងបានស្តាប់ដើម្បីចូលយ៉ាងជ្រៅនៅក្នុងការប្រកាសដំណឹងល្អ និងបេសកកម្មរបស់យើង។ ជាពិសេស សម្រាប់លោកឪពុកមួយចំនួនដែលបានចាប់ផ្តើមកន្លែងថ្មី និងលោកឪពុកមួយចំនួននៅបន្តកន្លែងដដែល យើងពោរពេញដោយកម្លាំង។ សំណួរដែលព្រះយេស៊ូសួរដល់ក្រុមគ្រីស្តទូត ជាសំណួរមួយដ៏សំខាន់បំផុតសម្រាប់យើង ប៉ុន្តែមិនមែនជាសំណួរមួយដែលយើងត្រូវការស្តាប់នៅក្នុងសំលេងឡូឡា។ តាមពិត នៅពេលព្រះយេស៊ូនៅជាមួយក្រុមគ្រីស្តទូតនៅកន្លែងស្ងៀមស្ងាត់ នៅពេលនោះព្រះយេស៊ូសួរគេថា “សម្រាប់មនុស្សទាំងឡាយបុត្រមនុស្សជានរណា?” ព្រះយេស៊ូបានធ្វើដំណើរជាងមួយឆ្នាំហើយនៅពេលហ្នឹង ព្រះយេស៊ូបានបង្ហាញសញ្ញាប្លែកៗជាងមួយឆ្នាំហើយ។ ចម្លើយរបស់លោកសិលា ជាចម្លើយដែលណែនាំឱ្យយើងអាចទៅមុខនៅក្នុងជីវិតជាលោកបូជាចារ្យ ណែនាំឱ្យព្រះសហគមន៍របស់យើងពោរពេញដោយអត្ថន័យ ពោរពេញដោយជីវិត។ គាត់បានឆ្លើយថា “លោកជាព្រះគ្រីស្ត លោកជាអ្នកដែលបានទទួលអភិសេកពីព្រះជាម្ចាស់ លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ”។ តាមពិតសេចក្តីប្រកាសរបស់យើង ជួនកាលយើងគិតអំពីរបៀបដូចសន្និបាត២០២១-២០២៣ដែលយើងបាននិយាយ របៀបរៀបចំពិធីបុណ្យ របៀបបម្រើ…។ ថ្ងៃនេះ នៅពេលយើងស្តាប់សំណួរបស់ព្រះយេស៊ូ នៅពេលហ្នឹងគ្មានពិធី គ្មានរបៀប ប៉ុន្តែមានបញ្ហាតែមួយ ប្រកាសជំនឿអស់ពីដួងចិត្ត អស់ពីសេចក្តីស្រឡាញ់ អស់ពីអ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺ។ ព្រះយេស៊ូជាព្រះគ្រីស្ត ជាអ្នកដែលបានទទួលអភិសេកពីព្រះជាម្ចាស់ ដូចយើងបានទទួលពិធីអភិសេកក្នុងអគ្គសញ្ញាតែងតាំងជាបូជាចារ្យដែរ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ នេះជាអ្វីដែលយើងត្រូវការប្រកាស ប៉ុន្តែនេះជាអ្វីដែលយើងត្រូវការណែនាំឱ្យបងប្អូនរបស់យើងដែលកំពុងស្វែងយល់ ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចចូលនៅក្នុងជំនឿនេះ។ ដោយសារ យើងបានឃើញមហាជនដែលបានធ្វើដំណើរជាមួយព្រះយេស៊ូជាងមួយឆ្នាំហើយ គេមានចម្លើយប្លែកៗ ខ្លះថាលោកជាព្យាការីអេលី ខ្លះថាលោកជាព្យាការីអេសាយ… គេមិនទាន់មានជំនឿរឹងមាំដូចលោកសិលា។ ប៉ុន្តែ យើងមានព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ យើងមានព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើយើង យើងមានសក្ខីភាពពីគ្រីស្តទូត ពីសន្តសន្តី ពីព្រះសហគមន៍ដែលមានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ យើងមានមូលហេតុច្រើន ដើម្បីឱ្យជំនឿរបស់យើងទៅជាជំនឿយ៉ាងជ្រៅ ឱ្យយើងទៅដល់អ្វីដែលសំខាន់បំផុត។ ព្រះយេស៊ូជាព្រះគ្រីស្ត ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងនៅទីនេះដើម្បីប្រកាសអំពីព្រះយេស៊ូគ្រីស្ត ដើម្បីប្រកាសអំពីព្រះបុត្រារបស់ព្រះអង្គដែលយាងមក ដើម្បីណែនាំឱ្យយើងមានជីវិត។ ប្រសិនបើ យើងចង់និយាយអំពីរបៀបយើងត្រូវការមើលលោកសិលា នៅក្នុងអត្ថបទទី១គាត់បានធ្វើតាមទេវទូតប្រាប់។ ទោះបីប្លែក ទោះបីគាត់ឆ្ងល់ដែរ មូលហេតុអ្វីឱ្យរៀបចំខ្លួនដើម្បីទៅណានៅក្នុងមន្ទីរឃុំឃាំង ប៉ុន្តែគាត់បានធ្វើតាម។ នេះជារបៀបយើងដែរ សម្រាប់យើងដែលជាបូជាចារ្យយើងត្រូវការលះបង់ចោល ជួនកាលយើងមិនយល់ យើងមិនមែនរស់តាមរបៀបលោកីយ៍ ដែលយើងចង់មានឋានៈ ចង់មានមុខមានមាត់។ តាមពិត យើងរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលណែនាំឱ្យយើងធ្វើតាម នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ នេះជារបៀបព្រះយេស៊ូ នេះជារបៀបគ្រីស្តទូតពីដើម នេះជារបៀបរបស់យើងដែរ ដោយធ្វើតាមព្រះយេស៊ូ ព្រះយេស៊ូអញ្ជើញយើងទៅណាយើងទៅហ្នឹង។ នៅពេលខ្ញុំមកដល់ប្រទេសកម្ពុជាដំបូង ខ្ញុំចាំបានថាយើងឥតមានការិយាល័យដូចសព្វថ្ងៃទេ ឥតមានបុគ្គលិកដូចសព្វថ្ងៃទេ។ គ្រីស្តបរិស័ទមានគំនិតតែជួយបម្រើ ដោយស្ម័គ្រចិត្តជួយផ្នែកយុវជន ផ្នែកប្រកាសដំណឹងល្អ… ក្នុងរយៈពេលពីរបីឆ្នាំ។ គំនិតបម្រើ គឺជាអ្វីដែលសំខាន់បំផុត ខ្ញុំជឿថាទោះបីសព្វថ្ងៃយើងជាបុគ្គលិកតាមការិយាល័យដែលទទួលប្រាក់ខែ យើងក៏នៅតែចូលក្នុងគំនិតនៃការបម្រើដដែល។ នៅក្នុងការបម្រើ ដោយនឹកឃើញយើងធ្វើតាម ពេលយើងធ្វើតាមយើងទៅដល់គោលដៅ។ យើងបានស្តាប់អត្ថបទលោកប៉ូលថ្ងៃនេះ នៅពេលយើងជិតស្លាប់ហើយ តើយើងអាចឆ្លើយដូចលោកប៉ូលឬទេ? “ខ្ញុំបានពុះពារឧបសគ្គទាំងអស់ ប៉ុន្តែខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល”។ នេះជាសក្ខីភាពរបស់លោកប៉ូល ក្រោយមកបង្ហាញអំពីសិរីរុងរឿង អំពីព្រះជាម្ចាស់ដែលរំដោះគាត់ អំពីជីវិតដែលគាត់បានទទួលដោយសារព្រះយេស៊ូគ្រីស្តផ្ទាល់។ ទោះបីគាត់បានរងទុក្ខលំបាក ទោះបីគេលះបង់ចោលគាត់ ទោះបីគេជិះជាន់គាត់ ទោះបីគេរិះគន់គាត់ គាត់បានខិតខំតស៊ូ។ គាត់បានទទួលកិត្តិយសមួយយ៉ាងពិសេស មោទនភាពមួយយ៉ាងពិសេស គឺគាត់បានរត់ដល់ទីដៅ គឺស្ថានបរមសុខ។ តាមពិត នៅពេលព្រះយេស៊ូបានសួរថា “តើខ្ញុំជានរណា?” លោកសិលាបានឆ្លើយហើយព្រះយេស៊ូបានប្រគល់សោរនៃស្ថានបរមសុខទៅគាត់ ដោយសារគោលដៅរបស់យើងគឺស្ថានបរមសុខ។ យើងណែនាំឱ្យបងប្អូនរបស់យើងចូលនៅក្នុងគោលដៅនេះ ដើម្បីដឹងថាគោលដៅនៃជីវិតរបស់យើងគឺស្ថានបរមសុខ។ លោកសិលាមានសោរ ដើម្បីបើក ដើម្បីស្វាគមន៍យើង អ្វីដែលបានស្រាយនិងចងនៅលើផែនដីនេះ ក៏នឹងស្រាយនិងចងនៅស្ថានបរមសុខដែរ។ យើងបានមើលទាំងអស់
អភិបូជាប្រសិទ្ធីពរលើអាគារសាលាមត្តេយ្យ និងបន្ទប់អធិដ្ឋាន
ធ្វើនៅព្រះសហគមន៍ក្រុងតាខ្មៅ តាខ្មៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អត្ថបទទី១៖ ពង្សាវតារក្សត្រទី២ ១៩,៩ខ-១១.១៤-២១.៣១-៣៥ក.៣៦ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ២ពង្ស ១៩,១៦ដំណឹងល្អ៖ ម៉ាថាយ ៧,៦.១២-១៤បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ មថ ៧,១២ “ផ្លូវចង្អៀតដើម្បីប្រកាសដំណឹងល្អ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាមួយណែនាំឱ្យយើងបន្តធ្វើដំណើរនៅក្នុងការចាប់ផ្តើមប្រកាសដំណឹងល្អ នៅក្នុងទីក្រុងតាខ្មៅ ក៏ដូចជានៅក្នុងមណ្ឌលសកម្មភាពតាខ្មៅទាំងមូល ដែលបានបង្កើតនៅឆ្នាំ២០១៤។ ដល់ពេលវេលាដែរ ដើម្បីឱ្យយើងទៅប្រកាសដំណឹងល្អនៅកន្លែងថ្មីៗ សព្វថ្ងៃនៅភ្នំពេញមានផ្លូវនិងអាគារសាងសង់ច្រើនណាស់ យើងឃើញការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងណាស់។ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានបំភ្លឺ ដើម្បីឱ្យយើងចាប់ផ្តើមមណ្ឌលសកម្មភាពពីរដែលទៅជាកន្លែងពិសេសសព្វថ្ងៃនៅក្នុងរាជធានីភ្នំពេញ គឺភ្នំពេញថ្មី និងតាខ្មៅ។ តាមពិត ព្រះជាម្ចាស់ដូចជាបានណែនាំឱ្យយើងចូលនៅក្នុងគម្ពីរថ្ងៃនេះសម្រាប់ជីវិតរបស់យើងពិតមែន ដោយដឹងថាផ្លូវចង្អៀតណាស់ ទ្វារចង្អៀតណាស់ដើម្បីចូល។ នៅពេលយើងចាប់ផ្តើមចូលនៅក្នុងទីក្រុងតាខ្មៅក៏ចង្អៀតដែរ ដើម្បីចាប់ផ្តើមប្រកាសដំណឹងល្អ ដើម្បីចាប់ផ្តើមស្គាល់បងប្អូនខ្លះៗ។ យើងមានយាយខ្លះៗចាប់ផ្តើមចូល យើងមានបងប្អូនយើងខ្លះៗចាប់ផ្តើមស្គាល់ ទៅជាកន្លែងដែលបានចាប់ផ្តើមនៅក្នុងផ្លូវចង្អៀត។ ប៉ុន្តែ ពេលយើងសម្រេចចិត្តតស៊ូ ពេលយើងសម្រេចចិត្តចូលតាមផ្លូវចង្អៀត បន្តិចម្តងៗយើងទៅមុខ។ ថ្ងៃនេះ ដែលយើងចូលនៅក្នុងបន្ទប់អធិដ្ឋានដ៏តូចនេះ ជាព្រះវិហារដែលមានកន្លែងជ្រមុជទឹកយ៉ាងស្អាត ដោយសារពិធីជ្រមុជទឹកជាមូលដ្ឋានគ្រឹះដើម្បីចាប់ផ្តើមបន្តិចម្តងៗ។ ដំណើរជីវិតរបស់គ្រីស្តបរិស័ទ ដូចស្ត្រីសាសន៍សាម៉ារីដែលបានស្តាប់ព្រះបន្ទូល ណែនាំឱ្យគាត់រកឃើញព្រះយេស៊ូជាទឹកដែលផ្តល់ជីវិត។ ដូចអ្នកខ្វាក់ដែលព្រះយេស៊ូណែនាំឱ្យគាត់មើលឃើញ ដូចលោកឡាសាដែលព្រះយេស៊ូបានណែនាំឱ្យគាត់មានជីវិតសាជាថ្មី រហូតដល់អាចទទួលជីវិតថ្មីដ៏ពិតប្រាកដនៅក្នុងជំនឿ និងទទួលពិធីជ្រមុជទឹក។ នេះជាផ្លូវដែលបងប្អូនប៉ុន្មាននាក់បានធ្វើ នៅក្នុងជីវិតជាគ្រីស្តបរិស័ទថ្មីៗរហូតដល់ទទួលពិធីជ្រមុជទឹក។ ដូច្នេះ ថ្ងៃនេះពិធីដែលយើងធ្វើណែនាំឱ្យយើងចូលនៅក្នុងមូលដ្ឋានគ្រឹះនៃជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ ពិធីជ្រមុជទឹក យើងបានទទួលជីវិតថ្មីជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ព្រះបន្ទូលដែលបំភ្លឺនិងណែនាំយើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរស់នៅក្នុងទីក្រុងតាខ្មៅធ្វើជាសាក្សីនៃព្រះបន្ទូលនេះ។ ដែលដឹកនាំយើង ដូចយើងបានស្តាប់ថា “អ្វីដែលយើងចង់ឱ្យគេប្រព្រឹត្តដល់យើង ឱ្យយើងប្រព្រឹត្តទៅគេទៅ”។ ប៉ុន្មានអាទិត្យកន្លងមក ពីមួយថ្ងៃទៅមួយថ្ងៃព្រះយេស៊ូបានបំភ្លឺ ធ្វើដូចម្តេចដើម្បីទៅជាអំបិល ធ្វើដូចម្តេចដើម្បីទៅជាពន្លឺ ធ្វើដូចម្តេចដើម្បីស្រឡាញ់ ធ្វើដូចម្តេចដើម្បីរស់នៅតាមរបៀបថ្មី ដែលព្រះអង្គកំពុងណែនាំយើង។ នេះជាព្រះបន្ទូល ដែលយើងបានស្តាប់ពីមួយអាទិត្យទៅមួយអាទិត្យ ដើម្បីចិញ្ចឹមជីវិតរបស់យើង ដើម្បីបំភ្លឺយើងឱ្យទៅមុខ។ បន្តិចទៀត ខ្ញុំនឹងធ្វើព្រះពរលើអាសនៈដែលជាតុសក្ការៈ ជាកន្លែងដែលយើងថ្វាយអភិបូជា ជាកន្លែងដែលយើងចូលនៅក្នុងជីវិតរបស់ព្រះយេស៊ូដែលបានលះបង់ចោល ដែលបានបូជា ដើម្បីឱ្យសព្វថ្ងៃយើងនៅទីនេះអាចប្រកាសដំណឹងល្អ។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងគោរពសន្ត លូអ៊ីស ហ្គូនហ្សាក ជាយុវជនម្នាក់នៅក្រុមជេស្វីត ដែលកំពុងរៀនដើម្បីធ្វើជាអ្នកបួស។ នៅពេលគាត់មានអាយុ២៣ឆ្នាំ នៅប្រទេសអ៊ីតាលីមានជំងឺប៉េសកំពុងរាតត្បាត គាត់ជាយុវជនម្នាក់ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនដែលមានជំងឺនេះ ក្រោយមកគាត់ឆ្លងជំងឺនេះបណ្តាលឱ្យគាត់ស្លាប់។ ដូច្នេះ សព្វថ្ងៃគាត់ជាឧបការីរបស់យុវជនយុវនារី នៅក្នុងព្រះសហគមន៍កាតូលិកយើង។ ថ្ងៃនេះ ដែលយើងមកទីនេះយើងក៏ត្រូវនឹកឃើញថា យើងជាគ្រីស្តបរិស័ទក្មេង ឬចាស់ ឱ្យយើងចេះលះបង់ចោល។ ជួនកាលយើងភ័យ យើងខ្លាច យើងត្រូវការអធិដ្ឋានដើម្បីឱ្យយើងបន្តតស៊ូ ទ្វារចង្អៀត របៀបដែលព្រះយេស៊ូបង្រៀនយើងពីមួយថ្ងៃទៅមួយថ្ងៃ ប្លែកពីអ្វីដែលសង្គមចង់ឱ្យយើងទទួលនៅក្នុងជីវិត។ ព្រះយេស៊ូណែនាំឱ្យយើងស្រឡាញ់សត្រូវ ព្រះយេស៊ូណែនាំឱ្យយើងចេះជួយគ្នាទៅវិញទៅមក ព្រះយេស៊ូណែនាំឱ្យយើងចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ ផ្ទុយពីអ្វីដែលយើងឃើញនៅក្នុងសង្គម ព្រះយេស៊ូណែនាំឱ្យយើងដាក់ខ្លួនជាអ្នកតូចតាចដើម្បីបម្រើ ដើម្បីស្រឡាញ់អ្នកក្រីក្រ អ្នកជំងឺ ជនមានពិការភាព យកចិត្តទុកដាក់ជាមួយអ្នកដែលគ្មានទីពឹង។ លើកទីមួយដែលខ្ញុំបានដើរជាមួយលោកឪពុក ម៉ារីយ៉ូ នៅតាខ្មៅនេះខ្ញុំបានទៅដល់ផ្ទះគ្រីស្តបរិស័ទជាអ្នកមានម្នាក់ នៅក្បែរផ្ទះគាត់មានមីងម្នាក់ដែលក្រមែនទែន។ ដូចលោកឡាសាម្យ៉ាង ពេលខ្ញុំចេញពីផ្ទះគ្រីស្តបរិស័ទម្នាក់នោះ ខ្ញុំបាននិយាយថា “រាល់ថ្ងៃសូមចែករំលែកអ្វីតិចតួចដល់មីងក្រីក្រនៅជាប់ផ្ទះអ្នកផង”។ គាត់បានអនុវត្តតាមពាក្យរបស់ខ្ញុំ នេះជារបៀបរបស់យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ ផ្សេងពីអ្វីដែលយើងបានឃើញនៅក្នុងលោកីយ៍។ សព្វថ្ងៃ ដែលយើងរស់នៅក្នុងតំបន់អភិវឌ្ឍន៍មែនទែន ពេលយើងឃើញផ្សារទំនើបថ្មីៗ ហាងថ្មីៗ… ណែនាំឱ្យយើងដើរតាមលោកីយ៍យ៉ាងស្រួលបំផុត។ ប៉ុន្តែ ព្រះយេស៊ូមានគំនិតផ្សេងឱ្យយើងយកចិត្តទុកដាក់ មិនចង់ធ្វើជាមនុស្សអស្ចារ្យ គឺគ្រាន់តែធ្វើជាអ្នកបម្រើតែប៉ុណ្ណឹង។ នៅពេលយើងជាអ្នកបម្រើ បន្តិចម្តងៗមានផ្លែដែលកើតឡើង ដូចនៅតាខ្មៅនេះយើងជាជំនាន់ទីមួយនៃព្រះសហគមន៍។ បន្តិចម្តងៗ យើងត្រូវការរស់នៅជាមួយបងប្អូននៅសង្គម សព្វថ្ងៃយើងមានសាលាមត្តេយ្យ ដែលជាពេលវេលាមួយយ៉ាងពិសេស ដើម្បីចូលនៅក្នុងជីវិតរបស់ប្រជាជន។ យើងរស់នៅជាមួយគេ ប៉ុន្តែយើងខុសពីគេដោយសារយើងជាគ្រីស្តបរិស័ទ យើងនៅក្នុងលោកីយ៍ប៉ុន្តែយើងមិនមកពីលោកីយ៍ទេ យើងមកពីព្រះជាម្ចាស់ផ្ទាល់។
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ សុភាសិត ៨,២២-៣១ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ។ សុភ ៨,៣០អត្ថបទទី២៖ រ៉ូម ៥,១-៥ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា។ យហ ១៦,១២ “ស្វាគមន៍ ចែករំលែក និងបម្រើ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ព្រះសហគមន៍ណែនាំឱ្យយើងគោរពបុណ្យលើកតម្កើងព្រះត្រៃឯក នេះជាពេលវេលាមួយដ៏ពិសេសដើម្បីឱ្យយើងចូលនៅក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ព្រះជាម្ចាស់។ យើងជាគ្រីស្តបរិស័ទ យើងជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ប្រសិនបើប្អូនចាំ សញ្ញាដែលយើងបានទទួលពីឪពុកម្តាយមុនគេបង្អស់ គឺគូសសញ្ញាឈើឆ្កាង ប្រហែលមុនយើងរៀនធម៌បពិត្រព្រះនាងម៉ារី មុនយើងរៀនធម៌ឱព្រះបិតា យើងត្រូវតែចូលនៅក្នុងការអធិដ្ឋានរបស់យើង ដោយគូសសញ្ញាឈើឆ្កាង (ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ)។ ជួនកាលយើងចេះតែគូសដូចជាទម្លាប់ ប៉ុន្តែនៅពេលយើងគូសសញ្ញាឈើឆ្កាងយើងមិនតែនឹកឃើញដល់ព្រះយេស៊ូដែលសោយទិវង្គត យើងនិយាយថា “ដោយព្រះនាមព្រះបិតា ព្រះបុតា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដូច្នេះ ទោះបីយើងមិនសូវគិតវែងឆ្ងាយ យើងមិនសូវដឹងខ្លួន ប៉ុន្តែតាមពិតនៅពេលហ្នឹងយើងកំពុងប្រកាសថា “ខ្ញុំជាគ្រីស្តបរិស័ទ ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែលមានព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ជាបីអង្គនៅក្នុងមួយអង្គ។ ព្រះជាម្ចាស់មានតែមួយព្រះអង្គ ដែលស្រឡាញ់យើងយ៉ាងខ្លាំងណាស់ ព្រះអង្គបានឃើញប៉ុន្មានដងយើងវង្វេងផ្លូវ ប៉ុន្មានដងយើងមិនដឹងខ្លួន។ ព្រះជាម្ចាស់បានបង្កើតយើងជាបុរសជាស្ត្រី ឱ្យយើងមានសេចក្តីសុខ មានសុភមង្គល ឱ្យមានការរីកចម្រើននៅក្នុងខ្លួនរបស់យើង។ ប៉ុន្តែ ប៉ុន្មានដងយើងដើរខុសផ្លូវ វង្វេងភ្លេចព្រះជាម្ចាស់ នៅក្នុងប្រវត្តិសាស្ត្រនៃការសង្រ្គោះយើងបានឃើញអស់ហើយ អាដាំ អេវ៉ា កាអ៊ិន អាបិល។ ក្រោយមក មានលោកណូអេដែលខិតខំសង្រ្គោះមនុស្សលោក ដោយសារមនុស្សលោកវង្វេងអស់ហើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះហឫទ័យអត់ធ្មត់ជាមួយយើង ព្រះជាម្ចាស់បានចាត់ព្រះបុត្រាគឺព្រះយេស៊ូផ្ទាល់ ឱ្យយាងមកដើម្បីធ្វើដំណើរជាមួយមនុស្សលោក ដើម្បីណែនាំឱ្យយើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ថែមទៀត។ ថ្ងៃនេះ យើងបានស្តាប់នៅពេលព្រះយេស៊ូបានយាងឡើងស្ថានបរមសុខ យើងថាយើងវង្វេងទៀតដោយសារយើងអស់ព្រះយេស៊ូម្តងទៀត។ ប៉ុន្តែ ផ្ទុយទៅវិញព្រះយេស៊ូបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីឱ្យយើងធ្វើដំណើរតទៅទៀត ដោយយើងស្គាល់ព្រះជាម្ចាស់ថែមទៀត ដោយយើងមានកម្លាំងថែមទៀត។ យើងពោរពេញដោយសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទនៅពេលយើងបានទទួលពិធីជ្រមុជទឹក លោកឪពុកបាននិយាយថា “ខ្ញុំជ្រមុជទឹកកូននៅក្នុងនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ យើងពោរពេញដោយកម្លាំងនៅក្នុងព្រះជាម្ចាស់ ថ្ងៃនេះដែលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ គឺយើងមានកម្លាំងថែមទៀត ដើម្បីឱ្យយើងទៅជាគ្រីស្តបរិស័ទរឹងមាំនៅក្នុងជីវិតរបស់យើង។ គ្រីស្តបរិស័ទដែលរឹងមាំ ជាគ្រីស្តបរិស័ទដែលពោរពេញដោយសេចក្តីសង្ឃឹម។ ម្សិលមិញ នៅតាំងគោកយើងបានគោរពមរណៈសាក្សី មានន័យថាគោរពគ្រីស្តបរិស័ទមួយចំនួន ដូចជាលោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម បងស្រីនិងគ្រីស្តបរិស័ទមួយចំនួន ដែលបានលះបង់ចោលសម្រាប់ព្រះជាម្ចាស់។ នៅពេលនោះ ខ្ញុំបាននិយាយទៅគ្រីស្តបរិស័ទថា មើលទៅ យើងបានធ្វើដំណើររយៈពេល២ឆ្នាំនៅក្នុងបញ្ហាកូវីដ-១៩ ប៉ុន្មានដងយើងបាត់សេចក្តីសង្ឃឹមយើង យើងចូលព្រះវិហារមិនបាន យើងមានទុក្ខលំបាកនៅក្នុងការរកស៊ី។ ដូច្នេះ យើងបានជួបទុក្ខលំបាកច្រើននៅក្នុងរយៈពេល២ឆ្នាំកន្លងមក ប៉ុន្តែទោះបីយើងមានទុក្ខលំបាកក៏ដោយ ពេលយើងមើលឃើញមរណៈសាក្សីរបស់យើង នៅក្នុងសម័យប៉ុលពតដែលសម្លាប់ប្រជាជនជាង២លាននាក់។ នៅពេលនោះ យើងត្រូវតែនឹកឃើញដល់ទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ម្ហូបអាហារក៏មិនគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព ធ្វើការងារធ្ងន់ គ្មានមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ គ្មានសាលារៀន… គ្មានអ្វីដែលណែនាំឱ្យមនុស្សយើងមានសេចក្តីសុខសោះ។ ប៉ុន្តែ បានឆ្លងផុតរហូតដល់សព្វថ្ងៃព្រះសហគមន៍របស់យើងនៅមានជីវិត ដោយសារយើងជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្ដីសង្ឃឹម។ ថ្ងៃនេះ យើងបានស្តាប់នៅក្នុងអត្ថបទទី២ “ព្រោះតែព្រះគ្រីស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះទាំងភ្ជាប់ខ្លួនយ៉ាងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់”។ នេះជាបទពិសោធន៍របស់មរណៈសាក្សីយើង ទោះបីពិបាកក៏ដោយ ទោះបីអស់សង្ឃឹមក៏ដោយ គេដឹងថាគេមានសេចក្ដីសង្ឃឹម។ មិនមែនគេមានសេចក្តីសង្ឃឹមដោយសារអាចរកស៊ីបាន មិនមែនគេមានសេចក្តីសង្ឃឹមដោយសារអាចដើរទៅណាក៏បាន។ មានសេចក្តីសង្ឃឹម ដោយសារបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់ យើងជាគ្រីស្តបរិស័ទនៅក្នុងសម័យដែលមានសុខសន្តិភាព ប៉ុន្តែជួនកាលណែនាំឱ្យយើងភ្លេចគោលដៅនៃជីវិតរបស់យើង។ សេចក្តីសុខសាន្តសម្រាប់យើងជាគ្រីស្តបរិស័ទ
អភិបូជាបិទកម្មវិធីបោះជំរំកាយរឹទ្ធិ
ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ “ធ្វើជាសាក្សីរបស់ព្រះយេស៊ូ” អត្ថបទទី១៖ កិច្ចការ ១,១-១១អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ។ កក ១,៨អត្ថបទទី២៖ ហេប្រឺ ៩,២៤-២៨;១០,១៩-២៣យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់។ ហប ១០,២២ដំណឹងល្អ៖ លូកា ២៤,៤៦-៥៣ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា។ លក ២៤,៤៩ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងគោរពព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានស្តាប់ទាំងនៅក្នុងអត្ថបទទី១ និងគម្ពីរដំណឹងល្អ “ដូច្នេះ អ្នករាល់គ្នានឹងធ្វើជាសាក្សីរបស់ខ្ញុំនៅក្នុងយេរូសាឡឹមសិន ក្រោយមកនៅក្នុងស្រុកយូដាទាំងមូល នៅស្រុកសាម៉ារី រហូតដល់ដាច់ស្រយាលនៃផែនដី”។ ថ្ងៃនេះ ដែលយើងអង្គុយនៅកន្លែងនេះបាន ដោយសារមានក្រុមគ្រីស្តទូតពីដើម ដោយសារសាវ័ក២០០០ឆ្នាំមុន។ នៅពេលគេបានស្តាប់លឺព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលណែនាំឱ្យគេទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ពីទីក្រុងយេរូសាឡឹមដល់ស្រុកយូដា ដល់ជុំវិញសមុទ្រមីឌីទែរ៉ាណេ រហូតដល់ដាច់ស្រយាលនៃផែនដី គេបានអនុវត្តតាម។ ប្រសិនបើ គេគ្រាន់តែស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ ក្រោយមកគេភ្លេចអនុវត្តព្រះបន្ទូលហ្នឹង ថ្ងៃនេះប្រហែលយើងមិននៅទីនេះទេ។ ពីដើម ក្រុមគ្រីស្តទូតនិងក្រុមសាវ័កបានយកចិត្តទុកដាក់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងសកម្ម ណែនាំឱ្យព្រះបន្ទូលបានចាប់ផ្តើមទៅគ្រប់ទីកន្លែង នៅក្នុងពិភពលោកទាំងមូលរហូតដល់ដាច់ស្រយាលនៃផែនដី រហូតដល់ប្រទេសកម្ពុជាយើង។ នៅពេលយើងមើលឃើញព្រះយេស៊ូកំពុងឡើងស្ថានបរមសុខ នៅពេលយើងមើលឃើញយើងដូចជាបាត់ព្រះយេស៊ូ។ ប៉ុន្តែ យើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូថែម គឺនៅពេលហ្នឹងព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់របស់ព្រះអង្គ ដែលណែនាំឱ្យយើងដឹងថា ពិតមែនថ្ងៃនេះនៅភ្នំពេញថ្មីយើង នៅក្នុងដួងចិត្តរបស់យើង យើងមានព្រះយេស៊ូដែលគង់នៅ។ ដោយសារព្រះយេស៊ូគង់នៅ យើងមានសមត្ថភាព យើងមានកម្លាំង ដើម្បីធ្វើដំណើរតទៅទៀត។ សប្តាហ៍ក្រោយ យើងមានពិធីបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក យើងនឹកឃើញក្រុមគ្រីស្តទូតដែលទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ ប៉ុន្តែ មិនមែនជាពិធីនឹករលឹកគឺជាពិធីដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ។ អាទិត្យមុន ខ្ញុំបានចាប់ផ្តើមធ្វើពិធីអគ្គសញ្ញាលាបថ្ងាសនៅជ្រៃធំ បន្តិចទៀតនៅភ្នំពេញថ្មី នៅតាកែវ និងនៅប៉ុន្មានកន្លែងទៀត។ ប៉ុន្តែ នៅពេលយើងពិធីអគ្គសញ្ញាលាបថ្ងាស យើងនឹកឃើញដល់ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសម្រាប់ព្រះសហគមន៍របស់យើងបច្ចុប្បន្ននេះ ជាមូលហេតុព្រះសហគមន៍របស់យើងនៅមានជីវិត។ នៅពេលយើងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញកូនៗរបស់យើងមិននៅស្ងាត់ទេគេបានច្រៀងអស់ពីដួងចិត្ត។ ដោយសារមានកូនៗយើងច្រើន ដែលបានចូលព្រះវិហាររាល់អាទិត្យ គេជាប់ជាមួយព្រះជាម្ចាស់ គេស្គាល់បទចម្រៀងព្រះសហគមន៍ គេចេះអធិដ្ឋាន។ នេះជាផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលយើងមើលឃើញនៅក្នុងព្រះសហគមន៍របស់យើង ទោះបីព្រះសហគមន៍របស់យើងជាព្រះសហគមន៍តូចក៏ដោយ។ ទោះបីជាព្រះសហគមន៍ ដែលបានឆ្លងទុក្ខលំបាកដែលយើងផ្តាច់ការបន្តជំនឿ ពីសម័យប៉ុលពតរហូតដល់ឆ្នាំ១៩៩៣។ ទោះបីជាព្រះសហគមន៍ ដែលបានរងទុក្ខលំបាកយ៉ាងច្រើនពិតប្រាកដមែន ប៉ុន្តែជាព្រះសហគមន៍ដែលពោរពេញដោយវត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ដែលណែនាំឱ្យពីមួយថ្ងៃទៅមួយថ្ងៃ យើងអាចធ្វើដំណើររួមជាមួយគ្នា។ អ្វីដែលសំខាន់ ហើយដែលយើងមើលឃើញយ៉ាងជាក់ស្តែងអំពីជីវិត អំពីកម្លាំង ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដូចខ្យល់មួយយ៉ាងពិសេសនៅពេលដើមឈើនៅស្ងៀម យើងដឹងថាអត់មានខ្យល់។ នៅពេលយើងឃើញកូនៗរបស់យើង យើងមើលឃើញពិតមែនព្រះសហគមន៍របស់យើងពោរពេញដោយជីវិតដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ បងប្អូនជាទីស្រឡាញ់ យើងចូលនៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិដែលមានប្រធានបទថា “អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់”។ ពេលយើងស្តាប់នេះហើយ យើងត្រូវការគិត តើយើងត្រូវធ្វើដូចម្តេច ដើម្បីរៀបចំអនាគត? តើយើងត្រូវធ្វើដូចម្តេច ដើម្បីអនាគតរបស់យើងភ្លឺស្វាងដ៏ពិតប្រាកដ? អនាគតរបស់យើងអាចភ្លឺស្វាងលុះត្រាតែ យើងជាកូនក្មេងដែលយកចិត្តទុកដាក់នឹងការសិក្សា ជាកូនក្មេងដែលយកចិត្តទុកដាក់ និងមានចិត្តមេត្តាករុណាដល់បងប្អូនឯទៀតៗ ជាកូនក្មេងដែលគោរពនិងស្រឡាញ់បរិស្ថាន និងធម្មជាតិជាអំណោយទានដែលយើងទទួលពីព្រះជាម្ចាស់។ ជាកូនក្មេងដែលយកចិត្តទុកដាក់ជាមួយព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់ប្រទានជីវិតឱ្យយើង។ ថ្ងៃនេះ ជាទិវាផ្សព្វផ្សាយព័ត៌មានកាតូលិកលើកទី៥៦ នៅពេលនោះសម្តេចប៉ាបបានសរសេរលិខិតមួយដែលមានចំណងជើងថា “សូមស្តាប់គ្នាទៅវិញទៅមក ដោយប្រើត្រចៀកនៃដួងចិត្ត” សូមស្តាប់គ្នាទៅវិញទៅមកដោយយល់ចិត្តគ្នា។ ដើម្បីស្តាប់យើងត្រូវការនៅស្ងាត់ ប្រសិនបើយើងមិនស្ងាត់យើងស្តាប់មិនលឺ ជាពិសេសដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ជាសំលេងមួយយ៉ាងតូចដែលមាននៅក្នុងដួងចិត្តរបស់យើង។ ដូច្នេះ ថ្ងៃនេះដែលសម្តេចប៉ាបអញ្ជើញឱ្យយើងចេះស្តាប់គ្នាទៅវិញទៅមក ដោយយល់ចិត្តគ្នាទៅវិញទៅមក ជាពេលវេលាដើម្បីនៅស្ងៀមស្ងាត់ស្តាប់ព្រះជាម្ចាស់ដែលមានព្រះបន្ទូល។ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលមួយយ៉ាងសំខាន់ “សូមអ្នករាល់គ្នាធ្វើជាសាក្សី” សាក្សីអំពីខ្ញុំដែលមានព្រះជន្មរស់ឡើងវិញ សាក្សីអំពីខ្ញុំដែលស្រឡាញ់មនុស្សទាំងអស់ សាក្សីអំពីខ្ញុំដែលបង្ហាញព្រះបិតាណែនាំឱ្យមនុស្សស្រឡាញ់គ្នាទៅវិញទៅមក។ យើងយកចិត្តទុកដាក់ដើម្បីស្តាប់ព្រះយេស៊ូ យើងយកចិត្តទុកដាក់ដើម្បីស្តាប់គ្នាទៅវិញទៅមកដែរ។ ស្តាប់គ្នាទៅវិញទៅមកនៅក្នុងព្រះសហគមន៍របស់យើង នេះជាអ្វីដែលយើងកំពុងធ្វើនៅក្នុងសន្និបាតព្រះសហគមន៍២០២១-២០២៣ ធ្វើដំណើររួមជាមួយគ្នា។ ប៉ុន្តែ ដើម្បីធ្វើដំណើររួមជាមួយគ្នា យើងត្រូវការអង្គុយដើម្បីស្តាប់យោបល់គ្នា ដើម្បីស្តាប់គំនិត ដើម្បីស្តាប់អ្វីដែលម្នាក់ៗចង់និយាយ។
អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ កិច្ចការ ២០,២៨-៣៨ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់។ កក ២០,៣២ដំណឹងល្អ៖ យ៉ូហាន ១២,២៣-២៦បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ យហ ១២,២៤ “ចូលយ៉ាងជ្រៅនៅក្នុងជំនឿរបស់មរណៈសាក្សី” បងប្អូនជាទីស្រឡាញ់ រយៈពេល២ឆ្នាំហើយ ដែលយើងមិនបានជួបជុំគ្នានៅទីនេះ ប៉ុន្តែសូមបងប្អូននឹកឃើញដល់ឆ្នាំ២០០០ ដែលលោកអភិបាល អ៊ីវ រ៉ាមូស បានរៀបចំទឹកដីនេះដើម្បីនឹករលឹកនៅក្នុងឆ្នាំមហាករុណាទិគុណ អំពីមរណៈសាក្សី តាមប្រសាសន៍របស់សម្តេចប៉ាបយ៉ូហានប៉ូលទី២។ ជាមូលហេតុ ថ្ងៃនេះយើងជួបជុំគ្នានៅក្បែរឈើឆ្កាងនេះ ណែនាំឱ្យយើងនឹកឃើញជីវិតដ៏ពិសេសដែលយើងបានទទួលតាមរយៈមរណៈសាក្សីរបស់យើង។ ១០ឆ្នាំមុន យើងបានជួបជុំគ្នានៅទីនេះក្នុងពេលវេលាពិសេស យើងមានគ្រែរបស់លោកអភិបាល ឆ្មារ សាឡាស់ ជាគ្រែដ៏មានជីវិតដែលលោក ឆ្មារ សាឡាស់ បានថ្វាយអភិបូជារហូតដល់ពេលវេលាចុងក្រោយ។ ជាគ្រែ ដែលយើងបានរកឃើញនៅក្នុងឆ្នាំ២០០០នៅក្នុងផ្ទះរបស់ពុទ្ធបរិស័ទម្នាក់ ដែលបានថែរក្សាគ្រែនេះ។ គ្រែនេះ បានទៅជាអាសនៈយ៉ាងពិសេស ដែលជាធាតុសម្រាប់យើងទាំងអស់គ្នា។ ១០ឆ្នាំមុន យើងបានដាក់គ្រែនៅក្រោមដើមព្រីងនេះ នៅលើគ្រែនេះមានធាតុរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូ។ នៅពេលហ្នឹង យើងបានគោរពខួប៥០ឆ្នាំដែលលោកអភិបាល អ៊ីវ រ៉ាមូស បានទទួលអគ្គសញ្ញាតែងតាំងជាអភិបាល។ ដូច្នេះ ថ្ងៃនេះខ្ញុំសូមអញ្ជើញឱ្យបងប្អូនអធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធរបស់លោកអភិបាល អ៊ីវ ដែលបានទទួលមរណៈភាពឆ្នាំមុនដោយសារជំងឺកូវីដ-១៩។ រយៈពេល៧ឆ្នាំមកហើយ ដែលខ្ញុំបានបើកតុលាមរណៈសាក្សីជាផ្លូវការ ដើម្បីកាត់ក្តីមរណៈសាក្សីដែលដំបូងមាន៣៤នាក់ មានលោកអភិបាល ឆ្មារ សាឡាស់ និងសហការី។ ខ្ញុំសូមអរគុណដល់លោកឪពុក ឆ័ត្រសិរី ដែលបានដឹកនាំក្រុមតុលាការយើង ក្នុងរយៈពេល៧ឆ្នាំនេះ យើងបានជួបប្រជុំគ្នា៣០ដងជាផ្លូវការ។ ពីរបីឆ្នាំកន្លងមក ខ្ញុំបានតែងតាំងគណៈកម្មការដែលបានជួយយ៉ាងច្រើនមែនទែន ដោយជួបជុំគ្នាជារៀងរាល់មួយសប្តាហ៍ម្តង។ ពិធីដែលយើងប្រារព្វថ្ងៃនេះ ដើម្បីនឹករលឹកដល់បងប្អូនទាំងអស់ ដែលបានទទួលមរណៈភាពនៅក្នុងសម័យប៉ុលពត ពីឆ្នាំ១៩៧៥-១៩៧៩។ តាមពិត ពីប៉ុន្មានឆ្នាំកន្លងមករដ្ឋាភិបាលបានរៀបចំឱ្យមានទិវាជាតិនៃការចងចាំ នៅថ្ងៃទី២០ ខែឧសភា ជាពេលវេលាដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធរបស់បងប្អូនយើង ដែលបានស្លាប់ក្នុងសម័យប៉ុលពត ជាវិញ្ញាណក្ខន្ធដែលភ្ជាប់នៅក្នុងប្រវត្តិសាស្ត្ររបស់យើងដ៏ពិតប្រាកដមែន។ បងប្អូនជាទីស្រឡាញ់ នៅពេលនេះខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់ឱ្យយើងនៅស្ងៀមស្ងាត់មួយភ្លេត ដើម្បីនឹកឃើញដល់ជីដូនជីតារបស់យើង ដល់បងប្អូនរបស់យើង ដែលបានទទួលមរណៈភាពនៅក្នុងសម័យប៉ុលពត…។ “គេក៏ហៅក្រុមគ្រីស្ដទូតមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។ ក្រុមគ្រីស្ដទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ* អំពីព្រះយេស៊ូគ្រីស្ដ*ក នៅក្នុងព្រះវិហារ* និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។” (កក ៥,៤០-៤២)។ អត្ថបទនេះពោរពេញដោយអត្ថន័យ ដោយសារនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ពីរថ្ងៃក្រោយមកលោកឪពុក ឆ្មារ សាឡាស់ បានទទួលអគ្គសញ្ញាតែងតាំងជាអភិបាល។ គាត់បានជួបជុំគ្នាជាមួយលោកអភិបាល អ៊ីវ រ៉ាមូស ជាមួយគ្រីស្តបរិស័ទនិងបូជាចារ្យមួយចំនួន នៅក្នុងវិសាលវិហារ ព្រះយេស៊ូគ្រីស្តជាព្រះមហាក្សត្រនៃពិភពលោក ដើម្បីថ្វាយអភិបូជា។ នេះជាអភិបូជាចុងក្រោយបំផុតនៅក្នុងវិសាលវិហារនេះ ហើយក៏ជាអភិបូជាផ្លូវការចុងក្រោយរបស់លោកអភិបាល ឆ្មារ សាឡាស់។ នៅក្នុងអភិបូជានោះ បានអានអត្ថបទកិច្ចការគ្រីស្តទូតនេះ នៅពេលលោក ឆ្មារ សាឡាស់ ចូលព្រះវិហារទាំងទឹកមុខយ៉ាងក្រៀមក្រំមានប្រសាសន៍ថា “បន្តិចទៀតគឺខ្ញុំដែលត្រូវគេវាយ គឺខ្ញុំដែលនឹងត្រូវរំពាត់”។ នៅពេលលោកឪពុក ឆ្មារ សាឡាស់ ចេញពីប្រទេសបារាំង ព្រោះនៅឆ្នាំ១៩៧៥លោកកំពុងរៀននៅប្រទេសបារាំង។ ថ្ងៃពុធ ក្នុងសប្តាហ៍ពិសិដ្ឋ ឆ្នាំ១៩៧៥ នៅពេលគាត់លើកដៃលាបងប្អូននិងមិត្តភក្តិដែលគាត់ស្គាល់នៅប្រទេសបារាំង គាត់មានប្រសាសន៍ថា “យើងនឹងជួបគ្នានៅពេលយើងជួបជាមួយព្រះជាម្ចាស់ផ្ទាល់”។ ពិតមែន នៅពេលគាត់បានចេញពីប្រទេសបារាំង គាត់ក៏មានប្រសាសន៍បន្ថែមថា “ខ្ញុំទៅប្រទេសខ្ញុំវិញដើម្បីស្លាប់”។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមវាយយកទីក្រុងភ្នំពេញ នៅពេលនោះគេបានឈប់នៅក្នុងផ្ទះលោកអភិបាល។ នៅពេលនោះលោក ឆ្មារ សាឡាស់ បានយល់យ៉ាងច្បាស់ថាដល់ពេលវេលាដែលយើងត្រូវការបែកគ្នា
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២
“គំរូរបស់ប៉ូលីនចារីកូ” អត្ថបទទី១៖ កិច្ចការ ១៥,១-២.២២-២៩សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ។ កក ១៥,២៩អត្ថបទទី២៖ វិវរណៈ ២១,១០-១៤.២២-២៣កូនចៀមជាចង្កៀងរបស់ក្រុង។ វវ ២១,២៣ដំណឹងល្អ៖ យ៉ូហាន ១៤,២៣-២៩ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ យហ ១៤,២៧ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា”។ ជាពេលវេលា ដែលព្រះយេស៊ូកំពុងរៀបចំចេញធ្វើដំណើរទៅស្ថានបរមសុខ ប៉ុន្តែព្រះយេស៊ូមានព្រះបន្ទូលសន្យាដល់យើងទាំងអស់គ្នា “ខ្ញុំមិនទុកឱ្យអ្នករាល់គ្នានៅខ្លួនឯង ព្រះអង្គដែលជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតាចាត់ឱ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់ឱ្យអ្នករាល់គ្នាផង”។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះដែលយើងធ្វើអគ្គសញ្ញាលាបថ្ងាស ជាពេលវេលាមួយយ៉ាងពិសេស សម្រាប់ប្អូនៗ ក៏ដូចជាសម្រាប់ព្រះសហគមន៍របស់យើង។ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ “ខ្ញុំនឹងចាត់ព្រះអង្គដែលជួយការពារ” ព្រះអង្គដែលបង្រៀន ព្រះអង្គដែលរំលឹកអំពីអ្វីៗទាំងអស់ដែលព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំ។ ព្រះអង្គដែលជួយការពារ ព្រះអង្គដែលបង្រៀន ព្រះអង្គដែលរំលឹកព្រះបន្ទូលរបស់ព្រះយេស៊ូនីមួយៗ គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលសម្រាប់យើង ដើម្បីណែនាំឱ្យនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ យើងចូលនៅក្នុងរបៀបថ្មីដែលព្រះយេស៊ូបានរៀបចំឱ្យ “អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យខ្ញុំ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតានិងខ្ញុំក៏នឹងមកតាំងលំនៅនៅក្នុងអ្នកនោះដែរ”។ នេះជាដំណឹងមួយយ៉ាងពិសេស ដោយដឹងថាប្រសិនបើយើងស្រឡាញ់ព្រះយេស៊ូនិងព្រះជាម្ចាស់ ប្រសិនបើយើងស្រឡាញ់បងប្អូនឯទៀតៗ។ គឺព្រះបិតានិងព្រះយេស៊ូផ្ទាល់ដែលមកនៅក្នុងដួងចិត្តរបស់យើង ដើម្បីសាងសង់ផ្ទះផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់យើង។ ហេតុនេះហើយ យើងដឹងថាយើងមិនមែនឯកោ យើងមិនមែនម្នាក់ឯង នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធយើងមានវត្តមានរបស់ព្រះបិតា និងព្រះបុត្រាដែលណែនាំឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក។ ថ្ងៃនេះ សម្រាប់ព្រះសហគមន៍នៅក្នុងពិភពលោកទាំងមូលជាថ្ងៃពិសេស ដោយសារថ្ងៃនេះព្រះសហគមន៍បានទទួលស្គាល់លោកស្ត្រីម្នាក់ឈ្មោះ ប៉ូលីនចារីកូ ទៅជាអ្នកពោរពេញដោយសុភមង្គល ដែលជាដំណាក់កាលទីមួយមុនទៅជាសន្តសន្តី។ ប៉ូលីនចារីកូ ជាយុវនារីបារាំងម្នាក់ជាគំរូដែលព្រះសហគមន៍ប្រទានឱ្យយើង គាត់កើតក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ១៧៩៩ គាត់បានស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ១៨៦២។ គាត់បានទៅជាមនុស្សម្នាក់ដែលពោរពេញដោយសុភមង្គល ទទួលស្គាល់ដោយព្រះសហគមន៍ ដោយសារគាត់បានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនៈទូត ដែលបានទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗនៅក្នុងពិភពលោក។ ជាក្រុមដែលគាំទ្រ លើកទឹកចិត្ត ឧបត្ថម្ភសាសនៈទូតនៅក្នុងពិភពលោកទាំងមូល ចាប់ពីឆ្នាំ១៨២២រហូតដល់ពេលនេះ មានន័យថាខួប២០០ឆ្នាំហើយ។ រាល់ឆ្នាំនៅក្នុងសប្តាហ៍ទី៣ក្នុងខែតុលា យើងគោរពទិវាប្រកាសដំណឹងល្អនៅក្នុងពិភពលោក ព្រះសហគមន៍នីមួយៗប្រមូលលុយតង្វាយ ដើម្បីផ្ញើទីក្រុងរ៉ូម។ ក្រោយមកទីក្រុងរ៉ូម បែងចែកជួយឧបត្ថម្ភតាមប្រទេសដែលមានសេចក្តីត្រូវការ នៅប្រទេសកម្ពុជាក៏យើងបានទទួលលុយច្រើនរាល់ឆ្នាំ។ សម្រាប់កុមារ សម្រាប់យុវជន សម្រាប់សាលា សម្រាប់សាងសង់ព្រះវិហារតូច សាងសង់មណ្ឌលសកម្មភាព រៀបចំកម្មវិធីកូនក្មេងមានពិការភាព កាយរិទ្ធិ ដើម្បីឧបត្ថម្ភភូមិភាគប្រចាំ…។ នេះជាសញ្ញាសម្គាល់ នៃព្រះសហគមន៍នៅក្នុងពិភពលោកដែលជួយគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងប្រទេសដែលមានសេចក្តីត្រូវការនៅក្នុងការប្រកាសដំណឹងល្អ។ នេះជាប៉ូលីនចារីកូ ដែលបានបង្កើតសមាគមន៍ប្រកាសដំណឹងល្អ ឧបត្ថម្ភដល់សាសនាទូតនីមួយៗនៅក្នុងពិភពលោក។ នៅក្នុងជីវិតរបស់ប៉ូលីនចារីកូ មាន៤ចំណុចដែលខ្ញុំចង់ចែករំលែកជាមួយបងប្អូនទាំងអស់ ជាពិសេសដល់យុវជនយុវនារីដែលទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ៖ ចំណុចទី១ គាត់បានកែប្រែចិត្តគំនិតនៅពេលគាត់ជាយុវនារី គាត់ជាគ្រីស្តបរិស័ទពីដើម គាត់មានជំងឺមួយយ៉ាងធ្ងន់។ ម្តាយគាត់ស្រឡាញ់កូនខ្លាំងណាស់ បានអធិដ្ឋានថា “ខ្ញុំសុខចិត្តលះបង់ចោលជីវិត បូជាជីវិតខ្ញុំដើម្បីឱ្យកូនខ្ញុំបានជាសះស្បើយ”។ ក្រោយមកពិតមែន ម្តាយគាត់បានស្លាប់និងគាត់បានជាសះស្បើយ នៅពេលនោះគាត់បាននឹកឃើញម្តាយដែលបានលះបង់ចោល ម្តាយដែលបានខិតខំអធិដ្ឋានដើម្បីឱ្យកូនមានសុខភាពល្អវិញ។ គឺជាការអស្ចារ្យ ដូច្នេះគាត់សុខចិត្តលះបង់ចោលជីវិតជាយុវនារីដែលចូលចិត្តដើរលេង ចូលចិត្តសប្បាយ ដើម្បីផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ គាត់បានផ្ញើជីវិត ទាំងថ្វាយខ្លួន ទាំងថ្វាយវិញ្ញាណទៅលើព្រះជាម្ចាស់ទាំងស្រុង ដើម្បីបម្រើព្រះជាម្ចាស់និងព្រះសហគមន៍។ ចំណុចទី២ នៅឆ្នាំ១៨១៧ គាត់មានអាយុតែ១៨ឆ្នាំ គាត់បានបង្កើតសមាគមន៍នារី ដើម្បីភ្ជាប់ជាមួយព្រះបេះដូងរបស់ព្រះយេស៊ូ ដែលមនុស្សលោកមិនសូវស្គាល់ និងជួនកាលមនុស្សលោកមើលងាយ។ ដូច្នេះ គាត់បានបង្កើតសមាគមន៍មួយដើម្បីឱ្យមនុស្សលោកអាចទទួលស្គាល់ថា ព្រះបេះដូងរបស់ព្រះយេស៊ូពោរពេញដោយសេចក្តីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ មានយុវនារីមួយចំនួន បានចូលជាមួយគាត់ដើម្បីលើកទឹកចិត្តដល់អ្នកជំងឺ លើកទឹកចិត្តដល់អ្នកក្រីក្រ លើកទឹកចិត្តដល់មនុស្សដែលសង្គមលះបង់ចោល។ ដោយដឹងថា នៅពេលយើងលះបង់ចោលអ្នកក្រីក្រម្នាក់ ដូចជាយើងចោលព្រះយេស៊ូ នៅពេលយើងលះបង់ចោលអ្នកជំងឺម្នាក់ឱ្យគាត់ស្លាប់ បីដូចជាយើងចោលព្រះយេស៊ូ។ ដូច្នេះ សមាគមន៍ព្រះបេះដូងរបស់ព្រះយេស៊ូ ដែលមនុស្សមើលមិនស្គាល់ ជាសមាគមន៍មួយយ៉ាងពិសេសដើម្បីលើកទឹកចិត្តមនុស្សតូចតាច និងដើម្បីឱ្យមនុស្សលោកមើលឃើញព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ សព្វថ្ងៃណែនាំឱ្យយើងមានជីវិតពិតមែន។ ចំណុចទី៣ នៅឆ្នាំ១៨២២គាត់មានអាយុតែ២៣ឆ្នាំ គាត់បានបង្កើតសមាគមន៍ដើម្បីជួយឧបត្ថម្ភសាសនៈទូត ដែលកំពុងពិបាកនៅក្នុងប្រទេសនានា។
អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត” អត្ថបទទី១៖ កិច្ចការ ១៤,២១ខ-២៧យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ កក ១៤,២២អត្ថបទទី២៖ វិវរណៈ ២១,១-៥កព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោក។ វវ ២១,៣ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ យហ ១៣,៣៥ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងបានស្តាប់ធម៌វិន័យរបស់ព្រះយេស៊ូ ដែលបានណែនាំឱ្យយើងរស់នៅក្នុងលោកីយ៍នេះ ជាគ្រីស្តបរិស័ទ ជាសាវ័ករបស់ព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា “ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា បើអ្នកស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់នឹងដឹងថាអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំមែន”។ នេះជារបៀបដែលព្រះយេស៊ូណែនាំឱ្យយើងជាគ្រីស្តបរិស័ទរស់នៅក្នុងលោកីយ៍នេះ ដើម្បីឱ្យសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ សេចក្តីស្រឡាញ់ដែលយើងមើលឃើញនៅក្នុងព្រះយេស៊ូផ្ទាល់ អាចទៅជាសេចក្តីស្រឡាញ់ដែលដឹកនាំជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះ ជាថ្ងៃពិសេសនៅក្នុងព្រះសហគមន៍កាតូលិកទូទាំងពិភពលោក ដោយសារថ្ងៃនេះសម្តេចប៉ាបបានតែងតាំងសន្តបុគ្គលថ្មីម្នាក់ គឺឆាលឌឺហ្វូហ្គូ។ ខ្ញុំចង់និយាយអំពីគាត់ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទអាចពិចារណាអំពីជីវិតរបស់យើងសព្វ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទចេះស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ដោយមើលឃើញឆាលឌឺហ្វូហ្គូជាគំរូមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រគល់ឱ្យយើងជាគ្រីស្តបរិស័ទដើរតាម។ ដោយសារសន្តសន្តី ជាអ្នកដែលជាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងរបៀបពិសេស ដែលណែនាំឱ្យយើងជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍អាចមើលជាគំរូ។ យើងដឹងថា សន្តសន្តីជាមនុស្សដូចយើង ប៉ុន្តែជាមនុស្សដែលបានយកចិត្តទុកដាក់រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អស់មួយជីវិតរបស់គេ។ ឆាលឌឺហ្វូហ្គូ បានកើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៨ នៅទីក្រុងស្ត្រាសប៊ូ ប្រទេសបារាំង គាត់បានស្លាប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩១៦ គេបានស្លាប់គាត់នៅក្នុងវាលរហោស្ថាននៅសាហារា។ ពេលគាត់នៅជាយុវជនគាត់ចង់ធ្វើជាទាហាន នៅពេលគាត់មានអាយុ១៨ឆ្នាំគាត់បានធ្វើជាទាហានរហូតដល់អាយុ២៣ឆ្នាំ។ នៅពេលនោះ គាត់គិតថាជីវិតធ្វើជាទាហានមិនបានណែនាំឱ្យគាត់មានសេចក្តីសុខ ក្រោយមកគាត់ចេញពីធ្វើទាហានហើយដើរតាមព្រះជាម្ចាស់។ គាត់បានចេញពីប្រទេសបារាំង ទៅដល់សាហារាដែលជាទឹកដីមួយជាវាលរហោស្ថាន ហើយមានសុទ្ធតែជនជាតិអ៊ីស្លាម គាត់បានចាប់ផ្តើមបម្រើនៅក្នុងរបៀបថ្មី។ នេះជាអ្វីដែលខ្ញុំចង់បង្ហាញដល់បងប្អូនថ្ងៃនេះ គឺរបៀបដែលគាត់បានបម្រើព្រះជាម្ចាស់នៅក្នុងវាលរហោស្ថាន ជាមួយអ្នកដែលកាន់សាសនាអ៊ីស្លាមទាំងអស់ រហូតដល់គេសម្លាប់គាត់។ ជីវិតរបស់គាត់គឺ ធ្វើដូចម្តេចដើម្បីធ្វើតាមព្រះយេស៊ូ គាត់ចង់ធ្វើដូចព្រះយេស៊ូ។ ប៉ុន្តែ មិនមែនធ្វើដូចព្រះយេស៊ូដែលកំពុងប្រកាសដំណឹងល្អ មិនមែនធ្វើដូចព្រះយេស៊ូដែលបានព្យាបាលអ្នកជំងឺ គាត់ចង់ធ្វើដូចព្រះយេស៊ូនៅពេលព្រះយេស៊ូនៅក្នុងទីក្រុងណាសារ៉ែត។ នៅពេលព្រះយេស៊ូបានប្រសូតនៅបេថ្លេហិម ក្រោយមកព្រះយេស៊ូធ្វើដំណើរជាមួយឪពុកម្តាយ ទៅដល់ភូមិកំណើតរបស់ឪពុកម្តាយគឺណាសារ៉ែត។ រយៈពេល៣០ឆ្នាំដែលព្រះយេស៊ូនៅណាសារ៉ែតយើងមិនដឹងទេ ដោយសារចាប់ពីព្រះយេស៊ូប្រសូតរហូតដល់ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ មានរយៈពេល៣០ឆ្នាំ។ នៅក្នុងរយៈពេល៣០ឆ្នាំនេះ ប្រហែលព្រះយេស៊ូជាកុមារ ជាជំទង់ ជាយុវជនធម្មតា ព្រះយេស៊ូធ្វើជាជាងឈើជាមួយឪពុក បានខិតខំចិញ្ចឹមជីវិត បានខិតខំគោរពមាតាបិតា…។ យើងមិនដឹងថាមានអ្វីដែលបានកើតឡើងនៅពេលនោះ ដោយសារនៅក្នុងគម្ពីរដំណឹងល្អមិនបានសរសេរអ្វីសោះអំពីជីវិតរបស់ព្រះយេស៊ូនៅណាសារ៉ែត។ ឆាលឌឺហ្វូហ្គូ បានគិតថា “ខ្ញុំត្រូវការរស់នៅតាមព្រះយេស៊ូនៅក្នុងទីក្រុងណាសារ៉ែត នៅពេលនោះព្រះយេស៊ូដូចជាលាក់ខ្លួន ដាក់ខ្លួន នៅពេលព្រះយេស៊ូរស់នៅនៅក្នុងសេចក្តីស្រឡាញ់ដ៏ពិសេស”។ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា “ស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ប្រសិនបើយើងស្រឡាញ់គ្នាដ៏ពិតប្រាកដមនុស្សលោកដឹងថា អ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំ”។ ដូច្នេះ ចំណុចទី១ របស់ឆាលឌឺហ្វូហ្គូ គឺធ្វើដូចម្តេចដើម្បីរស់នៅដូចព្រះយេស៊ូនៅទីក្រុងណាសារ៉ែត ដោយដាក់ខ្លួន ដោយយកចិត្តទុកដាក់ធ្វើការ ដោយយកចិត្តទុកដាក់ស្រឡាញ់។ ដោយសារគាត់បានស្រឡាញ់ព្រះជាម្ចាស់ នៅពេលយើងស្រឡាញ់មនុស្សម្នាក់អស់ពីដួងចិត្ត យើងចង់យកគាត់ជាគំរូរបស់យើង។ ដូច្នេះ គាត់បានយកព្រះយេស៊ូជាគំរូរបស់គាត់ ដោយសារគាត់បានស្រឡាញ់ព្រះយេស៊ូ ដូចជាគាត់បានជាប់ស្នេហាមួយយ៉ាងពិសេសជាមួយព្រះយេស៊ូ។ គាត់បានយកព្រះយេស៊ូជាគំរូ ដើម្បីរស់នៅជាប្រចាំ ដោយដឹងថាពិតមែនមានតែព្រះយេស៊ូដែលអាចណែនាំឱ្យជីវិតរបស់គាត់ រកឃើញសេចក្តីសុខសាន្ត និងសុភមង្គល។ ដូច្នេះ ចំណុចទី១ គឺ ដាក់ខ្លួន យកចិត្តទុកដាក់នៅក្នុងការងារនិងការទទួលខុសត្រូវរបស់យើង និងស្រឡាញ់ដូចព្រះយេស៊ូបានស្រឡាញ់។ ស្រឡាញ់ព្រះយេស៊ូអស់ពីដួងចិត្ត ស្តាប់បង្គាប់ព្រះយេស៊ូអស់ពីកម្លាំងកាយកម្លាំងចិត្ត និងខិតខំធ្វើតាមព្រះយេស៊ូនៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់គាត់។ ចំណុចទី២ គាត់ស្រឡាញ់ព្រះកាយព្រះគ្រីស្ត គាត់ជាបូជាចារ្យនៅក្នុងវាលរហោស្ថានដែលឥតមានព្រះវិហារ ឥតមានគ្រីស្តបរិស័ទ ឥតមានបងប្អូនដែលជួបជុំគ្នា។ ដូច្នេះ គាត់មានពេលវេលាច្រើនដើម្បីអធិដ្ឋាន គាត់បានដាក់ព្រះកាយនៅក្នុងបន្ទប់ដ៏តូចរបស់គាត់នៅវាលរហោស្ថាន ដើម្បីគោរពនិងស្រឡាញ់ព្រះកាយព្រះគ្រីស្ត។ នៅពេលគាត់អង្គុយម្នាក់ឯងនៅក្នុងបន្ទប់គាត់ ដូចជាគាត់ឥតមានឱកាសដើម្បីឱ្យព្រះកាយព្រះគ្រីស្ត ចែករំលែកជាមួយបងប្អូនដែលនៅជុំវិញគាត់។ បងប្អូនដែលនៅជុំវិញគាត់សុទ្ធតែអ៊ីស្លាមទាំងអស់ ដូច្នេះគាត់មិនអាចអញ្ជើញគេមកគោរពព្រះកាយព្រះគ្រីស្តបានទេ យកព្រះកាយព្រះគ្រីស្តដើរតាមភូមិអ៊ីស្លាមក៏មិនបានដែរ។ ហេតុនេះហើយ គាត់បាននឹកឃើញថា “ព្រះយេស៊ូស្រឡាញ់យើងនៅក្នុងព្រះកាយព្រះគ្រីស្ត ដូច្នេះយើងធ្វើដូចម្តេចដើម្បីឱ្យខ្លួនយើង រូបកាយរបស់យើងអាចស្រឡាញ់បងប្អូនឯទៀតៗយ៉ាងសកម្ម”។ ដូច្នេះ គាត់បានចាប់ផ្តើមយកចិត្តទុកដាក់ ដើម្បីបម្រើបងប្អូននៅក្នុងជីវិតប្រចាំរបស់គេ
អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ កិច្ចការ ២,១-១១មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ កក ២,៣អត្ថបទទី២៖ រ៉ូម ៨,៨-១៧បងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ យហ ១៤,២៦ “សេរីភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍យើងនៅក្នុងពិភពលោក ដែលគោរពព្រះវិញ្ញាណដ៏វិសុទ្ធយាងមក។ ជាពេលវេលាដែលយើងទន្ទឹងរង់ចាំ ព្រះយេស៊ូបានផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងទៅជាគ្រីស្តបរិស័ទអាចទៅប្រកាសដំណឹងល្អដ៏ពេញលក្ខណៈ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទរស់នៅដោយដង្ហើមដែលយើងទទួលពីព្រះជាម្ចាស់។ បងប្អូនទាំង១៩នាក់ ដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ យើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងបានទទួលពិធីជ្រមុជទឹកហើយមែន ប៉ុន្តែពេលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ បីដូចជាយើងពោរពេញដោយដង្ហើមរបស់ព្រះអង្គនៅក្នុងសួតរបស់យើង នៅក្នុងខ្លួនរបស់យើង គឺជីវិតរបស់ព្រះអង្គផ្ទាល់។ ខ្ញុំគិតថា សម្រាប់យើងនៅក្នុងឆ្នាំនេះជាពេលវេលាមួយ ប្រហែលមានបទពិសោធន៍ប្លែកអំពីអត្ថន័យនៃព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ ដោយសារ យើងបានរស់នៅក្នុងរយៈពេល២ឆ្នាំកន្លងមកជាមួយកូវីដ-១៩ នៅក្នុងបរិយាកាសដែលណែនាំឱ្យយើងមានអារម្មណ៍ថា ដង្ហើមរបស់យើងស្ទើរ។ យើងនៅដោយគ្មានសិទ្ធិជួបជុំគ្នា រយៈពេល២ឆ្នាំនេះណែនាំឱ្យយើងរស់នៅក្នុងកន្លែងដែលមានព្រំដែន ដែលមានជញ្ជាំង ណែនាំឱ្យយើងឥតមានបទពិសោធន៍អំពីសេរីភាព។ ប្រទេសចិនបានបិទទីក្រុងសៀងហៃ ដែលមានប្រជាជនប្រហែល២៥លាននាក់ គេបានបិទទាំងស្រុងក្នុងរយៈពេល២ខែកន្លងមក ដើម្បីអនុវត្តនយោបាយកូវីដស្មើសូន្យរបស់រដ្ឋាភិបាលចិន។ គេឱ្យប្រជាជននៅតែក្នុងផ្ទះតែម្តង ប៉ុន្មានថ្ងៃមុនគេបានបើកឡើងវិញ ប្រជាជនចេញពីផ្ទះហើយគេបានផ្តល់សក្ខីភាពថា គេសប្បាយចិត្តណាស់។ ឥលូវនេះគេពោរពេញដោយសេរីភាព ពោរពេញដោយកម្លាំង យើងសប្បាយចិត្តជួបជុំគ្នាជាមួយបងប្អូន ជាមួយមិត្តភ័ក្តិ ជាមួយគ្រួសារ។ ដោយសារ យើងអាចទទួលខ្យល់ដង្ហើមបរិសុទ្ធនៅក្នុងដួងចិត្ត នៅក្នុងសួតរបស់យើង។ បងប្អូនជាទីស្រឡាញ់ នេះជាបទពិសោធន៍មួយពិសេស ដែលណែនាំឱ្យយើងយល់ថាយើងពោរពេញដោយអំណរសប្បាយ នៅពេលយើងដើរបាន នៅពេលយើងបានទទួលខ្យល់បរិសុទ្ធ នៅពេលយើងអាចជួបជុំគ្នា យើងអាចនិយាងបានថា “ជយោសេរីភាព”។ នៅឆ្នាំ២០១៤ ខ្ញុំបានទៅទីក្រុងសៀងហៃ ខ្ញុំបានធ្វើអគ្គសញ្ញាលាបថ្ងាសឱ្យគ្រីស្តបរិស័ទជនជាតិបារាំង។ ជាធម្មតា នៅពេលយើងធ្វើអគ្គសញ្ញាលាបថ្ងាសយើងប្រើប្រេងគ្រីស្មា (ប្រេងពិសិដ្ឋ ដែលលោកអភិបាលរៀបចំមុនបុណ្យចម្លង)។ ដែលមានបូជាចារ្យទាំងអស់ក្នុងភូមិភាគមកជួបជុំគ្នា ដើម្បីធ្វើព្រះពរលើប្រេងពិសិដ្ឋ។ ប៉ុន្តែ នៅឆ្នាំនោះគេគ្មានប្រេងពិសិដ្ឋទេ គេបានទៅខ្ចីនៅភូមិភាគផ្សេង។ ព្រោះថា នៅឆ្នាំ២០១៤លោកអភិបាលថ្មីក្រោយពេលទទួលអគ្គសញ្ញាតែងតាំងជាអភិបាលរួចហើយ ត្រូវប៉ូលីសចាប់និងបង្ខាំងគាត់ឱ្យនៅតែក្នុងផ្ទះមិនឱ្យទៅណា។ នេះជាជីវិតរបស់យើង ជួនកាលយើងពោរពេញដោយសេរីភាព ជួនកាលយើងរស់នៅក្នុងកន្លែងចង្អៀតចង្អល់ ដែលណែនាំឱ្យយើងបីដូចជាជាប់នៅក្នុងមន្ទីរឃុំឃាំងដែរ។ ម្សិលមិញ ខ្ញុំបានប្រសិទ្ធីពរលើព្រះវិហារថ្មីនៅកំពត យើងបានស្តាប់អត្ថបទអំពីសន្តប៉ូលដែលទៅដល់ទីក្រុងរ៉ូម។ សន្តប៉ូល គាត់សប្បាយចិត្ត គាត់បានជួលផ្ទះមួយហើយគាត់បង្រៀនមនុស្សទាំងអស់ដែលចង់មកស្តាប់គាត់ បង្រៀនអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ បង្រៀនអំពីព្រះយេស៊ូគ្រីស្តផ្ទាល់។ នៅពេលនោះ លោកប៉ូល គាត់បានសរសេរថា “ឥតមានអ្វីសោះ ដែលរារាំងផ្លូវដើម្បីបង្រៀន” គាត់ដូចជាពោរពេញដោយសេរីភាព។ ប៉ុន្តែ ពីរឆ្នាំក្រោយមកចាប់ផ្តើមមានបញ្ហាហើយ ប៉ូលីសនិងទាហានរបស់ចៅអធិរាជរ៉ូមាំង បានមកចាប់គាត់ហើយសម្លាប់គាត់ដោយកាត់ក បាត់បង់សេរីភាពអស់ហើយ។ បងប្អូនជាទីស្រឡាញ់ នេះជាជីវិតរបស់យើង មានសេរីភាពផង គ្មានសេរីភាពផង សេរីភាពនិងព្រំដែន សេរីភាពនិងជញ្ជាំងដែលណែនាំឱ្យយើងគាំង។ ប៉ុន្តែព្រឹកនេះ ជាព្រឹកពិសេសដែលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក យើងបានស្តាប់នៅក្នុងអត្ថបទទី២ “បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតនោះទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់”។ យើងលែងភ័យខ្លាច លែងរស់នៅក្នុងបន្ទប់ដ៏តូចដូចក្រុមគ្រីស្តទូតពីដើម ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងលែងភ័យខ្លាច។ ណែនាំឱ្យយើងចេញ ពីមន្ទីរឃុំឃាំងដែលយើងកសាងនៅក្នុងដួងចិត្តរបស់យើង ដើម្បីរស់នៅក្នុងសេចក្តីសុខសាន្ត។ បងប្អូនជាទីស្រឡាញ់ ពេលយើងមើលឃើញការភ័យខ្លាចរបស់យើងក្នុងរយៈពេល២ឆ្នាំកន្លងមក បើកបិទសង្គម បើកបិទព្រំដែន មានព្រះវិហារយើងចូលមិនបាន…។ ប៉ុន្តែ ឥឡូវនេះយើងពោរពេញដោយអំណរសប្បាយ ដោយសារពីប៉ុន្មានសប្តាហ៍កន្លងមកយើងមានបទពិសោធន៍អំពីសេរីភាព។ បទពិសោធន៍អំពីសេរីភាពដែលយើងអាចជួបជុំគ្នា សេរីភាពដែលអាចដើរកំសាន្តជាមួយគ្នា សេរីភាពដែលអាចចូលព្រះវិហារ សេរីភាពដែលអាចធ្វើការបាន…។ ប៉ុន្តែ នេះជាសេរីភាពដែលបន្តនៅមានព្រំដែន ដោយសារថ្ងៃស្អែកអាចមានវិន័យថ្មីម្តងទៀត។ សេរីភាពសំខាន់បំផុតដែលយើងទទួលថ្ងៃនេះ ជាសេរីភាពផ្ទៃក្នុងនៅក្នុងដួងចិត្តរបស់យើង។ ព្រឹកនេះ ដោយទទួលព្រះវិញ្ញាណដ៏វិសុទ្ធយើងយល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធយាងចូលនៅក្នុងដួងចិត្តរបស់យើង ដើម្បីណែនាំឱ្យយើងមានពិសោធន៍យ៉ាងពិសេសបំផុត។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ដើម្បីរំដោះយើងពីអំពើបាប រំដោះយើងពីទុក្ខលំបាក រំដោះយើងពីការឈឺចាប់ រំដោះយើងដើម្បីឱ្យយើងរស់នៅក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់។
អភិបូជារំលឹកព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍ធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ កំណើតពិភពលោក ៣,៩-១៥.២០នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ យហ ១៩,៣៤ “តួនាទីម្តាយ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងស្តាប់ព្រះគម្ពីរស្តីអំពីព្រះយេស៊ូសោយទិវង្គតតាមលោកយ៉ូហាន ព្រះសហគមន៍បានជ្រើសរើសគម្ពីរនេះដើម្បីណែនាំឱ្យយើងចូលនៅក្នុងអាថ៌កំបាំងថ្មី គឺព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍។ យើងដឹងថា ព្រះសហគមន៍បានចាប់ផ្តើមកើតឡើងនៅពេលព្រះយេស៊ូបានត្រាស់ហៅក្រុមគ្រីស្តទូត ព្រះយេស៊ូបានត្រាស់ហៅ១២នាក់។ ព្រះយេស៊ូបានអប់រំគេ ព្រះយេស៊ូបានណែនាំឱ្យគេនៅជាមួយព្រះអង្គ ព្រះយេស៊ូចាត់គេឱ្យទៅប្រកាសដំណឹងល្អ។ នៅពេលនោះ ជាពូជនៃព្រះសហគមន៍ដែលបន្តិចម្តងៗបានធ្វើដំណើរជាមួយព្រះយេស៊ូ ក្រុមគ្រីស្តទូតចាប់ផ្តើមទទួលស្គាល់ព្រះយេស៊ូជាព្រះគ្រីស្តតាមរយៈលោកសិលា។ គេចាប់ផ្តើមដើរតាមព្រះយេស៊ូដោយស្តាប់ការអប់រំពីព្រះយេស៊ូ យូរៗម្តងគេចេញពីព្រះយេស៊ូដើម្បីទៅតាមភូមិនីមួយៗ ដើម្បីបន្តប្រកាសដំណឹងល្អតាមរបៀបព្រះយេស៊ូ។ ពេលគេប្រកាសហើយ គេត្រលប់មកជួបព្រះយេស៊ូវិញដើម្បីធ្វើរបាយការណ៍ទៅព្រះអង្គ និងដើម្បីបន្តទទួលការអប់រំពីព្រះយេស៊ូ នេះជាពូជនៃព្រះសហគមន៍ដែលបានចាប់ផ្តើមហើយ។ នៅក្នុងចំណោមក្រុមគ្រីស្តទូត១២នាក់ យើងដឹងថាមានក្រុមសាវ័ក៧២នាក់ដែលព្រះយេស៊ូបានចាត់គេឱ្យទៅប្រកាសដំណឹងល្អ និងមានក្រុមស្ត្រីខ្លះៗ នៅក្នុងចំណោមក្រុមស្ត្រីទាំងនេះមានព្រះនាងម៉ារីដែរ។ គម្ពីរដែលយើងស្តាប់ថ្ងៃនេះជាគម្ពីរពិសេស ដោយសារជាពេលវេលាចុងក្រោយបំផុតរបស់ព្រះយេស៊ូនៅលើផែនដីនេះ ព្រោះព្រះយេស៊ូកំពុងសោយទិវង្គត។ នៅពេលនោះ មានតែពីរនាក់ដែលនៅក្បែរឈើឆ្កាងព្រះអង្គ គឺព្រះនាងម៉ារីដែលជាមាតារបស់ព្រះយេស៊ូ និងលោកយ៉ូហានដែលជាសាវ័កជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលដ៏សំខាន់ ព្រះបន្ទូលទីមួយទៅព្រះនាងម៉ារីថា “អ្នកអើយ នេះហើយកូនរបស់អ្នក” មានន័យថា ព្រះនាងម៉ារីទៅជាម្តាយរបស់លោកយ៉ូហានដែរ។ ព្រះបន្ទូលទីពីរទៅលោកយ៉ូហានថា “នេះហើយជាម្តាយរបស់អ្នក” ដើម្បីប្រគល់ព្រះនាងម៉ារីដ៏ពេញលក្ខណៈទៅជាម្តាយរបស់លោកយ៉ូហាន។ តាមពិត នៅពេលនោះព្រះយេស៊ូបានណែនាំឱ្យព្រះនាងម៉ារីទៅជាម្តាយរបស់ព្រះសហគមន៍ តាមរយៈលោកយ៉ូហាន។ ជាម្តាយរបស់ព្រះសហគមន៍ ម្តាយរបស់ព្រះកាយព្រះគ្រីស្តដែលយើងជាព្រះសហគមន៍ទាំងអស់គ្នា។ ព្រះសហគមន៍បានកើតឡើងដ៏ពេញលក្ខណៈ នៅពេលគេយកលំពែងដើម្បីពិនិត្យមើលព្រះយេស៊ូសោយទិវង្គតឬនៅ។ នៅពេលនោះ មានទឹក និងមានលោហិតរបស់ព្រះអង្គដែលបានហូរចេញពីព្រះបេះដូងរបស់ព្រះយេស៊ូ។ ព្រះយេស៊ូដូចជាបានបង្កើតព្រះសហគមន៍ នៅក្នុងទឹកដែលជាជីវិតដ៏ពិសេស ជាជីវិតអស់កល្បជានិច្ចដែលព្រះយេស៊ូប្រទានឱ្យ។ នៅក្នុងលោហិត ដែលជាជីវិតបូជា ជីវិតលះបង់ ទៅជាសញ្ញាសម្គាល់នៃសេចក្តីស្រឡាញ់ដល់កំពូល សេចក្តីស្រឡាញ់ដល់ទីបំផុត។ នៅពេលព្រះយេស៊ូស្រឡាញ់យើង រហូតដល់សោយទិវង្គតលើឈើឆ្កាង លោហិតរបស់ព្រះអង្គ ជាសញ្ញានៃសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ ដែលយើងមើលឃើញនៅក្នុងព្រះសហគមន៍ដ៏ពេញលក្ខណៈដែរ។ ដូច្នេះ ព្រះនាងម៉ារីដែលនៅក្បែរឈើឆ្កាងទៅជាម្តាយរបស់ព្រះសហគមន៍ ដែលកំពុងកើតឡើងនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ម្សិលមិញ នៅពេលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ យើងនឹកឃើញដល់ក្រុមគ្រីស្តទូតដែលកំពុងជួបជុំគ្នា នៅពេលនោះមានព្រះនាងម៉ារីដែរ។ ទោះបីព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅជាមួយពួកគាត់ ក៏គេនៅតែភ័យខ្លាច ដូច្នេះគេអធិដ្ឋានស្ងៀមស្ងាត់ គេបិទទ្វារបិទបង្អួច។ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ទើបគេហ៊ានចេញដើម្បីប្រកាសដំណឹងល្អ នៅពេលនោះគេបានបំពេញបេសកកម្មរបស់ព្រះសហគមន៍។ គេទៅជាព្រះសហគមន៍ដ៏ពេញលក្ខណៈ ដែលជាព្រះកាយព្រះគ្រីស្ត ដែលមានព្រះយេស៊ូគ្រីស្តជាព្រះសិរសា និងដែលមានបេសកកម្មមួយយ៉ាងពិសេស គឺទៅប្រកាសដំណឹងល្អនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទដែលយើងស្តាប់ថ្ងៃនេះ ដែលយើងស្តាប់ពីម្សិលមិញនៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក យើងមើលឃើញព្រះសហគមន៍ដែលកើតឡើង។ ចេញពីក្រុមគ្រីស្តទូត រួមជាមួយព្រះនាងម៉ារី នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងទៅជាព្រះកាយព្រះគ្រីស្ត ដើម្បីទៅប្រកាសដំណឹងល្អរហូតដល់សព្វថ្ងៃ។ ព្រះសហគមន៍ គឺយើងដែលជាថ្មដ៏មានជីវិត ព្រះសហគមន៍គឺយើងជាគ្រីស្តបរិស័ទដែលយកចិត្តទុកដាក់អធិដ្ឋាន ដែលយកចិត្តទុកដាក់បន្តជំនឿ ដែលយកចិត្តទុកដាក់សម្តែងធម៌មេត្តាករុណា។ ដោយសារ នេះជាអ្វីដែលព្រះសហគមន៍បានធ្វើពីដើមរៀងមក នៅក្នុងក្រុមគ្រីស្តទូតដែលប្រកាសដំណឹងល្អ ដែលប្រកាសអំពីជំនឿ ដែលអធិដ្ឋាន ដែលណែនាំឱ្យគ្រីស្តបរិស័ទបង្ហាញអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ ជាមូលហេតុនៅក្នុងព្រះសហគមន៍របស់យើងសព្វថ្ងៃ យើងមានគណៈកម្មការទាំងបីសំខាន់ គឺគណៈកម្មការពិធីបុណ្យដើម្បីអធិដ្ឋាន ដើម្បីថ្វាយអភិបូជា ដើម្បីណែនាំឱ្យយើងទៅជាមនុស្សដ៏វិសុទ្ធ។ គណៈកម្មការសង្គហៈ ដើម្បីសម្តែងធម៌មេត្តាករុណាដល់បងប្អូនឯទៀតៗ។ គណៈកម្មការអប់រំជំនឿ ដើម្បីណែនាំឱ្យមនុស្សថ្មីៗអាចទទួលជំនឿពីយើង និងដើម្បីឱ្យគ្រីស្តបរិស័ទរបស់យើងរៀនអប់រំជំនឿថែមទៀត ដើម្បីចូលនៅក្នុងជីវិតដែលយើងទទួលពីព្រះជាម្ចាស់។ នៅពេលយើងនឹកដល់ព្រះនាងម៉ារី ដែលជាមាតានៃព្រះសហគមន៍ យើងត្រូវការដឹងថាមាតាមានតួនាទីអ្វីខ្លះនៅក្នុងក្រុមគ្រួសារមួយ? ដំបូងបង្កើតកូន ថែរក្សាកូននៅក្នុងផ្ទៃពោះអស់រយៈពេល៩ខែ១០ថ្ងៃ ឱ្យមានកូននៅក្នុងក្រុមគ្រួសារ។ ម្តាយជាអ្នកដែលការពារ ថែរក្សា និងចិញ្ចឹមកូន ពីដើមរៀងមក ម្តាយនៅជាមួយកូន បីបាច់ថែរក្សាកូន។ ម្តាយជាអ្នកដែលអប់រំ ដឹកនាំឱ្យកូនចេះនិយាយ ឱ្យកូនចេះដើរ ឱ្យកូនចេះមានរបៀបរស់នៅក្នុងគ្រួសារ និងសង្គម ម្តាយអប់រំ ណែនាំដើម្បីឱ្យកូនរីកចម្រើនបន្តិចម្តងៗ។ ម្តាយក៏មានតួនាទីមួយពិសេស គឺម្តាយពូកែលើកលែងទោសឱ្យកូន ម្តាយស្តីឱ្យកូនតែម្តាយនៅតែស្រឡាញ់កូនដដែល។ ទោះបីកូនមានកំហុសយ៉ាងណា ក៏ម្ដាយនៅតែលើកលែងទោសឱ្យកូនជានិច្ច