
បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់
មនុស្សពេញវ័យចំនួន១២៧ នាក់បានទទួលពិធីត្រាស់ហៅឲ្យទទួលពិធីជម្រុជទឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធីត្រាស់ហៅនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឲ្យបេក្ខជនដែលបានសិក្សាអំពីជំនឿអាចទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ មុនចាប់ផ្តើមពិធីនេះ លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់បេក្ខជនទាំងអស់ ដោយផ្តោតសំខាន់លើ «ការរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូ»។ លោកបញ្ជាក់ថា ពេលយើងចូលទៅក្នុងទឹក ឬចាក់ទឹកលើក្បាល នោះបង្ហាញថា «យើងជាមនុស្សថ្មី» ហើយពេលនោះដែរ លោកបូជាចារ្យលាបប្រេងឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម
ការិយាល័យយុវជន ជំទង់និងកុមារភូមិភាគភ្នំពេញបានរៀបចំកម្មវិធីបូជនីយចរប្រចាំឆ្នាំដែលមានយុវជនចូលរួមចំនួន៣០០នាក់ លោកបូជាចារ្យ និងបព្វជិត-ជិតា ចូលរួមក្រោមប្រធានបទ បូជនីយេសក៏ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើនៅព្រះសហគមន៍ដាក់ដំាំ និងប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ដែលមានបងប្អូនជនជាតិដើមភាគតិចព្នងរស់នៅ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍
ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បានរៀបចំសិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩

បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន
អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។

បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់
មនុស្សពេញវ័យចំនួន១២៧ នាក់បានទទួលពិធីត្រាស់ហៅឲ្យទទួលពិធីជម្រុជទឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធីត្រាស់ហៅនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឲ្យបេក្ខជនដែលបានសិក្សាអំពីជំនឿអាចទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ មុនចាប់ផ្តើមពិធីនេះ លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់បេក្ខជនទាំងអស់ ដោយផ្តោតសំខាន់លើ «ការរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូ»។ លោកបញ្ជាក់ថា ពេលយើងចូលទៅក្នុងទឹក ឬចាក់ទឹកលើក្បាល នោះបង្ហាញថា «យើងជាមនុស្សថ្មី» ហើយពេលនោះដែរ លោកបូជាចារ្យលាបប្រេងឲ្យយើង

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍
ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បានរៀបចំសិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធីតាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន
អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។ មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិកទាំង១៨០នាក់របស់អង្គការការីតាសកម្ពុជាបានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល) ក្នុងរាជធានីភ្នំពេញ ដែលជាទីសក្ការដ្ឋានក្នុងឆ្នាំមហាករុណាទិគុណក្នុងភូមិភាគភ្នំពេញ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោមការណែនាំរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់ព្រះសហគមន៍កាតូលិកនៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ នៅថ្ងៃបន្ទាប់

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥
ក្នុងថ្ងៃបុណ្យព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃភូមិភាគភ្នំពេញបានប្រកាសបើកឆ្នាំមហាករុណាទិគុណសម្រាប់ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៤ ខែមករានៅមជ្ឈមណ្ឌលសកម្មភាពសម្រាប់ភូមិភាគក្នុងរាជធានីភ្នំពេញ ដែលមានបូជាចារ្យបម្រើការងារក្នុងតំបន់ និងគ្រីស្តបរិស័ទចូលរួមប្រមាណ៥០០នាក់ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគ។ ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបូជនីយេសក៍ម្នាក់ៗ អាចទទួលបានបទពិសោធអំពីធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងអាចផ្សះផ្សារជាមួយព្រះជាម្ចាស់និងទទួលបានការលើកលែងទោសឲ្យរួចពីបាបពេញលក្ខណៈ។ ឆ្នាំមហាករុណាទិគុណ ត្រូវបានបង្កើតឡើងរៀងរាល់២៥ឆ្នាំម្ដង តួយ៉ាងនៅឆ្នាំ២០០០ គ្រីស្តបរិស័ទបានទទួលឆ្នាំមហាករុណាទិគុណនេះ ប៉ុន្តែ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានបង្កើតឆ្នាំមហាករុណាទិគុណនេះជាលក្ខណៈពិសេស ហើយក្នុងឆ្នាំនេះ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤កន្លងទៅ យើងក៏មានឱកាសចូលរួមម្តងទៀត ដែលផ្តោតសំខាន់លើ «សេចក្តីសង្ឃឹម»ដែលបានប្រកាសបើកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ លោកអភិបាលអូលីវីយ៉េបានប្រកាសយកកន្លែងចំនួន៤

ព្រះសហគមន៍បឹងទំពន់រំលឹកខួប៣០ឆ្នាំ និងបន្តធ្វើជាសាក្សីនៃក្តីសង្ឃឹម
ក្នុងឱកាសខួប៣០ឆ្នាំនៃការកកើតព្រះសហគមន៍បឹងទំពុន លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។ លោកអភិបាលមានប្រសាសន៍បន្តថា លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មានផ្នែកសុខភាពជួយដល់អ្នកជំងឺ មានការអប់រំសិក្សា សម្រាប់យុវជននិងអ្នកមានពិការភាពផង។ «ក្នុងតំបន់នេះយើងបានបង្ហាញអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាលអូលីវីយ៉េបន្ថែមថា លោកសូមជូនពរដល់គ្រីស្តបរិស័ទឲ្យបន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សីនៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្តនៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែលចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយសម្រាប់ជីវិតរបស់គេ។ កម្មវិធីខួប៣០ឆ្នាំនេះ បានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមករាកន្លងទៅ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពន់

ព្រះសហគមន៍ដ៏មានជីវិត”
អភិបូជានិងប្រសិទ្ធីពរលើអាគារថ្មី នៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ភ្នំពេញខាងជើង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ អេសាយ ២២,១៩-២៣យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម។ អស ២២,អត្ថបទទី២៖ រ៉ូម ១១,៣៣-៣៦តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍*របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់! ពិតមែន សំណួរដែលយើងបានស្ដាប់ថ្ងៃនេះ

ជីវិតជាអ្នកបម្រើរបស់ព្រះជាម្ចាស់
អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ បាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។

“ឱ្យយើងក្រោកឈរឡើងដូចព្រះនាងម៉ារី”
អភិបូជាព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ភ្នំពេញខាងត្បូង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង។ វវ ១១,១៩អត្ថបទទី២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ ១ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរ។ លក ១,៣៩ បងប្អូនជាទីស្រឡាញ់! សប្តាហ៍មុន តំណាងយុវជនយើងបានចូលរួមថ្វាយអភិបូជាជាមួយសម្តេចប៉ាប រួមជាមួយយុវជនមកពីទូទាំងពិភពលោកជាង

“យើងជាថ្មដ៏មានជីវិតដូចសន្តសិលានិងសន្តប៉ូល”
អភិបូជាអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ភ្នំពេញថ្មី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១២,១-១១«សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!»។ កក ១២,៨អត្ថបទទី២៖ ធីម៉ូថេ ទី២ ៤,៦-៨,១៧-១៨ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ២ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness
ការអប់រំទី៣របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវាយុវជនពិភពលោក នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន ព័រទុយហ្គាល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ដើម្បីសាងសង់ដំបូលនៃជីវិតរបស់យើង យើងត្រូវការធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្គាល់ខ្លួនឯងឱ្យបានច្បាស់។ តាមពិតអស់មួយជីវិតរបស់យើង យើងស្វែងយល់និងស្វែងរកយើងផ្ទាល់ខ្លួនជានរណា។ យើងអាចមើលតាមពេលវេលា តាមកាលៈទេសៈនៃជីវិតរបស់យើង បន្តិចម្តងៗយើងមើលឃើញយ៉ាងច្បាស់ទៅៗ ខ្ញុំជានរណា? កញ្ចក់ដ៏ពិសេសដែលយើងមាន ដើម្បីស្គាល់ខ្លួនឯងគឺបងប្អូនឯទៀតៗ ទំនាក់ទំនងដែលយើងបង្កើតជាមួយបងប្អូនឯទៀតៗ ណែនាំឱ្យបន្តិចម្តងៗយើងចាប់ផ្តើមយល់យើងជាមនុស្សរបៀបណា។