ព័ត៏មាន

ព័ត៌មាន

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍

សំឡេង​ចម្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​បាន​លាន់ឮ​ឡើង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ប្រទ​ក្សិណបីជុំ​នៅ​ជុំ​វិញ​ព្រះវិហារ​ថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ព្រះវិហារ​សន្ត​យ៉ូសែប និង​ជើង​ជួងព្រះនាងម៉ារី នៅ​ព្រះសហគមន៍សំប៉ាន ក្នុង​ខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាល​បន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។ «សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ​ បន្ថែមថា

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌

សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។  ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”

កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។ តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១.

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។ មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។ អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។ នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងក្រុមសង្គហៈ បានរៀបចំអំណោយចែកជូនគ្រួសារក្រីក្រចំនួន១០០គ្រួសារ។ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖-មី-ទឹកត្រី-អង្ករ-អំបិល -ស្ករស-ត្រីខ-ទឹកស៊ីអ៉ីវ។បន្ទាប់ពីការចែកនូវអំណោយជាគ្រឿងឧបភោគបរិភោគរួចរាល់ក៏មាននៅការចែកការដូសម្រាប់កូនក្មេងចំនួន៧០នាក់ផងដែរ។ ក្រោយពីបញ្ចប់កម្មវិធីយើងក៏មាននៅការពិសារអាហាថ្ងៃត្រង់ជុំគ្មាផងដែរ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកនូវអំណរសប្បាយនិងសេចក្ដីស្រឡាញ់ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត។ប្រភព (@Sopheap Chin អ្នករាយការណ៍ពត័មានព្រះសហគមន៍កាតតូលិភូមិភាគភ្នំពេញ)

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។ លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email