ព័ត៌មាន

គ្រីស្តសាសនានិងពុទ្ធសាសនារួមគ្នាជួយអ្នកក្រីក្រ
ជនក្រីក្រ៣៣០គ្រួសារ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសហគមន៍កាតូលិកនិងព្រះសង្ឃខាងព្រះពុទ្ធសាសនា នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ព្រះសហគមន៍ចំប៉ា) នៅភូមិចំប៉ា ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមប្រសាសន៍របស់លោកបូជាចារ្យ វិរជ័យ ស្រ៊ីប្រាម៉ុង បានឱ្យដឹងថា «គោលបំណងចង់ចែកជូនដល់ប្រជាជនក្រីក្រក្នុងឱកាសបុណ្យភ្ជុំ និងបងប្អូនដែលរងគ្រោះដោយទឹកលិច»។ លោកបូជាចារ្យបន្ថែមថា នៅក្នុងឱកាសនេះដែរក៏មានក្រុមព្រះសង្ឃខាងព្រះពុទ្ធសាសនា ធ្វើការជាមួយទូតនៅសមាគមវៀតណាម ដែលជួយតាមភូមិវៀតណាមដែលមានទឹកលិចឬមានបញ្ហានានា បានស្នើចូលរួមជួយចំនួន២០០គ្រួសារ រួមជាមួយព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំនួន១៣០គ្រួសារ។ ការផ្តល់ជូននេះ ក៏មានអ្នកក្រជនជាតិខ្មែរជុំវិញភូមិចំនួន១៣០គ្រួសារផងដែរ។ តាមប្រសាសន៍លោកបូជាចារ្យដដែលបានឱ្យដឹងទៀតថា ការសម្ដែងធម៌មេត្តាករុណា ជាព្រះយេស៊ូដែលបង្រៀនយើងឱ្យចេះបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកក្រីក្រ

គ្រូអប់រំជំនឿសិក្សាអំពីព្រះសហគមន៍និងរបៀបអប់រំជំនឿ
គ្រូអប់រំជំនឿ៤៧នាក់មកពីមណ្ឌលសកម្មភាពចំនួន៣ ឈ្វេងយល់អំពីគរុកោសល្យក្នុងការបញ្ជូនបន្តជំនឿ និងប្រវត្តិព្រះសហគមន៍កាតូលិកកម្ពុជានិងជាសកល ដែលរៀបចំដោយការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ លោកដួង សាវង់ គណៈកម្មការអប់រំជំនឿភូមិភាគភ្នំពេញមានប្រសាសន៍ថា សិក្ខាសាលានេះ ជួយលើកទឹកចិត្តដល់គ្រូអប់រំជំនឿទាំងអស់ មានកំលាំងដែលនាំឱ្យអាចបង្កើតព្រះសហគមន៍តៗទៅមុខទៀតបាន។ សិក្ខាសាលាគ្រូអប់រំជំនឿនេះ មាន៣មណ្ឌលសកម្មភាពព្រះសហគមន៍ គឺតាកែវ កំពត កំពង់សោម ធ្វើឡើងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៧និង១៨ កញ្ញា ២០២២។ លោកអភិបាលអូលីវីយ៉េ

ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់
ក្រុមសង្គហៈព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង គឺមានការចែកទានទៅដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ អ្នកទទួលខុសត្រូវមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញខាងត្បូងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។ លោកបូជាចារ្យដាមីញ៉ាំងមានប្រសាសន៍ថា អំណោយដែលបានចែកជូនបងប្អូនក្រីក្រនៅថ្ងៃនេះ គឺបានមកពីគ្រីស្តបរិស័ទ និងសប្បុរសជនដែលបានចូលរួមជាមួយគ្នាដើម្បីចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះពួកគាត់។ លោកបូជាចារ្យបានបញ្ជាក់ថា «មិនមែនខ្ញុំទេ ដែលចែកជូនបងប្អូន គឺគ្រីស្តបរិស័ទនិងអ្នកផ្សេងៗជួយគ្នា។» ជាមួយគ្នានេះដែរ អ្នកស្រី ងួន ផល្លា ជាគណៈកម្មការសង្គហៈបាននិយាយទាំងទឹកមុខអំណរសប្បាយថា

កម្ពុជានឹងមានបូជាចារ្យ៣រូបបន្ថែមទៀតក្នុងពេលឆាប់ៗ
សំឡេងភ្លេងឆៃយ៉ាំលាន់កងរំពងយ៉ាងឱឡារិក មុខក្បួនដង្ហែយុវជនបីរូបជានិស្សិតទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វីយ៉ាណែរនាទីក្រុងភ្នំពេញ ដែលបានសុំថ្វាយខ្លួនទៅព្រះជាម្ចាស់ ដែលមានអមដោយមាតាបិតារបស់លោក និងអស់លោកបូជាចារ្យនិងលោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាទាំង៣ភូមិភាគ ហែចូលក្នុងពិធីតែងតាំងជាឧបដ្ឋាក។ ក្នុងពិធីយ៉ាងឱឡារិកនេះ លោកនាយកទេវវិទ្យាល័យ សួន ហង្សលី បានស្នើសុំលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ទទួលលោកទាំងបីជាឧបដ្ឋាក ដោយមានប្រសាសន៍ថា លោកទាំងបីបានតស៊ូនៅក្នុងការអប់រំ ការសិក្សា និងនៅក្នុងផ្លូវិញ្ញាណ ហើយពេលនេះបានបញ្ចប់ការសិក្សានិងស្នើសុំលោកអភិបាលតែងតាំងពួកគាត់ជាឧបដ្ឋាក។ បេក្ខជនទាំងបីរូបមានលោកយ៉ូហានបាទីស្ត វី សំណាង

កុមារគ្រីស្តបរិស័ទឈ្វេងយល់អំពីបេសកកម្មរបស់ខ្លួន
កុមារជិត២០០នាក់នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានចូលរួមជាមួយគ្នាបោះជំរំ រិះគិតលើបេសកកម្មក្នុងនាមជាកុមារគ្រីស្តបរិស័ទ ធ្វើនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចនារាជធានីភ្នំពេញ។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាប្រធានមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភ្នំពេញខាងជើងមានប្រសាសន៍ថា កុមារទាំងនោះភាគច្រើនជាកូនគ្រីស្តបរិស័ទ និងកំពុងរៀនអប់រំជំនឿ ហើយកម្មវិធីបោះជំរំនេះ គឺដើម្បីឲ្យពួកគាត់អនុវត្តនូវអ្វីដែលគាត់បានរៀន។ លោកបូជាចារ្យបន្ថែមថា ការជួបជុំនេះ គឺដើម្បីឱ្យកុមារទាំងអស់ស្គាល់គ្នា និងមានទំនាក់ទំនងល្អនៅពេលអនាគត ទោះបីជាពួកគាត់មកពីព្រះសហគមន៍ផ្សេងៗក៏ដោយ។ លោកបន្តថា នៅពេលធំឡើងពួកគាត់ក៏អាចជួយព្រះសហគមន៍ឱ្យមានភាពរឹងមាំ ដោយមានការសហការគ្នា លើកទឹកចិត្តគ្នា និងរស់នៅជាសាក្សីនៃជំនឿ។ កម្មវិធីបោះជំរំកុមារនេះ


អ្នកបម្រើអាសនៈភូមិភាគភ្នំពេញរៀនអំពីរបៀបបម្រើពិធីបុណ្យអភិបូជា
គណ:កម្មការពិធីបុណ្យព្រះសហគមន៍ភូមិភាគភ្នំពេញ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំងហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីអត្ថន័យនៃបុណ្យអភិបូជា និងជួយឱ្យបរិយាកាសអភិបូជាមានភាពរលូន។ តាមប្រសាសន៍របស់លោកដាមីញ៉ាំង ហ្វារនឺ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីឲ្យអ្នកបម្រើអាសនៈដឹងពីរបៀបបម្រើនៅក្នុងពិធីបុណ្យពីដើមរហូតដល់ចប់។ លោកបញ្ជាក់ថា «មិនមែនតាមចិត្តអ្នកបម្រើអាសនៈឬបូជាចារ្យនោះទេ។» លោកបូជាចារ្យបានបន្ថែមទៀតថា ពិធីបុណ្យរបស់ព្រះសហគមន៍គឺមានខ្លឹមសារនិងមានប្រពៃណីពីបុរាណ ដែលលោកបូជាចារ្យ និងអ្នកបម្រើអាសនៈត្រូវមានចំណេះផ្នែកពិធីបុណ្យនេះ។ លោកដាមីញ៉ាំងបន្ថែមថា កាយវិការបស់អ្នកបម្រើអាសនៈគឺជួយដល់គ្រីស្តបរិស័ទ និងមិនមែនជាគ្រីស្តបរិស័ទឲ្យចាប់អារម្មណ៍លើពិធីបុណ្យ ចង់អធិដ្ឋានសូត្រធម៌ និងចង់នៅជាមួយព្រះជាម្ចាស់។ «ខ្ញុំនិយាយថាអ្នកបម្រើអាសនៈជាមនុស្សVIP

កុមារអូទីសឹមច្រើននាក់បន្ថែមទៀត មានឱកាសទទួលការអប់រំ
អាគារថ្មីមួយបានជួសជុលនិងរៀបចំប្រោសទឹកព្រះពរ ដើម្បីទទួលកុមារអូទីសឹមបន្ថែមទៀត សម្រាប់កម្មវិធីរបស់សាលាអប់រំពិសេសសម្រាប់ការលូតលាស់ កាលពីថ្ងៃអាទិត្យទី២៨ ខែសីហាកន្លងទៅនេះ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមជាអធីបតីភាពពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមពីលោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូប្រមាណជិត៥០នាក់។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា កុមារដែលយើងទទួលគឺពិសេស ដោយសារគេមានចិត្ត មានសេចក្តីស្រឡាញ់ មានឱកាសដូចគ្នា ត្រូវការយកចិត្តទុកដាក់ដូចគ្នា។ កុមារអូទីសឹម រស់នៅក្នុងពិភពរបស់គេ ដែលយើងពិបាកចូលដែរ។ «យើងជួយគេ

លោកអភិបាលអូលីវីយ៉េ ប្រកាសក្រុមបូជាចារ្យជួយដល់មណ្ឌលសកម្មភាព៣
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេបានប្រកាសអំពីក្រុមលោកបូជាដែលនឹងជួយដល់ព្រះសហគមន៍មណ្ឌលសកម្មភាពចំនួន៣គឺភ្នំពេញថ្មីតាខ្មៅនិងភ្នំពេញខាងត្បូង។ ក្រុមលោកបូជាចារ្យរួមមាន លោកបូជាចារ្យអ៊ុនសុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និងលោកអភិបាលអូលីវីយ៉េ។ លោកអភិបាលមានប្រសាសន៍នេះក្នុងឱកាសបុណ្យរំលឹកសន្តអូគូស្តាំង នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោកអភិបាលបន្ថែមថា ដើម្បីកុំអោយព្រះវិហារគ្មានបូជាចារ្យ លោកបានចាត់អោយលោកបូជាចារ្យអ៊ុនសុន ស្នាក់នៅព្រះវិហារសន្តសិលានិងសន្តប៉ូល លោកបូជាចារ្យអាប្រាហាំ ខូន ស្នាក់នៅព្រះវិហារព្រះកុមាយេស៊ូបឹងទំពុន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់នៅតាខ្មៅ។ ការរៀបចំនេះ

និស្សិតតំបន់អាស៊ីប៉ាស៊ីហ្វិកសិក្សាអំពីការចងចាំនិងអត្តសញ្ញាណ
ក្នុងរយៈពេល៣ថ្ងៃនៃសន្និសីទសមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) យុវនិស្សិតជាច្រើនបានឈ្វេងយល់បន្ថែមអំពីទំនាក់ទំនងរបស់ខ្លួនជាមួយអត្តសញ្ញាណនិងការចងចាំ សម្រាប់ជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជាប្រធាននិស្សិតមកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន និយាយថា «ខ្ញុំគិតថា ពួកយើង និងមនុស្សជំនាន់ក្រោយគួរតែឈ្វេងយល់អំពីព្រឹត្តិការណ៍ប្រភេទនេះ ដើម្បីធ្វើឱ្យសង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។» ឈុនលីន បានឲ្យដឹងទៀតថា សិក្ខាសាលានេះមានសារៈសំខាន់ ព្រោះការចងចាំរឿងរ៉ាវពីអតីតកាល នាំឱ្យយើងអាចរីកចម្រើនទៅមុខ

ដូនជីម៊ែកស៊ី៖បម្រើអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ
«សូមក្លាយជាបេសកជននៃសន្តវ៉ាំងសង់ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជាសម្តីចុងក្រោយរបស់ដូនជី ម៊ែកស៊ី ឌីសូ ជាសមាជិកនៃក្រុមបុត្រីមេត្តាករុណា (Daughter of Charity) មុនថ្ងៃលាចេញពីកម្ពុជា បន្ទាប់ពីបេសកកម្មបានជាង២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខស្រស់ស្រាយទទួលភ្ញៀវ និងមនុស្សជាច្រើនដែលមកចូលរួមពិធីជម្រាបលារបស់គាត់ ដូនជីរូបនេះ បានពោលទៀតថា «សាសនទូតបរទេស នឹងចេញពីប្រទេសកម្ពុជាទៅប្រទេសវិញនៅថ្ងៃណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូបនេះ បានលើទឹកចិត្ត ជាពិសេសយុវជននៃសន្តវ៉ាំងសង់ដឺប៉ូលទាំងអស់ឲ្យចូលរួមសកម្មភាពបម្រើប្រជាជន ជាពិសេសអ្នកក្រីក្រ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ

គ្រឹះស្ថានសិក្សាអប់រំកាតូលិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើសន្និសីទរួមលើកទី២៨
«ទោះបីជាយើងឆ្លងវប្បធម៌គ្នាទៅវិញទៅមក យើងត្រូវការនឹកឃើញដល់អត្តសញ្ញាណរបស់យើងផ្ទាល់។» នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានសន្តប៉ូល(SPI) ក្នុងថ្ងៃបើកសន្និសីទសម្រាប់សមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) លើកទី២៨ ដែលរៀបចំឡើងដោយវិទ្យាស្ថានសន្តប៉ូល នៅសណ្ឋាគារតារាអ៊ែរផត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហានេះលើប្រធានបទ «ការចងចាំនិងអត្តសញ្ញាណ»។ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាលបញ្ជាក់។ លោកអភិបាលបន្ថែមថា ប្រធានបទនេះ គឺឲ្យយើងចូលយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់យើង និងពិភពលោកដែលមានមនុស្សជាច្រើននាក់មានទំនាក់ទំនងគ្នាតាមអ៊ីធឺណេត ដែលធ្វើឲ្យយើងអាចឆ្លងវប្បធម៌ពីមួយទៅមួយ។ យើងត្រូវរស់នៅក្នុងពិភពលោកសព្វថ្ងៃ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
