ព័ត៌មាន

ជំទង់និងកុមារ២០នាក់ទទួលព្រះកាយជាលើកដំបូងនៅព្រះសហគមន៍ភ្នំពេញថ្មី
គ្រូអប់រំជំនឿនៃព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មីបានរៀបចំពិធីទទួលព្រះកាយព្រះគ្រីស្តលើកដំបូងដល់កុមារនិងជំទង់ចំនួន២០នាក់ ក្នុងឱកាសបុណ្យគោរពព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត ក្រោមអធិបតីភាពលោកបូជាចារ្យ អ៊ុន សុន និងលោកឧបដ្ឋាក ជួរ ដាម៉ូ រួមជាមួយគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ លោកឧបដ្ឋាក ជួរ ដាម៉ូ បានមានប្រសាសន៍ក្នុងធម្មទេសនាក្នុងថ្ងៃនោះថា ព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្តមានតួនាទីសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ៗ ដោយបានជួយពង្រឹងផ្លូវវិញ្ញាណនិងធ្វើឱ្យចិត្តយើងរឹងមាំជាងមុន។ លោកបន្ថែមថា ពេលដែលយើងបាក់ទឹកចិត្តឬខឹងឪពុកម្តាយ សូមប្អូនៗចេះអធិដ្ឋាននិងនឹកដល់ព្រះយេស៊ូដែលបានបូជាព្រះជន្មសម្រាប់យើងទាំងអស់គ្នានៅលើពិភពលោកទាំងមូល។ លោកបន្តថា ព្រះកាយព្រះគ្រីស្តបានជួយរំលឹកយើងម្នាក់ៗថា ព្រះយេស៊ូកំពុងគង់នៅជាមួយយើងជានិច្ចហើយពេលដែលទទួលព្រះកាយព្រះគ្រីស្ត

ព្រះយេស៊ូជាសេចក្តីសុខសាន្តរបស់យើង
«ព្រះវិញ្ញាណដ៏វិសុទ្ធជាដង្ហើមចូលទៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យយើងរស់នៅជាគ្រីស្តបរិស័ទ ហើយ ជាការអស្ចារ្យដែលយើងទទួលដោយមានកម្លាំងប្រកាស និងធ្វើជាសាក្សីអំពីសេចក្ដីពិតនៅក្នុងសង្គមបច្ចុប្បន្ននេះ ដោយមានសេចក្ដីអង់អាច ដឹងខុសដឹងត្រូវ និងស្គាល់សេចក្ដីពិត។» នេះជាប្រសាសន៍របស់លោកអភិបាល អូលីវីយ៉េ នៅក្នុងធម្មទេសនានៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក។ ក្នុងធម្មទេសនាដដែលនេះលោកអភិបាលបានក្រើនរំឭកទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យអរព្រះគុណព្រះជាម្ចាស់ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ និងណែនាំឱ្យគ្រីស្តបរិស័ទរិះគិតពិចារណាអំពីអត្ថន័យនៃជីវិតជាគ្រីស្តបរិស័ទ។ មានប្រសាសន៍ទៅកាន់ បេក្ខជនចំនួន៥៥នាក់ ដែលបានត្រៀមខ្លួនទទួលអគ្គសញ្ញាលាបថ្ងាសពីលោកនៅក្នុងព្រះវិហារសន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញថ្ងៃនេះ លោកអភិបាលនិយាយថា ជីវិតរបស់យើងរកឃើញសេចក្ដីសុខសាន្ត គឺនៅពេលមានព្រះយេស៊ូ។ លោកបន្តថា សេចក្ដីសុខសាន្តដែលយើងទទួលពីព្រះជាម្ចាស់ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងទទួលណែនាំឱ្យយើងឈ្នះគ្រប់អារម្មណ៍ គ្រប់កាលៈទេសៈដែលយើងជួបដោយចូលយ៉ាងជ្រៅដើម្បីឱ្យយើងស្ងប់ស្ងាត់នៅក្នុងដួងចិត្តគ្រប់ពេលវេលា។

ទោះមានឧបសគ្គលោកសាន្តនៅតែបន្តក្តីស្រមៃជាបព្វជិត
មានប្រសាសន៍អរគុណដល់មនុស្សជាច្រើនដែលបានមកចូលរួមលើកទឹកចិត្ត ក្នុងពិធីតែងតាំងជាឧបដ្ឋាកក្នុងក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ លោកប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាននិយាយដោយអួលដើមករព្រោះមិននឹកស្មានថា មានមនុស្សចូលរួមច្រើនជាងការរំពឹងទុករបស់គាត់។ លោកសាន្ត ជាគ្រីស្តបរិស័ទតែម្នាក់គត់ ក្នុងចំណោមសមាជិកគ្រួសារដែលមានកូនចំនួន២នាក់ ហើយលោកជាកូនប្រុសតែម្នាក់គត់។ លោកបានស្គាល់ព្រះសហគមន៍ដោយក្រុមសហជីវិនព្រះយេស៊ូ ក្នុងឆ្នាំ១៩៩៩ ហើយមានចិត្តផ្លាស់ប្តូរជំនឿរបស់ខ្លួនក្នុងឆ្នាំ២០០២ និងចង់ចូលរួមប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ លោកបានខិតខំតស៊ូជំនះរាល់ទុក្ខលំបាកនានាក្នុងក្រុមគ្រួសារដោយសារការមិនពេញចិត្តរបស់ឪពុកម្តាយដែលមិនមានជំនឿលើកាតូលិក។ តែទោះជាយ៉ាងនេះក្តី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ លោកត្រូវបាន លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ

លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍៖ សូមចេញទៅ និងបង្កើតក្រុមសាវ័ក
«សូមចេញទៅ និងបង្កើតក្រុមសាវ័ក» នេះជាថ្លែងឡើងរបស់លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍ រំឭកពីតួនាទីជាគ្រីស្តបរិស័ទ ឱ្យចេញទៅប្រកាសដំណឹងល្អដើម្បីណែនាំមនុស្សឯទៀតៗឱ្យក្លាយជាសាវ័កព្រះគ្រីស្ត។ លោកមានលើកឡើងដូច្នេះនៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទ ជាច្រើននាក់នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃព្រះសហគមន៍សាកលប្រារព្ធពិធីបុណ្យព្រះយេស៊ូយាងឡើងស្ថានបរមសុខ។ នាឱកាសនោះ លោកឯកអគ្គរាជទូត សិលាប្រាយអិន វែលស៍ មានប្រសាសន៍ថា ៖ «ថ្ងៃដែលព្រះស៊ូយាងឡើងស្ថានបរមសុខ ជាពេលវេលាពិសេសបំផុតដែលព្រះយេស៊ូ និងសាវ័កបានជួបគ្នាផ្ទាល់ និងព្រះបន្ទូលចុងក្រោយរបស់ព្រះអង្គទៅកាន់ក្រុមគ្រីស្តទូត ដែលមានតែពីរម៉ាត់គឺ សូមចេញទៅ

លោកអូលីវីយ៉េ៖ អំណរសប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ
អំណរសប្បាយពិតប្រាកដគឺ នៅក្នុងដួងចិត្តរបស់យើង និងប្រសិនបើយើងទីពឹងអំណរសប្បាយមកពីគេមិនស្ថិតស្ថេរនោះទេ។ នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅព្រះវិហារសន្តីម៉ារីម៉ាដាឡា(ស្វាយប៉ាក)ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាលបន្ថែមថា វត្តមានរបស់ព្រះយេស៊ូនៅក្នុងដួងចិត្តរបស់យើងឯណោះទេ ដែលជាអំណរសប្បាយដ៏ស្ថិតស្ថេរ។ លោកបានស្នើឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ថែរក្សាអំណរសប្បាយមួយនេះក្នុងគ្រប់កាលៈទេសៈ និងត្រូវកែប្រែចិត្តគំនិតធ្វើជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជននៃព្រះវិហារនេះ។ នៅក្នុងធម្មទេសនានាឱកាសថ្ងៃទី១៤ ឧសភា ២០២៣ នេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឮកទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយព្រះយេស៊ូបានណែនាំនាងក្លាយជាមនុស្សថ្មី ដោយមានឋានៈជាស្ត្រីពោរពេញដោយតម្លៃរហូតបានទៅជាសាក្សីដំបូង

លោកអភិបាលអូលីវីយ៉េ៖ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា អប់រំជំនឿតៗគ្នា និងមានជីវិតយ៉ាងពិតប្រាកដ
លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនឹងលោកបូជាចារ្យ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគមន៍នានាប្រមាណ២០០នាក់ បានចូលរួមពិធីប្រសិទ្ធិពរលើសាលប្រជុំ នាសហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការថ្វាយអភិបូជាយ៉ាងឱឡារិកដោយផ្ទាល់ និងតាមរយៈអនឡាញដោយការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ។ សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានលោកបូជាចារ្យ

បេក្ខជន១៣នាក់ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍
លុតជង្គង់នៅមុខអាសនៈក្នុងព្រះវិហារ យុវជន១៣នាក់បានប្រកាសពាក្យសន្យារបស់ខ្លួន ដោយ «យកព្រះគ្រីស្ត ព្រះបន្ទូលនិងព្រះសហគមន៍ជាទីពឹង» ចំពោះមុខព្រះសហគមន៍ ដែលមានលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេជាអធិបតី នាថ្ងៃទី៧ ឧសភា ២០២៣ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននារាជធានីភ្នំពេញ។ «ខ្ញុំយល់ថាព្រះគ្រីស្តជាព្រះសង្គ្រោះដែលធ្វើឱ្យខ្ញុំអាចផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ព្រះបន្ទូល អាចឱ្យខ្ញុំសិក្សាឈ្វេងយល់បន្ថែមដើម្បីដឹកនាំជីវិតរបស់ខ្ញុំ។» នេះជាការលើកឡើងរបស់ សិលា កាំប្រែ ខាវី ក្នុងវ័យ១៩ឆ្នាំ បេក្ខជនដែលមានដើមកំណើតជាជនជាតិភាគតិចព្នងនៅខេត្តរតនគិរី។ ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹងរបស់គាត់

លោកអភិបាល អូលីវីយ៉េ៖ ទិវានៃការត្រាស់ហៅ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់
កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធទិវានៃការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ខេត្តតាកែវ នៃភូមិភាគភ្នំពេញ ក្រោមប្រធានបទ «ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»។ កម្មវិធីនេះមានការចូលរួមជាអធិបតីភាព ពីលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។ ថ្លែងនៅក្នុងកម្មវិធីនេះ

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក
រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយលោកតុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបានសម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាជាស្ថាបនិក ដែលបានបង្កើតឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។ លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងរយៈពេល៣ ថ្ងៃ នាព្រះសហគមន៍កំពង់សោម
កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងដោយការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ កាលពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «នៅគ្រានោះនាងម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា» ដោយមានការចូលរួមរពីលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយនឹងលោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦០នាក់។ លោកអភិបាល អូលីវីយ៉េ

ព្រះសហគមន៍កាតូលិកចូលរួមប្រារព្ធទិវា វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ
អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ អភិបាលខេត្តតាកែវ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការចូលរួមពីព្រះសង្ឃទាំងពីរគណៈ មន្រ្តីនៃមន្ទីរអង្គភាពក្រុង ស្រុក គ្រឹះស្ថានឯកជន សិល្បករសិល្បការិនី អាជីវករ សិស្សានុសិស្ស សរុបប្រមាណជា

គ្រីស្តសាសនា និងពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ
សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នាវិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក និស្សិត និងតាមប្រព័ន្ធZoom សរុបប្រមាណជា១៧៥នាក់។ សិក្ខាសាលានេះក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និងលោកបូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រវិគីភីឌាក្នុងស្រុកជាភាសាខ្មែរ។ ថ្លែងបើកអង្គសិក្ខាសាលា លោក ផុន សុផល
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
