ព័ត៌មាន

ព្រះសហគមន៍រំលឹកចំណងមិត្តភាព៥០០ឆ្នាំនៅកម្ពុជា
សាសនិកដែលក្នុងនោះមានសិស្សនិស្សិត សាស្ត្រាចារ្យ និងអ្នកបួសប្រមាណជិត៨០នាក់ បានចូលរួមសន្និសីទគរុសភាស្ដីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រីស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា ដែល រៀបចំឡើងដោយសមាគមបេសកជនបារាំង រួមជាមួយសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងចង់ផ្ដោតសំខាន់លើទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជានិងព្រះសហគមន៍កាតូលិក និងចងក្រងឯកសារប្រវត្តិសាស្ត្រសម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ អង្គសន្និសីទនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារាជធានីភ្នំពេញ ដោយមានវាគ្មិនប្រវត្តិសាស្ត្រជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងបូជាចារ្យកាតូលិកបានឡើងធ្វើបទបង្ហាញអំពីរបបគំហើញថ្មីៗនិងឯកសារកាលប្រវត្តិដែលទាក់ទងនឹងព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យភូមិភ្នំពេញ

គ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពពីជំនឿគ្រប់កាលៈទេសៈ
បេក្ខជនចំនួន១៩នាក់បានសុំចូលព្រះសហគមន៍ (ជំហានទី១) នៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀងក្នុងមណ្ឌលសកម្មភាពតាកែវ កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅក្រោមអធីបតីភាពរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយគ្រីស្តបរិស័ទចូលរួមប្រមាណជា៥០នាក់។ តាមកម្មវិធីអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិកកម្ពុជា ពិធីជំហានទី១គឺជាជំហានដំបូង ដើម្បីឲ្យអ្នកឈ្វេងយល់ជំនឿប្រកាសអំពីគោលបំណងរបស់ខ្លួន និងសុំចូលរួមជាមួយព្រះសហគមន៍កាតូលិក ដោយប្រកាសដោយផ្ទាល់ខ្លួនថា «ខ្ញុំសូមយកព្រះគ្រីស្តជាទីពឹង ខ្ញុំយកព្រះបន្ទូលជាទីពឹង ខ្ញុំយកព្រះសហគមន៍ជាទីពឹង»។ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា កាយវិការបស់បេក្ខជនម្នាក់ៗ ដែលបានលុតជង្គង់នៅមុខឈើឆ្កាងនិងប្រកាសពាក្យសន្យារបស់ខ្លួន ណែនាំឱ្យយើងនឹកឃើញអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែលត្រូវផ្ដល់សក្ខីភាពគ្រប់ពេលវេលា នៅក្នុងការងារ

កុមារចូលរួមបោះជំរំដើម្បីស្គាល់ខ្លួនឯង ព្រះជាម្ចាស់ និងអ្នកជុំវិញ
កុមារគ្រីស្តបរិស័ទជិត១០០នាក់ ដែលមានអាយុចន្លោះពី១១ដល់១៧ឆ្នាំមកពីព្រះសហគមន៍ចំនួន៨ ក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ចូលរួមបោះជំរំក្រោមប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បីស្គាល់ខ្លួនឯង ពង្រឹងទំនាក់ទំនងជាមួយព្រះជាម្ចាស់ក៏ដូចជាមនុស្សជុំវិញ និងមានអំណរសប្បាយរួមគ្នាក្នុងឱកាសវិស្សមកាល។ កម្មវិធីនេះប្រព្រឹត្តទៅនៅព្រះវិហារសន្តយ៉ូសែបផ្សារតូចនារាជធានីភ្នំពេញ ណែនាំដោយក្រុមយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង នាថ្ងៃទៅ៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា។ ដូចគ្នាផងដែរ លោកប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការសម្របសម្រួលនិងជាប្រធានក្រុមពិធីករក្នុងកម្មវិធីបោះជំរំកុមារនេះ និយាយថា កម្មវិធីនេះ គឺឲ្យកុមារស្គាល់ពីអត្ថន័យនិងទំនាក់ទំនងរវាង«អ្នក» គឺរវាងព្រះជាម្ចាស់និងកុមារផ្ទាល់

មណ្ឌលលីនដាល់វាផ្តល់ការអប់រំនិងថែទាំកុមារក្រីក្រ
អគារកម្ពស់២ជាន់ បានស្ថាបនាឡើងដើម្បីទទួលថែទាំកុមារតូច ដែលភាគច្រើនជាកូនៗរបស់កម្មករ-ការិនីរោងចក្រកាត់ដេរ នៅក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នារាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងបងប្អូនគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទចូលរួមប្រមាណជា១០០នាក់។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ អគារថ្មីនេះ មានឈ្មោះថាមណ្ឌលលីនដាល់វា ដែលគ្រប់គ្រងដោយក្រុមគ្រួសារបុត្រីនៃមេត្តាករុណាកម្ពុជា។ ក្នុងពិធីសម្ពោធ ដោយមានពិធីថ្វាយអភិបូជាអរព្រះគុណព្រះជាម្ចាស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ

លោកដាម៉ូ ក្លាយជាបព្វជិតសហជីវិនព្រះយេស៊ូដំបូងនៅកម្ពុជា
គ្រីស្តបរិស័ទជាង២០០០នាក់ អាជ្ញាធរដែនដី និងព្រះសង្ឃជាច្រើនអង្គបានចូលរួមពិធីអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកម៉ាតាំង ជួរ ដាម៉ូ ក្នុងក្រុមបព្វជិតសហជីវិនព្រះយេស៊ូ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាលនិងបូជាចារ្យជាច្រើនអង្គ។ លោកអភិបាលអធិបតី មានប្រសាសន៍ក្នុងធម្មទេសនាថា ថ្ងៃនេះ ជាអំណរសប្បាយរបស់ក្រុមសហជីវិនព្រះយេស៊ូ និងព្រះសហគមន៍កាតូលិកនៅកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ ទទួលស្វាគមន៍លោកដាម៉ូក្នុងក្រុមបូជាចារ្យ។ «សម្រាប់ព្រះសហគមន៍យើងខ្ញុំ ទទួលបូជាចារ្យថ្មីមួយរូប មិនមែនរឿងធម្មតាទេ។ ជារឿងដែលយើងមានម្តងៗ។» លោកអភិបាលបន្ថែម។ ព្រះសហគមន៍ប្រទេសកម្ពុជា កម្រមានពិធីតែងតាំងបូជាចារ្យណាស់ ក្រោយពេលដែលកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្គ្រាមរបបអាវខ្មៅ។ បច្ចុប្បន្ននេះ

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ
នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ

ការិយាល័យអប់រំជំនឿបានរៀបចំសិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ
ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើតនឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំសិក្ខាសាលាមួយដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធានបទ«កំណើតធម៍ប្រកាសជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ដោយមានសិក្ខាកាមចូលរួមប្រមាណជា៤០នាក់។ លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌ប្រកាសជំនឿគឺជាធម៌គ្រឹះដែលគ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិតដែលព្រះសហគមន៍ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ប្រកាសជំនឿ។ លោកមានប្រសាសន៍ថា ៖ «ធម៌ប្រកាសជំនឿជាមធ្យោបាយ និងជាយានជំនិះដើម្បីឱ្យគ្រីស្តបរិស័ទផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ
ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ដួង សាវង់ និងលោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿភូមិភាគភ្នំពេញមានប្រសាសន៍ថា សិក្ខាសាលាគ្រូអប់រំជំនឿនេះ ធ្វើឡើងក្នុងគោលបំណងឱ្យគ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿនិងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុងសិក្ខាសាលានេះ លោកសាវង់បានប្រគល់ឯកសារមួយចំនួនដល់គ្រូអប់រំជំនឿ ដើម្បីឲ្យពួកគាត់រំឮកនិងរិះគិត ដើម្បីឲ្យព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជាកម្មវិធីលើកដំបូងសម្រាប់គ្រូអប់រំជំនឿ

ព្រះសហគមន៍បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ដើម្បីជួយកុមារឱ្យកាន់តែមានភាពជិតស្និទ្ធនឹងព្រះសហគមន៍
ព្រះវិហារព្រះកុមារយេស៊ូ នៃព្រះសហគមន៍បឹងទំពុន បានបើកថ្នាក់បង្រៀនតូរ្យតន្ត្រីដល់កុមារជាកូនគ្រីស្តបរិស័ទ ដែលមានអាយុចន្លោះពី៨ ទៅ១២ឆ្នាំ កាលពីដើមខែកក្កដាមកនេះ ដើម្បីប្រមូលផ្ដុំកុមារឱ្យយកចិត្តទុកដាក់ និងមានអំណរសប្បាយជាមួយព្រះសហគមន៍ ក៏ដូចជាការផ្ដល់ឱកាសដល់កុមារឱ្យមានទំនាក់ទំនងជាមួយកុមារដទៃទៀតផងដែរ។ លោកឧបដ្ឋាក វី សំណាង បានលើកឡើងពីគោលបំណងដែលព្រះសហគមន៍បង្កើតថ្នាក់តូរ្យតន្ត្រីនេះថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលព្រះសហគមន៍ដោយយោងតាមមហាសន្និបាតឆ្នាំ២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បីរួមគ្នាធ្វើដំណើរជាធ្លុងតែមួយ ហើយតាមរយៈសន្និបាតនេះបានណែនាំឱ្យព្រះសហគមន៍យកចិត្តទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ និងគោលបំណងមួយទៀតដើម្បីប្រមូលផ្ដុំកូនគ្រីស្តបរិស័ទឱ្យមានទំនាក់ទំនងជាមួយព្រះសហគមន៍ ឱ្យចេះស្រឡាញ់ព្រះសហគមន៍ និងជិតស្និទ្ធជាមួយព្រះសហគមន៍ក៏ដូចជាកុមារគ្រីស្តបរិស័ទដទៃទៀត តាមរយៈការចូលរួមជាមួយសកម្មភាពនានារបស់ព្រះសហគមន៍»។ លោកបានបញ្ជាក់ទៀតថា ៖ «ដំបូង

ជំនួបអន្តរសាសនាដើម្បីសុខសន្តិភាពក្នុងសង្គម
តំណាងសាសនា នៅក្នុងប្រទេសកម្ពុជា បានចូលរួមសិក្ខាសាលាដឹកនាំដោយក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ចគាំពារសុខសន្តិភាព និងសេរីភាពខាងជំនឿសាសនា» ដែលមានអ្នកចូលរួម៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពីថ្ងៃទី២១ មិថុនា។ ក្នុងសិក្ខាសាលានេះ មានវាគ្មិនចំនួន៨រូប ពីស្ថាប័ននានាបានលើកឡើងអំពីប្រវត្តិរបស់សាសនានៅប្រទេសកម្ពុជា ភាពខុសគ្នារវាងសាសនានិងសាសនា ការចូលរួមដោយមិនប្រកាន់សាសនា ការថែរក្សាសុខដុមនីយកម្មសាសនា ជាដើម។ លោកដួងសាវង់ តំណាងព្រះសហគមន៍កាតូលិកកម្ពុជានិយាយថា «សិក្ខាសាលាថ្ងៃនេះ រំឭកយើងឱ្យយល់អំពីតម្លៃសន្តិភាព ដែលអាចអភិវឌ្ឍសង្គមជាតិ ជាពិសេសនាំឱ្យសង្គមនៃសាសនាអាចបន្តទៅមុខទៀតបានដោយសុខសន្តិភាព។» លោកបញ្ជាក់ទៀតថា

គ្រីស្តបរិស័ទ៣ភូមិភាគគោរពមរណសាក្សីនៅកម្ពុជា
លោកអភិបាលទាំងបីភូមិភាគ លោកបូជាចារ្យ និងគ្រីស្តបរិស័ទជិត៣០០០នាក់ពីគ្រប់ភូមិភាគ បានជួបជុំគ្នានៅលើដីមរណសាក្សីកាលពី ថ្ងៃទី១៧ ខែមិថុនា ដើម្បីរំឭកអំពីវីរភាពរបស់អស់លោកដែលបានបូជាជីវិតក្នុងរបបប្រល័យពូជសាសន៍ដោយសារតែជំនឿ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍តាំងគោក ស្ថិតក្នុងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំដែលជាចំណុចកណ្តាលនៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រះសហគមន៍នៅកម្ពុជាបានចាប់ផ្តើមរំឭកខួបនេះតាំងពីឆ្នាំ២០០០ ពោលគឺក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ និងប្រទេសមានសន្តិភាពឡើងវិញ ដោយរឭកដល់អស់អ្នកដែលបានបូជាជីវិតដោយសារជំនឿ។ ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំងគោកនេះមិនមែនជាដីធម្មតាទេ គឺពោរពេញដោយបារមី ដោយនៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺគ្រែដែលលោក ឆ្មារ

លោកអភិបាលស្នើឲ្យអ្នកទទួលលាបថ្ងាសចូលបម្រើព្រះសហគមន៍
«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈក្រុមផ្សេងៗនៅក្នុងព្រះសហគមន៍» លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ស្នើឲ្យអ្នកទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ ចូលកាន់តែជ្រៅក្នុងកិច្ចការបម្រើក្នុងព្រះសហគមន៍។ នៅក្នុងធម្មទេសនា លោកអភិបាល រំឭកបេក្ខជនថា ត្រូវធ្វើជាសាក្សីនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់មកព្រះវិហាររៀងរាល់អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗឱ្យរកឃើញសេចក្ដីសុខនៅក្នុងជីវិតរបស់គេផ្ទាល់។ លោកក៏បានស្នើដល់ឪពុកម្ដាយ សូមជួយជំរុញកូនៗរបស់ពួកគាត់ចូលយ៉ាងជ្រៅទៅក្នុងការប្រកាសដំណឹងល្អ ដោយអនុវត្តព្រះបន្ទូលព្រះយេស៊ូ គឺធ្វើឱ្យមនុស្សឈឺជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹមមានសង្ឃឹមឡើងវិញ ដោយធ្វើឱ្យជីវិតដែលយើងទទួលពីព្រះយេស៊ូបានទៅដល់បងប្អូនឯទៀតៗ។ លោកបានបញ្ជាក់ថា បេសកកម្មរបស់ព្រះយេស៊ូគឺមិនមានត្រឹមតែបូជាចារ្យជាអ្នកធ្វើទេ គឺគ្រីស្តបរិស័ទក៏មាននាទីដូចគ្នាដែរ។ ជាមួយគ្នានេះដែរ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
