ព័ត៏មាន

ព័ត៌មាន

លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវ​​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់

សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធី​សំ​ណា​ក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែល​ស្ថិត​នៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ​ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូ​មិភាគ​ភ្នំពេ​ញ។ កម្មវិធីនេះមានការចូលរួមពី​២៤អង្គការ ដែលមានមនុស្ស​ជាង៥០នាក់ ក្រោមប្រធានបទ​​ «ឱ្យយើ​ង​ទៅ​​ជាតួ​អង្គសំខា​ន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះ​ធ្វើឡើង​កាលពីពេលកន្លងទៅថ្មីៗនេះ។ ​លោកអូលីវីយេ ជ្មីតហស្លេ ​​បានថ្លែងដោយជំរុញ​​ឱ្យគ្រប់អង្គភាព​ទាំងអស់​ធ្វើខ្លួនឱ្យក្លាយជា​តួអង្គសកម្ម​ក្នុងកា​រទទួល​ខុស​​ត្រូវជាន់​ខ្ពស់បំផុត​ដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃ​មានតួអង្គដែល​អ​ង្គុយមើល​ និងតួអង្គដែលសកម្ម។ លោកអភិបាលអូលីវីយេក៏បានស្នើឱ្យ​សមាជិក CACD ខិតខំធ្វើការដោយសហការគ្នា​មិនមែន​ត្រឹមតែ​បំ​ពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍

កុមារនិង​យុវជន​​ឈ្វេងយល់​បន្ថែម​អំពីមុខងារ​បម្រើអាសនៈ​

កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​បូជាចារ្យ អាប្រាហាំ ខូន​ រួម​ជាមួយ​លោក​ឧបដ្ឋាក​ វី សំណាង​ និង​បងស្រី អេង សានី នា​ថ្ងៃ​ទី​៤ មីនា ២០២៣នេះ។​ ដូន​ជី អេង សានី នៃ​ក្រុម​គ្រួសារ​ឧបការគុណ  មាន​ប្រសាសន៍ថា ​ក្រុម​បម្រើអាសនៈ​មាន​តួនាទីមួយយ៉ាងសំខាន់និង​​យ៉ាង​ជិតស្និទ្ធ​ក្នុង​ពិធី​អភិ​បូជាព្រោះពួកគាត់​ត្រូវនៅក្បែរ​និង​បម្រើតុអាសនៈ​ ដូច្នេះពួកគាត់ត្រូវដឹងអំពី​​សម្ភារ​ប្រើប្រាស់​និង​កាយ​វិការ​នានា។   ក្នុងរយៈពេល​មួយថ្ងៃនោះ អ្នកចូលរួមទាំងអស់​បាន​ចូលរួម​រិះគិត​ព្រះបន្ទូល​និង​ អធិដ្ឋានជាមួយគ្នា។  ដូនជីសានី​បន្ថែមថា ​ប្រសិនបើ​គាត់​ស្គាល់ពី​អត្ថន័យ​​​ពិធី​បុណ្យ​អភិបូជា

៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា

ក្នុងរដូវអប់រំពិសេស​ដែលមានរយៈពេល​៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​បាន​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​កាតូលិក​ យករយៈពេលនេះ ដើម្បី​សញ្ជឹងគិត​អំពី​ពេលវេលាជាមួយ​ព្រះជាម្ចាស់ តាមរបៀបរបស់​សន្តីតេរេសា​នៃព្រះកុមារ​យេស៊ូ​នៅលីស្យឺ។ នៅក្នុងធម្មទេសនា​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​២២​ កុម្ភៈ ជាថ្ងៃបុណ្យរោយ​ផេះ និង​ជាថ្ងៃដើមដំបូង​នៃរដូវអប់រំពិសេស​ លោកអភិបា​អូលីវីយ៉េ មានប្រសាសន៍ថា សូម​យើង​ទទួល​ទស្សនៈ ​និងផ្លូវវិញ្ញាណរបស់សន្តី​តេរេសានៃព្រះកុមារយេស៊ូ​​ឱ្យ​ចូល​នៅក្នុងគោល​ដៅ​របស់​​យើង​គឺ ​ត្រឡប់​មក​រកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរ​ជាមួយ​យើង​ជារៀង​រាល់​ថ្ងៃ​ ជាពិសេស​ក្នុង​រដូវ៤០ថ្ងៃនេះ។ ​មធ្យោបាយដែល​យើង​អាច​គាប់​ព្រះហឫទ័យរបស់​ព្រះជាម្ចាស់​​បាន​គឺ​ ការ​អធិដ្ឋានដោយ​ផ្ទាល់​ខ្លួន និង​ជាមួយក្រុម​​យ៉ាង​ស្ងៀម​ស្ងាត់ដើម្បី​សន្ទនាជាមួយ​ព្រះជាម្ចាស់​ដែល​មាន​វត្តមាន​នៅក្នុង​ដួងចិត្ត និង​រក​ពេល​មើល​ស្នាព្រះហស្តរបស់ព្រះជាម្ចាស់​តាមរយៈ​ធម្មជាតិ​ដែលព្រះជាម្ចាស់​បានបង្កើត។

ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស

តំណាង​ស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន​៨៥នាក់​ បាន​ចូលរួម​ស្តាប់​ ពិភាក្សា​ និង​លើក​ទិសដៅ​សម្រាប់​វិស័យសិក្សាធិការ​ក្នុង​ឆ្នាំ​បន្ទាប់​របស់​ព្រះសហគមន៍​ ដើម្បី​ “ចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​គុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​​​ថ្មី ​និងសណ្ឋាគារបានបាន ក្នុង​សង្កាត់​ភ្នំពេញថ្មី។ នៅក្នុងរយៈពេល​បីថ្ងៃ​ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធ​ជាមួយ​និង​សេដ្ឋកិច្ច ធនធានមនុស្សនិង​នយោបាយ ​គោលនយោបាយ​អភិវឌ្ឍន៍​​កម្មវិធី​​សិក្សា​ពី​កម្រិតបឋម​រហូត​ដល់​មធ្យមសិក្សា និងចំណុចអាទិភាព​របស់​ក្រសួង​អប់រំ ការ​អប់រំ​បែប​កាតូលិក​ក្នុងបរិបទ​ពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រ​​ទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមាន​វាគ្មិន​ពីបណ្តាស្ថាប័ន​រដ្ឋ​ ឯកជន និង​ព្រះសហគមន៍​។ ​សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូង​ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀប​ចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈ​មណ្ឌល​​ស្រាវជ្រាវជេស្វីត

បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី

ក្នុងឆ្នាំ​២០២៣​នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​ជម្រុជទឹកដល់​បេក្ខជន​សរុប​ចំនួន​២៣៦នាក់​ដែលរស់នៅក្នុង​​​តំបន់​ផ្សេងក្នុងប្រទេស​កម្ពុជា​នាឱកាស​បុណ្យ​ព្រះយេស៊ូ​មាន​​​ព្រះជន្ម​រស់ឡើងវិញ​ដ៏រុងរឿង​ខាង​មុខនេះ។ កាលពីថ្ងៃទី២៦ ខែ​កុម្ភៈនេះ​ លោកអភិបាល​ទាំងបីភូមិភាគ​របស់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​​ធ្វើពិធីត្រាស់ហៅ​បេក្ខជន​ម្នាក់ៗ​ដើម្បីបង្ហាញខ្លួន​ជា​ផ្លូវការណ៍​ និង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹក។ នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញ​កំពុង​សិក្សា​ជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់​ព្រះសហគមន៍​តាំង​ពី​តូច ដោយនៅផ្ទះ​មានពូម្នាក់ជាគ្រីស្តស័ទ»។ ទង្វើរបស់​ពូ ឃ្លា​គម្ពីរ និង​សកម្មភាព​ព្រះសហគមន៍​ក្នុងតំបន់ បាន​ជំរុញចិត្ត​យុវ័នរូបនេះ ចង់កែប្រែ​ជីវិត​របស់​ខ្លួន។ សាមី​បន្ត​ថា តាមរយៈ​ការ​​មើល​ឃើញ​ព្រះសហគមន៍​ចេះ​រំលែក​សេចក្ដី​ស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរ​មួយ​ដែល​ដក់ក្នុងចិត្ត​របស់គាត់​គឺ​ «ចូរស្រឡាញ់​អ្នកដទៃ​ឱ្យ​ដូច​ព្រះ​ជាម្ចាស់​​​ស្រឡាញ់​យើង»។ «​ព្រះបន្ទូលនេះបានណែនាំឱ្យ​យើង​ចេះ​ស្រឡាញ់​អ្នកដទៃ​ទាំងអ្នក​ក្រី​ក្រ​និងអ្នកពិការ​ផងដែរ

ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ

ស្ត្រីវ័យ​៨១ឆ្នាំ ជាជន​ជាតិ​ជប៉ុន​បាន​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជិត​២០ឆ្នាំ​ ដោយ​ខិត​ខំ​បម្រើ​ការងារ​ក្នុង​វិស័យអប់រំសម្រាប់​កុមារ​កម្ពុជា ឲ្យ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​​។ ដូនជី​ ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុម​គ្រួសារ​បងស្រី​ស្រឡាញ់​ព្រះយេស៊ូនៅ​ចូហ្វែល មាន​ប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណ​ទាំងអស់គ្នា​ដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នា​ចូលរួម​ជាមួយខ្ញុំគ្រប់កិច្ចការ»។ រយៈពេល​កន្លង​មកនេះ ដូនជី​ស៊ីនកុ តែង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​កំពត ដោយ​ផ្តោត​សំខាន់​លើ​​អំណាន​សម្រាប់​កុមារ​និង​ជំទង់។ គាត់​បាន​ឲ្យដឹងថា «សមត្ថភាព​​នៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿ​ថា​ការអាននិងការរិះ​គិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការ​​អាន​ជាមួយ​មិត្ត​របស់​អ្នក ខ្ញុំ​អាន​ជាមួយ​អ្នក»។ ទោះបី​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​វ័យ៦៣​ឆ្នាំ​​​ហើយ​ក៏​ដោយ ក៏​ដូនជីរូប​នេះ​នៅ​តែ​ខិត​ខំ​រៀន​ភាសា​ខ្មែរ​ផង និង​អង់​គ្លេស​ផង​

លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ

ក្នុង​កិច្ច​ប្រជុំរិះគិត​​របស់​លោក​បូជាចារ្យ​ និង​លោក​ឧបដ្ឋាក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ណែនាំដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈនេះ បាន​រិះ​គិត​អំពី​រដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយ​រួមដំណើរ​ជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​នៅទីក្រុងលីស្យឺ។ លោក​​អភិបាល​​អូលីវីយ៉េ ណែនាំអំពី​ផ្លូវដ៏តូច​របស់​សន្តីតេ​រេសា​​នៃ​ព្រះកុមារ​យេស៊ូដែល​មាន​ចំនួន​ ​៥ចំណុច គឺរួមមាន​ ទី១ គោលបំណង​ប្ដេជ្ញា​ចិត្ត​ដែល​ចង់ចូល​ក្នុង​ភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះ​សម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។ ក្នុងចំណុចទី​២ គឺត្រូវ​ទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់​ខ្សោយ​របស់យើង។ ទី៣ ទុកចិត្ត​លើ​ព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែល​យើង​ចង់​រស់នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ត្រង់​ចំណុច​នេះ​លោកអភិបាលពន្យល់ថា  យើងមិនទីពឹងលើអំណោយទាន​និង​កម្លាំង​ផ្ទាល់​ខ្លួន​ ​ប៉ុន្តែ​យើង​ទីពឹង​​លើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។ លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។ កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ

ព្រះសហគមន៍​មណ្ឌលសកម្មភាព​ទន្លេបាសាក់​ប្រកាសដំណឹងល្អតាម​រយៈ​ការលេងកីឡា

ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត​និង​ពញ្ញាក់​អារម្មណ៍​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ជាមួយ​ព្រះសហគមន៍​ ក៏​ដូចជា​របៀប​នៃ​ការប្រកាស​ដំណឹងល្អ​របស់​ព្រះសហគមន៍​តាមរយ:​អំណរសប្បាយ ដោយ​មានកីឡាករ​មកពី​ព្រះសហគមន៍​ចំនួន៨​ក្នុង​ភូមិភាគ​ភ្នំពេញ​សរុប១៦០នាក់ចូល​រួម​ប្រកួត​។ កម្មវិធីកីឡានេះ  ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែល​ដឹកនាំ​ដោយ លោកបូជាចារ្យទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ទន្លេបាសាក់​ សិលា សុខ ណា នា​ថ្ងៃទី​២៩​និង​៣១ ធ្នូ ២០២២។​ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួត​កីឡា​នេះ​ជា​ឱកាស​ឱ្យ​យុវជន​មានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏​ដូច​ជា​ចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។

ព្រះសហគមន៍​ភូមិភាគភ្នំពេញ​គោរពវិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប

​ក្នុងពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​សម្តេចប៉ាប​បេណេឌិក​ទី​១៦ និង​បុណ្យគោរព​ព្រះនាង​ម៉ារីជាមាតានៃ​ព្រះសហគមន៍​កាលពីថ្ងៃទី​២ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​មាន​ប្រសាសន៍​​ថា យប់​នេះ​ឱ្យ​យើង​ស្តាប់​ម្តង​ទៀត​អំពី​ការ​អប់​រំ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជម្រុញ​យើង​ ដើម្បី​ឱ្យ​យើង​បន្ត​បេសកកម្ម​របស់​ព្រះជាម្ចាស់។ ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​ក្សត្រីនៃ​សន្តិភាព​អរិយក្សត្រ​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ ដែលមាន​អង្គទូតពីប្រទេស​អាល្លឺម៉ង់និង​បារាំង ​រដ្ឋលេខាធិការនៃ​ក្រសួងធម្មការ​និង​សាសនា​ចូលរួម និង​គ្រីស្ត​បរិស័ទ​ចាស់ក្មេង​យ៉ាង​ច្រើន​កុះករ​​ផង លោកអភិបាល​បាន​លើក​ឡើង​ថា ក្នុង​កិច្ច​ជំរុញ​នោះ មាន​៥​ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាប​បាន​ផ្តល់​ជា​ទិសដៅ​សម្រាប់​គ្រីស្ត​បរិស័ទ​រស់នៅ​ក្នុងសង្គម​និង​មាន​ជំនឿ​រឹងមាំ។ «ទី​១ ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ ទី២ជំនឿ​​បំភ្លឺ​ជីវិត​របស់​យើង

គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព

គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email