ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥
ក្នុងថ្ងៃបុណ្យព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃភូមិភាគភ្នំពេញបានប្រកាសបើកឆ្នាំមហាករុណាទិគុណសម្រាប់ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៤ ខែមករានៅមជ្ឈមណ្ឌលសកម្មភាពសម្រាប់ភូមិភាគក្នុងរាជធានីភ្នំពេញ ដែលមានបូជាចារ្យបម្រើការងារក្នុងតំបន់ និងគ្រីស្តបរិស័ទចូលរួមប្រមាណ៥០០នាក់ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគ។ ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបូជនីយេសក៍ម្នាក់ៗ អាចទទួលបានបទពិសោធអំពីធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងអាចផ្សះផ្សារជាមួយព្រះជាម្ចាស់និងទទួលបានការលើកលែងទោសឲ្យរួចពីបាបពេញលក្ខណៈ។ ឆ្នាំមហាករុណាទិគុណ ត្រូវបានបង្កើតឡើងរៀងរាល់២៥ឆ្នាំម្ដង តួយ៉ាងនៅឆ្នាំ២០០០ គ្រីស្តបរិស័ទបានទទួលឆ្នាំមហាករុណាទិគុណនេះ ប៉ុន្តែ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានបង្កើតឆ្នាំមហាករុណាទិគុណនេះជាលក្ខណៈពិសេស ហើយក្នុងឆ្នាំនេះ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤កន្លងទៅ យើងក៏មានឱកាសចូលរួមម្តងទៀត ដែលផ្តោតសំខាន់លើ «សេចក្តីសង្ឃឹម»ដែលបានប្រកាសបើកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ លោកអភិបាលអូលីវីយ៉េបានប្រកាសយកកន្លែងចំនួន៤
ព្រះសហគមន៍បឹងទំពន់រំលឹកខួប៣០ឆ្នាំ និងបន្តធ្វើជាសាក្សីនៃក្តីសង្ឃឹម
ក្នុងឱកាសខួប៣០ឆ្នាំនៃការកកើតព្រះសហគមន៍បឹងទំពុន លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។ លោកអភិបាលមានប្រសាសន៍បន្តថា លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន
សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ
នាព្រឹកថ្ងៃទី៣០ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ ដែលទទួលខុសត្រូវដោយក្រុមបព្វជិតឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ
សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន៨នាក់ ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៨ នាក់របស់សាលាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះបើយោងតាមលទ្ធផលដែលបានបូកសរុបដោយសាលាផ្ទាល់។ លោកអូលីវីយ៉េ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥
ក្នុងថ្ងៃបុណ្យព្រះយេស៊ូសម្តែងឋានៈរបស់ព្រះអង្គ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលនៃភូមិភាគភ្នំពេញបានប្រកាសបើកឆ្នាំមហាករុណាទិគុណសម្រាប់ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៤ ខែមករានៅមជ្ឈមណ្ឌលសកម្មភាពសម្រាប់ភូមិភាគក្នុងរាជធានីភ្នំពេញ ដែលមានបូជាចារ្យបម្រើការងារក្នុងតំបន់ និងគ្រីស្តបរិស័ទចូលរួមប្រមាណ៥០០នាក់ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគ។ ឆ្នាំមហាករុណាទិគុណ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបូជនីយេសក៍ម្នាក់ៗ អាចទទួលបានបទពិសោធអំពីធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះជាម្ចាស់ ណែនាំឲ្យយើងអាចផ្សះផ្សារជាមួយព្រះជាម្ចាស់និងទទួលបានការលើកលែងទោសឲ្យរួចពីបាបពេញលក្ខណៈ។ ឆ្នាំមហាករុណាទិគុណ ត្រូវបានបង្កើតឡើងរៀងរាល់២៥ឆ្នាំម្ដង តួយ៉ាងនៅឆ្នាំ២០០០ គ្រីស្តបរិស័ទបានទទួលឆ្នាំមហាករុណាទិគុណនេះ ប៉ុន្តែ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានបង្កើតឆ្នាំមហាករុណាទិគុណនេះជាលក្ខណៈពិសេស ហើយក្នុងឆ្នាំនេះ កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤កន្លងទៅ យើងក៏មានឱកាសចូលរួមម្តងទៀត ដែលផ្តោតសំខាន់លើ «សេចក្តីសង្ឃឹម»ដែលបានប្រកាសបើកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។ លោកអភិបាលអូលីវីយ៉េបានប្រកាសយកកន្លែងចំនួន៤
ព្រះសហគមន៍បឹងទំពន់រំលឹកខួប៣០ឆ្នាំ និងបន្តធ្វើជាសាក្សីនៃក្តីសង្ឃឹម
ក្នុងឱកាសខួប៣០ឆ្នាំនៃការកកើតព្រះសហគមន៍បឹងទំពុន លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។ លោកអភិបាលមានប្រសាសន៍បន្តថា លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មានផ្នែកសុខភាពជួយដល់អ្នកជំងឺ មានការអប់រំសិក្សា សម្រាប់យុវជននិងអ្នកមានពិការភាពផង។ «ក្នុងតំបន់នេះយើងបានបង្ហាញអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាលអូលីវីយ៉េបន្ថែមថា លោកសូមជូនពរដល់គ្រីស្តបរិស័ទឲ្យបន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សីនៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្តនៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែលចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយសម្រាប់ជីវិតរបស់គេ។ កម្មវិធីខួប៣០ឆ្នាំនេះ បានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមករាកន្លងទៅ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពន់
សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ
នាព្រឹកថ្ងៃទី៣០ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ ដែលទទួលខុសត្រូវដោយក្រុមបព្វជិតឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី តំណាងអាជ្ញាធរដែនដី សិស្សានុសិស្ស អាណាព្យាបាល យ៉ាងច្រើនកុះករ។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមបព្វជិតឡាសាល
សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន៨នាក់ ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៨ នាក់របស់សាលាចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះបើយោងតាមលទ្ធផលដែលបានបូកសរុបដោយសាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក និងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលាមាន៨នាក់ជាប់និទ្ទេសA ស្មើនឹង២២,២២ភាគរយនៃសិស្ស៣៦នាក់។ លោកថា «នេះជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោកបញ្ជាក់ថា ជោគជ័យនេះបានដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា
ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ
មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិកនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមកម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែលបានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅប្រទេសឡាវ រួចបន្តឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ភាពសុខដុមរមនាក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌នៅតាមបណ្តោយផ្លូវដ៏គួរឱ្យទាក់ទាញ ដោយមានការចូលរួមក្នុងសកម្មភាពផ្សេងៗ រួមមាន ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌
ព្រះសហគមន៍ដ៏មានជីវិត”
អភិបូជានិងប្រសិទ្ធីពរលើអាគារថ្មី នៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ភ្នំពេញខាងជើង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ អេសាយ ២២,១៩-២៣យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម។ អស ២២,អត្ថបទទី២៖ រ៉ូម ១១,៣៣-៣៦តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍*របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់! ពិតមែន សំណួរដែលយើងបានស្ដាប់ថ្ងៃនេះ
ជីវិតជាអ្នកបម្រើរបស់ព្រះជាម្ចាស់
អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ បាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។
“ឱ្យយើងក្រោកឈរឡើងដូចព្រះនាងម៉ារី”
អភិបូជាព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ភ្នំពេញខាងត្បូង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង។ វវ ១១,១៩អត្ថបទទី២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ ១ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរ។ លក ១,៣៩ បងប្អូនជាទីស្រឡាញ់! សប្តាហ៍មុន តំណាងយុវជនយើងបានចូលរួមថ្វាយអភិបូជាជាមួយសម្តេចប៉ាប រួមជាមួយយុវជនមកពីទូទាំងពិភពលោកជាង
“យើងជាថ្មដ៏មានជីវិតដូចសន្តសិលានិងសន្តប៉ូល”
អភិបូជាអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ភ្នំពេញថ្មី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១២,១-១១«សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!»។ កក ១២,៨អត្ថបទទី២៖ ធីម៉ូថេ ទី២ ៤,៦-៨,១៧-១៨ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ២ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨
ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness
ការអប់រំទី៣របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវាយុវជនពិភពលោក នៅព្រះវិហារសន្តយ៉ាកុប នៃទីក្រុងលីសស្បោន ព័រទុយហ្គាល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ដើម្បីសាងសង់ដំបូលនៃជីវិតរបស់យើង យើងត្រូវការធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្គាល់ខ្លួនឯងឱ្យបានច្បាស់។ តាមពិតអស់មួយជីវិតរបស់យើង យើងស្វែងយល់និងស្វែងរកយើងផ្ទាល់ខ្លួនជានរណា។ យើងអាចមើលតាមពេលវេលា តាមកាលៈទេសៈនៃជីវិតរបស់យើង បន្តិចម្តងៗយើងមើលឃើញយ៉ាងច្បាស់ទៅៗ ខ្ញុំជានរណា? កញ្ចក់ដ៏ពិសេសដែលយើងមាន ដើម្បីស្គាល់ខ្លួនឯងគឺបងប្អូនឯទៀតៗ ទំនាក់ទំនងដែលយើងបង្កើតជាមួយបងប្អូនឯទៀតៗ ណែនាំឱ្យបន្តិចម្តងៗយើងចាប់ផ្តើមយល់យើងជាមនុស្សរបៀបណា។