ព័ត៌មាន

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌
សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន
ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”
កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។ តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១.

ព្រះវិហារសន្តយ៉ូសែបផ្សារតូចរៀបចំពិធីបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី
ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក អ៊ុំ សំបូរ ប្រធានការិ យាល័យធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាលបានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើយគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជាជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក
នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។ មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។ អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។ នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី
ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងក្រុមសង្គហៈ បានរៀបចំអំណោយចែកជូនគ្រួសារក្រីក្រចំនួន១០០គ្រួសារ។ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖-មី-ទឹកត្រី-អង្ករ-អំបិល -ស្ករស-ត្រីខ-ទឹកស៊ីអ៉ីវ។បន្ទាប់ពីការចែកនូវអំណោយជាគ្រឿងឧបភោគបរិភោគរួចរាល់ក៏មាននៅការចែកការដូសម្រាប់កូនក្មេងចំនួន៧០នាក់ផងដែរ។ ក្រោយពីបញ្ចប់កម្មវិធីយើងក៏មាននៅការពិសារអាហាថ្ងៃត្រង់ជុំគ្មាផងដែរ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកនូវអំណរសប្បាយនិងសេចក្ដីស្រឡាញ់ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត។ប្រភព (@Sopheap Chin អ្នករាយការណ៍ពត័មានព្រះសហគមន៍កាតតូលិភូមិភាគភ្នំពេញ)

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូតសម្រាប់បុគ្គលិកការិយាល័យនានាក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលដឹកនាំដោយលោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀលថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី រាជធានីភ្នំពេញ។ លោកអភិបាលជំរុញឲ្យបុគ្គលិកការិយាល័យក្នុងភូមិភាគភ្នំពេញទាំងអស់ យកចិត្តទុកដាក់រិះគិតអំពី ទំនាក់ទំនងជាមួយបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីមួយៗ។ លោកក៏បានជំរុញឲ្យរៀបចំវាយតម្លៃអំពីឥទ្ធិពលនៃការងាររបស់ស្ថាបននីមួយៗដើម្បីអាចរៀបចំផែនការទៅមុខ។ និងស្នើសុំឲ្យប្រធានការិយាល័យរៀបចំរបាយការណ៍ប្រចាំខែផ្ញើជូនទៅលោកដោយផ្ទាល់។ ក្នុងនោះដែរ លោកអភិបាល រំលឹកឲ្យមានកិច្ចប្រជុំប្រចាំខែ និងលើកទឹកចិត្តក្រុមការងារ ដើម្បីទទួលបានលទ្ធផលការងារប្រសើរឡើង។ រៀបចំគណនេយ្យច្បាស់លាស់ តាមម្រោងការណ៍និងបញ្ជូនទៅកាន់ការិយាល័យរបស់លោកដើម្បីត្រួតពិនិត្យជារៀងរាល់មួយឆមាសម្តង។

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ
អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប
លោកអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលរួមធ្វើជាអធីបតីភាពបិទកម្មវិធីសិក្ខាសាលាវគ្គបណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូប ដែលរៀបចំឡើងដោយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានរយៈពេលបីថ្ងៃ នៅទីតាំងការិយាល័យផ្ទាល់នៅរាជធានីភ្នំពេញ។ លោកអភិបាលមានប្រសាសន៍លើកទឹកចិត្តដល់យុវជនទាំងអស់ឲ្យខិតខំបន្ថែមទៀត ដើម្បីទទួលបាននូវរូបភាពស្អាតៗនិងបង្ហាញអំពីប្រទេសកម្ពុជាដល់ពិភពលោក តាមរយៈរូបថត។ លោកអភិបាលមានប្រសាសន៍ថា រូបភាពមានឥទ្ធិពលលើមនុស្សច្រើនជាងអត្ថបទ «រូបទាក់ទងនឹងភ្នែក ការចងចាំ និងអារម្មណ៍ ហើយពណ៌និងរូបសំខាន់ណាស់»។ លោកអភិបាលបន្ថែម ក្នុងសម័យឌីជីថលនេះ ការថតរូបងាយស្រួលជាងសម័យមុនឆ្ងាយណាស់ ដោយមិនសូវចំណាយលុយច្រើនដើម្បីចង់បានរូបភាពមួយដែលប្រើការបាន។ ជាពិសេសគឺជីវិតរបស់ប្រជាជន និងទេសភាពដែលស្អាតៗពីធម្មជាតិ និងដើម្បីឲ្យចូលទៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ វគ្គបណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូបរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា
ក្រុមគ្រួសារបងស្រីមេត្តាករុណា ប្រារព្ធពិធីខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ និងលោកបូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រីមេត្តាករុណាព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងព្រលឹត រាជធានីភ្នំពេញ ដោយមានវត្តមានក្រុមគ្រួសារបងប្រុសមេត្តាករុណា ក្រុមគ្រួសារស្រីមេត្តករុណាចោមចៅ និងសៀមរាបចូលរួមផងដែរ។ នៅក្នុងពិធីនេះ លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ បានមានប្រសាសន៍ថា

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”
“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះជាប្រសាសន៍របស់លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ណែនាំគ្រីស្តបរិស័ទនៅក្នុងសប្ដាហ៍ទី២នៃរដូវរង់ចាំ និងត្រូវនឹងថ្ងៃដែលព្រះសហគមន៍កាតូលិករំឭកដល់សន្តយ៉ូហានបាទីស្ត នាថ្ងៃទី៥ ធ្នូ ២០២១ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រាជធានីភ្នំពេញ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនផងដែរ។ នៅក្នុងធម៌ទេសនាក្នុងសប្ដាហ៍ទី២នៃរដូវរង់ចាំនេះ លោកបូជាចារ្យ បានដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ក្នុងអត្ថបទទី២សន្ត ប៉ូល បានទូលអង្វរព្រះជាម្ចាស់ថា “សូមឱ្យបងប្អូនមានសេចក្ដីស្រឡាញ់យ៉ាងលើសលុបកាន់តែខ្លាំងឡើងៗ ធ្វើឱ្យបងប្អូនចេះដឹងច្បាស់និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលការណ៍ណាដែលប្រសើរជាងគេ”។ នៅក្នុងនេះលោកដាមីញ៉ាំង បានពន្យល់ដល់គ្រីស្តបរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
