ព័ត៏មាន

ព័ត៌មាន

​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី

អស់​លោក​បូជាចារ្យ​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី  ដើម្បី​រំឭកពីតួនាទី​របស់​ខ្លួនជាបូជាចារ្យ ដោយ​មានពិធីបុណ្យអភិបូជារួមដោយ​លោក​អភិបាល​អូលីវី​យ៉េ ជ្មីត​ហស្លេ និង​តំណាង​បូជាចារ្យប្រធាន​មណ្ឌល​សកម្មភាព​ទាំង៩ ​នៃព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ចូលរួម​ជាមួយរួមនិង​​តំណាង​គ្រីស្ត​បរិស័ទតិចតួច និងមាន​​​ការ​ផ្សព្វ​ផ្ទាល់លើបណ្តាញសង្គម ​ចេញ​ពីព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ក្នុងឱកាស​អភិបូជា​ប្រសិទ្ធពរ​លើ​ប្រេង​ពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។​ នៅក្នុង​ធម្មទេសនា​នៃ​ពិធី​បុណ្យ​អភិបូជានេះ លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​អូលីវីយ៉េ មាន​ប្រសាសន៍​ក្រើនរំឭក​​អស់​លោក​បូជាចារ្យ​ទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោក​ថា ពេល​ខ្លះ​យើង​ថ្វាយ​អភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ

កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩

កុមារចំនួន៣៥នាក់ដែលមានអាយុចន្លោះពី៥ដល់១៤ឆ្នាំ នៅព្រះវិហារបរិសុទ្ធ ព្រះសហគមន៍សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេតតកណ្ដាល ចូលរួមទិវាសិទ្ធិកុមារអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មិថុនា ២០២១។ កុមារដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានការអប់រំ និងលើកទឹកចិត្តកុមារ ឱ្យស្គាល់អំពីសិទ្ធិដែលអាទិភាពរបស់ខ្លួន ព្រមទាំងរៀនពីរបៀបសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩នេះ។ កញ្ញា គុំ ធីតា មេកាយឫទ្ធិ និងជាគ្រូមត្តេយ្យនៅព្រះសហគមន៍សំរោងធំបានឱ្យដឹងថា កម្មវិធីនេះយើងពន្យល់ពីអត្ថន័យនៃសិទ្ធិទាំង៤ឱ្យកុមារយល់ច្បាស់ និងអនុវត្តផ្ទាល់ខ្លួនមានដូចជា៖ សិទ្ធិរស់រានមានជីវិតដែលមានជម្រក និងអាហារ សិទ្ធិទទួលបានការថែទាំនិងព្យាបាល សិទ្ធទទួលបានការសិក្សាអប់រំ

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត

«ប្រើជីវិត​សម្រាប់​ព្រះគ្រីស្ត​អស់កល្បជានិច្ច មាន​ន័យ​ថា មិនមែន​សម្រាប់​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់ព្រះជាម្ចាស់​ជាអាទិភាព» នេះជា​សម្តី​របស់​និស្សិត​ទេវវិទ្យាល័យ ប៉ូល វិន កាន់ ​ដែល​បាន​ទទួល​មុខងារ​ជាអ្នក​បម្រើ​អាសនៈ ពី​លោក​អភិបាល​ អូលីវីយ៉េ ជ្មីត​អីស្ល៊ែ អភិបាល​ព្រះសហគមន៍កាតូលិភូមិភាគ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារ​សន្ត សិលា និង​សន្ត​ប៉ូល នៃមណ្ឌលសកម្មភាព​ភ្នំពេញថ្មី ក្នុងឱកាស​បុណ្យ​រំឭក​ដល់​សន្ត​យ៉ូហានបាទីស្ត និង​បិទឆ្នាំ​សិក្សា​នៅ​ទេវវិទ្យាល័យ​សន្ត​ យ៉ូហាន​ម៉ារី​វីយ៉ាណែ ដោយ​មាន​តំណាងបូជាចារ្យ និងតំណាងគ្រីស្ត​បរិស័ទចូលរួមតិចតួបំផុត។

ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ជូនម៉ាស ចំនួន២ម៉ឺន ម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់​នៃសាសនាឥស្លាមកម្ពុជា

នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោកបូជាចារ្យកាតូលិក សួន ហង្សលី តំណាងពេញសិទ្ធិ លោក​អូលីវីយ៉េ ជ្មិតហស្លេ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជូនម៉ាសចំនួន២ម៉ឺនម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលដោយលោកសឹម ម៉ាត់ទោត តំណាងឲ្យ​លោកឧញ៉ាសុះកំរ៉ី ជាគណៈដឹកនាំ។ ក្នុងពិធីប្រគល់ម៉ាស់នេះ លោកបូជាចារ្យកាតូលិក សួន ហង្សលី បានអានលិខិតរបស់​លោកអភិបាល​អូលីវីយ៉េ ផ្ញើជូនលោកឧញ៉ា សុះកំរ៉ី អំពីកិច្ចការមួយចំនួន​ដែលព្រះសហគមន៍​កាតូលិកបាន និងកំពុងធ្វើក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោក

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបង្កើត​យុទ្ធនាការ​សម្រាប់ទិវាកុមារ​អន្តរជាតិពេញមួយខែមិថុនា នេះ

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញគ្រោងនឹង​រៀប​ចំយុទ្ធនាការ​​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នា​ថ្ងៃ​អាទិត្យខាង​មុខនេះ។ ​យុទ្ធនាការ​​នេះ ខុស​ប្លែក​ពីព្រឹត្តិការណ៍​ដែលធ្លាប់តែធ្វើឡើងជារៀងរាល់​ឆ្នាំ​ ដោយ​សារ​តែ​ប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួប​នឹង​បញ្ហា​ការរីករាលដាលនៃ​វីរុសកូវីដ-​១៩។ ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជនជំទង់ និង​កុមារ ​ចាប់​ផ្តើម​​​រៀប​ចំ​យុទ្ធនាការ​១មិថុនា​ស្ដីពី​សិទ្ធិកុមារ​អន្តរជាតិ​ ​ចំពោះ​​កុមារ​ដែល​មាន​អាយុចាប់​ពី​​៥ឆ្នាំ​ដល់​១៣ឆ្នាំ​​ រយៈពេល​ជិតមួយខែ ដោយ​គិត​ចាប់ពី​ថ្ងៃអាទិត្យសប្ដាហ៍​ទីមួយនៃ​ខែមិថុនានេះ​ រហូត​ដល់​ថ្ងៃអាទិត្យ​ចុងខែមិថុនា ឆ្នាំ​២០២១នេះ។ យុទ្ធនាការនេះ​នឹង​ធ្វើ​ដោយ​មេក្រុម​កាយឫទ្ធិនៅ​តាម​តំបន់​រៀងៗខ្លួន​ តាម​រយៈ​ការ​ចុះ​ទៅ​សួរសុខទុក្ខ និង​អប់រំ​​តាម​ផ្ទះកុមារផ្ទាល់។ លោក ​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជនជំទង់ និង​កុមារ បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​ការិយាល័យ​លោកបាន​រៀបចំ​យុទ្ធ​នាការ​ ដោយ​មាន​សម្ភារៈ​អប់រំដល់កុមារ​ឱ្យ​មាន​ការ​យល់​ដឹងពី​សិទ្ធិ

គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក

គ្រួសារជនរងគ្រោះជាង១០គ្រួសារ ទទួលជំនួយសង្គ្រោះបន្ទាន់ពីព្រះវិហារសន្តអង់ទន់ ព្រែកដាច់ បន្ទាប់ពីការបាក់ដី និងលំនៅឋានចូលក្នុងទន្លេ ក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃ ២៥ ឧសភា ២០២១  តាមរយៈលោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ ដានីញ៉ែល យ៉ុន ជាអ្នកសម្របសម្រួល។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ថា ព្រះសហគមន៍ព្រែកដាច់តែងតែស្វាគមន៍បងប្អូនទាំងអស់ដែលមានទុក្ខលំបាក ជាពិសេសចំពោះបងប្អូនដែលបាត់បង់ផ្ទះសម្បែងកាលពីពេលថ្មីៗកន្លងមកនេះ។ លោកបន្តថា ព្រះសហគមន៍តែងតែបើកទ្វារចំហររង់ចាំទទួលពួកគាត់ជានិច្ច។ តាមការបញ្ជាក់របស់លោកបូជាចារ្យដានីញ៉ែល

គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ

ក្នុង​ខែ​ឧសភា ២០២១​នេះ គ្រីស្ត​បរិស័ទ​​នៅព្រះសហគមន៍ សន្តប៉ូលកោះស្លា​នៃមណ្ឌលសកម្មភាពកំពត រួម​មាន​តំណាង​ក្រុម​សង្គហៈ តំណាង​ក្រុម​យុវជន និង​តំណាង​ក្រុម​កាយឫទ្ធិ​ ដែល​​ដឹកនាំ​ដោយ​លោក​​បូជាចារ្យ​​ យ៊ាំង​ លូកា បាន​នាំ​យក ស្បៀង​អាហារ​មួយចំនួន​ទៅ​ចែក​រំលែក​ដល់​បងប្អូនចំនួន​៩គ្រួសារ ដែល​កំពុង​តែ​ស្រែកដង្ហោយហៅ​ឱ្យ​ពួក​យើង​​ជួយ​ក្នុង​គ្រា​ដ៏​​​​​​លំបាក​​នេះ​ ចំនួន ​៣ ​គ្រួសារ​​ ដែល​រស់នៅ​ក្នុងភូមិស្រែលាវ​ ឃុំ​ត្រពាំង​ភ្លាំ​ង​​ ស្រុកឈូក​ ខេត្ត​កំពត​ដើម្បី​ឱ្យ​ពួកគាត់​មាន​​ចិត្តសង្ឃឹម អាច​តស៊ូ អត់ធ្មត់​នឹង​ដំណើរ​ជីវិត​របស់​​ពួកគាត់​នា​សម័យ​​​​​កូវីដ១៩​នេះ​។​ ​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព កំពត យ៉ាំង

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃនេះដែរលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ម៉ាសបន្ថែមចំនួន៧៥០០០ម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ ទទួលដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងបរិវេន អាគាររដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ មានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ក្នុងរយៈកាល១០ថ្ងៃកន្លងទៅ ព្រះសហគមន៍កាតូលិក បានចែកជូនម៉ាសដល់សង្កាត់ចំនួន៥០នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងមួយសង្កាត់ចំនួន ១ម៉ឺនម៉ាស សរុបចំនួន៥០ម៉ឺនម៉ាស។

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ

ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ

ព្រះសហគមន៍កំពតជូនសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ

គ្រួសារក្រីក្រ៣១គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងរងទុក្ខលំបាក ក្នុងភូមិតារាជ ភូមិអូរ និងភូមិត្រពាំងស្គុន ទទួលសម្ភារមួយចំនួនពីព្រះសហគមន៍ជុំគីរី នៃមណ្ឌលសកម្មភាពកំពត ដែលរៀបចំដោយគណៈកម្មការសង្គហៈ និងដឹកនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព តាវ៉ូឡា យ៉ាំងលូកា។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២១ ក្នុងភូមិអូរ ស្រុកជុំគីរី ខេត្រកំពត ដែលនេះជាសកម្មភាពប្រចាំឆ្នាំរបស់ព្រះសហគមន៍។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បានមានប្រសាសន៍ថា តាមពិតទៅព្រះសហគមន៍ ត្រូវចែកជូនពួកគាត់មុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។  លោកបន្តថា

៣៥០គ្រួសារនៅជ្រោយអំពិលទទួលគ្រឿងបរិភោគ

ប្រជាជនក្រីក្រ៣៥០គ្រួសារនៅភូមិជ្រោយអំពិល ទទួលគ្រឿងបរិភោគពីអាជីវករមួយក្រុម ដឹកនាំដោយលោក ហ្វាម យ៉ាំងយ៉ុង ដោយសហការជាមួយព្រះសហគមន៍ចំប៉ា ដើម្បីសម្រួលដល់ជីវភាពរស់នៅមួយរយៈខ្លីក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ កិច្ចការមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ឧសភា ២០២១ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។  តាមប្រសាសន៍របស់លោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង ទទួលខុសត្រូវព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពទន្លេមេគង្គ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចែកអំណោយនេះមានប្រសាសន៍ថា ព្រះសហគមន៍ចំប៉ាមានអំណរសប្បាយដោយ មានសប្បុរសជនមួយក្រុមដែលជាអ្នកធ្វើជំនួញនៅក្រុងភ្នំពេញមកចែកអំណោយដល់ប្រជាជនអ្នកក្រីក្រ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា

ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide