ព័ត៏មាន

ព័ត៌មាន

ភូមិភាគភ្នំពេញ​ផ្អាក​អភិបូជា​បុណ្យ​ភ្ជុំ

លោកអភិបាលព្រះសហគមន៍កាតូលិកអូលីវីយ៉េ ជ្មិតហស្លេ បានសម្រេចឲ្យភូមិភាគភ្នំពេញដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក ផ្អាកការប្រារព្ធពិធីបុណ្យអភិបូជាសម្រាប់បុណ្យភ្ជុំ ប៉ុន្តែនឹងរៀបចំកម្មវិធីនេះ តាមប្រតិទិនរបស់ព្រះសហគមន៍សកលវិញ។ ក្នុងលិខិតដែលចុះផ្សាយនៅថ្ងៃនេះ លោកអភិបាលអូលីវីយ៉េបានសរសេរថា ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាពិសេសនៅរាជធានីភ្នំពេញ មណ្ឌលសកម្មភាពទន្លេបាសាក់ និងខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន បានស្នើសុំឲ្យផ្អាកការជួបជុំក្នុងព្រះវិហារ។  ហើយយោងទៅតាមការស្នើសុំនេះ ព្រះសហគមន៍នឹងគ្មានអភិបូជា បុណ្យភ្ជុំបិណ្ឌ សម្រាប់មរណបុគ្គលទាំងឡាយនៅថ្ងៃទី ៦-៧ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះទេ។  លិខិតដដែលនេះ បានបញ្ជាក់ថា ព្រះសហគមន៍នឹងប្រារព្ធបុណ្យនោះ

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត

គ្រីស្តសាសនានិងពុទ្ធសាសនា ថ្លែងសាររួមគ្នាក្នុងទិវាសន្តិភាពអន្តរជាតិ លើកទី១៩

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ រួមជាមួយព្រះចៅអធិការវត្តអង្គមន្ត្រី ព្រះអង្គ ង៉ែត ចម្រើន បានរៀបចំវីដេអូរួមគ្នាមួយនៅវត្ដអង្គមន្ត្រី និងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ លើកទី១៩ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលជានិមិត្តសញ្ញាបង្ហាញអំពីសុខដុមរមនារវាងសាសនា និងសាសនានៅប្រទេសកម្ពុជា។  ព្រះតេជគុណ ង៉ែត ចម្រើន បានមានថេរដីកាតាមរយៈវីដេអូនេះ ពីទិវាសន្តិភាពនេះថា ៖ «ថ្ងៃនេះយើងបានជួបគ្នារវាងព្រះពុទ្ធសាសនា

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

លោក​បូ​ជា​ចារ្យ​វី​រៈ​ជ័យ​ ​ស្រ៊ី​ប្រា​ម៉ុង​ ​បាន​រៀប​ចំ​ពិ​ធី​ជ្រ​មុជ​ទឹក​ដល់​ទារក​៨​នាក់​ ​ ​ ​នៅ​ព្រះ​វិ​ហារ​គ​ង្វាល​ដ៏​ស​ប្បុ​រស​(ព្រះសហគមន៍រោងចក្រ)  ​ក្នុង​ភូមិ​ដី​ឥដ្ឋ​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​ក​ណ្ដាល​ ​នា​ថ្ងៃ​ទី​ ៥ ​ក​ញ្ញា​ ​២០​២១​នេះ។​ នៅ​ក្នុង​ឱ​កាស​នេះ​ដែរ​​ ​​លោក​​បូ​​ជា​​ចារ្យ​​វី​រៈ​​ជ័យ​ ស្រ៊ី​ប្រា​ម៉ុង​ ​ជា​អ្នក​ទ​ទួល​ខុស​ត្រូវ​ម​ណ្ឌល​ស​កម្មភាព​ទ​ន្លេ​មេ​គង្គ​ដែល​ក្នុង​នោះ​មាន​ព្រះ​ស​ហ​គមន៍​រោង​ចក្រ​នេះ​ ​រំ​លឹក​ឪ​ពុក​ម្ដាយ​ធម៌​ឲ្យ​អប់​រំ​កូនៗ​ ទាំង​ចំ​ណេះ​ដឹង​ទូ​ទៅ​ ​ជំ​នឿ​ ​និង​រ​បៀប​ថែ​រ​ក្សា​ពួក​គេ​ក្រោយ​ពី​ទ​ទួល​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​រួ​ច។​ ​លោក​បូ​ជា​ចារ្យ​បាន​ប​ង្ហាញ​អំ​ពី​កាយ​វិ​កា​ខ្លះៗ​ដែល​មាន​អត្ថ​ន័យ​ ​ស​ម្រាប់​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​នេះ​ ​គឺ​បូ​ជា​ចារ្យ​ ​ឪ​ពុក​ម្តាយ​

សាសនាទូតPIMEដំបូងមកកម្ពុជាទទួលមរណភាព

«អ្នកដែលបានជួបលោកពុក បានភ្លក់និងស្គាល់រសជាតិនៃស្ថានបរមសុខ។ នេះជាអ្វីដែលព្រះជាម្ចាស់សង្ឃឹមយើងម្នាក់ៗ ហើយតាមគំរូលោកពុកនាំឲ្យយើងយល់ថា យើងត្រូវច្បាស់លាស់នៅក្នុងគោលដៅនេះ»។ នេះសម្តីរបស់លោកបូជាចារ្យយ៉ាំងលូកា អតីតប្រធានក្រុមគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)នៅកម្ពុជា នៅក្នុងពិធីបុណ្យសពរបស់លោកបូជាចារ្យតូនី វីនដ្រាមីន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែប(ផ្សារតូច) នារាជធានីភ្នំពេញ។ ក្នុងធម្មទេសនា ក្នុងពិធីបុណ្យដែលមានអ្នកចូលរួមតិចតួចនៅក្នុងវិហារ ព្រោះតែការរាលដាលនៃជំងឺកូវីដ១៩ លោកបូជាចារ្យ យ៉ាំងលូការ តាវ៉ូឡា មានប្រសាសន៍ទៀតថា លោកបូជាចារ្យតូនីមានទស្សនៈមួយយ៉ាងច្បាស់លាស់ ហើយគាត់តែងតែយល់និងផ្ទេរគំនិតមួយដល់យើងទាំងអស់គ្នាដែលបានជួបគាត់ «គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

អភិបាលព្រះសហគមន៍ បញ្ញាវន្ត​កម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME

លោក​​​​​បូជាចារ្យ តូនី​ វីនដ្រាមីន​ បាន​ទទួលមរណភាព កាលពីយប់ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្នុងជន្មាយុ​ ៨០ឆ្នាំ​ ដោយរោគាពាធ នៅមន្ទីរពេទ្យ​មួយ​ក្នុងរាជធានីភ្នំពេញ។ ការបាត់បង់រូបលោកបាន​ធ្វើ​ឱ្យ​ព្រះ​ស​ហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ គ្រឹះស្ថាន​សម្ដេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)​ នៅ​កម្ពុជា គ្រីស្តបរិស័ទកាតូលិក បញ្ញាវន្តកម្ពុជា មានសេចក្តីក្តុកក្តួល និងសោកស្តាយ​ជាពន់ពេក។ ​លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​លើកឡើងថា លោកឪពុកតូនី បានថ្វាយជីវិតទាំងស្រុង

លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ

នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់  នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី  (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ នេះបើតាមលិខិតជូនដំណឹងរបស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ។ ប្រភពដដែលបន្តថា សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។ លោកឪពុកតូនី  បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត

CSC ភ្នំពេញ ពង្រឹងសមត្ថភាព អ្នក រាយការណ៍ព័ត៌មានរបស់ខ្លួនតាមព្រះសហគមន៍

ការិយាល័យ ផ្សព្វផ្សាយ ព័ត៌មាន កាតូលិកភូមិភាគ ភ្នំពេញ (CSC Phnom Penh) បណ្តុះបណ្តាលយុវជន អ្នកស្ម័គ្រចិត្ត ចំនួន ២៧ រូប ជា បណ្ដាញអ្នក រាយការណ៍ព័ត៌មាន នៅតាម តំបន់សកម្មភាពទាំង៩ ក្នុងភូមិភាគភ្នំពេញ ដើម្បីពង្រឹង សមត្ថភាព ក្នុង ការ សរសេរ អត្ថបទ

លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)

លោកឪពុក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ១៩៧២។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅភូមិភាគ ម៉ាំង Mans ក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (ហៅកាត់ថា MEP) នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០០១។ លោក វ៉ាំងសង់ សេន័យឆាល់ ទទួលសញ្ញាប័ត្រ បណ្ឌិតទេវវិទ្យា​ខាងព្រះគម្ពីរ ពីសាកលវិទ្យាល័យ កាតូលីយ៉េគេ ឡឺវ៉េន (Katholieke

លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ

កាលពិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អញ្ជើញទៅសួរសុខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០​គ្រួសារ ដែលបានរុះរើ ផ្ទះបណ្តែតទឹកចេញពីដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកអភិបាល បានលើកទឹកចិត្តបងប្អូនឲ្យមានការតស៊ូ ក្នុងជីវិតកុំអស់សង្ឃឹម។ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវតែថែរក្សា អនាម័យជានិច្ច និងរស់នៅរក្សាគម្លាតផងដែរ។ លោកថា “ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលជានិច្ច

​លោក​បូជាចារ្យកាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី

អស់​លោក​បូជាចារ្យ​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ​ប្រកាសពាក្យ​សច្ចាប្រណិធាន​សាជាថ្មី  ដើម្បី​រំឭកពីតួនាទី​របស់​ខ្លួនជាបូជាចារ្យ ដោយ​មានពិធីបុណ្យអភិបូជារួមដោយ​លោក​អភិបាល​អូលីវី​យ៉េ ជ្មីត​ហស្លេ និង​តំណាង​បូជាចារ្យប្រធាន​មណ្ឌល​សកម្មភាព​ទាំង៩ ​នៃព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ចូលរួម​ជាមួយរួមនិង​​តំណាង​គ្រីស្ត​បរិស័ទតិចតួច និងមាន​​​ការ​ផ្សព្វ​ផ្ទាល់លើបណ្តាញសង្គម ​ចេញ​ពីព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ក្នុងឱកាស​អភិបូជា​ប្រសិទ្ធពរ​លើ​ប្រេង​ពិសិដ្ឋ កាលពីថ្ងៃទី២៨ ខែមិថុនានេះ។​ នៅក្នុង​ធម្មទេសនា​នៃ​ពិធី​បុណ្យ​អភិបូជានេះ លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​អូលីវីយ៉េ មាន​ប្រសាសន៍​ក្រើនរំឭក​​អស់​លោក​បូជាចារ្យ​ទាំងអស់ថា៖ បន្តិចទៀត យើងនឹងឆ្លើយអស់ពីដួងចិត្ត ដោយបំពេញកិច្ចការតាមព្រះជាម្ចាស់ និងស្ថានភាពកូវីដ១៩នាំឱ្យយើងស្ថិតនៅក្នុងស្ថានភាពមួយទៀត។ លោក​ថា ពេល​ខ្លះ​យើង​ថ្វាយ​អភិបូជាម្នាក់ឯង មិនមែនមានន័យថាយើងឯកោ ប៉ុន្តែជាពេលវេលាដើម្បីប្រមូលបទពិសោធ

កុមារ ឈ្វេងយល់ដឹងពីសិទ្ធិ និងការការពារខ្លួនពីកូវីដ១៩

កុមារចំនួន៣៥នាក់ដែលមានអាយុចន្លោះពី៥ដល់១៤ឆ្នាំ នៅព្រះវិហារបរិសុទ្ធ ព្រះសហគមន៍សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេតតកណ្ដាល ចូលរួមទិវាសិទ្ធិកុមារអន្តរជាតិ នាព្រឹកថ្ងៃទី២៧ មិថុនា ២០២១។ កុមារដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានការអប់រំ និងលើកទឹកចិត្តកុមារ ឱ្យស្គាល់អំពីសិទ្ធិដែលអាទិភាពរបស់ខ្លួន ព្រមទាំងរៀនពីរបៀបសម្របខ្លួនក្នុងរស់នៅក្នុងសម័យកូវីដ១៩នេះ។ កញ្ញា គុំ ធីតា មេកាយឫទ្ធិ និងជាគ្រូមត្តេយ្យនៅព្រះសហគមន៍សំរោងធំបានឱ្យដឹងថា កម្មវិធីនេះយើងពន្យល់ពីអត្ថន័យនៃសិទ្ធិទាំង៤ឱ្យកុមារយល់ច្បាស់ និងអនុវត្តផ្ទាល់ខ្លួនមានដូចជា៖ សិទ្ធិរស់រានមានជីវិតដែលមានជម្រក និងអាហារ សិទ្ធិទទួលបានការថែទាំនិងព្យាបាល សិទ្ធទទួលបានការសិក្សាអប់រំ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email