ព័ត៌មាន

ដូនជីសារិន ថ្វាយពាក្យសច្ចានិរន្តរ៍
«នាងខ្ញុំបានសរសេរឯកសារនេះ ដោយដៃខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំសូមចុះហត្ថលេខានៅលើអសនៈនេះ។ នៅពេលនេះ ជីវិតរបស់ខ្ញុំ ចូលរួមជាមួយជារៀងរហូតជាមួយនឹងសក្ការបូជារបស់ព្រះគ្រីស្ត។ តាមរយៈព្រះបន្ទូលព្រះអង្គ សូមព្រះអង្គទទួលនាងខ្ញុំ ឲ្យខ្ញុំអាចរកឃើញជីវិតតែនៅក្នុងព្រះអង្គ»។ នេះជាសម្តីរបស់ដូនជី ម៉ារីយ៉ា ដូមីនីកា ម៉ាស្សារេឡូ អេង សារិន ដែលបានថ្វាយពាក្យសច្ចានិរន្តរ៍ក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃសាលេស៊ានដុនបូស្កូ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ។ កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រ៊ុយណូ កូសម៍ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម នៅសាលាវិទ្យាល័យដុនបូស្កូទឹកថ្លា

វចនានុក្រមទស្សនវិជ្ជាត្រូវបានដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី
វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។ ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។ លោកបណ្ឌិត អ៊ុន លាង

មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង
មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានបង្កើតសិក្ខាសាលាស្ដីអំពី “ទម្រង់សិល្បៈកំណាព្យខ្មែរ” ជាលើកដំបូង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកប្រ៊ុយណូ កូសម៍ អភិបាលទទួលបន្ទុកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា។ សិក្ខាសាលានេះមានសិក្ខាកាមមកពីភូមិភាគភ្នំពេញ និងកំពង់ចាមចូលរួមចំនួន២០នាក់ ដោយមានលោកយ៉ាន់ បូរិន្ទ ដែលជាសាស្ត្រាចារ្យ និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក សីហា ឧត្ដម ជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរ ជាវាគ្មិន។ ក្នុងឱកាសនេះដែរ លោកអភិបាល

ប្រតិភូគ្រឹះស្ថានអប់រំកាតូលិកជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
នាយក នាយិកានៃគ្រឹះស្ថាន អប់រំចំណេះទូទៅកាតូលិកភូមិភាគភ្នំពេញដឹកនាំដោយលោកអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងជាប្រធានអប់រំចំណេះទូទៅកាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួងរាជធានីភ្នំពេញ។ ក្នុងជំនួបនេះក៏មានការចូលរួមពីសំណាក់ប្រធានអង្គការការីតាសកម្ពុជាផងដែរ។ នៅក្នុងជំនួបនេះ លោកអភិបាលអូលីយេបានជំរាបជូនលោករដ្ឋមន្ត្រីក្រសួងអប់រំអំពីប្រវត្តិខ្លះៗ នៃវិស័យអប់រំកាតូលិកនៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិយូរណាស់មកហើយ គឺតាំងពីមុនកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមកម្ល៉េះ ហើយមានការទទួលស្គាល់យ៉ាងទូលំទូលាយពីមហាជននាសម័យនោះ។ មនុស្សវ័យចំណាស់មួយចំនួននៅចាំបានឈ្មោះសាលាមីស្ស

លោកអភិបាលជួបសំណេះសំណាលជាមួយពលរដ្ឋមានមេរោគអេដស៍
ពិធីសំណេះសំណាលនិងចែកអំណោយដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០ គ្រួសារនៅវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ នៅអង្គតាសោម ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក អភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោកអភិបាលអូលីវីយេមានប្រសាសន៍ថា “យើងធ្វើកម្មវិធីនេះនៅថ្ងៃបុណ្យរំលឹកអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះយេស៊ូ ដើម្បីនឹកអំពីព្រះបន្ទូលរបស់ព្រះយេស៊ូ សូមបើកឡើង អេផាថា ដូចជាឱ្យបងប្អូនមានកម្លាំងនៅក្នុងចិត្តគំនិត មានកម្លាំងនៅក្នុងសេចក្តីស្រឡាញ់ មិនឯកោ មិននៅម្នាក់ឯង។

គណៈប្រតិភូព្រះសហគមន៍កាតូលិក ចូលជួបសម្តែងការគួរសមលោករដ្ឋមន្ត្រីថ្មីនៃក្រសួងធម្មការនិងសាសនា
លោកអភិបាលអូលីវីយេ បានដឹកនាំគណៈប្រតិភូ នៃព្រះសហគមន៍កាតូលិក ចូលជួបសំណេះសំណាលការងារជាមួយ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាដែលទើបចូលកាន់តំណែងនាពេលថ្មីនេះ ដើម្បីជម្រាបជូននូវកិច្ចការសាសនារបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល អូលីវីយេ បានជំរាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពីរចនាសម្ពនព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលជាមានសម្តេចប៉ាបជាប្រមុខដឹកនាំ

លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍
នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីបង្ហាញខ្លួននៅហ្វាទីម៉ា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក អូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកបូជាសួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោក បានរួមគ្នាថ្វាយអភិបូជានៅទឹកដីមរណសាក្សីនៅភូមិតាំងគោក ឃុំស្រយ៉ូង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានគ្រីស្តបរិស័ទចូលរួមចំនួន១០នាក់ និងផ្សាយតាមបណ្តាញ់សង្គម។ ជាទូទៅ ជារៀងរាល់ឆ្នាំ ព្រះសហគមន៍កាតូលិកតែងតែធ្វើពិធីបុណ្យធំ នៅក្នុងខែឧសភា ដើម្បីរំលឹកដល់មរណបុគ្គលដែលបានបូជាជីវិតដោយសារជំនឿនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយមានការចូលរួមពីព្រះសហគមន៍គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ក្រោមអធិបតីរបស់លោកអភិបាលនៃព្រះសហគមន៍ទាំងបីអង្គ។ ប៉ុន្តែដោយសារ

ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩
ក្រុមគ្រួសារជនក្រីក្រ មកពីតំបន់នានាជុំវិញសង្កាត់ភ្នំពេញថ្មី ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីត១៩ ចំនួន២២០គ្រួសារ បានទទួលគ្រឿងបរិភោគ ពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ (សាលេស៊ាន) នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចែកជាបីថ្ងៃជាប់គ្នា គឺពីថ្ងៃទី ៧ ដល់៩ ខែឧសភា ឆ្នាំ២០២០ នេះ។ អ្នកគ្រូ មួន អេង ជាអ្នកស្ម័គ្រចិត្តជួយស្វែងរកជនក្រីក្រមកទទួលអំណោយសប្បុរសធម៌នេះ បានឲ្យដឹងថា មុននឹងចែកអំណោយនេះ ពួកយើងបានចុះទៅតាមភូមិ ទៅដល់ផ្ទះរបស់ពួកគាត់

ព្រះសហគមន៍កាតូលិក នៅកម្ពុជា គោរពការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការការពារកូវីដ១៩
ព្រះសហគមន៍កាតូលិកនៅកម្ពុជា គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលលើវិធានការណ៍នានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ថ្លែងនៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃគ្រឹស្តសាសនានៅកម្ពុជា» នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង សាវង្ស ប្រធានការិយាល័យអប់រំជំនឿនិងជាតំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា បានថ្លែងថា ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលមានលោកអភិបាលទាំងបីភូមិភាគ បានគោរពតាមការណែនាំនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។ លោក ដួង សាវង្ស បានបន្តថា

សកម្មភាពមេត្តាករុណា នៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង
លោកបូជាចារ្យ រឿង ឆ័ត្រសិរី, បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃព្រះភូមិភាគភ្នំពេញ រួបជាមួយ លោកបូជាចារ្យជាសហការី និងគណៈកម្មការសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែប នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគជូនអាជ្ញាធរខណ្ឌឫស្សី មានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាប្រធាន, តំណាងការិយាល័យធម្មការខណ្ឌឫស្សីកែវ ដើម្បី ជួយគាំទ្រកិច្ចការរបស់រដ្ឋ ដែលសព្វថ្ងៃកំពុងផ្គត់ផ្គង់ម្ហូបអាហារ ដល់បងប្អូនដែលមកពីខេត្តនានាក្រោយបុណ្យចូលឆ្នាំថ្មីកន្លងមក

វចនានុក្រមទស្សនវិជ្ជាត្រូវបានដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី
វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។ ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។ លោកបណ្ឌិត អ៊ុន លាង

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន
លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
