ព័ត៌មាន

លោកបូជាចារ្យសួន ហង្សលី៖ រួមជាមួយព្រះយេស៊ូ នៅជាប់នឹងព្រះអង្គ យើងនឹងបង្កើតផលបានបរិបូរណ៍
នៅក្នុងពិធីបុណ្យគោរពព្រះនាងម៉ារីបង្ហាញខ្លួននៅហ្វាទីម៉ា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក អូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកបូជាសួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោក បានរួមគ្នាថ្វាយអភិបូជានៅទឹកដីមរណសាក្សីនៅភូមិតាំងគោក ឃុំស្រយ៉ូង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានគ្រីស្តបរិស័ទចូលរួមចំនួន១០នាក់ និងផ្សាយតាមបណ្តាញ់សង្គម។ ជាទូទៅ ជារៀងរាល់ឆ្នាំ ព្រះសហគមន៍កាតូលិកតែងតែធ្វើពិធីបុណ្យធំ នៅក្នុងខែឧសភា ដើម្បីរំលឹកដល់មរណបុគ្គលដែលបានបូជាជីវិតដោយសារជំនឿនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយមានការចូលរួមពីព្រះសហគមន៍គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ក្រោមអធិបតីរបស់លោកអភិបាលនៃព្រះសហគមន៍ទាំងបីអង្គ។ ប៉ុន្តែដោយសារ

ជនក្រីក្រ២២០គ្រួសារទទួលអំណោយក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីត១៩
ក្រុមគ្រួសារជនក្រីក្រ មកពីតំបន់នានាជុំវិញសង្កាត់ភ្នំពេញថ្មី ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីត១៩ ចំនួន២២០គ្រួសារ បានទទួលគ្រឿងបរិភោគ ពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ (សាលេស៊ាន) នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានចែកជាបីថ្ងៃជាប់គ្នា គឺពីថ្ងៃទី ៧ ដល់៩ ខែឧសភា ឆ្នាំ២០២០ នេះ។ អ្នកគ្រូ មួន អេង ជាអ្នកស្ម័គ្រចិត្តជួយស្វែងរកជនក្រីក្រមកទទួលអំណោយសប្បុរសធម៌នេះ បានឲ្យដឹងថា មុននឹងចែកអំណោយនេះ ពួកយើងបានចុះទៅតាមភូមិ ទៅដល់ផ្ទះរបស់ពួកគាត់

ព្រះសហគមន៍កាតូលិក នៅកម្ពុជា គោរពការណែនាំរបស់រាជរដ្ឋាភិបាល លើវិធានការការពារកូវីដ១៩
ព្រះសហគមន៍កាតូលិកនៅកម្ពុជា គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលលើវិធានការណ៍នានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ថ្លែងនៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃគ្រឹស្តសាសនានៅកម្ពុជា» នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង សាវង្ស ប្រធានការិយាល័យអប់រំជំនឿនិងជាតំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា បានថ្លែងថា ព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលមានលោកអភិបាលទាំងបីភូមិភាគ បានគោរពតាមការណែនាំនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល លើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។ លោក ដួង សាវង្ស បានបន្តថា

សកម្មភាពមេត្តាករុណា នៃព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង
លោកបូជាចារ្យ រឿង ឆ័ត្រសិរី, បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើងនៃព្រះភូមិភាគភ្នំពេញ រួបជាមួយ លោកបូជាចារ្យជាសហការី និងគណៈកម្មការសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែប នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគជូនអាជ្ញាធរខណ្ឌឫស្សី មានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាប្រធាន, តំណាងការិយាល័យធម្មការខណ្ឌឫស្សីកែវ ដើម្បី ជួយគាំទ្រកិច្ចការរបស់រដ្ឋ ដែលសព្វថ្ងៃកំពុងផ្គត់ផ្គង់ម្ហូបអាហារ ដល់បងប្អូនដែលមកពីខេត្តនានាក្រោយបុណ្យចូលឆ្នាំថ្មីកន្លងមក

វចនានុក្រមទស្សនវិជ្ជាត្រូវបានដាក់សម្ពោធបន្ទាប់ពីបកប្រែជាថ្មី
វិទ្យាស្ថានស្រាវជ្រាវសហជីវិនព្រះយេស៊ូ Magga (Jesuit Research Center) បានសម្ពោធវចនានុក្រមទស្សនវិជ្ជាដែលបានបកប្រែថ្មី នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងសហគមន៍ព្រាបសសង្កាត់ភ្នំពេញថ្មី។ ពិធីសម្ពោធនេះដឹកនាំដោយលោកបូជាចារ្យ កាំង អ៊ីនហ្គឺន ដែលជាប្រធានក្រុមបកប្រែនិងកែសម្រួលវចនានុក្រមនេះ ដោយមានភ្ញៀវដែលបានអញ្ជើញមកពីតំណាងសាសនានិងសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីត្រូវបានចាប់ផ្ដើមដោយការស្មឹងស្មាធលោកបូជាចារ្យ អ៊ីនហ្គឺនបានស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម និងប្រកាសបង្ហាញអំពីសាវតានៃការរៀបចំក្រុមចងក្រងវចនានុក្រមនេះដោយចាប់ផ្ដើមកាលពី១៥ ឆ្នាំមុនហើយត្រូវបានប្រាក់មួយរយៈទើបតែបង្កើតឡើងវិញនាឆ្នាំ២០១៥កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរលោកអ៊ីនហ្គឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចេះផ្ដល់តម្លៃដោយមិនចម្លងដើម្បីរក្សានូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។ លោកបណ្ឌិត អ៊ុន លាង

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន
លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១

សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ
វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។ រីឯលោកគឹម

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ
យុវជនកាតូលិកជាង៥០រូបមកពីមណ្ឌលសកម្មភាពទាំង៦នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលរួមសិក្ខាសាលាក្រោមប្រធានបទ “យុវជន និងភាពក្រីក្រ”នៅចុងសប្តាហ៍ មុននេះ ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៅព្រះសវិហារសន្តសិលា ពោធិ៍ធំ មណ្ឌលសកម្មភាពភ្នំពេញខាងជើង ។ លោកស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ បានឲ្យដឹងថា សិក្ខាសាលានេះផ្ដោតទៅលើ “យុវជន និងភាពក្រីក្រ” ដែលបានបញ្ជ្រាបតាមរយៈ ការអប់រំ

លោកអភិបាលអូលីវីយេ ត្រាស់ហៅ មនុស្សពេញវ័យ ៧០ រូប យ៉ាងឱឡារឹក ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ
បេក្ខជន បេក្ខនារី ចំនួន៧០រូបមកពី៩មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលពិធីត្រាស់ហៅយ៉ាងឱឡារឹក ដើម្បីទទួលពិធីជ្រមុជទឹកនៅរាត្រីថ្ងៃបុណ្យចម្លងខាងមុខនេះ។ ពិធីនេះបានប្រារព្ធឡើងនៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ តំណាងព្រះសហគមន៍ភ្នំពេញទាំងមូល កាលពីថ្ងៃទី១ ខែមីនា ២០២០។ តំណាងព្រះសហគមន៍ បានផ្ដល់សាក្ខីភាពអំពីបេក្ខជនទាំងនេះបានផ្ញើជីវិតលើព្រះហឫទ័យមេត្តាការុណារបស់ព្រះជាម្ចាស់ និងសហគមន៍គ្រីស្តបរិស័ទគាំទ្រពួកគាត់ដោយពាក្យអធិដ្ឋាន ព្រមទាំងដាស់តឿនឲ្យគេខិតខំរស់នៅតាមដំណឹងល្អ។ ស្នើដល់លោកអភិបាល តាមរយៈសំណើរបស់បេក្ខជន ដើម្បីទទួលពិធីត្រាស់ហៅយ៉ាងឱឡារឹកដោយផ្អែកលើជំនឿរបស់ពួកគេ។ នៅក្នុងពិធី លោកអភិបាលបានសួរទៅកាន់តំណាងព្រះសហគមន៍ដែលមានលោកបូជាចារ្យ បងធម៌ និងគ្រូអប់រំជំនឿដើម្បីបញ្ជាក់អំពីជំនឿរបស់បេក្ខភាពជំហានទី២ និងការប្ដេជ្ញាចិត្តរបស់ពួកគេ

លោកអភិបាលចេញសេចក្តីជូនដំណឹងអំពីវិធានការពារជំងឺកូវីដ១៩
ស្របពេលដែលព្រះសហគមន៍នានាក្នុងពិភពលោកកំពុងរឹតត្បិតការជួបជុំនានា ជាពិសេសគ្មានពិធីអភិបូជានៅតាមព្រះវិហារមួយចំនួន លោកអភិបាល អូលីវីយេជ្មីតអីស្ល៊ែរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការត្រៀមបង្ការចំពោះមរោគកូរ៉ូណា ឬកូវីដ១៩ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នូវគោលការណ៍មួយចំនួនដល់គ្រីស្តបរិស័ទ ដោយរួមមានអំពីកិច្ចប្រណិប័តន៍ និងវិធានអនាម័យនានា។ ប្រភពដដែលបានឲ្យដឹងថា ពេលអភិបូជា អធិដ្ឋាន ប្រជុំ ឬពេលជួបជុំផ្សេងៗ សូមគ្រីស្តបរិស័ទធ្វើគាវរកិច្ចតាមប្រពៃណីខ្មែរដោយជៀសវាងប៉ះពាល់ផ្ទាល់។ សូមលាងសម្អាតដៃមុនពេលចូលរួមពិធីបុណ្យអភិបូជា និង ទទួលព្រះកាយដ៏វិសុទ្ធនៅក្នុងដៃរបស់បងប្អូន។ ជាមួយគ្នានេះ លោកអភិបាលបានហាមមិនឲ្យគ្រីស្តបរិស័ទ ថើបចិញ្ជៀនរបស់លោកទៀតឡើយ។

លោកអូលីវីយេ៖ រដូវ៤០ថ្ងៃជាពេលស្តាប់ដំណឹងល្អសារជាថ្មី, កែប្រែចិត្តគំនិតបន្ទាន់ និងផ្ញើជីវិតលើព្រះទ័យមេត្តារបស់ព្រះជាម្ចាស់
គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប ជួបជាគ្នាប្រារព្ធពិធីបុណ្យរោយផេះដែលជាសញ្ញា ចូលក្នុង រដូវអប់ រំពិសេស(រដូវ៤០ថ្ងៃ ឬរដូវត្រណម)ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិក ដែលមាន លោកអូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតី នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ដូចក្នុងអត្ថបទព្រះគម្ពីរដែលព្រះយេស៊ូបានណែនាំ គឺ ធ្វើទាន តមអាហារ និងអធិដ្ឋាននៅក្នុងកន្លែងស្ងាត់កំបាំង។ លោកអភិបាលបញ្ជាក់ទៀតថា សម័យឆ្នាំ២០២០នេះ យើងចូលចិត្តបង្ហាញនៅក្នុងបណ្ដាញសង្គមនូវសកម្មភាពនានាដែលជាស្នាដៃរបស់យើង

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍
មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
