ព័ត៏មាន

ព័ត៌មាន

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។ ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។ លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។» លោក​បញ្ជាក់ទៀតថា

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា

លោក​អភិបាល​ទាំង​បី​ភូមិភាគ លោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ជិត​៣០០០នាក់​ពីគ្រប់​ភូមិភាគ ​បាន​ជួប​ជុំ​គ្នានៅ​លើ​ដី​មរណសាក្សី​កាលពី​ ថ្ងៃទី១៧ ខែមិថុនា ដើម្បី​រំឭក​អំពី​វីរភាព​​​របស់​អស់​លោក​ដែល​បាន​បូជាជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​តែ​ជំនឿ។ ​កម្មវិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅព្រះសហគមន៍​តាំងគោក ស្ថិត​ក្នុងស្រុក​តាំង​គោក​ ​ក្នុង​ខេត្ត​កំពង់​ធំដែល​ជា​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​​​មា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ ព្រះសហគមន៍​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​រំឭក​ខួប​នេះ​តាំង​ពី​ឆ្នាំ​២០០០ ពោល​គឺ​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ និង​ប្រទេស​មានសន្តិភាព​ឡើង​វិញ ដោយរឭក​ដល់​អស់​អ្នក​ដែល​បាន​បូជាជីវិត​ដោយសារ​ជំនឿ​។​ ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំង​គោក​នេះមិនមែនជាដីធម្មតាទេ​ គឺ​ពោរពេញដោយបារមី ដោយ​នៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺ​គ្រែដែលលោក ឆ្មារ​

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។ នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។ លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​ លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។ ជាមួយគ្នានេះដែរ

សមាជិក​CACD​ឈ្វេង​យល់​អំពី​ច្បាប់​និង​ឯកសារ​សារពើពន្ធ

សមាជិក​នៃ​សម្ព័ន្ធកាតូលិក​ដើម្បីមនុស្សធម៌​និង​ការ​អភិវឌ្ឍន៍​ (CACD) បាន​រៀបចំ​ជំនួប​​លើក​ទី​២​ក្នុងឆ្នាំ​២០២៣​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការការីតាសកម្ពុជានារាជធានីភ្នំពេញ​ ដើម្បី​ឈ្វេងយល់​បន្ថែមអំពី​ច្បាប់និង​ការរៀបចំ​ឯកសារ​​សារពើពន្ធចំពោះ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​មានវាគ្មិន​ពី​ស្ថាបន​ចំនួន​២​គឺ​អ្នកស្រី ប្រាក់ កែវ​គង្គា មក​ពី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា និង​លោក​បាប៊ូឡាល ប៉ារីហា (Babulal Parihar) ​មក​ពី​ក្រុមហ៊ុន​ឡក់ឆាន​កម្ពុជា (Lochan & Co (Cambodia) Company Limited)។ ក្នុងពិធីបើក​កម្មវិធី​ជំនួប លោកអភិបាល​អូលីវីយ៉េ ​ជ្មីត​ហស្លេ គណៈ​កម្មការនាយក​នៃCACD​ មានប្រសាសន៍​ទៅ​កាន់​អង្គប្រជុំ​ដែលមានសមាជិក​ជិត​៥០នាក់កាលពី​ម្សិលមិញ​ថា នៅក្នុង​ថ្ងៃនេះ

លោកអូលីវីយ៉េ៖ នេះ​ជា​លើកទី១​និង​ចុង​ក្រោយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត​

«នៅពេលដែលយើងទទួលព្រះកាយ សូមឱ្យយើង​នឹកថា​ជា​លើក​ទីមួយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្តនៅក្នុងជីវិត ដែលជាព្រះកាយតែមួយ និងជាថ្ងៃ​ចុង​ក្រោយ​ដែល​​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត។» នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគភ្នំពេញ​ក្នុង​ឱកាសបុណ្យគោរពព្រះកាយនិង​ព្រះលោហិត​ព្រះគ្រីស្ត​ នាថ្ងៃ​ទី១១ មិថុនា​នៅព្រះវិហារ​ព្រះកុមារយេស៊ូ​បឹង​ទំពុននារ​រាជធានី​ភ្នំពេញ។ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​បន្ថែម​ថា ធ្វើ​យ៉ាង​នេះ គឺ​ដើម្បីឲ្យយើង​​​ខិត​ខំ​រស់​នៅ​អស់​ពី​សេចក្ដី​ស្រឡាញ់​ និង​ធ្វើ​ជា​សាវ័ក​​របស់ព្រះយេស៊ូគ្រីស្ត។ ក្នុងថ្ងៃនោះដែរ លោកអភិបាល​ព្រះសហគមន៍​បាន​ផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​១៦នាក់ និង​១៣នាក់​ផ្សេងទៀត​​ទទួល​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​លើក​ដំបូង។ ​លោក​អភិបាល​អូលីវីយ៉េមានប្រសាសន៍ថា ព្រះកាយព្រះគ្រីស្ត​នាំ​ឲ្យយើង​ ក្លាយ​ជា​គ្រួសារ​តែមួយដែលមានព្រះយេស៊ូជាសិរសា យើងអាចនិយាយ​គ្នា​ទៅ​វិញ​ទៅមក យល់ចិត្តគ្នា និងលើកលែងទោសឱ្យ​គ្នាទៅវិញទៅមក ទោះបីជា​ពិភពលោក ​សង្គម និងគ្រួសារ​របស់យើង​បាក់បែក​គ្នា​ក៏ដោយ​។ លោក​បន្ថែមថា

ជំទង់និងកុមារ២០នាក់ទទួលព្រះកាយជាលើកដំបូងនៅព្រះសហគមន៍ភ្នំពេញថ្មី

គ្រូអប់រំជំនឿ​នៃ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញថ្មីបានរៀបចំ​ពិធី​ទទួល​ព្រះកាយ​ព្រះគ្រីស្តលើក​ដំបូង​ដល់​កុមារនិង​ជំទង់​​ចំនួន​២០នាក់ ក្នុងឱកាស​បុណ្យ​គោរព​ព្រះកាយនិងព្រះ​លោហិត​​​ព្រះគ្រីស្ត ក្រោមអធិបតីភាព​លោកបូជាចារ្យ អ៊ុន​ សុន និងលោកឧបដ្ឋាក ជួរ ដាម៉ូ រួមជាមួយគ្រីស្តបរិស័ទចូលរួមយ៉ាង​ច្រើន​កុះករ កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ លោកឧបដ្ឋាក​ ជួរ ដាម៉ូ​ បាន​មានប្រសាសន៍​ក្នុងធម្មទេសនា​ក្នុងថ្ងៃនោះ​ថា ព្រះកាយនិងព្រះលោហិតរបស់​ព្រះគ្រីស្តមានតួនាទីសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ៗ ដោយបាន​ជួយពង្រឹងផ្លូវវិញ្ញាណនិងធ្វើឱ្យចិត្ត​យើង​​រឹងមាំជាងមុន។ លោក​បន្ថែមថា​ ពេលដែលយើង​បាក់​​ទឹកចិត្តឬខឹងឪពុកម្តាយ សូម​ប្អូនៗ​ចេះអធិដ្ឋាននិងនឹកដល់ព្រះយេស៊ូដែលបានបូជាព្រះជន្មសម្រាប់យើងទាំងអស់គ្នានៅលើពិភពលោកទាំងមូល។ លោកបន្តថា ព្រះកាយព្រះគ្រីស្តបានជួយរំលឹកយើងម្នាក់ៗថា ព្រះយេស៊ូកំពុងគង់នៅជាមួយយើងជានិច្ចហើយពេលដែលទទួលព្រះកាយព្រះគ្រីស្ត

ព្រះយេស៊ូជាសេចក្តីសុខសាន្ត​របស់​យើង

«ព្រះវិញ្ញាណដ៏វិសុទ្ធជាដង្ហើមចូលទៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យ​យើងរស់​នៅ​ជា​គ្រីស្ត​បរិស័ទ ហើយ ​ជា​ការអស្ចារ្យដែលយើងទទួលដោយមានកម្លាំងប្រកាស និងធ្វើ​ជាសាក្សី​អំពី​សេចក្ដី​​ពិត​​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយមានសេចក្ដីអង់អាច ដឹងខុសដឹងត្រូវ និង​ស្គាល់​សេចក្ដី​ពិត។»​ នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ អូលីវីយ៉េ​ នៅក្នុងធម្មទេសនានៅថ្ងៃ​បុណ្យ​ព្រះវិញ្ញាណ​យាង​មក។ ក្នុង​ធម្មទេសនាដដែលនេះលោក​អភិបាល​​​បាន​ក្រើន​រំឭក​​​ទៅកាន់​គ្រីស្ត​បរិស័ទ​​​ទាំងអស់​ ឱ្យ​អរ​ព្រះ​គុណ​​ព្រះជាម្ចាស់​ដែល​ប្រទាន​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះគិត​ពិចារណា​អំពី​អត្ថន័យ​នៃ​ជីវិតជាគ្រីស្តបរិស័ទ។ មានប្រសាសន៍​ទៅ​កាន់​ បេក្ខជន​ចំនួន​៥៥​នាក់ ដែល​បាន​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស​ពី​លោក​នៅ​ក្នុងព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច នារាជ​ធានីភ្នំពេញ​ថ្ងៃនេះ លោកអភិបាល​និយាយថា  ជីវិត​របស់​យើង​រក​​ឃើញ​សេចក្ដីសុខសាន្ត គឺនៅពេល​មាន​​ព្រះយេស៊ូ​។ លោក​បន្ត​ថា សេចក្ដី​សុខសាន្តដែលយើងទទួលពីព្រះជាម្ចាស់ គឺ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ​ដែលយើងទទួលណែនាំឱ្យ​យើង​ឈ្នះ​គ្រប់អារម្មណ៍​ គ្រប់កាលៈ​ទេសៈ​ដែល​យើង​​ជួប​ដោយ​ចូល​យ៉ាងជ្រៅ​ដើម្បីឱ្យ​យើង​ស្ងប់ស្ងាត់​នៅ​ក្នុងដួងចិត្តគ្រប់ពេលវេលា។

ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត

មានប្រសាសន៍​អរគុណ​ដល់​មនុស្ស​ជាច្រើន​ដែល​បាន​មក​ចូលរួម​លើក​ទឹកចិត្ត​ ក្នុង​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក​ក្នុងក្រុម​គ្រួសារ​បព្វជិត​សហជីវិន​ព្រះយេស៊ូ លោក​ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​និយាយ​ដោយ​អួល​ដើម​ករ​ព្រោះ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់គាត់។ លោក​សាន្ត ​ជា​គ្រីស្ត​បរិស័ទ​តែ​​​​ម្នាក់គត់ ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែលមាន​កូនចំនួន​២នាក់ ហើយ​លោកជា​កូន​ប្រុសតែម្នាក់គត់។ លោក​បាន​ស្គាល់​ព្រះសហគមន៍​ដោយ​ក្រុម​សហជីវិន​ព្រះយេស៊ូ ក្នុងឆ្នាំ​១៩៩៩ ហើយ​មាន​ចិត្ត​​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​ក្នុងឆ្នាំ​២០០២ និង​ចង់ចូលរួម​ប្រកាសដំណឹងល្អរបស់​ព្រះជាម្ចាស់។ លោក​បាន​ខិត​ខំ​តស៊ូ​ជំនះ​រាល់​ទុក្ខលំបាក​នានា​ក្នុងក្រុម​គ្រួសារ​ដោយសារ​ការ​មិន​ពេញចិត្ត​របស់​ឪពុកម្តាយដែល​មិន​មានជំនឿ​លើ​កាតូលិក។ តែ​ទោះជាយ៉ាងនេះ​ក្តី នៅថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣នេះ លោក​ត្រូវ​បាន​​​​ ​លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ

លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍៖ ​សូមចេញទៅ និងបង្កើតក្រុមសាវ័ក

«សូមចេញទៅ និងបង្កើតក្រុមសាវ័ក» នេះ​ជា​ថ្លែងឡើង​​​របស់​លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ រំឭក​ពីតួនាទីជាគ្រីស្ត​បរិស័ទ ឱ្យ​ចេញទៅ​ប្រកាស​ដំណឹងល្អ​ដើម្បី​ណែនាំ​មនុស្ស​ឯទៀតៗឱ្យ​ក្លាយ​ជាសាវ័កព្រះគ្រីស្ត។​ លោក​មានលើកឡើង​​ដូច្នេះ​នៅ​ក្នុង​ធម្ម​ទេសនា​​​ទៅកាន់គ្រីស្ត​បរិស័ទ​ ជាច្រើននាក់​នៅព្រះវិហារ​សន្តយ៉ូសែប​ផ្សារតូច កាលពី​​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ​ដែលជា​ថ្ងៃ​​ព្រះសហគមន៍​​សាកល​ប្រារព្ធ​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​យាងឡើង​ស្ថានបរមសុខ។​​ នាឱកាសនោះ លោកឯកអគ្គរាជទូត សិលា​​​ប្រាយអិន វែលស៍ មានប្រសាសន៍​ថា​ ៖ «ថ្ងៃ​ដែល​ព្រះស៊ូ​យាង​ឡើ​ង​ស្ថានបរមសុខ ជាពេលវេលាពិសេសបំផុត​ដែល​ព្រះយេស៊ូ និង​សាវ័ក​បានជួបគ្នា​ផ្ទាល់ និង​ព្រះបន្ទូល​ចុ​ង​ក្រោយ​របស់​ព្រះអង្គ​ទៅកាន់​ក្រុម​គ្រីស្តទូត​ ដែល​មាន​តែ​ពីរ​ម៉ាត់គឺ សូម​ចេញទៅ

លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ

អំណរសប្បាយ​​ពិត​ប្រាកដ​គឺ ​​នៅក្នុង​ដួងចិត្ត​របស់​យើង ​និង​ប្រសិន​បើ​យើង​ទីពឹង​អំណរ​សប្បាយ​មក​ពីគេ​​មិន​ស្ថិត​ស្ថេរ​នោះទេ។ នេះ​ជាប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ នៅព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡា(ស្វាយប៉ាក)​ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាល​បន្ថែមថា ​​វត្តមាន​របស់​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្តរបស់​យើងឯណោះទេ ដែល​ជាអំណរ​សប្បាយ​ដ៏​ស្ថិតស្ថេរ។ លោក​បាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​​យកចិត្ត​ទុក​ដាក់​ថែរក្សា​អំណរ​សប្បាយ​មួយនេះ​ក្នុងគ្រប់កាលៈទេសៈ និង​ត្រូវ​​កែ​ប្រែ​ចិត្ត​គំនិត​ធ្វើ​ជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជន​នៃព្រះវិហារនេះ។ ​ នៅក្នុង​ធម្មទេសនា​នាឱកាសថ្ងៃទី​១៤ ឧសភា ២០២៣ នេះ លោក​អភិបាលអូលីវីយ៉េ មាន​ប្រសាសន៍រំឮក​ទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយ​​​ព្រះយេស៊ូបាន​ណែនាំ​នាងក្លាយ​ជាមនុស្សថ្មី ដោយ​មានឋានៈ​ជាស្ត្រី​ពោរពេញដោយតម្លៃ​​រហូត​បាន​ទៅ​​ជាសាក្សីដំបូង

លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ  រួមនឹង​លោកបូជាចារ្យ​​ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគ​មន៍​នា​នា​ប្រមាណ២០០នាក់ បានចូលរួមពិធី​ប្រសិទ្ធិពរលើសាលប្រជុំ នា​សហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។ ពិធីនេះ បាន​ប្រារព្ធធ្វើឡើង​នាថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​​ការ​ថ្វាយអភិបូជាយ៉ា​ងឱឡារិកដោយ​ផ្ទាល់ និង​តាមរយៈអនឡាញដោយ​​​ការផ្សាយផ្ទាល់​តាមបណ្ដាញ​សង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ​។​ សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែ​លមានលោកបូជាចារ្យ

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍

លុតជង្គង់នៅមុខ​អាសនៈក្នុងព្រះវិហារ​ យុវជន​១៣នាក់​បាន​ប្រកាស​ពាក្យសន្យារបស់ខ្លួន ដោយ «យក​ព្រះគ្រីស្ត​ ​ព្រះ​បន្ទូល​និង​ព្រះសហគមន៍​ជាទីពឹង» ​ចំពោះ​មុខ​ព្រះសហគមន៍​ ដែលមាន​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេជា​​អធិបតី នាថ្ងៃទី​៧ ឧសភា ២០២៣ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នារាជធានីភ្នំពេញ។ «​ខ្ញុំ​យល់​ថា​ព្រះគ្រីស្ត​ជាព្រះសង្គ្រោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ផ្ញើជីវិត​ទាំងស្រុងលើ​ព្រះអង្គ។ ព្រះបន្ទូល​ អាច​ឱ្យ​ខ្ញុំ​សិក្សាឈ្វេងយល់​បន្ថែម​ដើម្បី​ដឹកនាំជីវិត​របស់​ខ្ញុំ។» នេះជាការលើកឡើងរបស់​ សិលា កាំប្រែ ខាវី ក្នុង​វ័យ​១៩ឆ្នាំ បេក្ខជនដែល​មាន​ដើម​កំណើត​ជាជនជាតិភាគតិចព្នង​នៅ​ខេត្ត​រតនគិរី។ ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹង​របស់​គាត់

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email