ធម្មទេសនា
អភិបូជាបុណ្យព្រះយេស៊ូសម្តែងឋានៈព្រះអង្គនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល
ភ្នំពេញថ្មី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ អត្ថបទទី១៖ អេសាយ ៦០,១-៦ ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ។ អស ៦០,១ អត្ថបទទី២៖ អេភេសូ ៣,២-៣ក.៥-៦ ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក។ អភ ៣,៦ ដំណឹងល្អ៖ ម៉ាថាយ ២,១-១២ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ មថ ២,១១ បងប្អូនជាទីស្រឡាញ់ ពីម្សិលមិញយើងបានចូលនៅក្នុងឆ្នាំសាកល គឺឆ្នាំ២០២២នៃគ្រីស្តសករាជ ដូច្នេះជាពេលវេលាដើម្បីជូនពរដល់បងប្អូនទាំងអស់។ សូមបងប្អូនទាំងអស់គ្នា ពោរពេញដោយសេចក្តីសុខសាន្ត ពោរពេញដោយសេចក្តីសង្ឃឹម ពោរពេញដោយសុខមាលភាព និងពោរពេញដោយសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់សម្រាប់ឆ្នាំថ្មីនេះ។ ថ្ងៃនេះ ដែលយើងចូលនៅក្នុងឆ្នាំថ្មីដោយស្តាប់រឿងហោរាចារ្យ ដែលបានទៅសួរសុខទុក្ខព្រះកុមារយេស៊ូ។ នៅពេលយើងបានស្តាប់រឿងនេះ យើងយល់ថាតាមពិតព្រះយេស៊ូមិនយាងសម្រាប់តែអ្នកភូមិបេថ្លេហឹមដ៏តូចនេះទេ។ ប៉ុន្តែហោរាចារ្យបានធ្វើដំណើរពីចម្ងាយ ហោរាចារ្យមកពីគ្រប់ទ្វីប ហោរាចារ្យបានស្រាវជ្រាវដោយសារគេមិនកាន់សាសនាយូដាទេ។ ប៉ុន្តែ គេបានសំឡឹងមើលនៅក្នុងផ្កាយមួយយ៉ាងប្លែក នៅក្នុងផ្កាយនេះគេយល់ថាមានព្រះមួយព្រះអង្គដែលជាស្តេចមួយយ៉ាងប្លែកបានប្រសូតហើយ។ បុណ្យព្រះយេស៊ូសម្តែងឋានៈជាព្រះអង្គដែលយើងគោរពថ្ងៃនេះ យើងយល់ថាគ្រីស្តសាសនារបស់យើងមិនមែនសម្រាប់តែមនុស្សប៉ុន្មាននាក់ គឺសម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោកទាំងមូល។ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងត្រូវការទទួលសំណួរដែលគេសួរដល់ស្តេចហេរ៉ូដ តើស្តេចរបស់ជនជាតិយូដាដែលទើបនឹងប្រសូតគង់នៅឯណា? ខ្ញុំគិតថាសំណួរនេះសំខាន់ណាស់ឱ្យយើងចាប់ផ្តើមសួរសំណួរនេះ តើព្រះយេស៊ូនៅកន្លែងណាក្នុងជីវិតរបស់យើង? ជំហានទីមួយនៃជីវិតរបស់ហោរាចារ្យ គឺស្វែងរកព្រះយេស៊ូ បងប្អូនយើងដែលអង្គុយនៅទីនេះមានច្រើនដែលកំពុងទទួលការអប់រំជំនឿ។ អប់រំជំនឿដើម្បីស្វែងរកព្រះយេស៊ូ តើព្រះយេស៊ូនៅឯណា? ទោះបីយើងជាគ្រីស្តបរិស័ទរួចហើយ ទោះបីយើងជាបងប្រុសបងស្រី ជាលោកបូជាចារ្យ ជាលោកអភិបាលក៏ដោយ យើងត្រូវតែបន្តអស់មួយជីវិតរបស់យើងដើម្បីដើរតាមព្រះយេស៊ូ តើព្រះយេស៊ូគង់នៅឯណាសម្រាប់យើង? ស្វែងរកព្រះយេស៊ូ ដែលមានន័យថាយើងត្រូវការរកឃើញ មិនមែនតែដើរតាម ស្វែងរក សួរសំណួរ ប៉ុន្តែយើងត្រូវការធ្វើដំណើរទៅដល់ដើម្បីរកឃើញព្រះយេស៊ូផ្ទាល់។ ដូចហោរាចារ្យបានរកឃើញព្រះយេស៊ូ គេបានសួរស្តេចហេរ៉ូដទោះបីគេបានចម្លើយមិនសូវច្បាស់ ប៉ុន្តែគេបានបន្តតស៊ូដោយដឹងថាផ្កាយនេះជាសញ្ញាមួយយ៉ាងពិសេស ដែលអាចណែនាំគេឱ្យគេរកឃើញ។ មិនមែនតែស្វែងរកគឺរកឱ្យឃើញ គេបានរកឃើញពិតមែន ដោយសារគេបានតស៊ូ គេបានយកចិត្តទុកដាក់គេបានខិតខំអស់ពីសមត្ថភាព។ គេបានមកពីចម្ងាយ ដើម្បីរកឃើញចម្លើយនៃសំណួររបស់គេ តើព្រះយេស៊ូនៅឯណា? នៅពេលគេរកឃើញគេពោរពេញដោយអំណរសប្បាយ។ នេះជាដំណាក់កាលនៃជីវិតរបស់យើងដែរ ស្វែងរកព្រះយេស៊ូ ដើម្បីរកឃើញព្រះយេស៊ូ នៅពេលយើងរកឃើញព្រះយេស៊ូហើយយើងសប្បាយចិត្តណាស់។ ដូចយើងបានស្តាប់ នៅពេលគេបានរកឃើញព្រះយេស៊ូគេពោរពេញដោយអំណរសប្បាយ ដោយសារគេបានទៅដល់គោលដៅរបស់គេ ទីដៅរបស់គេ។ “កាលហោរាចារ្យទាំងនោះឃើញផ្កាយគេសប្បាយចិត្តពន់ប្រមាណ” តើយើងសប្បាយចិត្តនៅពេលយើងរកឃើញព្រះយេស៊ូឬទេ? តើយើងសប្បាយចិត្ត នៅពេលយើងឃើញព្រះយេស៊ូដែលជាជីវិតរបស់យើងនៅក្បែរយើងឬទេ? ដោយសារអំណរសប្បាយរបស់គេ គេបានថ្វាយបង្គំដោយគោរពព្រះឱរស្តនៅក្នុងរបៀបពិសេសបំផុត “ស្វែងរក រកឃើញ និងថ្វាយបង្គំ”។ សូមចាប់អារម្មណ៍អំពីរបៀបដែលគេថ្វាយបង្គំ គេមិនថ្វាយបង្គំធម្មតាទេ គេថ្វាយបង្គំដោយបើកហិបហើយយកទ្រព្យសម្បត្តិដែលគេបានត្រៀមពីយូរមកហើយមកថ្វាយ។ នៅក្នុងនេះមានទ្រព្យសម្បត្តិបីប្រភេទដែលគេមាន ពោរពេញដោយតម្លៃ និងជាពិសេសពោរពេញដោយអត្ថន័យ៖ ទីមួយ មានមាស នៅពេលគេបានរកឃើញព្រះយេស៊ូគេបានយល់ថាព្រះអង្គជាព្រះមហាក្សត្រ គេប្រើមាសដើម្បីបង្ហាញអំពីឋានៈរបស់ព្រះយេស៊ូ។ ព្រះយេស៊ូជាព្រះមហាក្សត្រដែលគេមកថ្វាយបង្គំ ព្រះមហាក្សត្ររបស់សាសនាយូដា។ ប៉ុន្តែ យើងត្រូវការនឹកឃើញព្រះមហាក្សត្រដែលគេថ្វាយមាស គឺពិតមែនជាព្រះមហាក្សត្រដែលព្រះយេស៊ូបានបង្ហាញនៅក្នុងមួយជីវិតរបស់ព្រះអង្គ។ នៅពេលព្រះអង្គបានបង្ហាញឋានៈរបស់ព្រះអង្គជាព្រះមហាក្សត្រនៅលើផែនដីនេះ ព្រះអង្គបានលាងជើងឱ្យក្រុមគ្រីស្តទូត។ ជាព្រះមហាក្សត្រដែលដាក់ខ្លួន ជាព្រះមហាក្សត្រដែលសុខចិត្តធ្វើជាអ្នកបម្រើ ព្រះយេស៊ូជាអ្នកបម្រើនៅក្នុងឋានៈជាព្រះមហាក្សត្រ។ ទីពីរ មានគ្រឿងក្រអូប (នៅសម័យនោះគ្រឿងក្រអូបមិនមែនតែធូបដែលយើងទិញថោកៗ គ្រឿងក្រអូបជាអ្វីដែលមានតម្លៃបំផុត)។ ជាគ្រឿងក្រអូបដែលពោរពេញដោយតម្លៃ ដែលគេទុកសម្រាប់គោរពថ្វាយដល់ព្រះជាម្ចាស់។ នៅពេលនោះគេទទួលស្គាល់ថា ព្រះយេស៊ូមិនមែនតែជាព្រះមហាក្សត្រទេស គឺព្រះយេស៊ូជាព្រះជាម្ចាស់។ គេគោរពថ្វាយបង្គំដល់ព្រះយេស៊ូ ដែលជាព្រះជាម្ចាស់ថ្មីសម្រាប់គេ។ ប៉ុន្តែ គេបានស្វែងរក គេបានរកឃើញ និងគេគោរពព្រះយេស៊ូដែលជាព្រះជាម្ចាស់របស់គេរួចទៅហើយ។ ដូចពីសម័យដើម លោកអាប្រាហាំបានយកព្រះជាម្ចាស់ជាព្រះមួយព្រះអង្គគត់ នៅពេលនោះគេបានថ្វាយបង្គំដល់ព្រះយេស៊ូដែលជាកូនង៉ែតពិតមែន ប៉ុន្តែដោយទទួលស្គាល់ថាកូនង៉ែតនេះជាព្រះជាម្ចាស់ដ៏ពិតប្រាកដ។ ទីបី មានជ័រល្វីងទេស ដែលគេប្រើវាដើម្បីរៀបចំសពកុំឱ្យមានក្លិន ដើម្បីថែរក្សាសពឱ្យទុកបានយូរ។ ថ្វាយជ័រល្វីង នៅថ្ងៃដែលព្រះយេស៊ូប្រសូតដូចជាប្លែក ប៉ុន្តែហោរាចារ្យគេដឹងថាព្រះយេស៊ូត្រូវតែសោយទិវង្គត ព្រះយេស៊ូត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំងនៅលើផែនដីនេះ។ តាមពិតនៅពេលនោះ គេដូចជាព្យាការីដែលចេះមើលឃើញអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគតរបស់ព្រះយេស៊ូ។ កាលនោះព្រះយេស៊ូមានអាយុតែ១អាទិត្យ
អភិបូជាសម្ពោធអាគារថ្មី
ពីផ្ទះនៃសេចក្តីសង្ឃឹម បងប្រុសមេត្តាករុណា ចោមចៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ “មានសេចក្តីសង្ឃឹមជានិច្ច” បងប្អូនជាទីស្រឡាញ់ នៅពេលយើងបានស្តាប់មួយភ្លែត ទាំងអត្ថបទទី១ ទាំងអត្ថបទគម្ពីរដំណឹងល្អ ណែនាំឱ្យយើងភ័យខ្លាច អាណិតលោកដានីអែលដែលត្រូវជាប់ឃុំឃាំង និងត្រូវគេទុកចោលឱ្យតោស៊ី។ អាណិតប្រជាជនទាំងឡាយដែលកំពុងស្តាប់សញ្ញាសម្គាល់ ដែលណែនាំឱ្យយើងភ័យខ្លាច។ ប៉ុន្តែ ប្រសិនបើយើងស្តាប់រហូតដល់ចប់នៃអត្ថបទទាំងពីរ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អយើងឃើញ នៅពេលមានសញ្ញាដែលណែនាំឱ្យយើងព្រួយបារម្ភច្រើន ពេលណែនាំឱ្យយើងភ័យខ្លាចសម្រាប់អាយុជីវិតរបស់យើង នៅពេលហ្នឹងយើងដឹងថាព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ ដូច្នេះជីវិតរបស់យើងមានសេចក្តីសង្ឃឹមជានិច្ច។ លោកដានីអែល នៅក្នុងរឿងនេះក៏បានណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមដែរ លោកដានីអែលដែលត្រូវស្លាប់ដោយសត្វស៊ី ប៉ុន្តែចុងក្រោយបំផុតដោយសារជំនឿរបស់គាត់ព្រះជាម្ចាស់បានការពារកុំឱ្យគាត់ស្លាប់។ យើងបានស្តាប់ថា “សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តយ៉ាងបរិបូណ៌ ព្រះជាម្ចាស់ជាព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនឹងស្ថិតនៅអស់កល្បជានិច្ច ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គសង្រ្គោះនិងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ឫទ្ធិបារីដើម្បីឱ្យយើងមានកម្លាំងថ្មី”។ ផ្ទះនៃសេចក្តីសង្ឃឹម របស់បងប្រុសមេត្តាករុណានៅទីនេះ គឺណែនាំឱ្យក្មេងៗដែលពីដើមឡើយឥតមានសេចក្តីសង្ឃឹម ពីដើមដូចជាបានជាប់នៅក្នុងការឃុំឃាំង ជាប់នៅក្នុងជីវិតសាហាវភ័យខ្លាច។ ប៉ុន្តែ ដោយដឹងថានៅពេលរកឃើញគ្រួសារថ្មីតាមរយៈបងប្រុសមេត្តាករុណា គឺគេអាចរកឃើញសេចក្តីសង្ឃឹម រកឃើញជីវិត រកឃើញសេចក្តីសុខ។ អាគារថ្មីនេះ ជាសញ្ញាមួយទៀតដែលថែរក្សាគ្រួសារថ្មី យើងមានមីងៗ យើងមានពូៗ ដែលជួយថែរក្សាពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានបងប្រុសដែលជាមេគ្រួសារ យើងមានអ្នកស្ម័គ្រចិត្តដែលបានជួយឱ្យក្មេងៗយើងមានជីវិត និងមានសេចក្តីសុខនៅក្នុងចិត្ត។ ដោយដឹងថា ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ ព្រះជាម្ចាស់រំដោះយើងជានិច្ច ព្រះជាម្ចាស់គង់នៅ និងព្រះអង្គប្រទានសេចក្តីសុខឱ្យយើងជានិច្ច។ នៅពេលយើងបានស្តាប់អត្ថបទទាំងពីរនេះ យើងឃើញអ្វីដែលសំខាន់គឺនៅពេលចុងក្រោយ ព្រះជាម្ចាស់យាងមក ព្រះជាម្ចាស់រំដោះយើង ព្រះជាម្ចាស់ណែនាំឱ្យយើងមានសេចក្តីសុខ។ ជួនកាល យើងពិបាកចិត្តក៏ដោយ យើងក៏ដឹងថាយើងនៅមានពន្លឺមួយ។ កូនក្មេង និងបងប្អូនដែលនៅទីនេះក៏បានរកឃើញពន្លឺមួយ ណែនាំឱ្យយើងអរព្រះគុណព្រះជាម្ចាស់ ដែលណែនាំឱ្យបងប្រុសបងស្រីមេត្តាករុណាមកប្រទេសកម្ពុជា ដើម្បីណែនាំឱ្យព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ទៅជាសញ្ញាសម្គាល់ដែលយើងមើលឃើញយ៉ាងជាក់ស្តែង។ ថ្ងៃនេះជាពេលវេលា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងដើម្បីត្រៀមខ្លួនរង់ចាំព្រះយេស៊ូដែលយាងមក រង់ចាំព្រះយេស៊ូប្រសូតដែលណែនាំឱ្យយើងមើលឃើញជាក់ស្តែង អំពីពន្លឺដែលណែនាំឱ្យមានសេចក្តីសុខនៅក្នុងជីវិតរបស់យើង។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ
អភិបូជាអាទិត្យទី១នៃរដូវរង់ចាំ
ពីព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ “ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវរង់ចាំ រដូវអបអរសាទរព្រះយេស៊ូគ្រីស្តយាងមក។ នៅពេលយើងស្តាប់ពាក្យ រដូវអបអរសាទរណែនាំឱ្យយើងយល់ថា យើងចូលនៅក្នុងរដូវមួយដែលត្រូវតែណែនាំឱ្យយើងពោរពេញដោយសុភមង្គលនិងសេចក្តីសុខសាន្ត។ នៅក្នុងអត្ថបទទី១យើងបានស្តាប់ថា “យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យា គឺណែនាំឱ្យបងប្អូនពោរពេញដោយសុភមង្គលជាមួយជនជាតិអ៊ីស្រាអែលនិងប្រជាជនយ៉ូដា នៅពេលនោះមានស្តេចមួយដែលគ្រប់គ្រងស្រុកដោយសុចរិតនិងយុត្តិធម៌”។ នេះជាសេចក្តីសង្ឃឹមរបស់យើង នេះជាអំណរសប្បាយដែលយើងថែរក្សានៅក្នុងរដូវអប់អរសាទរ ដើម្បីណែនាំឱ្យយើងរៀបចំចិត្តគំនិតទទួលស្វាគមន៍ស្តេចរបស់យើង។ គឺព្រះយេស៊ូគ្រីស្តផ្ទាល់ ដែលយាងមកដើម្បីណែនាំឱ្យពិភពលោករបស់យើង ពោរពេញដោយយុត្តិធម៌ ពោរពេញដោយភាពសុចរិត និងពោរពេញដោយសេចក្តីសុខសាន្ត។ នេះជាសេចក្តីសង្ឃឹមរបស់យើង ហេតុនេះហើយនៅពេលយើងនិយាយអំពីរដូវរង់ចាំ ឬរដូវអបអរសាទរ យើងដឹងថា ជាពេលវេលាដើម្បីរង់ចាំ ជាពេលវេលាដើម្បីរៀបចំចិត្តគំនិត ជាពេលវេលាដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ ដូច្នេះ នៅពេលយើងនឹកឃើញនេះយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ដោយសារនៅក្នុងរាត្រីព្រះយេស៊ូប្រសូតយើងមើលយ៉ាងជាក់ស្តែង ព្រះជាម្ចាស់ដែលជាព្រះបិតាបានស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយាងមកដើម្បីសង្រ្គោះមនុស្សលោក។ នេះជាអ្វីដែលយើងកំពុងរៀបចំនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្វាគមន៍ព្រះយេស៊ូដែលជាព្រះសង្គ្រោះ ដែលជាជីវិត ដែលជាសុភមង្គលដ៏ពិតប្រាកដរបស់យើង។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងចូលនៅក្នុងរដូវរង់ចាំនេះ យើងដូចជាបានចេញផុតពីការភ័យខ្លាចដែលយើងមានពីប៉ុន្មានខែកន្លងមកពីជំងឺកូវីដ-១៩។ ណែនាំឱ្យយើងមានអារម្មណ៍ថា ឥលូវនេះសង្គមរបស់យើងដូចជាបានបើកទ្វារទូលំទូលាយ បើកទ្វារព្រំដែនដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាជនបរទេសអាចធ្វើដំណើរចេញចូលបាន ករណីគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ។ បានបើកទ្វារនៅក្នុងសង្គមរបស់យើង យើងអាចចេញចូលនៅគ្រប់ទីកន្លែងលុះត្រាតែយើងបានចាក់វ៉ាក់សាំង និងបន្តអនុវត្ត៣កុំ៣ការពារ។ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់យើងត្រូវតែប្រុងប្រយ័ត្ន ដោយសារការសប្បាយតាមលោកិយមិនមែនជាការសប្បាយតាមស្ថានបរមសុខ។ នៅពេលយើងស្តាប់អត្ថបទគម្ពីរដំណឹងល្អ យើងបានឮហើយថា កុំឱ្យយើងរវល់នឹងអំណរសប្បាយលើលោកិយនេះ កុំឱ្យយើងរវល់នឹងអំណរសប្បាយដែលណែនាំឱ្យយើងវង្វេងស្មារតី។ យើងចូលនៅក្នុងរដូវអបអរសាទរ ដើម្បីចូលនៅក្នុងជម្រៅនៃអំណរសប្បាយដ៏ពេញលក្ខណៈដែលយើងអាចទទួលពីព្រះជាម្ចាស់។ ហេតុនេះហើយ នៅក្នុងរដូវរង់ចាំនេះកុំឱ្យយើងគិតថាពេលនេះសង្គមរបស់យើង យើងអាចដើរលេងតាមចិត្តយើងភ្លេចខ្លួន។ ប្រសិនបើ យើងមើលនៅទ្វីបអឺរ៉ុបគេកំពុងភ័យខ្លាចសាជាថ្មី ដោយសារជំងឺកូវីដ-១៩បម្លែងខ្លួន ដែលចេញពីអាហ្វ្រិកប៉ុន្មានថ្ងៃមុន ដែលអាចនឹងចូលនៅក្នុងសង្គមរបស់យើងដែរ។ ដូច្នេះ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ព្រះយេស៊ូប្រសូត យើងចូលនៅក្នុងអ្វីដែលលោកប៉ូលបាននិយាយនៅក្នុងអត្ថបទទី២ “បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង”។ លោកប៉ូលបាននិយាយទៅជនជាតិថេស្សាឡូនិក ដូចជាគេដឹងអស់ហើយអំពីរបៀបដែលយើងត្រូវការធ្វើ ដើម្បីឱ្យព្រះជាម្ចាស់ពេញចិត្តនឹងយើង។ ដើម្បីឱ្យព្រះជាម្ចាស់ពោរពេញដោយព្រះហឫទ័យ ដោយសារយើងជាគ្រីស្តបរិស័ទបានយកចិត្តទុកដាក់ធ្វើជាមនុស្សដ៏វិសុទ្ធ។ យើងបានស្តាប់លោកប៉ូលបាននិយាយអស់ហើយ បានបង្ហាញឱ្យយើងយល់ច្បាស់ថែមទៀត “សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ”។ លោកប៉ូលបានសង្ខេប អ្វីដែលយើងត្រូវការទន្ទឹងរង់ចាំ និងត្រៀមនៅក្នុងរដូវរង់ចាំនេះ គឺធ្វើដូចម្តេចដើម្បីស្រឡាញ់គ្នាទៅវិញទៅមក និងដើម្បីស្រឡាញ់មនុស្សទាំងអស់។ មិនមែនតែស្រឡាញ់គ្នាយើងដែលជាគ្រីស្តបរិស័ទ មិនមែនតែស្រឡាញ់គ្នាយើងនៅក្នុងក្រុមគ្រួសារផ្ទាល់ខ្លួន មិនមែនតែស្រឡាញ់គ្នាយើងដែលជាមិត្តសម្លាញ់ ប៉ុន្តែយើងស្រឡាញ់មនុស្សទាំងអស់។ យើងក៏មានបទពិសោធន៍នៅក្នុងពេលវេលាកូវីដ-១៩ដែរ នៅពេលបងប្អូនបានរងទុក្ខលំបាកយើងបានយកចិត្តទុកដាក់ដើម្បីជួយជានិច្ច។ ដោយនាមជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដោយព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ ដែលបានបង្កើតយើងជាគ្រួសារតែមួយ។ បងប្អូនដែលបានឃើញសកម្មភាពរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងពេលវេលាកូវីដ-១៩យើងបានឃើញជាក់ស្តែង។ ប៉ុន្មានដងប៉ុន្មានសា យើងបានប្រាប់ថាយើងជាគ្រួសារតែមួយ ដោយសារយើងមានព្រះបិតាតែមួយ យើងមានព្រះបុត្រាតែមួយ ដែលបានស្វាគមន៍យើងចូលរួមនៅក្នុងគ្រួសារនេះ។ ថ្ងៃនេះយើងបានយល់ហើយ ដូចលោកប៉ូលបានរំឮកដល់យើង “ឱ្យយើងធ្វើដូចម្តេចដើម្បីស្រឡាញ់មនុស្សទាំងអស់ ដើម្បីឱ្យបងប្អូនមានជំហររឹងប៊ឹង ដើម្បីឱ្យបងប្អូនបានវិសុទ្ធឥតសៅម៉ង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់”។ នេះជារបៀប ដែលយើងអាចរកឃើញសុភមង្គលដ៏ពិតប្រាកដ នេះជារបៀបដែលយើងអាចរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៅក្នុងដួងចិត្តរបស់យើង។ ហេតុនេះហើយ នៅក្នុងរដូវរង់ចាំនេះជាពេលវេលាដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត ដូចលោកប៉ូលបាននិយាយ “សូមឱ្យបងប្អូនបានប្រសើលើសនេះទៅទៀត”។ កុំឱ្យយើងគិតថា ឥលូវនេះយើងល្មមហើយ កុំឱ្យយើងគិតថាឥលូវនេះយើងជាគ្រីស្តបរិស័ទដែលពោរពេញដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលចេះស្រឡាញ់ ដែលចេះអធិដ្ឋាន មិនទាន់ល្មមទេ។ “សូមឱ្យបងប្អូនបានប្រសើលើសនេះទៅទៀត” ដើម្បីចូលនៅក្នុងអំណរសប្បាយរួមជាមួយព្រះនាងម៉ារី រួមជាមួយសន្តយ៉ូសែប រួមជាមួយយាយអេលីសាបែត និងជាមួយបងប្អូនទាំងអស់ដែលទទួលស្វាគមន៍ព្រះយេស៊ូពីសម័យដើម។ ជាពេលវេលាដើម្បីរៀបចំចិត្តគំនិត ឱ្យព្រះយេស៊ូយាងមករកឃើញគ្រីស្តបរិស័ទរឹងមាំ រកឃើញគ្រីស្តបរិស័ទដែលពោរពេញដោយសេចក្តីសង្ឃឹម។ បងប្អូនជាទីស្រឡាញ់ ប្រសិនបើព្រះយេស៊ូត្រលប់មកវិញថ្ងៃនេះ ព្រះអង្គនឹងទតឃើញនៅក្នុងប៉ុន្មានប្រទេសមានព្រះវិហារយ៉ាងស្អាតបំផុត ឃើញអាគារដែលបានសាងសង់ច្រើន។ ប៉ុន្តែ តើព្រះយេស៊ូរកឃើញគ្រីស្តបរិស័ទ ដែលកំពុងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់នៅក្នុងអាគារទាំងនោះឬទេ? តើព្រះយេស៊ូរកឃើញគ្រីស្តបរិស័ទដែលចេះស្រឡាញ់គ្នាទៅវិញទៅមក និងដែលផ្តល់សក្ខីភាពជាប្រចាំនៅក្នុងសង្គមបច្ចុប្បន្ននេះឬទេ? សប្តាហ៍មុនខ្ញុំបានទៅព្រះវិហារពោធិ៍ធំ ខ្ញុំបាននិយាយថានេះជាព្រះសហគមន៍ប្រវត្តិសាស្ត្រនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ពីសម័យដើម នៅព្រះសហគមន៍នោះ យើងមានគ្រីស្តបរិស័ទខ្មែរដែលបានចាប់ផ្តើមរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

អភិបូជាអាទិត្យទី៣៤នៃរដូវធម្មតា ឆ្នាំខ
បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ពីព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ “បូជាចារ្យ ព្រះមហាក្សត្រ ព្យាការី” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាបុណ្យពិសេសដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក សប្តាហ៍នេះជាសប្តាហ៍ចុងក្រោយនៃរដូវធម្មតា សប្តាហ៍ក្រោយយើងចូលនៅក្នុងរដូវរង់ចាំ។ យើងសង្ឃឹមថារដូវរង់ចាំ និងបុណ្យព្រះយេស៊ូប្រសូតឆ្នាំនេះមិនដូចពីរឆ្នាំចុងក្រោយនេះ ដែលណែនាំឱ្យយើងមានគ្នាតិចដែលអាចចូលរួមបាន ដើម្បីអបអរសាទរព្រះយេស៊ូប្រសូត។ បច្ចុប្បន្ននេះ យើងឃើញសង្គមរបស់យើងបានបើកសាជាថ្មី ទាំងសាលារៀន ទាំងកន្លែងធ្វើការ ទាំងផ្សារ ទាំងផ្នែកសាសនា…។ ថ្ងៃនេះ យើងអបអរសាទរព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ពេលយើងនិយាយអំពីព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក យើងយល់ថាព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រដូចយើងនឹកឃើញ។ យើងនឹកឃើញ ព្រះមហាក្សត្រដែលសោយរាជ្យដើម្បីគ្រប់គ្រងប្រទេស ប៉ុន្តែយើងត្រូវការយល់ថាព្រះយេស៊ូគ្រីស្តមិនគ្រប់គ្រងប្រទេសមួយ។ ប្រសិនបើ ព្រះយេស៊ូគ្រប់គ្រងប្រទេសអ៊ីស្រាអែលដូចគេគិតពីដើម យើងឥតមានព្រះយេស៊ូសម្រាប់យើងថ្ងៃនេះទេ។ ប៉ុន្តែ ព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រសម្រាប់ប្រទេសមួយ តែព្រះយេស៊ូជាព្រះមហាក្សត្រសម្រាប់ពិភពលោកទាំងមូល។ ព្រះយេស៊ូគ្រីស្ត មិនមែនជាព្រះមហាក្សត្រដឹកនាំប្រទេស ដឹកនាំឱ្យប្រជាជននៅក្រោមអំណាចរបស់ព្រះអង្គ តែជាព្រះមហាក្សត្រដែលយាងមកដើម្បីប្រណីសន្តោសដល់យើង ដើម្បីប្រទានសេចក្តីសុខសាន្តឱ្យយើង និងដើម្បីរំដោះយើងឱ្យរួចពីបាប នេះជាគម្រោងការណ៍របស់ព្រះជាម្ចាស់។ ដូចនៅក្នុងអត្ថបទទី២ “ព្រះយេស៊ូគ្រីស្តមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រះអង្គប្រទានសេចក្តីសុខសាន្តដល់បងប្អូន ព្រះយេស៊ូគ្រីស្តប្រណីសន្តោសដល់បងប្អូន”។ គម្រោងការណ៍របស់ព្រះជាម្ចាស់ មិនមែនសម្រាប់ប្រទេសណាមួយ មិនមានសម្រាប់ប្រជាជនណាមួយ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ពិភពលោកទាំងមូល សម្រាប់មនុស្សដែលសុខចិត្តដើរតាមព្រះយេស៊ូ។ ដូច្នេះ នេះជាដំណឹងល្អសម្រាប់យើងនៅក្នុងព្រះសហគមន៍ពោធិ៍ធំ-ក្តីកណ្តាលដែលបានជួបជុំគ្នាថ្ងៃនេះ។ ជាដំណឹងល្អមួយសម្រាប់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ដោយដឹងថា យើងមានព្រះយេស៊ូដែលស្រឡាញ់យើង ដែលប្រណីសន្តោសដល់យើង ដែលណែនាំឱ្យយើងទទួលសេចក្តីសុខសាន្ត និងដែលណែនាំឱ្យយើងទទួលជីវិត ជាជីវិតអស់កល្បជានិច្ច។ នេះជាសេចក្តីសង្ឃឹមរបស់យើង ឱ្យយើងថែរក្សាសេចក្តីសង្ឃឹមនេះ។ យើងត្រូវការពិចារណា ព្រះយេស៊ូជាព្រះមហាក្សត្ររបស់យើង មានន័យថាយើងទាំងអស់គ្នាយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ ដោយនាមយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ តើយើងទទួលតួនាទី យើងទទួលការងារ យើងទទួលខុសត្រូវអ្វីខ្លះ? យើងទាំងអស់គ្នាយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយសារយើងបានទទួលពិធីជ្រមុជទឹកមានន័យថាណែនាំឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ បុត្រាបុត្រីរបស់ព្រះជាម្ចាស់។ យើងជាក្មេងក៏ដោយ យើងចាស់ក៏ដោយដែលនៅទីនេះ យើងដឹងថាព្រះជាម្ចាស់បានជ្រើសរើសយើង និងព្រះជាម្ចាស់បានប្រទានឋានៈមួយពិសេស គឺជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់នៅក្នុងអគ្គសញ្ញាជ្រមុជទឹក។ នៅពេលលោកឪពុកធ្វើអគ្គសញ្ញាជ្រមុជទឹក នៅពេលនោះលោកឪពុកបាននិយាយពាក្យមួយថា “ចាប់ពីពេលនេះតទៅកូនទៅជាបូជាចារ្យ ទៅជាព្រះមហាក្សត្រ និងទៅជាព្យាការី”។ តាមពិត យើងទាំងអស់គ្នាដែលជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ មានន័យថាជាកូនរបស់ព្រះជាម្ចាស់ យើងទទួលឋានៈទាំងបី ជាបូជាចារ្យ ជាព្រះមហាក្សត្រ ជាព្យាការី។ នេះជាអ្វី ដែលយើងត្រូវតែអនុវត្តនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទប្រចាំ។ ទីមួយ ថ្ងៃនេះយើងបានស្តាប់នៅក្នុងអត្ថបទទី២ “ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាគណៈ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់”។ បូជាចារ្យមិនមែនតែលោកឪពុក ដែលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ប៉ុន្តែយើងទទួលឋានៈជាបូជាចារ្យនៅក្នុងអត្ថន័យថា យើងត្រូវតែថ្វាយខ្លួនទៅព្រះជាម្ចាស់។ មានន័យថា យើងជាគ្រីស្តបរិស័ទមានឋានៈជាបូជាចារ្យ យើងត្រូវតែអធិដ្ឋាន យើងត្រូវតែភ្ជាប់ជាមួយព្រះជាម្ចាស់ផ្ទាល់។ មិនមែនតែបូជាចារ្យ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដែលថ្វាយសក្ការៈបូជា ប៉ុន្តែយើងទាំងអស់គ្នាយើងសប្បាយចិត្តចូលអភិបូជា។ ពីប៉ុន្មានខែកន្លងមក យើងបានបិទទ្វារព្រះវិហារមួយរយៈ ពីប៉ុន្មានខែយើងបានកំណត់ចំនួនមនុស្សចូលអភិបូជា។ ដូច្នេះ នៅពេលនេះយើងយល់ថាអភិបូជាជាពេលវេលាសំខាន់ណាស់សម្រាប់យើងជាគ្រីស្តបរិស័ទ ដោយសារជាពេលវេលាដែលយើងថ្វាយជីវិតរបស់យើងទៅលើព្រះអង្គ។ ជាពេលវេលាដែលយើងជួបជាមួយព្រះយេស៊ូផ្ទាល់ ជាពេលវេលាដែលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចិញ្ចឹមជីវិតរបស់យើង។ ដូច្នេះ ជាមូលហេតុដែលយើងទាំងអស់គ្នាយើងចូលនៅក្នុងឋានៈជាបូជាចារ្យ នៅក្នុងអត្ថន័យថាយើងមានតួនាទីមួយសំខាន់ណាស់ ចូលអភិបូជា អធិដ្ឋាន អធិដ្ឋានសម្រាប់យើងផ្ទាល់ និងអធិដ្ឋានសម្រាប់ពិភពលោកទាំងមូលដែរ។ ថ្មីៗនេះ យើងមានឱកាសច្រើនដើម្បីអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ឱ្យពិភពលោករកឃើញសេចក្តីសុខសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី។ ទីពីរ នៅក្នុងឋានៈជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ យើងទទួលតួនាទីជាព្រះមហាក្សត្រ ប៉ុន្តែមិនមែនជាព្រះមហាក្សត្រតាមលោកីយ៍ គឺព្រះមហាក្សត្រតាមរបៀបព្រះយេស៊ូ។ ព្រះមហាក្សត្រតាមរបៀបព្រះយេស៊ូ គឺព្រះយេស៊ូបម្រើ ព្រះយេស៊ូជួយ ព្រះយេស៊ូជាព្រះដែលបានលាងជើងឱ្យក្រុមសាវ័ក ព្រះយេស៊ូស្រឡាញ់យើង បម្រើយើង រហូតដល់ព្រះអង្គសោយទិវង្គត។ ដូច្នេះ ពេលយើងនឹកឃើញយើងជាព្រះមហាក្សត្រយើងត្រូវការបង្ហាញថា យើងជាអ្នកបម្រើដូចព្រះយេស៊ូ។ បម្រើគ្នាទៅវិញទៅមកនៅក្នុងព្រះសហគមន៍ បម្រើបងប្អូននៅក្នុងសង្គម
អភិបូជាបើកសន្និបាតព្រះសហគមន៍កាតូលិក ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ “យើងជាឧបករណ៍នៃការសង្រ្គោះ”
បងប្អូនជាទីស្រឡាញ់ នៅពេលយើងបានឃើញផ្ទាំងប៉ាណូដ៏ធំនេះ ណែនាំឱ្យយើងនឹកឃើញដល់ជីវិតព្រះសហគមន៍មុនកូវីដ-១៩។ ដោយសារ ជួនកាលការចងចាំរបស់យើងខ្លីបន្តិច ដូច្នេះយើងនឹកឃើញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ យើងនៅទីនេះដើម្បីធ្វើជំហានទី២។ ក្រោយពេលយើងទទួលដំណឹងថា មានកូវីដ-១៩កំពុងផ្ទុះនៅក្នុងសហគមន៍ ដូច្នេះនៅពេលនោះយើងបានសង្ខេបពិធីជំហានទី២ ដើម្បីឱ្យបងប្អូនវិលទៅតាមកន្លែងរបស់ខ្លួនវិញភ្លាមៗ។ រហូតមកដល់ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយដោយសារយើងឆ្លៀតឱកាស ដើម្បីបើកសន្និបាតព្រះសហគមន៍កាតូលិក ២០២១-២០២៣ នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី។ ថ្ងៃនេះ ជាមហាគ្រួសារនៃព្រះសហគមន៍ដែលកំពុងជួបជុំគ្នា ដើម្បីធ្វើដំណើរជាមួយគ្នា ប្រសិនបើបងប្អូនមើលរូបភាពអាចរកឃើញសកម្មភាពតាមមណ្ឌលសកម្មភាពនីមួយៗ សកម្មភាពតាមការិយាល័យនីមួយៗ។ កន្លែងដែលយើងមាននៅក្នុងភូមិភាគ បព្វជិតបព្វជីតា ទេវវិទ្យាល័យ មណ្ឌលនិស្សិត នេះជាជីវិតរបស់យើង យើងដឹងថាជីវិតត្រូវតែបន្ត យើងជាមហាគ្រួសារនៅក្នុងព្រះសហគមន៍។ នេះជាឱកាសមួយ ដើម្បីចូលរួមជាមួយព្រះសហគមន៍សកល ដោយសារភូមិភាគភ្នំពេញមិនមែនជាភូមិភាគឯកោ យើងនៅជាមួយបាត់ដំបងនិងកំពង់ចាម។ ព្រះសហគមន៍កាតូលិកកម្ពុជាមិនមែនជាព្រះសហគមន៍ឯកោ គឺយើងនៅជាមួយប្រទេសឡាវ។ ព្រះសហគមន៍ឡាវ-កម្ពុជាមិនមែនជាព្រះសហគមន៍ឯកោ យើងនៅក្នុងសមាគមន៍លោកអភិបាលក្នុងទី្វបអាស៊ី (FABC)។ ព្រះសហគមន៍កាតូលិកក្នុងទ្វីបអាស៊ីមិនមែនឯកោ យើងនៅជាមួយព្រះសហគមន៍ក្នុងទ្វីបទាំងប្រាំដែលមានព្រះសហគមន៍កាតូលិក។ ព្រះសហគមន៍កាតូលិកទាំងមូល មានគ្រូគង្វាលដ៏សប្បុរស គឺសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលសប្តាហ៍មុនបានបើកឱ្យព្រះសហគមន៍ទាំងអស់ធ្វើដំណើររួមជាមួយគ្នានៅក្នុងពិភពលោក នៅតាមតំបន់ និងនៅតាមភូមិភាគនីមួយៗ ក៏ដូចជានៅតាមព្រះសហគមន៍តូចៗរបស់យើងនីមួយៗដែរ។ តើយើងធ្វើដំណើរជាមួយគ្នាដើម្បីអ្វី? នេះជាចំណុចមួយដែលយើងបានឃើញគឺដើម្បីប្រកាសដំណឹងល្អ។ នេះជាបេសកកម្ម ដែលយើងជាគ្រីស្តបរិស័ទបានទទួលពីថ្ងៃដែលយើងបានទទួលពិធីជ្រមុជទឹក យើងដឹងហើយថាយើងជាបូជាចារ្យ យើងជាព្រះមហាក្សត្រ យើងជាព្យាការី។ តួនាទីរបស់យើងគឺអធិដ្ឋាន តួនាទីរបស់យើងគឺបម្រើ និងតួនាទីរបស់យើងគឺថ្លែងដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សស្តាប់ឮ។ ហេតុនេះហើយ ថ្ងៃនេះនៅពេលយើងជួបជុំគ្នាយើងនឹកឃើញបេសកកម្មរបស់យើង គឺប្រកាសដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ត ព្រះយេស៊ូគ្រីស្តដែលណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច។ ពិតមែន បងប្អូនជាទីស្រឡាញ់ព្រះសហគមន៍របស់យើងមិនមែនជាសមាគមន៍មួយ ឬជាអង្គការមួយដែលសម្តែងមេត្តាករុណាតែប៉ុណ្ណឹង។ ព្រះសហគមន៍របស់យើង រស់នៅក្នុងព្រះយេស៊ូគ្រីស្ត ក្នុងព្រះជាម្ចាស់ដែលណែនាំឱ្យយើងទទួលអំណោយដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នាគឺជំនឿ ជំនឿណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច។ ហេតុនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសនៅក្នុងពេលវេលាកូវីដ-១៩នេះ ដែលយើងបានយកចិត្តទុកដាក់ធ្វើសង្គហៈ ចែកអំណោយដើម្បីបង្ហាញធម៌មេត្តាករុណាដល់បងប្អូនរបស់យើងដែលកំពុងរងទុក្ខលំបាក នេះផ្លែនៃជំនឿរបស់យើង។ ប្រសិនបើយើងគ្រាន់តែចែកអំណោយ បង្ហាញធម៌មេត្តាករុណា ដោយភ្លេចប្រភពរបស់យើង នោះយើងលែងជាព្រះសហគមន៍កាតូលិកទៀតទេ។ ដូច្នេះ ខ្ញុំជឿថាពេលវេលាដែលយើងកំពុងបើកដើម្បីធ្វើដំណើររួមជាមួយគ្នា ជាពេលវេលាមួយដើម្បីឱ្យយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ “ឱព្រះបិតាអើយ សូមប្រទានជំនឿរឹងមាំឱ្យខ្ញុំ ឱ្យព្រះសហគមន៍របស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំទាំងអស់គ្នាអាចធ្វើដំណើររួមជាមួយគ្នា និងឱ្យយើងរកឃើញអត្ថន័យនៃជីវិតរបស់យើង”។ អត្ថន័យនៃជីវិតរបស់យើង មើលឃើញនៅក្នុងគោលដៅគឺប្រកាសដំណឹងល្អ ដើម្បីឱ្យសេចក្តីសង្ឃឹម ដើម្បីឱ្យជីវិតរបស់ព្រះជាម្ចាស់ទៅនៅក្នុងគ្រប់ទីកន្លែងដែលយើងនៅសព្វថ្ងៃ។ តើអ្នកណាដែលត្រូវប្រកាសដំណឹងល្អ? តើជាលោកអភិបាលតែប៉ុណ្ណឹង តើជាលោកឪពុកតែប៉ុណ្ណឹង តើជាបងប្រុសបងស្រីតែប៉ុណ្ណឹង នេះមិនមែនជាព្រះសហគមន៍ទេ។ យើងបានឃើញ លូហ្គូដែលមាននៅក្នុងព្រះឈើឆ្កាង នៅក្រោមព្រះពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ នៃព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យើងបានឃើញប្រជារាស្ត្ររបស់ព្រះអង្គដែលកំពុងធ្វើដំណើរ។ ដែលមានកូនក្មេង យុវជនយុវនារី មីងពូ លោកតាលោកយាយ ជនមានពិការភាព បងស្រីបងប្រុស លោកឪពុក និងលោកអភិបាល យើងជាក្រុមគ្រួសារតែមួយដែលធ្វើដំណើររួមជាមួយគ្នា។ ធ្វើដំណើររួមជាមួយគ្នា មានន័យថាយើងធ្វើដំណើរជាមួយគ្នានៅក្នុងអំណរសប្បាយក្តី នៅក្នុងទុក្ខលំបាកក្តី។ ព្រឹកមិញ ខ្ញុំបានណែនាំឱ្យក្រុមយើងគិតអំពីអំណរសប្បាយសិនដោយសារអំណរសប្បាយណែនាំឱ្យយើងមានកម្លាំង ណែនាំឱ្យយើងមានសេចក្តីសង្ឃឹម។ ប្រសិនបើ យើងចេះតែមើលឧបសគ្គណែនាំឱ្យយើងធ្លាក់ទឹកចិត្ត នៅពេលយើងធ្លាក់ទឹកចិត្តយើងមិនដឹងថាធ្វើដូចម្តេចដើម្បីទៅមុខ។ ដូច្នេះ ថ្ងៃនេះខ្ញុំចាប់ផ្តើមឱ្យយើងរិះគិត តើអំណរសប្បាយរបស់យើងគឺអ្វីខ្លះ? ទោះបីកូវីដ-១៩ក៏ដោយខ្ញុំបានស្តាប់ក្រុមនីមួយៗ ទោះបីយើងមានព្រំដែនយ៉ាងច្រើន ប៉ុន្តែយើងបានឃើញព្រះសហគមន៍របស់យើងមានជីវិតដោយសារព្រះជាម្ចាស់ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងពោរពេញដោយសេចក្តីក្លាហាននិងកម្លាំងកាយកម្លាំងចិត្ត។ ហេតុនេះហើយ សម្រាប់យើងថ្ងៃនេះឱ្យយើងនឹកឃើញថា យើងទាំងអស់គ្នាយើងជាគ្រីស្តទូត។ មានន័យថា យើងទាំងអស់គ្នាពីកូនក្មេងដ៏តូចរហូតដល់លោកតាលោកយាយ បព្វជិតបព្វជីតា លោកឪពុក លោកអភិបាល គ្រប់ការិយាល័យនៅក្នុងភូមិភាគភ្នំពេញ យើងជាទូតរបស់ព្រះគ្រីស្តដើម្បីឱ្យយើងរួមគ្នាធ្វើដំណើរបំពេញគោលដៅរបស់យើងគឺប្រកាសដំណឹងល្អ។ ដើម្បីប្រកាសដំណឹងល្អនេះ យើងត្រូវការមានមធ្យោបាយគឺឱ្យយើងការពារថែរក្សាភាពតែមួយ អង្គតែមួយ ធ្លុងតែមួយ។ យើងមិនមែនជាគ្រួសារតែបាក់បែកគ្នា ដែលច្រណែនគ្នា គាត់មានអំណាច គាត់មានកម្លាំង យើងចេះតែប្រៀបធៀប។ ផ្ទុយទៅវិញ យើងដឹងថានៅក្នុងគ្រួសារម្នាក់ៗមានតួនាទី ម្នាក់ៗមានកម្លាំង ម្នាក់ៗត្រូវតែចូលរួម។
អភិបូជាបើកឆ្នាំសិក្សាថ្មីរបស់ទេវវិទ្យាល័យ សន្តយ៉ូហានម៉ារីវីយ៉ាណេ ភ្នំពេញថ្មី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ “ធ្វើជាទូតរបស់ព្រះគ្រីស្ត”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងបើកឆ្នាំសិក្សាថ្មីរបស់ទេវវិទ្យាល័យ សន្តយ៉ូហានម៉ារីវីយ៉ាណេ យើងបានទទួលដំណឹងល្អដែលបំភ្លឺយើងមែនទែន។ ជាពិសេសថ្ងៃនេះ យើងសប្បាយចិត្តស្តាប់លោកប៉ូលដែលនិយាយថា “បងប្អូនជាទីស្រឡាញ់ ខ្ញុំមិនខ្មាស់នឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្រ្គោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ គឺមុនដំបូងសាសន៍យូដា បន្ទាប់មកសាសន៍ក្រិច” ហើយបន្តមកទៀតជនជាតិខ្មែរ។ ហេតុនេះហើយ យើងបានចូលនៅក្នុងទីជម្រៅនៃបេសកកម្មរបស់យើង ជាពិសេសនៅក្នុងខែតុលានេះ ជាខែដែលយើងត្រូវអធិដ្ឋានដើម្បីឱ្យព្រះសហគមន៍យកចិត្តទុកដាក់ថែមទៀត ក្នុងការប្រកាសដំណឹងល្អ។ ប៉ុន្តែ ការប្រកាសដំណឹងល្អណែនាំឱ្យយើងត្រូវតែមើលឃើញ អ្វីៗដែលភ្នែករបស់យើងទូទៅមើលមិនឃើញ។ នៅក្នុងទំនុកតម្កើង “ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់ អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត របស់ព្រះអង្គ”។ ប្រសិនបើ យើងចេះបើកភ្នែកយើងអាចមើលឃើញយ៉ាងជាក់ស្តែង អំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងប្រចាំ។ តាមរយៈអាកាសវេហាស៍ តាមរយៈអ្វីៗដែលព្រះជាម្ចាស់បានបង្កើត តាមស្នាដៃរបស់ព្រះអង្គនៅកន្លែងនីមួយៗ នៅក្នុងជីវិតរបស់យើងប្រចាំ។ ប៉ុន្តែ ប្រហែលជាពេលវេលាដើម្បីសួរខ្លួនឯងដែរ តើយើងបានមើលឃើញសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់ នៅក្នុងពិភពលោក នៅក្នុងជីវិតរបស់យើងឬទេ? តើយើងធ្វើដូចម្តេចដើម្បីណែនាំឱ្យបងប្អូនឯទៀតៗ អាចមើលឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងពិភពរបស់យើងបច្ចុប្បន្ននេះ និងស្នាព្រះហស្តរបស់ព្រះអង្គនៅក្នុងពិភពលោកសព្វថ្ងៃដែរ? “ដោយសារខ្ញុំមិនខ្មាស់នឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្រ្គោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ”។ គោលដៅនៃជីវិតរបស់យើងគឺហ្នឹង មនុស្សសុចរិតដោយសារជំនឿយើងមានជីវិត យើងចង់មានជីវិត ជីវិតរបស់យើងយើងអាចទទួលនៅក្នុងជំនឿទៅលើព្រះអង្គតែម្តង។ បងប្អូនជាទីស្រឡាញ់ នៅក្នុងរយៈពេលប៉ុន្មានខែដែលយើងរស់នៅក្នុងបរិយាកាសនៃជំងឺកូវីដ-១៩ ខ្ញុំគិតថាសម្រាប់កូនសិស្សលោកអភិបាលក៏ជាពេលវេលាមួយដើម្បីគិតពិចារណាដែរ។ តើនៅក្នុងរដូវកូវីដ-១៩យើងបានរៀនអ្វីខ្លះ? តើយើងបានរៀនអ្វីខ្លះនៅក្នុងជិវិតរបស់យើងជាអ្នកប្រកាសដំណឹងល្អ? តើយើងបានរៀនអ្វីខ្លះនៅក្នុងជីវិតរបស់យើង ដែលកំពុងត្រៀមខ្លួនទៅជាបូជាចារ្យបម្រើព្រះសហគមន៍ និងបម្រើមនុស្សលោក? ប្រកាសដំណឹងល្អដើម្បីឱ្យមនុស្សយ៉ាងច្រើនទទួលជីវិត គឺជីវិតអស់កល្បជានិច្ច។ ខ្ញុំគិតថាយើងទាំងអស់គ្នាបានរៀនយ៉ាងតិច៣ចំណុចដ៏សំខាន់គឺ៖ ចំណុចទី១ យើងបានរៀនអំពីសារៈសំខាន់នៃទំនាក់ទំនង ប្រសិនបើយើងបាត់បង់ទំនាក់ទំនងផ្ទាល់ តើយើងធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អ? ប្រសិនបើយើងបាត់បង់ទំនាក់ទំនងផ្ទាល់ តើយើងធ្វើដូចម្តេចដើម្បីឱ្យការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ដំណឹងល្អដែលយើងបានស្តាប់ថ្ងៃនេះ ទៅដល់មនុស្សយ៉ាងពិតប្រាកដ? ពិតមែនយើងមានមធ្យោបាយទំនើបៗច្រើន យើងអាចប្រជុំ/សិក្ខាសាលាពីចម្ងាយ យើងមានហ្វេសបុក យើងមានយូធូប យើងមានការផ្សាយអភិបូជាពីចម្ងាយ យើងមានកម្មវិធីច្រើនដើម្បីប្រកាសដំណឹងល្អ។ តាមរយៈមធ្យោបាយទាំងអស់នេះ តើយើងអាចប្រកាសដំណឹងល្អដល់ណា? ជួនកាលមានរាប់ម៊ឺននាក់ដែលមើល ប៉ុន្តែពេលមានរាប់ម៊ឺននាក់ដែលមើលគឺនៅពេលយើងពិចារណាអំពីរឿងប្លែក ដូចជាវប្បធម៌ របាំ…។ ប៉ុន្តែ នៅពេលយើងចូលនៅក្នុងជំនឿយ៉ាងជ្រៅ ពិបាកដើម្បីឱ្យគេចូលមើល។ ដោយសារការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូ គឺព្រះអង្គបានដើរពីភូមិមួយទៅភូមិមួយ ព្រះអង្គទៅជួបជាមួយមហាជន ព្រះអង្គអង្គុយជាមួយក្រុមសាវ័ក ព្រះអង្គចាប់ដៃអ្នកជំងឺ ព្រះអង្គនៅជាមួយអ្នកបាប ព្រះអង្គហូបបាយជាមួយគេ។ ហេតុនេះហើយ ទំនាក់ទំនងផ្ទាល់មានសារៈសំខាន់បំផុត ដែលយើងយល់ថានៅរដូវកូវីដ-១៩នេះ ណែនាំឱ្យយើងបាត់ទំនាក់ទំនងជាមួយបងប្អូនឯទៀតៗ។ តួនាទីរបស់យើង គឺណែនាំឱ្យដំណឹងល្អទៅដល់ជីវិតរបស់បងប្អូនឯទៀតៗ តាមរយៈ ZOOM ហ្វេសបុក យូធូប តាមរយៈទំនាក់ទំនងសប្បនិមិត្តមិនអាចចូលដល់ជីវិតបងប្អូនបានទេ។ ព្រះសហគមន៍របស់យើង បានរីកចម្រើនពីសម័យដំបូងមុនគេបង្អស់ជាមួយសាសន៍យូដា បន្ទាប់មកសាសន៍ក្រិច បន្ទាប់មកសាសន៍រ៉ូមុំាង បន្ទាប់មកអឺរ៉ុប អាមេរិក អាហ្រ្វិច អាស៊ី។ បានទៅដល់កន្លែងទាំងនោះ ដោយសារអ្នកប្រកាសដំណឹងល្អបានធ្វើដំណើរទៅដល់កន្លែង។ ការធ្វើដំណើរពីដើម គឺថ្មើរជើង ក្រោយមកជិះកប្បាល់ទឹក ក្រោយមកទៀតជិះយន្តហោះ ប៉ុន្តែយើងបានធ្វើដំណើរទៅដល់ទីកន្លែង ដើម្បីបង្កើតទំនាក់ទំនង។ បង្កើតទំនាក់ទំនងដូចព្រះយេស៊ូពីដើម អង្គុយជាមួយស្ត្រីសាសន៍សាម៉ារី ដើម្បីបង្ហាញប្រសិនបើនាងដឹងអំពីអំណោយទានរបស់ព្រះជាម្ចាស់។ ដូច្នេះ បងប្អូនជាទីស្រឡាញ់យើងត្រូវការថែរក្សាទំនាក់ទំនងតទៅទៀត ដោយយល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដំណឹងល្អរបស់ព្រះជាម្ចាស់អាចចូលនៅក្នុងដួងចិត្តរបស់បងប្អូនឯទៀតៗបាន លុះត្រាតែយើងអង្គុយដើម្បីជួបគ្នា ដើម្បីបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ។ ចំណុចទី២ នៅក្នុងរដូវកូវីដ-១៩នេះយើងបានយល់ដែរ អំពីសារៈសំខាន់នៃការសិក្សា ដោយសារនៅពេលយើងខ្វះយើងយល់អំពីអ្វីដែលមានសារៈសំខាន់។ នៅពេលរដ្ឋាភិបាលប្រកាសបិទសាលារៀនទាំងអស់ សិស្សសាលាត្រូវរៀនពីចម្ងាយ មានមួយចំនួនអាចរៀនបាន មួយចំនួនទៀតមិនអាចរៀនបាន។ ថ្ងៃនេះ នៅក្នុងការប្រជុំជាមួយលោកបូជាចារ្យភូមិភាគភ្នំពេញ យើងបានស្តាប់អំពីរបាយការណ៍របស់ការិយាល័យសិក្សាកាតូលិកភូមិភាគភ្នំពេញ។ ឃើញថា មានសាលាមត្តេយ្យមួយចំនួនបាត់កូនក្មេងច្រើន មានកូនក្មេងមួយចំនួនដែលបាត់បង់ការសិក្សាមួយឆ្នាំពីរឆ្នាំ នេះណែនាំឱ្យយើងឈឺចិត្តណាស់។ ប៉ុន្តែ ការសិក្សារបស់និស្សិតទេវវិទ្យាល័យមិនដែលបាត់មួយម៉ោង នេះដោយសារយើងបានរៀនពីចម្ងាយផង លោកមកបង្រៀនផ្ទាល់ផង ខ្ញុំសូមអរគុណដល់លោកគ្រូដែលបានយកចិត្តទុកដាក់បង្រៀន។ ការសិក្សាសំខាន់ណាស់
អភិបូជាអាទិត្យទី២៨នៃរដូវធម្មតា ពីព្រះសហគមន៍សន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ “តើត្រូវធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ច?”
“លោកគ្រូដ៏សប្បុរសអើយ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក?” បងប្អូនជាទីស្រឡាញ់ សំណួរដែលយើងបានស្តាប់ថ្ងៃនេះ ជាសំណួរដែលណែនាំឱ្យយើងចូលក្នុងរឿងដ៏មានសារៈសំខាន់បំផុត នៃជីវិតរបស់យើងលើផែនដីនេះ។ គោលដៅនៃជីវិតយើង អនាគតនៃជីវិតយើង ផ្លូវនៃជីវិតយើងទៅដល់ណា។ បុរសម្នាក់ដែលបានសួរទៅព្រះយេស៊ូថា តើត្រូវធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក? ណែនាំឱ្យយើងយល់ថា អនាគតរបស់យើង គោលដៅនៃជីវិតរបស់យើងគឺទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក។ នេះជាសំណួរដែលត្រូវតែណែនាំឱ្យយើងគិតពិចារណា ជាពិសេសពីប៉ុន្មានខែដែលយើងភ្ជាប់ជាមួយកូវីដ-១៩។ យើងបានឃើញ ទាំងនៅប្រទេសកម្ពុជាទាំងនៅក្នុងពិភពលោក មានជាង៤លានកន្លះដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩។ ពេលយើងបានឃើញមានកូនក្មេង អ្នកជំងឺដែលក្មេងៗ អ្នកខ្វះម្ហូបអាហារ អ្នកខ្វះគ្រូពេទ្យដើម្បីព្យាបាល ឬដោយសារសង្រ្គាម ដែលបណ្តាលឱ្យពួកគេទទួលមរណៈភាពមុនអាយុ។ ណែនាំឱ្យយើងត្រូវតែយល់ សំណួរនេះមិនមែនជាសំណួរសម្រាប់ចាស់ៗ សំណួរនេះមិនមែនសម្រាប់មនុស្សដែលកំពុងរស់នៅនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតផ្ទាល់ខ្លួន ដោយសារជិតផុតអាយុ សំណួរនេះជាសំណួរសម្រាប់យើងទាំងអស់គ្នា។ ពីថ្ងៃដែលយើងបានទទួលអគ្គសញ្ញាជ្រមុជទឹក យើងបានសុំជំនឿដើម្បីទទួលជីវិតអស់កល្បជានិច្ច។ សំណួរដែលមានថ្ងៃនេះសម្រាប់យើង តើយើងធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ច? យើងមិនទុកសំណួរនេះសម្រាប់ចាស់ជរា។ តាមពិត នៅក្នុងព្រះសហគមន៍កាតូលិករបស់យើង យើងបានឃើញទាំងក្មេងៗ ទាំងយុវជនយុវនារី ទាំងមនុស្សពេញវ័យ ដែលបានចូលអភិបូជាជារៀងរាល់អាទិត្យ ដែលស្តាប់ព្រះបន្ទូលជារៀងរាល់អាទិត្យ។ ជាព្រះបន្ទូលដ៏មានជីវិត ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២ថ្ងៃនេះ “ជាព្រះបន្ទូលដ៏មានជីវិត ដែលមុតជាងដាវមុខពីរ”។ ព្រះបន្ទូលដែលណែនាំឱ្យយើងភ្ញាក់ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះហើយជំនឿរបស់យើង សាសនារបស់យើងមិនទុកសម្រាប់ចាស់ៗ ដែលចង់ធ្វើបុណ្យនៅក្នុងជីវិតចុងក្រោយរបស់គាត់ផ្ទាល់។ ផ្ទុយទៅវិញ ជាសាសនាដែលចូលនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីណែនាំឱ្យយើងគិតពិចារណា មូលហេតុអ្វីខ្ញុំដើរតាមព្រះយេស៊ូ? មូលហេតុអ្វីខ្ញុំបានចូលនៅក្នុងព្រះសហគមន៍? មូលហេតុអ្វីខ្ញុំបានសុំទទួលពិធីជ្រមុជទឹក? ចម្លើយយើងមាន ដោយសារយើងសុំមានជំនឿ ជំនឿណែនាំឱ្យខ្ញុំទទួលជីវិតអស់កល្បជានិច្ច នេះជាគោលដៅនៃជីវិតរបស់យើង។ បងប្អូនជាទីស្រឡាញ់ សំណួរដែលយើងស្តាប់ថ្ងៃនេះជាសំណួរដែលណែនាំឱ្យយើង ចូលនៅក្នុងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់យើងបច្ចុប្បន្ននេះ។ នៅពេលយើងស្តាប់ចម្លើយយើងដឹងថា ទី១ កុំសម្លាប់មនុស្ស ទី២ កុំប្រព្រឹត្តអំពើផិតក្បត់ ទី៣ កុំលួចទ្រព្យសម្បត្តិរបស់គេ ទី៤ កុំនិយាយកុហក ទី៥ សូមគោរពមាតាបិតា។ នេះជាវិន័យមូលដ្ឋានទាំង៥ ដែលយើងត្រូវតែយកចិត្តទុកដាក់ដើម្បីដើរតាមព្រះយេស៊ូ ដើម្បីដើរតាមព្រះជាម្ចាស់ និងជាពិសេសដើម្បីរកឃើញជីវិតអស់កល្បជានិច្ច។ តាមពិត ថ្ងៃនេះព្រះយេស៊ូបានណែនាំឱ្យយើងគិតពិចារណាថែមទៀត ដោយសារបុរសនោះដែលបានគោរពវិន័យពីដើមរៀងមក ប៉ុន្តែគាត់បានស្តាប់ព្រះបន្ទូលមួយដែលណែនាំឱ្យគាត់ព្រួយចិត្ត។ ព្រះបន្ទូលនេះក៏សម្រាប់យើងថ្ងៃនេះដែរ “នៅខ្វះកិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺអញ្ជើញទៅលក់អ្វីៗដែលមានហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ”។ ដូច្នេះ នៅក្នុងនេះយើងមានចំណុចដ៏សំខាន់ គឺដើម្បីទទួលជីវិតអស់កល្បជានិច្ច យើងមិនអាចភ្ជាប់ជាមួយទ្រព្យសម្បត្តិនៃលោកិយ មិនអាចជាប់ដោយមានចិត្តលោភលន់ ចង់បានប្រមូលសម្រាប់យើងថែមទៀតនិងថែមទៀត។ ផ្ទុយទៅវិញ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា សូមលក់ទ្រព្យសម្បត្តិទាំងអស់នឹងចែកទៅអ្នកក្រីក្រ មានន័យថាណែនាំឱ្យយើងគិតដល់បងប្អូនឯទៀតៗជានិច្ច ណែនាំឱ្យយើងចែករំលែកជាមួយមនុស្សដែលខ្វះខាតជាងយើង។ ដូច្នេះ កុំឱ្យយើងទៅជាមនុស្សដែលពោរពេញដោយចិត្តលោភលន់ចង់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ នេះតែប៉ុណ្ណឹងមិនទាន់ល្មមទេ ចុងក្រោយព្រះយេស៊ូបានណែនាំឱ្យយើងដើរតាមព្រះយេស៊ូតែម្តង។ ដូច្នេះ ប្រសិនបើយើងពិចារណាអំពីដំណើរដែលបុរសនោះត្រូវតែធ្វើ ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតកជាមួយព្រះយេស៊ូគឺ៖ ទី១ គោរពវិន័យដ៏សំខាន់ (កុំសម្លាប់ជីវិត កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហក សូមគោរពមាតាបិតា)។ នេះជាអ្វីដែលយើងត្រូវការធ្វើ ដើម្បីរស់នៅយ៉ាងសុខដុមរមនា ពោរពេញដោយសេចក្តីសុខសាន្តនៅក្នុងសង្គម។ ដើម្បីរស់នៅក្នុងសង្គម ប្រសិនបើយើងទាំងអស់គ្នាយើងគោរពមូលដ្ឋាននៃវិន័យនេះ ណែនាំឱ្យសង្គមរបស់យើងពោរពេញដោយសេចក្តីសុខ។ ដោយសារយើងដឹងថា យើងមិនសម្លាប់គេ យើងមិនលួចទ្រព្យសម្បត្តិគេ យើងមិនប្រព្រឹត្តអំពើផិតក្បត់ យើងមិននិយាយកុហក យើងគោរពមាតាបិតា ល្មមអាចធ្វើឱ្យសង្គមរបស់យើងមានសេចក្តីសុខមែន។ ទី២ យើងធ្វើដូចម្តេចដើម្បីគិតដល់បងប្អូនឯទៀតៗដែលកំពុងពិបាក ដូច្នេះមិនមែនតែណែនាំឱ្យយើងមានទំនាក់ទំនងយ៉ាងស្រួលជាមួយអ្នកដទៃ ឱ្យយើងចេះគោរពធម៌វិន័យ ឱ្យចេះគោរពសីលធម៌ ឱ្យយើងចេះនឹកឃើញដោយមានចិត្តអាណិតមេត្តា។ ចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ ដូចព្រះយេស៊ូមានព្រះហឫទ័យមេត្តា។ ថ្ងៃនេះ យើងបានស្តាប់ពាក្យមួយដែលណែនាំឱ្យយើងត្រូវតែទទួលបានភាពកក់ក្តៅមែនទែន គឺព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់គាត់ ”នៅពេលនោះព្រះយេស៊ូទតមើលទៅគាត់ នឹងព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់គាត់ មុនព្រះយេស៊ូអប់រំគាត់ថែមទៀត”។ ព្រះយេស៊ូបានអប់រំ ឱ្យយើងចេះនឹកឃើញដល់បងប្អូនឯទៀតៗ ឱ្យយើងចេះនឹកឃើញដល់មនុស្សដែលកំពុងខ្វះខាត មនុស្សដែលកំពុងពិបាក ឱ្យយើងមានចិត្តអាណិតមេត្តាដល់អ្នកដទៃ។ ទី៣ ដើម្បីរស់នៅក្នុងសេចក្តីសុខក្នុងចិត្តរបស់យើង យើងគោរពវិន័យដើម្បីឱ្យសង្គមរបស់យើងមានសុខដុមរមនា យើងនឹកឃើញដល់បងប្អូនឯទៀតៗដោយមានចិត្តអាណិតមេត្តា និងយើងយកព្រះយេស៊ូជាទីពឹងតែម្តង។ នៅពេលយើងលក់ទ្រព្យសម្បត្តិរបស់យើងទាំងអស់ យើងដើរតាមព្រះយេស៊ូ
អាទិត្យទី២៨នៃរដូវធម្មតាឆ្នាំខ
យុវបុរសម្នាក់បានសួរព្រះយេស៊ូថា៖តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមរតក?ព្រះយេស៊ូបានពន្យល់គាត់ថា៖ទីមួយ គឺមានតែព្រះជាម្ចាស់ទេដែលសប្បុរស។ទីពីរ គឺត្រូវធ្វើតាមវិន័យផ្សេងៗ។ទីបី គឺទៅលក់ទ្រព្យសម្បត្តិហើយចែកទានដល់អ្នកក្រីក្រ និងដើរតាមព្រះអង្គ។ សំណួររបស់យុវបុរសនោះ ក៏ជាសំណួររបស់យើងគ្រប់គ្នាដែរ។តើនរណាមិនចង់បានជីវិតអស់កល្បជានិច្ច?តើត្រូវធ្វើអ្វីខ្លះដើម្បីបានជីវិតនេះ?ជីវិតអស់កល្បជានិច្ចនេះ គ្មានមនុស្សណាម្នាក់អាចយកវាបានដោយកម្លាំងខ្លួនឯងនោះឡើយ ព្រោះវាជាអំណោយរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ គ្មានព្រះជាម្ចាស់ជីវិតមនុស្សយើងដូចជាទទេ។ ហេតុនេះដើម្បីរស់នៅអោយបានសមរម្យជាសាវ័ករបស់ព្រះអង្គ អ្វីៗទាំងអស់ដែលយើងមាន អំពើល្អទាំងអស់ដែលយើងបានធ្វើ បើគ្មានព្រះយេស៊ូគង់នៅជាមួយទេ ខ្លួនយើងហាក់ដូចជាគ្មានអ្វីនៅសល់សោះ។ ចូលក្នុងជីវិតអស់កល្បជានិច្ច គឺចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មនុស្សធ្វើមិនកើតទេ ប៉ុន្តែព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន។ ព្រះបន្ទូលនៅថ្ងៃនេះ ចង់ដាស់ស្មារតីយើងឲ្យភ្ញាក់ឡើង ដើម្បីគិតពិចារណាអំពីទង្វើរបស់យើង តើយើងបានធ្វើអ្វីដើម្បីទទួលជីវិតអស់កល្បជានិច្ច? អ្វីដែលព្រះយេស៊ូសុំឲ្យយើងធ្វើនៅថ្ងៃនេះគឺ ប្រាថ្នាចង់ឲ្យយើងដើរតាមព្រះអង្គ។ ព្រះយេស៊ូចង់ប្រទានឲ្យយើងមានសេរីភាពពិតប្រាកដ និងជីវិតអស់កល្បជានិច្ច។អាម៉ែន៕ ប្រភព៖ Sopheap Chin (អ្នករាយការណ៍ព័ត៌មានពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី)