ធម្មទេសនា
អភិបូជាសន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ “ទេវទូតបានជួយថែរក្សាយើង”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលព្រះសហគមន៍ឱ្យយើងគោរពអគ្គទេវទូតដែលមាន សន្តមីកាអែល ដែលជាស្តេចនៃទេវទូតទាំងឡាយ។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី១ មីកាអែលដែលបានយកឈ្នះមារសាតាំងឱ្យចេញពីស្ថានបរមសុខ ដើម្បីឱ្យមារសាតាំងឈប់រំខានមនុស្សលោក និងណែនាំឱ្យមនុស្សវង្វេងតទៅទៀត។ ថ្ងៃនេះយើងគោរពសន្តកាព្រីអែល ដែលជាអគ្គទេវទូតរបស់ព្រះជាម្ចាស់ ដោយបានណែនាំព្រះបន្ទូលរបស់ព្រះអង្គ។ ជាពិសេសដល់ព្រះនាងម៉ារី ឱ្យធ្វើជាមាតារបស់ព្រះជាម្ចាស់ ឱ្យធ្វើជាមាតារបស់ព្រះយេស៊ូ។ យើងមានសន្តរ៉ាហ្វាអែល ដែលជាអគ្គទេវទូតមួយរូបដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាព្រះអង្គម្ចាស់នៃក្រុមទេវទូតទាំងឡាយ។ ដូច្នេះ ថ្ងៃនេះយើងមើលឃើញថាព្រះយេស៊ូបានណែនាំឱ្យយើងស្គាល់ដល់ក្រុមទេវទូត ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស”។ នៅក្នុងប្រពៃណីកាតូលិក ទេវទូតបានជួយថែរក្សាការពារយើង រៀងៗខ្លួនយើងមានទេវទូតមួយរូបដែលការពារថែរក្សាយើង។ នៅក្នុងចំណោមមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាទេវទូតដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យយើងស្តាប់ឮ ដើម្បីឱ្យយើងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គម្ចាស់ជានិច្ច។ ដូច្នេះ ថ្ងៃនេះយើងអធិដ្ឋានដើម្បីឱ្យក្រុមទេវទូត ជាពិសេសមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ថែរក្សាជីវិតរបស់យើង ថែរក្សាពិភពរបស់យើង។ ឱ្យយើងរួមគ្នាយកឈ្នះសង្រ្គាម យកឈ្នះអំពើអាក្រក់ ជាពិសេសយកឈ្នះជំងឺកូវីដ-១៩ ដើម្បីឱ្យជីវិតរបស់យើងអាចទៅជាជីវិតដែលពោរពេញដោយសិរីរុងរឿងនៅក្នុងពន្លឺរបស់ព្រះយេស៊ូគ្រីស្ត។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ
អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង”
ម្តាយនៃចៅអធិរាជ កុងស្តង់តាំង នៅឆ្នាំ៣២៦ ឈ្មោះ ហេឡេន គាត់បានធ្វើបូជនីយចរទៅដីដ៏វិសុទ្ធ ទៅទីក្រុងយេរូសាឡឹម តាមប្រពៃណី។ នៅពេលនោះ គាត់បានរកឃើញឈើឆ្កាងដែលគេបានប្រើដើម្បីឆ្កាងព្រះយេស៊ូ ក្រោយមកគាត់បានសាងសង់ព្រះវិហារមួយនៅលើឈើឆ្កាងនេះ ជាទីតាំងដែលគេបានឆ្កាងព្រះយេស៊ូ។ ចាប់ពីពេលនោះមក នៅថ្ងៃទី១៤ ខែកញ្ញា ជាថ្ងៃដែលយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង។ នៅពេលយើងបញ្ចូលពាក្យទាំងពីរ “ព្រះឈើឆ្កាង” និង “សិរីរុងរឿង” ដូចជាមិនសូវស៊ីគ្នាទេ។ ឈើឆ្កាងជានិមិត្តរូបនៃសេចក្តីស្លាប់ ឈើឆ្កាងជានិមិត្តរូបនៃបរាជ័យ ដូចជាជីវិតរបស់ព្រះយេស៊ូបានបរាជ័យហើយ។ ព្រះយេស៊ូបានប្រកាសដំណឹងល្អ បានខិតខំធ្វើអំពើល្អ បានខិតខំជួយអ្នកក្រីក្រ ជួយអ្នកជំងឺ មានមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូពោរពេញដោយសេចក្តីសង្ឃឹម។ ចុងក្រោយ ព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាង ដែលជាសញ្ញាសម្គាល់នៃអំពើឃោរឃៅ គេទុកសម្រាប់មនុស្សដែលពោរពេញដោយអំពើបាប ដូចជាឃាតករ មនុស្សដែលអាក្រក់បំផុត។ ហេតុនេះហើយ ឈើឆ្កាងជាសញ្ញានៃការបរាជ័យរបស់ព្រះយេស៊ូគ្រីស្ត។ ប៉ុន្តែ ថ្ងៃនេះយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង សិរីរុងរឿងដោយសារឈើឆ្កាងនេះព្រះបិតាបានណែនាំឱ្យព្រះយេស៊ូមានជីវិតរស់ឡើងវិញ។ ព្រះជាម្ចាស់ បានណែនាំឱ្យព្រះយេស៊ូឈរឡើង ភ្ញាក់ពីចំណោមមនុស្សស្លាប់ទាំងអស់។ ព្រះឈើឆ្កាង ជាសញ្ញារបស់យើងជាគ្រីស្តបរិស័ទ ជាសញ្ញានៃទុក្ខលំបាករបស់ព្រះយេស៊ូ ដែលបានប្រមូលទុក្ខលំបាករបស់យើងទាំងអស់នៅក្នុងឈើឆ្កាងហ្នឹង ប៉ុន្តែក៏ជាសញ្ញានៃជីវិតអស់កល្បជានិច្ច។ ថ្ងៃនេះ យើងបានស្តាប់ព្រះបន្ទូលដែលត្រូវតែជាប់ជាមួយយើងជានិច្ច “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរូបរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច”។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ មនុស្សលោកសព្វថ្ងៃ មនុស្សលោកដែលមានទុក្ខលំបាក មនុស្សដែលកំពុងប្រឆាំងនឹងជំងឺកូវីដ-១៩។ មនុស្សលោកដែលជួនកាលបាត់បង់សេចក្តីសង្ឃឹម គឺមនុស្សលោកនេះដែលព្រះយេស៊ូស្រឡាញ់ ជាមនុស្សលោកនេះដែលព្រះជាម្ចាស់ស្រឡាញ់។ ដោយសារមនុស្សលោកនេះ ដែលព្រះយេស៊ូបានយាងមកដើម្បីសង្រ្គោះឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ហេតុនេះហើយ ការបរាជ័យរបស់យើង ការពិបាកចិត្តរបស់យើងទៅជាភាពជោគជ័យដូចសន្តប៉ូលបាននិយាយ “នៅពេលខ្ញុំធ្លាក់អស់ហើយ នៅពេលខ្ញុំខ្សោយបំផុត គឺពេលវេលាហ្នឹងខ្ញុំខ្លាំងបំផុត ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ”។ ព្រះយេស៊ូដែលសោយទិវង្គតលើឈើឆ្កាង ណែនាំឱ្យយើងចូលនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដើម្បីរកឃើញជីវិតនិងពន្លឺនៅក្នុងជីវិតរបស់យើងបច្ចុប្បន្ននេះ។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ
អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងមានសំណួរពិសេសដែលចេញពីព្រះយេស៊ូតែម្តង ព្រះអង្គមានព្រះបន្ទូលទៅគេថា “តើមនុស្សទាំងឡាយថាខ្ញុំជានរណា?”។ មនុស្សទាំងឡាយ ប្រសិនបើយើងទៅសួរដល់ប្រជាជនកម្ពុជាដែលជាពុទ្ធបរិស័ទ ឬឥស្លាមបរិស័ទ ថា តើព្រះយេស៊ូជានរណា? គេធ្លាប់ឮអំពីព្រះយេស៊ូដែរដូច្នេះប្រហែលគេមានចម្លើយមួយ ជាមនុស្សអស្ចារ្យ ជាអ្នកបង្កើតសាសនា ជាមនុស្សម្នាក់ដែលបានជួយអ្នកក្រីក្រយ៉ាងច្រើន ជាមនុស្សម្នាក់ដែលជាតំណាងរបស់ព្រះជាម្ចាស់លើផែនដីនេះ… នេះជាចម្លើយទូទៅ។ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់ជាពិសេសយុវជនយុវនារី ថ្ងៃនេះយើងមានព្រះបន្ទូលមួយសម្រាប់យើងផ្ទាល់។ ថ្ងៃនេះ ព្រះយេស៊ូបានសួរដល់យើងដែលជាគ្រីស្តបរិស័ទ ជាសាវ័ករបស់ព្រះយេស៊ូ ចុះអ្នករាល់គ្នាវិញតើអ្នករាល់គ្នាថាខ្ញុំជានរណា? ខ្ញុំមិនអាចឆ្លើយជំនួសបងប្អូនទេ យើងរៀងៗខ្លួនយើងមានចម្លើយរបស់យើង។ ខ្ញុំចាំបានថា នៅពេលខ្ញុំរៀននៅវិទ្យាល័យថ្នាក់ទី១១ យើងមានម៉ោងរៀនអំពីសាសនាលោកគ្រូបានសួរថា សម្រាប់យើងផ្ទាល់តើព្រះយេស៊ូជានរណា? នៅពេលនោះ ដើម្បីបានចម្លើយខ្ញុំបានស្រាវជ្រាវក្នុងសៀវភៅយ៉ាងច្រើនរបស់ឪពុកខ្ញុំ ខ្ញុំបានសរុបសេចក្តីដែលខ្ញុំបានទទួលពីសៀវភៅទាំងនោះ ព្រះយេស៊ូជាព្រះគ្រីស្ត ព្រះយេស៊ូជាព្រះមេស៊ី ព្រះយេស៊ូបានធ្វើការអស្ចារ្យ…។ នៅពេលនោះ ខ្ញុំមិនទាន់មានចម្លើយផ្ទាល់ខ្លួនរបស់ខ្ញុំទេ ព្រោះទាំងនេះជាចម្លើយដែលចេញពីចំណេះដឹងច្រើនជាង។ តាមពិត បន្តិចម្តងៗខ្ញុំបានចូលនៅក្នុងបទពិសោធផ្ទាល់ជាមួយព្រះយេស៊ូ ព្រះយេស៊ូមិនមែនជាព្រះយេស៊ូដែលយើងបានរៀននៅក្នុងម៉ោងអប់រំជំនឿ ព្រះយេស៊ូមិនមែនជាមនុស្សម្នាក់ដែលយើងអាចស្គាល់ដោយគ្រាន់តែអានប្រវត្តិសាស្ត្របានទេ។ ព្រះយេស៊ូជាព្រះជាម្ចាស់ដែលបានចាប់កំណើតជាមនុស្ស ដែលណែនាំឱ្យយើងចូលនៅក្នុងជីវិតរបស់ព្រះអង្គ។ ហេតុនេះហើយ បន្តិចម្តងៗនៅក្នុងជីវិតរបស់យើងផ្ទាល់ យើងចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយព្រះយេស៊ូ។ ដូចពីយប់មិញ នៅពេលយើងអង្គុយក្បែរឈើឆ្កាង ដូចនៅប៉ុន្តែកន្លែងយើងអង្គុយនៅក្បែរព្រះកាយ ដូចនៅពេលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពេលវេលាដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ជាមួយព្រះយេស៊ូ។ ហេតុនេះហើយ ចម្លើយរបស់យើងមិនចេញពីចំណេះដឹងមួយ មិនចេញពីសៀវភៅដែលស្តីអំពីព្រះយេស៊ូ ប៉ុន្តែចេញពីបទពិសោធផ្ទាល់ដែលយើងមាននៅក្នុងជីវិតរបស់យើង។ ចម្លើយដែលយើងបានទទួលពីលោកសិលាថា “លោកជាព្រះគ្រីស្ត” នៅពេលលោកសិលាបានឆ្លើយដូចនេះមិនមែនជាចម្លើយដែលមកពីចំណេះដឹងរបស់គាត់ មិនមែនជាចម្លើយនៅក្នុងការអប់រំជំនឿដែលគាត់បានទទួល។ ប៉ុន្តែ ជាចម្លើយដែលមកពីជំនឿរបស់គាត់ដែលគាត់បានទទួលពីព្រះជាម្ចាស់ផ្ទាល់។ ផ្ទាល់ខ្លួនគាត់មិនអាចមានចម្លើយដូចនេះបានទេ ប៉ុន្តែដោយសារគាត់មានបទពិសោធជាមួយព្រះយេស៊ូ ដើរជាមួយព្រះយេស៊ូ ហូបបាយជាមួយព្រះយេស៊ូ អធិដ្ឋានជាមួយព្រះយេស៊ូ ស្តាប់ព្រះយេស៊ូបង្រៀន មើលព្រះយេស៊ូបង្ហាញការអស្ចារ្យ ជួយអ្នកក្រីក្រ ជួយព្យាបាលអ្នកជំងឺ ជួយផ្តល់សេចក្តីសង្ឃឹមឱ្យប្រជាជន ជួយឱ្យម្តាយក្មេកគាត់ (លោកសិលា) បានជាពីជំងឺ គាត់បានឃើញផ្ទាល់។ នៅពេលគាត់បានឆ្លើយថា “ព្រះយេស៊ូជាព្រះគ្រីស្ត” មានន័យថាព្រះយេស៊ូជាព្រះសង្រ្គោះដែលណែនាំឱ្យយើងមានជីវិត។ បងប្អូនជាទីស្រឡាញ់ នៅក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ យើងបានចែករំលែកបទពិសោធរបស់យើងដែរ។ គ្រប់បទពិសោធដែលយើងចែក ចេញពីបទពិសោធជាក់ស្តែងនៅក្នុងជីវិតយើង អំណរសប្បាយ សុបិន ទុក្ខលំបាក ការភ័យខ្លាច ការសង្ស័យ នេះជាបទពិសោធរបស់យើងទាំងអស់។ ប៉ុន្តែ នៅថ្ងៃទីមួយក្នុងអត្ថបទអេសាយបានបង្ហាញអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់យើង។ ខ្ញុំបានឱ្យប្អូនរំលឹកដល់ថ្ងៃដែលចាប់កំណើតនៅលើផែនដីនេះ ដែលយើងបានទទួលជីវិតពីឪពុកម្តាយមែន ប៉ុន្តែដែលយើងទទួលជីវិតពីព្រះជាម្ចាស់។ ខ្ញុំបានណែនាំឱ្យបងប្អូនដែលទទួលអគ្គសញ្ញាជ្រមុជទឹកហើយ ឱ្យយើងនឹកឃើញដល់ថ្ងៃដែលយើងបានទទួលពិធីជ្រមុជទឹក ជាថ្ងៃដែលយើងទទួលយ៉ាងឱឡារិក ជាឋានៈពិសេសជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ជាថ្ងៃដែលយើងបានបំពាក់ព្រះយេស៊ូ។ នេះទាំងអស់ ជាបទពិសោធដែលយើងបានធ្វើ នៅក្នុងបទពិសោធ។ តាមពិតប្រសិនបើ យើងបើកភ្នែករបស់យើង បើកដួងចិត្តរបស់យើង នៅក្នុងបទពិសោធនីមួយៗមានវត្តមានរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ឥតមានវត្តមាននៅក្នុងសៀវភៅដែលយើងអាន ព្រះជាម្ចាស់ឥតមានវត្តមាននៅក្នុងមេរៀនដែលយើងរៀន ព្រះជាម្ចាស់មាននៅក្នុងបទពិសោធនៃជីវិតរបស់យើង។ ជីវិតរបស់យើងនៅពេលយើងអធិដ្ឋាន នៅពេលយើងបានទទួលអគ្គសញ្ញានានា នៅពេលយើងបានភ្ជាប់ជាមួយបងប្អូនឯទៀតៗ នៅពេលយើងលើកលែងទោសឱ្យគេ នៅពេលយើងខិតខំស្រឡាញ់មនុស្សទាំងអស់… នៅពេលហ្នឹងយើងមានបទពិសោធជាក់ស្តែងអំពីព្រះយេស៊ូ។ កុំភ្លេច អ្នកម្តាយតេរេសាដែលបានចាប់ផ្តើមណែនាំឱ្យសុបិនពិសេសរបស់គាត់កើតឡើង គឺនៅថ្ងៃដែលគាត់បានជួបជាមួយមនុស្សម្នាក់ដែលជិតស្លាប់នៅតាមផ្លូវ។ នៅពេលគាត់បានដើរហួសបន្តិច គាត់បាននឹកឃើញថាមុខអ្នកជំងឺនោះដូចជាបានភ្ជាប់ជាមួយព្រះភ័ក្ត្ររបស់ព្រះយេស៊ូនៅលើឈើឆ្កាង។ នៅពេលហ្នឹង គាត់មានបទពិសោធមួយយ៉ាងពិសេស នៅក្នុងអ្នកជំងឺដែលកំពុងជិតស្លាប់នៅតាមផ្លូវ តាមពិតគឺព្រះយេស៊ូផ្ទាល់ដែលកំពុងស្រេកទឹក ដែលកំពុងទន្ទឹងរង់ចាំសេចក្តីស្រឡាញ់។ ដូចពីព្រឹកមិញ ព្រះយេស៊ូអង្គុយនៅមាត់អណ្តូងទឹកដើម្បីចាំសុំទឹកពីស្ត្រីសាម៉ារី ផ្ទុយទៅវិញនៅពេលស្ត្រីសាម៉ារីមានបទពិសោធជាមួយព្រះយេស៊ូផ្ទាល់ ជីវិតរបស់គាត់បានប្រែប្រួលអស់ហើយ។ ជីវិតរបស់គាត់ដែលប្រែប្រួលដោយផ្តាច់ចំណងដែលណែនាំឱ្យគាត់គាំ ដោយបើកព្រំដែនដែលណែនាំឱ្យគាត់ស្ទះនៅក្នុងជីវិតរបស់គាត់ពីយូរមកហើយ។ ដែលណែនាំឱ្យគាត់បង្កើតទំនាក់ទំនងសារជាថ្មីជាមួយបងប្អូននៅក្នុងភូមិ បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលត្រូវតែគោរពនៅក្នុងសេចក្តីពិតនិងព្រះវិញ្ញាណដ៏វិសុទ្ធ។ ទំនាក់ទំនង ជាបទពិសោធមួយដែលណែនាំឱ្យយើងភ្ញាក់ស្មារតីនៅក្នុងសម័យកូវីដ-១៩នេះ យើងបាត់ទំនាក់ទំនងផ្ទាល់ដោយសារកូវីដ-១៩។ ប៉ុន្តែ នៅពេលហ្នឹងយើងបាននឹកឃើញទំនាក់ទំនងផ្ទាល់សំខាន់ណាស់ ទំនាក់ទំនងជាមួយព្រះជាម្ចាស់ផ្ទាល់យើងមិនអាចបាត់បានទេ។ បន្តរស់នៅក្នុងសេចក្តីសង្ឃឹម និងជាពិសេសនៅក្នុងជំនឿដែលយើងបានទទួល។ សូមបងប្អូនអាចចាប់អារម្មណ៍អំពីអត្ថបទទី២ដែលយើងបានស្តាប់ថ្ងៃនេះ “ប្រសិនបើបងប្អូនប្រុសស្រីណាម្នាក់ គ្មានសម្លៀកបំពាក់ និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់នៅក្នុងចំណោមបងប្អូនពោលទៅគាត់ថា សូមអញ្ជើញទៅដោយសុខសាន្ត សូមឱ្យបានកក់ក្តៅ សូមបរិភោគឱ្យបានឆ្អែត
ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។
= សន្តឧការី៖ ក្រុមចមៀងកូនក្មេង, អ្នកផ្តល់ការសិក្សា, តន្ត្រី, អ្នកដន្ធបទចម្រៀង, អ្នកចម្រៀង, អ្នកគ្រូ,= សន្តហ្គ្រេហ្គ័រ ជាមនុស្សដែលគួរឲ្យសរសើរ ព្រោះលោកមានលក្ខណៈគួរឲ្យគោរពយ៉ាងខ្លាំង ក៏ប៉ុន្តែ ជាមនុស្ស គួរឲ្យស្រឡាញ់ដែរ។ ព្រះអង្គជាមនុស្សដែលមានលក្ខណៈល្អ គួរឲ្យសរសើរជាងបេសកកម្មរបស់ព្រះអង្គ ទៅទៀត ទោះបីលោកត្រូវគេនិរទេសនិងមានជំងឺ ក៏លោកអត់ធ្មត់ តស៊ូ ដោយមានគោលជំនឿយ៉ាងរឹងមាំ។= ព្រះអង្គកើតប្រហែលឆ្នាំ ៥៤០ ក្នុងគ្រួសាររបស់ព្រឹទ្ធាចារ្យ ត្រកូលអាណាស៊ី។ ជាដំបូង លោកទទួល ការជ្រើសរើសជាមន្ត្រីរាជការរបស់ក្រុងរ៉ូម ក្រោយមកស្ម័គ្រចិត្តរស់នៅជាឥសី ព្រោះតែលោកស្រឡាញ់ ជីវិតស្មឹងស្មាធ។ លោកចូលចិត្តការរិះគិតអំពីរឿងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងព្រះគម្ពីរ។ ព្រះអង្គ ធ្លាប់ជាតំណាងរបស់សម្តេចប៉ាប ៦ ឆ្នាំ នៅក្នុងក្រុង កុង្សតាំងទីណូប្ល ដោយធ្វើជាឥសីនៅក្នុងរាជវាំង ក្រោយ មក លោកត្រឡប់មកក្រុងរ៉ូមវិញ ហើយទទួលកការជ្រើសរើសជាសម្តេចប៉ាប នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ៥៩០។= សន្តហ្គ្រេហ្គ័រ បំពេញមុខងាររបស់លោកយ៉ាងពិតប្រាកដ។ គេហៅលោកថា ជាជនជាតិរ៉ូម៉ាំងចុងក្រោយ ដែលជាអ្នកគ្រប់គ្រងនិងទស្សនវិស័យឆ្ងាយ ហើយពោរពេញទៅដោយកំលាំង។ ព្រះអង្គព្យាយាមឆ្លើយតប នូវសេចក្តីត្រូវការរបស់អស់មនុស្ស ទាំងរឿងខាងសង្គម ទាំងរឿងខាងនយោបាយ។ លោកផ្តល់ជំនួយនិង ការពារ ជាពិសេសរឿងបញ្ហាផ្ទៃក្នុងព្រះសហគមន៍។ ព្រះអង្គចុះកិច្ចព្រមព្រៀង ជាមួយប្រទេសអាល្លឺម៉ង, អេស្ប៉ាញ, កល្លិយ៉ា(បារាំង), អាហ្វ្រិក និងអាណាចក្របៃសេនទីន។ ព្រះអង្គយកអាសា ជួយប្រទេសអ៊ីតាលី នៅពេលមានវិបត្តសេដ្ឋកិច្ច មានអាសន្នរោគ ទឹកជំនន់ ។ល។= ព្រះអង្គបញ្ជូនសាសនទូតទៅប្រទេសអង់គ្លេស ហើយរៀបចំពិធីបុណ្យរ៉ូម៉ាំងឡើងវិញ ដោយលោកបង្រួប បង្រួមសៀវភៅពិធីបុណ្យបុរាណ ហើយបោះពុម្ពសាជាថ្មី។ លោកជំរុញឲ្យមានការនិពន្ធបទចម្រៀងក្នុង ពិធីបុណ្យជាច្រើន ឲ្យសមគួរនិងពិធីបុណ្យ ដែលយើងហៅថា “បទចម្រៀងក្រេគ័ររំាង”។= សម្តេចប៉ាបហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តមនេះ ជាអ្នកស្មឹងស្មាធតាមរបៀបផ្ទាល់ខ្លួន ហើយសព្វថ្ងៃនេះ យើងឃើញថា ព្រះអង្គជាទេវវិទូផងដែរ ក្រោយមានការអានអត្ថបទទាំងប៉ុន្មានរបស់លោកហើយ ព្រះអង្គមានឥទ្ធិពលច្រើន ចំពោះមនុស្សសម័យកណ្តាល។ ព្រះអង្គជាគ្រូបាធ្យាយដ៏សំខាន់មួយរូប ក្នុងចំណោមគ្រូបាធ្យាយរបស់ ព្រះសហគមន៍ខាងលិច ឬព្រះសហគមន៍ឡាតាំងទាំង ៤ ព្រោះលោកសរសេរសៀវភៅជាច្រើន ជាពិសេស អត្ថបទទាក់ទងនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់។រិះគិត៖ នៅអំឡុងពេលដែលព្រះសហគមន៍កំពុងមានបញ្ហា សន្តហ្គ្រេហ្គ័រមានចិត្តស្រឡាញ់ព្រះសហគមន៍យ៉ាងខ្លាំង ដោយប្រើអស់កំលាំងកាយចិត្ត ដើម្បីបង្រួបបង្រួមព្រះសហគមន៍ និងការពារព្រះសហគមន៍ដែល។ តើយើងធ្លាប់ ជួយការពារព្រះសហគមន៍ ឬជួយដកស្រាយបញ្ហាមួយចំនួនតាមសមត្ថភាពរៀងៗខ្លួនរបស់យើងឬទេ?។ប្រភព÷ សន្តបុគ្គលនិងព្រះបន្ទូល Saints and Word of God
អាទិត្យទី២៣នៃរដូវធម្មតា ព្រះសគមន៍សន្តីម៉ារីញញឹម ចំកាទៀង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ “ចូរបើកឡើង”
បងប្អូនជាទីស្រឡាញ់! នៅក្នុងសប្តាហ៍ទីមួយនៃខែកញ្ញា ពេលយើងចូលនៅក្នុងខែថ្មីណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមថ្មីដែរ។ ព្រះបន្ទូលដែលយើងបានស្តាប់ថ្ងៃនេះ ទីមួយណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម ទីពីរណែនាំឱ្យយើងមើលឃើញដល់តម្លៃនៃយុត្តិធម៌។ ព្រះបន្ទូលដែលព្រះយេស៊ូមានថ្ងៃនេះដល់អ្នកថ្លង់ម្នាក់ថា “អេហ្វាថា” មានន័យថា “ចូរបើកឡើង” បងប្អូនដែលធ្លាប់ធ្វើជំហានទីមួយក៏នឹកឃើញ។ នៅពេលយើងធ្វើជំហានទីមួយ យើងបានគូរសញ្ញាឈើឆ្កាងលើត្រចៀក លើភ្នែក លើបបូរមាត់ លើទ្រូង លើដៃ ដោយនិយាយថា “ចូរបើកឡើង”។ នៅពេលយើងស្តាប់ពាក្យ “បើកឡើង” ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមនៅក្នុងកាលៈទេសៈនិងបរិយាកាសរបស់យើង។ ពីប៉ុន្មានខែកន្លងមកយើងបានបិទសកម្មភាពទាំងអស់ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា “អេហ្វាថា/ចូរបើកឡើង”។ តាមពិតជាអ្វីដែលបានកើតឡើង ពីប៉ុន្មានថ្ងៃនេះយើងបានស្តាប់ព័ត៌មានថាសាលាជិតបើកវិញ កន្លែងរកស៊ីនានាជិតបើកវិញ ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម។ ជាពិសេស សម្រាប់សិស្សានុសិស្សនិងបងប្អូនអាជីវករដែលរកស៊ី ដោយសង្ឃឹមថាបន្តិចទៀតប្រទេសកម្ពុជារបស់យើងអាចរស់នៅក្នុងរបៀបធម្មតាវិញ។ ក៏ប៉ុន្តែ ទោះបីយើងបានស្តាប់ពាក្យ “ចូរបើកឡើង” ទោះបីយើងបានសង្ឃឹមយើងអាចបើកកន្លែងនានា ពេលយើងស្តាប់ព័ត៌មានយើងឃើញថាមានកន្លែងខ្លះគេនៅបន្តបិទ ជាក់ស្តែងដូចជានៅផ្សារត្រាំកក់ និងនៅតាមខេត្តមួយចំនួនក៏នៅបិទដដែល។ ហេតុនេះហើយ ទោះបីយើងនិយាយថា “ចូរបើកឡើង” ទោះបីយើងសង្ឃឹមថាយើងអាចបើកសាលារៀនឆាប់ៗ បើកកន្លែងរកស៊ីបាន ជីវិតរបស់យើងធម្មតាដូចពីមុន។ យើងត្រូវការយល់ថា ទោះបីបើកក៏ដោយខ្ញុំសូមអញ្ជើញបងប្អូនជាគ្រីស្តបរិស័ទ ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ កុំភ្លេចខ្លួន៣កុំ៣ការពារយើងត្រូវការអនុវត្តដដែល។ ដោយសារ ខ្ញុំបានឃើញមានប៉ុន្មានកន្លែងយើងចាប់ផ្តើមភ្លេចខ្លួននៅតាមព្រះសហគមន៍កាតូលិកកម្ពុជា នេះណែនាំឱ្យថ្ងៃណាមួយអាចមានបញ្ហាធំណាស់។ យើងជាអ្នកដឹកនាំសាសនា យើងជាគ្រីស្តបរិស័ទ យើងជាពលរដ្ឋដែលត្រូវតែយកចិត្តទុកដាក់បន្តទៀត។ ប៉ុន្តែ យើងដឹងថាថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលសម្រាប់យើងផ្ទាល់ ដូច្នេះថ្ងៃនេះព្រះបន្ទូលរបស់ព្រះយេស៊ូមិនមែនសម្រាប់រដ្ឋាភិបាលណាមួយនៅក្នុងពិភពលោក មិនមែនសម្រាប់អ្នកដឹកនាំណាម្នាក់។ ប៉ុន្តែសម្រាប់យើងផ្ទាល់ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលដល់យើងថា “អេហ្វាថា/ចូរបើកឡើង” នៅពេលយើងមើលឃើញជីវិតរបស់អ្នកម្តាយតេរេសា អ្នកម្តាយតេរេសាបានណែនាំឱ្យមនុស្សមួយចំនួន អាចរស់នៅសារជាថ្មីក្នុងសេចក្តីសង្ឃឹម។ អត្ថបទទី១បានថ្លែងថា “ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយមនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចពពែ ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ត្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន”។ ពេលយើងស្តាប់អត្ថបទនេះ ពិតមែនណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម យើងត្រូវតែនឹកឃើញដល់ជីវិតរបស់អ្នកម្តាយតេរេសា ដែលយើងគោរពថ្ងៃនេះ។ ថ្ងៃទី០៥ ខែកញ្ញា គឺជាថ្ងៃដែលអ្នកម្តាយតេរេសាជាដូនជីម្នាក់ ជាគ្រូបង្រៀននៅសាលារៀននៅប្រទេសឥណ្ឌា គាត់បានធ្វើដំណើរនៅតាមផ្លូវ។ នៅពេលនោះគាត់បានឃើញអ្នកក្រីក្រម្នាក់ ដែលកំពុងជិតស្លាប់នៅតាមដងផ្លូវនោះ គាត់បានបន្តធ្វើដំណើរទៅមុខទៀត។ នៅពេលគាត់នឹកឃើញដល់អ្នកក្រីក្រនោះ ខួរក្បាលគាត់ដូចជាឃើញមុខអ្នកក្រីក្រភ្ជាប់ជាមួយព្រះភក្រ្តរបស់ព្រះយេស៊ូតែម្តង។ គាត់លែងមើលឃើញមុខអ្នកក្រីក្រនោះ បែរជាមើលឃើញព្រះភក្ត្ររបស់ព្រះយេស៊ូ នៅលើឈើឆ្កាងដែលកំពុងមានព្រះបន្ទូលថា “ខ្ញុំស្រេក”។ នៅពេលនោះ អ្នកម្តាយតេរេសាក៏បានត្រលប់ទៅវិញដើម្បីមើលអ្នកក្រីក្រនោះ ដោយយល់ថានៅក្នុងអ្នកក្រីក្រដែលកំពុងជិតស្លាប់នេះ មានវត្តមានរបស់ព្រះយេស៊ូដ៏ពេញលក្ខណៈ។ នេះជាជំហានទីមួយ នៃការត្រាស់ហៅរបស់អ្នកម្តាយតេរេសា ដើម្បីចាប់ផ្តើមបម្រើអ្នកក្រីក្រនៅក្នុងរបៀបអស្ចារ្យពិសេស។ នេះជារបៀបដំបូង ដែលអ្នកម្តាយតេរេសាបានប្រមូលស្ត្រីមួយចំនួនដែលជាសិស្សសាលា ជាអ្នកគ្រូនៅក្នុងសាលាដែលគាត់ធ្វើការ ដើម្បីបង្កើតមណ្ឌលមួយទទួលអ្នកក្រីក្រដែលកំពុងជិតស្លាប់នៅតាមផ្លូវ ដើម្បីណែនាំឱ្យគេស្លាប់នៅក្នុងតម្លៃថ្លៃថ្នូរ។ ទោះបីព្យាបាលមិនបាន ប៉ុន្តែឱ្យគេស្លាប់នៅក្នុងតម្លៃថ្លៃថ្នូរ នេះជាអ្វីដែលសំខាន់បំផុត។ ដូច្នេះថ្ងៃនេះ ពេលយើងឮថា “មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចពពែ មនុស្សគនឹងច្រៀងយ៉ាងរីករាយ” ណែនាំឱ្យយើងយល់ថាយើងទាំងអស់គ្នាយើងជាមនុស្សគ ជាមនុស្សថ្លង់ ជាមនុស្សខ្វិន ជាមនុស្សខ្វាក់ យើងទាំងអស់គ្នាយើងត្រូវការព្យាបាលពីព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនេះព្រះបន្ទូលដែលយើងបានស្តាប់យ៉ាងជាក់ស្តែង “អេហ្វាថា/ចូរបើកឡើង” ជាព្រះបន្ទូលសម្រាប់យើងសិន ដើម្បីឱ្យយើងអនុវត្តដូចអ្នកម្តាយតេរេសាបានធ្វើនៅក្នុងជីវិតរបស់គាត់ ដោយណែនាំឱ្យអ្នកក្រីក្រយ៉ាងច្រើនមានសេចក្តីសង្ឃឹម។ មនុស្សដែលកំពុងឈឺធ្ងន់ អាចស្លាប់នៅក្នុងតម្លៃដ៏ថ្លៃថ្នូរមិនស្លាប់នៅតាមផ្លូវ ណែនាំឱ្យគាត់អនុវត្តទំនុកតម្កើងដែលយើងស្តាប់ថ្ងៃនេះ “ព្រះជាម្ចាស់គាំទ្រជនបរទេស មេម៉ាយនិងអស់ក្មេងកំព្រារ តែទ្រង់ធ្វើឱ្យគម្រោងការមនុស្សខូចវិនាសបង់ ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចយូរលង់ ឱ្យក្រុងស៊ីយូនដ៏រុងរឿង ព្រះអង្គនឹងគ្រងរាជ្យតទៅ ដើម្បីណែនាំឱ្យយើងទាំងអស់គ្នាពោរពេញដោយសេចក្តីសង្ឃឹម”។ ដូច្នេះថ្ងៃនេះ ដែលយើងត្រៀមខ្លួនបើកស្ថាប័ននីមួយៗសារជាថ្មីនៅក្នុងប្រទេសកម្ពុជា យើងចាប់ផ្តើមដោយបើកចិត្តគំនិតរបស់យើងសិន ដើម្បីរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយយកអ្នកម្តាយតេរេសាជាគំរូ។ ថ្ងៃនេះ ព្រះយេស៊ូណែនាំឱ្យយើងមើលឃើញ ព្រះជាម្ចាស់យាងមកដើម្បីរកឃើញយុត្តិធម៌ “ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគិត ចែកអាហារដល់អ្នកឃ្លានស្រេក ហើយទ្រង់សម្រេចលែងអ្នកទោស” ព្រះជាម្ចាស់ទៅរកយុត្តិធម៌សម្រាប់យើង។ នៅពេលយើងស្តាប់អត្ថបទទី២យើងបានឃើញ របៀបដែលលោក យ៉ាកុប អប់រំយើង ណែនាំឱ្យយើងភ្ញាក់ស្មារតី
អាទិត្យទី២២នៃរដូវធម្មតា កសិដ្ឋានឋានសួគ៌ភ្នំវល្លិ៍ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ “យើងជាកំពូលនៃការបង្កើត”
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ ដែលខ្ញុំបានមកដល់កសិដ្ឋានឋានសួគ៌ភ្នំវល្លិ៍ ដែលមានភ្នំ មានដើមស្វាយ មានម្រេចកំពត មានដើមឈើគ្រប់មុខ និងសត្វគ្រប់ប្រភេទ។ ដូច្នេះ ពេលយើងមកដល់ទីនេះណែនាំឱ្យយើងនឹកឃើញដល់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់។ ពីដើមរៀងមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតទាំងផែនដី ទាំងផ្ទៃមេឃ ទាំងផ្កាយ ទាំងព្រះអាទិត្យ ទាំងព្រះច័ន្ទ។ ពីដើមរៀងមក ព្រះជាម្ចាស់បានបង្កើតធម្មជាតិទាំងឡាយ មានដើមឈើ មានផ្កា មានសត្វ…។ នៅក្នុងកសិដ្ឋានរបស់យើងមានសត្វទា សត្វគោ សត្វមាន់ សត្វពពែ សត្វជ្រូក សត្វសេះ យើងក៏មានសត្វពស់ដែរ ដូចនៅក្នុងសួនអេដេនពីដើមក៏មានសត្វពស់។ កំពូលដែលយើងបានស្តាប់ថ្ងៃនេះនៅក្នុងព្រះបន្ទូលដំណឹងល្អ “ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឱ្យយើងទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងនឹកឃើញរបៀបដែលព្រះជាម្ចាស់បានបង្កើតពិភពលោក របៀបដែលព្រះជាម្ចាស់បានបង្កើតសត្វលោក យើងយល់ថាយើងជាកំពូលនៃការបង្កើត។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំបង្កើតបុរសនិងស្ត្រីឱ្យមានលក្ខណៈដូចយើង ឱ្យទៅជាតំណាងយើង”។ នេះជាអ្វីដែលយើងបានទទួលនៅក្នុងជីវិតរបស់យើង យើងដឹងថាព្រះជាម្ចាស់បានបង្កើតយើងជាបុរស ជាស្ត្រី ជាតំណាងនៃព្រះជាម្ចាស់លើផែនដីនេះ ដើម្បីណែនាំឱ្យយើងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានបង្កើតយើង។ “ចូរប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់តាមបញ្ជា ប៉ុន្តែសូមធ្វើតាមព្រះបន្ទូលនេះនៅក្នុងជីវិតប្រចាំថ្ងៃ”។ ថ្ងៃនេះ ព្រះយេស៊ូចង់និយាយថាកុំលាងដៃកុំលាងតុ ដោយសារពេលយើងស្តាប់អត្ថបទនេះហើយ ប្រហែលយើងមានអារម្មណ៍ថា សាវ័ករបស់ព្រះយេស៊ូឥតមានអនាម័យ។ ជាពិសេសនៅក្នុងសម័យកូវីដ-១៩នេះ យើងដឹងថាអនាម័យសំខាន់ណាស់លាងចាន លាងតុ លាងគ្រប់ទីកន្លែងមុនយើងចេញចូល។ នេះជាអ្វីដែលសំខាន់ ហើយព្រះយេស៊ូមិនប្រឆាំងនឹងអនាម័យទេ កុំឱ្យយើងយល់ច្រឡំ។ ក៏ប៉ុន្តែ ព្រះយេស៊ូចង់បង្ហាញថាយើងពូកែនិយាយណាស់ យើងពូកែនិយាយថាយើងត្រូវការធ្វើនេះ ត្រូវការធ្វើនោះ ត្រូវការធ្វើតាមច្បាប់ តាមវិន័យ…។ ប៉ុន្តែ ចុងក្រោយយើងធ្វើតែកាយវិកាយខាងក្រៅ តែចិត្តរបស់យើងនៅខ្មៅងងឹត ព្រះបន្ទូលដែលបានបង្កើតយើងគឺពិតជាបានបង្កើតយើងមែន ប៉ុន្តែមិនបានយាងចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យយើងអនុវត្ត។ យើងពូកែនិយាយដោយបបូរមាត់របស់យើង យើងពូកែបញ្ជា យើងពូកែបង្គាប់ យើងពូកែអប់រំគេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនេះជាអ្វីដែលព្រះយេស៊ូចង់បង្ហាញឱ្យយើងយល់ថ្ងៃនេះ គឺនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃ យើងត្រូវតែរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្កើត តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានប្រទានឱ្យយើង។ យើងបានទទួលអំណោយទានយ៉ាងច្រើន យើងជាពូជមួយយ៉ាងពិសេស ដែលត្រូវការណែនាំឱ្យយើងមានផ្លែយ៉ាងច្រើននៅក្នុងជីវិត។ មិនមែនតែដើមស្វាយ មិនមែនតែដើមស្រកានាគ មិនមែនតែដើមម្រុំ… ប៉ុន្តែជាមនុស្សយើង។ ផ្កានិងផ្លែ អាចចេញលុះត្រាតែយើងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងបានទទួលនៅថ្ងៃយើងជ្រមុជទឹក ដែលយើងបានទទួលពីមួយថ្ងៃទៅមួយថ្ងៃនៅពេលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះបន្ទូលនេះណែនាំជីវិតរបស់យើងដូចម្តេច? នៅក្នុងរដូវកូវីដ-១៩នេះ យើងសង្ឃឹមថាបន្តិចទៀតយើងនឹងផុតឆាប់ៗ យើងមានឱកាសច្រើនដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កុំនិយាយថា យើងចូលព្រះវិហារមិនបានយើងក៏ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបាននោះទេ ព្រះជាម្ចាស់មានព្រះបន្ទូលជានិច្ចមិនមែនតែនៅក្នុងព្រះវិហារ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈបងប្អូនឯទៀតៗ ព្រះជាម្ចាស់មានព្រះបន្ទូលដល់យើងតាមហ្វេសបុក តាមប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ជាពិសេសតាមរយៈហេ្វសបុកភេច LIVE Catholic Channel ជារៀងរាល់ថ្ងៃយើងមានឱកាសដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជារៀងរាល់ថ្ងៃខ្ញុំបានបង្ហោះវីដេអូ ២នាទីសម្រាប់ស្មារតីយើង ២នាទីដើម្បីឱ្យយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្តិចម្តងៗកែប្រែចិត្តគំនិតរបស់យើង។ ដោយសារយើងមិនអាចកែលឿនៗបានទេ យើងមានមួយជីវិតដើម្បីកែប្រែ ប៉ុន្តែយើងត្រូវតែយកចិត្តទុកដាក់ ដោយសារយើងបានទទួលព្រះអំណោយទានដ៏ល្អពិសេសពីព្រះជាម្ចាស់។ គ្រប់អំណោយដ៏ល្អពិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបានបង្កើតពន្លឺ ដែលបានបង្កើតមនុស្សយើង។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាដើម្បីអនុវត្ត យើងមានឧទាហរណ៍យ៉ាងជាក់ស្តែង ថ្ងៃនេះលោកយ៉ាកុបនិយាយច្បាស់មែនទែន “គឺស្ថិតនៅលើការជួយឧបត្ថម្ភក្មេងកំព្រារ និងស្ត្រីមេម៉ាយ”។ ប៉ុន្មានដងនៅក្នុងសម្ព័ន្ធមេត្រីចាស់ ប៉ុន្មានដងនៅក្នុងសម្ព័ន្ធមេត្រីថ្មីយើងបានស្តាប់អំពីការស្វាគមន៍ជនបរទេស ជួយកុមារកំព្រារនិងស្ត្រីមេម៉ាយ។ នេះដោយសារ ជាមនុស្សដែលបាត់បង់ទីពឹង ជនបរទេសដែលបានចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីទៅប្រទេសមួយទៀត។ ជាក់ស្តែងនៅប្រទេសអាហ្គានីស្ថានសព្វថ្ងៃ ក្នុងរយៈពេលតែ២សប្តាហ៍មានជាង១២ម៊ឺននាក់ដែលបានចាកចេញពីប្រទេសនេះ ដើម្បីទៅប្រទេសផ្សេងៗ ដោយសារគេភ័យខ្លាចសម្រាប់ជីវិតផ្ទាល់ខ្លួននៅក្នុងស្ថានភាពនយោបាយថ្មី។ តើប្រទេសនីមួយៗចេះទទួលស្វាគមន៍គេឬទេ? គេបាត់បង់ផ្ទះ បាត់បង់គ្រួសារមួយចំនួន គេទៅដល់កន្លែងថ្មីមួយដែលគ្មានទីពឹង ដែលមិនស្គាល់វប្បធម៌…។ ជាមូលហេតុ ជនបរទេសជានិមិត្តរូបនៃមនុស្សដែលយើងត្រូវតែទទួលស្វាគមន៍ជានិច្ច។ ស្ត្រីមេម៉ាយ កុមារកំព្រារ ជាមនុស្សដែលបាត់បង់ទីពឹង បាត់បង់ភាពកក់ក្តៅដ៏សំខាន់បំផុតនៅក្នុងជីវិត គឺឪពុកម្តាយ
អាទិត្យទី ១៩ នៃរដូវធម្មតា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ ៉សេរីភាព ៉
អភិបូជាបុណ្យសពលោកឪពុក តូនី វីនដ្រាមីន ព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ “គំរូរបស់លោកឪពុក តូនី វីនដ្រាមីន”
បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះ យើងថ្វាយអភិបូជាបុណ្យសពលោកឪពុក តូន វីនដ្រាមីន នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច។ យើងបានធ្វើម៉ោង ៣.០០នាទីរសៀល ដើម្បីឱ្យក្រុមគ្រួសារក៏ដូចជាមិត្តភក្តរបស់លោកឪពុកនៅប្រទេសអ៊ីតាលីបានចូលរួមពីចម្ងាយ (នៅប្រទេសអ៊ីតាលីត្រូវនឹងម៉ោង ៩.០០ព្រឹក) ដូច្នេះជាពេលវេលាមួយដើម្បីភ្ជាប់ជាមួយបងប្អូនគាត់។ លោកឪពុកជាទីស្រឡាញ់ ក្រុមគ្រួសារ បងប្អូន មិត្តភក្តរបស់លោកឪពុកនៅប្រទេសអ៊ីតាលី បងប្អូនជាទីស្រឡាញ់នៅប្រទេសកម្ពុជា ដែលបានធ្វើការជាមួយ ដែលបានស្គាល់លោកឪពុក តូនី ដែលភ្ជាប់ជាមួយលោកឪពុកជាគ្រូគង្វាល ដែលមានចិត្តសប្បុរសដូចព្រះជាម្ចាស់។ នៅថ្ងៃនេះ ជាពិសេសខ្ញុំសូមអធិដ្ឋាន និងនឹករលឹកដល់ក្រុមបងស្រីនៃអ្នកម្តាយតេរេសា ដែលបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដោយសារវត្តមានរបស់លោកឪពុក តូនី។ តាមពិតប្រសិនបើបងស្រីឥតមានលោកឪពុកក៏មកមិនបាន ព្រោះថាបងស្រីត្រូវការមានអភិបូជាប្រចាំថ្ងៃ។ ខ្ញុំនឹករលឹកដល់បងស្រី ជាពិសេសក្រុមគ្រួសារបងស្រីសាឡេស៊ាន ក៏ដូចជាបងស្រីកាម៉ែល ដែលបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលើកលែងទោស ដោយសាលោកឪពុក តូនី បានយកចិត្តទុកដាក់រហូតដល់ពេលវេលាចុងក្រោយរបស់គាត់ មុនពេលលោកចូលមន្ទីរពេទ្យក៏លោកបានទៅថ្វាយអភិបូជាឱ្យបងស្រីយ៉ាងច្រើន។ នៅពេលនេះ ខ្ញុំអធិដ្ឋាននិងនឹករលឹកដល់បងប្អូនមួយចំនួនយ៉ាងធំ ដែលបានធ្វើការជាមួយលោកឪពុក តូនី នៅក្នុងអង្គការមនុស្សលោកថ្មី។ ណែនាំឱ្យមនុស្សយ៉ាងច្រើន ជាពិសេសបងប្អូនតូចតាចដែលសង្គមពូកែភ្លេច រកឃើញសេចក្តីសង្ឃឹមដ៏ពិតប្រាកដ។ នៅពេលនេះ ខ្ញុំអធិដ្ឋាននិងនឹករលឹកដល់ព្រះសហគមន៍ដែលលោកឪពុក តូនី បានបម្រើ ជាពិសេសនៅពេលគាត់ចូលនិវត្តន៍បម្រើដោយយកចិត្តទុកដាក់ ដោយចិត្តអត់ធ្មត់ ដោយសេចក្តីស្រឡាញ់ នៅព្រះវិហារពោធិ៍ចិនតុង។ ថ្ងៃនេះខ្ញុំអធិដ្ឋានពិសេស សម្រាប់ព្រះសហគមន៍នៅអំពៅព្រៃដែលបានជួបព្រះយេស៊ូគ្រីស្ត ដែលបានរីកចម្រើននៅក្នុងជំនឿដោយសារលោកឪពុក តូនី។ ខ្ញុំសូមនិយាយដល់ព្រះសហគមន៍ថា “កុំព្រួយបារម្ភលោកឪពុក តូនី អធិដ្ឋាន ខ្ញុំក៏អធិដ្ឋានដែរដើម្បីឱ្យយើងបន្តយកចិត្តទុកដាក់តស៊ូសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក”។ ថ្ងៃនេះ ជាពិសេសខ្ញុំសូមអធិដ្ឋានសម្រាប់លោកឪពុកក្រុមភីមេ PIME ដោយបង្ហាញមិត្តភាព ភាតរភាព។ ក្រុមលោកឪពុកដែលបានបាត់លោកតា បាត់មិត្តភក្ត និងដែលបានយកចិត្តទុកដាក់ជាមួយលោកឪពុក តូនី រហូតដល់ដង្ហើមចុងក្រោយ ដោយថែរក្សាលោកឪពុក តូនី ដូចជាកូន ដូចជាឪពុកបង្កើត សូមព្រះជាម្ចាស់ប្រទានព្រះពរដល់លោកឪពុកទាំងអស់។ បងប្អូនជាទីស្រឡាញ់ នៅពេលរសៀលនេះយើងថ្វាយអភិបូជាបុណ្យសពលោកឪពុក តូនី ជាពេលវេលាមួយ ដែលយើងអធិដ្ឋានអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់លោកឪពុក ដែលលោកឪពុកបានផ្ញើជូនដល់ព្រះជាម្ចាស់ និងមនុស្សតូចតាចនៅប្រទេសបង់ក្លាដេស និងប្រទេសកម្ពុជា។ ថ្ងៃនេះ ជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតរបស់លោកឪពុក និងដើម្បីបង្ហាញអំពីជំនឿដែលជាជំនឿរបស់លោកឪពុកដែរ អំពីសេចក្តីសង្ឃឹមដែលជាសេចក្តីសង្ឃឹមរបស់លោកឪពុកទៅលើព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ នៅពេលនេះ លោកឪពុក តូនី ដែលបានតស៊ូ ដែលបានយកចិត្តទុកដាក់អស់មួយជីវិតភ្ជាប់ជាមួយព្រះជាម្ចាស់នៅស្ថានបរមសុខ។ ព្រះជាម្ចាស់ដែលលោកឪពុកបានបម្រើ និងស្រឡាញ់ នៅក្នុងជីវិតដែលមានផលផ្លែយ៉ាងច្រើន និងនៅក្នុងជីវិតដែលលោកឪពុកបានដាក់ខ្លួនជានិច្ច ដើម្បីបម្រើបងប្អូនឯទៀតៗ។ ខ្ញុំសូមអធិដ្ឋាន ដើម្បីឱ្យគំរូនៃជីវិតរបស់លោកឪពុក តូនី ណែនាំឱ្យយើងមានកម្លាំងកាយកម្លាំងចិត្ត ដើម្បីបន្តធ្វើដំណើរលើផែនដីនេះ។ ពិតមែន លោកឪពុក តូនី បានធ្វើការអស្ចារ្យយ៉ាងច្រើនលើផែនដីនេះ ពោរពេញដោយសេចក្តីស្រឡាញ់យ៉ាងធំធេង។ នៅពេលនេះខ្ញុំជឿថាលោកឪពុក តូនី ដែលធ្លាប់ជួបអ្នកម្តាយតេរេសាមួយភ្លេតនៅប្រទេសកម្ពុជា នៅពេលនេះលោកឪពុកនឹងភ្ជាប់ជាមួយសន្តីតេរេសានៅឯស្ថានបរមសុខអស់កល្បជានិច្ច។ នៅពេលនេះ ទាំងអ្នកម្តាយតេរេសា ទាំងលោកឪពុក តូនី និយាយដល់យើងថា “ពិតមែនមនុស្សទាំងអស់មិនអាចធ្វើការអស្ចារ្យនៅលើផែនដីនេះ ប៉ុន្តែយើងទាំងអស់គ្នាយើងអាចធ្វើការងារ ឬស្នាដៃដ៏តូចតាចដែលពោរពេញដោយសេចក្តីស្រឡាញ់ដ៏ធំធេង”។ យើងអធិដ្ឋានផ្ញើវិញ្ញាណក្ខន្ធរបស់លោកឪពុក តូនី វីនដ្រាមីន ទៅលើព្រះជាម្ចាស់។ អាម៉ែន៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ
អភិបូជាបុណ្យសព ហ្វ្រង់ស្វ័រ ផល សុខា ព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងជួបជុំគ្នានៅក្នុងពេលវេលាដ៏ពិបាក ណែនាំឱ្យយើងឈឺចិត្ត ណែនាំឱ្យយើងមានសំណួរយ៉ាងច្រើនអំពីជីវិត អំពីបញ្ហាដែលបានកើតឡើងដល់សុខាថ្មីៗនេះ។ យើងត្រូវតែស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ “អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនោះទៅហើយ ព្រះវិញ្ញាណមានព្រះបន្ទូលថាពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ត្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាននឹងអន្ទងតាមគេជាប់ជានិច្ច”។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមានបងប្អូនយើងដែលទទួលមរណៈភាព ជាពិសេសនៅក្នុងអាយុក្មេងដូចនេះ ណែនាំឱ្យយើងពិបាកចិត្ត ណែនាំឱ្យយើងដូចជាមិនយល់ មូលហេតុអ្វីរឿងនេះត្រូវកើតឡើង? ថ្ងៃនេះយើងគ្មានចម្លើយណាមួយទេ យើងមានតែភាពសោកស្តាយ មានតែការពិបាកចិត្ត មានតែចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារដែលកំពុងពិបាក ដោយបាត់សុខាថ្មីៗនេះ។ ពីប៉ុន្មានថ្ងៃ យើងបានឃើញគាត់ឈឺ យើងបានចូលនៅក្នុងកាលៈទេសៈយ៉ាងច្រើន ជំងឺប្រចាំកាយរបស់គាត់ផង មានជំងឺកូវីដ-១៩ផង។ ព្រំដែនដែលយើងមាននៅក្នុងសម័យកូវីដនេះ ទោះបីយើងបានយកចិត្តទុកដាក់ដើម្បីបញ្ចូនគាត់ពីមន្ទីរពេទ្យក្នុងខេត្តទៅភ្នំពេញ ក៏យើងមិនអាចធ្វើបានដែរ។ ដោយសារកូវីដ-១៩ ណែនាំឱ្យមានព្រំដែន ណែនាំឱ្យមានជញ្ជាំងយ៉ាងច្រើន ណែនាំឱ្យយើងបាត់បង់សេរីភាពដើម្បីព្យាបាល ដូចយើងត្រូវតែធ្វើ។ ដូច្នេះ នេះណែនាំឱ្យយើងដូចជាឈឺចិត្តថែមទៀតដោយសារការសង្រ្គោះដែលយើងអាចធ្វើតាមលោកិយនេះ ដូចជាឥតមានការជោគជ័យសោះ។ ថ្ងៃនេះយើងមានតែសេចក្តីសង្ឃឹម ដែលជំនឿរបស់យើងប្រទានឱ្យយើង សេចក្តីសង្ឃឹមដែលណែនាំឱ្យយើងយល់ថានៅលើផែនដីនេះ ជីវិតរបស់ ផល សុខា បាន៣៥ឆ្នាំជាពេលវេលាមួយខ្លីណាស់។ ប៉ុន្តែយើងដឹងថា នៅស្ថានបរមសុខគាត់នឹងមានពេលវេលាវែងឆ្ងាយអស់កល្បជានិច្ច យើងដឹងថាព្រះយេស៊ូណែនាំឱ្យគាត់រួមរស់នៅក្នុងសេចក្តីសុខរបស់ព្រះអង្គ។ សម្រាប់យើងទាំងអស់គ្នា ជាពេលវេលាមួយដែរដើម្បីស្តាប់អត្ថបទគម្ពីរដំណឹងល្អ ដែលយើងបានជ្រើសរើសថ្ងៃនេះ។ ដែលណែនាំឱ្យយើងត្រៀមខ្លួនជានិច្ច ដោយសារពេលវេលាមិនទៀងទាត់ទេ យើងមិនដឹងពេលណាយើងត្រូវលាចាកលោកនេះ អាយុខ្លី អាយុវែង មានជំងឺ បញ្ហានានា គ្រោះថ្នាក់ផ្សេងៗ អាចមានរឿងច្រើនកើតឡើងនៅក្នុងជីវិតរបស់យើង។ ដូច្នេះ នេះជាមេរៀនសម្រាប់យើងដែរ ដោយដឹងថាយើងត្រូវតែយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងខិតខំរស់នៅអស់ពីសេចក្តីស្រឡាញ់ អស់ពីសមត្ថភាពរបស់យើង នៅក្នុងតួនាទីដែលយើងមាន។ យើងជាប្តី យើងជាប្រពន្ធ យើងជាកូន យើងជាមនុស្សចាស់ យើងជាកសិករ យើងជាគ្រូបង្រៀន… យើងត្រូវតែយកចិត្តទុកដាក់លើតួនាទីរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយដឹងថាថ្ងៃនេះ យើងបានធ្វើអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីខ្ញុំ ដើម្បីបំពេញការងាររបស់ខ្ញុំ ដើម្បីបំពេញអ្វីៗទាំងអស់ដែលខ្ញុំត្រូវតែធ្វើនៅក្នុងសេចក្តីស្រឡាញ់ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយកម្លាំងចិត្ត។ ផល សុខា បានទទួលមរណៈភាពលឿនពេក ម្សិលមិញពេលយើងបូជាសពគាត់នៅឆ្ងាយពីផ្ទះ យើងបាននឹកឃើញដល់ឪពុកម្តាយគាត់ ដល់បងប្អូនគាត់ដែលធ្វើចត្តាឡីស័កនៅផ្ទះ។ យើងបាននឹកឃើញនិងសង្ឃឹមថា គាត់អាចរកឃើញផ្លូវដើម្បីទៅផ្ទះវិញយ៉ាងត្រឹមត្រូវ។ ថ្ងៃនេះ គាត់រកឃើញផ្លូវពិតមែន មានធាតុនៅជាមួយយើងយើងដឹងថា ផល សុខា កំពុងរៀបចំខ្លួនដើម្បីទៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់។ ដើម្បីរកឃើញសេចក្តីសុខ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទីមួយ “លែងនឿយហត់ លែងពិបាកចិត្តនៅក្នុងសុភមង្គលរបស់ព្រះជាម្ចាស់” នេះជាជំនឿដែលយើងមាន នេះជាសេចក្តីសង្ឃឹមដែលយើងមាន នេះជាកម្លាំងដែលយើងត្រូវតែមាន។ ពេលវេលាដែលយើងជួបជុំគ្នាថ្ងៃនេះ ជាពេលវេលាមួយដើម្បីបង្ហាញថាយើងជាគ្រួសារមួយដែលចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។ ថ្ងៃនេះមានតែបងប្អូនគាត់ប៉ុន្មាននាក់ ដោយសារជាប់ធ្វើចត្តាឡីស័ក ប៉ុន្តែយើងចង់បង្ហាញអំពីការចូលរួមក្នុងមរណៈទុក្ខ និងការលើកទឹកចិត្តពីព្រះសហគមន៍របស់យើងដល់គ្រួសារគាត់។ ដោយយល់ថាព្រះជាម្ចាស់គង់នៅ យើងជាគ្រីស្តបរិស័ទយើងជាគ្រួសារមួយដែលធ្វើដំណើររួមជាមួយគ្នា។ សុខា ជាសិស្សជំនាន់ទីមួយនៅវិទ្យាល័យសន្តហ្វ្រង់ស្វ័រនៅឆ្នាំ២០០៣ គាត់បានទទួលពិធីជ្រមុជទឹកនៅក្នុងឆ្នាំ២០០៧ដោយយកឈ្មោះហ្វ្រង់ស័្វរ ដូចឈ្មោះសាលាដែលគាត់បានសិក្សា។ គាត់មានមិត្តភក្តិជាច្រើន ដែលបាននឹករលឹកដល់គាត់ដែលជាអតីតសិស្សសាលាសន្តហ្វ្រង់ស្វ័រ គាត់មានលោកគ្រូអ្នកគ្រូជាច្រើនដែលនឹករលឹកដល់គាត់ ដែលបានបង្រៀនគាត់។ ដូច្នេះថ្ងៃនេះ យើងរួមជាគ្នាដោយធ្វើដំណើរជាមួយ សុខា ដើម្បីឱ្យគាត់រកឃើញផ្លូវទៅស្ថានបរមសុខ ជាផ្លូវដែលណែនាំឱ្យគាត់មានសុភមង្គលអស់កល្បជានិច្ច។ សម្រាប់យើងដែលនៅលើផែនដីនេះ យើងបន្តយកចិត្តទុកដាក់រកឃើញផ្លូវនៃជីវិតរបស់យើង។ ឱ្យផ្លូវនៃជីវិតរបស់យើងណែនាំឱ្យយើងដើរតាមសេចក្តីពិត ដើរតាមសេចក្តីសុចរិត ដើម្បីឱ្យយើងរួមរស់នៅក្នុងមិត្តភាព ភាតរភាព ដើម្បីឱ្យយើងអាចបង្កើតសង្គមមួយដែលចេះលើកទឹកចិត្តគ្នា និងធ្វើដំណើរជាមួយគ្នា។ យើងអធិដ្ឋាន ដើម្បីឱ្យវិញ្ញាណក្ខន្ធរបស់ ហ្វ្រង់ស្វ័រ សុខា ភ្ជាប់ជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច។ អាម៉ែន៕ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ