ព័ត៏មាន

ព័ត៌មាន

ប្រេងផ្តល់​កម្លាំង​ដល់​ចាស់ជរា

គ្រីស្ត​បរិស័ទកាតូលិកដែល​ជា​ជន​​​ចាស់ជរា ​និងអ្នកជំងឺ​ចំនួន​៥០នាក់​បាន​មក​ចូលរួម​ទទួល​ប្រេង​ផ្តល់​កម្លាំង​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​រួម​ជាមួយ​ជំនឿ ពី​លោក​បូជាចារ្យ ប៉ូល​រឿង ឆ័ត្រសិរី កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា​ខាង​មុខនេះ​នៅព្រះវិហារ​សន្តយ៉ូសែប(ផ្សារតូច)នារាជ​ធានី​ភ្នំពេញ។​ តាមប្រសាសន៍របស់លោក រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​កម្មភាព​ភ្នំពេញខាង​ជើង និង​ជាអធបតីក្នុងពិធីនេះបានលើកឡើងថា ប្រេងដែលត្រូវលាបជូនលោកតា លោកយាយនាពេលនេះគឺ ជួយឲ្យពួកគាត់​ធ្វើដំណើរទៅមុខដោយក្តីសង្ឃឹម ឬក៏ជួយឲ្យយើងនឹកឃើញពីការត្រៀមខ្លួនជួបជាមួយព្រះជាម្ចាស់នៅពេលខាងមុខ។ ប្រេង​ដែល​លោក​បូជាចារ្យ​បាន​លាប​ជូន​ចាស់​ជរា គឺ​ជា​ប្រេង​អូលីវ ដែល​ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​លោកអភិបាល​ ក្លាយជា​ប្រេង​ពិសិដ្ឋ​ ជា​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់​គង់នៅជាមួយ​មនុស្សលោកតាម​រយៈ​អគ្គសញ្ញា។ អគ្គសញ្ញាលាបប្រេង ជាអគ្គសញ្ញាមួយក្នុង​​ប្រពៃណីរបស់ព្រះសហគមន៍កាតូលិក​ គឺជាប្រេងផ្តល់កម្លាំង ជាពិសេសសំរាប់អ្នកទន់ខ្សោយ

អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ

បេក្ខជន​ចំនួន​៤​រូប​ បាន​សុំ​ព្រះសហគមន៍​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក កាលពី​ពេល​ថ្មីៗនេះ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល​ នារាជធានីភ្នំពេញ។ «នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះ​ជា​ការ​លើក​ឡើង​របស់​វេរ៉ូនីកា សួន ស្រីនិ មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។ ស្រីនិ​បន្តថា នាង​បាន​រួម​ដំណើរ​ជាមួ​យ​ព្រះសហគមន៍​ក្នុង​រយៈ​ពេល៧ឆ្នាំ​មក​​ហើយ  ទើប​សម្រេចចិត្ត​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ យុវតីរូប​នេះ​ឲ្យដឹងថា ពេល​ជ្រមុជទឹក​ហើយ នាង​គឺជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ និង​មាន​តួនាទី​សំខាន់ គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​និងដើររតាមព្រះជាម្ចាស់។

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប

ក្នុងពិធី​រំលឹក​ដល់​សន្តី​ម៉ារី​ម៉ាដាឡា សម្រាប់​ព្រះសហគមន៍​ស្វាយ​ប៉ាក លោក​បូជាចារ្យ​ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ជា​ប្រធាន​អភិបូជានៅ​ថ្ងៃនោះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប ដូច្នេះ​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត​របស់​យើង ឱ្យ​យើង​ស្វែង​រក​ព្រះយេស៊ូ​គ្រីស្ត។ លោក​បូជាចារ្យ​អធិបតី មាន​បន្ថែម​ថា «អ្នក​មាន​បាប​បាន​ទទួល​អ្វី​ល្អ​មែន​ទែន​ពី​ព្រះជាម្ចាស់។ ជាក់​ស្តែង​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​គឺ​អ្នក​ទោស​(ចោរព្រៃ) ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។» លោក​បូជាចារ្យ​ប៊ឺត​ បន្តថា នាង​ម៉ារីម៉ាដាឡា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​ពិត​មែន​គាត់​ជា​មនុស្ស​មិន​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត គាត់​បាន​កែប្រែ​ចិត្ត​គំនិត ក្លាយជាមនុស្សថ្មី។ ជា​ទូទៅ​មនុស្សទាំង​អស់​មើល​គ្នាតែ​សំបក​ក្រៅ

លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន

«នៅពេលយើងអត់ធ្មត់​ក្នុងការអធិដ្ឋាន គឺជាការបង្ហាញជំនឿ។ ការអធិដ្ឋានធ្វើឱ្យមានក្ដីសង្ឃឹម។» នេះ​ជាការ​លើក​ឡើង​របស់​លោក​បូជាចារ្យ យ៉ូហាន បាទីស្ត​ ប្រាក់​ ប៊ុន​ហុង ក្នុងពិធី​ថ្វាយ​អភិបូជាលើក​ដំបូង​របស់​លោក​នៅ​ព្រះវិហារ​ព្រះកុមារយេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ​ កាលពីពេល​ថ្មីៗនេះ។ តប​តាម​ការ​អញ្ជើញ​របស់​ព្រះសហគមន៍​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន លោក​បូជាចារ្យ​ទើប​នឹង​តែ​ងតាំង​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា​រូបនេះ​បាន​មាន​ប្រសាសន៍ទៀតថា ការអធិដ្ឋាន ដូចជាការ​ប្រើពាក្យ៣ គឺទូលសុំ គោះទ្វារ និងស្វែងរក។ ក្នុង​ធម្មទេសនា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៤ កក្កដា លោក​បូជាចារ្យ​រូប​នេះ បន្ថែម​ថា ការអធិដ្ឋាន គឺសន្ទនាទៅព្រះជាម្ចាស់

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់ និង​បងប្អូនឯទៀតៗ នៅក្នុង​អភិបូជាលើក​ទីមួយ​របស់​លោកនៅភ្នំពេញ​បន្ទាប់​ពី​ទទួលអគ្គសញ្ញា​តែង​តាំងជាបូជាចារ្យ ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ព្រះសហគម​ន៍​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ​នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​ នាព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២២ ។ លោកបូជាចារ្យប្រាក់​ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោក​សូម​អរគុណ​លោក​បូជាចារ្យ​ រឿង ឆ័ត្រសិរី ដែល​បាន​អញ្ជើញ​លោក​មក​ថ្វាយអភិបូជានៅទៅទីនេះ។ លោកបូជាចារ្យ​ថ្មី មាន​ប្រសាសន៍ថា កិច្ច​ស្វាគមន៍​ជា​រឿង​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ ជាពិសេស​គឺ​ការ​ស្វាគមន៍​ព្រះជាម្ចាស់​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​នាង​ម៉ារី​និង​នាង​ម៉ាថា​ក្នុងអត្ថបទ​គម្ពីរ

ជំនួប​ដំបូង​រវាង​លោក​​សិលា សួន​ ហង្សលី និង​អ្នកដឹកនាំ​ព្រះសហគមន៍​ក្នុងភូមិភាគ​កំពង់ចាម​

លោកអភិបាល​ថ្មី​ដែល​ទើប​នឹង​ត្រូវ​ជ្រើសរើស​ដើម្បីដឹកនាំ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម លោក​សិលា សួន ហង្សលី បាន​ជួបប្រជុំ​ជាមួយ​លោក​បូជាចារ្យ​ក្នុងតំបន់ បព្វជិត-ជិតា នៅ​ក្នុងភូមិភាគកំពង់ចាម​​លើក​ដំបូង កាលពីថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២នេះ នៅក្រុង​​កំពង់ចាម។ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ បាន​ជ្រើស​តាំង​លោក​បូជាចារ្យ​សិលា សួន ហង្សលី ដែល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី ជា​តំណាង​ពេញ​សិទ្ធិលោកអភិបាលព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ និង​ជា​នាយក​ទេវវិទ្យាល័យសន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណែរ ដើម្បី​ទទួល​មុខងារ​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២នេះ។ លោក​ត្រូវ​បាន​បន្ត​មុខងារ​ពី​លោក​អភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ និ​ងលោក​អភិបាល​ប្រ៊ុយណូ

អគារ​សិក្សា​ថ្មី​ ជាក្តីសង្ឃឹម​សម្រាប់ធនធាន​មនុស្ស​នៅ​កម្ពុជា

អគារសាលាបឋមសិក្សា នៃមជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស (FFCC) មួយខ្នងដែលមានថ្នាក់រៀន១២បន្ទប់ បានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តទៅនៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា

លោក សិលា សួន​ ហង្សលី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​បន្ទុកភូមិភាគ​កំពង់ចាម

យោង​តាម​លិខិត​លោកអភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​នាថ្ងៃទី​១៥ ខែកក្កដា ដែល​វើរីតាស់អាស៊ី​ទទួល​បាន​នា​ពេល​ល្ងាច បាន​ឲ្យ​ដឹងថា សន្ត​អាសនៈ​នៃ​បុរី​វ៉ាទីកង់ បាន​ជ្រើស​តាំង​លោក​សិលា សួន ហង្សលី ជា​អភិបាល​ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម។ តាម​រយៈ​លិខិត​ដដែល​ លោកអភិបាល​អូលីវីយ៉េ​ ជ្មីត​ហស្លេបាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២នេះ លោក​ត្រូវ​បាន​ជ្រើ​សតាំង​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ឲ្យ​ក្លាយជា​លោក​អភិបាល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុងភូមិភាគ​កំពង់ចាមទាំង​មូល។ ព្រះសហគមន៍​ភូមិភាគកំពង់ចាម គ្រប​ដណ្តប់​ខេត្ត​ចំនួន​៨ មាន​ដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី

មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព

មណ្ឌល​មេត្តាករុណា​ដែលជាអតីតអាគារ​ព្រះវិហារ​ចាស់នៃព្រះសហគមន៍​ជុំគិរី​ បានកែច្នៃ​ពង្រីក​និង​​សម្ពោធប្រើប្រាស់​​ជាផ្លូវការ ដើម្បីផ្ដល់​សេវាសុខភាពដល់​ពលរដ្ឋ កុមារ​ពិការ​សតិបញ្ញា និង​កុមារ​ដែល​មាន​បញ្ញាលូតលាស់យឺត។ មណ្ឌល​នេះ​ធ្វើ​ឡើង​​ដើម្បីជួយ​បងប្អូន​ដែល​កំពុង​តែ​មាន​ទុក្ខលំបាកខាង​ផ្នែក​សុខភាពទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ និង​ជួយ​ដល់​កុមារ​ពិការ​អាច​មាន​កន្លែង​ធ្វើ​ចលនាផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់លោក​បូជាចារ្យ​ យ៉ាំង​លូកា អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឱ្យ​មានមណ្ឌល​មេត្តាករុណានេះ។ មណ្ឌល​មេត្តា​ករុណា​ ស្ថិត​នៅ​ក្នុង​ ភូមិតារាជ ​ឃុំត្រពាំង​រាំង​​ ស្រុក​ជុំគិរី ខេត្ត​កំពត។ លោកបូជាចារ្យ​រូបនេះ​បន្ថែម​ថា កិច្ច​ការងារ​នេះ គឺធ្វើ​ឡើង​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ដែល​ផ្តាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុកដាក់​ចំពោះអ្នក​តូច​តាច។ លោក​បញ្ជាក់ថា «ជួយ​អ្នក​ជំងឺ​ជាអ្វី​ដែល​ព្រះសហគមន៍យើង​ធ្វើ​តាំងពី​ដើម​មក។» អគារ​នេះ​ជា​អគារ​ចាស់របស់ព្រះវិហារ​សន្ត​យ៉ូសែប នៃ​ព្រះសហគមន៍ជុំគិរី​ ហើយ​ត្រូវបាន​ជួសជុល​និង​បង្កើត​ជា​សកម្មភាព​មេត្តាករុណា​នេះ​ឡើង​​។

បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​

ក្បួនដង្ហែ​លាយឡំជាមួយ​តន្ត្រី​និង​សំឡេង​គង​របស់​ខ្មែរភាគតិច​ពូណង​បាន​លាន់ឮរំពង​ឡើង​ប្រមាណ​ជា​១គីឡូ​ដី ​ដែល​អម​ដោយ​របាំក្ងោក​នាំមុខឈើឆ្កាង​​បូជាចារ្យ​និង​លោកអភិបាល​ដើម្បី​នាំ​យុវជន​ជាតិ​ពូណង​ម្នាក់​មក​ថ្វាយ​ព្រះជាម្ចាស់។​​ «ជាបូជាចារ្យ​គឺ​ត្រូវ​បម្រើ​ បូជាជីវិត ​និង​ធ្វើ​អគ្គសញ្ញា​ដល់​បងប្អូន។​» នេះ​ជា​កាបញ្ជាក់​របស់​លោក​ប្រាក់​ប៊ុនហុង ​ជាឧបដ្ឋាក ដែល​បាន​តែង​តាំង​ក្លាយ​ជាបូជាចារ្យកាតូលិក​ក្នុង​ថ្ងៃ​ទី២៩​ខែមិថុនា​នេះ។​​ នៅក្នុង​ខែមិថុនា​ជាពេលវេលា​ដែល​ព្រះសហគមន៍​តែង​តាំង​បូជាចារ្យ។ ​លោក​អភិបាល​អូលីវីយ៉េ​ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបញ្ជាក់​អំពី​រឿង​នេះ​។​ លោក​បន្ថែម​ថា​នៅពេលនេះ​ការ​ប្រកាស​ដំណឹង​ល្អ​នៅទីដាច់ស្រយាល​គឺ​មាន​រូប​រាង​ហើយ។​​ ពិធីតែងតាំង​នេះ​ត្រូវ​បាន​ប្រារព្ធឡើងនៅព្រះវិហារ​សន្តយ៉ូហានបាទីស្ត​នៅព្រះសហគមន៍​ប៊ូស្រា​ក្នុង​ស្រុក​ពេជ្រាដា ​ខេត្តមណ្ឌលគិរី​ ​ដែល​ស្ថិត​ក្នុង​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុង​ភ្នំពេញ។​​ តំបន់​នេះ​ភាគច្រើន​មាន​ខ្មែរ​ជនជាតិភាគតិច​ពូណង​រស់នៅ។ ​​លោក​បូជាចារ្យប៊ុនហុង​ដែលមាន​កំណើត​មក​ពី​ព្រះសហគមន៍​នេះ ​បាន​ឲ្យដឹង​ទៀត​ថា​ «ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​ញែកខ្ញុំ​ចេញពីគេ​ចូលទៅក្នុង​ក្រុម​របស់​ព្រះអង្គ ​គឺ​ក្រុម​បូជាចារ្យ​ដើម្បីបម្រើព្រះអង្គនិង​ព្រះសហគមន៍​។​»​​ លោក​បូជាចារ្យ​ថ្មី បន្ថែម​ថា «ព្រះអង្គបាន​ប្រទានពរ​ដល់ខ្ញុំ​តាមរយៈ​លោកអភិបាល​អូលីវីយ៉េ​ឲ្យខ្ញុំ​មាន​កំលាំង​ខ្លាំងដើម្បីបម្រើ​ព្រះសហគមន៍​ទៅថ្ងៃមុខ។» ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​នៃ​ព្រះសហគមន៍​ប៊ូស្រា ដោយ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ពូណង​ចំនួន​១៥​គ្រួសារ​ បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។ យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email