ព័ត៏មាន

ព័ត៌មាន

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។ យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា

ថ្ងៃនេះ យើង​នឹក​ឃើញ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះយេស៊ូ​។ ជាពេលវេលា​ដែលយើង​ត្រូវ​រិះគិត​ពីសកម្មភាព​របស់​យើង​ប្រចាំ​ថ្ងៃ ជា​គ្រីស្តបរិស័ទ​អំពីភាព​កត្តញូចំពោះ​ព្រះបិតា។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍បែបនេះ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​ព្រះបេះដូង​ព្រះយេស៊ូ កាលពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២២។​ នៅក្នុង​ថ្ងៃ​បុណ្យគោរពព្រះបេះដូង​របស់​ព្រះយេស៊ូ លោក​អភិបាល​អូលី​វិយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បាន​រំលឹក​ថា នៅក្នុង​ជីវិត​កូន​ខ្មែរយើង​អ្វីដែល​សំខាន់ គឺត្រូវ​មាន​ចិត្ត​កត្តញ្ញូ​ចំពោះ​ឪពុកម្តាយ​ដែល​បាន​បង្កើត​យើង ចំពោះ​លោកគ្រូអ្នកគ្រូ​ដែល​បាន​បង្រៀន​យើង ចំពោះព្រះមហាក្សត្រ​នៃ​ប្រទេសយើង។ “ប៉ុន្តែ​ចំពោះ​យើង​ជា​គ្រីស្តបរិស័ទ យើង​ក៏ត្រូវ​កត្តញូ​ចំពោះ​ព្រះបិតាជាប្រចាំ ព្រោះ​ចួនកាលយើង​ភ្លេចសេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់​ចំពោះយើង។​” លោក​អភិបាល​បញ្ជាក់។​ លោក​អភិបាល​អូលីវីយ៉េ​ពន្យល់​ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់​ “ព្រះបិតា​ព្រួយបារម្ភ ព្រះអង្គរត់តាម

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ

«ពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើជាអំបិលនិងពន្លឺ ដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់នូវសេចក្ដីស្រឡាញ់ដែលបានពីព្រះជាម្ចាស់ទៅកាន់មនុស្សជំវិញខ្លួន និងមានភាពទទួលខុសត្រូវចំបោះកិច្ចការដែលពួកកូនបានបំពេញ ព្រមទាំងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អសម្រាប់គ្រួសារ និងព្រះសហគមន៍។» នេះ​ជា​ពាក្យ​សម្តី​ប្រកាសរបស់​យុវតី ​ហង្ស ចន្ធូ ជាបេក្ខនារី មកពីព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងពិធី​បុណ្យ​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស កាលពេល​ថ្មីៗនេះ។ កញ្ញាចន្ធូ សូមអរគុណដល់លោកអភិបាល លោកបូជាចារ្យ បងស្រីរួមជាមួយគ្រូអប់រំជំនឿ ដែលបានលើកទឹកចិត្ត បង្ហាត់បង្រៀនពួកខ្ញុំ ដើម្បិ​ឲ្យពួកគាត់​រស់នៅ​តាម​ជីវិត​ជាគ្រីស្ត​បរិស័ទ។ ចន្ធូ​បន្ថែម​ថា​ ទោះបីជាមានកូវីដ១៩ពិតមែន «តែពួកលោកនៅតែព្យាយាមបង្រៀនតាមអនឡាញ និងព្យាយាមពន្យល់ពួកកូនៗឱ្យបានយល់ពីភារកិច្ចរស់នៅក្នុងនាមជាគ្រីស្តបរិស័ទ និងយល់ពីសេចក្ដីស្រឡាញ់ប្រកបដោយមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមជំរុញពួកកូនៗឱ្យមានភាពក្លាហានក្នុងការបង្ហាញភាពយកចិត្តទុកដាក់

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពីលោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ​ នាព្រឹកថ្ងៃទី ១៩ មិថុនា ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។ បេក្ខជន បេក្ខនារីទាំង២៧រូប ភាគច្រើនជាមនុស្សពេញវ័យដែលបានទទួលអគ្គសគ្គជ្រមុជទឹកក្នុងរយៈពេល​ ពីរ ឬបីឆ្នាំកន្លងទៅ ហើយមួយចំនួនទៀត ជាយុវជន ដែលបានទទួលអគ្គសញ្ញជ្រមុជទឹកតាំងពីទារកមកម្លេះ ដែលមានឪពុកម្តាយជាគ្រីស្តបរិស័ទ។ បងប្អូនបានទទួលការអប់រំ​ជំនឿយូរឆ្នាំ​ ដើម្បីយល់ដឹង

សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង

ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់​ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ  អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ  នាព្រឹក ថ្ងៃ ទី ៤

ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ

ក្នុង​លិខិត​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី06 ខែ​មិថុនា​ នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យ​តាម​តំបន់សកម្មភាពទាំង៩។ ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។ លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។ ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី

ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់

កាលពីថ្ងៃទី២៤ ខែឧសភា នេះ ក្រុម​ដូនជីបុត្រី​ព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់នៃ​ដុនបូស្កូទឹក​ថ្លាបាន​រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ជាង​១០០០នាក់ ដែល​ស្ថិត​នៅក្នុង​វិទ្យាល័យដុន​បូស្កូ​ទឹក​ថ្លា​ ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។ ដូនជី​ទូរអឡេ តេរេសា មាន​ប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺ​ក្រុម​ដូន​ជី​ធ្វើ​តាមការ​ស្នើ​សុំ​របស់​ដូនជីប្រធាន​ធំ​នៅ​អ៊ីតាលី ឲ្យ​ក្រុម​ដូនជី​សាលេស៊ាន​ដុន​បូស្កូទាំងអស់ រំលឹកពាក្យសច្ចារបស់​ខ្លួន​ឡើង​វិញ​នៅ​ចំពោះ​មុខ​កូន​សិស្ស​របស់​យើង​ទាំងអស់។ ដូនជី​តេរេសា​បន្តថា ជា​ទូទៅ «យើង​ម្នាក់ៗ​រំលឹក​ពាក្យសច្ចា​របស់​យើង​រៀង​រាល់​មួយខែ​ម្តងរៀង​ៗ​ខ្លួន ដោយមាន​សំណាក់ធម៌ រិះគិត​អំពី​ការត្រាស់ហៅ​និង​បេសកកម្ម​របស់​​យើង។ ហើយ​មូលហេតុដែលយើងមាន​​ គឺ​នៅពេលនេះ (គ្រួសារ)យើងធ្វើ​ខួប​១៥០ឆ្នាំ។​» ដូនជីរូបនេះ បញ្ជាក់ថា

ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ

សរុបចម្លើយសន្និបាតព្រះសហគមន៍ភូមិភាគភ្នំពេញ សម្រាប់សនិ្នត ២០២១-​២០២៣ ព្រះសហគមន៍ភូមិភាគភ្នំពេញ សរុបចម្លើយសន្និបាតព្រះសហគមន៍ ២០២១-២០២៣៖ “ធ្វើដំណើររួមគ្នា ជាធ្លុងតែមួយ ចូលរួម ប្រកាសដំណឹងល្អ” នៅមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ   ដោយមានតំណាងគ្រីស្តបរិស័ទពីព្រះសហគមន៍នៃតំបន់សកម្មភាពទាំង៩ គ្រប់ការិយាល័យ និងអង្គការកាតូលិកនានា ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រមាណជាង២០០នាក់ នាថ្ងៃទី១៤ ឧសភា ២០២២។ លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំ អង្គប្រជុំដោយមានប្រសាសន៍ថា

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email