ព័ត៏មាន

ព័ត៌មាន

បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ

អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ បានចូលរួមនៅក្នុងអង្គប្រជុំអំពីរដូវរង់ចាំនាពេលខាងមុខនេះ ដែលដឹកនាំដោយលោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី។ ក្នុងអង្គប្រជុំនេះដែរ លោកអភិបាលបានរំឭកអំពីស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ ក៏ដូចជាការប្រឈមរបស់ព្រះសហគមន៍នៅកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោកអភិបាលបានសូមឱ្យលោកបូជាចារ្យ រិះគិតរួមគ្នា អំពីស្ថានភាពកូវីដ១៩ នៅក្នុងសង្គម និងព្រះសហគមន៍បច្ចុប្បន្ននេះ អំពីការប្រឈមរបស់យុវជន

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស៊ែ្ល បានចេញសេចក្ដីអំពាវនាវដល់គ្រីស្តបរិស័ទភូមិភាគភ្នំពេញឱ្យអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រៀមខ្លួនដើម្បីដើម្បីបញ្ចេញសកម្មភាពមេត្តាករុណាទៅតាមតំបន់នីមួយៗ។ លោកអភិបាល « ចូរយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ សូមត្រៀមខ្លួនដើម្បីបញ្ចេញសកម្មភាពផងដែរ។» នៅក្នុងថ្ងៃនេះដែរ លោកអភិបាលអូលីវីយេបានធ្វើជាគំរូន័យការអធិដ្ឋាននេះ ដោយលោកបានថ្វាយអភិបូជានៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំដែលជាទឹកដីមរណសាក្សីនៃគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជា ដើម្បីទោះអង្វរព្រះជាម្ចាស់សម្រាប់មនុស្សដែលរងគ្រោះដោយសារទឹកជំនន់និងសម្រាប់ការិយាល័យទាំង ៩ របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ។ ព្រះសហគមន៍កាតូលិក តែងតែយកចិត្តទុកដាក់លើអ្នកតូចតាច និងជនងាយរងគ្រោះ តាមរយៈគណៈមក្មការព្រះសហគមន៍ផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានារបស់ព្រះសហគមន៍កាតូលិកផងដែរ។

គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩

ព្រះសហគមន៍សហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកសកម្មភាព អប់រំជំនឿកាតូលិករបស់ខ្លួនឡើងវិញ សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិតីភាពរបស់លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ នាថ្ងៃទី៣-៤ ខែតុលា កន្លងទៅ។ ពិធីនេះបានប្រារព្ធធ្វើនៅ​ព្រះវិហារ សន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មី។  ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានផ្អាកការជួបជុំបែបសាសនា ក្នុងនោះសកម្មភាពអប់រំជំនឿ សម្រាប់អ្នកឈ្វេងយល់អំពីព្រះយេស៊ូ ដូច​ជាក្រុម​មនុស្សពេញវ័យ យុវជន ជំទង់ និងកុមារ ក៏បានផ្អាក តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគឆ្លង

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ

ព្រះសហគមន៍កំពង់សោម ព្រះវិហារសន្តមីអាអែល ប្រារព្ធពិធីបុណ្យអភិបូជា ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃការកកើតមានព្រះសហគមន៍ចំណាស់មួយនេះផង អគ្គសញ្ញាជ្រមុជទឹកដល់កុមារចំនួន៥នាក់ផង និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដល់គ្រីស្តបរិស័ទ៧នាក់ផង និងខួបទី១០ឆ្នាំនៃលោកអភិបាលអូលីវីយេ ទទួលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញពេញសិទ្ធិផងដែរ។ ពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី ២៧ កញ្ញា ២០២០ នេះ ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយេ បានអប់រំគ្រីស្តបរិស័ទទាំងអស់ឱ្យរិះគិត ធ្វើដូច្ដេចដើម្បីចូលក្នុងប្រវត្តិសាស្ត្រ និងដោយយល់ថានៅក្នុងដៃរបស់យើងកំពុងសាងសង់គ្រឹះបច្ចុប្បន្នកាល ដើម្បីសាងសង់អនាគត។

កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍

សកម្មភាពនៃកិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ រវាងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានលោកអភិបាលអូលីវីយេជាអភិបាលបាន កសាងចំណងមេត្រីភាពយ៉ាងជិតស្និត រវាងព្រះសហគមន៍កាតូលិក ជាមួយវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលអូលីវីយេ រួមជាមួយព្រះសង្ឃ គណកម្មវត្ត បានរួមគ្នាដាំដើមឈើ និងស្មៅ រៀបចំសួន​នៅមុខរូបសំណាក់ដែលលោកអភិបាលបានប្រគេនដល់វត្តអង្គមន្ត្រី។ ព្រះសង្ឃលោកអាចារ្យ និងគណកម្មការវត្តអង្គមន្ត្រី បានថ្លែងអំណរគុណ លោកអភិបាល

គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក

នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំ និងជាប្រពៃណីជាតិខ្មែរ ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដែលមានគ្រីស្តបរិស័ទប្រមាណជិត៦០នាក់ បានចូលរួមប្ររព្ធពិធីនេះជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ដោយមានពិធីថ្វាយអភិបូជា និងអធិដ្ឋាន នឹករឭកដល់មរណៈបុគ្គលទាំងអស់ ដែលដឹកនាំដោយលោក ដាមីញ៉ាំងហ្វានឺ ជាបូជាចារ្យទទួលការខុសត្រូវព្រះវិហារព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។ តាមការណែនាំរបស់លោកដាមីញ៉ាំង នៅក្នុងធម្មទេសនានាឱកាសនេះលោកបានមានប្រសាសន៍លើកយកអត្ថន័យនៃអត្ថបទព្រះគម្ពីរថា ទោះបីបងប្អូនរស់ក្ដី ស្លាប់ក្ដី សូមលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកថា បុណ្យភ្ជុំ ជាដំណឹងល្អសម្រាប់យើងជាគ្រីស្តសាសនា

លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ»

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បានរៀបចំកម្មវិធីថ្វាយអភិបូជារំលឹកដល់មរណៈបុគ្គលដែលបានចែកឋានទាំងអស់ (បុណ្យភ្ជុំ) ក្រោមអធិប​តីភាពលោកអភិបាល អូលីវីយេ ព្រមទាំងមាន​ការចូលរួមដោយលោកបូជាចារ្យនិងគ្រីស្តបរិស័ទមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្នុងឱកាស គោរពមរណៈបុគ្គល លោកអភិបាល អូលីវីយេ បានណែនាំឲ្យបងប្អូនចូលនៅក្នុងសំណួរមួយយ៉ាងសំខាន់គឺ «សម្រាប់ជីវិតរបស់យើងដែលរស់នៅលើផែនដីនេះ តើអនាគតជីវិតរបស់យើងទៅណា?»។ លោកអភិបាលបានបន្តថា ប្រសិនបើយើងយកបទពិសោធន៍ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ តាមពិតវិធានការអនាម័យគឺជាធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ វាមិនមែនជាវិន័យថ្មីដែលយើងបង្កើតដោយសារមានជំងឺកូវីដ១៩ទេ។ ប៉ុន្តែ នៅប៉ុន្មានប្រទេសដោយសារប្រជាជនបានយកចិត្តទុកដាក់លាងដៃនិងអនុវត្តវិធានការអនាម័យច្រើនជាងមុន បានណែនាំឲ្យកាត់បន្ថយជំងឺផ្សេងៗជាច្រើន។ លោកមាន​ប្រសាសន៍​ក្នុង​ឱកសនោះថា៖

កាតូលិកកំពត អធិដ្ឋានសម្រាប់មរណបុគ្គល និងចែកទានដល់អ្នកខ្វះខាត

ព្រះវិហារសន្ត អូគូស្តាំង ព្រះសហគមន៍កាតូលិក ទីរួមខេត្តកំពត បានប្រារព្ធ ពិធីអធិដ្ឋាន សម្រាប់មរណបុគ្គលទាំងឡាយ និងការចែកទានជាគ្រឿងបរិភាគជូនដល់បងប្អូនខ្វះខាតចំនួន១៨គ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ។  ប្រជាពលរដ្ឋខែ្មរដែលកាន់ព្រះពុទ្ធសាសនា កំពុងប្រារព្ធពិធីកាន់បិណ្ឌ ហើយនឹងប្រារព្ធបុណ្យភ្ជំបិណ្ឌនាពេលខាងមុខឆាប់ៗនេះ។ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា មានជំនឿយ៉ាងមាំលើព្រះគ្រីស្តយេស៊ូ ក៏បានប្រារព្ធពិធីនឹករលឹកដល់មរណបុគ្គលក្នុងរដូវដាក់បិណ្ឌនេះ ដើម្បីនឹករលឹកដល់វិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជនដែលបានចែកស្ថានទៅហើយ។ បងប្អូនគ្រីស្តបរិស័ទកាតូលិក អធិដ្ឋាន ថ្វាយទៅព្រះជាម្ចាស់ សូមសេចក្តីប្រោសប្រណីពីព្រះជាម្ចាស់ ជាព្រះបិតា ចំពោះវិញ្ញាណ្ឌក្ខន្ធ

ព្រះវិហារសន្តយ៉ូសែបផ្តល់អំណោយជូនសង្កាត់ទួលសង្កែទី១ សម្រាប់​ផ្គត់ផ្គង់​អ្នកខ្វះ​ខាត​ក្នុងមូលដ្ឋាន

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូចដែល​ដឹកនាំដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី រួមជា​មួយស​មា​​ជិកគណៈកម្មការសង្គហៈ បាននាំយកអំណោយមួយចំនួនជូនដល់សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌ​ឫស្សីកែវ រាជ​ធានីភ្នំពេញ ដែលមានលោកស្រី រាជ ផាវឿន ជាប្រធានក្រុមប្រឹក្សា ជាអ្នកទទួល កាល​ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។   ការ​ផ្តល់ជូន​នូវសម្ភារៈទាំងអស់នេះដល់សង្កាត់ ក្នុង​គោលបំណងដើម្បីជួយផ្គត់ផ្គង់ទៅដល់ប្រជា​ពលរដ្ឋ​​ក្នុងមូលដ្ឋានសង្កាត់នេះ​ដែលកំពុងតែជួប​ការខ្វះខាតក្នុង​ជីវភាព។   ក្នុងពិធីប្រគល់និងទទួលអំណោយនេះលោកស្រី រាជ ផាវឿន ចៅសង្កាត់និងលោកមេភូមិផ្សារតូច បានថ្លែង​អំ​ណរគុណដល់ព្រះសហគមន៍ ដែលតែងតែជួយដល់សកម្មភាពសង្គមរបស់សង្កាត់នេះ។ សង្កាត់ទួលសង្កែទី១នេះមាន ៦ភូមិនិងប្រជាពលរដ្ឋ​ប្រមាណជា២ម៉ឺននាក់ ដែលប្រជា​ពលរដ្ឋ​មួយ​ចំនួនកំពុងជួបការលំបាក ខ្វះខាត ដោយសាររងផល​ប៉ះពាល់ពីស្ថាន​ភាពនៃការរីករាល​ដាល​មេ​រោគឆ្លងកូវីដ១៩។   នាឱកាសនោះដែរ លោកបូជាចារ្យ

តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់

ក្នុងឱកាសបុណ្យកំណើតព្រះនាងម៉ារី លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ រួមជាមួយគ្រីស្តបរិស័ទនៃព្រះសហគមន៍អរិយក្សត្រ ក្នុងព្រះវិហារព្រះនាងម៉ារីជាមាតានៃសន្តិភាព កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ មានប្រសាសន៍នៅក្នុងធម្មទេសនានាឱកាសបុណ្យកំណើតព្រះនាងម៉ារីនេះ លោកអភិបាលអូលីវីយេ លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិតឲ្យម្នាក់ៗ រៀងៗខ្លួន និងប្រទានឪពុកម្តាយ ឲ្យគ្រប់គ្នា ទោះពួកគាត់ស្លាប់ទៅហើយមែន តែវត្តមានរបស់យើងនៅពេលនេះ គឺបានមកពីពួកគាត់។ លោកអភិបាលមានប្រសាសន៍ទៀតថា សេចក្តីស្រឡាញ់បានបង្កើតគ្រួសារ ដូចព្រះនាងម៉ារីមានលោកយ៉ូហានគីម និងលោកយាយអាណា។ ក្នុងសៀវភៅមិនផ្លូវការណ៍ ព្រះសហគមន៍បានស្រាវជ្រាវរកឃើញថា

យុវជន៨រូបទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះវិហារសន្តសិលានិងសន្តប៉ូល

យុវជន​៨រូបបាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ដើម្បី​កែប្រែជីវិត​ថ្មីដោយមាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ និង​​រួមរស់​ជាមួយ​ព្រះគ្រីស្ត។ កម្មវិធីនេះ​ធ្វើនៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល​​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី នាព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ ដែល​ដឹក​នាំ​ដោយ​លោក​បូជា​ចារ្យ សិលា សួន​ ហង្សលី និង​មាន​គ្រីស្ត​បរិស័​ទជា​ច្រើន​ចូលរួម​អបអរសាទរផងដែរ។ នៅក្នុង​ពិធី​បុណ្យ​អភិបូជា​ នៃ​អគ្គសញ្ញាជ្រមុជទឹក​នេះ លោក​បូជាចារ្យ លី បាន​ណែ​នាំ​គ្រីស្ត​បរិស័ទ​ទាំង​អស់ ជាពិសេស​យុវជន​ដែលទទួល​អគ្គសញ្ញានេះ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងាររបស់​ខ្លួន​ជាគ្រីស្ត​បរិ​ស័ទ ជាពិសេស​លោក​បាន​សង្កត់​ធ្ងន់​ទៅលើ​បី​ចំណុច​គឺ​៖ ព្យាការី៖ នៅពេល​ដែលមាន​នរណាម្នាក់ធ្វើ​​អំពើ​បាប​ សូម​យក​ពេល​វេលា​ទៅ​ដាស់​តឿន​គាត់​ដោយ​សេចក្ដី​ស្រឡាញ់​។ លោកបន្តថា ៖

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email