ធម្មទេសនា

ធម្មទេសនា

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ នេហេមី ៨,២-១១នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន‌មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ​ឡើយ។ នហ ៨,៩អត្ថបទ​ទី២៖ កិច្ចការ ២៨,១៦-២០.៣០-៣១លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ កក ២៨,៣០ដំណឹងល្អ៖ យ៉ូហាន ២១,២០-២៥ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!។ យហ ២១,២៣ “យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​ទូត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មិន​មែន​ជា​ពេល​វេលា​ដើម្បី​យំ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះវិហារ​ថ្មី​សន្ត​អូគូស្តាំង ជា​ពេល​វេលា​ដ៏​សក្ការៈ​ពិត​មែន ដែល​យើង​ថ្វាយ​ទៅ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា។ គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ជា​អត្ថបទ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យ៉ូហាន​ជា​អ្នក​និពន្ធ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ក្រុម​សាវ័ក ជា​មួយ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លះៗ​អំពី​ព្រះសហគមន៍​កំពត​នៅ​ទី​នេះ។ នៅ​ពេល​លោក​អភិបាល អេមីល បាន​ចាត់​ខ្ញុំ​ឱ្យ​ទៅ​កំពត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០១ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជា​មួយ​លោក លី ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​ទេ។ ដូច្នេះ ត្រូវ​ចាំ​ដល់​ខែ​មករា ឆ្នាំ​២០០២ ក្រោយ​លោក លី ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ដើម្បី​ឱ្យ​ខ្ញុំ​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កំពត និង​ចាប់​ផ្តើម​រួម​ជា​មួយ​គ្នា។ ហេតុ​តែ​ចង់​ស្គាល់​កំពត ខ្ញុំ​បាន​ជិះ​ម៉ូតូ (បាហ្សា) ពី​កំពង់​សោម​មក​កំពត ដោយ​មាន​ផ្លូវ​មហា​ពិបាក​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត។ ពេល​ខ្ញុំ​មក​ដល់​កំពត ខ្ញុំ​បាន​ឃើញ​ទី​ក្រុង​ចាស់ ខ្ញុំ​មើល​ហើយ​ក៏​ទៅ​ភ្នំពេញ​វិញ នឹង​រង់ចាំ​ដល់​ពេល​វេលា​ដើម្បី​ធ្វើ​ដំណើរ​មក​ជា​មួយ​លោក​ឪពុក លី។ នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០០២ ខ្ញុំ​បាន​ទៅ​ចំការទៀង​លើក​ទី​មួយ​ដើម្បី​ជួប​ជា​មួយ​លោក​គ្រូ​ជៀង និង​ជួប​ជា​មួយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ នៅ​មន្ទីរ​ពេទ្យ​ភ្នែក​តាកែវ។ ខ្ញុំ​បាន​ដួល​ម៉ូតូ ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរ​ពេទ្យ​ភ្នែក​ខ្ញុំ​ពោរពេញ​ដោយ​ឈាម ក្រោយ​មក​ខ្ញុំ​បាន​តស៊ូ​ជិះ​ម៉ូតូ​បន្ត​មក​ជួប​លោក​ឪពុក លី នៅ​កំពត​ទៀត។ ក្រោយ​មក​យើង​បាន​ជួល​ផ្ទះ ខ្ញុំ​ជា​មួយ​លោក​ឪពុក លី បាន​នៅ​កំពត​អស់​រយៈ​ពេល​មួយ​ឆ្នាំ យើង​មាន​ជីវិត​ដូច​តា​ឥសី​ម្យ៉ាង។ មាន​ន័យ​ថា យើង​រស់​នៅ​តែ​ពីរ​នាក់ អធិដ្ឋាន​ពេល​ព្រឹក ពេល​ល្ងាច ទេសនា​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​មក​មាន​ក្មួយ​លោក​ឪពុក លី (សាម៉ន)។ យើង​បាន​ចែក​ការងារ​គ្នា ដោយ​លោក​ឪពុក លី ទៅ​ជុំ​គិរី​ដែល​មាន​គ្រួសារ​មួយ (មីង​អាន) ខ្ញុំ​ទៅ​ចំការទៀង​ដោយ​មាន​គ្រីស្ត​បរិស័ទ​ម្នាក់ (លោក​គ្រូ​ជៀង)។ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ យើង​នៅ​កំពត​ពីរ​នាក់ យើង​បាន​រស់​នៅ​របៀប​នេះ​រហូត​ដល់​យើង​បាន​ឃើញ នៅ​ក្បែរ​ព្រះវិហារ​យើង​មាន​កន្លែង​មួយ (អូស្កូ)។ អូស្កូ ជា​អាគារ​ចាស់​ពី​សម័យ​ឆ្នាំ​១៩៩៣ ក្រោយ​មក​យើង​បាន​ទិញ ហើយ​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​រិះ​គិត​ជា​មួយ​គ្នា​ថា ដើម្បី​ចាប់​ផ្តើម​យើង​បាន​ប្រមូល​សិស្ស-និស្សិត​ខ្លះៗ។ ដូច្នេះ យើង​បាន​ប្រមូល​ពី​ចំការទៀង​ខ្លះៗ ដើម្បី​ចាប់​ផ្តើម​បេសកកម្ម​នៅ​កំពត​យ៉ាង​ពេញ​លក្ខណៈ។ នៅ​ឆ្នាំ​២០០៤ បង​ស្រី ស៊ីងកូ (បង​ស្រី​ជប៉ុន) បាន​មក​ដល់​កំពត ដើម្បី​ចាប់​ផ្តើម​បេសកកម្ម​តាម​រយៈ​សាលា​មត្តេយ្យ ការ​អប់រំ និង​ជាពិសេស​គាត់​បាន​ទទួល​ខុស​ត្រូវ​មណ្ឌល​យុវនារី។ ដូច្នេះ យើង​មាន​មណ្ឌល​យុវនារី​ជា​មួយ​បង​ស្រី យើង​មាន​មណ្ឌល​យុវជន អូស្កូ ដែល​មាន ហ៊ុន អាន និង​សិស្ស​ខ្លះៗ​បាន​រស់​នៅ​ជា​មួយ​គ្នា។ នេះ​ជា​ពូជ​ដំបូង​នៃ​ព្រះសហគមន៍​នៅ​កំពត ខ្ញុំ​និង​លោក​ឪពុក លី បាន​រស់​នៅ​ទី​នេះ​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​២០០៧ លោក​ឪពុក លី ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ហើយ​ខ្ញុំ​ត្រូវ​បាន​លោក​អភិបាល អេមីល ឱ្យ​ធ្វើ​ជា​តំណាង​ពេញ​សិទ្ធិ។ ដោយសារ​ខ្ញុំ​មាន​ការងារ​ច្រើន លោក​អភិបាល អេមីល ក៏​បាន​បែង​ចែក​តំបន់​កំពត​និង​តាកែវ ដែល​មាន​លោក​ឪពុក សុន ជា​អ្នក​ទទួល​ខុស​ត្រូវ​កំពត​នៅ​ខែ​សីហា ឆ្នាំ​២០០៧។ ដូច្នេះ ពី​ដើម​ឆ្នាំ​រហូត​ដល់​ខែ​សីហា ខ្ញុំ​រត់​កំពត​និង​តាកែវ​ម្នាក់​ឯង មាន​លោក​តា​ម្នាក់​នៅ​ត្រពាំងរពៅ បាន​មក​ស្តី​ឱ្យ​ខ្ញុំ​ថា “លោក​ឪពុក​មិន​ដែល​ទៅ​ថ្វាយ​អភិបូជា​នៅ​កន្លែង​យើង​សោះ”។ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ ដែល​ខ្ញុំ​និង​លោក​ឪពុក លី បាន​នៅ​ជា​មួយ​គ្នា​ពីរ​នាក់ យើង​បាន​ធ្វើ​ឱ្យ​កំពត

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ “ចូរ​យើង​អធិដ្ឋាន” អត្ថបទ​ទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា។ កក ១៣,៤៧អត្ថបទ​ទី២៖ វិវរណៈ ៧,១៤ខ-១៧គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ។ យហ ១០,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ យើង​បាន​ចាប់​ផ្តើម​អង្គ​ប្រជុំ​ជា​មួយ​បង​ប្អូន យុវជន​យុវនារី និង​បព្វជិត​បព្វជិតា ខ្ញុំ​បាន​សួរ តើ​យើង​មាន​អារម្មណ៍​ដូច​ម្តេច នៅ​ពេល​យើង​បាន​ស្តាប់​គម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ? យើង​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ យើង​មាន​ការ​អប់រំ យើង​មើល​ការ​សម្តែង​របស់​ក្មេងៗ​ដែល​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី…។ យប់​មិញ​យើង​បាន​អធិដ្ឋាន​ពេញ​មួយ​យប់ ព្រឹក​មិញ​យើង​បាន​ស្តាប់​សក្ខីភាព​របស់​បង​ប្រុស​បង​ស្រី​មួយ​ចំនួន។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ទាំង​បី​ថ្ងៃ​នេះ សុទ្ធ​តែ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។ ពី​សម័យ​ដើម នៅ​ពេល​លោក​ប៉ូល លោក​ប៉ាណាប៉ាស់​ទៅ​ទេសនា បាន​គេ​មក​យ៉ាង​ច្រើន​ដើម្បី​ស្តាប់។ នៅ​ក្នុង​គម្ពីរ​វិវរណៈ លោក​យ៉ូហាន​ថា​គាត់​បាន​ឃើញ​មាន​មហា​ជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន ដែល​កំពុង​ជួប​ជុំ​គ្នា។ យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គ្រូ​គង្វាល​ដ៏​ល្អ ដែល​ស្គាល់​ចៀម​របស់​ខ្ញុំ ដែល​យាង​មក​ដើម្បី​ឱ្យ​ចៀម​របស់​ខ្ញុំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ នៅ​ពេល​យើង​សរុប​នេះ​ទាំង​អស់ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ដែល​ពោរពេញ​ដោយ​អំណរ​ដ៏​ពេញ​លក្ខណៈ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា។ ម្យ៉ាង​ទៀត ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​កក់​ក្តៅ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក។ កក់​ក្តៅ​ដោយសារ យើង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ នៅ​ក្នុង​ការ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​កក់​ក្តៅ ដោយសារ​យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សម្លេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ”។ នេះ​ជា​ព្រះបន្ទូល ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​សម្រាប់​ជីវិត​របស់​យើង មើល​ឃើញ​អត្ថន័យ​នៃ​ជីវិត​របស់​យើង។ ដោយ​ដឹង​ថា ជីវិត​របស់​យើង​មាន​ផ្លូវ​មួយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ដែល​ដឹក​នាំ​យើង ដែល​ជា​គង្វាល​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត និង​សេចក្តី​សង្ឃឹម។ ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ជួន​កាល​យើង​ធ្លាក់​ទឹក​ចិត្ត ជួន​កាល​យើង​អស់​កម្លាំង ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ពី​ចម្ងាយ។ ប៉ុន្តែ ថ្ងៃ​នេះ​ព្រះបន្ទូល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​គោល​ដៅ​នៃ​ជីវិត នៅ​ក្នុង​អត្ថន័យ​នៃ​ជីវិត នៅ​ក្នុង​ព្រះគម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង។ យើង​មាន​ព្រះយេស៊ូ ដែល​ជា​គង្វាល​ដ៏​ល្អ ព្រះយេស៊ូ​ដែល​ស្គាល់​យើង ព្រះយេស៊ូ​ដែល​ថែរក្សា​យើង ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត។ នៅ​ពេល​យើង​ស្តាប់​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​លែង​ឯកោ យើង​មាន​ត្រីវិស័យ​យ៉ាង​ច្បាស់​ដែល​បំភ្លឺ​ជីវិត​របស់​យើង​ដើម្បី​ទៅ​មុខ។ ទៅ​មុខ​ជា​មួយ​ព្រះជាម្ចាស់ ទៅ​មុខ​ជា​មួយ​បង​ប្អូន ទៅ​មុខ​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ជា​ព្រះសហគមន៍ ដើម្បី​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​យើង​ដែល​ជា​លោក​ឪពុក ជា​បង​ប្រុស​បង​ស្រី ជា​យុវជន​យុវនារី ជា​គ្រីស្ត​បរិស័ទ គឺ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​អធិដ្ឋាន។ អធិដ្ឋាន​ថែម​ទៀត​សម្រាប់​លោក​បូជាចារ្យ ថ្ងៃ​នេះ​យើង​បាន​គោរព​ព្រះយេស៊ូ​ជា​គង្វាល​ដ៏​ល្អ។ ថ្ងៃ​នេះ​យើង​បាន​ឃើញ​គង្វាល​ដ៏​ល្អ គឺ​លោក​ប៉ូល​និង​លោក​ប៉ាណាប៉ាស់ ដែល​ជា​បូជាចារ្យ​ដំបូង​នៅ​ក្នុង​ព្រះសហគមន៍។ ដោយ​បាន​ទទួល​ខុស​ត្រូវ ដើម្បី​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​មួយ​ទៅ​ទីក្រុង​មួយ ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្រីស្ត​បរិស័ទ លើក​ទឹក​ចិត្ត​គេ ផ្តល់​កម្លាំង​ឱ្យ​គេ។ ទោះបី​មាន​ការ​បៀតបៀន​ក៏​ដោយ ប៉ុន្តែ​គេ​បាន​តស៊ូ​ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត ដោយសារ​គេ​ដឹង​ថា “យើង​បាន​តែង​តាំង​អ្នក​ឱ្យ​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ជាតិ​សាសន៍​នា​នា និង​អាច​ណែនាំ​ការ​សង្រ្គោះ​រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី”។ នេះ​ជា​បេសកកម្ម នេះ​ជា​អគ្គ​សញ្ញា​ដែល​លោក​ប៉ូល​និង​ប៉ាណាប៉ាស់​បាន​ទទួល នេះ​ជា​អគ្គ​សញ្ញា​ដែល​លោក​បូជាចារ្យ​បាន​ទទួល ដើម្បី​ធ្វើ​ជា​គង្វាល​ដ៏​ល្អ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទៅ​កន្លែង​ដាច់​ស្រយាល ដើម្បី​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្រ្គោះ ដើម្បី​ប្រកាស​អំពី​ជីវិត​អស់​កល្ប​ជានិច្ច ដើម្បី​ប្រកាស​ដំណឹង​ល្អ​ជូន​ដល់​អ្នក​ក្រីក្រ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព្រះជាម្ចាស់​រំដោះ​យើង។ សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​លោក​បូជាចារ្យ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ជា​ក្រុម​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​តាម​របៀប​ព្រះយេស៊ូ ដើម្បី​ថែរក្សា ដើម្បី​ស្រឡាញ់ ដើម្បី​តស៊ូ ដើម្បី​ផ្តល់​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ណែនាំ​ឱ្យ​កូន​ចៀម​របស់​យើង​មាន​ជំនឿ មាន​សេចក្តី​សង្ឃឹម​ថ្មី មាន​ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់។ សូម​បង​ប្អូន​អធិដ្ឋាន​សម្រាប់​បព្វ​ជិត​បព្វ​ជិតា ដែល​មាន​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​មាន​២៥​ក្រុម​ដែល​កំពុង​បម្រើ​ព្រះសហគមន៍។ សរុប​ទាំង​បី​ភូមិភាគ​មាន​ជិត​៤០​ក្រុម​គ្រួសារ ពិត​មែន​ពួក​គាត់​មក​ពី​ប្រទេស​ផ្សេងៗ ប៉ុន្តែ​មក​នៅ​ក្នុង​គោល​ដៅ​តែ​មួយ គឺ​ប្រកាស​ដំណឹង​ល្អ។

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”

ព្រះយេស៊ូទតមើលយើង” អត្ថបទ​ទី១៖ កិច្ចការ ៩,៣១-៤២ព្រះ‌សហគមន៍​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ? យហ ៦,៦៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ឃើញ​កូន​ក្មេង​ដែល​បាន​សម្តែង​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស បង​ស្រី…។ សម្រាប់​យើង​ជា​យុវជន​យុវនារី យើង​ត្រូវ​តែ​ចាប់​អារម្មណ៍ ដោយសារ​កូន​ក្មេង​គេ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ថ្ងៃ​នេះ​គេ​សម្តែង​យ៉ាង​ពិសេស​។ គេ​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​ចូល​ជា​មួយ​យើង​ជា​យុវជន​យុវនារី ដូច​ជា​លើក​ទឹក​ចិត្ត​យើង​ម្យ៉ាង។ គេ​បាន​ទទួល​ការ​អប់រំ​ពី​ឪពុក​ម្តាយ រហូត​ដល់​គេ​ចេះ​យក​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អត្ថបទ​ទី​១ “ព្រះសហគមន៍​បាន​ប្រកប​ដោយ​សេចក្តី​សុខសាន្ត គ្រប់​ទី​កន្លែង​នៅ​ក្នុង​ស្រុក​យូដា និង​ព្រះសហគមន៍​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ មាន​គេ​រស់​នៅ ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង” នេះ​ជា​ព្រះសហគមន៍​ដែល​ចាប់​ផ្តើម​ដំបូង។ នៅ​ក្នុង​សម័យ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ យើង​បាន​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​សាវ័ក​ថ្មីៗ មាន​គ្រីស្ត​បរិស័ទ​ថ្មីៗ ដែល​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ តាម​រយៈ​ក្រុម​គ្រីស្ត​ទូត។ ថ្ងៃ​នេះ យើង​បាន​ឃើញ​លោក សិលា ដែល​បាន​ប្រោស​លោក​អេណេ​ឱ្យ​បាន​ជា​សះស្បើយ ប្រោស​នាង​តាប៊ីថា ដែល​បាន​ស្លាប់​ឱ្យ​រស់​ឡើង​វិញ។ លោក​សិលា បាន​បង្ហាញ​អំពី​ឬទ្ធានុភាព​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ក្រុម​សាវ័ក និង​ប្រជានជន​ដែល​បាន​ឃើញ គេ​សប្បាយ​ចិត្ត​ហើយ​គេ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ​យ៉ាង​ច្រើន ទោះ​បី​គេ​មិន​ដែល​បាន​ជួប​ព្រះយេស៊ូ​ផ្ទាល់។ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ យើង​បាន​ឃើញ​មហា​ជន​ដែល​កំពុង​ដើរ​ជា​មួយ​ព្រះយេស៊ូ នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ចិញ្ចឹម​គេ។ ប៉ុន្តែ នៅ​ពេល​ព្រះយេស៊ូ​ឱ្យ​នំបុ័ង ឱ្យ​ត្រី ដើម្បី​ឱ្យ​គេ​ហូប​ឆ្អែត​ទាំង​អស់​គ្នា ព្រះយេស៊ូ​ចាប់​ផ្តើម​ទេសនា ចាប់​ផ្តើម​បំភ្លឺ​គេ “តាម​ពិត អ្វី​ដែល​សំខាន់​មិន​មែន​ម្ហូប​អាហារ​ដើម្បី​ចិញ្ចឹម​ក្រពះ ប៉ុន្តែ​សូម​បរិភោគ​រូប​កាយ​និង​លោហិត​របស់​ខ្ញុំ” នៅ​ពេល​នោះ​គេ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ ថ្ងៃ​នេះ យើង​បាន​ឃើញ​នៅ​ក្នុង​គម្ពីរ​គេ​ពិបាក​ស្តាប់ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បរិភោគ​រូប​កាយ​និង​លោហិត​គាត់? នៅ​ពេល​នោះ​គេ​ចាប់​ផ្តើម​ចេញ​បន្តិច​ម្តងៗ ដោយសារ​គេ​ខឹង​ព្រះយេស៊ូ ព្រោះ​ពេល​នោះ​ព្រះយេស៊ូ​បាន​ទត​មើល​គេ ហើយ​និយាយ​ប្រាប់​គេ​ថា “តាម​ពិត​ខ្ញុំ​ដឹង មាន​ខ្លះ​នៅ​ក្នុង​ចំណោម​បង​ប្អូន​ព្រម​មក​តាម​ខ្ញុំ​ដោយសារ​បាន​ទទួល​ម្ហូប​អាហារ ប៉ុន្តែ​មិន​ចង់​ដើរ​តាម​ខ្ញុំ មិន​ចង់​លះ​បង់​ចោល ដើម្បី​រស់​នៅ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ”។ នៅ​ពេល​គេ​ស្តាប់​ដូច​នេះ គេ​មិន​សប្បាយ​ចិត្ត​ហើយ​គេ​ទៅ​វិញ ដូច្នេះ​នៅ​ពេល​ហ្នឹង​ចាប់​ផ្តើម​បាត់​សាវ័ក​ខ្លះៗ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ពេល​លោក​សិលា​ធ្វើ​សញ្ញា​សម្គាល់​យ៉ាង​ពិសេស មាន​សាវ័ក​កាន់​តែ​ច្រើន​ទៅៗ។ នៅ​ពេល​ខ្ញុំ​បាន​ឃើញ​បង​ប្អូន​ដែល​អង្គុយ​ថ្ងៃ​នេះ នៅ​ពេល​ខ្ញុំ​បាន​ឃើញ​ក្នុង​អង្គ​ប្រជុំ​អំបាញ់​មិញ មាន​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ថ្មី​នេះ យើង​ត្រូវ​តែ​នឹក​ឃើញ​ព្រះសហគមន៍​ពី​ដើម​។ ព្រះសហគមន៍​ពី​ដើម ជា​ព្រះសហគមន៍​ដ៏​តូច​មួយ ដែល​កំពុង​ស្តាប់​ព្រះបន្ទូល ដែល​កំពុង​ចែក​តួនាទី​នៅ​ក្នុង​ព្រះសហគមន៍។ យើង​បាន​ឃើញ​ក្រុម​គ្រីស្ត​ទូត​គេ​អប់រំ​ជំនឿ យើង​បាន​ឃើញ​ក្រុម​គ្រីស្ត​ទូត​គេ​ដឹក​នាំ​ការ​អធិដ្ឋាន ដើម្បី​ថ្វាយ​បង្គំ​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ និង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ យើង​ឃើញ គេ​បាន​ជ្រើស​រើស​៧​នាក់​ដើម្បី​បម្រើ​តុ ដើម្បី​ទៅ​ជា​អ្នក​បម្រើ​ដោយ​នាម​ក្រុម​គ្រីស្ត​ទូត ដល់​ស្ត្រី​មេម៉ាយ អ្នក​ក្រីក្រ កុមារ​កំព្រារ។ នៅ​ក្នុង​អត្ថបទ​ទី​១​ថ្ងៃ​នេះ យើង​បាន​ឃើញ​ស្ត្រី​នោះ​គាត់​ជា​សាវ័ក ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​នៅ​ក្នុង​ព្រះសហគមន៍ យក​ចិត្ត​ទុក​ដាក់​ជួយ​ព្រះសហគមន៍​អស់​ពី​សមត្ថភាព។ ដូច្នេះ ពី​សម័យ​ដើម​គ្រីស្ត​បរិស័ទ​ដែល​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ គេ​បាន​ចែក​តួនាទី​គ្នា។ មាន​ខ្លះ​ជា​គ្រីស្ត​ទូត ហើយ​គេ​ជ្រើស​រើស​ខ្លះៗ​ដើម្បី​បន្ត លោក​ប៉ូល​នៅ​ក្នុង​ក្រុម​នេះ​ដែល​ទទួល​ដោយ​ព្រះយេស៊ូ​ផ្ទាល់​។ យើង​មាន​ខ្លះ​គេ​ជា​អ្នក​បម្រើ មាន​ខ្លះ​ជួយ​ថ្លែង​ព្រះបន្ទូល មាន​ខ្លះ​គេ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ព្រះសហគមន៍​ប្រចាំ និង​ជា​មួយ​អ្នក​ក្រីក្រ។ ព្រះសហគមន៍​ចាប់​ផ្តើម​បង្កើត​តួនាទី​យ៉ាង​ច្បាស់ នៅ​ក្នុង​នេះ​មាន​តួនាទី​យ៉ាង​ពិសេស ដើម្បី​បម្រើ​ព្រះសហគមន៍​ឱ្យ​មាន​ជីវិត​ត​ទៅ​ទៀតៗ គឺ​ធ្វើ​ជា​អ្នក​ដែល​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ យប់​នេះ ជា​លើក​ទី​១០០​ដែល​យើង​បាន​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ យើង​មាន​យុវជន​យុវនារី​ដែល​បាន​មក​យ៉ាង​ច្រើន​ពី​ព្រះសហគមន៍​នានា។ ជា​ពេល​វេលា ដើម្បី​សួរ​ផ្ទាល់​ខ្លួន នៅ​ក្នុង​ព្រះសហគមន៍ តើ​ព្រះជាម្ចាស់​បាន​រៀប​ចំ​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ? នៅ​ក្នុង​ព្រះសហគមន៍ តើ​ព្រះជាម្ចាស់​ទន្ទឹង​រង់​ចាំ​អ្វី​ខ្លះ​ពី​ខ្ញុំ? ដោយសារ ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង ដើម្បី​ឱ្យ​យើង​បំពេញ​បេសកកម្ម​នៅ​ក្នុង​ព្រះសហគមន៍ ដើម្បី​ឱ្យ​យើង​ប្រកាស​ដំណឹង​ល្អ។ នេះ​ជា​អ្វី​ដែល​លោក​សិលា​បាន​ធ្វើ គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ជំនឿ និង​ណែនាំ​ឱ្យ​បង​ប្អូន​មួយ​ចំនួន​បាន​ជា​សះស្បើយ។ នៅ​ពេល​មាន​អ្នក​ក្រី​ក្រ​ពិការ​ម្នាក់ កំពុង​សុំទាន​នៅ​ទីក្រុង​យេរូសាឡឹម នៅ​មុខ​លោក​សិលា​និង​លោក​យ៉ូហាន លោក​ទាំង​ពីរ​បាន​និយាយ​ថា “យើង​ឥត​មាន​លុយ ឥត​មាន​មាស​ប្រាក់​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ដោយ​នាម​ព្រះយេស៊ូ​គ្រីស្ត​ជា​អម្ចាស់ សូម​ឈរ​ឡើង​នឹង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ចុះ”។ តាម​ពិត​អ្នក​សុំទាន​នោះ

អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

“ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់” អត្ថបទ​ទី១៖ កិច្ចការ ៦,១-៧ ចំនួន​សាវ័ក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ។ យហ ៦,១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត យើង​ត្រូវ​តែ​នឹក​ឃើញ​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ពី​សម័យ​ដើម នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ពេល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​កិច្ចការ​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ធ្វើ។ ដូច្នេះ គេ​បាន​អប់រំ​ជំនឿ គេ​ណែនាំ​អធិដ្ឋាន ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​គេ​កំពុង​រអ៊ូ​រទាំ ដោយសារ​ក្រុម​គ្រីស្ត​ទូត​រវល់​តែ​អធិដ្ឋាន រវល់​តែ​អប់រំ​ជំនឿ ដើម្បី​បំភ្លឺ​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ។ ប៉ុន្តែ មិន​សូវ​មាន​ពេល​វេលា​ដើម្បី​មើល​ស្ត្រី​មេម៉ាយ មើល​កុមារ​កំព្រា មើល​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ហេតុ​នេះ​ហើយ គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​៧​នាក់ ដែល​ជា​អ្នក​បម្រើ​ដ៏​ពិសេស ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រះសហគមន៍ ដើម្បី​បម្រើ​អ្នក​ក្រីក្រ អ្នក​ដែល​កំពុង​ខ្វះ​ខាត ដោយ​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត​នេះ យើង​បាន​ឃើញ​ពូជ​នៃ​ព្រះសហគមន៍​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ នៅ​ពេល​យើង​និយាយ​អំពី​កិច្ច​ការ​គ្រីស្ត​ទូត យើង​ត្រលប់​មក​វិញ​២០០០​ឆ្នាំ​មុន។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​របស់​យើង​នៅ​ទី​នេះ យើង​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ យើង​បាន​ចាប់​ផ្តើម​អប់រំ​ជំនឿ យើង​បាន​ចាប់​ផ្តើម​អធិដ្ឋាន យើង​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ក្រី​ក្រ។ ព្រះសហគមន៍​នីមួយៗ ដែល​យើង​កំពុង​បង្កើត​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មាន​គណៈកម្មការ​សង្គហៈ ឱ្យ​មាន​គណៈកម្មការ​អប់រំ​ជំនឿ និង​ឱ្យ​មាន​គណៈកម្មការ​ពិធី​បុណ្យ។ ទាំង​អស់​នេះ​មក​ព្រះសហគមន៍​ដើម ទៅ​ដល់​អ្វី​ដែល​សំខាន់​បំផុត អាទិភាព​បំផុត អប់រំ​ជំនឿ​ដើម្បី​ពន្យល់​អំពី​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ​ដល់​បង​ប្អូន​ថ្មីៗ។ អធិដ្ឋាន ដើម្បី​ជាប់​ជា​មួយ​ព្រះជាម្ចាស់ និង​បម្រើ​អ្នក​ក្រីក្រ បម្រើ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ នេះ​ជា​ព្រះសហគមន៍​របស់​យើង​សព្វ​ថ្ងៃ នេះ​ជា​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​សព្វ​ថ្ងៃ។ ថ្ងៃ​នេះ ដែល​យើង​ជួប​ជុំ​គ្នា​ត្រូវ​តែ​នឹក​ឃើញ​២​សប្តាហ៍​មុន នៅ​ចំការទៀង​នេះ​យើង​មាន​បង​ប្អូន​៥០​នាក់ ដែល​បាន​ទទួល​ជីវិត​ថ្មី។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹក​ឃើញ​ដល់​ឆ្នាំ​២០០២​ដែល​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ម្នាក់ ក្រោយ​មក​មាន​ពិធី​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០០៣ ឆ្នាំ​២០០៥ ឆ្នាំ​២០០៧…។ យើង​ត្រូវ​ការ​នឹក​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះសហគមន៍​យើង គ្រីស្ត​បរិស័ទ​ចាប់​ផ្តើម​រីក​ចម្រើន​យ៉ាង​ច្រើន ពី​១​ឡើង​ដល់​១០ ពី​១០​ឡើង​ដល់​១០០… ព្រះសហគមន៍​បាន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​។ មាន​បង​ប្អូន​ប៉ុន្មាន នៅ​យប់​ដែល​គេ​បាន​ទទួល​ជីវិត​ថ្មី គេ​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ថ្មី​នេះ។ ខ្ញុំ​គិត​ថា សម្រាប់​បង​ប្អូន​ដែល​ជា​គ្រីស្ត​បរិស័ទ​ពី​យូរ​ឆ្នាំ​ហើយ កុំ​ឱ្យ​យើង​ភ្លេច​ហ្នឹង សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្លួន​ក៏​ដូច​គ្នា​ដែរ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក ខ្ញុំ​បាន​ចូល​នៅ​ក្នុង​សំណាក់​ធម៌​ដែល​ណែនាំ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ថា “យើង​ជា​បូជាចារ្យ​នៅ​ថ្ងៃ​អនាគត យើង​ទទួល​ព្រះអំណោយ​ទាន​មួយ​យ៉ាង​ពិសេស គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន”។ នេះ​ជា​បទ​ពិសោធន៍ ដែល​ខ្ញុំ​មាន​នៅ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក ជា​ពិសេស​នៅ​ក្នុង​ខេត្ត​តាកែវ។ ប៉ុន្តែ នៅ​ក្រោយ​ពេល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល​ក៏​ដូច​គ្នា ខ្ញុំ​បាន​ដើរ​ពី​ព្រះសហគមន៍​មួយ​ទៅ​ព្រះសហគមន៍​មួយ ពី​មណ្ឌល​សកម្មភាព​មួយ​ទៅ​មណ្ឌល​សកម្មភាព​មួយ ខ្ញុំ​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​មាន​ជីវិត។ ជា​ជីវិត​ដ៏​បរិបូណ៌ ជីវិត​ដែល​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សង្ឃឹម​ជានិច្ច។ ដូច្នេះ ថ្ងៃ​នេះ​ដែល​ខ្ញុំ​ថ្វាយ​អភិបូជា​មិន​មែន​ដើម្បី​អរ​ព្រះគុណ​សម្រាប់​ឋានៈ​ជា​ឯកឧត្តម ឬ​មេដាយ​ជាតូបការ ឬ​ដើម្បី​ងារ​ជា​មហា​ឧបាសក​ពុទ្ធសាសនូបត្ថម្ភក៍ នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ថ្វាយ​អភិបូជា​ថ្ងៃ​នេះ​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ដំណើរ​ដែល​យើង​បាន​ធ្វើ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក។ ថ្វាយ​អភិបូជា ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​យើង សម្រាប់​ជីវិត​របស់​ខ្ញុំ​ផ្ទាល់។ ខ្ញុំ​គិត​ថា អ្វី​ដែល​បង​ប្អូន​ឃើញ​ថ្ងៃ​នេះ​យ៉ាង​ជាក់​ស្តែង​នៅ​វត្ត​អង្គ​មន្ត្រី​ព្រឹក​មិញ យល់​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មិន​មែន​ជា​ជីវិត​ប្លែក​ពី​គេ​ទេ។ យើង​ជា​គ្រីស្ត​បរិស័ទ​ពិត​មែន ប៉ុន្តែ​យើង​ជា​ប្រជាជន​ខ្មែរ ដែល​រស់​នៅ​ក្នុង​វប្បធម៌​ខ្មែរ ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ ដែល​និយាយ​ភាសា​ខ្មែរ…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​មេ​ម្ស៉ៅ ដើម្បី​ធ្វើ​ជា​ពូជ​នៃ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ជីវិត​ប្រចាំ។ ពេល​យើង​ទៅ​សាលា ពេល​យើង​ទៅ​រក​ស៊ី ពេល​យើង​ទៅ​ដើរ​កំសាន្ត ពេល​យើង​នៅ​ជា​មួយ​មិត្ត​យើង យើង​មិន​គិត​យើង​ជា​ពុទ្ធ​បរិស័ទ​ឬ​ជា​គ្រីស្ត​បរិស័ទ​ទេ។ យើង​ជា​បង​ប្អូន​គ្នា យើង​មាន​មិត្ត​សម្លាញ់ យើង​មាន​បង​ប្អូន​យើង យើង​មាន​លោក​តា​លោក​យាយ​ដែល​ទៅ​វត្ត យើង​មាន​គ្នា​យើង​ដែល​ចូល​ព្រះវិហារ។ យើង​ដឹង​ថា យើង​ជា​បង​ប្អូន​គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដូច្នេះ​ការ​សន្ទនា​របស់​យើង​ទៅ​ជា​ធម្មជាតិ​របស់​យើង។ មិន​មែន​ជា​អ្វី​ដែល​ប្លែក ដែល​ពិសេស ដែល​យើង​ត្រូវ​ការ​គិត​ពិចារណា​ធ្វើ​ដូច​ម្តេច​ដើម្បី​និយាយ​អំពី​ព្រះយេស៊ូ ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ការ​សុំ​ឱ្យ​ព្រះយេស៊ូ​សូន​បេះដូង​របស់​យើង ដួង​ចិត្ត​របស់​យើង ដើម្បី​ឱ្យ​យើង​ភ្ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ទៅ​ជា​ធម្មជាតិ។ ទៅ​ជា​ធម្មជាតិ​របស់​យើង ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដើម្បី​ទៅ​ជា​អ្នក​ដែល​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ លក្ខណៈ​របស់​ព្រះជាម្ចាស់​គឺ​សេចក្តី​ស្រឡាញ់

រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

“កូន​ចៀម​របស់​ព្រះជាម្ចាស់​ប្រទាន​សុខ​សន្តិភាព” អត្ថបទ​ទី​១៖ អេសាយ ១២,២.៤-៦ ខ្ញុំ​លែង​ភ័យ‌ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ។ អស ១២,២ អត្ថបទ​ទី​២៖ បារូក ៣,៩-១៥.៣២-៤,៤ តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? បារ ៣,១៥ អត្ថបទ​ទី​៣៖ អេសេគីអែល ៣៦,១៦-១៧ក.១៨-២៨ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ អគ ៣៦,២៤ ដំណឹងល្អ៖ លូកា ២៤,១-១២ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ លក ២៤,៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​ស្វាគមន៍​ដល់​បង​ប្អូន​ទាំង​អស់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ។ ពិសេស ដោយសារ​យើង​បាន​គោរព​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​មាន​បង​ប្អូន​៦​នាក់​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យប់​នេះ។ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​រួម​ជា​មួយ​៦​នាក់​នៅ​ផ្សារតូច​នេះ និង​ជាង​៩០​នាក់​នៅ​ទូទាំង​ភូមិភាគ​ភ្នំពេញ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក។ យើង​មាន​អំណរ​សប្បាយ ដោយសារ​រយៈពេល​ពីរ​ឆ្នាំ​ដែល​យើង​ឥត​មាន​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា​របៀប​នេះ ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​យើង​បាន​ធ្វើ​នៅ​តាម​កន្លែង​យើង​ស្ងាត់ៗ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវ​ការ​ដែល​យើង​មាន។ ដូច្នេះ ថ្ងៃ​នេះ​យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​គ្រីស្ត​បរិស័ទ​យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ។ ទោះ​បី​ត្រូវ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ យើង​ដឹង​ថា​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​យក​ជំនឿ​របស់​យើង​ជា​អាទិភាព ដើម្បី​សុំ​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​លើ​ផែនដី​នេះ។ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង​ខ្ញុំ ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ដំណឹង​ល្អ​ដែល​ចេញ​ពី​ដួង​ចិត្ត​របស់​យើង ចេញ​ពី​ជំនឿ​របស់​យើង​នៅ​ក្នុង​រាត្រី​នេះ ដែល​ជា​រាត្រី​នៃ​ជីវិត ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​ចាប់​ផ្តើម​ហើយ។ ពិត​មែន​ឆ្នាំ​នេះ យើង​បាន​គោរព​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​ប្រពៃណី​ខ្មែរ ស្រប​ពេល​ដែល​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ដែល​សោយ​ទិវង្គត​និង​យប់​នេះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​ព្រះយេស៊ូ​បាន​សោយ​ទិវង្គត នៅ​ពេល​ព្រះយេស៊ូ​បាន​ណែនាំ​យប់​នេះ​ឱ្យ​ឈ្នះ​សេចក្តី​ស្លាប់ ឈ្នះ​អំពើ​បាប ពិត​មែន​បេះដូង​របស់​យើង ខ្លួន​របស់​យើង ពោរពេញ​ដោយ​អំណរ​សប្បាយ ដើម្បី​ទទួល​ស្វាគមន៍​ព្រះពរ​ពី​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ដែល​ជា​ព្រះជាម្ចាស់​នៃ​ជីវិត ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ​ទៅ​ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​សាជាថ្មី។ យប់​នេះ ដួង​ចិត្ត​របស់​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​មាន​បេក្ខជន​ជិត​១០០​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ក្នុង​ភូមិភាគ​ភ្នំពេញ​។ ពីរ​ឆ្នាំ​កន្លង​មក ដែល​យើង​បាន​ជួប​ជុំ​គ្នា​យ៉ាង​ស្ងៀម​ស្ងាត់ យប់​នេះ​ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ដល់​លោក​ម៉ូសេ និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ពី​ដើម យប់​នេះ​ជីវិត​បាន​ផុស​ឡើង ដើម្បី​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម​សាជាថ្មី។ ពិត​មែន ពីរ​ឆ្នាំ​កន្លង​មក​យើង​បាន​ដើរ​ក្នុង​វាល​រហោ​ស្ថាន ថ្មីៗ​នេះ​យើង​បាន​បញ្ចប់​៤០​ថ្ងៃ​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស ដើម្បី​ឱ្យ​យប់​នេះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ជំនឿ​របស់​យើង យើង​អាច​ច្រៀង​កោត​សរសើរ “អាលេលូយ៉ា អាលេលូយ៉ា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា អាលេលូយ៉ា”។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូ​ដែល​ជា​មនុស្ស​សុចរិត ប៉ុន្តែ​ព្រះយេស៊ូ​ដែល​ជា​មនុស្ស​សុចរិត​ហើយ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ជា​សេចក្តី​សង្ឃឹម​របស់​យើង និង​ទៅ​ជា​មាគ៌ា​នៃ​សន្តិភាព​សម្រាប់​យើង។ ពិត​មែន គ្រប់​ពេល​ដែល​យើង​ថ្វាយ​អភិបូជា​យើង​អធិដ្ឋាន​ទូល​អង្វរ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខ​សាន្ត​ឱ្យ​យើង​ខ្ញុំ”។ យើង​ស្តាប់​ម្តង​ហើយ​ម្តង​ទៀត ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ដល់​ក្រុម​គ្រីស្ត​ទូត។ ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​បង្ហាញ​ខ្លួន នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ ពិត​មែន ព្រះយេស៊ូ​ប្រទាន​សេចក្តី​សុខ​សាន្ត​តាមរយៈ​ព្រះកាយ​ព្រះគ្រីស្ត ពិត​មែន​ព្រះយេស៊ូ​អញ្ជើញ​យើង​ឱ្យ​យើង​ទទួល​ស្វាគមន៍​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ជីវិត​របស់​យើង និង​ឱ្យ​យើង​ចែក​រំលែក​សេចក្តី​សុខ​សាន្ត​រវាង​គ្នា​នឹង​គ្នា និង​ដល់​បង​ប្អូន​ឯទៀតៗ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​យប់​នេះ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង សូម​ឱ្យ​យើង​រឹង​មាំ​នៅ​ក្នុង​ជំនឿ ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​លក្ខណៈ និង​អញ្ជើញ​យើង​ឱ្យ​យើង​ទៅ​ជា​សាវ័ក​ដែល​ប្រកាស​អំពី​សេចក្តី​សុខ​សាន្ត​ដល់​បង​ប្អូន​នៅ​លើ​ពិភព​លោក​ទាំង​មូល។ សព្វ​ថ្ងៃ សង្រ្គាម ទុក្ខ​លំបាក​នៅ​ក្នុង​ពិភព​លោក​របស់​យើង​ក៏​មាន​ច្រើន ប៉ុន្តែ​យើង​ដឹង​ថា​សង្រ្គាម​នោះ ទុក្ខ​លំបាក​នោះ មិន​មែន​ជា​ពាក្យ​ចុង​ក្រោយ​បំផុត។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​យប់​នេះ​យើង​បាន​ឃើញ​ភ្លើង​នៃ​សេចក្តី​ស្រឡាញ់ យើង​បាន​ស្តាប់​ព្រះបន្ទូល​នៃ​ជីវិត។ បន្តិច​ទៀត ខ្ញុំ​នឹង​ប្រសិទ្ធី​ពរ​លើ​ទឹក​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ស្វាគមន៍​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​លក្ខណៈ នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ណែនាំ​ឱ្យ​យើង​ដឹង​ថា មាន​តែ​សេចក្តី​សុខ​សាន្ត​ដែល​អាច​ឈ្នះ​សេចក្តី​ស្លាប់ ឈ្នះ​សង្រ្គាម ឈ្នះ​ទុក្ខ​លំបាក​ទាំង​ឡាយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​មិញ​ព្រះយេស៊ូ​បាន​ចុះ​ទៅ​ស្ថាន​ក្រោម​នៅ​ក្នុង​នរក ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​សេចក្តី​ស្លាប់។ នៅ​ពេល​នេះ ព្រះយេស៊ូ​បាន​បើក​ទ្វារ​នៃ​ផ្នូរ​ដើម្បី​ទាក់​ទាញ​មនុស្ស​សុចរិត​ទាំង​អស់ ទាក់​ទាញ​មនុស្ស​ដែល​បាន​កសាង​សុខ​សន្តិភាព ដោយ​រស់​នៅ​ក្នុង​ភាតរភាព។

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”

“សេចក្ដី​ពិត ជា​នាម​ថ្មី​របស់​សុខ​សន្តិភាព” អត្ថបទ​ទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ អស ៥៣,៦ អត្ថបទ​ទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ។ យហ ១៨,៨ “ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ឃើញ​របៀប​ដែល​គេ​មក​ដើម្បី​ចាប់​ព្រះយេស៊ូ ដោយ​ដឹង​ថា​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ជា​មួយ​ក្រុម​សាវ័ក​នៅ​លើ​ភ្នំ​អូលីវ តែ​ក្រុម​សាវ័ក​កំពុង​ដេក​លក់។ ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​របៀប​ទាហាន របៀប​មហា​បូជាចារ្យ របៀប​គណៈ​ផារីស៊ី មក​ជា​មួយ​អាវុធ មក​ជា​មួយ​កម្លាំង ដើម្បី​ចាប់​មនុស្ស​ម្នាក់​គឺ​ព្រះយេស៊ូ។ ណែនាំ​ឱ្យ​យើង​ឆ្ងល់ ណែនាំ​ឱ្យ​យើង​មិន​យល់ មូល​ហេតុ​អ្វី​ត្រូវ​ការ​មាន​កម្លាំង​អាវុធ​ខ្លាំង​ដូច​នេះ​ដើម្បី​ចាប់​ព្រះយេស៊ូ? នៅ​ពេល​ក្រុម​សាវ័ក​រត់​ទៅ​អស់​ហើយ មាន​ន័យ​ថា​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង នៅ​ពេល​នោះ “ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​ហើយ​ចង​ព្រះ‌អង្គ” មិន​មែន​តែ​ចាប់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ចង​ព្រះយេស៊ូ​ទៀត។ នៅ​ពេល​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង អស់​គ្រីស្ត​ទូត អស់​សាវ័ក មាន​តែ​ព្រះយេស៊ូ​តែ​មួយ​អង្គ​គត់ ពិត​មែន​គេ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់​ព្រះយេស៊ូ​ដូច​ជា​ធំ​ពេក។ តើ​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ខុស​ខ្លះ? តើ​គេ​កំពុង​ចោទ​ប្រកាន់​ព្រះយេស៊ូ​អំពី​អ្វី​ខ្លះ? មូល​ហេតុ​អ្វី​ត្រូវ​ការ​ចាប់​ព្រះយេស៊ូ​របៀប​នេះ? ធ្វើ​ដូច​ជា ព្រះយេស៊ូ​ជា​អ្នក​ទោស​ម្នាក់​ដែល​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ធ្វើ​ដូច​ជា​ព្រះអង្គ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​មែន​ទែន ដែល​ត្រូវ​ការ​មាន​ទាំង​អាវុធ មាន​ទាំង​ទាហាន ហើយ​ចង់​ដៃ​ចង​ជើង​របស់​ព្រះយេស៊ូ ដោយ​ខ្លាច​ព្រះអង្គ​គេច​ខ្លួន។ តើ​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ខុស? នៅ​ពេល​នោះ យើង​ចាប់​អារម្មណ៍​អំពី​សំណួរ​របស់​លោក​ពីឡាត សួរ​ព្រះ‌យេស៊ូ​ថា៖ “តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​មែន​ឬ?”។ ដោយសារ បញ្ហា​គឺ​នៅ​ត្រង់​ចំណុច​ហ្នឹង ទាំង​មហា​បូជាចារ្យ ទាំង​គណៈ​ផារីស៊ី គេ​ចង់​ចាប់​ព្រះយេស៊ូ ដោយសារ​គេ​ខ្លាច​ព្រះយេស៊ូ​ទៅ​ជា​ព្រះមហាក្សត្រ​របស់​ជនជាតិ​យូដា។ យើង​នឹក​ឃើញ ពី​សម័យ​ដើម​នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រសូត​ហើយ ពេល​ស្តេច​ហេរ៉ូឌ​លឺ​ដំណឹង​នោះ​ពី​ក្រុម​ហោរាចារ្យ ទោះ​បី​ព្រះយេស៊ូ​ជា​កូន​ង៉ែត​អាយុ​តែ​១​ថ្ងៃ​ក៏​ដោយ។ ស្តេច​ហេរ៉ូឌ បាន​ប្រមូល​កម្លាំង​ដើម្បី​សម្លាប់​កូន​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​២​ឆ្នាំ ទូទាំង​ស្រុក​កាលីឡេ ដោយ​សង្ឃឹម​ថា​នៅ​ក្នុង​ចំណោម​កូន​ក្មេង​ទាំង​នោះ​មាន​ព្រះយេស៊ូ​ដែរ ដែល​ហោរាចារ្យ​បាន​ទាយ​ថា​ជា​ព្រះមហាក្សត្រ។ នៅ​ថ្ងៃ​នេះ គេ​ចាប់​ព្រះយេស៊ូ​ដោយសារ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​របស់​ជន​ជាតិ​យូដា។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​បង​ប្អូន​ចាប់​អារម្មណ៍​អំពី​ចម្លើយ​របស់​ព្រះយេស៊ូ ដោយ​សារ​ចម្លើយ​របស់​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ផ្លូវ​ថ្មី​សម្រាប់​ពិភព​លោក​របស់​យើង។ ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​មែន​ជា​ព្រះមហាក្សត្រ​តាម​លោកិយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ “រាជ្យ​របស់​ខ្ញុំ​មិន‌មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន‌​មែន​នៅ​លោក​នេះ​ទេ”។ ព្រះរាជ​របស់​ព្រះយេស៊ូ​គឺ​មក​ពី​ស្ថាន​បរម​សុខ ដូច្នេះ​ព្រះយេស៊ូ​មិន​ត្រូវ​ការ​មាន​ទាហាន មិន​ត្រូវ​ការ​មាន​អង្គរក្ស ដើម្បី​ការពារ​ព្រះអង្គ។ ផ្ទុយ​ទៅ​វិញ “ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ដែល​យើង​បាន​ចូល​រួម​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ យើង​មើល​ឃើញ​របៀប​ដែល​គេ​បាន​កាត់​ក្តី​ព្រះយេស៊ូ។ ព្រះយេស៊ូ​ជា​មនុស្ស​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស ព្រះយេស៊ូ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​សុចរិត ព្រះយេស៊ូ​ជា​មនុស្ស​ដ៏​វិសុទ្ធ នៅ​ពេល​នោះ​យើង​រក​ឃើញ​ឈ្មោះ​ថ្មី​សម្រាប់​សុខ​សន្តិភាព គឺ​សេចក្តី​ពិត​ដែល​មក​ពី​ព្រះជាម្ចាស់។ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​វាយ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​មើល​ងាយ ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ចំអក ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ពេល​នោះ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ។ ព្រះយេស៊ូ​នៅ​ស្ងៀម​ស្ងាត់ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​របស់​លោក​អេសាយ “ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ” លោក​នៅ​ស្ងៀម​ស្ងាត់ ព្រះយេស៊ូ​នៅ​ស្ងៀម​ស្ងាត់។ ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូ ជា​សក្ខីភាព​មួយ​យ៉ាង​ពិសេស ជា​សក្ខីភាព​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ស្គាល់​អំពី​សេចក្តី​ពិត។ តាម​ពិត យប់​នេះ​នៅ​ពេល​គេ​កាត់​ក្តី​ព្រះយេស៊ូ ជា​ការ​កាត់​ក្តី​មួយ​ដែល​ខុស​ទាំង​ស្រុង ដោយសារ​ព្រះយេស៊ូ​ជា​មនុស្ស​សុចរិត ព្រះអង្គ​មិន​ដែល​បាន​ប្រព្រឹត្ត​អំពី​ខុស​អ្វី​សោះ។ ប៉ុន្តែ ការ​កាត់​ក្តី​ខុស​ទាំង​ស្រុង​នេះ ជា​ការ​កាត់​ក្តី​ដែល​បើក​ផ្លូវ​នៃ​ការ​សង្រ្គោះ​សម្រាប់​មនុស្ស​លោក។ នៅ​ក្នុង​ការ​កាត់​ក្តី​របស់​ព្រះយេស៊ូ យើង​បាន​ឃើញ​ការ​ស្អប់​គ្នា​ដ៏​ពេញ​លក្ខណៈ យើង​បាន​ឃើញ​អំពើ​ហិង្សា យើង​បាន​ឃើញ​ការ​មើល​ងាយ។ ប៉ុន្តែ ការ​ស្អប់​គ្នា​នេះ ហិង្សា​នេះ ការ​មើល​ងាយ​នេះ បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​សោយ​ទិវង្គត​មែន និង​បាន​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​ថ្មី​ផ្លូវ​នៃ​ជីវិត។

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

“ផល​ផ្លែ​នៃ​ការ​បម្រើ គឺ​សុខ​សន្តិ​ភាព” អត្ថបទ​ទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា។ សរ ១២,១៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន។ យហ ១៣,៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចាប់​ផ្តើម​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ចុង​ក្រោយ​ដល់​ក្រុម​គ្រីស្ត​ទូត ក៏​ដូច​ជា​មាន​ព្រះបន្ទូល​ដល់​យើង។ យើង​បន្ត​គិត អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សុខ​សន្តិភាព​។ ថ្ងៃ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ផ្លែ​នៃ​ការ​បម្រើ​គឺ​ជា​សុខ​សន្តិភាព។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អធិដ្ឋាន​របស់​អ្នក​ម្តាយ​តេរេសា​នៃ​ទីក្រុង​កាល់ហ្គូតា ដែល​បាន​អធិដ្ឋាន​ថា “ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​បម្រើ ផ្លែ​នៃ​បម្រើ​គឺ​សេចក្តី​សុខ​សាន្ត”។ ពិត​មែន នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី នៅ​ពេល​ព្រះយេស៊ូ​បាន​ជប់​លៀង​ជា​មួយ​ក្រុម​គ្រីស្ត​ទូត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​យក​នំបុ័ង បាន​យក​ស្រា។ នៅ​ក្បែរ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ណែនាំ​នំបុ័ង​នេះ​ទៅ​ជា​ព្រះកាយ​របស់​ព្រះអង្គ​ផ្ទាល់ ឱ្យ​ស្រា​នេះ​ទៅ​ជា​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ នៅ​ពេល​ហ្នឹង ដូច​សន្ត​យ៉ូហាន​បាន​សរសេរ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ថា “គឺ​នៅ​ពេល​ហ្នឹង ដោយ​ព្រះអង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ទ្រង់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត”។ ដល់​ទី​បំផុត ដោយ​ព្រះយេស៊ូ​បាន​លាង​ជើង​ដល់​ក្រុម​សាវ័ក នៅ​ពេល​ហ្នឹង​ព្រះយេស៊ូ​បាន​បញ្ចប់​គ្រប់​សញ្ញា​តាម​ព្រះបន្ទូល ហើយ​ព្រះយេស៊ូ​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី។ នៅ​ពេល​នោះ ក្រុម​គ្រីស្ត​ទូត​កំពុង​ដេក​លក់ ដែល​ណែនាំ​ឱ្យ​យើង​ឆ្ងល់ ព្រោះ​ប្រហែល​១​ម៉ោង​មុន​ក្រុម​គ្រីស្ត​ទូត​បាន​នៅ​ក្នុង​ពិធី​ជប់​លៀង​ជា​មួយ​ព្រះយេស៊ូ។ គេ​កំពុង​មើល​ឃើញ​សញ្ញា​ប្លែក​បំផុត គឺ​ទី​មួយ​នំបុ័ង​និង​ស្រា​ទៅ​ជា​រូប​កាយ​និង​លោហិត​របស់​ព្រះយេស៊ូ ទី​ពីរ​ព្រះយេស៊ូ​លុត​ជង្គង់​នៅ​មុខ​គេ​ដើម្បី​លាង​ជើង។ ដូច្នេះ សញ្ញា​នេះ​ប្រហែល​អាច​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ត្រូវ​ការ​និយាយ​គ្នា សួរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​អ្វី​ដែល​កើត​ឡើង និង​ព្រះបន្ទូល​ប្លែកៗ​របស់​ព្រះយេស៊ូ សញ្ញា​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​ប្លែកៗ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គេ​បាន​ដេក​លក់​តែ​ម្តង នៅ​ពេល​នោះ​មាន​តែ​ក្រុម​គ្រីស្ត​ទូត​១១​រូប ដោយសារ​យូដាសអ៊ីស្ការីយ៉ុត​នៅ​ពាក់​កណ្តាល​នៃ​ភាព​ងងឹត​យប់​នោះ បាន​ចេញ​ពី​បន្ទប់​ជប់​លៀង ដើម្បី​បំពេញ​តួនាទី​ដ៏​អាក្រក់​របស់​គាត់ គឺ​ណែនាំ​ឱ្យ​គេ​ចាប់​ព្រះយេស៊ូ។ ប៉ុន្តែ តួនាទី​របស់​លោក​យូដាសអ៊ីស្ការីយ៉ុត បាន​ណែនាំ​ឱ្យ​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស​លោក​កែ​ប្រែ​អស់​កល្ប​ជានិច្ច។ ដោយសារ នៅ​ពេល​គាត់​ក្បត់​ព្រះយេស៊ូ ហើយ​ណែនាំ​ឱ្យ​គេ​មក​ចាប់​ព្រះយេស៊ូ​ដែល​ជា​បុត្រ​មនុស្ស នៅ​ពេល​នោះ​បី​ដូច​ជា​លោក​យូដាសអ៊ីស្ការីយ៉ុត បាន​បើក​ផ្លូវ​នាំ​ការ​សង្រ្គោះ ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច​សម្រាប់​មនុស្ស​លោក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ។ ពិត​មែន នៅ​ក្នុង​យប់​ដ៏​ស្ងៀម​ស្ងាត់​នេះ នៅ​ក្រោម​ពន្លឺ​នៃ​ព្រះចន្ទ​ពេញ​វង់ នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​យ៉ាង​ពិសេស​បំផុត “ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ពែង​នៃ​ទុក្ខ​លំបាក​អាច​ទៅ​ឆ្ងាយ​ពី​ទូល​បង្គំ សូម​ឱ្យ​នៅ​ឆ្ងាយ​ទៅ ប៉ុន្តែ​កុំ​ធ្វើ​តាម​ចិត្ត​របស់​ទូល​បង្គំ​ឡើយ តែ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”។ នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បង្ហាញ​ជំនឿ​របស់​ព្រះអង្គ​ទៅ​លើ​ព្រះបិតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​ពេល​ហ្នឹង​ព្រះយេស៊ូ​ចាប់​ផ្តើម​បង្ហាញ​ពាក្យ​ចុង​ក្រោយ ដែល​ព្រះយេស៊ូ​មាន​នៅ​លើ​ឈើ​ឆ្កាង “ឱ​ព្រះបិតា​អើយ! ទូល​បង្គំ​ផ្ញើ​វិញ្ញាណ​របស់​ទូល​បង្គំ​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ​ហើយ”។ ពិត​មែន ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​ការ​បម្រើ តាម​ពិត​ជំនឿ​របស់​ព្រះយេស៊ូ​ទៅ​លើ​ព្រះបិតា ដែល​បាន​ដឹក​នាំ​ជីវិត​របស់​ព្រះអង្គ​ពី​ដើម​រៀង​មក ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ។ របៀប​ដែល​ព្រះយេស៊ូ​ប្រកាស​ដំណឹង​ល្អ របៀប​ដែល​ព្រះយេស៊ូ​ព្យាបាល​អ្នក​ជំងឺ អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​ធ្វើ គឺ​ព្រះអង្គ​ទត​មើល​គេ​ដោយ​មាន​ព្រះហឫទ័យ​ស្រឡាញ់ ដោយ​មាន​ព្រះហឫទ័យ​មេត្តា។ សូម​នឹក​ឃើញ​លោក​សាខេ ពេល​ព្រះយេស៊ូ​មើល​ឃើញ​លោក​សាខេ​នៅ​លើ​ចុង​ឈើ អំពី​ស្រ្តី​ដែល​ក្បត់​ប្តី​ព្រះយេស៊ូ​ចេះ​តែ​មើល​គាត់ និង​លើក​លែង​ទោស​ឱ្យ​គាត់។ សូម​មើល​ព្រះយេស៊ូ​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី ព្រះយេស៊ូ​បាន​យក​ពេល​វេលា​ដើម្បី​អាណិត​មេត្តា​និង​ស្រឡាញ់​គាត់។ សូម​មើល​ព្រះយេស៊ូ​ជា​មួយ​អ្នក​មាន ដែល​ចង់​ចូល​នៅ​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ព្រះយេស៊ូ​ទត​មើល​គេ​ដោយ​ព្រះហឫទ័យ​ស្រឡាញ់។ ជា​ពិសេស បន្តិច​ទៀត​នៅ​ពេល​លោក​សិលា​ក្បត់​ព្រះយេស៊ូ នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​ទត​មើល​គាត់ ដោយ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ។ លោក​សិលា​បាន​យំ ដោយ​មើល​ព្រះយេស៊ូ​ដែល​កំពុង​មើល និង​លែង​ទោស​ឱ្យ​គាត់​ទៀត។ ព្រះបន្ទូល​ចុង​ក្រោយ​របស់​ព្រះយេស៊ូ គឺ​សេចក្តី​ស្រឡាញ់​សុទ្ធ​នៅ​លើ​ឈើ​ឆ្កាង លើក​លែង​ទោស​ឱ្យ​គេ​ត្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី លើក​លែង​ទោស​ឱ្យ​ឃាតករ​ដើម្បី​ឱ្យ​គេ​បាន​ទៅ​ជា​មួយ​ព្រះយេស៊ូ​នៅ​ឯ​ស្ថាន​បរម​សុខ។ តាមពិត ជំនឿ​របស់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ជីវិត​របស់​ព្រះយេស៊ូ​អាច​និយាយ​បាន​ថា​ជា​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ។ យប់​នេះ នៅ​ក្បែរ​ភ្នែក​របស់​យើង​ដែល​ឆ្ងល់​ដែរ ដែល​ភ្ញាក់​ដែរ ដូច​លោក​សិលា។ នៅ​ក្បែរ​យើង

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២

“យើង​មាន​បេសកកម្ម​តែ​មួយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ជា​អធិបតី​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មា ១២​ឆ្នាំ​មុន​យើង​ធ្វើ​នៅ​ផ្សារតូច​មាន​លោក​អភិបាល​ជា​មួយ​លោក​បូជាចារ្យ​ប្រហែល​តែ​៤០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ណាស់​នៅ​ពេល​ទេសនា។ ឆ្នាំ​នេះ យើង​មាន​លោក​អភិបាល​និង​បូជាចារ្យ​រហូត​ដល់​ជាង​៨០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ថែម​ទៀត ទោះ​បី​ខ្ញុំ​មាន​បទ​ពិសោធន៍​១២​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ។ ជា​ពេល​វេលា​មួយ​ពិសេស សម្រាប់​យើង​ទាំង​អស់​គ្នា ថ្ងៃ​នេះ​យើង​បន្ត​សន្ទនា​ជា​មួយ​លោក​បូជាចារ្យ​ផង និង​ជា​មួយ​គ្រីស្ត​បរិស័ទ​ផង។ ជា​ពិសេស ថ្ងៃ​នេះ​ដើម្បី​ឱ្យ​លោក​អភិបាល​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក​បូជាចារ្យ “សូម​អញ្ជើញ​ឱ្យ​បាន​សុខសាន្ត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​បញ្ចប់​អភិបូជា​យើង​អញ្ជើញ​ឱ្យ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​សុខ​សាន្ត។ ខ្ញុំ​គិត​ថា សម្រាប់​បន្ត​ការ​សន្ទនា​នៅ​ក្នុង​ឆ្នាំ​នេះ ការ​អធិដ្ឋាន និង​ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្តាប់ “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ពោរពេញ​ដោយ​អត្ថន័យ ជា​ពិសេស​ពាក្យ “សុខ​សាន្ត”។ បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​៣​ថ្ងៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​យើង ដែល​ចាប់​ផ្តើម​ជា​មួយ​ព្រះយេស៊ូ​ដែល​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។ ចាប់​ផ្តើម ជា​មួយ​ព្រះយេស៊ូ​ដែល​បាន​តែង​តាំង​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​ព្រះយេស៊ូ​សោយ​ទិវង្គត។ ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា​ពិធី​បុណ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សៅរិ៍​ពេល​យប់ ដោយ​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត អាលេលូយ៉ា អាលេលូយ៉ា”។ ពិត​មែន អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រះអំណោយ​ទាន​នៃ​សេចក្តី​សុខ​សាន្ត ដែល​យើង​ទទួល​សម្រាប់​យើង​រៀងៗ​ខ្លួន និង​សម្រាប់​ពិភព​លោក​ទាំង​មូល។ យើង​នឹក​ឃើញ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្តងៗ​ទៅ​ក្រុម​គ្រីស្ត​ទូត​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ពេល​នោះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ គឺ “សូម​សេចក្តី​សុខ​សាន្ត​គង់​នៅ​ជា​មួយ​បង​ប្អូន”។ ពេល​លោក​អភិបាល ចាប់​ផ្តើម​អភិបូជា​ក៏​បាន​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ដែរ។ យើង​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ “អ្នក​ដែល​កសាង​សេចក្តី​សុខ​សាន្ត អ្នក​នោះ​មាន​ព្រះរាជ​របស់​ព្រះជាម្ចាស់ និង​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​បេសកកម្ម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ប្រទាន​សេចក្តី​សុខ​សាន្ត​តាម​រយៈ​អគ្គ​សញ្ញា​ដែល​យើង​បាន​ទទួល​ជា​បូជាចារ្យ នៅ​ក្នុង​អគ្គ​សញ្ញា​នានា​យើង​ណែនាំ​ឱ្យ​បង​ប្អូន​យើង អាច​រក​ឃើញ​សេចក្តី​សុខ​សាន្ត​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​គេ​ផ្ទាល់។ រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ដែល​យើង​មិន​បាន​ថ្វាយ​អភិបូជា​រួម​គ្នា​របៀប​នេះ ដែល​យើង​បាត់​បង់​សិទ្ធិ​សិរីភាព​ដើម្បី​ថ្វាយ​អភិបូជា​ដែល​មាន​មនុស្ស​ច្រើន ណែនាំ​ឱ្យ​យើង​ពិបាក​ចិត្ត។ ប៉ុន្តែ ឥលូវ​នេះ​យើង​ដូច​ជា​បាន​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​អាច​ជួប​ជុំ​គ្នា​បាន។ តែ​នៅ​ពេល​យើង​ជិត​បញ្ចប់​កូវីដ-១៩ យើង​ត្រូវ​តែ​បើក​ភ្នែក​មើល​សង្រ្គាម​ដែល​មាន​នៅ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី។ សង្រ្គាម​ស៊ី​វិល​នៅ​ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​យ៉េមែន និង​នៅ​ក្នុង​ប៉ុន្មាន​កន្លែង​នៃ​ពិភព​លោក​សព្វ​ថ្ងៃ ដែល​ជួន​កាល​ព័ត៌មាន​មិន​បាន​ផ្សាយ​ដែរ។ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព មនុស្ស​ដែល​កំពុង​ស្លាប់​នៅ​តាម​ផ្លូវ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​មនុស្ស​រាប់​លាន​នាក់ ដែល​កំពុង​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កំណើត។ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព កូន​ក្មេង​ដែល​កំពង់​យំ​នៅ​ក្នុង​រង្វង់​ដៃ​របស់​ម្តាយ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​នៅ​ក្បែរ​ព្រះវិហារ​គ្រីស្ត​សាសនា​និកាយ​អ័រតូដុក ក៏​ដូច​ជា​ព្រះវិហារ​និកាយ​កាតូលិក​យើង​ដែរ។ នៅ​ពេល​យើង​មើល​ឃើញ​ភូមិ​ដែល​ពោរ​ពេញ​ដោយ​គ្រាប់​មីន ជាក់​ស្តែង​នៅ​ក្នុង​រដ្ឋ​ឈីន​នៃ​ប្រទេស​មីយ៉ាន់ម៉ា (ស្រុក​កំណើត​របស់​លោក​ឪពុក អប្រាហាំ) ថ្មីៗ​នេះ​មាន​ជាង​៣០​ព្រះវិហារ​ត្រូវ​គេ​ដុត​ឆេះ។ នៅ​ពេល​យើង​មើល​ឃើញ​រូប​ភាព​នេះ​ទាំង​អស់ យើង​មិន​អាច​និយាយ​ថា “នេះ​មិន​មែន​រឿង​យើង​ទេ នេះ​យើង​មិន​អើពើ​នោះ​ទេ”។ យើង​ត្រូវ​តែ​សួរ​ខ្លូន​ឯង ពេល​ចាប់​ផ្តើម​សតវត្ស​ទី​២១​នេះ នៅ​ភាគ​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប និង​ភាគ​កណ្តាល​នៃ​ទ្វីប​អាស៊ី​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ការ​បៀត​បៀន នៃ​សង្រ្គាម នៃ​អំពើ​ឃោរឃៅ ដូច​យើង​មើល​ឃើញ​សព្វ​ថ្ងៃ? ពិត​មែន​នៅ​ក្នុង​ចិត្ត​របស់​យើង យើង​ជា​បូជាចារ្យ​ក្តី យើង​ជា​គ្រីស្ត​បរិស័ទ​ក្តី យើង​ចង់​និយាយ​ទៅ​ប្រជាជន​ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​គេ​រង​ទុក្ខ​លំបាក​ដូច​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​ចង់​និយាយ​ទៅ​គេ​ទៀត​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត ជា​សេចក្តី​សុខ​សាន្ត​របស់​ព្រះយេស៊ូ​គ្រីស្ត​”។ នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ដែល​ជា​កំពូល​នៃ​ពិភព​លោក ភ្លាមៗ​មាន​រឿង​រវាង​កាអ៊ីន​និង​អេបិល។ ភ្លាមៗ​យើង​ឃើញ​បង​ប្អូន​បង្កើត​បាន​សម្លាប់​គ្នា យើង​ចង់​សួរ​ថា តើ​រឿង​នេះ​ត្រូវ​កើត​ឡើង​ដល់​ពេល​ណា​ទៀត? ដោយសារ​សព្វ​ថ្ងៃ យើង​នៅ​តែ​មើល​ឃើញ​បង​ប្អូន​ដែល​សម្លាប់​គ្នា ដោយសារ​នៅ​ក្នុង​ពិភព​លោក​យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ។ ពិត​មែន នៅ​ពេល​យើង​ស្តាប់​ទាំង​សម្ពន្ធ​មេត្រី​ចាស់ ទាំង​សម្ពន្ធ​មេត្រី​ថ្មី យើង​មើល​ឃើញ​ព្រះជាម្ចាស់​ដែល​ត្រាស់​ហៅ​យើង ឱ្យ​យើង​បង្កើត​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​ភាតរភាព ពិភព​មួយ​ដែល​ចេះ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​យើង​នឹក​ឃើញ​ដល់​សារ​លិខិត​ថ្មីៗ​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ នៅ​ថ្ងៃ​ទី​០១ ខែ​មករា រាល់​ឆ្នាំ​សម្រាប់​សុខ​សន្តិ​ភាព​នៅ​ក្នុង​ពិភព​លោក។ ពេល​យើង​នឹក​ឃើញ​ធម្មទេសនា​របស់​យើង​ផ្ទាល់ ពេល​យើង​នឹក​ឃើញ​ការ​អធិដ្ឋាន​ដែល​យើង​មាន​ប្រចាំ​ថ្ងៃ ប៉ុន្មាន​ដង​យើង​បាន​និយាយ​ថា “យើង​ជា​បង​ប្អូន​គ្នា” ប៉ុន្មាន​ដង​យើង​បាន​អធិដ្ឋាន​សម្រាប់​សេចក្តី​សុខ​សាន្ត។ ក៏​ប៉ុន្តែ ស្រប​ពេល​ហ្នឹង​ក៏​សង្រ្គាម ក៏​ការ​សម្លាប់​បង​ប្អូន​បង្កើត​នៅ​តែ​កើត​មាន​ដដែលៗ។ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រាត្រី​បុណ្យ​ចម្លង​ដែល​យើង​កំពុង​ត្រៀម​នៅ​ពេល​នេះ ឱ្យ​យើង​ទុក​ថែរក្សា​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង “យើង​ជា​អ្នក​កសាង​សុខ​សន្តិ​ភាព

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​ត្រពាំងក្រញូង ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ “ថ្ម​ដ៏​មាន​ជីវិត” អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១៥,៥-១២.១៧-១៨ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ កណ ១៥,១៨ អត្ថបទ​ទី២៖ ភីលីព ៣,១៧-៤,១ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ។ លក ៩,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បាន​ស្តាប់​អត្ថបទ​ទី​១ ព្រះជាម្ចាស់​កំពុង​ប្រគល់​ទឹក​ដី​មួយ​ឱ្យ​លោក​អប្រាហាំ នៅ​ពេល​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឱ្យ​ពូជ​ពង្ស​អ្នក”។ ពេល​យើង​ស្តាប់​ព្រះបន្ទូល​នេះ យើង​អាច​នឹក​ឃើញ​ព្រះសហគមន៍​របស់​យើង តាម​កន្លែង​នីមួយៗ​ក្នុង​ខេត្ត​តាកែវ។ បី​ដូច​ជា ព្រះជាម្ចាស់​បាន​ប្រគល់​ទាំង​ខេត្ត​តាកែវ ទាំង​ប៉ុន្មាន​ភូមិ ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​កំពុង​រស់​នៅ​ជា​ពិសេស​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ នៅ​ត្រពាំង​ក្រញូង​នេះ ព្រះជាម្ចាស់​បាន​ប្រគល់​កន្លែង​មួយ ដើម្បី​ឱ្យ​យើង​មាន​វត្តមាន ដើម្បី​អធិដ្ឋាន ដើម្បី​ជួប​ជុំ​គ្នា ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ទី​កន្លែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង បង​ប្អូន​ដែល​បាន​ធ្វើ​ជំហាន​ទី​២​ក៏​បាន​ស្តាប់​ដែរ “យើង​ជា​ថ្ម​ដ៏​មាន​ជីវិត”។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​យុវជន យើង​ជា​កូន​ក្មេង យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ អ្វី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ មិន​មែន​តែ​ជា​ទឹក​ដី​មួយ យើង​ទទួល​សេចក្តី​ក្លាហាន យើង​ទទួល​កម្លាំង យើង​ទទួល​សុភមង្គល​។ ដូច​យើង​បាន​ស្មូត្រ​អំបាញ់​មិញ “ចូរ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ថ្កើន​ថ្កាន ចូរ​មាន​កម្លាំង​ចិត្ត​ក្លាហាន នោះ​អ្នក​នឹង​មាន​សុខ​មង្គល”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​រស់​នៅ​ក្នុង​ភូមិ​ដ៏​តូច​នេះ ទោះ​បី​យើង​មាន​គ្នា​តិច​ក៏​ដោយ​យើង​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ។ ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​តាម​គំរូ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ចូរ​យក​តម្រាប់​តាម​ខ្ញុំ ចូរ​សំលឹង​មើល​អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឱ្យ​បង​ប្អូន​ឃើញ​នោះ”។ គំរូ​របស់​យើង យើង​មាន​គ្រីស្ត​បរិស័ទ​ពី​ដើម គ្រីស្ត​បរិស័ទ​ដែល​បាន​ចាប់​ផ្តើម​បង្កើត​ព្រះសហគមន៍ គំរូ​របស់​យើង​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ព្រះយេស៊ូ​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ព្រះយេស៊ូ “អ្នក​នោះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្តាប់​ព្រះអង្គ​ចុះ”។ គំរូ​របស់​យើង​គឺ​ព្រះយេស៊ូ​ផ្ទាល់ គំរូ​របស់​យើង​គឺ​របៀប​ដែល​ព្រះយេស៊ូ​ស្រឡាញ់​យើង ជា​របៀប​ដែល​ព្រះយេស៊ូ​ថែរក្សា​យើង ជា​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត។ នៅ​ក្នុង​អត្ថបទ​ទី​២ “កុំ​ឱ្យ​យើង​យក​ក្រពះ​ធ្វើ​ជា​ព្រះ​របស់​យើង កុំ​ឱ្យ​យើង​យក​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ដើម្បី​ទី​ពឹង និង​ដើម្បី​មាន​កម្លាំង ផ្ទុយ​ទៅ​វិញ​សម្រាប់​យើង​មាតុ​ភូមិ​របស់​យើង​នៅ​ស្ថាន​បរម​សុខ ហើយ​យើង​ទន្ទឹង​រង់​ចាំ​ព្រះសង្រ្គោះ”។ នេះ​ជា​គោល​ដៅ​នៃ​ជីវិត​របស់​យើង យើង​មាន​អាគារ​តូច​ធំ​ក៏​ដោយ​មិន​សំខាន់​ទេ ប្រសិន​បើ​យើង​យក​ក្រពះ យើង​យក​សម្ភារៈ យើង​យក​លោកីយ​ជា​កម្ម​សិទ្ធិ​របស់​យើង យើង​មិន​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​បាន​ទេ។ ដោយសារ​មាតុភូមិ ស្រុក​កំណើត​របស់​យើង​គឺ​នៅ​ស្ថាន​បរម​សុខ ដូច្នេះ​អនាគត​របស់​យើង​គឺ​ទន្ទឹង​រង់​ចាំ​ព្រះសង្រ្គោះ។ រដូវ​៤០​ថ្ងៃ​នេះ គឺ​ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត ដើម្បី​ត្រៀម​ខ្លួន​ទទួល​ជីវិត​រួម​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​មនុស្ស​ថ្មី ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ថ្ម​ដ៏​មាន​ជីវិត​ដ៏​ពិត​ប្រាកដ។ ថ្ងៃ​នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត​ដូច​លោក​អប្រាហាំ​ពី​ដើម យើង​អាច​និយាយ​ថា​នៅ​ត្រពាំង​ក្រញូង​នេះ​យើង​មាន​លោក​អប្រាហាំ​តូចៗ​ច្រើន។ យើង​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ដើម្បី​ណែនាំ​ឱ្យ​សេចក្តី​សុខសាន្ត សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អាច​ផុស​ឡើង​នៅ​លើ​ផែនដី​នេះ និង​ជា​ពិសេស​នៅ​កន្លែង​យើង។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​យើង​មើល​ឃើញ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជីវិត ឱ្យ​យើង​មើល​ឃើញ​អ្វី​ដែល​ណែនាំ​ឱ្យ​យើង​មាន​សេច​ក្តី​សុខ​នៅ​ក្នុង​ជីវិត​។ ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា ការ​លើក​ទឹក​ចិត្ត​គ្នា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ការ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​កំពុង​អស់​សង្ឃឹម នេះ​ជា​ទ្រព្យ​សម្បត្តិ​ដែល​ស្ថិត​ស្ថេរ​ជានិច្ច នឹង​ណែនាំ​ឱ្យ​យើង​រួម​រស់​នៅ​ក្នុង​សេចក្តី​សុខ​របស់​ព្រះជាម្ចាស់។ ពិត​មែន ព្រះជាម្ចាស់​ជា​កម្លាំង​របស់​យើង ពិត​មែន​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​មាន​សុខ​មង្គល ពិត​មែន​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ ដូច​ពី​ដើម ព្រះយេស៊ូ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ ដូច​ពី​ដើម​លោក​អប្រាហាំ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ យើង​ចូល​នៅ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​ធេង គឺ​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់​ដែរ៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧ “កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។ នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ យើង​មិន​មែន​ដូច​ពួក​ខាង​គណៈផារីស៊ី យើង​មិន​ចេះ​វិនិច្ឆ័យ​គេ យើង​មិន​ចេះ​កាត់​ក្តី​គេ។ ឬ​កុំ​ឱ្យ​យើង​គិត​ថា យើង​ជា​អ្នក​មាន​បាប​ដូច​ស្ត្រី​នេះ ឬ​គិត​ថា​យើង​ជា​អ្នក​ដែល​លើក​លែង​ទោស​ឱ្យ​គេ​ជានិច្ច ឬ​យើង​ជា​មនុស្ស​សុចរិត​ដ៏​ល្អ​ប្រសើរ។ ប្រហែល​យើង​នៅ​ក្នុង​ក្រុម​ទាំង​៣​ដែរ៖ ក្រុម​ទី​១ អ្នក​ដែល​ពូកែ​វិនិច្ឆ័យ អ្នក​ពូកែ​កាត់​ក្តី អ្នក​ពូកែ​មើល​គេ​និង​ដឹង​ថា​មនុស្ស​នេះ​ល្អ​ឬ​មនុស្ស​នេះ​អាក្រក់។ អ្នក​ដែល​ពូកែ​និយាយ​ដើម​គេ ដោយ​ភ្លេច​មើល​ខ្លួន​ឯង ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “យើង​ពូកែ​មើល​ធូលី​នៅ​ក្នុង​ភ្នែក​របស់​គេ ប៉ុន្តែ​យើង​មិន​ចេះ​មើល​ធ្នើម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ជា​អំពើ​បាប​របស់​យើង”។ នេះ​ជា​ក្រុម​ទី​១ ជា​ក្រុម​បណ្ឌិត​ខាង​វិន័យ ក្រុម​គណៈផារីស៊ី ជួន​កាល​យើង​គិត​ថា​យើង​មិន​មែន​ដូច​គេ។ ប៉ុន្តែ ឱ្យ​យើង​ពិចារណា​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​កែប្រែ​ចិត្ត​គំនិត កុំ​ឱ្យ​យើង​ភ្ជាប់​ជា​មនុស្ស​ដែល​ចេះ​តែ​កាត់​ក្តី ចេះ​តែ​វិនិច្ឆ័យ ចេះ​តែ​មើល​ងាយ​គេ ចេះ​តែ​និយាយ​ដើម​គេ ចេះ​តែ​ទុក​ចោល​មនុស្ស​មួយ​ចំនួន​ដោយ​ដឹង​ថា មនុស្ស​នេះ​អាក្រក់​ណាស់ មនុស្ស​នេះ​មិន​ល្អ​សោះ។ ក្រុម​ទី​២ ឱ្យ​យើង​ទៅ​ជា​អ្នក​មាន​បាប អ្នក​មាន​បាប​ដូច​ស្ត្រី​នោះ នៅ​ពេល​យើង​ជា​អ្នក​មាន​បាប​យើង​ដឹង​ដែរ។ យើង​មាន​របៀប​ពីរ មាន​បៀប​មួយ​យើង​មិន​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង ដោយ​គិត​ថា​យើង​ធ្វើ​អំពើ​បាប​ហើយ​ថា​មិន​អី​ទេ​ជា​រឿង​តូច​តាច។ របៀប​មួយ​ទៀត​យើង​ដាក់​ខ្លួន ដូច​ពី​ម្សិលមិញ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លើក​លែង​ទោស នេះ​ជា​ពេល​វេលា​ដើម្បី​ដាក់​ខ្លួន ដើម្បី​ទទួល​ស្គាល់​នៅ​ក្បែរ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​មើល​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ យើង​អាច​ទទួល​ថា​ពិត​មែន​សេចក្តី​ស្រឡាញ់​របស់​យើង​មាន​ព្រំដែន ពិត​មែន​ជីវិត​របស់​យើង​មាន​ព្រំដែន យើង​ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ខុស យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ នៅ​ពេល​យើង​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង​ហើយ ឱ្យ​យើង​សម្រេច​ចិត្ត យើង​មាន​ប្រាជ្ញា​ថា យើង​សុខ​ចិត្ត​ទៅ​ជា​មនុស្ស​ថ្មី យើង​សុខ​ចិត្ត​កែ​ប្រែ​ចិត្ត​គំនិត។ នៅ​ពេល​នោះ​យើង​ស្តាប់​ព្រះបន្ទូល​ដែល​ស្ត្រី​នេះ​បាន​ស្តាប់ “ខ្ញុំ​មិន​ដាក់​ទោស​នាង​ទេ ខ្ញុំ​លើក​លែង​ទោស​នាង​ឱ្យ​កម្លាំង​ថ្មី សូម​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ​កុំ​ប្រព្រឹត្តិ​អំពើ​បាប​ទៀត​ឡើយ”។ នេះ​ជា​ព្រះបន្ទូល​ដែល​យើង​រៀងៗ​ខ្លួន​ចង់​ស្តាប់ ប៉ុន្តែ​យើង​ស្តាប់​លុះត្រាតែ​យើង​ជា​មនុស្ស​ដែល​ទទួល​ស្គាល់​អំពើ​បាប និង​មាន​គោល​បំណង​មួយ​គឺ​ទៅ​ជា​មនុស្ស​សុចរិត ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​ស្រឡាញ់ ដែល​ដើរ​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ក្រុម​ទី​៣ ជួន​កាល​យើង​ត្រូវ​ការ​ធ្វើ​ដូច​ព្រះយេស៊ូ ដូច​ព្រះយេស៊ូ​ដែល​លើក​លែង​ទោស ដូច​ព្រះ​យេស៊ូ​ដែល​មិន​វិនិច្ឆ័យ ដូច​ព្រះយេស៊ូ​ដែល​មិន​កាត់​ក្តី ដូច​ព្រះយេស៊ូ​ដែល​ទុក​ឱកាស​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី។ ឱ្យ​យើង​ទុក​ឱកាស​ដើម្បី​ឱ្យ​បងប្អូន​របស់​យើង ឱ្យ​មនុស្ស​ដែល​យើង​ចង់​មើល​ងាយ មនុស្ស​ដែល​យើង​ថា​ជា​អ្នក​មាន​បាប ឱ្យ​គេ​មាន​ឱកាស​ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី។ ដូច្នេះ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី​តាម​របៀប​ព្រះយេស៊ូ យើង​ទទួល​ការ​លើក​លែង​ទោស និង​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​លើក​លែង​ទោស​ឱ្យ​គេ​ដែរ ដើម្បី​ទុក​ឱ​កាស​ឱ្យ​ទៅ​ជា​មនុស្ស​ថ្មី។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ជា​របៀប​លោក​ប៉ូល​ដែល​មាន​បំណង​តែ​មួយ “បំណង​របស់​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះគ្រីស្ត និង​ស្គាល់​ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឱ្យ​មាន​ព្រះជន្មថ្មី ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឱ្យ​បាន​ដូច​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត ដើម្បី​ឱ្យ​ខ្ញុំ​មាន​ជីវិត​ថ្មី​ដ៏​ពេញ​លេញ”។ សម្រាប់​យើង នៅ​ក្នុង​អាទិត្យ​ចុង​ក្រោយ​នៃ​រដូវ​៤០​ថ្ងៃ​នេះ ប្រហែល​យើង​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ប្រហែល​យើង​មាន​គោល​បំណង​ដូច​គ្នា​ដែរ គឺ​ស្គាល់​ព្រះយេស៊ូ​ថែម​ទៀត។ ជា​ពិសេស​ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​ព្រះអង្គ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email