ព័ត៌មាន
លោកអភិបាល អូលីវីយ៉េ៖ ទិវានៃការត្រាស់ហៅ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់
កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធទិវានៃការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ខេត្តតាកែវ នៃភូមិភាគភ្នំពេញ ក្រោមប្រធានបទ «ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»។ កម្មវិធីនេះមានការចូលរួមជាអធិបតីភាព ពីលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។ ថ្លែងនៅក្នុងកម្មវិធីនេះ
ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក
រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយលោកតុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបានសម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាជាស្ថាបនិក ដែលបានបង្កើតឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។ លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា
កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងរយៈពេល៣ ថ្ងៃ នាព្រះសហគមន៍កំពង់សោម
កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវបានរៀបចំឡើងដោយការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ កាលពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «នៅគ្រានោះនាងម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា» ដោយមានការចូលរួមរពីលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយនឹងលោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦០នាក់។ លោកអភិបាល អូលីវីយ៉េ
ព្រះសហគមន៍កាតូលិកចូលរួមប្រារព្ធទិវា វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ
អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ អភិបាលខេត្តតាកែវ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការចូលរួមពីព្រះសង្ឃទាំងពីរគណៈ មន្រ្តីនៃមន្ទីរអង្គភាពក្រុង ស្រុក គ្រឹះស្ថានឯកជន សិល្បករសិល្បការិនី អាជីវករ សិស្សានុសិស្ស សរុបប្រមាណជា
គ្រីស្តសាសនា និងពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ
សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នាវិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក និស្សិត និងតាមប្រព័ន្ធZoom សរុបប្រមាណជា១៧៥នាក់។ សិក្ខាសាលានេះក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និងលោកបូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រវិគីភីឌាក្នុងស្រុកជាភាសាខ្មែរ។ ថ្លែងបើកអង្គសិក្ខាសាលា លោក ផុន សុផល
មនុស្សជាច្រើន អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសព្រះសហគមន៍ផ្លូវត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធខួបនឹករលឹកដល់មរណភាពរបស់លោកបូជាចារ្យ ត្រឿង ប៊ូយៀប មានមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាធ្វើការអធិដ្ឋានរួមគ្នានៅខាងមុខរូបសំណាក់របស់លោក។ ការធ្វើការអធិដ្ឋាននេះ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ចម្រៀងសរសើរលើកតម្កើងព្រះជាម្ចាស់លាន់ឮកងរំពង ស្របពេលមនុស្សទាំងនោះទទួលទឹកព្រះពរពីលោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ នៅពេលចាប់ផ្ដើមកម្មវិធីអភិបូជាដ៏សក្ការៈនេះ។ លោកអភិបាលអូលីវីយ៉េ បានលើកឡើងថា នេះជាថ្ងៃដ៏ឱឡារឹកសម្រាប់ព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញដើម្បីនឹករលឹកដល់លោកឪពុក
វិហារព្រះកុមារយេស៊ូបឹងទំពុន ផ្តល់អំណោយដល់ពលរដ្ឋ៤០ គ្រួសារ
ប្រជាពលរដ្ឋចំនួន៤០គ្រួសារ បានទទួលអំណោយពីវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងអាទិត្យទី៣នៃ រដូវអប់រំពិសេស ក្រោមអធិបតីភាពលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ អតីតជាបូជាចារ្យទទួលខុសត្រូវ ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រួមជាមួយគណៈកម្មាការប្រចាំក្នុងព្រះសហគមន៍ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ បានថ្លែងនាឱកាសនោះថា ជារៀងរាល់ឆ្នាំមិនថាបុណ្យរ បស់ ព្រះស ហគមន៍ ឬថ្ងៃធម្មតានោះទេ ព្រះសហគមន៍តែងតែមានការចែកអំណោយ ការទៅសួរសុខទុក្ខបងប្អូន ដែលក្រីក្រ
លោកដាមីញ៉ាំង ហ្វារនឺ ឲ្យគ្រីស្តបរិស័ទគិតពីទឹកដែលផ្តល់ជីវិត
អតីតបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង លោកដាមីញ៉ាំង ហ្វារនឺ បានធ្វើការក្រើនរំឭកពីទឹកដែលជាប្រភពនៃជីវិតដ៏ពិតប្រាកដ ដោយលោកបានស្នើឱ្យគ្រីស្តបរិស័ទចូលមកអភិបូជានៅក្នុងព្រះវិហារឲ្យបានទៀងទាត់ ដើម្បីទទួលទឹកដែលជាប្រភពនៃជីវិតគឺ «ព្រះយេស៊ូផ្ទាល់»។ ទីប្រឹក្សាក្រុមសាសនទូតក្រៅប្រទេសនៃទីក្រុងប៉ារីស លោក ដាមីញ៉ាំង បានលើកឡើងដូចនេះនៅក្នុងធម្មទេសនានៃពិធីជម្រះចិត្តគំនិតលើកទីមួយសម្រាប់យុវជន៦នាក់ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។ លោកបានថ្លែងថា ៖ «យើងជាគ្រីស្តបរិស័ទបានទទួលអគ្គសញ្ញាជ្រមុជទឹក និងបេក្ខជនទាំង ៦នាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹក គឺបានទទួលអំណោយទានពីព្រះជាម្ចាស់តាមរយ:ទឹកដែលជាព្រះវិញ្ញាណដ៏វិសុទ្ធ»។ អ្នករាល់គ្នាស្រេកទឹកដែលជាសេចក្តីស្រឡាញ់ និងជាសុភមង្គល
លោកអូលីវីយេ ជ្មីតហស្លេ៖ ត្រូវធ្វើខ្លួនឱ្យក្លាយជាតួអង្គសកម្មក្នុងការទទួលខុសត្រូវជាន់ខ្ពស់
សហព័ន្ធកាតូលិកដើម្បីមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលហៅកាត់ថា (CACD) បានបង្កើតកម្មវិធីសំណាក់ធម៌មួយនៅវិទ្យាស្ថានសន្តប៉ូល ដែលស្ថិតនៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី២៤អង្គការ ដែលមានមនុស្សជាង៥០នាក់ ក្រោមប្រធានបទ «ឱ្យយើងទៅជាតួអង្គសំខាន់ដើម្បីបង្កើតសង្គមថ្មី» ដែលកម្មវិធីនេះធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះ។ លោកអូលីវីយេ ជ្មីតហស្លេ បានថ្លែងដោយជំរុញឱ្យគ្រប់អង្គភាពទាំងអស់ធ្វើខ្លួនឱ្យក្លាយជាតួអង្គសកម្មក្នុងការទទួលខុសត្រូវជាន់ខ្ពស់បំផុតដើម្បីបង្កើតសង្គមថ្មីដោយដឹងថាក្នុងសង្គមសព្វថ្ងៃមានតួអង្គដែលអង្គុយមើល និងតួអង្គដែលសកម្ម។ លោកអភិបាលអូលីវីយេក៏បានស្នើឱ្យសមាជិក CACD ខិតខំធ្វើការដោយសហការគ្នាមិនមែនត្រឹមតែបំពេញតួនាទីជាបុគ្គលិកសម្រាប់អង្គការតែប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ខ្លួនបម្រើជាព្រះសហគមន៍
កុមារនិងយុវជនឈ្វេងយល់បន្ថែមអំពីមុខងារបម្រើអាសនៈ
កម្មវិធីនេះដឹកនាំដោយលោកបូជាចារ្យ អាប្រាហាំ ខូន រួមជាមួយលោកឧបដ្ឋាក វី សំណាង និងបងស្រី អេង សានី នាថ្ងៃទី៤ មីនា ២០២៣នេះ។ ដូនជី អេង សានី នៃក្រុមគ្រួសារឧបការគុណ មានប្រសាសន៍ថា ក្រុមបម្រើអាសនៈមានតួនាទីមួយយ៉ាងសំខាន់និងយ៉ាងជិតស្និទ្ធក្នុងពិធីអភិបូជាព្រោះពួកគាត់ត្រូវនៅក្បែរនិងបម្រើតុអាសនៈ ដូច្នេះពួកគាត់ត្រូវដឹងអំពីសម្ភារប្រើប្រាស់និងកាយវិការនានា។ ក្នុងរយៈពេលមួយថ្ងៃនោះ អ្នកចូលរួមទាំងអស់បានចូលរួមរិះគិតព្រះបន្ទូលនិង អធិដ្ឋានជាមួយគ្នា។ ដូនជីសានីបន្ថែមថា ប្រសិនបើគាត់ស្គាល់ពីអត្ថន័យពិធីបុណ្យអភិបូជា
៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា
ក្នុងរដូវអប់រំពិសេសដែលមានរយៈពេល៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានណែនាំឲ្យគ្រីស្តបរិស័ទកាតូលិក យករយៈពេលនេះ ដើម្បីសញ្ជឹងគិតអំពីពេលវេលាជាមួយព្រះជាម្ចាស់ តាមរបៀបរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូនៅលីស្យឺ។ នៅក្នុងធម្មទេសនានៅព្រះវិហារព្រះកុមារយេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ កុម្ភៈ ជាថ្ងៃបុណ្យរោយផេះ និងជាថ្ងៃដើមដំបូងនៃរដូវអប់រំពិសេស លោកអភិបាអូលីវីយ៉េ មានប្រសាសន៍ថា សូមយើងទទួលទស្សនៈ និងផ្លូវវិញ្ញាណរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូឱ្យចូលនៅក្នុងគោលដៅរបស់យើងគឺ ត្រឡប់មករកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរជាមួយយើងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរដូវ៤០ថ្ងៃនេះ។ មធ្យោបាយដែលយើងអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានគឺ ការអធិដ្ឋានដោយផ្ទាល់ខ្លួន និងជាមួយក្រុមយ៉ាងស្ងៀមស្ងាត់ដើម្បីសន្ទនាជាមួយព្រះជាម្ចាស់ដែលមានវត្តមាននៅក្នុងដួងចិត្ត និងរកពេលមើលស្នាព្រះហស្តរបស់ព្រះជាម្ចាស់តាមរយៈធម្មជាតិដែលព្រះជាម្ចាស់បានបង្កើត។
ជំនួបដំបូងនៃស្ថាប័នសិក្សាធិការរបស់ព្រះសហគមន៍ក្នុងប្រទេស
តំណាងស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន៨៥នាក់ បានចូលរួមស្តាប់ ពិភាក្សា និងលើកទិសដៅសម្រាប់វិស័យសិក្សាធិការក្នុងឆ្នាំបន្ទាប់របស់ព្រះសហគមន៍ ដើម្បី “ចូលរួមអភិវឌ្ឍសង្គមតាមរយៈគុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី និងសណ្ឋាគារបានបាន ក្នុងសង្កាត់ភ្នំពេញថ្មី។ នៅក្នុងរយៈពេលបីថ្ងៃ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធជាមួយនិងសេដ្ឋកិច្ច ធនធានមនុស្សនិងនយោបាយ គោលនយោបាយអភិវឌ្ឍន៍កម្មវិធីសិក្សាពីកម្រិតបឋមរហូតដល់មធ្យមសិក្សា និងចំណុចអាទិភាពរបស់ក្រសួងអប់រំ ការអប់រំបែបកាតូលិកក្នុងបរិបទពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមានវាគ្មិនពីបណ្តាស្ថាប័នរដ្ឋ ឯកជន និងព្រះសហគមន៍។ សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូងចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀបចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈមណ្ឌលស្រាវជ្រាវជេស្វីត