ធម្មទេសនា

ធម្មទេសនា

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២

នៅ​ព្រះសហគមន៍​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ ចំប៉ា ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ឆ្នាំ​ថ្មី​ព្រះពរ​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​ដែល​យើង​ចូល​នៅ​ក្នុង​ថ្ងៃ​ទី​២​នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​សេចក្តី​សុខ​ថែម​ទៀត។ ពី​ម្សិល​មិញ យើង​បាន​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​សម្រាប់​ក្រុម​គ្រួសារ​យើង សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ពិភព​លោក​របស់​យើង​ដែរ។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​ថែម​ទៀត​ប្រសិន​បើ​យើង​គោរព​មាតាបិតា ប្រសិន​បើ​យើង​ស្តាប់​បង្គាប់​មាតាបិតា យើង​មាន​សេចក្តី​សុខ និង​យើង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។ នេះ​ជា​កម្លាំង​មួយ​ថ្មី​សម្រាប់​យើង​ទាំង​អស់ ដែល​កំពុង​ស្វែង​រក​សេចក្តី​សុខ ស្វែង​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ ស្វែង​រក​កម្លាំង​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​មួយ​យ៉ាង​ពិសេស ណែនាំ​ឱ្យ​យើង​អាច​តស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ខាង​មុខ​នេះ។ ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​ដែល​ធានា​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​មែន ធានា​ឱ្យ​យើង​ចេះ​រួម​រស់​ជា​គ្រួសារ​តែ​មួយ​យ៉ាង​ពិត​ប្រាកដ។ ដោយសារ យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដោយសារ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជា​ទី​ពឹង​របស់​យើង។ យើង​ដឹង​ហើយ​ថា នៅ​ពេញ​មួយ​ឆ្នាំ​ខាង​មុខ​នេះ​យើង​ត្រូវ​ជួប​ជា​មួយ​អំណរ​សប្បាយ​ផង ជា​មួយ​ទុក្ខ​លំបាក​ផង ជា​មួយ​សេចក្តី​សុខ ជា​មួយ​ការ​ឈឺ​ចាប់ ជា​មួយ​រឿង​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​យើង​ផ្ទាល់ ជា​មួយ​បង​ប្អូន​ដែល​នឹង​ទទួល​មរណៈភាព។ ប៉ុន្តែ យើង​ត្រូវ​ទទួល​សេចក្តី​សុខ​យ៉ាង​ច្រើន​ដែរ តាម​រយៈ​គ្រួសារ​របស់​យើង តាម​រយៈ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង យើង​មាន​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ថ្ងៃ​នេះ ព្រះសហគមន៍​ដាស់​តឿន​យើង​ឱ្យ​យើង​ចេះ​គោរព​មាតាបិតា ឱ្យ​យើង​ចេះ​ស្រឡាញ់​មាតាបិតា ឱ្យ​យើង​ចេះ​គោរព​បព្វបុរស​របស់​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​សារ​លិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​បាន​ដែល​សរសេរ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២២ សម្តេច​ប៉ាប​បាន​យក​ចំណង​ថា “ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សេចក្តី​សុខ​សាន្ត លុះត្រាតែ​យើង​មាន​ទំនាក់​ទំនង​អន្តរ​ជំនាន់”។ មាន​ន័យ​ថា ក្មេងៗ​មាន​ទំនាក់​ទំនង​ជា​មួយ​ចាស់ៗ ចាស់ៗ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្មេងៗ ឪពុក​ម្តាយ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ ទំនាក់​ទំនង ការ​ស្តាប់​គ្នា ការ​សន្ទនា​រវាង​ក្មេងៗ​និង​ចាស់ៗ​សំខាន់​ណាស់ ដោយសារ​កូន​ក្មេង​អាច​ទទួល​បទ​ពិសោធន៍ ការ​អប់រំ ប្រាជ្ញា មក​ពី​ចាស់ៗ​ដែល​មាន​បទ​ពិសោធន៍​ពី​យូរ​ឆ្នាំ​ហើយ​នៅ​លើ​ផែនដី​នេះ។ ដែល​បាន​ឆ្លង​កាត់​ប៉ុន្មាន​ឆ្នាំ ទាំង​អំណរ​សប្បាយ ទាំង​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ ហេតុ​នេះ​ហើយ កុមារា​កុមារី​យើង​ត្រូវ​ការ​ស្តាប់​ឪពុក​ម្តាយ សូម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​លោក​តា​លោក​យាយ​របស់​យើង។ យើង​ដឹង​ហើយ​ថា លោក​តា​លោក​យាយ​មិន​អាច​ស្ថិត​ស្ថេរ​ជានិច្ច មាន​ពេល​វេលា​កំណត់​ដែរ។ ដូច្នេះ នៅ​ពេល​មាន​លោក​តា​លោក​យាយ​នៅ​ជា​មួយ​យើង សូម​គោរព សូម​ស្តាប់​បទ​ពិសោធន៍ ស្តាប់​របៀប​ដែល​គាត់​រស់​នៅ​នៅ​លើ​ផែនដី​របស់​យើង។ ដើម្បី​យល់​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ការ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​កូន​ក្មេង​ដ៏​ពេញ​លក្ខណៈ ដែល​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ទៅ​ជា​យុវជន​ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ។ នៅ​ពេល​បង្កើត​គ្រួសារ ក្លាយ​ជា​ឪពុក​ម្តាយ​ដែល​បង្កើត​គ្រួសារ​ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត អង្គុយ​លេង​ដើម្បី​ស្តាប់​លោក​តា​លោក​យាយ។ លោក​តា​លោក​យាយ យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កុមារា​កុមារី​ដែល​ជា​កូន​ចៅ ដើម្បី​ឱ្យ​កូន​ចៅ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​គោរព​ប្រពៃណី វប្បធម៌ ចេះ​ស្រឡាញ់​ព្រះសហគមន៍ ចេះ​ស្រឡាញ់​ព្រះនាង​ម៉ារី សន្ត​យ៉ូសែប ព្រះយេស៊ូ​យ៉ាង​ជិត​ស្និទ្ធ។ ចេះ​សូត្រ​ផ្គាំ ចូល​ព្រះវិហារ​ទាន់​ពេល​វេលា ទទួល​ព្រះកាយ​រាល់​ថ្ងៃ​អាទិត្យ ចេះ​រួម​រស់​ជា​បង​ប្អូន​ជា​មួយ​មិត្ត​សម្លាញ់។ ថ្ងៃ​នេះ យើង​ទទួល​កម្លាំង​ពិត​មែន​ដោយសារ​យើង​ដឹង​ថា ព្រះសហគមន៍​របស់​យើង​ជា​មហា​គ្រួសារ​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ លូហ្គូ​ដែល​យើង​បាន​រៀប​ចំ​សម្រាប់​សន្និបាត​របស់​ព្រះសហគមន៍​សកល​ឆ្នាំ​២០២១-២០២៣ យើង​បាន​ឃើញ​រូប​រាង​នៃ​ព្រះសហគមន៍។ យើង​មាន​កុមារា​កុមារី យើង​មាន​យុវជន​យុវនារី យើង​មាន​ឪពុក​ម្តាយ យើង​មាន​ពូ​មីង យើង​មាន​លោក​តា​លោក​យាយ យើង​មាន​បង​ប្រុស​បង​ស្រី យើង​មាន​លោក​ឪពុក យើង​មាន​លោក​អភិបាល។ ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​ឆ្ពោះ​ទៅ​ព្រះយេស៊ូ ដោយសារ​យើង​ទៅ​មើល​ព្រះយេស៊ូ ជីវិត​របស់​យើង​គឺ​មើល​ព្រះយេស៊ូ នៅ​ពេល​យើង​ចូល​ព្រះវិហារ​យើង​មើល​ទូរ​ព្រះកាយ​និង​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ពេល​ចូល​ព្រះវិហារ​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត មាន​ន័យ​ថា​គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេស៊ូ នៅ​ក្នុង​មហា​គ្រួសារ​ដែល​ជា​ព្រះសហគមន៍ ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។ ហេតុ​នេះ​ហើយ នៅ​ក្នុង​ថ្ងៃ​ទី​២​យើង​ត្រូវ​តែ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ជូន​ពរ​ដើម្បី​ឱ្យ​កូន​ក្មេង​ម្នាក់ៗ​រីក​ចម្រើន​នៅ​ក្នុង​សុខភាព នៅ​ក្នុង​ការ​សិក្សា នៅ​ក្នុង​ប្រាជ្ញា ដើម្បី​មាន​គំនិត​ថ្មី ទៅ​ជា​កូន​ក្មេង​ដែល​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។ ជូន​ពរ​ដល់​ឪពុក​ម្តាយ ដើម្បី​ឱ្យ​មាន​សេចក្តី​សុខ​រវាង​គ្នា​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ ជូន​ពរ​ដើម្បី​ឱ្យ​ចេះ​មើល​កូន​ឱ្យ​រីក​ចម្រើន ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជូន​ពរ​ដល់​លោក​តា​លោក​យាយ ឱ្យ​មាន​អាយុ​វែង សុខភាព​ល្អ ណែនាំ​នៅ​ក្នុង​ជំនឿ​យ៉ាង​ជាក់​ស្តែង​និង​ច្បាស់​លាស់។ ជូន​ពរ​ដល់​លោក​ឪពុក ជូន​ពរ​ដល់​បង​ស្រី ដើម្បី​ឱ្យ​យើង​រួម​គ្នា​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ដឹក​នាំ​ព្រះសហគមន៍​ឱ្យ​ក្នុង​ឆ្នាំ​២០២២​នេះ​រីក​ចម្រើន​ថែម​ទៀត។ ជូន​ពរ​ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង ទៅ​ជា​ផ្នែក​មួយ​នៅ​ក្នុង​សង្គម​ទាំង​មូល ដើម្បី​ទៅ​ជា​ពន្លឺ​នៅ​ក្នុង​សង្គម។

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ជ្រៃធំ ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ទទួល​ព្រះពរ​នៅ​ក្នុង​ឆ្នាំ​ខ្លា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ឆ្នាំ​ខាល (សត្វ​ខ្លា) ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា​ឆ្នាំ​នេះ​យើង​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​សេចក្តី​សុខ ពោរពេញ​ដោយ​អំណាច​និង​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ឃើញ​ពី​ម្សិល​មិញ មាន​បង​ប្អូន​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​ដែល​បាន​សែន ដោយ​បាន​រៀប​ចំ​ទាំង​ម្ហូប​អាហារ ទាំង​ជ្រូក​ខ្វៃ ទាំង​ផ្លែ​ឈើ… ដើម្បី​ថ្វាយ​ព្រះ​ណា​មួយ ជូន​ដល់​អារក្ស​អ្នក​តា ម្ចាស់​ទឹក​ម្ចាស់​ដី…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ហើយ ពី​យប់​មិញ​យើង​ចាប់​ផ្តើម​ឆ្លង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​បាន​ថ្វាយ​ទាំង​ជីវិត ទាំង​កម្លាំង ទាំង​ភាព​ខ្សោយ​នៅ​ក្នុង​ជីវិត​របស់​យើង​ទៅ​លើ​ព្រះជាម្ចាស់។ ពី​ព្រឹក​មិញ នៅ​ពេល​យើង​ហែ​ចូល​នៅ​ក្នុង​អភិបូជា យើង​បាន​ចាប់​ផ្តើម​ដោយ​បទ​ចម្រៀង​ដែល​យើង​ថ្វាយ​ជីវិត​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី ជីវិត​របស់​យើង​ទៅ​លើ​សន្ត​យ៉ូសែប។ ដោយ​ដឹង​ថា នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ទទួល​ព្រះពរ​ដ៏​ពេញ​លក្ខណៈ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ មូល​ហេតុ​អ្វី​យើង​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​ដើម្បី​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី? ដោយសារ​យើង​ចង់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ម្តង​ទៀត “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ តាម​ពិត​សម្រាប់​ជន​ជាតិ​ចិន ជន​ជាតិ​ជប៉ុន និង​វៀតណាម​ពី​ដើម នៅ​ពេល​យើង​មើល​អាំង​ប៉ាវ យើង​បាន​ឃើញ​អក្សរ​ចិន​ដែល​មាន​ន័យ​ថា “សុភមង្គល”។ ដើម្បី​បាន​ពាក្យ​សុភមង្គ នៅ​ក្នុង​នេះ​មាន​បួន​អក្សរ គឺ​មាន​មាត់ និង​ស្រែ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ការ​មាន​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង។ ក្បាល​នៃ​អក្សរ​នេះ​គឺ​ព្រះ តាម​ពិត​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង​ទោះ​បី​យើង​មាន​ស្រែ​ក៏​ដោយ សំខាន់​បំផុត​ឱ្យ​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ​របស់​យើង យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​រស់​នៅ​ក្នុង​សង្គម យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​ជា​ឪពុក​ម្តាយ ដើម្បី​ធ្វើ​ជា​កូន​ដ៏​ល្អ​ប្រសើរ មាន​ន័យ​ថា​យើង​អាច​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​យើង​បាន​ចូល​នៅ​ក្នុង​ព្រះវិហារ​របស់​យើង ដើម្បី​សុំ​ឱ្យ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដ៏​ពេញ​លក្ខណៈ​ដល់​ប្រទេស​យើង ដល់​ក្រុម​គ្រួសារ​យើង ដល់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។ យើង​សុំ​ឱ្យ​មាន​សុខ​ភាព​ល្អ យើង​សុំ​ឱ្យ​មាន​សេចក្តី​សុខ​សាន្ត យើង​សុំ​ឱ្យ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត យើង​សុំ​ដើម្បី​ឱ្យ​រក​ស៊ី​បាន យើង​សុំ​ដើម្បី​ឱ្យ​មាន​សុភមង្គល​ពិត​មែន។ នៅ​ពេល​យើង​បាន​សុំ​អស់​ហើយ តើ​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​ការ​ធ្វើ​អ្វី​ខ្លះ? ទី​១ ដូច​លោក​ប៉ូល​បាន​រំលឹក​យើង​ថ្ងៃ​នេះ “យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច” ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ជា​រៀង​រាល់​ថ្ងៃ​កុំ​ភ្លេច​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ប្រទាន​ព្រះពរ ដែល​គង់​នៅ​ជា​មួយ​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ជានិច្ច។ មនុស្ស​យើង​មាន​សមត្ថភាព​ដើម្បី​ឱ្យ​ផ្កា​អង្គារ​សីល​ចេញ​ទាន់​ពេល​វេលា​ចូល​ឆ្នាំ​ចិន-វៀតណាម ប៉ុន្តែ​ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព​ដើម្បី​ឱ្យ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេញ​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង លុះត្រាតែ​យើង​ទី​ពឹង​លើ​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ។ ទី​២ នៅ​ពេល​យើង​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ ឱ្យ​យើង​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះជាម្ចាស់​លើក​លែង​ទោស​ឱ្យ​យើង​ដែរ។ ការ​លើក​លែង​ទោស ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​រស់​នៅ​ក្នុង​សង្គម ក្នុង​ព្រះសហគមន៍ ក្នុង​គ្រួសារ ជា​មួយ​មិត្តភ័ក្ត​របស់​យើង។ យើង​អន់​ចិត្ត​គ្នា​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ថា ការ​លើក​លែង​ទោស​ណែនាំ​ឱ្យ​យើង​សម្រុះ​សម្រួល​គ្នា ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​របស់​លោក​អេសាយ ជា​ធម្មតា​សត្វ​ទាំង​នោះ​រស់​នៅ​ជា​មួយ​គ្នា​មិន​បាន ប៉ុន្តែ​ដោយសារ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ចចក​និង​កូន​ចៀម​នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ កូន​គោ​និង​កូន​សឹង្ហ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា នេះ​ជា​ការ​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​នៅ​ក្នុង​សត្វ​ទាំង​ឡាយ។ ដូច្នេះ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ដែល​ជា​គ្រួសារ​របស់​ព្រះជាម្ចាស់​ផ្ទាល់ នៅ​ក្នុង​ការ​លើក​លែង​ទោស​យើង​អាច​ទៅ​ជា​គ្រួសារ​តែ​មួយ​ដ៏​ពិត​ប្រាកដ។ នៅ​ក្នុង​ក្រុម​យើង ចចក​ក៏​មាន កូន​ចៀម​ក៏​មាន កូន​គោ​ក៏​មាន ខ្លា​រខិន​ក៏​មាន កូន​សឹង្ហ​ក៏​មាន ប៉ុន្តែ​នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ដូច​សម្តេច​ប៉ាប​បាន​សុំ ឱ្យ​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ត។ ទី​៣ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ “អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្ត​តាម​ពាក្យ​របស់​ខ្ញុំ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា​និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំនៅ​នៅ​ក្នុង​អ្នក​នោះ​ដែរ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អរ​ព្រះគុណ​ព្រះជាម្ចាស់ លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ស្រឡាញ់​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្រឡាញ់​ព្រះជាម្ចាស់​និង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ យើង​ដឹង​ថា​ព្រះជាម្ចាស់​នឹង​មក​តាំង​ទី​លំនៅ​នៅ​ក្នុង​ជីវិត​របស់​យើង​ដ៏​ពេញ​លក្ខណៈ។ ថ្ងៃ​នេះ ខ្ញុំ​ឃើញ​បង​ប្អូន​មាន​ពណ៌​ក្រហម​ច្រើន ជា​ពណ៌​របស់​ព្រះជាម្ចាស់ ជា​ពណ៌​នៃ​សេចក្តី​ស្រឡាញ់​ដែល​ចេញ​ពី​ព្រះជាម្ចាស់ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ស្ថិត​ស្ថេរ​ជានិច្ច។ ដូច្នេះ ឱ្យ​យើង​ភ្ជាប់​ជា​មួយ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​និង​សង្គម​របស់​យើង ទៅ​ជា​សង្គម​ថ្មី​ប្រកប​ដោយ​សុភមង្គល​ដែល​មក​ពី​ព្រះជាម្ចាស់ ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ដែល​មក​ពី​ព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃ​នេះ​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​រួម​គ្នា​សុំ​ព្រះអង្គ​ប្រទាន​ពរ​ដល់​ព្រះសហគមន៍ ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​ថ្ងៃ​នេះ កុំ​ឱ្យ​មាន​កូវីដ-១៩​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ទៀត។ ឱ្យ​យើង​រក​ស៊ី ឱ្យ​យើង​ដើរ​រួម​គ្នា ឱ្យ​យើង​ទៅ​សាលា​រៀន​បាន ឱ្យ​យើង​ចេះ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ថែ​រក្សា​លោក​ឪពុក បង​ស្រី ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត ជា​ពិសេស​ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ នៅ​ភ្នំពេញ​ថ្មី​យើង​មាន​ទ្វារ​នៃ​ធម៌​មេត្តា​ករុណា

ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ

នៅ​ព្រះសហគមន៍​កំពង់​អំពិល អភិបូជា​ថ្ងៃ​អាទិត្យ​ទី​៨​ក្នុង​រដូវ​ធម្មតា តាកែវ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ២៧,៤-៧កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សម្ដី​របស់​គេ ដ្បិត​ពាក្យ​សម្ដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។ បសរ ២៧,៧អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប។ ១ករ ១៥,៥៦ដំណឹងល្អ៖ លូកា ៦,៣៩-៤៥សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ លក ៦,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្ដាប់​ពាក្យ​ប្រស្នា ដែល​ណែនាំ​ឲ្យ​យើង​អាច​យល់​យ៉ាង​ច្បាស់ អំពី​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​នេះ មាន​រឿង​ពីរ​ដែល​ព្រះយេស៊ូ​ចង់​លើក​ដើម្បី​ឲ្យ​យើង​គិត​ពិចារណា រឿង​ទី​១​គឺ​ព្រះយេស៊ូ​ថា​ឲ្យ​យើង យើង​ពូកែ​មើល​ឃើញ​រឿង​អាក្រក់​ដ៏​តូច​តាច​បំផុត​នៅ​ក្នុង​ខ្លួន​គេ។ តូច​មែន​ទែន​ដូច​ជា​ធូលី​នៅ​ក្នុង​ភ្នែក មើល​ឃើញ​ច្បាស់​នៅ​ពេល​គេ​ធ្វើ​អ្វី​ខុស យើង​ចេះ​តែ​មើល​ងាយ​គេ យើង​ចេះ​តែ​ស្ដី​ឲ្យ​គេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ផ្ទាល់​ខ្លួន​ធ្វើ​ខុស​ធំ​បំផុត​យើង​មើល​មិន​ឃើញ ដូច​ជា​យើង​មាន​ធ្នឹម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ភ្នែក​របស់​យើង។ យើង​មើល​មិន​ឃើញ ប៉ុន្តែ​ធូលី​ដ៏​តូច​បំផុត​នៅ​ក្នុង​ភ្នែក​របស់​គេ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់។ ព្រះយេស៊ូ​ថ្ងៃ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​មើល​ឃើញ ទី​១​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​របៀប​ល្អ និង​ទី​២​ឲ្យ​យើង​ចេះ​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង។ ឲ្យ​មើល​ឃើញ​អ្វី​ដែល​ស្ទើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ទៅ​ជា​មនុស្ស​ដ៏​ល្អ ដែល​មាន​របៀប​ដ៏​ល្អ​ប្រសើរ​បំផុត។ ដោយសារ នៅ​ក្នុង​រឿង​ទី​២​ព្រះយេស៊ូ​បាន​រំលឹក​ដែរ “ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ” យើង​ដឹង​ហើយ​នៅ​ពេល​មាន​ដើម​ឈើ​មួយ​យ៉ាង​ស្អាត​បំផុត យើង​ទទួល​បាន​ផ្លែ​យ៉ាង​ឆ្ងាញ់​បំផុត។ ជីវិត​របស់​យើង យើង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ ប្រសិន​បើ​ដើម​ឈើ​របស់​យើង​បាន​លូត​លាស់​នៅ​ក្នុង​ដី​ល្អ ដែល​យើង​ស្រោច​ទឹក ដែល​មាន​ជីវជាតិ យើង​ដឹង​ថា​នៅ​ពេល​នោះ​យើង​ចេញ​ផ្លែ​ដែល​ឆ្ងាញ់​បំផុត ដែល​ផ្អែម។ ជីវិត​របស់​យើង​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​យក​ចិត្ត​ទុក​ដាក់ ទី​១​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ណែនាំ​ឲ្យ​យើង​ចេះ​ជួយ​ទៅ​បង​ប្អូន​ឯទៀត​ៗ។ ដែល​ណែនាំ​ឲ្យ​យើង​ចេះ​មាន​ចិត្ត​អាណិត​មេត្តា ឲ្យ​យើង​មាន​ចិត្ត​លើក​លែង​ទោស ឲ្យ​យើង​មាន​ចិត្ត​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​របស់​យើង នៅ​ក្នុង​សាលា​ក្ដី នៅ​ក្នុង​ភូមិ​របស់​យើង​ក្ដី ដែល​កំពុង​ពិបាក។ នៅ​ពេល​នោះ​យើង​ទៅ​ជា​មនុស្ស​ល្អ ប៉ុន្តែ​សម្រាប់​យើង​មិន​មែន​តែ​ធ្វើ​បុណ្យ​បាន​បុណ្យ សម្រាប់​យើង​អ្វី​ដែល​ជា​សំខាន់ គឺ​យើង​ខិតខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ ដើម្បី​ជួយ​គេ ដើម្បី​ធ្វើ​អំពើ​ល្អ​ដល់​គេ។ យើង​មាន​ឱកាស​ច្រើន​ណាស់ នៅ​ក្នុង​សាលា​ផង នៅ​ក្នុង​ផ្ទះ​របស់​យើង​ផង ជា​មួយ​ឪពុក​ម្ដាយ​ផង ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​ផង ជា​មួយ​ពួក​ម៉ាក​របស់​យើង។ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​មួយ​លោក​ឪពុក ជា​មួយ​បង​ស្រី យើង​មាន​ឱកាស​ច្រើន​ដើម្បី​ធ្វើ​អំពើ​ល្អ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ថ្ងៃ​នេះ នៅ​ពេល​យើង​បាន​រៀបចំ​កន្លែង យើង​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​អំណរ​សប្បាយ មាន​ភាព​កក់​ក្ដៅ ដើម្បី​អធិដ្ឋាន​និង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ នៅ​ពេល​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អំពើ​ល្អ យើង​ដឹង​ថា​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រីក​ចម្រើន​ដូច​ដើម​ឈើ​មួយ​យ៉ាង​ស្អាត។ ណែនាំ​ឲ្យ​យើង​មាន​ផ្លែ នៅ​ពេល​មាន​ផ្លែ​ច្រើន​បង​ប្អូន​ឯទៀតៗ​គេ​ស្រឡាញ់​យើង គេ​សប្បាយ​ចិត្ត​គេ​ថា​យើង​ជា​កូន​ល្អ​ណាស់ ជា​សិស្ស​ល្អ​ណាស់ ជា​យុវជន​ម្នាក់​ពូកែ​ណាស់។ ពូកែ​មើល​ឃើញ​ដល់​បង​ប្អូន​ដែល​កំពុង​ពិបាក ពូកែ​ជួយ​គេ មាន​សីល​ធម៌​ល្អ ពូកែ​រស់​នៅ​យ៉ាង​គួរ​សម​និង​សមរម្យ​នៅ​ក្នុង​សង្គម គាត់​ពូកែ​យក​ចិត្ត​ទុក​ដាក់។ នេះ​ទាំង​អស់ ណែនាំ​ឲ្យ​គេ​ឃើញ​ជីវិត​របស់​យើង​មាន​ផ្លែ នៅ​ពេល​ជីវិត​របស់​យើង​មាន​ផ្លែ​គេ​ចាប់​អារម្មណ៍ គេ​សួរ​ផ្លែ​មក​ពី​ណា? មូល​ហេតុ​អ្វី​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ? យើង​អាច​នឹក​ឃើញ​ដោយសារ​យើង​មាន​ព្រះយេស៊ូ​ដែល​ជា​ទី​ពឹង ដោយសារ​យើង​មាន​ព្រះនាង​ម៉ារី​ជា​ទី​ពឹង ដោយសារ​យើង​មាន​ព្រះសហគមន៍​របស់​យើង​ជា​ទី​ពឹង។ នៅ​ពេល​យើង​បាន​ធ្វើ​ជំហាន​ទី​មួយ យើង​បាន​និយាយ​ច្បាស់​ថា “ខ្ញុំ​សូម​យក​ព្រះយេស៊ូ​ជា​ទី​ពឹង ខ្ញុំ​សូម​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​ទី​ពឹង ខ្ញុំ​សូម​យក​ព្រះសហគមន៍​ជា​ទី​ពឹង”។ ដូច្នេះ នេះ​ជា​មូល​ហេតុ​ដែល​យើង​អាច​មាន​ផ្លែ​ល្អ ជា​មូល​ហេតុ​ដែល​យើង​អាច​ទៅ​ជា​មនុស្ស​ល្អ ដោយសារ​យើង​មាន​ទី​ពឹង​យ៉ាង​ពិសេស​បំផុត។ យើង​មិន​សាង​សង់​ជីវិត​របស់​យើង​នៅ​លើ​ដី​ខ្សាច់ យើង​សាង​សង់​ជីវិត​របស់​យើង​នៅ​លើ​ថ្ម​ដ៏​រឹង​មាំ។ ណែនាំ​ឲ្យ​ជីវិត​របស់​យើង ដែល​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់ ទៅ​លើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ដឹក​នាំ ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​ធ្វើ​អំពើ​ល្អ ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​គោរព​មាតា​បិតា ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត អស់​ពី​កម្លាំង​កាយ​ចិត្ត។ ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ប្លែក​និង​ពិសេស ដែល​អាច​មាន​ផ្លែ​យ៉ាង​ច្រើន។ ដូច្នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជួយ ប្រសិន​បើ​យើង​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់​យើង​អាច​ទៅ​ជា​ដើម​ឈើ​មួយ​ដែល​មាន​ផ្លែ​ដ៏​ល្អ​បំផុត យើង​អាច​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មាត់​ល្អ។ ប៉ុន្តែ មាត់​ល្អ​ដោយសារ​យើង​មាន​ដួង​ចិត្ត​ល្អ មនុស្ស​ដែល​ចេះ​តែ​ជេរ​គេ ចេះ​តែ​និយាយ​ដើម​គេ មក​ពី​នៅ​ក្នុង​ដួង​ចិត្ត​អត់​មាន​សេចក្ដី​ស្រឡាញ់ មាន​តែ​អំពើ​ខ្មៅ​ងងឹត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​ទី​ពឹង ដើម្បី​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​សេចក្ដី​ស្រឡាញ់ ដែល​ណែនាំ​ឲ្យ​យើង​មាន​ដួង​ចិត្ត​ដ៏​ល្អ ណែនាំ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​ក៏​ល្អ​ដែរ

ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល

អភិបូជា​សំណាក់​ធម៌​បព្វ​ជិត​បព្វ​ជិតា ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និងសន្តប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ យ៉ាកុប ៥,១៣-២០ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ។ យក ៥,១៥ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ។ មក ១០,១៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ឪពុក បង​ស្រី​បង​ប្រុស ដែល​ជា​ប្រធាន​នៅ​ក្នុង​ក្រុម​បព្វ​ជិត​បព្វជីតា​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​យើង​ឃើញ​ក្រុម​របស់​យើង​ដែល​មាន​ច្រើន នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ជិត​៣០​ក្រុម។ នៅ​ពេល​ខ្ញុំ​អង្គុយ​អំបាញ់​មិញ ខ្ញុំ​បាន​មើល​បង​ប្អូន​និង​ចាប់​អារម្មណ៍​ដែរ ដោយ​សារ​យើង​មក​ពី​ប៉ុន្មាន​ប្រទេស។ នៅ​ទី​នេះ​យើង​ជា​តំណាង​នៃ​ទ្វីប​អាស៊ី មាន​ខ្មែរ មាន​វៀតណាម មាន​ថៃ មាន​ជប៉ុន មាន​កូរ៉េ មាន​ហ្វីលីពីន មាន​ឥណ្ឌា មាន​ខ្លះ​មក​ពី​អាមេរិក​ខាង​ត្បូង​ដែរ។ ដូច្នេះ ពេល​យើង​ឃើញ​គ្រួសារ​មួយ​យ៉ាង​ពិសេស ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា ដែល​មាន​របៀប​និង​បេសកកម្ម​ផ្សេង​ពី​គ្នា។ ប៉ុន្តែ ពេល​យើង​មក​ថ្វាយ​អភិបូជា​នេះ​យើង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​យើង​ជា​មនុស្ស​ខុសៗ​គ្នា ទៅ​ជា​ទ្រព្យ​សម្បត្តិ​ដល់​កំពូល។ យើង​ដឹង​ថា នៅ​ក្នុង​ព្រះយេស៊ូ​តាម​ពិត​យើង​ជា​ក្រុម​គ្រួសា​តែ​មួយ។ ថ្ងៃ​នេះ ព្រះយេស៊ូ​ដឹក​នាំ​យើង​មែន​ទែន ដើម្បី​ឲ្យ​យើង​មាន​ផ្លូវ​តែ​មួយ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា និង​ដើម្បី​បំពេញ​បេសកកម្ម​របស់​យើង ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ អ្នក​កសាង​ព្រះរាជ​របស់​ព្រះជាម្ចាស់ នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​អត្ថបទ​ទី​១ យើង​បាន​ស្ដាប់​មួយ​ចំណុច​ដ៏​សំខាន់ “ដូច្នេះ​សូម​បង​ប្អូន​លន់​តួ​បាប​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិដ្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះស្បើយ​ផង”។ យើង​ជិត​ចូល​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ ជា​ពេល​វេលា​ដើម្បី​មើល​ឃើញ​ដល់​ជម្ងឺ​នានា​របស់​យើង ជា​ពិសេស​តាម​ផ្លូវ​វិញ្ញាណ តាម​ផ្លូវ​ចិត្ត។ ជា​ពេល​វេលា​ដើម្បី​កែប្រែ​ចិត្ត​គំនិត ជា​ពេល​វេលា​ដើម្បី​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​តែ​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​គិត​ថា នៅ​ពេល​លោក​យ៉ាកុប​ដាស់​តឿន​យើង ទី​១​ឲ្យ​យើង​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទី​២​ឲ្យ​យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ទី​៣​ឲ្យ​យើង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ជា​ផ្លូវ​តែ​មួយ ដើម្បី​ណែនាំ​ឲ្យ​យើង​ចូល​គ្នា ជា​ក្រុម​គ្រួសា​តែ​មួយ​នៅ​ក្នុង​ព្រះយេស៊ូ​ពិត​មែន។ ដូច្នេះ យើង​មក​ពី​វប្បធម៌​ផ្សេង​គ្នា យើង​មក​ពី​ក្រុម​បព្វ​ជិត​បព្វ​ជិតា​ផ្សេង​គ្នា ប៉ុន្តែ​នៅ​ក្នុង​ព្រះគ្រីស្ត​ពិត​ប្រាកដ​មែន​យើង​ជា​អង្គ​តែ​មួយ ធ្លុង​តែ​មួយ​ដ៏​ពិត​ប្រាកដ។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ព្រះយេស៊ូ​របៀប​ដែល​ព្រះយេស៊ូ​អប់រំ​យើង​ថ្ងៃ​នេះ គឺ​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ចូល​នៅ​ក្នុង​នេះ “មាន​តែ​អ្នក​ដែល​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​បាន”។ សម្រាប់​បង​ស្រី​មួយ​ចំនួន​អត្ថបទ​នេះ ជា​មូល​ដ្ឋាន​នៃ​ផ្លូវ​វិញ្ញាណ​ដែល​អ្នក​បង្កើត​ក្រុម​បាន​ជ្រើស​រើស។ សម្រាប់​យើង គឺ​ជា​មូល​ដ្ឋាន​មួយ​សំខាន់​ណាស់​ដើម្បី​ណែនាំ​ឲ្យ​យើង​អាច​ទៅ​មុខ នៅ​ក្នុង​បេសកកម្ម​របស់​យើង និង​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង និង​ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​កូន​ក្មេង។ មាន​ន័យ​ថា យើង​ទី​ពឹង​ទៅ​លើ​ព្រះបិតា យើង​ទី​ពឹង​ទៅ​លើ​ឧបការ​គុណ​របស់​ព្រះជាម្ចាស់ មិន​មែន​យើង​ដែល​សម្រេច​ចិត្ត មិន​មែន​យើង​ដែល​ចង់​ធ្វើ​នេះ ធ្វើ​នោះ។ ប៉ុន្តែ យើង​ទទួល​បេសកកម្ម​ពី​ព្រះបិតា ដូច​កូន​ក្មេង​ម្នាក់​ទី​ពឹង​លើ​ឪពុក​ម្ដាយ ចង់​មាន​ម្ហូប​អាហារ​ឪពុក​ម្ដាយ​ត្រូវ​ការ​ឲ្យ ចង់​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពេល​នៅ​តូច បើ​គ្មាន​ឪពុក​ម្ដាយ​មិន​អាច​ទៅ​ណា​បាន​ទេ។ ដូច្នេះ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​របៀប​ព្រះយេស៊ូ​ដែល​អប់រំ​យើង យើង​ដឹង​ថា​នៅ​ក្នុង​ផ្លូវ​វិញ្ញាណ​ពិត​មែន​យើង​ជា​ក្រុម​តែ​មួយ យើង​ជា​ព្រះសហគមន៍​តែ​មួយ។ យើង​ជា​បង​ប្អូន​គ្នា​ដ៏​ពិត​ប្រាកដ​ដែល​ខិត​ខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​មាន​ចិត្ត​ដូច​ក្មេងៗ​ដែល​ព្រះយេស៊ូ​ចេះ​តែ​ស្វាគមន៍ ចេះ​តែ​អាណិត ចេះ​តែ​ដឹក​នាំ ចេះ​តែ​អប់រំ ចេះ​តែ​លើក​ទឹក​ចិត្ត។ នេះ​ជា​ជីវិត​របស់​យើង​ជា​បព្វ​ជិត​បព្វ​ជិតា ជា​អ្នក​បួស ដែល​ប្រកាស​ដំណឹង​ល្អ​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះ យើង​នឹក​ឃើញ​របៀប​ដែល​យើង​រស់​នៅ ដើម្បី​អធិដ្ឋាន ដើម្បី​ស្រឡាញ់ ដើម្បី​ចែក​រំលែក។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ម៉ារីវី សម្រាប់​ម៉ារីអង់ ដែល​ទាំង​ពីរ​មាន​ម៉ារី​នៅ​ជា​មួយ ដើម្បី​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពាក្យ​សច្ចា​របស់​យើង ដែល​សុខ​ចិត្ត​លះ​ចង់​ចោល​ដើម្បី​រស់​នៅ​ជា​មួយ​ព្រះយេស៊ូ នៅ​ក្នុង​ព្រហ្មចារិនី​ភាព នៅ​ក្នុង​ការ​ស្ដាប់​បង្គាប់ និង​នៅ​ក្នុង​របៀប​រស់​នៅ​ជា​អ្នក​ក្រីក្រ។ មាន​ន័យ​ថា មិន​មែន​អ្នក​ក្រីក្រ​ដោយសារ​យើង​អត់​មាន​អ្វី​សោះ តាម​ពិត​យើង​មាន​ច្រើន​ណាស់។ ពេល​យើង​ឈឺ​យើង​មាន​មន្ទីរ​ពេទ្យ ពេល​យើង​អស់​កម្លាំង​ក៏​យើង​ទៅ​លេង​ប្រទេស​យើង​បាន នៅ​ពេល​យើង​មាន​បញ្ហា​មួយ​ដែល​កើត​ឡើង​ក្រុម​គ្រួសារ​របស់​យើង​ក៏​ជួយ​ឧបត្ថម្ភ​ដែរ។ ដូច្នេះ ភាព​ក្រីក្រ​របស់​យើង​ក៏​មិន​មែន​ក្រីក្រ​ដែល​អត់​មាន​អ្វី​សោះ ប៉ុន្តែ​ភាព​ក្រីក្រ​របស់​យើង​ជា​របៀប​ពិសេស ជា​ភាព​ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល​មែន។ លោកីយ៍​មិន​យល់​ទេ ពេល​យើង​ប្រើ​ពាក្យ​នេះ ប៉ុន្តែ​យើង​លះ​បង់​ចោល​ដើម្បី​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់ ដើម្បី​ទី​ពឹង​ទៅ​លើ​ឧបការ​គុណ​របស់​ព្រះអង្គ ដើម្បី​ទី​ពឹង​ទៅ​លើ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់​ជានិច្ច។ ដូច្នេះ

បេសកកម្ម​របស់​យើង​គឺ​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់

អភិបូជា​បិទ​សំណាក់​ធម៌​បុគ្គលិក​អង្គការ​ការីតាស​កម្ពុជា ពី​ព្រះសហគមន៍​តាហែន បាត់ដំបង ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បងប្អូនជាទីស្រឡាញ់អ្នកដែលធ្វើការនៅក្នុងអង្គការការីតាស ដូចជាជីវិតរបស់យើងជាគ្រីស្តបរិស័ទតែម្ដង។ លោកយ៉ាកុប បានសរសេរអត្ថបទនេះ២០០០ឆ្នាំមុន នៅពេលយើងស្ដាប់អត្ថបទនេះ តាមពិតមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលនោះ មានពិធីជប់លៀង នៅក្នុងពិធីជប់លៀងនេះមានបុរសម្នាក់ដែលចូលទៅជាអ្នកមានមែនទែន។ គាត់មានចិញ្ចៀន គាត់មានខ្សែកមាសធំៗ គាត់មានសម្លៀកបំពាក់ស្អាតៗ ពេលគាត់មកដល់ភ្លាមគេមកស្វាគមន៍ គេឱ្យកន្លែងអង្គុយនៅកៅអីកិត្តិយស ដើម្បីឱ្យគាត់ស្រួល។ ដោយបានរៀបចំទឹកត្រជាក់ៗ មានម្ហូបអាហារឆ្ងាញ់បំផុត ដែលមានគ្រប់មុខឱ្យគាត់បរិភោគ។ ប៉ុន្តែ នៅពេលនោះក៏មានអ្នកក្រីក្រម្នាក់ដែលចូលដែរ អ្នកក្រីក្រនេះគាត់អត់មានសម្លៀកបំពាក់ស្អាតសោះ និងមានក្លិនមិនល្អទៀត។ ដោយសារ គាត់អត់បានមុជទឹកពីរបីថ្ងៃហើយ ដូច្នេះពេលគេឃើញគាត់គេឱ្យគាត់ទៅកៀន ទៅឱ្យឆ្ងាយ ឱ្យគាត់អង្គុយលើកន្ទេលនៅឆ្ងាយពីគេ និងឱ្យម្ហូបដែលនៅសល់ពីតុអ្នកមាន។ តាមពិត ខ្ញុំគិតថានេះជាធម្មជាតិរបស់មនុស្សយើងដែរ យើងចូលចិត្តគោរពពេលមានអ្នកធំមកដល់ យើងគោរពគាត់ យើងមើលថែរក្សាគាត់។ អ្នកផ្សេងៗយើងមើលឃើញដែរ ប៉ុន្តែយើងបណ្ដេញគេ យើងមិនចាប់អារម្មណ៍ពីគេ។ នៅត្រង់នេះ បានណែនាំឱ្យយើងយល់ថា យើងមិនអាចវិនិឆ្ឆ័យមនុស្ស យើងមិនអាចនិយាយថាមនុស្សនេះជាមនុស្សល្អ ឬជាមនុស្សអាក្រក់។ មនុស្សនេះជាអ្នកមាន ដូច្នេះគាត់ពោរពេញដោយអំណោយទាន យើងត្រូវតែបម្រើគាត់ មនុស្សនេះជាអ្នកក្រីក្រ ដូច្នេះយើងត្រូវការបណ្ដេញគាត់ ដោយសារគាត់អត់មានប្រយោជន៍។ ជួនកាល នៅពេលយើងជ្រើសរើសមិត្តភក្ភិរបស់យើង យើងជ្រើសរើសមិត្តភក្ភិដែលអាចផ្តល់ផលប្រយោជន៍សម្រាប់យើងនៅពេលក្រោយ។ យើងជ្រើសរើសទំនាក់ទំនងជាមួយមនុស្សដែលយើងដឹងថា នៅថ្ងៃអនាគតអាចទៅជាខ្សែមួយប្លែក ខ្ញុំអាចពឹងពាក់គេបាន ដូច្នេះយើងចេះនិយាយផ្អែមជាមួយគេ។ សម្រាប់អ្នកដែលគ្មានប្រយោជន៍សម្រាប់យើងនៅពេលក្រោយ យើងចេះតែមើលគេពីចម្ងាយ និងអត់សូវរវីរវល់ជាមួយគេសោះ។ ប៉ុន្តែ តាមពិតអ្វីដែលយើងស្ដាប់ថ្ងៃនេះ គឺជាអ្នកក្រីក្រដែលនឹងទទួលព្រះរាជដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា។ ប្រសិនបើ ចាំអ្វីដែលយើងបាននិយាយនៅក្នុងថ្ងៃនេះ បេសកកម្មរបស់យើង គឺណែនាំឱ្យព្រះរាជរបស់ព្រះជាម្ចាស់ឆាប់កើតឡើងនៅលើផែនដីនេះ។ មានន័យថា ណែនាំឱ្យមនុស្សទាំងអស់អាចរកឃើញសេចក្ដីសុខសុភមង្គល ឱ្យមានសេចក្ដីសង្ឃឹម ឱ្យមានជីវិត ដោយដឹងថាជីវិតរបស់គេមានតម្លៃថ្លៃថ្នូរ។ ហេតុនេះហើយ ការងាររបស់យើងពិតមែនគឺធ្វើដូចម្ដេចដើម្បីឱ្យអ្នកតូចតាចអាចរកឃើញសេចក្ដីសុខ អ្នកតូចតាចអាចយល់ថាគេមានជីវិត គេមានតម្លៃដ៏ពិតប្រាកដមែន។ មិនវិនិឆ្ឆ័យគេ ដោយសារយើងឃើញរបៀបរស់នៅរបស់គាត់ខុសពីគេ ផ្ទុយទៅវិញយើងណែនាំឱ្យគាត់ចូលបន្តិចម្ដងៗ នៅក្នុងសង្គមដើម្បីឱ្យគាត់មានជីវិតរបស់គាត់ផ្ទាល់ខ្លួន សេចក្ដីសុខ និងតម្លែថ្លៃថ្នូររបស់គាត់ផ្ទាល់ខ្លួនដែរ។ ដោយសារ តាមពិតដូចព្រះយេស៊ូបានបង្រៀនយើង ឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ពីសម័យដើម នៅក្នុងសម្ពន្ធមេត្រីចាស់ នៅក្នុងធម៌វិន័យ យើងបានស្ដាប់ដែរ “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ ដូច្នេះ ឱ្យយើងចាំនេះ យើងជាការីតាសមានន័យថា យើងជាធម៌មេត្តាករុណា និងធម៌មេត្តាករុណាមានប្រភពមួយ គឺព្រះជាម្ចាស់ផ្ទាល់។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានណែនាំយើង ដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខក្នុងជីវិតរបស់យើង។ អរព្រះគុណព្រះជាម្ចាស់ ដែលបានផ្ដល់កម្លាំងដើម្បីឱ្យយើងទៅមុខតទៅទៀតនៅក្នុងបេសកកម្មរបស់យើង។ ដោយដឹងថា មនុស្សទាំងអស់មានតម្លៃស្មើៗគ្នា មនុស្សទាំងអស់ចង់មានកម្លាំងកាយកម្លាំងចិត្តដូចៗគ្នា។ តួនាទីរបស់យើង គឺណែនាំឱ្យមនុស្សដែលគេភ្លេច គេមើលមិនឃើញនៅក្នុងពិធីជប់លៀង ឱ្យគេមានមោទនភាព ដើម្បីឱ្យគេមានកិត្តិយស ឱ្យគេមានកម្លាំងថ្មី ដើម្បីអង្គុយរួមតុជាមួយយើង ហូបបាយជាមួយយើង និងរកឃើញជីវិតដែលជាជីវិតដ៏ពេញលក្ខណៈ៕ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ

ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស ពី​ព្រះសហគមន៍​សំរោង​ធំ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ។ អស ៦,៥អត្ថបទ​ទី២៖ កូរិនថូស​ទី​១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក។ លក ៥,៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៦​នៃ​រដូវ​ធម្មតា ថ្ងៃ​នេះ​យើង​យក​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​ជីវិត​ផ្ទាល់​របស់​ព្រះជាម្ចាស់ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ជា​សេចក្ដី​ក្លាហាន​និង​កម្លាំង​របស់​ព្រះជាម្ចាស់​ផ្ទាល់​ដែល​នឹង​សណ្ឋិត​លើ​បង​ប្អូន ដូច​យើង​បានស្ដាប់​នៅក្នុង​អត្ថបទ​ទី​មួយ ពី​ដើម​នៅ​ពេល​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ហើយ មាន​គេ​ចង់​បៀត​បៀន​ក្រុម​សាវ័ក​របស់​ព្រះយេស៊ូ ហេតុ​នេះ​ហើយ​គេ​អធិដ្ឋាន​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដោយ​បិទ​ទ្វារ បិទ​បង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​យាង​មក​ដូច​ខ្យល់​ដែល​បក់​គេ​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​គេ​ចាប់​ផ្ដើម​ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​មនុស្ស​យ៉ាង​ច្រើន។ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ គឺ​មាន​មហា​ជន​ដែល​មក​ពី​ស្រុក​នា​នា ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា នៅ​ពេល​គេ​ជួប​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ដូច​ជា​គេ​ស្ដាប់​បាន​អ្វី​ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្ដី​សុខ អំពី​ព្រះយេស៊ូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នោះ ទោះ​បី​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​គេ​ស្ដាប់​បាន ដោយសារ​គេ​យល់​ចិត្ត​គ្នា ដូច​ពី​ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ជួន​កាល​មាន​៥០០០​នាក់ ជួន​កាល​មាន​១០០០០​នាក់ ទោះ​បី​គ្មាន​ឧបករណ៍​បំពង​សំលេង​ដូច​ពេល​នេះ មហា​ជន​គេ​ស្ដាប់​បាន និង​គេ​ស្ដាប់​ឮ​ទៀត។ ប៉ុន្តែ ប្រហែល​គេ​ឮ​មិន​សូវ​ច្បាស់ តែ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​គេ​បាន​ទទួល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​ដែល​កំពុង​ចែក​រំលែក។ នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ គេ​ទទួល​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​គេ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​ជីវិត​របស់​គេ​រក​ឃើញ​អត្ថន័យ ជាពិសេស គេ​យល់​ថា​ព្រះជាម្ចាស់​ស្រឡាញ់​គេ និង​ព្រះជាម្ចាស់​ចង់​ឱ្យ​គេ​មាន​សុភមង្គល។ ក្នុង​កម្មវិធី​បូជនីយចរ​យុវជន​អាទិត្យ​មុន ខ្ញុំ​បាន​យក​ប្រធាន​បទ ”ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន​សុភមង្គល​រួម​ជា​មួយ​ព្រះយេស៊ូ”។ សុភមង្គល​ដែល​ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន គឺ​ពី​ដើម​រៀង​មក​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្រ្តី ឱ្យ​រស់​នៅ​ក្នុង​សេចក្ដី​សុខ​សាន្ត​របស់​ព្រះជាម្ចាស់។ ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​ប្រទាន​វិន័យ​ទាំង​ដប់​ប្រការ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​មាន​របៀប​រស់​នៅ​ក្នុង​សង្គម របៀប​ដើម្បី​ស្រឡាញ់​ព្រះជាម្ចាស់។ សង្ឃឹម​យើង​ចាំ​វិន័យ​ទាំង​១០​ប្រការ ៤​ដំបូង​គោរព​ព្រះជាម្ចាស់ និង​៦​បន្ទាប់​គឺ​រស់​នៅ​ក្នុង​សង្គម កុំ​សម្លាប់​ជីវិត កុំ​កុហក កុំ​យក​ប្រពន្ធ​គេ កុំ​ក្បត់… ដើម្បី​ឱ្យ​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​យ៉ាង​សុខសាន្ត។ ដោយសារ នេះ​ជា​គោល​ដៅ​របស់​ព្រះជាម្ចាស់​សម្រាប់​យើង នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មើល​មួយ​ជំហាន​ទៀត ដែល​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សុភមង្គល។ សុភមង្គល​ណែនាំ​ឱ្យ​យើង​យល់​ថា ទោះ​បី​យើង​មាន​ទុក្ខ​លំបាក ទោះ​បី​យើង​ពិបាក​ចិត្ត ទោះ​បី​ស្រេក​ឃ្លាន ទោះ​បី​យើង​យំ​សោក ក៏​យើង​រក​ឃើញ​សុភមង្គល​បាន​ដែរ។ “អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រខ្សត់​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះរាជ​របស់​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ អ្នក​មាន​សុភមង្គល​ហើយ​ត្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេកអរ”។ ដូច្នេះ យើង​មើល​ឃើញ​ព្រះជាម្ចាស់​កែប្រែ​ជីវិត​របស់​យើង ជា​អ្នក​ក្រខ្សត់​ឱ្យ​មាន​សុភមង្គល​ដោយសារ​យើង​បាន​ទទួល​ទ្រព្យ​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះរាជ​របស់​ព្រះជាម្ចាស់។ ទទួល​សម្បត្តិ​មួយ​យ៉ាង​ពិសេស គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​បាន​ណែនាំ​ឱ្យ​ថ្ងៃ​អនាគត​របស់​យើង​មាន​សុភមង្គល​នៅ​ស្ថាន​បរម​សុខ។ អ្នក​ដែល​កំពុង​ឃ្លាន ពេល​យើង​ឃ្លាន​បាយ​យើង​អត់​មាន​សុភមង្គល​ទេ ប៉ុន្តែ​ព្រះជាម្ចាស់​កែប្រែ​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​សុភមង្គល ដោយសារ​យើង​បាន​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ជីវិត​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​យើង​ឆ្អែត​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ឆ្អែត​នៅ​ក្នុង​សុភមង្គល។ ប៉ុន្តែ មិន​មែន​ឆ្អែត​ណែនាំ​ឱ្យ​យើង​ឈឺ ឆ្អែត​ណែនាំ​ឱ្យ​យើង​ពោរពេញ​ទៅ​ដោយ​កម្លាំង ថាមពល ដើម្បី​ប្រកាស​ដំណឹង​ល្អ ដើម្បី​រស់​នៅ​និង​តស៊ូ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អ្នក​ដែល​កំពុង​យំ​សោក តាម​ពិត​យើង​មិន​ខ្វះ​ទឹក​ភ្នែក​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​យើង​ដឹង​ថា​ព្រះជាម្ចាស់​កែប្រែ​ទឹក​ភ្នែក​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​អស់​កម្លាំង ណែនាំ​ឱ្យ​យើង​កម្សត់​ទុរគត ទៅ​ជា​មនុស្ស​ពោរពេញ​ដោយ​អំណរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ថ្ងៃ​នេះ ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ជា​ជំហាន​មួយ​ទៀត​ដើម្បី​ចូល​នៅ​ក្នុង​សុភមង្គល​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ឱ្យ​យើង ដើម្បី​ចូល​នៅ​ក្នុង​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ឱ្យ​យើង​នៅ​លើ​ផែនដី​នេះ ប៉ុន្តែ​ដើម្បី​ត្រៀម​ខ្លួន​នៅ​ស្ថាន​បរម​សុខ។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​មែន ណែនាំ​ឱ្យ​មនុស្ស​យើង​ទាំង​អស់​ដែល​ស្លាប់​នៅ​លើ​ផែនដី​នេះ បាន​ទទួល​ព្រះជន្ម​ថ្មី​ដ៏​រុង​រឿង​ដែរ​នៅ​ស្ថាន​បរម​សុខ”។ យើង​មាន​យុវជន​យុវនារី​ច្រើន​ដែល​ទទួល​អគ្គ​សញ្ញា​ថ្ងៃ​នេះ សូម​គិត​អំពី​ជីវិត​នៅ​លើ​ផែនដី​នេះ​សិន ដោយ​ដឹង​ថា​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ល្អ​សព្វ​ថ្ងៃ ជា​មរតក​សម្រាប់​យើង​នៅ​ក្នុង​ថ្ងៃ​អនាគត។ ដោយសារ នៅ​ពេល​យើង​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ ព្រះអង្គ​នឹង​សួរ​ដល់​យើង តើ​យើង​បាន​ស្រឡាញ់​គេ​ឬទេ? តើ​យើង​បាន​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​អធិដ្ឋាន​អស់​ពី​ដួង​ចិត្ត​ឬទេ? តើ​យើង​បាន​ជួយ​បង​ប្អូន​ឯទៀតៗ​ឬ​ទេ? តើ​យើង​បាន​ខិត​ខំ​ណែនាំ​ឱ្យ​មនុស្ស​ដែល​កំពុង​ពិបាក មាន​កម្លាំង​សាជាថ្មី​ឬ​ទេ? តើ​យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជម្ងឺ និង​អ្នក​ដែល​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ឬទេ?

អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​អូគូស្តាំង

កំពត ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០២២ “សេចក្តី​ស្រឡាញ់” បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដូច​ជា​សំណូម​ពរ​ដែល​យើង​ទាំង​អស់​គ្នា​មាន សម្រាប់​យើង​ជា​កុមារ យើង​ជា​ជំទង់ យើង​ជា​យុវជន យើង​ជា​មនុស្ស​ចាស់។ “ចូរ​បង់​ប្រាជ្ញា​ចង់​បាន​ព្រះអំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ” ចម្លើយ​នៃ​សេចក្តី​ត្រូវ​ការ​របស់​យើង អំណោយ​ទាន​ដែល​យើង​ចង់​បាន​ទាំង​អស់​គ្នា គឺ​សេចក្តី​ស្រឡាញ់។ លោក​ប៉ូល​បាន​បំភ្លឺ​យើង​ថា “អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ ប្រសិន​បើ​យើង​ធ្វើ​ដោយ​ឥត​មាន​សេចក្តី​ស្រឡាញ់​ទេ ឥត​សូវ​មាន​ផល​ផ្លែ”។ សម្រាប់​ជីវិត​របស់​យើង​ក៏​ដូច​គ្នា នៅ​ពេល​យើង​បាន​ទទួល​ការ​អប់រំ​ក្នុង​សិក្ខា​២​ថ្ងៃ​នេះ អំពី​ទំនាក់​ទំនង អំពី​សុខភាព អំពី​ពេល​វេលា អំពី​គ្រួសារ អំពី​ការ​សិក្សា អំពី​មិត្ត​សម្លាញ់ អំពី​បរិស្ថាន…។ ប្រសិន​បើ យើង​បង្កើត​ទំនាក់​ទំនង​ដែល​ខ្វះ​សេច​ក្តី​ស្រឡាញ់ ទំនាក់​ទំនង​របស់​យើង​មិន​អាច​បាន​យូរ​ទេ។ បរិស្ថាន ប្រសិន​បើ​យើង​គ្មាន​សេចក្តី​ស្រឡាញ់​ដែល​ចេញ​ពី​ចិត្ត​របស់​យើង​ទេ បន្តិច​ក្រោយ​មក​យើង​ភ្លេច​ខ្លួន​អស់​ហើយ យើង​ចោល​សម្រាម​យើង​ភ្លេច​រើស…។ ដោយសារ នៅ​ពេល​យើង​មាន​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ចំពោះ​មនុស្ស​ម្នាក់ (ឧទាហរណ៍ ឪពុក​ម្តាយ​របស់​យើង) យើង​យក​ចិត្ត​ទុក​ដាក់​គោរព​និង​ស្រឡាញ់​គាត់​មែន​ទែន។ យើង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឪពុក​ម្តាយ យើង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឪពុក​ម្តាយ ដោយសារ​យើង​ស្រឡាញ់​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​យើង។ ប្រសិន​បើ យើង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​បរិស្ថាន​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​ឃើញ​មាន​សម្រាម​ណា​មួយ យើង​រើស​សម្រាម​នោះ​ទៅ​បោះ​ចោល​ក្នុង​ធុង​សម្រាម។ នៅ​ពេល​យើង​ស្រឡាញ់​មិត្ត​ភក្តិ​ដ៏​ពិត​ប្រាកដ យើង​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គាត់ និយាយ​លេង​ជា​មួយ​គាត់ សួរ​សុខ​ទុក្ខ​គាត់។ នៅ​ពេល​គាត់​ពិបាក យើង​ជួយ​គាត់ លើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​សប្បាយ​យើង​អបអរ​គាត់ ចែក​រំលែក​ជា​មួយ​គាត់ ដើរ​លេង​ជា​មួយ​គ្នា នេះ​ជា​សេចក្តី​ស្រឡាញ់​ដែល​ចេញ​យ៉ាង​ជាក់​ស្តែង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​សេចក្តី​ស្រឡាញ់​ជា​អ្វី​ដែល​សំខាន់​បំផុត សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​មាន​ចិត្ត​ស្រឡាញ់។ មាន​ន័យ​ថា តែង​តែ​អត់​ធ្មត់ មិន​ចេះ​ឈ្នានីស​គេ​ទេ យើង​មិន​វាយ​ឬក​ខ្ពស់ មិន​អួត​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួរ​ម៉ៅ មិន​ចង​គំនុំ មិន​អប​អរ​នៅ​ពេល​គេ​មាន​ការ​ពិបាក។ ប៉ុន្តែ មាន​អំណរ​សប្បាយ​នៅ​ពេល​ឃើញ​គេ​មាន​អំណរ​សប្បាយ អ្នក​មាន​ចិត្ត​ស្រឡាញ់​អត់​អោន​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់។ សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​តស៊ូ ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ណែនាំ​ឱ្យ​យើង​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ផ្ទុយ​ទៅ​វិញ ណែ​នាំ​ឱ្យ​មនុស្ស​ទាំង​អស់​មាន​សេចក្តី​សុខ​ដោយសារ​យើង សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​រីក​ចម្រើន​នៅ​ក្នុង​ជីវិត។ ការ​សិក្សា​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​មិន​បាន​ទៅ​សាលា​ជិត​មួយ​ឆ្នាំ​កន្លង​មក តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​រៀន​ពី​ចម្ងាយ​ឬ​ទេ? តើ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​មើល​មេ​រៀន​ដែល​លោក​គ្រូ​អ្នក​គ្រូ​បាន​ឱ្យ​ឬ​ទេ? ដោយសារ​សេចក្តី​ស្រឡាញ់​សម្រាប់​ការ​សិក្សា ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់។ យើង​មិន​ត្រូវ​ការ​មាន​លោក​គ្រូ​អ្នក​គ្រូ​ដែល​ស្តី​ឱ្យ​យើង​រហូត មិន​ត្រូវ​ការ​មាន​ឪពុក​ម្តាយ​ដែល​ស្តី​ឱ្យ​យើង​រហូត ផ្ទុយ​ទៅ​វិញ​យើង​ធ្វើ​ដោយសារ​យើង​មាន​ចិត្ត​ស្រឡាញ់។ ចិត្ត​ស្រឡាញ់ ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​ពេញ​ខ្លួន ដើម្បី​ទៅ​មុខ ដើម្បី​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ប្រចាំ​ថ្ងៃ។ ជួន​កាល យើង​ចេះ​តែ​ចាំ​ឱ្យ​គេ​ស្តី​ឱ្យ​យើង ពេល​គេ​ស្តី​ឱ្យ​យើង​ទើប​យើង​ធ្វើ ទើប​យើង​ទៅ​សាលា ទើប​យើង​ជួយ​ឪពុក​ម្តាយ ទើប​យើង​រើស​សម្រាម…។ ដោយសារ​យើង​ភ័យ យើង​ខ្លាច​គេ​ពិន័យ យើង​ខ្លាច​គេ​ស្តី​ឱ្យ ដូច្នេះ​យើង​ភ័យ​យើង​ធ្វើ។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​មិន​ណែនាំ​ឱ្យ​យើង​ភ័យ​ទេ សេចក្តី​ស្រឡាញ់​ណែនាំ​ឱ្យ​យើង​ធ្វើ​អស់​ពី​ដួង​ចិត្ត។ ដូច​លោក​ប៉ូល​បាន​បន្ថែម​ថា “ឥឡូវ​នេះ​មាន​សេចក្តី​៣​យ៉ាង គឺ​ជំនឿ សេច​ក្តី​សង្ឃឹម និង​សេច​ក្តី​ស្រឡាញ់ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​ពិសេស​ជាង​គេ​បំផុត”។ សេចក្តី​ស្រឡាញ់ ជា​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​សម្រាប់​យើង​ម្នាក់ៗ។ ដូច្នេះ ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ម្តង​ទៀត តើ​យើង​មាន​សេចក្តី​ស្រឡាញ់​ដូច​ម្តេច​ចំពោះ​ឪពុក​ម្តាយ ចំពោះ​គ្រួសារ​យើង ចំពោះ​មិត្ត​ភក្តិ​យើង ចំពោះ​សាលា​យើង ចំពោះ​បរិស្ថាន ចំពោះ​ព្រះជាម្ចាស់? ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ចម្លើយ​របស់​ប្អូនៗ​ល្អ​ដែរ ពេល​យើង​ឈឺ​ចិត្ត​យើង​អាន​គម្ពីរ យើង​អធិដ្ឋាន​តេហ្សេ យើង​ស្រឡាញ់​ព្រះយេស៊ូ យើង​ជួយ​ព្រះសហគមន៍ យើង​ទៅ​សួរ​សុខ​ទុក្ខ​ចាស់​ជរា យើង​ជួយ​សំអាត​បរិស្ថាន…។ យើង​បាន​លឺ​ច្រើន​ណាស់​ថ្ងៃ​នេះ ដូច្នេះ​ពេល​យើង​ទៅ​វិញ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​ព្រះសហគមន៍​ដ៏​តូច​របស់​យើង ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​ចាប់​ផ្តើម​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​យើង អាច​រីក​ចម្រើន​ធំ​ទៅៗ ឱ្យ​យើង​ក្លាយ​ទៅ​ជា​កូន​ក្មេង យុវជន​ដ៏​ពិសេស​នៅ​ក្នុង​សង្គម។ អ្វី​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​ក៏​សំខាន់​ដែរ នៅ​ពេល​ព្រះយេស៊ូ​បាន​អាន​គម្ពីរ ណែនាំ​ឱ្យ​យើង​យល់​ថា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ក្រីក្រ។ ណែនាំ​ឱ្យ​យើង​យល់​ថា​មនុស្ស​ខ្វាក់​មើល​ឃើញ​បាន មនុស្ស​ដែល​មាន​ពិការភាព​អាច​ដើរ​បាន អ្នក​ជំងឺ​អាច​ជា​សះស្បើយ​បាន។ ព្រះយេស៊ូ​បាន​ថែម​ព្រះបន្ទូល​ថា “ហេតុការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​តែ​ស្តាប់​អំបាញ់​មិញ​បាន​កើត​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ”។ មាន​ន័យ​ថា

អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះអម្ចាស់​ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា”។ ពិត​មែន ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ថ្វាយ​បង្គំ ជា​ពេល​វេលា​ដែល​គ្រីស្ត​បរិស័ទ​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​ស្តាប់​ព្រះបន្ទូល ជាពិសេស​ដើម្បី​ទទួល​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់​។ ខ្ញុំ​គិត​ថា​សម្រាប់​យើង​ដែល​ជា​ក្មេងៗ​ជំទង់ ដែល​បាន​មក​ពី​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​យើង​បាន​ទទួល​បទ​ពិសោធន៍​អំពី​អំណរ​សប្បាយ។ អំណរ​សប្បាយ​ដោយសារ​យើង​បាន​ជួប​ជុំ​គ្នា អំណរ​សប្បាយ​ដោយសារ​យើង​បាន​ស្គាល់​មិត្ត​សម្លាញ់​ថ្មីៗ អំណរ​សប្បាយ​ដោយសារ​យើង​បាន​រិះ​គិត​ទៅ​លើ​ប្រធាន​បទ “មិត្ត​សម្លាញ់​នៃ​ជីវិត”។ ប៉ុន្តែ ប្រភព​នៃ​អំណរ​សប្បាយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ជា​ព្រះយេស៊ូ​ដែល​បាន​ហៅ​យើង​មក​ជួប​ជុំ​គ្នា ព្រះយេស៊ូ​ជា​មិត្ត​សម្លាញ់​ដ៏​ពិសេស​បំផុត​របស់​យើង ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​ជា​គ្រួសារ​មួយ។ ខ្ញុំ​សង្ឃឹម​លើ​លោក​ឪពុក អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​ថែរក្សា​ជា​រៀង​រាល់​អាទិត្យ កុំ​ឱ្យ​មាន​តែ​កម្មវិធី​ជា​មួយ​ការិយាល័យ​យុវជន​មួយ​ឆ្នាំ​ម្តង។ រាល់​អាទិត្យ តាម​កន្លែង​របស់​យើង​រៀងៗ​ខ្លួន​ជា​ឱកាស​មួយ​ដើម្បី​ជួប​គ្នា ដូច​យើង​បាន​ស្តាប់​ពី​ព្រឹក​មិញ តាម​រយៈ​ក្រុម​កាយ​រិទ្ធិ តាម​រយៈ​ពិធី​បុណ្យ តាម​រយៈ​ក្រុម​សង្គហៈ…។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២​បាន​បំភ្លឺ​យើង​ថា យើង​ជា​គ្រួសារ​តែ​មួយ ប៉ុន្តែ​យើង​បី​ដូច​ជា​រូប​កាយ​មួយ​។ នៅ​ក្នុង​រូប​កាយ​របស់​យើង យើង​មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ មាន​ដៃ មាន​ជើង…។ ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ត្រចៀក តើ​យើង​មើល​ឃើញ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ភ្នែក តើ​យើង​ស្តាប់​ឮ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​មាត់ យើង​មើល​មិន​ឃើញ​ស្តាប់​មិន​ឮ​ទេ។ ហេតុ​នេះ​ហើយ ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​ត្រូវ​ការ​មាន​ភ្នែក​ដើម្បី​មើល​ឃើញ មាន​ត្រចៀក​ដើម្បី​ស្តាប់​ឮ មាន​មាត់​ដើម្បី​និយាយ មាន​ដៃ​ដើម្បី​ធ្វើ​ការ មាន​ជើង​ដើម្បី​ធ្វើ​ដំណើរ…។ ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ យើង​ម្នាក់ៗ​សំខាន់​ណាស់ យើង​ជា​ជំទង់​១៦០​នាក់​នៅ​ទី​នេះ ម្នាក់ៗ​សំខាន់​ណាស់ ម្នាក់ៗ​មាន​សមត្ថភាព​រៀងៗ​ខ្លួន។ មាន​ខ្លះ​ពូ​កែ​ច្រៀង មាន​ខ្លះ​ពូកែ​ដឹកនាំ មាន​ខ្លះ​ពូកែ​លេង​ភ្លេង… នេះ​ជា​គ្រួសារ​របស់​យើង​ដែល​ត្រូវ​ការ​មាន​ទាំង​អស់​ដើម្បី​មាន​អំណរ​សប្បាយ។ យើង​មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា និង​អំណោយ​ទាន​នីមួយៗ​សំខាន់​ណាស់។ ថ្ងៃ​នេះ យើង​បាន​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សរសេរ​លើ​ក្រដាស​ដែល​បិទ​នៅ​លើ​ខ្នង យើង​ឃើញ​ម្នាក់​ៗ​បាន​សរសេរ​ច្រើន និង​ម្នាក់ៗ​ក៏​បាន​ទទួល​ច្រើន​ដែរ។ ការ​ជូន​ពរ​នេះ​ជា​កម្លាំង​មួយ ដែល​យើង​បាន​ទទួល​ពី​មិត្ត​ភក្តិ​របស់​យើង ប៉ុន្តែ​ពេល​យើង​ចូល​នៅ​ក្នុង​អភិបូជា​យើង​ទទួល​ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ដើម្បី​ណែនាំ​ពេល​យើង​ទៅ​វិញ យើង​មាន​សេចក្តី​សុខ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត។ ពី​ម្សិល​មិញ​យើង​បាន​រៀន​អំពី ទំនាក់​ទំនង​សំខាន់​ណាស់ មិត្ត​សម្លាញ់​នៃ​ជីវិត​គឺ​ទំនាក់​ទំនង​ដូច​យើង​បាន​រិះ​គិត។ ប៉ុន្តែ នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ អ្វី​ដែល​សំខាន់​និង​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​គឺ​សុខភាព។ យើង​ត្រូវ​តែ​បន្ត​អនុវត្ត​៣​កុំ​៣​ការពារ ការ​សិក្សា​ក៏​សំខាន់​នៅ​ក្នុង​អ្វី​ដែល​យើង​បាន​រិះ​គិត​ពី​ម្សិល​មិញ​។ ពេល​វេលា​ដែល​យើង​ត្រូវ​ការ​ចែក​ឱ្យ​ត្រឹម​ត្រូវ ពេល​វេលា​ដើម្បី​សិក្សា ពេល​វេលា​ដើម្បី​សប្បាយ ពេល​វេលា​ដើម្បី​សម្រាក ពេល​វេលា​ដើម្បី​អធិដ្ឋាន​និង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ពេល​វេលា​ដើម្បី​ថែរក្សា​សុខភាព…។ ដូច្នេះ នៅ​ក្នុង​មួយ​ថ្ងៃ​ដែល​យើង​មាន​២៤​ម៉ោង ប្រសិន​បើ​យើង​ដេក​៨​ម៉ោង​យើង​នៅ​សល់​១៦​ម៉ោង​ទៀត យើង​ត្រូវ​តែ​ចែក​ពេល​វេលា​របស់​យើង​ឱ្យ​ត្រឹម​ត្រូវ ដើម្បី​រក​ឃើញ​សេចក្តី​សុខ​និង​អំណរ​សប្បាយ។ មិត្ត​ភក្តិ​សំខាន់​ណាស់ យើង​ថែរក្សា​មិន​មែន​តែ​ទំនាក់​ទំនង​ទូទៅ ប៉ុន្តែ​មិត្ត​ភាព​ជា​មួយ​មិត្ត​ភក្តិ​ថ្មីៗ។ សព្វ​ថ្ងៃ យើង​ស្រួល​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា ពេល​យើង​បែក​គ្នា​ថ្ងៃ​នេះ​យើង​មាន​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ដូច​ជា​ហ្វេសបុក តេឡេក្រាម វ៉ាត់អែប…។ អ្វី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ​យើង​គឺ​ធម្មជាតិ បរិស្ថាន​ដែល​យើង​មាន ដូច​យើង​បាន​ឃើញ​នៅ​ទី​នេះ​មាន​ផ្កា​ច្រើន​ណាស់។ មាន​ផ្កា​ក្រដាស់​នេះ​ខ្ញុំ​បាន​ដាំ​ពី​ឆ្នាំ​២០១០ នៅ​តែ​បន្ត​មាន​ជីវិត​ទោះ​ដី​នេះ​ជា​ប្រភេទ​ដី​ដែល​គ្មាន​ជីវជាតិ ប៉ុន្តែ​ឥឡូវ​នេះ​ជា​ដី​ដ៏​មាន​ជីវិត​ដោយសារ​យើង​បាន​ថែរក្សា​បរិស្ថាន បាន​ថែរក្សា​ធម្មជាតិ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ។ ចំណុច​មួយ​ទៀត​ដែល​សំខាន់​បំផុត គឺ​ឱ្យ​យើង​មាន​ចិត្ត​មេត្តា​ករុណា​នៅ​ក្នុង​សីលធម៌ នៅ​ក្នុង​របៀប​រស់​នៅ​ជា​មួយ​បង​ប្អូន​ឯទៀតៗ ឱ្យ​យើង​មាន​ចិត្ត​អាណិត​មេត្តា​ដូច​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​មេត្តា។ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ យើង​បាន​ស្តាប់​ព្រះយេស៊ូ​ដែល​បាន​ប្រកាស​អំពី​ឆ្នាំ​នៃ​ធម៌​មេត្តា​ករុណា។ ដែល​ព្រះជាម្ចាស់​គង់​នៅ ដែល​ព្រះជាម្ចាស់​ជូន​ដំណឹង​ល្អ​ដល់​អ្នក​ក្រីក្រ ដែល​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ អ្នក​ដែល​ជាប់​មន្ទីរ​ឃុំឃាំង​ឱ្យ​គេ​មាន​សេរីភាព។ មនុស្ស​ដែល​អស់​សង្ឃឹម ដោយសារ​មាន​គេ​សង្កត់​សង្កិន គឺ​ជា​មនុស្ស​ដែល​បាន​ទទួល​ជីវិត​ថ្មី នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ នេះ​ជា​កម្លាំង​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​ថ្ងៃ​នេះ។ ដោយ​ដឹង​ថា ព្រះបន្ទូល​ដែល​យើង​គោរព​ថ្ងៃ​អាទិត្យ​នេះ ព្រះបន្ទូល​នេះ​ទៅ​ជា​រូប​រាង​នៅ​មុខ​យើង គឺ​ព្រះយេស៊ូ​ផ្ទាល់។ ព្រះយេស៊ូ​ផ្ទាល់ ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​សុខ​និង​សុភមង្គល។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ទទួល​អំណោយ​យ៉ាង​ច្រើន​នៅ​ពេល​យើង​ទៅ​តាម​កន្លែង​យើង​រៀងៗ​ខ្លួន​វិញ ឱ្យ​យើង​គិត​សារជាថ្មី តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​អ្នក​ដទៃ ដើម្បី​បម្រើ​សង្គម ដើម្បី​បម្រើ​ព្រះសហគមន៍? តើ​ខ្ញុំ​ធ្វើ​ដូចម្តេច​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ចិញ្ចឹម​ជីវិត​របស់​ខ្ញុំ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​មិត្ត​ភក្តិ​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​ជា​មិត្ត​ល្អ ទៅ​ជា​កូន​ល្អ

អភិបូជា​នៅ​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ

បឹង​ឈូក ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ “ធ្វើ​ជា​អ្នក​បម្រើ​តាម​របៀប​ព្រះយេស៊ូ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ចូល​នៅ​ក្នុង​រដូវ​ធម្មតា បន្ត​ពី​ព្រះយេស៊ូ​បាន​ចាប់​កំណើត​ជា​មនុស្ស បន្ត​ពី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​គោរព​គ្រួសារ​ដ៏​វិសុទ្ធ។ យើង​ទទួល​ស្គាល់ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត នៅ​ពេល​នោះ​ព្រះយេស៊ូ​ចាប់​ផ្តើម​បេសកកម្ម​តែ​ម្តង។ នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ​នៅ​តាម​សន្ត​យ៉ូហាន ព្រះយេស៊ូ​មាន​សញ្ញា​សម្គាល់​មួយ​យ៉ាង​ពិសេស។ គឺ​ណែនាំ​ឱ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយជូរ នៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ដើម្បី​ឱ្យ​ភ្ញៀវ​ទាំង​អស់​ពោរពេញ​ដោយ​អំណរ​សប្បាយ។ នៅ​ពេល​យើង​ឃើញ​សញ្ញា​សម្គាល់​នេះ យើង​ចាប់​ផ្តើម​យល់​ដែរ​អំពី​របៀប​របស់​ព្រះយេស៊ូ គឺ​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ ពេល​ព្រះយេស៊ូ​បាន​ជ្រើស​រើស​មង្គល​ការ ដើម្បី​បង្ហាញ​សម្គាល់​ទី​១​របស់​ព្រះអង្គ គឺ​ជា​ពេល​វេលា​មួយ​សំខាន់​ណាស់​សម្រាប់​គ្រួសារ​នីមួយៗ។ អាពាហ៍ពិពាហ៍ ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​បាន​ត្រៀម​ពី​យូរ អញ្ជើញ​ភ្ញៀវ​ដើម្បី​ចូល​រួម​ពិធី​ជប់​លៀង ប្តី​ប្រពន្ធ​ថ្មី​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយ​បង្កើត​គ្រួសារ​ថ្មី។ ឪពុក​ម្តាយ លោក​តា​លោក​យាយ បង​ប្អូន​បាន​រៀប​ចំ​ខ្លួន​ស្អាត​ដើម្បី​ចូល​រួម ណែនាំ​ឱ្យ​គ្រួសារ​ទាំង​អស់​មាន​សេចក្តី​សុខ។ យើង​បាន​ឃើញ​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គេ​បាន​បិទ​ពិធី​រៀបការ នៅ​ពេល​នោះ​មាន​ប៉ុន្មាន​គូ​ដែល​បាន​រៀប​ការ​ស្ងាត់ៗ ឬ​បាន​ធ្វើ​តែ​ពិធី​តូច​ជា​មួយ​ក្រុម​គ្រួសារ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​សម្រាប់​ជីវិត​ជា​គ្រួសារ​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​មង្គល​ការ យើង​ពោរពេញ​ដោយ​សុភមង្គល។ ព្រះយេស៊ូ​បាន​ជ្រើស​រើស​ពេល​វេលា​នេះ ដែល​ជា​ពេល​វេលា​សំខាន់​បំផុត​សម្រាប់​គ្រួសារ​មួយ​ដើម្បី​បង្ហាញ​អំពី​ឋានៈ​របស់​ព្រះអង្គ។ ជា​ពេល​វេលា​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​ព្រះអង្គ នៅ​ក្នុង​ជីវិត​ធម្មតា​នៃ​ក្រុម​គ្រួសារ នៅ​ក្នុង​ពេល​វេលា​ដ៏​សំខាន់​បំផុត ណែនាំ​ឱ្យ​យើង​យល់​ថា ពិត​មែន​ព្រះយេស៊ូ​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា។ ដូច្នេះ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ សិស្ស​សាលា​ចាប់​ផ្តើម​ចូល​រៀន​វិញ​ហើយ យើង​ក៏​កំពុង​ភ័យ​អំពី​ការ​រីក​ចម្រើន​របស់​មេរោគ​បម្លែង​ខ្លួន​(អូមីក្រុង) នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប៉ុន្តែ អ្វី​ក៏​ដោយ​យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​នៅ​កន្លែង​ណា​ក៏​បាន យើង​នៅ​រោងការ​ក៏​បាន យើង​នៅ​សាលា​ក៏​បាន យើង​នៅ​កន្លែង​ធ្វើ​ការ​ក៏​បាន យើង​នៅ​មន្ទីរ​ពេទ្យ​ក៏​បាន… យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង នេះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ប៉ុន្តែ នៅ​ពេល​យើង​ទទួល​ស្គាល់​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​ពាក្យ​របស់​ព្រះនាង​ម៉ារី​ដែល​មាន​ប្រសាសន៍​ថា “អ្វីៗ​ដែល​លោក​ប្រាប់​ឱ្យ​ធ្វើ​ចូរ​ធ្វើ​ទៅ”។ ណែនាំ​ឱ្យ​យើង​យល់​ថា នៅ​គ្រប់​ពេល​វេលា នៅ​ក្នុង​កាលៈទេសៈ​ទាំង​អស់​យើង​ត្រូវ​ការ​ធ្វើ​ជា​អ្នក​បម្រើ បម្រើ​ដល់​បង​ប្អូន​ឯទៀតៗ។ យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង និង​តាមរយៈ​ព្រះនាង​ម៉ារី​យើង​ដឹង​ថា​យើង​ជា​អ្នក​បម្រើ​។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ថា ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ភ្លាម​ព្រះនាង​ម៉ារី​មាន​ចម្លើយ​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ នៅ​ក្នុង​សញ្ញា​សម្គាល់​មុន​គេ​បង្អស់ ព្រះនាង​ម៉ារី​ដូច​ជា​បាន​អនុវត្ត​ចម្លើយ​របស់​ព្រះនាង​ដែល​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ ព្រះនាង​ម៉ារី​ក៏​បាន​ណែនាំ​ឱ្យ​យើង​អនុវត្ត​តាម​ដែរ ដូចជា​ព្រះនាង​ម៉ារី​បាន​ផ្ទេរ​សិទ្ធិ​ដល់​យើង​យ៉ាង​ពេញ​លក្ខណៈ​ឱ្យ​យើង​ធ្វើ​ជា​អ្នក​បម្រើ​ដែរ។ នៅ​ពេល​យើង​ឃើញ យើង​លឺ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ណា​មួយ​ឱ្យ​យើង​ធ្វើ​តាម។ ពេល​យើង​ឃើញ​បង​ប្អូន​ឯទៀតៗ​មាន​សេចក្តី​ត្រូវ​ការ មាន​ទុក្ខ​លំបាក មាន​ទុក្ខ​ព្រួយ​ណា​មួយ យើង​ដឹង​ថា​នៅ​ក្នុង​ទុក្ខ​លំបាក នៅ​ក្នុង​អំណរ​សប្បាយ មាន​វត្តមាន​របស់​ព្រះយេស៊ូ ដោយសារ​ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា។ ហេតុ​នេះ​ហើយ ណែនាំ​ឱ្យ​យើង​គ្រប់​ពេល​វេលា​នៅ​ក្នុង​ជីវិត​របស់​យើង ឱ្យ​យើង​នឹក​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ អ្នក​បម្រើ​ជា​មួយ​ព្រះនាង​ម៉ារី អ្នក​បម្រើ​តាម​របៀប​ព្រះយេស៊ូ។ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​ជា​គ្រីស្ត​បរិស័ទ​សកម្ម គ្រីស្ត​បរិស័ទ​ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា គ្រីស្ត​បរិស័ទ​ដែល​ចេះ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ដែល​ចេះ​បម្រើ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ យើង​ដឹង​ថា យើង​ជា​អ្នក​បម្រើ​តាម​អំណោយ​ទាន​ដែល​យើង​បាន​ទទួល យើង​បាន​ទទួល​ព្រះវិញ្ញាណ​តែ​មួយ យើង​បាន​ទទួល​ជំនឿ​តែ​មួយ យើង​មាន​ពិធី​ជ្រមុជ​ទឹក​តែ​មួយ ប៉ុន្តែ​យើង​ជា​អ្នក​បម្រើ​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ដែរ​។ យើង​ទាំង​អស់​គ្នា យើង​មាន​សមត្ថភាព​ខុសៗ​គ្នា យើង​មាន​កម្លាំង​ខុសៗ​គ្នា ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​របស់​យើង​ផ្ទាល់ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​អ្នក​បម្រើ​សង្គម អ្នក​បម្រើ​បង​ប្អូន​ឯទៀតៗ អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​យើង​បង្កើត​ពិភព​ថ្មី​ប្រកប​ដោយ​សុខ​សន្តិភាព។ នៅ​ក្នុង​សារលិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២២ ក្នុង​ទិវា​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព​នៅ​ក្នុង​ពិភព​លោក។ សម្តេច​ប៉ាប បាន​អញ្ជើញ​យើង​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រវាង​គ្នា​នឹង​គ្នា ជា​ពិសេស​ក្មេងៗ​ជា​មួយ​ចាស់ៗ ឱ្យ​ជំនាន់​នីមួយៗ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​យ៉ាង​ពិត​ប្រាកដ​បាន។ នៅ​ពេល​ចាស់ៗ​ចេះ​យល់​ចិត្ត​ក្មេងៗ នៅ​ពេល​ក្មេងៗ​ចេះ​គោរព​ស្រឡាញ់​ចាស់ៗ បី​ដូច​ជា​យើង​បាន​បង្កើត​ការ​សន្ទនា​រវាង​ក្មេងៗ​និង​ចាស់ៗ ដែល​ណែនាំ​ឱ្យ​សង្គម​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ។ ដោយសារ​យើង​បាន​ទទួល​បទ​ពិសោធន៍ ប្រាជ្ញា ពី​ចាស់ៗ យើង​ជា​ក្មេងៗ​យើង​ខិតខំ​ស្តាប់​អ្វី​ដែល​លោក​តា​លោក​យាយ​អប់រំ​ដល់​យើង ដើម្បី​ឱ្យ​យើង​ទៅ​ជា​ពលរដ្ឋ​ល្អ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ល្អ។ សម្រាប់​ព្រះសហគមន៍​របស់​យើង ដែល​យើង​មាន​លោក​យាយ​លោក​តា មាន​ពូ​មីង មាន​ក្មេងៗ​ច្រើន។ អ្វី​ដែល​សំខាន់​ឱ្យ​ក្មេងៗ​និង​យុវជន​ស្តាប់​លោក​តា​លោក​យាយ ដើម្បី​ទទួល​ការ​អប់រំ ដើម្បី​យល់​អំ​ពី​ជំនឿ​ពី​ដើម ដើម្បី​យល់​អំពី​របៀប​ដែល​យើង​ត្រូវ​ការ​គោរ​ព្រះយេស៊ូ។ ដើម្បី​យល់​អំពី​របៀប​ដែល​យើង​គោរព​សន្ត​យ៉ូសែប​និង​សន្តី​ម៉ារី យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​សកម្ម​នៅ​ក្នុង​សង្គម។ យើង​ជា​ក្មេងៗ យើង​ត្រូវ​តែ​ស្តាប់​និង​គោរព​លោក​តា​លោក​យាយ ដើម្បី​យក​បទ​ពិសោធន៍។ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បំពេញ​តួនាទី​របស់​យើង​ជា​យុវជន​យុវនារី ជា​ពូ​មីង ជា​លោក​យាយ​លោក​តា តាម​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

អភិបូជា​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​សម្រាប់​ក្មេងៗ

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹង​ទំពន់ ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤០,១-៥.៩-១១ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ អស ៤០,១១ អត្ថបទ​ទី២៖ ទីតុស ២,១១-១៤.៣,៤-៧ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ទត ៣,៥ ដំណឹងល្អ៖ លូកា ៣,១៥-១៦.២១-២២ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ លក ៣,១៦ “ព្រះជាម្ចាស់​បាន​បង្កើត​យើង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បន្ត​ពី​បុណ្យ​ព្រះយេស៊ូ​ប្រសូត ភ្លាម​យើង​បាន​គោរព​គ្រួសារ​ដ៏​វិសុទ្ធ នៅ​ថ្ងៃ​នេះ​យើង​គោរព​ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ប្រសិន​បើ​យើង​ពិចារណា គ្រួសារ​ដ៏​វិសុទ្ធ ពិធី​ជ្រមុជ​ទឹក​ដើម្បី​ចូល​នៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះជាម្ចាស់។ ពិត​មែន​គ្រួសារ​ជា​អាទិភាព​សម្រាប់​យើង​ទាំង​អស់​គ្នា ពី​ដើម​ព្រះជាម្ចាស់​បាន​កើត​នៅ​ក្នុង​គ្រួសារ។ នៅ​ពេល​ព្រះយេស៊ូ​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ សញ្ញា​សម្គាល់​ទី​មួយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ គឺ​នៅ​ពេល​ព្រះអង្គ​ចូល​រួម​នៅ​ក្នុង​ពិធី​មង្គល​ការ មាន​ន័យ​ថា​គ្រួសារ​សំខាន់​ណាស់។ ថ្ងៃ​នេះ​ខ្ញុំ​រំភើប ព្រឹក​មិញ​មុន​ខ្ញុំ​ធ្វើ​ដំណើរ​មក​មាន​កូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​នៅ​ព្រះវិហារ​ភ្នំពេញ​ថ្មី​មក​ជួប​ខ្ញុំ ដែល​ឪពុក​ម្តាយ​គាត់​មាន​មក​ពី​ចំការទៀង និង​ជុំគិរី។ ពេល​មក​ដល់​ទី​នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដល់​អ្នក​ណា ខ្ញុំ​ភ្ញាក់​ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​ក្រុម​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​គ្រួសារ​ដ៏​តូច​មួយ​ដែល​យើង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា អាទិត្យ​ទី​២​ដែល​ខ្ញុំ​នៅ​ខ្មែរ​ខ្ញុំ​បាន​ទៅ​មាត់​ក្រសាស់ ជួប​ជា​មួយ​លោក​តា (តា​គេត)។ បន្តិច​ម្តងៗ ខ្ញុំ​ដឹង​ថា​លោក​តា​ជា​កូន​ចៅ​របស់​លោក​រ៉ាបាំង (ជា​មរណៈសាក្សី​នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា​យើង)។ ក្រោយ​មក​ពេល​ខ្ញុំ​នៅ​ស្វាយស៊ីសុផុន ខ្ញុំ​បាន​ស្គាល់​លោក​តា​ជា​ជាង​ឈើ ហើយ​គាត់​បាន​ជួយ​សាង​សង់​ព្រះវិហារ​ឱ្យ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​កំពុង​រៀន​ភាសា​ខ្មែរ។ បន្ទាប់​មក ខ្ញុំ​បាន​ស្គាល់​លោក​គ្រូ ជៀង ដែល​ជា​គ្រីស្ត​បរិស័ទ​ដំបូង​នៅ​ចំការទៀង។ ហើយ​បន្ទាប់​មក​ទៀត ខ្ញុំ​ស្គាល់​មីង អាន ដែល​ជា​គ្រីស្ត​បរិស័ទ​ដំបូង​នៅ​ជុំគិរី ពេល​ខ្ញុំ​ទៅ​បម្រើ​ព្រះសហគមន៍​នៅ​ទី​នោះ។ ពួក​គាត់​ទាំង​អស់​គ្នា​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ ជា​លោក​តា​លោក​យាយ​របស់​កូនៗ​យើង​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។ ដូច្នេះ ពេល​ខ្ញុំ​មើល​ឃើញ​នេះ​លោក​តា​លោក​យាយ​របស់​យើង សុទ្ធ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ព្រះសហគមន៍​ដ៏​តូច​របស់​យើង។ ពី​មុន​សម័យ​ប៉ុលពត បន្ត​ពី​សម័យ​ប៉ុលពត រហូត​ដល់​សព្វ​ថ្ងៃ​យើង​មាន​កូន​ចៅ ពេល​យើង​ឃើញ​ដូច​នេះ​យើង​ដឹង​ថា​យើង​ជា​គ្រួសារ​យ៉ាង​ជិតស្និទ្ធ។ ជា​គ្រួសារ ដែល​កំពុង​កសាង​ព្រះសហគមន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថ្ងៃ​នេះ​យើង​មាន​កូន​ចៅ​របស់​យើង​ទាំង​អ្នក​ដែល​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​ដំបូង ទាំង​អ្នក​ដែល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។ ពិត​មែន យើង​ដឹង​ថា​ព្រះសហគមន៍​បាន​ចាប់​ផ្តើម​រីក​ចម្រើន ចាប់​ផ្តើម​ពី​កន្លែង​ដ៏​តូច​តាច ដោយសារ​មាត់​ក្រសាស់​ជា​ព្រះសហគមន៍​ប្រវត្តិ​សាស្ត្រ​មុន​សម័យ​ប៉ុលពត ជា​ព្រះសហគមន៍​ពី​ដើម​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ព្រះសហគមន៍​ជុំគិរី និង​ចំការទៀង​ជា​ព្រះសហគមន៍​ខ្មែរ​ដំបូង​ដែល​រីក​ចម្រើន​ពី​២០​ឆ្នាំ​កន្លង​មក​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ ឥលូវ​នេះ​យើង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ មាន​ខ្លះ​នៅ​ភ្នំពេញ​ថ្មី មាន​ខ្លះ​នៅ​បឹងទំពន់ ខ្លះ​នៅ​ផ្សារតូច…។ បន្តិច​ទៀត ខ្ញុំ​នឹង​ធ្វើ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍​ដល់​ប៉ុន្មាន​គូរ ដែល​យើង​បាន​ស្គាល់​ឪពុក​ម្តាយ​ពី​យូរ​មក​ហើយ។ យើង​ជា​គ្រួសារ​មួយ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា កម្មវិធី​ដែល​យើង​មាន​ថ្ងៃ​នេះ​ទាំង​ទទួល​ព្រះកាយ​ទាំង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ណែនាំ​ឱ្យ​យើង​ឃើញ​ពិត​មែន​ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ថ្ងៃ​នេះ យើង​អាច​និយាយ​បាន​ថា​បង​ប្អូន​ទាំង​អស់​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ យើង​ស្តាប់​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា “យើង​បាន​បង្កើត​បង​ប្អូន​នៅ​ថ្ងៃ​នេះ”។ ជា​ពិធី​ជ្រមុជ​ទឹក ជា​ព្រះកាយ​ព្រះគ្រីស្ត​ដើម្បី​ភ្ជាប់​នៅ​ក្នុង​មហា​គ្រួសារ​របស់​យើង។ មហា​គ្រួសារ​របស់​យើង សម្រាប់​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​ជឿ​ថា​ទាំង​អស់​គ្នា​យើង​ចង់​មាន​សេចក្តី​សុខ ជា​ពិសេស​យើង​ចង់​មាន​សុភមង្គល។ នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះជាម្ចាស់​បាន​សម្តែង​ព្រះហឫទ័យ​ប្រណី​សន្តោស​មក ដើម្បី​សង្រ្គោះ​មនុស្ស​ទាំង​អស់”។ នេះ​ជា​ដំណឹង​ល្អ ដែល​ថ្ងៃ​នេះ​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​សម្រាប់​កូនៗ​របស់​យើង និង​សម្រាប់​យើង​ទាំង​អស់​គ្នា​ក្នុង​ឆ្នាំ​នេះ។ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​សម្តែង​ព្រះហឫទ័យ​ប្រណី​សន្តោស​មក ដើម្បី​សង្រ្គោះ​មនុស្ស​ទាំង​អស់ នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ទទួល នេះ​ជា​សុភមង្គល​ដែល​យើង​ចង់​បាន។ នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ យើង​នឹង​មាន​កម្មវិធី​បូជនីយេសក៍ចរ​ក្រោម​ប្រធាន​បទ “សុភមង្គល” ដោយសារ​នេះ​ជា​អ្វី​ដែល​យើង​ចង់​មាន។ ប្រសិន​បើ យើង​គិត​ពិចារណា​ជាង​មួយ​ឆ្នាំ​កន្លង​មក ដែល​ណែនាំ​ឱ្យ​យើង​ពិបាក ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច ណែនាំ​ឱ្យ​យើង​មាន​រឿង​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម។ ណែនាំ​ឱ្យ​យើង​យល់​ថា ពិត​មែន​សុភមង្គល​ជា​គោល​បំណង​របស់​យើង ជា​អ្វី​ដែល​យើង​ចង់​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។ ប៉ុន្តែ តើ​ជា​សុភមង្គល​អ្វី? ជា​សុភមង្គល​តាម​លោកីយ ឬ​សុភមង្គល​តាម​របៀប​ព្រះជាម្ចាស់។ នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះហឫទ័យ​ប្រណី​សន្តោស​នេះ​អប់​រំ​យើង ឱ្យ​យើង​លះបង់​ចិត្ត​ដែល​មិន​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ចោល ឱ្យ​លះ​បង់​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​លោកីយ ដើម្បី​ឱ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់” នេះ​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​ដែល​យើង​ត្រូវ​តែ​មាន។ មិន​ថា​លោកីយ​មិន​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​ដើរ​តាម​សុភមង្គល​នៃ​លោកីយ ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច។ សព្វ​ថ្ងៃ​យើង​មិន​ចង់​មើល​ព័ត៌មាន​សោះ ដោយសារ​ពេល​យើង​មើល​ព័ត៌មាន​ជាពិសេស​ព័ត៌មាន​អន្តរ​ជាតិ​សុទ្ធ​តែ​ការ​ភ័យ​ខ្លាច ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ។ ប៉ុន្តែ ប្រសិន​បើ​យើង​គិត​អំពី​សុភមង្គល​តាម​លោកីយ របៀប​ដែល​គេ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ គេ​បាន​ពុះ​ដីឡូដ៍

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email