ព័ត៌មាន
កុមារអូទីសឹមច្រើននាក់បន្ថែមទៀត មានឱកាសទទួលការអប់រំ
អាគារថ្មីមួយបានជួសជុលនិងរៀបចំប្រោសទឹកព្រះពរ ដើម្បីទទួលកុមារអូទីសឹមបន្ថែមទៀត សម្រាប់កម្មវិធីរបស់សាលាអប់រំពិសេសសម្រាប់ការលូតលាស់ កាលពីថ្ងៃអាទិត្យទី២៨ ខែសីហាកន្លងទៅនេះ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមជាអធីបតីភាពពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមពីលោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូប្រមាណជិត៥០នាក់។ លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា កុមារដែលយើងទទួលគឺពិសេស ដោយសារគេមានចិត្ត មានសេចក្តីស្រឡាញ់ មានឱកាសដូចគ្នា ត្រូវការយកចិត្តទុកដាក់ដូចគ្នា។ កុមារអូទីសឹម រស់នៅក្នុងពិភពរបស់គេ ដែលយើងពិបាកចូលដែរ។ «យើងជួយគេ
លោកអភិបាលអូលីវីយ៉េ ប្រកាសក្រុមបូជាចារ្យជួយដល់មណ្ឌលសកម្មភាព៣
លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេបានប្រកាសអំពីក្រុមលោកបូជាដែលនឹងជួយដល់ព្រះសហគមន៍មណ្ឌលសកម្មភាពចំនួន៣គឺភ្នំពេញថ្មីតាខ្មៅនិងភ្នំពេញខាងត្បូង។ ក្រុមលោកបូជាចារ្យរួមមាន លោកបូជាចារ្យអ៊ុនសុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និងលោកអភិបាលអូលីវីយ៉េ។ លោកអភិបាលមានប្រសាសន៍នេះក្នុងឱកាសបុណ្យរំលឹកសន្តអូគូស្តាំង នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោកអភិបាលបន្ថែមថា ដើម្បីកុំអោយព្រះវិហារគ្មានបូជាចារ្យ លោកបានចាត់អោយលោកបូជាចារ្យអ៊ុនសុន ស្នាក់នៅព្រះវិហារសន្តសិលានិងសន្តប៉ូល លោកបូជាចារ្យអាប្រាហាំ ខូន ស្នាក់នៅព្រះវិហារព្រះកុមាយេស៊ូបឹងទំពុន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់នៅតាខ្មៅ។ ការរៀបចំនេះ
និស្សិតតំបន់អាស៊ីប៉ាស៊ីហ្វិកសិក្សាអំពីការចងចាំនិងអត្តសញ្ញាណ
ក្នុងរយៈពេល៣ថ្ងៃនៃសន្និសីទសមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) យុវនិស្សិតជាច្រើនបានឈ្វេងយល់បន្ថែមអំពីទំនាក់ទំនងរបស់ខ្លួនជាមួយអត្តសញ្ញាណនិងការចងចាំ សម្រាប់ជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជាប្រធាននិស្សិតមកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃប្រទេសជប៉ុន និយាយថា «ខ្ញុំគិតថា ពួកយើង និងមនុស្សជំនាន់ក្រោយគួរតែឈ្វេងយល់អំពីព្រឹត្តិការណ៍ប្រភេទនេះ ដើម្បីធ្វើឱ្យសង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។» ឈុនលីន បានឲ្យដឹងទៀតថា សិក្ខាសាលានេះមានសារៈសំខាន់ ព្រោះការចងចាំរឿងរ៉ាវពីអតីតកាល នាំឱ្យយើងអាចរីកចម្រើនទៅមុខ
ដូនជីម៊ែកស៊ី៖បម្រើអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ
«សូមក្លាយជាបេសកជននៃសន្តវ៉ាំងសង់ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជាសម្តីចុងក្រោយរបស់ដូនជី ម៊ែកស៊ី ឌីសូ ជាសមាជិកនៃក្រុមបុត្រីមេត្តាករុណា (Daughter of Charity) មុនថ្ងៃលាចេញពីកម្ពុជា បន្ទាប់ពីបេសកកម្មបានជាង២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខស្រស់ស្រាយទទួលភ្ញៀវ និងមនុស្សជាច្រើនដែលមកចូលរួមពិធីជម្រាបលារបស់គាត់ ដូនជីរូបនេះ បានពោលទៀតថា «សាសនទូតបរទេស នឹងចេញពីប្រទេសកម្ពុជាទៅប្រទេសវិញនៅថ្ងៃណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូបនេះ បានលើទឹកចិត្ត ជាពិសេសយុវជននៃសន្តវ៉ាំងសង់ដឺប៉ូលទាំងអស់ឲ្យចូលរួមសកម្មភាពបម្រើប្រជាជន ជាពិសេសអ្នកក្រីក្រ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ
គ្រឹះស្ថានសិក្សាអប់រំកាតូលិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើសន្និសីទរួមលើកទី២៨
«ទោះបីជាយើងឆ្លងវប្បធម៌គ្នាទៅវិញទៅមក យើងត្រូវការនឹកឃើញដល់អត្តសញ្ញាណរបស់យើងផ្ទាល់។» នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានសន្តប៉ូល(SPI) ក្នុងថ្ងៃបើកសន្និសីទសម្រាប់សមាគមអប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អាស៊ីគូ(ASEACCU) លើកទី២៨ ដែលរៀបចំឡើងដោយវិទ្យាស្ថានសន្តប៉ូល នៅសណ្ឋាគារតារាអ៊ែរផត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហានេះលើប្រធានបទ «ការចងចាំនិងអត្តសញ្ញាណ»។ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាលបញ្ជាក់។ លោកអភិបាលបន្ថែមថា ប្រធានបទនេះ គឺឲ្យយើងចូលយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់យើង និងពិភពលោកដែលមានមនុស្សជាច្រើននាក់មានទំនាក់ទំនងគ្នាតាមអ៊ីធឺណេត ដែលធ្វើឲ្យយើងអាចឆ្លងវប្បធម៌ពីមួយទៅមួយ។ យើងត្រូវរស់នៅក្នុងពិភពលោកសព្វថ្ងៃ
បេក្ខជន១២រូបសុំចូលព្រះសហគមន៍
មនុស្សចំនួន១២នាក់ បានឈរនៅក្រៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ហើយបានគោះទ្វារខ្លាំង ដើម្បីឲ្យអ្នកខាងក្នុងដែលកំពុងរៀបចំថ្វាយសក្ការៈបូជាទៅព្រះជាម្ចាស់បានដឹង។ «តើបងប្អូនមករកអ្វី?» លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេបានសួរទៅកាន់អ្នកនៅខាងក្រៅទ្វារ។ ពួកគាត់តបថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។» លោកអភិបាលបានអញ្ជើញពួកគាត់ទាំងអស់ឲ្យចូលក្នុងវិហាររបស់ព្រះជាម្ចាស់ ហើយឲ្យពួកគាត់បង្ហាញខ្លួននៅមុខគ្រីស្តបរិស័ទទាំងអស់ដែលជាព្រះសហគមន៍នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ខេត្តតាកែវ។ បេក្ខជនទាំងនោះបាន ចូលរួមជាមួយព្រះសហគមន៍ ដោយប្រកាស «សុំយកព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។ ក្នុងធម្មទេសនានាថ្ងៃទី២១ ខែសីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ
ព្រះនាងម៉ារីជាគំរូនិងជាទីពំនឹងនៃគ្រីស្តបរិស័ទ
«ខ្ញុំយល់ឃើញថាព្រះនាងម៉ារីពិតជាអស្ចារ្យ ជាព្រះមាតានៃពិភពលោក និងការអស្ចារ្យដែលកើតឡើងគឺព្រះជាម្ចាស់ពិតជាលើកព្រះនាងម៉ារីឡើងស្ថានបរមសុខ។» នេះជាការបញ្ជាក់របស់កញ្ញា ភឿន ស្រីនា ដែលជាគ្រីស្តបរិស័ទកាតូលិកម្នាក់តែងតែអធិដ្ឋានជាពិសេសតាមរយៈនាងម៉ារីដែលជាមាតារបស់ព្រះយេស៊ូ។ ស្រីនា បានចូលរួមក្នុងបុណ្យព្រះជាម្ចាស់លើកនាងម៉ារីឡើងស្ថានបរមសុខ ដែលជាបុណ្យឱឡារិកមួយរបស់ព្រះសហគមន៍សកល ធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហានៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ។ យុវតីរូបនេះ បានឲ្យដឹងថា រាល់ពេលអធិដ្ឋាន គាត់ទទួលអារម្មណ៍ថា នាងម៉ារីតែងនៅក្បែរគាត់ ប្រៀបដូចជាម្តាយដែលកំពុងចាំស្តាប់កូន។ យុវតីដែលជាអាជីវកររូបនេះបានបន្ថែមថា «ទទួលបាននូវភាពកក់ក្ដៅ ដោយជឿថាតាមរយៈព្រះនាងម៉ារី ខ្ញុំអាចឆ្លងទៅព្រះជាម្ចាស់បាន គឺដូចជាស្ពានចម្លងខ្ញុំទៅព្រះជាម្ចាស់”។»
ទោះបិទវគ្គអប់រំជំនឿ ក៏ត្រូវមកព្រះវិហារ
ព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី បានរៀបចំកម្មវិធីបិទវគ្គថ្នាក់អប់រំជំនឿ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយមានលោកឪពុក សិលា សួន ហង្សលី ជាអធិបតី និងមានបងស្រី គ្រូអប់រំជំនឿ និងកុមារនិងមនុស្សពេញវ័យដែលទទួលការអប់រំជំនឿប្រហែលជាង១០០នាក់បានចូលរួម។ ថ្លែងក្នុងកម្មវិធីនេះលោកបូជាចារ្យ សិលា សួន ហង្សលី ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី មានប្រសាសន៍ថា ការអប់រំជំនឿមិនគ្រាន់តែបង្រៀន គឺយើងចែករំលែកបទពិសោធនៃជំនឿ។ ហើយការបិទវគ្គ
គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុងព្រះសហគមន៍
គ្រីស្តបរិស័ទ គណៈកម្មការព្រះសហគមន៍ ព្រមទាំងអ្នកស្រី ប៉ោះ វ៉ារី បានរួបរួមគ្នាអធិដ្ឋាន និងប្រារព្ធពិធីអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោកបូជាចារ្យ សិលា ង្វៀង ឌឺកម៉ោ ដែលជាអ្នកបានជួយគាំទ្រថវិកាសម្រាប់ការសាងសង់អាគារព្រះវិហារ សន្តសិលា ពោធិតុង និងបន្ទប់ថ្នាក់រៀនអក្ខរកម្ម ក្នុងព្រះសហគមន៍ជាយរាជធានីភ្នំពេញមួយនេះ។ ពិធីអភិជា បានប្រារព្ធក្រោមអធិបតីភាពរបស់លោកឪពុក សួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហា
ព្រះសហគមន៍នឹងបង្កើតគណៈកម្មារសម្រាប់ទឹកដីអន្តរភូមិភាគ
ព្រះសហគមន៍កាតូលិកកម្ពុជា គ្រោងនឹងបង្កើតគណៈកម្មារ សម្រាប់ទឹកដីមរណសាក្សីនៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាលនៃប្រទេសកម្ពុជា។ ក្នុងពិធីគោរពអ្នកបម្រើព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានស្នើសុំឲ្យលោកអភិបាលនៃភូមិភាគបាត់ដំបង និងកំពង់ចាម រួមគ្នាជាមួយលោក បង្កើតឲ្យមានកន្លែងពិសេសមួយលើទឹកដីតាំងគោក ជាបូជនីយដ្ឋានសម្រាប់ជំនឿ។ លោកបន្ថែមថា គឺដើម្បីឲ្យគ្រីស្តបរិស័ទនានាបានស្គាល់ប្រវត្តិសាស្ត្រ និងជំនឿនៃព្រះសហគមន៍កាតូលិកកម្ពុជា។ ព្រះសហគមន៍តាំងគោក ជាទីកន្លែងសម្រាប់ព្រះសហគមន៍កាតូលិកអន្តរភូមិភាគនៅកម្ពុជា ដែលតំបន់នេះ ជាកន្លែងប្រវត្តិសាស្ត្រមួយក្នុងសម័យប៉ុលពត ដោយមានលោកអភិបាលឆ្មារ សាឡាសនិងសហការីបានធ្លាប់រស់នៅ និងស្លាប់នៅទីនោះ។
វេទិកាជជែកពិភាក្សាជួយដល់យុវជនឲ្យក្លាហាន
មណ្ឌលនិស្សិតនៃព្រះសហគមន៍កាតូលិកបានបង្កើតវេទិកាជជែកវែកញែកស្ដីពី «ការអប់រំពីចម្ងាយ(តាមប្រព័ន្ធអនឡាញ) នៅកម្ពុជាបានផ្ដល់ផលល្អជាងផលប៉ះពាល់» ដែលមានសិស្សនិស្សិត២ក្រុមដែល ចូលរួមគឺមានក្រុមមតិស្រប និងក្រុមមតិបដិសេធ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ លោកប៊ុន សុបិន្ត គណៈគ្រប់គ្រង មណ្ឌលនិស្សិតនៃព្រះសហគមន៍កា បានឲ្យដឹងថា វេទិកាជជែកវែកញែកនេះ គឺជាវេទិកាសេរីមួយ ផ្ដល់ឱកាសឲ្យនិស្សិតប្រើប្រាស់សមត្ថភាព ភាពក្លាហាន សាមគ្គីជាក្រុម ហ៊ានបញ្ចេញមតិយោបល់ ទស្សនៈគាំទ្រឬបដិសេធទៅលើ ប្រធានបទ និងចេះពិចារណា វិភាគដោយផ្អែកទៅលើសីលធម៌ គុណធម៌
បម្រើព្រះសហគមន៍គឺដោយក្តីស្រឡាញ់
យុវជនប្រមាណជា១០០នាក់ ដែលជាប្រធាន និងអនុប្រធានយុវជន យុវនារី នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចួបជុំគ្នា ដើម្បីរិះគិតអំពីបទពិសោធនៃការបម្រើនិងរៀនអំពីការលើកទឹកចិត្តគ្នា។ «យើងជាគ្រីស្តបរិស័ទម្នាក់ៗមានតួនាទីបម្រើព្រះសហគមន៍និងអ្នកជុំវិញយើង ដោយមិនគិតពីផលចំណេញខ្លួនឯង។» យុវជន សុខ ចន្នី មកពីព្រះសហគមន៍ពោធិ៍ចិនតុងនៃមណ្ឌលសកម្មភាពភ្នំពេញថ្មីបានលើកឡើងយ៉ាងនេះ នៅក្នុងជំនួបធ្វើឡើងកាលពីថ្ងៃទី២៩-៣១ ខែកក្កដាកន្លងទៅ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ ភាគខាងលិចនៃប្រទេសកម្ពុជា។ ចន្នី បានឲ្យដឹងថា ក្នុងកម្មវិធីនេះ មានប្រធានបទជាច្រើនដែលជួយដល់រូបគាត់ឲ្យយល់ដឹងបន្ថែមអំពីជីវិតនៃការបម្រើ។ ចន្នីបន្ថែម «ជីវិតជាការលះបង់