ព័ត៏មាន

ព័ត៌មាន

អធិដ្ឋានសំរាប់ ប្រទេសមីយ៉ាន់ម៉ា

តាមសេចក្តីរាយការណ៍ព័ត៌មានបរទេស បានឲ្យដឹងថា កងកំលាំងយោធាប្រទេសមីយ៉ានម៉ា បានធ្វើ «រដ្ឋប្រហារ»ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោត កាលពេលវេលាអធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទទី០១ ខែកុម្ភះ ឆ្នាំ២០២១នេះ។ ប្រទេសមីយ៉ានម៉ា បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលទ្ធផល ឈ្នះឆ្នោតបានទៅលើ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។ លទ្ធផលនេះមានការសាទរ ពីសហគមន៍អន្តរជាតិផងដែរ។ ប៉ុន្តែ

សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាបច្ចេកទេសដុន បូស្កូនៅប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកខួបនៃ «វត្តមានដុន បូស្កូ៣០ឆ្នាំ» នៅប្រទេសកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តិឡើងតាមរយៈវីដេអូ Conference ក្រោមអធិបតីភាពលោកបូជាចារ្យ រ៉ូអែល សូតូ ដែលជា​អធិការមូលនិធិដុន បូស្កូកម្ពុជា នៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ ថ្លែងនៅក្នុងធម្មទេសនាបើកកម្មវិធី លោកបូជាចារ្យ រ៉ូអែល សូតូ បានប្រសាសន៍ថា ៖«លោកឪពុកយ៉ូហាន បូស្កូ

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅ​កាន់តំណាងគ្រីស្តបរិស័ទ និង​អ្នកចូលរួមទាំងអស់​នាពេល​នោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើ​ញ​វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។ លោកបាន​មានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។ លោកអភិបាលបន្តថា

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ យុវជននិង​យុវតី​​ចំនួន២១រូប បានសុំចូលព្រះសហគមន៍ ជាជំហានដំបូងមុននឹងក្លាយជាគ្រីស្តបរិស័ទ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពតាកែវ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទជាច្រើននាក់ ដោយមានលោកអភិបាល អូលីវីយ៉េ ជាអធិបតី។ នៅក្នុងកម្មវិធីនោះផងដែរ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍គិរីវង់ ដែលបានអញ្ជើ​ញគ្រប់ព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីចូលរួមអធិដ្ឋានអបអរសាទរយុវជនយុវនារី២១នាក់ ដែលយើងបានស្វាគមន៍ជាផ្លូវការនិងយ៉ាងឱឡារិកនៅក្នុងព្រះសហគមន៍យើង។ លោកអភិបាលបានមានប្រសាសន៍ថា

កុមារ៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

កុមារ៤រូបទទួលអគ្គសញ្ញាជ្រមុជទឹក និងកុមារ៤រូបផ្សេងទៀតទទួលព្រះកាយព្រះគ្រីស្តលើកដំបូង ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនិងលោកបូជាចារ្យទទួលខុសត្រូវ ធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង នាព្រឹកថ្ងៃទី១០ មករា ២០២០ ដែលត្រូវនឹងថ្ងៃ បុណ្យរំឭកដល់ព្រះយេស៊ូទទួលពិធីជ្រមុជទឹកនៅទន្លេយ័រដាន់។ ក្នុងឱកាសនោះលោកអភិបាលអូលីវីយ៉េ បានជម្រុញឲ្យឪពុកម្ដាយ និងព្រះសហគមន៍យកចិត្តទុកដាក់អប់រំនិងណែនាំកូនៗរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេស្គាល់ព្រះយេស៊ូ ដូចព្រះនាងម៉ារី និងលោកយ៉ូសែប ដែលបានធ្វើដំណើរបន្តិចម្ដងៗជាមួយព្រះយេស៊ូ ដើម្បីស្គាល់ព្រះជាម្ចាស់។ ពិធីជ្រមុជទឹក គឺបេក្ខជនទទួលជីវិតថ្មីនៅក្នុងព្រះនាម ព្រះបិតា ព្រះបុត្រា

លោកអភិបាលអូលីវិយេ ចូលគាល់សម្តេចព្រះសង្ឃរាជ ទេព វង្ស ដើម្បីសួរសុខទុក្ខនិង​លើក​កម្ព​ស់​សុខដុមរមនាសាសនា

លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគ​ភ្នំ​ពេញ ​​អមដោយ​ស​ហ​ការី ​នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១នេះ បានចូលគាល់សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហា​សង្ឃ​រាជ​កម្ពុជា  នៅវត្តឧណ្ណាលោម​​រាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខ ថ្វាយព្រះពរឆ្នាំថ្មី និង​លើ​ក​កម្ពស់​សុខដុមរមនាសាសនា​និង​សន្តិ​ភាព។ នៅក្នុងពិធីចូលគាល់សម្តេចព្រះសង្ឃរាជនេះ លោកអភិបាលបានទូលថ្វាយនូវសមាណចិត្ត សួរសុខទុក្ខអំពីព្រះរាជសុខភាព​ និងបានរំឭកឡើងវិញនូវសកម្មភាពរបស់សម្តេច​ព្រះសង្ឃរាជ ក្នុង​កិច្ចការ​សន្ទនាអន្តរសាសនា ដែលបានយាងចូលរួមជំនួបសន្ទនាអន្តរសាសនា​អន្តរជាតិ នៅទី​ក្រុងរ៉ូម ជួបផ្ទាល់ជាមួយសម្តេចប៉ាប រួមទាំងអំពីព្រះរាជតួនាទី​ជាប្រធាន

“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់”

ព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិកបន្ទាប់ពីបុណ្យព្រះយេស៊ូប្រសូត្រ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដោយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៣ មករា ២០២០ ក្រមុំធិបតីភាពអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលបានមានប្រសាសន៍នៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យយកចិត្តទុកដាក់អំពីទំនាក់ទំនងតាមរបៀបថ្មី។ លោកក៏បានរំឭកផងដែរថា សព្វថ្ងៃយើងមានអ៊ីនធឺណែតរហូតដល់ ៥G យើងអាចចែករំលែកច្រើនជាមួយមនុស្សរហូតដល់រាប់ម៉ឺននាក់ គឺទៅដល់មនុស្សដែលយើងមិនស្គាល់ មិនមានទំនាក់ទំនងផ្ទាល់។ ប៉ុន្តែព្រះយេស៊ូប្រសូតតាមរបៀបស្ងៀមស្ងាត់ តែព្រះជាម្ចាស់យាងមកផ្ទាល់ មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សយើង ដែលនាំឱ្យយើងអាចមើលឃើញកាន់តែជ្រៅនៅក្នុងជីវិតនៃសេចក្ដីសង្ឃឹម។

ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម

ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ប្រាព្ធ​ពិធី​បុណ្យ​អប​អរ​សាទរ​រាត្រី​បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​ ​តាម​រយៈ​បណ្ដាញ​សង្គម ដើម្បី​ចូល​រួម​ការពារ​ការរីករាល​ដាលជំងឺ​កូវីដ​១៩ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​​​​​ផ្សាយ​ផ្ទាល់ចេញ​ពី​ព្រះ​វិហារ​សន្តី​ម៉ារីញញឹម​(ចំការ​ទៀង​) ដោយគេហទំព័រ​ផ្លូវការណ៍​​នៃការិយាល័យ​ផ្សព្វផ្សាយ​ព្រះសហគមន៍​កាតូលិក នា​រាត្រី​ថ្ងៃ​ទៅ​២៤ ធ្នូ ២០២០ ក្រោម​អធិបតី អភិបាលព្រះសហគមន៍​កាតូលិក អូលីវីយ៉េ ជ្មីត​ហស្ល៊ែរ។ លោក​អភិបាល​អូលីវី​យេ មាន​ប្រសាសន៍ជូន​ពរ​ដល់​គ្រីស្ត​បរិស័ទ និង​អស់​លោក​ដេល​មាន​បន្ទុក​ដឹកនាំ​ព្រះសហគមន៍​ទាំងអស់​​​នៅ​ក្នុង​ឱកាស​រាត្រី​ដ៏​សុខសាន្ត​នេះ សូម​មាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម​ ដោយសារ​ព្រះសង្គ្រោះ​ប្រសូត។ លោក​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ប្លែក​ មិន​ថា​នៅ​ព្រះសហគមន៍​ប្រទេស​កម្ពុជា​ទេ

លោកអភិបាលអូលីវីយេ ជំរុញឱ្យបូជាចារ្យភូមិភាគភ្នំពេញប្រកាសដំណឹងល្អចូលក្នុងវប្បធម៌

“ប្រសិនបើដំណឹងល្អមិនចូលក្នុងវប្បធម៌ទេ នោះអ្វីៗដែលយើងប្រកាសមិនចូល​ទៅក្នុងចិត្ត​របស់មនុស្សទេ។ ការប្រកាសដំណឹងល្អអាចជោគជ័យលុះត្រាតែ មនុស្សដែលជាសមាជិក​នៅក្នុងសង្គម​ឬសហគមន៍ ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត និងណែនាំឱ្យ​ព្រះបន្ទូល​នេះមាន​ផលផ្លែ​នៅក្នុងជីវិតឬបស់ពួកគាត់ដែរ”។ លោកអភិបាល​មានប្រសាសន៍ដូច្នេះ​នៅក្នុងអង្គប្រជុំបូជាចារ្យ​ភូមិភាគភ្នំពេញ នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៅភ្នំពេញថ្មី។ លោកអូលីវីយេ បានក្រើនរំឭកអស់លោកបូជាចារ្យ ឱ្យមើលពីរបៀបដែលសម្ដេចប៉ាបប៉ូលទី១៦ សរសេរ​អំពីការប្រកាសដំណឹងល្អ គឺត្រូវប្រកាសដោយគុណធម៌ សីលធម៌ ប្រកាសដោយចូលទៅក្នុងការរស់នៅ គឺចូលទៅក្នុងវប្បធម៌ និងអរិយធម៌តាមតំបន់នីមួយៗ។ លោកអភិបាលបញ្ជាក់ទៀតថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូល​របស់ព្រះជាម្ចាស់បង្ហាញពីអ្វីដែលអស្ចារ្យនៅក្នុងវប្បធម៌នីមួយៗ

លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច

“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្រ្តីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០%

សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ   ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវៈកម្រិត៣   (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទង​នឹងចំនួន​លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់​ផ្សេង​ទៀត​ជាប់​និទេស C សិស្ស៣នាក់បានទទួលនិទេស

លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​លោកអភិបាល​ អូលីវីយ៉េ​ ថ្លែង​ក្នុង​ធម្មទេសនា​ដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជា​សម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់​ថា៖ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត​ និង​ជា​ពេល​វេលា​មួយ​ ដើម្បី​ឲ្យ​គិត​ យើង​ជា​គ្រីស្តបរិស័ទ​ យើង​ជា​ព្រះសហគមន៍​ យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ យើងជាព្រះកាយព្រះគ្រីស្ត តើ​យើង​មាន​បេសកកម្ម​ និង​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ពិភព​លោក​នេះ? ជាពិសេស​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​គឺ​​បង្ហាញ​អំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់​ដែល​កំពុង​យាងមកដោយ៖ – យកចិត្ត​ទុកដាក់​នៅក្នុង​ការ​ងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់ – មានចិត្តមេត្តាករុណា ដោយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ “សូម​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា”

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email