ព័ត៌មាន

បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យគឺប្រើជីវិតសម្រាប់ព្រះគ្រីស្ត
«ប្រើជីវិតសម្រាប់ព្រះគ្រីស្តអស់កល្បជានិច្ច មានន័យថា មិនមែនសម្រាប់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ព្រះជាម្ចាស់ជាអាទិភាព» នេះជាសម្តីរបស់និស្សិតទេវវិទ្យាល័យ ប៉ូល វិន កាន់ ដែលបានទទួលមុខងារជាអ្នកបម្រើអាសនៈ ពីលោកអភិបាល អូលីវីយ៉េ ជ្មីតអីស្ល៊ែ អភិបាលព្រះសហគមន៍កាតូលិភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារសន្ត សិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ក្នុងឱកាសបុណ្យរំឭកដល់សន្តយ៉ូហានបាទីស្ត និងបិទឆ្នាំសិក្សានៅទេវវិទ្យាល័យសន្ត យ៉ូហានម៉ារីវីយ៉ាណែ ដោយមានតំណាងបូជាចារ្យ និងតំណាងគ្រីស្តបរិស័ទចូលរួមតិចតួបំផុត។

ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ជូនម៉ាស ចំនួន២ម៉ឺន ម៉ាសដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោកបូជាចារ្យកាតូលិក សួន ហង្សលី តំណាងពេញសិទ្ធិ លោកអូលីវីយ៉េ ជ្មិតហស្លេ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជូនម៉ាសចំនួន២ម៉ឺនម៉ាសដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលដោយលោកសឹម ម៉ាត់ទោត តំណាងឲ្យលោកឧញ៉ាសុះកំរ៉ី ជាគណៈដឹកនាំ។ ក្នុងពិធីប្រគល់ម៉ាស់នេះ លោកបូជាចារ្យកាតូលិក សួន ហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ផ្ញើជូនលោកឧញ៉ា សុះកំរ៉ី អំពីកិច្ចការមួយចំនួនដែលព្រះសហគមន៍កាតូលិកបាន និងកំពុងធ្វើក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោក

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបង្កើតយុទ្ធនាការសម្រាប់ទិវាកុមារអន្តរជាតិពេញមួយខែមិថុនា នេះ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញគ្រោងនឹងរៀបចំយុទ្ធនាការទិវាសិទ្ធិកុមារអន្តរជាតិ នាថ្ងៃអាទិត្យខាងមុខនេះ។ យុទ្ធនាការនេះ ខុសប្លែកពីព្រឹត្តិការណ៍ដែលធ្លាប់តែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបនឹងបញ្ហាការរីករាលដាលនៃវីរុសកូវីដ-១៩។ ព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលដឹកនាំដោយការិយាល័យយុវជនជំទង់ និងកុមារ ចាប់ផ្តើមរៀបចំយុទ្ធនាការ១មិថុនាស្ដីពីសិទ្ធិកុមារអន្តរជាតិ ចំពោះកុមារដែលមានអាយុចាប់ពី៥ឆ្នាំដល់១៣ឆ្នាំ រយៈពេលជិតមួយខែ ដោយគិតចាប់ពីថ្ងៃអាទិត្យសប្ដាហ៍ទីមួយនៃខែមិថុនានេះ រហូតដល់ថ្ងៃអាទិត្យចុងខែមិថុនា ឆ្នាំ២០២១នេះ។ យុទ្ធនាការនេះនឹងធ្វើដោយមេក្រុមកាយឫទ្ធិនៅតាមតំបន់រៀងៗខ្លួន តាមរយៈការចុះទៅសួរសុខទុក្ខ និងអប់រំតាមផ្ទះកុមារផ្ទាល់។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជនជំទង់ និងកុមារ បានឱ្យដឹងថា ឆ្នាំនេះការិយាល័យលោកបានរៀបចំយុទ្ធនាការ ដោយមានសម្ភារៈអប់រំដល់កុមារឱ្យមានការយល់ដឹងពីសិទ្ធិ

គ្រួសាររងគ្រោះដោយបាក់ផ្ទះ ទទួលសង្គ្រោះបន្ទាន់ពីព្រះសហគមន៍កាតូលិក
គ្រួសារជនរងគ្រោះជាង១០គ្រួសារ ទទួលជំនួយសង្គ្រោះបន្ទាន់ពីព្រះវិហារសន្តអង់ទន់ ព្រែកដាច់ បន្ទាប់ពីការបាក់ដី និងលំនៅឋានចូលក្នុងទន្លេ ក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃ ២៥ ឧសភា ២០២១ តាមរយៈលោកបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ ដានីញ៉ែល យ៉ុន ជាអ្នកសម្របសម្រួល។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ថា ព្រះសហគមន៍ព្រែកដាច់តែងតែស្វាគមន៍បងប្អូនទាំងអស់ដែលមានទុក្ខលំបាក ជាពិសេសចំពោះបងប្អូនដែលបាត់បង់ផ្ទះសម្បែងកាលពីពេលថ្មីៗកន្លងមកនេះ។ លោកបន្តថា ព្រះសហគមន៍តែងតែបើកទ្វារចំហររង់ចាំទទួលពួកគាត់ជានិច្ច។ តាមការបញ្ជាក់របស់លោកបូជាចារ្យដានីញ៉ែល

គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ
ក្នុងខែឧសភា ២០២១នេះ គ្រីស្តបរិស័ទនៅព្រះសហគមន៍ សន្តប៉ូលកោះស្លានៃមណ្ឌលសកម្មភាពកំពត រួមមានតំណាងក្រុមសង្គហៈ តំណាងក្រុមយុវជន និងតំណាងក្រុមកាយឫទ្ធិ ដែលដឹកនាំដោយលោកបូជាចារ្យ យ៊ាំង លូកា បាននាំយក ស្បៀងអាហារមួយចំនួនទៅចែករំលែកដល់បងប្អូនចំនួន៩គ្រួសារ ដែលកំពុងតែស្រែកដង្ហោយហៅឱ្យពួកយើងជួយក្នុងគ្រាដ៏លំបាកនេះ ចំនួន ៣ គ្រួសារ ដែលរស់នៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតដើម្បីឱ្យពួកគាត់មានចិត្តសង្ឃឹម អាចតស៊ូ អត់ធ្មត់នឹងដំណើរជីវិតរបស់ពួកគាត់នាសម័យកូវីដ១៩នេះ។ លោកបូជាចារ្យទទួលបន្ទុកមណ្ឌលសកម្មភាព កំពត យ៉ាំង

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ
នៅព្រឹកថ្ងៃនេះដែរលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ម៉ាសបន្ថែមចំនួន៧៥០០០ម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ ទទួលដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងបរិវេន អាគាររដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ មានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ក្នុងរយៈកាល១០ថ្ងៃកន្លងទៅ ព្រះសហគមន៍កាតូលិក បានចែកជូនម៉ាសដល់សង្កាត់ចំនួន៥០នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងមួយសង្កាត់ចំនួន ១ម៉ឺនម៉ាស សរុបចំនួន៥០ម៉ឺនម៉ាស។

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ
ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ

ព្រះសហគមន៍កំពតជូនសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ
គ្រួសារក្រីក្រ៣១គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងរងទុក្ខលំបាក ក្នុងភូមិតារាជ ភូមិអូរ និងភូមិត្រពាំងស្គុន ទទួលសម្ភារមួយចំនួនពីព្រះសហគមន៍ជុំគីរី នៃមណ្ឌលសកម្មភាពកំពត ដែលរៀបចំដោយគណៈកម្មការសង្គហៈ និងដឹកនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព តាវ៉ូឡា យ៉ាំងលូកា។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២១ ក្នុងភូមិអូរ ស្រុកជុំគីរី ខេត្រកំពត ដែលនេះជាសកម្មភាពប្រចាំឆ្នាំរបស់ព្រះសហគមន៍។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បានមានប្រសាសន៍ថា តាមពិតទៅព្រះសហគមន៍ ត្រូវចែកជូនពួកគាត់មុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។ លោកបន្តថា

៣៥០គ្រួសារនៅជ្រោយអំពិលទទួលគ្រឿងបរិភោគ
ប្រជាជនក្រីក្រ៣៥០គ្រួសារនៅភូមិជ្រោយអំពិល ទទួលគ្រឿងបរិភោគពីអាជីវករមួយក្រុម ដឹកនាំដោយលោក ហ្វាម យ៉ាំងយ៉ុង ដោយសហការជាមួយព្រះសហគមន៍ចំប៉ា ដើម្បីសម្រួលដល់ជីវភាពរស់នៅមួយរយៈខ្លីក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ កិច្ចការមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ឧសភា ២០២១ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមប្រសាសន៍របស់លោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង ទទួលខុសត្រូវព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពទន្លេមេគង្គ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចែកអំណោយនេះមានប្រសាសន៍ថា ព្រះសហគមន៍ចំប៉ាមានអំណរសប្បាយដោយ មានសប្បុរសជនមួយក្រុមដែលជាអ្នកធ្វើជំនួញនៅក្រុងភ្នំពេញមកចែកអំណោយដល់ប្រជាជនអ្នកក្រីក្រ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា
ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ
នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក
កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
