ព័ត៏មាន

ព័ត៌មាន

យុវជនជាកម្លាំងនៃព្រះសហគមន៍

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។  លោកកាឌីណាល់

បងស្រី សានី​សច្ចា​និរន្តរ៍

បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិ​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ដូនជី​ឧបការគុណ បាន​ប្រកាស​ពាក្យ​សច្ចា​និរន្តរ៍ នៅ​ចំពោះ​មុខ​ព្រះសហគមន៍​ទាំង​មូល ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និង​បងស្រី​ម៉ារី​អង់ ដែល​ជា​ប្រធាន​ក្រុម​គ្រួសារ​ឧការគុណ​នៅ​ព័រស្យឺ នៅ​ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២០​នេះ។  លោក​អភិបាល​អូលីវីយេ​មាន​ប្រសាសន៍​រំលឹក​បងស្រី ឲ្យ​រក្សា​នូវ​ពាក្យ​សន្យា​ទាំង​បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គឺ​រស់នៅ​លីវ មួយ​ជីវិត ស្តាប់​បង្គាប់ និង​រស់នៅ​​តាម​របៀប​ជា​អ្នក​ដាក់​ខ្លួន។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ព្រះជាម្ចាស់​បាន​គាំទ្រ

ព្រះសហគមន៍​ចែក​អំណរ​សប្បាយ​ជាមួយ​ជន​ជាប់​ឃុំ​នៅ​​កំពត

ព្រះសហគមន៍​កាតូលិក​តំបន់​កំពត នៃ​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ អបអរសាទរ​បុណ្យព្រះយេស៊ូ​ប្រសូត​ជា​លក្ខណៈ​សាសនា ជាមួយ​ជន​ជាប់​ឃុំ​ចំនួន ៩៧៤ នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​របស់​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ព្រះ​គ្រូ​ធម្មចរិយា​មុនី ចាន់ សុវណ្ណ ព្រះ​មេ​គុណ​គណៈធម្មយុត្តិ​និកាយ​ខេត្តកំពត លោក​ប្រធាន​គណៈអ៊ីម៉ាំ​ខេត្ត ព្រះសង្ឃ លោក​បូជាចារ្យ លោក​គ្រូ​គង្វាល និង​បរិស័ទ​នៃ​សាសនា​ទាំងអស់​យ៉ាង​ច្រើន​កុះករ។ មាន​មតិ​ស្វាគមន៍​ក្នុង​ពិធី​សំណេះ​សំណាល​នេះ លោក តាវ៉ូឡា

តំណាង​អន្តរសាសនា ជួប​និង​លើក​ទឹកចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ខេត្ត​តាកែវ

តំណាង​ប្រតិភូ​អន្តរ​សាសនា​ដែល​ដឹក​នាំ​ដោយ​លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ ជាអភិបាល​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​នឹង​មន្ទីរ​ធម្មការ​និងសាសនា​ខេត្ត បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ទណ្ឌិត និង​ជន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ខេត្ត​តាកែវ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទទួល​ស្វាគមន៍យ៉ាង​កក់​ក្តៅ​​ពី​លោក​គង់​ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ។  លោកគង់​ ស៊ីថា ​មាន​ប្រសាសន៍​ថា ការ​សួរ​សុខទុក្ខ​និង​សំណេះ​សំណាល​នៅ​ថ្ងៃនេះ​ ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​ទណ្ឌិតខិត​ខំ​​កែ​ប្រែ​ខ្លួន​ ដើម្បី​ក្លាយជាពលរដ្ឋ​ល្អ​ក្នុងសង្គម។  ក្នុង​មន្ទីរ​កែប្រែ​នេះ មាន​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ចំនួន​៨៣០នាក់។ លោក​ស៊ីថា មានប្រសាសន៍​ទៀតថា លោក​សូម​គោរព​និង​ដឹង​គុណ​ដល់​លោកពុក​អូលីវីយេ​ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​រយៈពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ននេះ។ ក្នុងនោះ​រួម​មាន

ព្រះសហគមន៍បង្កើតការប្រកួតដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិ

ដើម្បី​អប​អរ​សាទរ ឆ្នាំ​សកល​ នាថ្ងៃទី​១ មករា​នេះ ព្រះវិហារ​សន្តីម៉ារី​ញញឹម នៃព្រះសហគមន៍​កាតូលិក​ចម្ការទៀង​ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ខ្លែង​ឯក​ចំនួន​១៨០ ការ​ប្រណាំង​រទេះ​គោ១០នឹម ប្រណាំង​ជិះសេះ១០ក្បាល ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ភូមិ​ឃុំ​នានា​ក្នុង​ស្រុក​ត្រាំ​កក់​ នៃ​ខេត្ត​តាកែវ។ ក្នុង​កម្មវិធីនេះ ​មាន​ការ​ចូលរួម​ពី​លោក​អភិបាល​អូលីវីយេ រួម​និងប្រធាន​ស្តីទី​នៃ​មន្ទីរ​វប្បធម៌និង​វិចិត្រសិល្បៈខេត្ត​តាកែវ អនុ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ ថ្នាក់ដឹកនាំឃុំគូស និង​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អង្គមន្ត្រី និង​ប្រជាពលរដ្ឋ​នានា​ដែល​មក​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។ លោក​អភិបាល​អូលីវីយេ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​បើក​កម្មវិធី​នេះ​ថា លោក​សូម​ស្វាគមន៍​ដល់​អស់​លោក​មន្ត្រី​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​មក​ចូលរួម​ក្នុង​ថ្ងៃនេះ។ កម្មវិធី​ថ្ងៃនេះ គឺ​ហាក់​ដូចជា​អបអរ​សាទរ​ឆ្នាំ​ថ្មី​។ លោក​អភិបាល​អូលីវីយេ «យើង​មាន​លោកតា​លោក​យាយ

អបអរ​សាទរ​ ខួប១០ឆ្នាំ លោក អូលីវីយេ ជាអភិ​បាល ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង ព្រះវិហារ​សន្តី ម៉ារីញញឹម បានប្រារព្ធ​ពិធីបុណ្យ​យ៉ាង​ឱឡារិក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី​អបអរ​សាទរ​ខួប១០ឆ្នាំ ជូន​លោកអ​ភិបាល​អូលីវិយេ ដែល​សម្តេចប៉ាប បាន​ជ្រើស​តាំងលោក​ជាអភិបាល​ឧបត្ថម្ភកៈ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។​ លោក​អភិបាល​អូលីវីយេ ត្រូវ​បាន​សម្តេចប៉ាប មេណេ​ឌីកតូទី១៦​ បាន​ជ្រើស​តាំង​ជា​អភិបាល ឧបត្ថម្ភកៈ​នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ កាល​ពីថ្ងៃទី ២៤​ខែធ្នូ ឆ្នាំ ២០០៩ វេលា​ម៉ោង ៦ល្ងាច​នៅ​កម្ពុជា

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យ វត្តអង្គមន្ត្រី នៃស្រុកត្រាំកក់ខេត្តតាកែវ បាននិមន្ត និងអញ្ជើញមកកាន់ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត នៃរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងជំនួបបែបកិច្ចសន្ទនាអន្តរសាសនា ដើម្បីសេចក្តីសុខដុមរមនានេះត្រូវបានទទួលប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់លោកកុល ជាង ប្រធានគណៈកម្មការព្រះសហគមន៍កាតូលិកចំការទៀង និងលោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្ណពេញ។ លោកវណ្ណា ប្រធានគណៈកម្មការ វត្តអង្គមន្ត្រីបានប្រសាសន៍ថា នៅថ្ងៃនេះ

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត

លោក​យាយ លោកតា ចំនួន​១០៥​នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​គូស បាន​អញ្ជើញ​ចូល​រួម​ទទួល​អំណរ​សប្បាយ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​កាតូលិក ព្រះ​វិហារ​សន្តី​ញញឹម ភូមិ​ចំការទៀង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​លោក អ៊ឺន ធីវ តំណាង​គណៈ​កម្មការ​សង្កហៈ​ព្រះសហគមន៍​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម បាន​ឲ្យ​ដឹង​ថា៖ « ក្រុម​សង្គហៈ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង មាន​សមាជិក​ចំនួន ១០​នាក់ បាន​ចែក​ជា​ប្រាំ​ក្រុម ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​តាម​ភូមិ​នានា ដែល​គេ​រស់​នៅ

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ

កុមារាកុមារីមកពីភូមិនានា នៅជុំវិញព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីម៉ារីញញឹម ប្រមាណ៣០០០ នាក់ ជួបជុំគ្នាក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ និងរីករាយយ៉ាងក្រៃលែង។ កុមារាកុមារីបានទទួលដំណឹងទាំងអស់អំពីបុណ្យកំណើតព្រះយេស៊ូតាមរយៈក្រុមកាយឫទ្ធិដែល បានប្រាប់មិត្តភក្តិរបស់គេតៗគ្នា នៅតាមសាលា តាមភូមិដែលគេនៅ។ តាមប្រសាសន៍របស់លោកអភិបាល អូលីវីយេ ដែលបានមកដល់ភូមិដ៏តូចមួយ ក្នុងឃុំគូសស្រុកត្រាំកក់នេះ កាលលោកនៅជាបូជាចារ្យវ័យក្មេងម្នាក់បានឲ្យដឹងថា “តាមពិតកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ជាមួយនឹងក្រុមកាយឫទ្ធិមួយចំនួន បន្តិចម្ដងៗគេនិយាយតៗគ្នាថាបុណ្យណូអែលបានមកដល់ហើយ ។ យើងចែករំលែកអំណរសប្បាយជាមួយគ្នា។ ក្រោយមកគេថា យើងចង់ចូលព្រះវិហារម្ដង

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០-២០២២ ព្រះសហគមន៍ភូមិភាគភ្នំពេញ រួមនឹងព្រះសហគមន៍នៅតំបន់អាស៊ីនឹងធ្វើដំណើររួមគ្នាដោយផ្តោតសំខាន់លើគោលដៅរួមគឺប្រកាសដំណឹងល្អ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ព្រះសហគមន៍កម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រកាសដំណឹងល្អ ដោយបម្រើអ្នកក្រីក្រ សន្ទនាជាមួយសាសនានានា និងរស់នៅក្នុងវប្បធម៌នៃជាតិសាសន៍របស់ប្រទេសកម្ពុជា។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍នេះ នៅក្នុងជំនួបប្រចាំឆ្នាំជាមួយក្រុមបុគ្គលិកការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងអស់ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។ លោកអភិបាលបានរំលឹកថា សម្រាប់

យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្ស មានពិការភាព ចំនួន ៧២នាក់ ជាសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈបន្ទាយព្រាបជំនាន់ទី ៣២ បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈរយៈពេល១ឆ្នាំដោយជោគជ័យ។    ពិធីនេះប្រារព្ធឡើង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល  ក្រោមអធិបតីភាពរបស់លោក គីម រិទ្ធី   ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោកបូជាចារ្យ អូ អ៊ីនដុន

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email