13-12-2020-ធម្មទេសនាលោកអភិបាលអូលីវីយេអភិបូជាសប្តាហ៍ទីបីនៃរដូវរង់ចាំនៅផ្សារតូច
13-12-2020-ធម្មទេសនាលោកអភិបាលអូលីវីយេអភិបូជាសប្តាហ៍ទីបីនៃរដូវរង់ចាំនៅផ្សារតូច Read More »
“ប្រសិនបើដំណឹងល្អមិនចូលក្នុងវប្បធម៌ទេ នោះអ្វីៗដែលយើងប្រកាសមិនចូលទៅក្នុងចិត្តរបស់មនុស្សទេ។ ការប្រកាសដំណឹងល្អអាចជោគជ័យលុះត្រាតែ មនុស្សដែលជាសមាជិកនៅក្នុងសង្គមឬសហគមន៍ ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត និងណែនាំឱ្យព្រះបន្ទូលនេះមានផលផ្លែនៅក្នុងជីវិតឬបស់ពួកគាត់ដែរ”។ លោកអភិបាលមានប្រសាសន៍ដូច្នេះនៅក្នុងអង្គប្រជុំបូជាចារ្យភូមិភាគភ្នំពេញ នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៅភ្នំពេញថ្មី។ លោកអូលីវីយេ បានក្រើនរំឭកអស់លោកបូជាចារ្យ ឱ្យមើលពីរបៀបដែលសម្ដេចប៉ាបប៉ូលទី១៦ សរសេរអំពីការប្រកាសដំណឹងល្អ គឺត្រូវប្រកាសដោយគុណធម៌ សីលធម៌ ប្រកាសដោយចូលទៅក្នុងការរស់នៅ គឺចូលទៅក្នុងវប្បធម៌ និងអរិយធម៌តាមតំបន់នីមួយៗ។ លោកអភិបាលបញ្ជាក់ទៀតថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពីអ្វីដែលអស្ចារ្យនៅក្នុងវប្បធម៌នីមួយៗ ដែលអាចទៅជាប្រភពនៃជីវិតថ្មីផង និងជាគំរូសម្រាប់ជីវិតមនុស្សលោកផង ដោយដឹងថាដំណឹងល្អចូលទៅក្នុងសង្គមមនុស្ស។ លោកបន្ថែមថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញអំពីភាពអស្ចារ្យ និងសេចក្ដីពិត ព្រមទាំងតម្លៃដែលវប្បធម៌នីមួយៗមាន និងជារបៀបថ្មីដែលព្រះបន្ទូលបង្ហាញខ្លួន។ ទាក់ទងទៅនឹងការប្រកាសដំណឹងល្អនៅក្នុងវប្បធម៌នេះដែរ លោកអភិបាលអូលីវីយេ លើកទឹកចិត្តដល់ក្រុមសាសនទូតទាំងអស់ឱ្យប្រកាសដំណឹងល្អចូលក្នុងវប្បធម៌ខ្មែរ ដោយមិនត្រឹមតែរៀនភាសាខ្មែរប៉ុណ្ណឹងទេ ប៉ុន្តែចូលទៅគ្រប់ទំនាក់ទំនង គ្រប់សកម្មភាព ដោយធ្វើដំណើរនៅក្នុងពន្លឺជានិច្ច៕
លោកអភិបាលអូលីវីយេ ជំរុញឱ្យបូជាចារ្យភូមិភាគភ្នំពេញប្រកាសដំណឹងល្អចូលក្នុងវប្បធម៌ Read More »
“ជីវិតរបស់យើងត្រូវត្រៀមជានិច្ចដូចស្រ្តីមានប្រាជ្ញា គឺត្រូវពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំយើងឱ្យមានជំនឿ មានសេចក្ដីស្រឡាញ់ ដឹងខុសដឹងត្រូវ ស្គាល់សេចក្ដីពិត មានចិត្តស្លូតបូត ចេះលើកលែងទោស និងគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច”។ នេះជាប្រសាសន៍ របស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានថ្លែងនៅក្នុង ធម្មទេសនារបស់លោកក្នុងអភិបូជានៅព្រះវិហារសន្តីម៉ារី ម៉ាដាឡា នៃមណ្ឌល សកម្មភាព ភ្នំពេញ ខាង ជើង កាលពីថ្ងៃទី៨ វិច្ឆិកា ២០២០នេះ។ លោកអូលីវីយេបញ្ជាក់ទៀតថា អត្ថបទគម្ពីរណែនាំឱ្យយើងប្រុងស្មារតីនឹងស្ថានភាពបច្ចុប្បន្ន។ តាមពិតជីវិតរបស់យើងត្រូវរៀបចំជានិច្ច។ ក្នុងរដូវកាលកូវីដ១៩នេះ ណែនាំឱ្យយើងភ្ញាក់ស្មារតីផងដែរ ដែលជាហេតុនាំឱ្យយើងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា យើងជាគ្រីស្តបរិស័ទ យើងត្រូវរៀបចំជីវិតរបស់យើងជានិច្ច ត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ព្រះយេស៊ូដែលចង់ជួបយើងនៅថ្ងៃណាមួយ។ លោកបន្ថែមថា កូវីដ១៩ នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ដែលជាពេលវេលាមួយដើម្បីឱ្យយើងភ្ញាក់ស្មារតី ធ្វើដូចម្ដេចដើម្បីអាចចូលរួមយ៉ាងសកម្មនៅក្នុងជីវិតរបស់យើង នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ដើម្បីឱ្យជីវិតរបស់យើងអាចបំភ្លឺបងប្អូនឯទៀតៗ។ ក្នុងពេលនេះដែរ លោកអភិបាលអូលីវីយេ ក៏បានលើកឡើងផងដែរអំពីបន្ទូលរបស់សម្ដេចប៉ាបថា “នៅលើផែនដីនេះ យើងជាបងប្អូន ជាគ្រួសារតែមួយ ជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់តែមួយ”។ ក្នុងអត្ថន័យនេះ
លោកអភិបាល អូលីវីយេ ស្នើឱ្យគ្រីស្តបរិស័ទត្រៀមខ្លួនជានិច្ច Read More »
សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទងនឹងចំនួនលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់ផ្សេងទៀតជាប់និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។ លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំងដែលបានឃើញសិស្សទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។ លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យានិងដាក់វិស្សមកាលមុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមានសិស្សានុសិស្សចូលរួមសហការយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ ដល់លោកនាយក នាយិការង និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online)