អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា ព្រោះ​​មាតាបិតា អាណាព្យាបាល គ្មានលទ្ធភាព។ អ្នកស្រីបានអំពាវនាឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយសម្រួលដល់ការចូលរៀនរបស់កុមារអូទីស្សឹម នៅតាម​សាលាឯកជនផ្សេងៗ ដោយបញ្ចុះតម្លៃ។ អ្នកស្រីថា «ពួកយើងមានកូនពិសេស មិនមានន័យថាពិសេសត្រូវយកតម្លៃគុណនឹង២ គុណនឹង៣ដងនៃតម្លៃធម្មតានោះទេ​​ តែសូមឱ្យពាក្យពិសេសនេះ មានន័យថាពេលបញ្ជូនកូនទៅរៀននៅសាលាអន្តរជាតិ​ផ្សេងៗ គួរតែបានបញ្ចុះតម្លៃ កុំគិតថាយើងពិសេសហើយគុណលុយទ្វេដង»​​។ រីឯអ្នកស្រី សុផល សុម៉ាលី មាតាមួយរូប ដែលមានកូនរៀននៅសាលាអប់រំពិសេសនៃការលូតលាស់ បានថ្លែងឡើងពីចំណាប់អារម្មណ៍ថា រូបអ្នកស្រីពិតបានឆ្លងកាត់នូវបញ្ហាជាច្រើន មិនថាការរើសអាង រឺការមិនអើពើ។ កូនរបស់​អ្នកស្រីធ្លាប់ត្រូវបានគេបណ្តេញ មិនឱ្យចូល​លេង​និងចូលក្នុងហាងរបស់គេ។ អ្នក​ស្រី​សុម៉ាលី បាន​ប្រាប់​ថា​ «​ឱ្យតែមានការរើសអើង …

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ Read More »