ពត៌មាន

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។ លោកស្រីបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងក្នុងនាមជាគ្រីស្តបរិស័ទមកពីសាលាកាតូលិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាយើងមានជំនឿសាសនាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែយើងមានវប្បធម៌តែមួយ គឺវប្បធម៌ខ្មែរ ដែលទាមទារឱ្យមានការចូលរួមលើកស្ទួយ និងថែរក្សារបាំខ្មែរឱ្យបានគង់វង្សជារៀងរហូត។ លោកស្រីនាយិការងបានបន្ថែមទៀតថា ភាពជោគជ័យនៃក្រុមសិល្បៈរបស់សាលា កើតចេញពីការបណ្តុះបណ្តាលតាមស្តង់ដាត្រឹមត្រូវ ដោយមានលោកគ្រូអ្នកគ្រូជំនាញៗដែលសុទ្ធសឹងតែអញ្ជើញមកពីសាលាវិចិត្រសិល្បៈខេត្តតាកែវផ្ទាល់។ ជាក់ស្តែង នៅក្នុងអង្គពិធីទាំងមូល ក្រុមការងារទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈដែលការសម្តែងរបស់សិស្សកម្រិតអនុវិទ្យាល័យ ត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់ដូចអ្នកអាជីព និងមានការទាក់ទាញជាខ្លាំងពីសំណាក់គណៈអធិបតី និងសាធារណជន។ ពាក់ព័ន្ធនឹងបច្ចេកទេសសម្តែង លោក អ៊ំ សាមាន អ្នកសម្របសម្រួលការិយាល័យសិល្បៈរបស់ព្រះសហគមន៍ បានឱ្យដឹងថា ក្រុមសិល្បៈបានលើកយករបាំចំនួនពីរមកបង្ហាញ គឺល្ខោនខោល និងរបាំនេសាទ ដែលសុទ្ធតែទទួលបានការសាទរយ៉ាងខ្លាំងតាមរយៈស្នូរទះដៃកងរំពង។ លោកបានបញ្ជាក់ថា សាលាសន្តហ្វ្រង់ស្វ័រមានកម្មវិធីសិក្សាសិល្បៈច្បាស់លាស់សម្រាប់សិស្សពីថ្នាក់ទី១ […]

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ Read More »

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ដំបូងឡើយ ក្រុមបងស្រីបានចាប់ផ្ដើមបេសកកម្មនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គការ “Renacer Walk with Women” ដើម្បីជួយសង្គ្រោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ស្រ្តីមានផ្ទៃពោះដែលត្រូវបានគេបោះបង់ និងអ្នកដែលចង់ចាកចេញពីរបរពេស្យាចារ ឱ្យមានឱកាសកសាងជីវិតជាថ្មី។ នៅឆ្នាំ២០១៧ ក្រុមបងស្រីបានពង្រីកសកម្មភាពមកកាន់ទីក្រុង​ភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល រហូតដល់សម្រេចបាននូវការសាងសង់គេហដ្ឋានផ្ទាល់ខ្លួននាពេលនេះ។ លោកអភិបាល សិលា សួន ហង្សលី អភិបាល​ឧបត្ថម្ភកៈ​ភូមិភាគ​ភ្នំពេញ បានមានប្រសាសន៍ក្នុងឱកាសនោះថា គេហដ្ឋាននេះមិនត្រឹមតែជាអគារសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ជួយស្ត្រី និងកុមារដែលសង្គមបោះបង់ឱ្យរកឃើញតម្លៃនៃជីវិត និងអាចរស់នៅក្នុងសង្គមវិញបាន។ លោកបានបញ្ជាក់ទៀតថា ទីតាំងនេះក៏ជាកន្លែងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងការអប់រំសម្រាប់កុមារផងដែរ។ លោកអភិបាល​លី សង្កត់​ធ្ងន់​ថា

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ Read More »

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ បាត់ដំបង និង​កំពង់ចាម នាថ្ងៃទី​១៨ ខែ​មីនា​កន្លងទៅនេះ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍ថា នេះ​ជា​ពេលដ៏មានអត្ថន័យបំផុតសម្រាប់សហគមន៍ បន្ទាប់ពីបានខិតខំប្រមូលចងក្រងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់ និងការលះបង់។ បេក្ខភាព​មរណសាក្សីទាំង​១២​រូប គឺ​បាន​បូជាជីវិតក្នុងអំឡុងពេលដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា នៅចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៩០។ លោកអភិបាល​បន្ថែម​ថា «ការតស៊ូរបស់​ពួកគាត់​ បាន​បង្កើត​ផល​ផ្លែ​ និងជា​កម្លាំង​សម្រាប់ជំនាន់ថ្មីៗ ដើម្បីឱ្យព្រះសហគមន៍របស់យើងបន្តរស់នៅលើមូលដ្ឋានគ្រឹះរបស់​ក្រុមគ្រីស្តទូត។» នៅក្នុងពិធីនេះ ក៏មានវត្តមានយ៉ាងពិសេសពីសំណាក់សាក្សីរស់ដែលធ្លាប់ស្គាល់មរណសាក្សីដោយផ្ទាល់ពី​ភូមិភាគទាំងបី។ លោកអភិបាលអូលីវីយ៉េ បានរំឮកថា៖ «យើងកំពុងនិយាយអំពីប្រវត្តិសាស្ត្រថ្មីៗកាលពី ៥០ ឆ្នាំមុន។ ព្រះសហគមន៍របស់យើងជានៅក្មេងខ្ចី ដែលបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅឆ្នាំ៩០

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង Read More »

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ និងអំណាច ដែលជាចំណុចខ្សោយឱ្យមាសាតាំងល្បួងបានយ៉ាងងាយ។ ប៉ុន្តែ ព្រះយេស៊ូបានបង្ហាញនូវអ្វីដែលសំខាន់ជាងនេះ គឺ៖ ព្រះបន្ទូល ការលះបង់ដោយដាក់ខ្លួន និងការបម្រើ។ លោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ទៅលើការអនុវត្តជាក់ស្តែងក្នុងជីវិតគ្រីស្តបរិស័ទថា៖ * តើបងប្អូនបានយកចិត្តទុកដាក់ស្តាប់ និងទុកឱ្យព្រះបន្ទូលដឹកនាំជីវិតដែរឬទេ? ព្រះបន្ទូលគឺជាពន្លឺបំភ្លឺផ្លូវដែលយើងត្រូវដើរ។ * អំណាចដែលពិតប្រាកដមិនមែនសម្រាប់ត្រួតត្រាគេឡើយ ប៉ុន្តែគឺសម្រាប់បម្រើបងប្អូន ទៅវិញទៅមក។ * តាមរយៈគំរូរបស់ព្រះយេស៊ូ យើងត្រូវចែករំលែកទ្រព្យសម្បត្តិដល់អ្នកខ្វះខាត ជាពិសេសការយកចិត្តទុកដាក់ចំពោះបងប្អូនដែលជា ជនភៀសសឹក ដែលកំពុងរងទុក្ខវេទនា។ ជាចុងក្រោយ លោកអភិបាលបានរំលឹកដល់សារទូន្មានរបស់ សម្តេចប៉ាប លេអូ (Pope

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា Read More »

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ” ហើយព្រះយេស៊ូនោះឯង “នឹងត្រូវសោយទិវង្គតនៅលើឈើឆ្កាងយ៉ាងអាម៉ាស់បំផុត” ដោយសារការស្អប់ និងអំណាចអយុត្តិធម៌។ ក្នុងលិខិត​ដែលមាន​ចំនួន​៣ទំព័រ​ ចេញផ្សាយ​លើ​បណ្ដាញសង្គម​ផ្ទាល់​របស់​លោក​នាថ្ងៃម្សិលមិញនេះ បាន​បញ្ជាក់​ថា ភាពស្ងៀមស្ងាត់ក្នុងព្រះគម្ពីរមានន័យជាការអធិដ្ឋាន ដូចដែលបានចែងទុក​ក្នុង​គម្ពីរ​ថា «រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត» (លូកា ២,១៩)។ ប៉ុន្តែលោកអភិបាលអូលីវីយ៉េ បានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្ងៀមស្ងាត់នៅក្នុងសង្គមសព្វថ្ងៃគឺមិនអាចទទួលយកបានទេ។ លោកសរសេរថា «អ្វីៗដែលយើងបានឃើញក្នុងថ្ងៃនេះ ណែនាំឱ្យយើងចេះអធិដ្ឋាន មិនមែននាំឱ្យយើងនៅស្ងៀមស្ងាត់នោះទេ!» ក្នុងលិខិតនេះ លោកបានរាយនាមប្រទេសដែលកំពុងរងវិបត្តិសង្គ្រាម​ដ៏​សោកសៅ​នោះគឺ​ អ៊ុយក្រែន កាហ្សា កម្ពុជា វេណេស៊ុយអេឡា ហើយ​បាន​ចោទ​សួរថា «តើអំណាចពិតជាស្ថិតនៅក្នុងដៃរបស់អ្នកខ្លាំងបំផុតមែនឬ?» លោកគង្វាលព្រះសហគមន៍​បានរិះគន់អំពី​ការបំផ្លាញតម្លៃលិទ្ធិប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់ Read More »

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​ ហេីយឆ្នាំមហាករុណាទិគុណនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៦​ ខាងមុខនេះ។គួររំលឹកដែលផងថា​ សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1 មករា​ ឆ្នាំ២០២៥​

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ Read More »

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់

ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” គឺជាពរជ័យដ៏ខ្ពង់ខ្ពស់បំផុតដែលសម្តេចប៉ាបតែងតែប្រទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យចម្លង (Easter) ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងការបង្រួបបង្រួមមនុស្សជាតិទូទាំងសកលលោក។

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់ Read More »

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត

តាកែវ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Miwako Fujiwara (មិវ៉ាកុ ហ្វូជីវ៉ាកុ) ដែលជាប្រធានក្រុមតន្ត្រី MUSICA FELIC បានអញ្ជើញមកប្រគល់ជូននូវថវិកាចំនួន ៤,៣០០ ដុល្លារសហរដ្ឋអាមេរិក ដល់ មណ្ឌលសុខសាន្ត (ដែលជាមណ្ឌលទទួលស្វាគមន៍ និងថែទាំជនមានពិការភាព)។ ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ (Bishop Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកមណ្ឌលសុខសាន្ត។ ថវិកាដែលលោកស្រី Miwako Fujiwara បានប្រគល់ជូននាពេលនេះ គឺបានមកពីចំណូលនៃ ការប្រគំតន្ត្រីសប្បុរសធម៌លើកទី១៥ របស់ក្រុមតន្ត្រី MUSICA FELIC។ ថវិកានេះមានគោលបំណងចម្បងសម្រាប់ឲ្យមណ្ឌលសុខសាន្តប្រើប្រាស់ដើម្បី៖ ជួយដល់កុមារ ដែលមានពិការភាពមកទទួលសេវានៅមណ្ឌល។ ជួយដល់ប្អូនៗ មានពិការភាព ដែលពេញវ័យ ដោយផ្តល់នូវ ការបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីជួយពួកគេក្នុងការចិញ្ចឹមជីវិតដោយខ្លួនឯងនាពេលអនាគត។            

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត Read More »

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ

តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។ ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា បានណែនាំគម្រោងការសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជា អ្នកកសាងសន្តិភាព។ ដោយយកចិត្តទុកដាក់លើ ការអភិវឌ្ឍការអប់រំ ការរួមរស់ជាមួយគ្នា ការគោរពគ្នា និង ការសន្ទនាគ្នា និងការទទួលស្គាល់ អំពីភាពខុសគ្នារវាងគ្នានិងគ្នា។

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ Read More »

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង

តាកែវ ថ្ងៃទី ១៦ ខែវិច្ឆិកា៖ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជាដ៏ពិសិដ្ឋនៅ ព្រះសហគមន៍កាតូលិកចំការទៀង ដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទមកពីគ្រប់ព្រះសហគមន៍នៅក្នុង មណ្ឌលសកម្មភាពតាកែវ ទាំងមូល។ ក្នុងអំឡុងពេលធម្មទេសនាលោកអភិបាលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាជីវិតក្នុងសេចក្តីសង្ឃឹម និង ចេះស៊ូទ្រាំជានិច្ច។ លោកបានសង្កត់ធ្ងន់ថា៖ “ជីវិតរបស់យើងតែងជួបប្រទះនឹងបញ្ហា និងការលំបាក ប៉ុន្តែយើងមានជំនឿលើ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង។ ជំនឿនេះហើយដែលនាំឲ្យយើងអាចឈ្នះការលំបាកទាំងអស់នោះបាន…។ ព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គក៏មិនចោលយើងឡើយ។”                                          

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង Read More »

Subscribe to our newsletter

Don't miss new updates on your email