Month: June 2019

កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព

អង្គការ ស្ថាប័ន នៃ​ព្រះសហគមន៍​កាតូលិក ចំនួន១៥ ដែល​កំពុង​បម្រើ​កា​រងារ​ជា​មួយ ជន​មា​ន​ពីការ​ភាព កាយ​សម្បទា និង​ខ្សោយ​សតិបញ្ញា បាន​ជួប​ជុំគ្នា ក្រោម​អធិ​បតី​ភាព​របស់​លោក អូលីវីយេ អភិបាល​ព្រះ​សហ​គមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ក្នុង​គោល​បំណង បង្កើត​បណ្តាញ​សេវា​កម្ម​ បង្កើន​ទំនាក់​ទំនង​ ចែក​រំលែក​បទពិ​សោធន៍​ការងារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។  កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី​១៤ ខែ​ មិថុនា​ឆ្នាំ​២០១៩​ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល​ នា​សង្កាត់​ភ្នំពេញ​ថ្មី​។​ លោក​ ​អភិបាល​អូ​លីវីយេ​មាន​ប្រ​សាសន៍​ថា ថ្ងៃ​នេះ​​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក និង​ស្ថាប័ន​ដែល​ជា​ដៃគូ​ជាមួយ​ព្រះសហ​គមន៍​កាតូលិក​​ជួប​ជុំ​គ្នា ដើម្បី​ឲ្យ​អ្វី​ដែល​យើង​មាន​តាម​សាលា តាម​អង្គការ​ ក្រុម​បព្វជិតបព្វជីតា​ដែល​កំពុងផ្ដល់​សេវាកម្ម​ដល់​​ជនមានពិការភាព​​​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ បម្រើ​ផល​ប្រយោជន៍​ដល់ជន​មានពិការភាព និង​ដើម្បី​ឲ្យ​សេវាកម្ម​ដែល​យើងមានអាច​ទទួល​​ជោគជ័យនៅពេលអនាគត។ នៅក្នុង​កិច្ចប្រជុំ​នេះ​ លោក​ ចេក ចាន់នី ប្រធាន​ស្ដីទី​​ផ្នែក​សមាហរណកម្មជនពិការ​​នៃ​ក្រសួង​សង្គម​កិច្ច ​បាន​ធ្វើ​បទ​បង្ហាញ​ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​អំពី វីធី​សាស្ត្រ​នានា​ដែល​រាជរដ្ឋា​ភិបាល​​កម្ពុជា​កំពុង​តែ​អនុវត្ត​​ ដើម្បី​ជួយ​សម្រួល​ដល់​ជន​ដែល​មាន​ពិការភាព​ទាំងនោះ​ឲ្យ​​ទទួល​បាន​ការ​អប់រំ សេវា​សុខភាព និង​សេវាសាធារណៈ​នានា​ដូច​ប្រជាពលរដ្ឋ​ឯទៀតៗ​ ជាពិសេសលើ​​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​។​​ លោក នូ​ សារិទ្ធិ ប្រធាន​ផ្នែក​គ្រោះ​មហន្ត​រាយនៅ​អង្គការការីតាស​កម្ពុជា​ ដែលបានចូលរួម​បាន​​​ឲ្យ​ដឹង​ថា  បទ​បង្ហាញ​របស់​ក្រសួង​សង្គមកិច្ច​ បាន​បង្ហាញ​ច្បាស់​ អំពី​ច្បាប់​ផ្សេងៗ​ដែល​ទាក់​ទងទៅ​នឹង​ពិការភាព​ ជាមួយ​រចនា​សម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ ព្រម​ទាំង​ដឹង​អំពី​និតិវិធី​ក្នុង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាលនិង​ស្ថាប័ន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ពិការភាព​។ ព្រះ​សហ​គមន៍​កាតូលិក​ភូមិភាគភ្នំពេញ ក៏ដូចជា​នៅក្នុង​ប្រទេស កម្ពុជា​ទាំងមូល …

កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព Read More »

លោកអូលីវិយេ៖ យើងជាគ្រីស្ត​ត្រូវយកគំរូតាមព្រះនាងម៉ារី

នៅ​ថ្ងៃ​បុណ្យ​គោរព​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសគមន៍កាតូលិក កាល​ពី​ថ្ងៃទី​១០​ខែ​មិថុនា ឆ្នាំ២០១៩ នៅ លោកអភិបាល​អូលីវីយេ​បាន ជំរុញ​ឲ្យ​គ្រីស្តបរិស័​ទាំងអស់ ដែល​ជួប​ជុំគ្នា​នៅ​ព្រះសហគមន៍​អរិយក្សត្រ ឲ្យ​យក​គំរូ​តាម​ព្រះ​នាង​ម៉ារី។ លោក​អភិបាល​បាន​លើក​ឡើង​នូវ​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​របស់​ព្រះនាងម៉ារី​យ៉ាងនេះ​ថា ព្រះនាង​ម៉ារីស្ម័គ្រ​ចិត្ត​ដោយ​អំណរ​សប្បាយ​ក្នុង​ការ​ទទួល​យក​ព្រះយេស៊ូនៅក្នុងផ្ទៃ។​ ព្រះនាង​ម៉ារី​​បាន​ប្រសូត​ព្រះយេស៊ូ​មក​លើ​ផែន​ដីយើង។ នេះជាអំណរ​សប្បាយ​របស់​ព្រះ​នាង​ម៉ារី​ពិត​មែន។ លោកថា ព្រះនាងម៉ារីជា​សាវ័ក​ដំបូងបង្អស់​ដែល​នៅជិត​ព្រះយេស៊ូ ក្នុង​ដំណាក់កាល​ដ៏សំខាន់​បំផុត គឺពេល​​ព្រះអង្គ​រងទុក្ខ​លំបាក។ ជាសាវ័ក​ដែលមានចិត្តស្មោះត្រង់ ចិត្ត​ស្រឡាញ់ ចិត្តលះបង់ និងចិត្តបម្រើ និង​ជា​សាវ័ក​ដែល​យល់​ចិត្ត​ព្រះយេស៊ូ​ជាងគេ។ ព្រះ​​នាង​​ចូល​​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ជាងគេ ។ លោកអភិបាលបន្តថា៖ ព្រះនាងម៉ារី​ជាគំរូ​យ៉ាង​ពិសេស​របស់​យើង​ទាំងអស់​គ្នា ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅជា​សាវ័ក​របស់​ព្រះយេស៊ូ។ នៅ​ថ្ងៃបុណ្យ​ទី៥០ ព្រះនាងម៉ារី​ទទួលអ​ណ្ដាត​ភ្លើង​ជាមួយ​ក្រុមគ្រីស្ត​ទូត​មួយ​ចំនួន។​ មិន​មែន​លោក​សិលា​ទេ​ដែល​ចេញទៅ​ប្រកាស​ដំណឹង​ល្អមុន​គេ គឺព្រះនាងម៉ារី​ទេ ដែល​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​មុ​នគេ។ លោក​បញ្ជាក់​ទៀតថា ព្រះនាង​ម៉ារី​មាន​បេះដូង​ថ្លា មាន បេះដូង​បរិសុទ្ធ ព្រះនាង​ជាជន​ដ៏វិសុទ្ធ។ ជាជន​សាមញ្ញ​ដូចយើង ប៉ុន្តែ ព្រះជាម្ចាស់​បានលើក​ព្រះនាង​ឡើង​ស្ថាន​បរ​មសុខ​មុន​គេ​​បង្អស់​​នៅថ្ងៃទី១៥ ខែសីហា។ ព្រះនាងម៉ារី​ចាប់ដៃ​យើង ធ្វើដំណើរ​ជា​មួយ​យើង ណែនាំ​យើង​​ឲ្យ​ទៅ​ស្ថាន​បរមសុខ ដែល​ព្រះជាម្ចាស់​គង់​នៅ ជាស្ថាន​ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ស្ថាន​ដែល​ព្រះនាង​ម៉ារី​ទៅ​មុន​គេបង្អស់ ។ លោកអភិបាល​រំលឹក​គ្រីស្តបរិស័ទ​ទាំង​អស់​ទៀត​ថា៖ ព្រះ​នាង​ម៉ារី​ទន្ទឹង​រង់​ចាំ​យើង​ឲ្យ​ចូល​ស្ថាន​បរមសុខ​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រះ​នាង​ជំរុញ​យើង ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​អធិដ្ឋាន ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះយេស៊ូ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ ព្រមទាំង​ឲ្យ​យើងកសាង​ព្រះ​ស​ហ​គ​ម​ន៍​​របស់​ព្រះ​គ្រីស្ត។ …

លោកអូលីវិយេ៖ យើងជាគ្រីស្ត​ត្រូវយកគំរូតាមព្រះនាងម៉ារី Read More »

Subscribe to our newsletter

Don't miss new updates on your email