បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​ មិនមែន​បិទគ្រប់យ៉ាង តែ​គឺ«​ត្រូវ​​បើកចិត្ដគំនិតរបស់យើងឆ្ពោះទៅព្រះជាម្ចាស់ ឲ្យយើង​ស្រឡាញ់​ព្រះជាម្ចាស់​ថែមទៀត។» លោក​បន្ថែមថា បើកចិត្តគំនិត​របស់​យើង​ចំពោះ​បងប្អូន​ឯទតៗជាគ្រីស្តបរិស័ទ​ ឲ្យ​ព្រះសហគមន៍​របស់​យើង​ក្លាយជា​មហាគ្រួសារ​របស់​ព្រះជាម្ចាស់​ពិតមែន។ ឲ្យ​យើង​ចេះ​បង្កើត​ព្រះសហគមន៍​មួយ​ដែល​ចេះ​ស្រឡាញ់​គ្នាទៅវិញ​មក អស់​ពី​កម្លាំងកាយ​កម្លាំង​ចិត្ត និងអស់​ពី​ជំនឿ។ ម្យ៉ាងទៀត​ យើង​បើក​ចិត្ត​គំនិត​របស់យើង​ទំលំទូលាយចំពោះ​សង្គម និង​ចំពោះ​បងប្អូន​ឯទៀតៗ ដែលយើង​មាន​នៅ​ក្នុង​តំបន់​អ្នកលឿងនេះ​ ដើម្បីឲ្យជីវិតនិង​សេចក្តីស្រឡាញ់​​ដែលយើង​បាន​ទទួល​ពីព្រះជាម្ចាស់ បាន​ទៅដល់​បងប្អូន​ឯទៀតៗដែលមិន​ទាន់​ស្គាល់អំណរសប្បាយ​ដ៏ពេញ​លក្ខណៈដែលយើង​បាន​ទទួលពីព្រះយេស៊ូគ្រីស្ត​ជាអម្ចាស់។ លោក​អភិបាល​បញ្ជាក់។ លោកអភិបាល​​បាន​រំលឹក​ថា ធម្មវិន័យដែល​សំខាន់ជាងគេ គឺព្រះជាម្ចាស់ស្រលាញ់យើង ដែល​ណែនាំឲ្យជីវិតរបស់យើងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ជានិច្ចដើម្បីបង្កើតផល។ ​លោក​អភិបាល​អូលីវីយ៉េ បន្តថា ព្រះសហគមន៍អ្នកលឿងនេះ ជាព្រះសហគមន៍ដែលបានទទួលសក្ខីកម្ម​ពីមរណ​សាក្សី មានលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង និង​បងប្រុស​ដាមីយ៉ាំង …

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី Read More »