Month: March 2024

យុវជនកាតូលិកភូមិភាគភ្នំពេញធ្វើធម្មយាត្រារិះគិតអំពីជំនឿ

យុវប្រមាណជិត២៤០ នាក់មកពីព្រះសហគមន៍កាតូលិកនានា​ទាំង៧​ខេត្តក្រុងក្នុងភូមិភាគភ្នំពេញ បានជួបជុំគ្នា ក្នុងធម្មយាត្រា​រយៈពេលបីថ្ងៃ​ ដែល​ដំណើរនេះ​​ចាប់​ផ្តើម​នៅព្រះសហគមន៍កាតូលិកត្រែងត្រយឹង ហើយបន្តធ្វើដំណើរធម្មយាត្រាទៅឧទ្យានជាតិ​ព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីថ្ងៃទី១-៣ ខែមីនាឆ្នាំ២០២៤។ លោក ស៊ាន់ សារឿនប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ មានប្រធានបទ «សូមអញ្ជើញមក អ្នកនឹងឃើញ» ដើម្បី​ជួយ​យុវជន​​រួមដំណើរជាមួយព្រះយេស៊ូ ក៏ដូចជាទទួលបទពិសោធ​ថ្មី តាមរយៈដំណើរ​ជួបជាមួយមិត្តថ្មី និងស្តាប់ការអប់រំរបស់លោកអភិបាលអូលីវីយ៉េ ដើម្បីទទួលកំលាំងថ្មី បន្តជីវិត​ប្រចាំ​ថ្ងៃ​រស់នៅក្នុង​​ជំនឿរបស់ខ្លួន។ លោកក៏បានលើកទឹកចិត្តយុវជនដែលបានចូលរួម ឲ្យបន្ត​បេសកកម្ម​បម្រើ​បងប្អូន បម្រើព្រះសហគមន៍តាមកន្លែងរបស់ខ្លួនរស់នៅ បន្តធ្វើគំរូ​ដោយសក្ខីភាព​អំពីជំនឿ​នៅ​កន្លែង​ធ្វើការ និងរស់នៅដោយចេះចែករំលែកជាមួយបងប្អូនឯទៀតៗ ជាពិសេសអ្នកដែលសង្គមបោះបង់ចោល។ ក្នុងដំណើរធម្មយាត្រា​នេះ យុវជន​រួមជាមួយលោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា បានធ្វើដំណើរ​ថ្មើរ​ជើង ចម្ងាយ​ប្រមាណ​១២ គីឡូម៉ែត្រ ឡើងទៅលើភ្នំគីរីរម្យ។ អ្នកចូលរួមទាំងអស់បានទទួលការណែនាំ​អប់រំ​ពី លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានពីរដំណាក់កាល។ ក្នុងដំណាក់ទី១ មុនចេញដំណើរដោយថ្មើរជើង លោកអភិបាលបានណែនាំឲ្យយុវជន ដែលបានទទួលជំហានទី១រួចហើយ ក៏ដូចជា គ្រីស្តបរិស័ទ ឲ្យនឹកឃើញឡើងវិញនៅថ្ងៃដំបូង ដែលម្នាក់ៗបានធ្វើដំណើរ​ជាមួយ​​ព្រះយេស៊ូ។ …

យុវជនកាតូលិកភូមិភាគភ្នំពេញធ្វើធម្មយាត្រារិះគិតអំពីជំនឿ Read More »

សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024

សិស្ស​នៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ បាន​ប្រឡងជាប់ និង​ទទួលបាន​មេដាយ​ក្នុង​ការ​ប្រ​ឡង Math Kangaroo 2024 ក្នុង​ចំណោម៥តំបន់  (ព្រះសីហនុ កំពង់ចាម បាត់ដំបង សៀមរាប រាជធា​នី​ភ្នំ​ពេញ) ដែល​បាន​ប្រព្រឹត្តឡើងកាលពីថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៤ ដែលមានសិស្សចូលរួមសរុបប្រមាណ ជាង ៣០០០ នាក់។ ​លោក ប៉ិច វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានប្រាប់ឱ្យដឹងថា​ លោកពិតជាសប្បាយយ៉ាងខ្លាំង​ នៅពេលដែលលោកទទួលបានព័ត៌មានថា សិស្សសាលាសន្តហ្រ្វង់ស្វ័ររបស់លោក​ចំនួន៤នាក់ទទួល​បានមេដាយ ក្នុងការប្រឡង Math Kangaroo 2024នេះ។ ក្នុង​នោះមាន​សិស្សម្នាក់ទទួលបានមេដាយមាស១ មេដាយសំរិទ្ធ១ និង​មេដាយប្រាក់ចំនួន២​។ លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំមានអារម្មណ៍រីករាយ និងគិតថាលទ្ធផលនេះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង​ដឹកនាំ បង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងកិច្ចសហការពីអ្នកអាណាព្យាបាលរបស់សិស្ស»។ លោកបានបន្តថា ជាពិសេសការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់សិស្ស ក្រោមការជួយឧ​បត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារពីសំណាក់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រហសហគមន៍កាតូលិក​ភូមិភាគភ្នំពេញេដែលជាស្ថា​បនិករបស់សាលានេះ​។ ទន្ទឹមនឹងនេះដែរ លោក ប៉ិច …

សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024 Read More »

Subscribe to our newsletter

Don't miss new updates on your email