March 2020

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងធ្វើជាធម្មតាដោយមានលោកបូជាចារ្យពីព្រះសហគមន៍ភូមិភាគទាំងបី ព្រមទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទមួយចំនួន រួមជាមួយការិយាល័យព្រះសហគមន៍ ដែលទទួលខុសត្រូវ នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះចូលរួម ។ រីឯបុណ្យខួប៣០ឆ្នាំ នៃការកកើតឡើងនៃព្រះសហគមន៍ភូមិភាគភ្នំពេញ១៩៩០-២០២០ និងខួបលើកទី១០ ឆ្នាំនៃការតែងតាំងលោកអូលីវីយ៉េ ជាអភិបាលត្រូវបានផ្លាស់ប្តូរពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០វិញ។ ចំណែកពិធីបុណ្យតែងតាំងឧបដ្ឋាក នឹងប្រារព្ធនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ ចំពោះការជួបជុំនានាសម្រាប់ក្រុមការិយាល័យកុមារជំទង់និងយុវជនរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញត្រូវលើកពេលរហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ហើយការប្រកួតពាន់រង្វាន់លោកអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ក៏ត្រូវលើកពេលដែរ។ ម្យ៉ាងវិញទៀត សមាគមនៃមហាវិទ្យាល័យនិងសាកលវិទ្យាល័យ […]

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន Read More »

សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ

វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។ រីឯលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានមានប្រសាសន៍បង្ហាញអំពីសកម្មភាពនានាដែលអង្គការការីតាសបានចូលរួមលើកស្ទួយអោយមានបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍។លោករតនាសង្ឃឹមថាសិក្ខាកាមនឹងជួយធ្វើអោយសង្គមរបស់យើងទៅជាសង្គមគំរូដើម្បីឲ្យជនពិការដែលគ្មានឱកាស ហើយមានឧបសគ្គ និងកំពុងតែទទួលរងនូវការរើសអើងអាចចូលរួមនៅក្នុងសង្គមនិងបានផលឬនឹងទទួលប្រយោជន៍ពីសង្គមដូចមនុស្សដែលមានកាយសម្បទាធម្មតាដែរ។ នៅក្នុងអង្គសិក្ខាសាលានាថ្ងៃទី ១ អង្គសិក្ខាសាលាបានផ្ដោតទៅលើវិស័យក៏ដូចជាស្ថាប័ន ៥ ដូចជា: វិស័យអប់រំ សាសនា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលាព្រឹកថ្ងៃនេះ មានវាគ្មិនចំនួន២រូបដែលបកស្រាយអំពីអត្ថន័យនៃបរិយាបន្ន និងបរិយាបន្នសង្គមគឺ លោក ចេក ចាន់នី ប្រធានស្ដីទីសមាហរណកម្មជនពិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បកស្រាយពីគោលនយោបាយរបស់រាជរដ្ឋាកម្ពុជា និងអ្នកស្រី ងួន សុភក្ត្រកន្និការ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បកស្រាយអំពីបរិយាបន្នសង្គមនៅក្នុងវិស័យអប់រំកម្រិតឧត្ដមសិក្សា។ ក្នុងពេលរសៀលមានប្រជុំចែកក្រុមដើម្បីពិភាក្សាទៅលើវិស័ទាំង៥ខាងលើនេះផងដែរ៕ ដោយដាលីស

សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ Read More »

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​ នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។ ​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ ទ្រព្យ​សម្បត្តិ​ និង​សុខភាព។​ លោក​បញ្ជាក់​ទៀត​ថា ប្រធាន​បទ​នេះ​សំខាន់​ ព្រោះ​យុវជន​ត្រូវ​ទទួល​ការ​អប់រំ​ ត្រូវ​មាន​ចំណេះ​ដឹង​ស្គាល់​ពី​ស្ថានភាព ព្រះសហគមន៍ និង​សង្គមដែល​កំពុង​តែ​រស់​នៅ​ ក៏​ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ដែល​គេ​ត្រូ​វ​តែ​មាន ព្រោះ​នេះ​ជា​ការ​យល់​ដឹង​មួយ​ជួយ​ឲ្យ​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍខ្លួន​ទៅ​ថ្ងៃ​អនាគត។ ​លោក​ស៊ាន់ សារឿន បាន​​បន្ថែម​ថា អង្គ​សិក្ខាសាលា​ក៏​​ណែនាំឲ្យ​សិក្ខាកាម​​យល់​ពី​​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ឱ្យ​​ចេះ​ប្រើ​ដោយ​មាន​អត្ថ​ប្រយោជន៍​និង​ត្រឹមត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។ បាន​បានថ្លែងថា៖​ «ខ្ញុំសង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃមក​នេះ អ្នកចូល​រួមនឹង​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធកាន់​តែ​ច្បាស់​ថែមទៀត​​នូវ​អ្វី​ដែល​គេ​គួរ និង​មិនគួរ​ធ្វើ​ និង​អ្វី​ដែល​ជាអាទិភាពនៅ​ក្នុង​ជីវិត​។ ត្រូវ​ចេះ​រៀប​ចំចិត្ត​គំនិត​ និងការរស់នៅសម​​ស្របជា​សាវ័ក​របស់ព្រះយេស៊ូ​​​​ដែល​ជាគំរូ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ»។ លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​អ្នក​ចូល​រួម​​ចេះ​ថែរក្សាសុខភាព​ ​​ប្រុងប្រយ័ត្ន និង​កុំ​ភ័យ​ខ្លាច​ជ្រុលពី​មេរោគកូវីដ១៩ ដោយ​ចេះជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រាទុក្ខលំបាកដោយ​មានជំនឿរឹងមាំ​និង​ការ​ទទួលខុសត្រូវ។​ កញ្ញា​

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ Read More »

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ

បេក្ខជន​ បេក្ខនារី ចំនួន​៧០​រូប​មក​ពី៩​មណ្ឌល​សកម្មភាព​នៃ​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចម្លង​ខាងមុខនេះ។ ពិធី​នេះបាន​ប្រារព្ធឡើង​​​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​ ក្រោម​អធិបតី​ភាព​​លោក​អភិបាល​អូលី​វីយេ តំណាង​ព្រះសហគមន៍​ភ្នំពេញទាំងមូល កាល​ពី​​ថ្ងៃទី​១ ខែមីនា ២០២០។​​ តំណាងព្រះសហគមន៍ បាន​ផ្ដល់​សាក្ខីភាព​​អំពី​បេក្ខជន​ទាំងនេះ​​បាន​​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ​មេត្តា​ការុណា​របស់​ព្រះជាម្ចាស់​ និងសហគមន៍​គ្រីស្ត​បរិស័ទ​គាំ​ទ្រ​ពួក​គាត់​​ដោយ​ពាក្យ​អធិដ្ឋាន ព្រម​ទាំង​ដាស់​តឿន​ឲ្យ​គេ​ខិត​ខំ​រស់​នៅ​តាម​ដំណឹង​ល្អ​។ ​​ស្នើ​ដល់​លោក​អភិបាល​​​​​​​​ តាមរយៈ​សំណើ​របស់​បេក្ខជន ដើម្បី​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ដោយ​ផ្អែក​លើ​ជំនឿ​របស់ពួក​គេ។​ នៅក្នុងពិធី លោក​អភិបាល​បាន​សួរ​ទៅ​កាន់​តំណាង​ព្រះសហគមន៍​ដែល​មាន​លោក​បូជាចារ្យ បងធម៌ និង​គ្រូ​អប់រំ​ជំនឿ​ដើម្បី​បញ្ជាក់​អំពីជំនឿ​​របស់​បេក្ខភាព​ជំហាន​​​ទី២ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ ​និង​ក្រោយ​មកតំណាង​ព្រះសហគមន៍​​បាន​ប្រកាស​ហៅ​ឈ្មោះ​អ្នក​ទាំង​នោះ​តាមព្រះសហគមន៍​នីមួយៗ​​ ដើម្បី​ទទួល​ប្រេង​ផ្ដល់​កម្លាំង​នៃជំនឿ​ពី​លោក​អភិបាល​ និង​ទទួល​កន្សែងពណ៌ស្វាយដែល​ជាសញ្ញាបញ្ជាក់ពីការ​កែប្រែចិត្ត​គំនិត​ថ្មី​ពី​បងធម៌ រួច​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជីរ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។​ នៅក្នុង​ធម្មទេសនា​លោកអភិបាល​អូលីវី​យេ​ បាន​រំឭក​ដល់​បេក្ខជន​ និង​គ្រីស្ត​បរិស័ទ​​ទាំងអស់​ឲ្យ​ស្ដាប់ព្រះបន្ទូល រស់នៅ​តាម​ព្រះបន្ទូល រស់​នៅ​ជា​បងប្អូន​ក្នុង​ព្រះសហគមន៍​ និងអធិដ្ឋាន។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពិភព​លោក​នេះ​មាន​ការល្បួង​ជា ច្រើន   សូ​ម្បី​​ព្រះយេស៊ូក៏​មារមកល្បួងដែរ។ លោក​មាន​ប្រសាសន៍​ដោយ​លើក​បញ្ហា៣​មកបញ្ជាក់ គឺ​​ការល្បួង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លោភលន់​ បញ្ហាទី២ ​​​ព្រះយេស៊ូ​ ទទួល​ការ​ល្បួង​​ឲ្យ​ទទួល​អំណាច​ និងបញ្ហាចុងក្រោយ​គឺ មារ​នាំព្រះយេស៊ូថ្វាយ​បង្គំ​ទ្រព្យ​សម្បត្តិ តែ​ព្រះយេស៊ូ​បដិសេធ រីឯ​យើង​សូម​​ឲ្យ​យើង​​​​គោរព​ប្រណិប័តន៍​​ព្រះជាម្ចាស់​ដូចព្រះយេស៊ូ​បានណែនាំ។​ បេក្ខជន សិលា ចាន់ ម៉ានុត បាន​និយាយថា ជំហានទី២នេះ​ពិតជាសប្បាយ​ចិត្ត​ខ្លាំង​ដោយ​ជិត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​។ លោក​ម៉ានុត​បាន​ថ្លែង​ថា៖

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ Read More »

លោកអភិបាលចេញសេចក្តីជូនដំណឹងអំពីវិធានការពារជំងឺកូវីដ១៩

ស្របពេលដែលព្រះសហគមន៍នានាក្នុងពិភពលោកកំពុងរឹតត្បិតការជួបជុំនានា ជាពិសេសគ្មានពិធីអភិបូជានៅតាមព្រះវិហារមួយចំនួន លោកអភិបាល អូលីវីយេជ្មីតអីស្ល៊ែរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការត្រៀមបង្ការចំពោះមរោគកូរ៉ូណា ឬកូវីដ១៩ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នូវគោលការណ៍មួយចំនួនដល់គ្រីស្តបរិស័ទ ដោយរួមមានអំពីកិច្ចប្រណិប័តន៍ និងវិធានអនាម័យនានា។ ប្រភពដដែលបានឲ្យដឹងថា ពេលអភិបូជា អធិដ្ឋាន ប្រជុំ ឬពេលជួបជុំផ្សេងៗ សូមគ្រីស្តបរិស័ទធ្វើគាវរកិច្ចតាមប្រពៃណីខ្មែរដោយជៀសវាងប៉ះពាល់ផ្ទាល់។ សូមលាងសម្អាតដៃមុនពេលចូលរួមពិធីបុណ្យអភិបូជា និង ទទួលព្រះកាយដ៏វិសុទ្ធនៅក្នុងដៃរបស់បងប្អូន។ ជាមួយគ្នានេះ លោកអភិបាលបានហាមមិនឲ្យគ្រីស្តបរិស័ទ ថើបចិញ្ជៀនរបស់លោកទៀតឡើយ។ តាមប្រពៃណីនិងទម្លាប់របស់គ្រីស្តបរិស័ទកាតូលិក ការថើបចិញ្ចៀនរបស់លោកអភិបាល គឺដើម្បីទទួលព្រះពរ។ ក្នុងសារដដែលនោះ លោកអភិបាលបាន សូមឲ្យគ្រីស្តបរិស័ទអធិដ្ឋានសម្រាប់ប្រជាជនដែលទទួលរងគ្រោះដោយសារវីរុសកូរ៉ូណានេះ ហើយសូមឲ្យគ្រីស្តបរិស័ទមានជំនឿរឹងមាំ មានសេចក្តីស្រឡាញ់ និងមានសង្ឃឹមជានិច្ច។ ជំងឺរលាកសួតប្រភេទថ្មី ឬកូវីដ១៩ ត្រូវបានរីករាលដាលនៅស្ទើរទូទាំងពិភពលោក រហូតមកដល់ថ្ងៃនេះមាន៦៨ប្រទេសដូចជា ភាគខាងជើងអ៊ីតាលី អាមរិក សង្ហបុរី ថៃ ចិន អ៊ីរ៉ង់ និងតំបន់អាហ្វ្រិកផងដែរ ដែលមានអ្នកស្លាប់បន្តកើនឡើងដល់ចំនួន៣០៥៨ អ្នកផ្ទុកជំងឺមាន៨៩២១៩នាក់ អ្នកជាសះស្បើយ មានចំនួន៤៥២០៥នាក់ និងអ្នកកំពុងឈឺធ្ងន់៧៣៧៥នាក់៕

លោកអភិបាលចេញសេចក្តីជូនដំណឹងអំពីវិធានការពារជំងឺកូវីដ១៩ Read More »

Subscribe to our newsletter

Don't miss new updates on your email