លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានទូលថ្វាយសម្តេចថា ថ្មីៗនេះ សម្តេចប៉ាប ឡេអូ ១៤ (Leo XIV) បានជ្រើសតាំងកូនខ្មែរមួយរូបជាអភិបាលឧបត្ថម្ភកៈ ដែលនឹងអាចបន្តភារកិច្ចជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅពេលលោកចូលនិវត្តន៍។ លោកអភិបាលអូលីវីយ៉េក៏បានរំលឹកពីប្រវត្តិសាស្ត្រសំខាន់ថា ព្រឹត្តិការណ៍នេះកើតឡើង ៥០ ឆ្នាំបន្ទាប់ពីសម្តេចប៉ាបបានតែងតាំង លោកយ៉ូសែប ឆ្មារ សាឡាស់ ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ តែប៉ុន្មានថ្ងៃមុនរបបខ្មែរក្រហមកាន់កាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ គួរឲ្យសោកស្តាយ លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ […]

លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ Read More »