អភិបូជាទិវាគ្រួសារសម្រាប់មណ្ឌលសកម្មភាពតាកែវ នៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ អត្ថបទទី១៖ សាម៉ូអែល ទី២ ៥,១-៣ទូលបង្គំទាំងអស់គ្នាក៏ជាសាច់សាលោហិតរបស់ព្រះករុណា។ ២សម ៥,១អត្ថបទទី១៖ កូឡូស ១,១២-២០ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ។ កូឡ ១,១៨ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? លក ២៣,៤០ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃពិសេសបំផុតសម្រាប់ព្រះសហគមន៍នៅក្នុងពិភពលោក ដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃផែនដី។ ថ្ងៃនេះ ជាថ្ងៃពិសេសបំផុតដែរសម្រាប់យើងដែលជាគ្រីស្តបរិស័ទ នៅក្នុងមណ្ឌលសកម្មភាពតាកែវ។ យើងប្រមូលបងប្អូនទាំងអស់ ជាគ្រួសារ ជាគ្រីស្តបរិស័ទ ដើម្បីលើកតម្កើងទាំងព្រះយេស៊ូ ទាំងគ្រួសារដ៏វិសុទ្ធ ដើម្បីទទួលកម្លាំងថ្មីសម្រាប់ជីវិតរបស់យើង ដែលជាគ្រីស្តបរិស័ទកំពុងធ្វើដំណើរនៅលើផែនដីនេះ។ អំបាញ់មិញ នៅពេលខ្ញុំដើរខ្ញុំឃើញគ្រួសាររបស់យើងមានគ្រប់លក្ខខណ្ឌ មានប្ដីប្រពន្ធមានកូន មានគ្រួសារខ្លះមេម៉ាយ។ បងប្អូនជាទីស្រឡាញ់ អ្វីដែលសំខាន់ថ្ងៃនេះគឺឲ្យយើងយល់ថា យើងជាគ្រួសារនៅក្នុងជីវិតរបស់យើងផ្ទាល់។ មានន័យថា យើងមានប្ដី យើងមានប្រពន្ធ យើងមានកូន មានខ្លះពិតមែនយើងជាមេម៉ាយ មានខ្លះយើងបែកគ្នា មានខ្លះមានទុក្ខលំបាក មានខ្លះមានអំណរសប្បាយ មានខ្លះកំពុងគិតអំពីអនាគត ជាពិសេសសម្រាប់មេៗកាយរិទ្ធិ កំពុងគិតអំពីអនាគត តើយើងបង្កើតគ្រួសារយ៉ាងដូចម្ដេច? អ្វីដែលយើងត្រូវការនឹកឃើញ …
ស្រឡាញ់ដើម្បីឆ្លងគ្រប់ទុក្ខលំបាក Read More »