សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ វិទ្យាស្ថានសន្តប៉ូល ដឹកនាំដោយ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន រួមជាមួយ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដឹកនាំដោយ លោក យុន សំអាត នាយកវិទ្យាល័យ បានរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ។ គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិតអំពីកម្មវិធីសិក្សាដ៏សម្បូរបែប និងឱកាសអាហារូបករណ៍ជាច្រើន ដែលផ្តល់ជូនដោយស្ថាប័នអប់រំទាំងពីរ ដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកត្រាំកក់។ អង្គពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំស្រុកត្រាំកក់ លោកគ្រូអ្នកគ្រូនាយកសាលាវិទ្យាល័យទាំង ៧ លោកមេឃុំ និងក្រុមប្រឹក្សាឃុំទាំង ១៥ ក្នុងស្រុកត្រាំកក់។ ក្នុងឱកាសនោះ បណ្ឌិត ផុន សុផល និងលោក យុន សំអាត បានធ្វើបទបង្ហាញអំពីជំនាញសិក្សាដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចជាគុណភាពអប់រំដែលផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីត្រៀមខ្លួនសិស្សនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល។ លើសពីនេះ បណ្ឌិត ផុន […]
សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់ Read More »


