Month: December 2020

ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម

ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ប្រាព្ធ​ពិធី​បុណ្យ​អប​អរ​សាទរ​រាត្រី​បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​ ​តាម​រយៈ​បណ្ដាញ​សង្គម ដើម្បី​ចូល​រួម​ការពារ​ការរីករាល​ដាលជំងឺ​កូវីដ​១៩ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​​​​​ផ្សាយ​ផ្ទាល់ចេញ​ពី​ព្រះ​វិហារ​សន្តី​ម៉ារីញញឹម​(ចំការ​ទៀង​) ដោយគេហទំព័រ​ផ្លូវការណ៍​​នៃការិយាល័យ​ផ្សព្វផ្សាយ​ព្រះសហគមន៍​កាតូលិក នា​រាត្រី​ថ្ងៃ​ទៅ​២៤ ធ្នូ ២០២០ ក្រោម​អធិបតី អភិបាលព្រះសហគមន៍​កាតូលិក អូលីវីយ៉េ ជ្មីត​ហស្ល៊ែរ។ លោក​អភិបាល​អូលីវី​យេ មាន​ប្រសាសន៍ជូន​ពរ​ដល់​គ្រីស្ត​បរិស័ទ និង​អស់​លោក​ដេល​មាន​បន្ទុក​ដឹកនាំ​ព្រះសហគមន៍​ទាំងអស់​​​នៅ​ក្នុង​ឱកាស​រាត្រី​ដ៏​សុខសាន្ត​នេះ សូម​មាន​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម​ ដោយសារ​ព្រះសង្គ្រោះ​ប្រសូត។ លោក​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ប្លែក​ មិន​ថា​នៅ​ព្រះសហគមន៍​ប្រទេស​កម្ពុជា​ទេ គឺព្រះសហគមន៍​​នៅ​ទូ​ទាំង​ពិភព​លោកទាំង​មូល បាន​ចូល​នៅក្នុង​ភាព​ងងឹត​ដោយ​សារ​កូវីដ​១៩ និង​រាត្រី​ដ៏​សុខ​សាន្ត​នេះ​ ជារាត្រី​ដែល​យើង​ទទួល​ពន្លឺ ដែល​ជា​សេចក្ដី​សង្ឃឹម​មួយ​យ៉ាង​ប្លែក​។ លោក​អភិបាល​បន្ត​ទៀត​ថា ដោយសារ​កូវីដ​១៩ យើង​តែង​តែ​បិទ​ព្រំ​ដែន បិទ​សកម្មភាព​នានា បិទ​សាលា​​ និង​សព្វថ្ងៃ​​យើង​មិន​អាច​ប្រជុំ​លើស​ពី​២០​នាក់ ដែល​នាំ​ឱ្យ​យើង​ចែក​រំ​លែក​​អំណរ​សប្បាយ​ជាមួយ​បងប្អូន​យ៉ាង​ច្រើន​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ​តាម​រយៈ​ការ​ផ្សាយ​របស់​ការិយាល័យ​ផ្សព្វ​ផ្សាយ​របស់​ព្រះសហគមន៍​កាតូលិក​។​ នៅ​ក្នុងធម្មទេសនា លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​កូវីដ​១៩​នេះ នាំ​ឱ្យ​​យើង​អាច​មើល​ឃើញ​ភាព​ទន់​ខ្សោយ​នៃ​ពិភព​លោក​ នាំ​ឱ្យ​យើង​ឃើញ​ពី​តម្រូវ​ការជាក់​ស្ដែង និង​មាន​ភាតរភាព​រវាង​គ្នានិង​គ្នា។​ លោក​បន្ត​ថា យើង​រស់​នៅ​ក្នុង​ស្ថាន​ភាព​សង្ស័យ​ និង​វិបត្តិ​ដែល​យើង​ជួប​សព្វ​ថ្ងៃ​នេះ​នាំ​ឱ្យ​យើង​រីក​ចម្រើន អាច​ចាក់គ្រឹះ​នៅក្នុង​សេចក្ដី​សង្ឃឹម​ ដោយ​ដឹង​ថា ព្រះជាម្ចាស់​គង់​នៅ​។ ក្នុង​ឱកាស​នេះ​ផង​ដែរ​ លោកអភិ​បាល​ក៏​បាន​ស្នើដល់​បងប្អូន​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ ទោះ​បី​យើង​មិន​អាច​ចែក​រំលែក​អំណរ​សប្បាយ​ និង​សេចក្ដី​សុខដូច​រាល់​ឆ្នាំ​ ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង …

ព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធបុណ្យ ព្រះយេស៊ូ ប្រសូតតាមបណ្ដាញសង្គម Read More »

លោកអភិបាលអូលីវីយេ ជំរុញឱ្យបូជាចារ្យភូមិភាគភ្នំពេញប្រកាសដំណឹងល្អចូលក្នុងវប្បធម៌

“ប្រសិនបើដំណឹងល្អមិនចូលក្នុងវប្បធម៌ទេ នោះអ្វីៗដែលយើងប្រកាសមិនចូល​ទៅក្នុងចិត្ត​របស់មនុស្សទេ។ ការប្រកាសដំណឹងល្អអាចជោគជ័យលុះត្រាតែ មនុស្សដែលជាសមាជិក​នៅក្នុងសង្គម​ឬសហគមន៍ ទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិត និងណែនាំឱ្យ​ព្រះបន្ទូល​នេះមាន​ផលផ្លែ​នៅក្នុងជីវិតឬបស់ពួកគាត់ដែរ”។ លោកអភិបាល​មានប្រសាសន៍ដូច្នេះ​នៅក្នុងអង្គប្រជុំបូជាចារ្យ​ភូមិភាគភ្នំពេញ នារសៀលថ្ងៃទី១៧ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៅភ្នំពេញថ្មី។ លោកអូលីវីយេ បានក្រើនរំឭកអស់លោកបូជាចារ្យ ឱ្យមើលពីរបៀបដែលសម្ដេចប៉ាបប៉ូលទី១៦ សរសេរ​អំពីការប្រកាសដំណឹងល្អ គឺត្រូវប្រកាសដោយគុណធម៌ សីលធម៌ ប្រកាសដោយចូលទៅក្នុងការរស់នៅ គឺចូលទៅក្នុងវប្បធម៌ និងអរិយធម៌តាមតំបន់នីមួយៗ។ លោកអភិបាលបញ្ជាក់ទៀតថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូល​របស់ព្រះជាម្ចាស់បង្ហាញពីអ្វីដែលអស្ចារ្យនៅក្នុងវប្បធម៌នីមួយៗ ដែលអាចទៅជាប្រភពនៃជីវិតថ្មីផង និងជាគំរូសម្រាប់ជីវិតមនុស្សលោកផង ដោយដឹងថាដំណឹងល្អចូលទៅក្នុងសង្គមមនុស្ស។ លោកបន្ថែមថា នៅពេលយើងប្រកាសដំណឹងល្អនៅក្នុងវប្បធម៌មួយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់​បង្ហាញ​អំពីភាពអស្ចារ្យ និងសេចក្ដីពិត ព្រមទាំងតម្លៃដែលវប្បធម៌នីមួយៗមាន និងជារបៀបថ្មី​ដែល​ព្រះបន្ទូល​បង្ហាញខ្លួន។ ទាក់ទងទៅនឹងការប្រកាសដំណឹងល្អនៅក្នុងវប្បធម៌នេះដែរ លោកអភិបាលអូលីវីយេ លើកទឹកចិត្តដល់​ក្រុមសាសនទូតទាំងអស់ឱ្យប្រកាសដំណឹងល្អចូលក្នុងវប្បធម៌ខ្មែរ ដោយមិនត្រឹមតែរៀន​ភាសាខ្មែរប៉ុណ្ណឹងទេ ប៉ុន្តែចូលទៅគ្រប់ទំនាក់ទំនង គ្រប់សកម្មភាព ដោយធ្វើដំណើរនៅក្នុងពន្លឺជានិច្ច៕

Subscribe to our newsletter

Don't miss new updates on your email