June 2025

ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ — ព្រះសហគមន៍កាតូលិកនៅកម្ពុជាកំពុងទទួលដំណឹងដ៏រីករាយ និងជាប្រវត្តិសាស្ត្រមួយទៀត គឺសម្តេចប៉ាប លេអូ ទី ១៤ បានតែងតាំង លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើង ៥០ ឆ្នាំ បន្ទាប់ពីការតែងតាំងអភិបាលខ្មែរដំបូងបង្អស់ គឺ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៧៥។ កេរដំណែលអភិបាលខ្មែរដំបូង និងការរស់ឡើងវិញរបស់ព្រះសហគមន៍ នៅខែមេសា ឆ្នាំ ១៩៧៥ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានតែងតាំងជាអភិបាលខ្មែរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ ទោះជាយ៉ាងណា ការតែងតាំងនេះស្របពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហមដ៏ខ្មៅងងឹតបំផុត។ លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ក៏បានក្លាយជាជនរងគ្រោះម្នាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានទទួលមរណភាពនៅឆ្នាំ ១៩៧៧។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ និងសង្គ្រាមស៊ីវិលបានធូរស្បើយ ព្រះសហគមន៍កាតូលិកបានរស់ឡើងវិញជាបណ្តើរៗ។ […]

ព្រះសហគមន៍កាតូលិកកម្ពុជាទទួលបានអភិបាលខ្មែរទីពីរ បន្ទាប់ពី ៥០ ឆ្នាំ Read More »

លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ

រាជធានីភ្នំពេញ៖  ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ  ព្រមទាំងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានសន្តប៉ូល​(Saint Paul Institute – SPI) បានជួបប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន នៅទីស្តីការក្រសួង។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ចំណុចសំខាន់ៗចំនួនបីត្រូវបានលើកយកមកពិភាក្សា៖ ទី១ លោកអភិបាល អូលីវីយ៉េ បានថ្លែងអំណរគុណ និងបង្ហាញសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំពោះការស្ថាបនាផ្លូវបេតុងប្រវែង ១ គីឡូម៉ែត្រ ទល់មុខវិទ្យាស្ថានសន្តប៉ូល។ ការស្ថាបនាផ្លូវនេះ ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងធំធេងដល់ការសម្រួលការធ្វើដំណើរ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ ទី២ លោកអភិបាល អូលីវីយ៉េ ក៏បានធ្វើបទបង្ហាញ និងណែនាំអំពីបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅស្រុកត្រាំកក់ ខេត្តតាកែវ។ បេសកកម្មនេះ គ្របដណ្តប់លើវិស័យចម្រុះជាច្រើន រួមមាន៖ វិស័យអប់រំ ការអភិវឌ្ឍន៍សង្គម មជ្ឈមណ្ឌលសិប្បកម្ម វិស័យសិល្បៈ និងកិច្ចសន្ទនាអន្តរសាសនា។ ការបង្ហាញនេះ

លោកអភិបាលអូលីវីយ៉េ ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ Read More »

លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព

ភ្នំពេញ – លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជំរុញយ៉ាងទទូចដល់គ្រីស្តបរិស័ទទាំងអស់ឲ្យដើរតួនាទីយ៉ាងសកម្មជា “ស្ពាននៃភាតរភាព” និងជា “ទូតនៃសុខសន្តិភាព” នៅក្នុងសង្គម។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសថ្ងៃបុណ្យគោរពព្រះកាយព្រះគ្រីស្ទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន។ លោកអភិបាលបានមានប្រសាសន៍ថា ព្រះជាម្ចាស់ត្រូវការមនុស្សនៅលើផែនដីនេះ ដើម្បីកសាងស្ពាននៃភាតរភាព និងជាទូតនៃសុខសន្តិភាព។ លោកអភិបាល អូលីវីយ៉េ បានពន្យល់ថា ការធ្វើជាស្ពាននៃភាតរភាព គឺថាយើងទាំងអស់គ្នាជាបងប្អូន។ លោកបានសង្កត់ធ្ងន់ថា យើងមិនត្រូវការជីកដីដើម្បីធ្វើត្រង់សេ យើងមិនចាំបាច់រៀបចំព្រំដែន ឬបិទទ្វារដាក់គ្នាទៅវិញទៅមកនោះទេ។ ផ្ទុយទៅវិញ យើងត្រូវរកវិធីដើម្បីនឹកឃើញថាយើងជាបងប្អូន ដោយមិនប្រកាន់សញ្ជាតិ ឬប្រភពដើម។ លោកអភិបាលបានបន្ថែមថា៖ «យើងដឹងថា យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ យើងជាមនុស្សដែលរស់នៅលើផែនដីនេះ យើងមានព្រះបិតាតែមួយ ដែលស្រឡាញ់យើង ដែលបានបង្កើតយើងឲ្យរស់នៅជាក្រុមគ្រួសារ»។ លោកបានលើកឡើងថា បេសកកម្ម និងតួនាទីរបស់គ្រីស្តបរិស័ទ គឺត្រូវបង្កើតភាតរភាពនៅកន្លែងដែលខ្លួនរស់នៅ។ លោកបានរិះគន់ចំពោះទង្វើនិយាយដើម បង្កើតរឿង ឬស្អប់គ្នាទៅវិញទៅមក ដែលមិនបានជួយអ្វីឡើយ។ លោកអភិបាលបានសង្កត់ធ្ងន់ថា ទោះបីជាមានការមើលងាយ ការនិយាយដើម ឬការចង់ធ្វើបាបក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «ស្រឡាញ់ និងស្រឡាញ់ទៀត

លោកអភិបាល អូលីវីយ៉េ ជំរុញឲ្យគ្រីស្តបរិស័ទក្លាយជាស្ពានភាតរភាព និងទូតសុខសន្តិភាព Read More »

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាង​មក​នៅ​ព្រះវិហារ​សន្ត​មីកាអែល​ក្រុង​ព្រះសីហនុ នាថ្ងៃទី​ ​០៨ ខែ​មិថុនា​កន្លងទៅ លោក​អភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រាប់​ដល់គ្រីស្តបរិស័ទ​អំពី​ចំណុច​សំខាន់​បី​ ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី​១. ជាប់ជាមួយព្រះជាម្ចាស់​ក្នុងរបៀបថ្មី លោក​អភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើង​ទៅ​ជា​បុត្រានិង​បុត្រី​របស់​ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួល​ប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និង​ស្ថិត​ក្នុង​អង្គតែមួយជាមួយព្រះអង្គ។ លោក​អភិបាលសង្កត់ធ្ងន់ថា «យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។» ទី២. យើង​ជា​គ្រួសារដ៏ធំបំផុតនៅលើផែនដី និងជា​​ពន្លឺ​ ដើម្បីរម្លឹក​ដល់​បេក្ខជន​ចំនួន​២៣នាក់ ដែលទទួល​អគ្គសញ្ញាលាបថ្ងាស​ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាលអូលីវីយ៉េ បានបញ្ជាក់ថា យើងជាបងប្អូនក្នុងព្រះសហគមន៍ ដែលជាគ្រួសារដ៏ធំបំផុតនិងមានអ្នកជឿជាង ១៤០០ លាននាក់ នៅទូទាំងពិភពលោក។ ហើយ​ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានរួមជា​គ្រួសារមួយ ដែលមានព្រះជាម្ចាស់ជា​ឪពុក និងព្រះយេស៊ូគ្រីស្តជា​បងរបស់​យើង។ គ្រួសារ​តែ​មួយ​ដែលចេះ​សហការនិង​គោរពគ្នាទៅវិញទៅមក តាម​តួនាទី​និង​មុខងារ​រៀងៗខ្លួន។ លោក​អភិបាល​ពន្យល់ទៀតថា «​ក្នុងគ្រួសារយើង​ផ្ទាល់ ត្រូវ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ឲ្យកូន​ស្រឡាញ់​ឪពុកម្តាយ ឲ្យ​ឪពុកម្តាយ​ស្រឡាញ់​កូន​ ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវគ្នា ឲ្យកូនៗ​គោរព​តាយាយ»។ លោក​បន្ត​ថា «ហើយ​ក្នុ​ង​ព្រះសហគមន៍ក៏ដូចគ្នាដែរ ត្រូវ​ចេះ​គោរព​គ្នា​ ជា​មួយ​លោកឪពុក បងស្រី គណៈកម្មការ​ អភិបាល​​ ក្មេងចាស់​ប្រុសស្រី ឲ្យយើង​ចេះ​បង្កើត​សេចក្តីសុខសាន្ត

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម Read More »

ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥

ថ្ងៃនេះ​យើង​បាន​ស្តាប់ព្រះបន្ទូលរបស់​ព្រះយេស៊ូ​យ៉ាង​ពិសេស ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា «សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត»។ នេះ​ជា​ព្រះបន្ទូលរបស់​ព្រះយេស៊ូ​នៅពេលដែល​ព្រះអង្គបង្ហាញខ្លួន​ ក្រោយពេល​មានព្រះជន្មរស់ឡើងវិញ​ក្នុងរយៈពេល​៤០ថ្ងៃ។ ហើយ​គ្រប់ពេល​ដែល​ព្រះអង្គ​បង្ហាញខ្លួន​ ព្រះអង្គ​មិន​ជម្រាបសួរ​ ឬនិយាយសួរ​​សុខទុក្ខ ប៉ុន្តែ​​មាន​បន្ទូលតែ​មួយគត់​គឺ​ «​សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត» ហើយ​ថ្ងៃនេះ ក្រោយនិយាយ​រួច​ហើយ ព្រះយេស៊ូ​ផ្តល់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​ឲ្យយើង​​។ បងប្អូន​ជាទីស្រឡាញ់​នៅពេលនេះ​ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​របស់​យើង​អស់​រយៈ​ពេល​ជាង​៦០ឆ្នាំ។ ទោះបី​រយៈ​ពេល​៦០ឆ្នាំ​នេះ យើង​ជាប់​ជាមួយ​សម័យ​ប៉ុលពត សម័យងងឹត ដែល​គ្រីស្តបរិស័ទ​ជួប​ជុំ​គ្នា​មិន​បាន​ និង​អត់​សូវ​មាន​ប្រវត្តិសាស្ត្រ​របស់​គ្រីស្តបរិស័ទ​របស់​យើង​ក្នុងក្រុងព្រះសីហនុពីឆ្នាំ​១៩៧៥-១៩៩០ តែ​យើង​នៅតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍របស់​យើង​ដែលនៅតែ​បន្ត​​ទោះបី​បាត់​បង់​អ្វីៗទាំងអស់ តែ​យើង​ដឹងថា ព្រះយេស៊ូ​គង់នៅជាមួយយើង។ យើង​បាន​ឃើញ​ជាក់ស្តែង​នៅពេលនេះ នៅពេល​ព្រះយេស៊ូ​យាង​ឡើង​ស្ថានបរមសុខ​ ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា ខ្ញុំ​គង់នៅ​ជាមួយបងប្អូន​រហូតដល់​អវសានកាលនៃ​ពិភពលោក​​។ ថ្ងៃនេះ យើង​គោរព​ថ្ងៃទី​៥០ បន្តពីព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ។​​ ១០ថ្ងៃក្រោយពេល​ព្រះយេស៊ូ​យាងលើងស្ថានបរមសុខ ព្រះអង្គ​បំពេញព្រះបន្ទូលសន្យា​របស់​ព្រះអង្គ​ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដល់​ក្រុម​គ្រីស្តទូត និង​ក្រុម​សាវ័ក​មួយចំនួន​​នៅក្រុងយេរូសាឡឹម ហើយ​បន្ត​អស់​រយៈពេល​ជាង​២០០០ឆ្នាំ​មក​ហើយ​ ដល់​យើង​នៅ​ក្នុង​ថ្ងៃនេះ ដោយដឹងថា យើង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ជា​ពិសេស​ប្អូន​ៗ​២៣នាក់​  ដែល​ទទួល​អគ្គសញ្ញា​លាបថ្ងាសនៅ​ថ្ងៃនេះ។ ម្សិលមិញ​ខ្ញុំ​បាន​សួរ​ក្មេងៗ​និង​ចាស់ៗ​ដែលនឹងទទួល​អគ្គសញ្ញាលាបថ្ងាស តើយើង​ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​​អំពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​យើង​ទទួល​នៅ​ថ្ងៃនេះ នៅ​ពេល​យើង​ទៅរៀន​នៅ​សាលា​ ទៅ​ផ្សារ​​ នៅ​ពេល​នៅ​ជាមួយ​បងប្អូន​ដែលមិន​មែន​ជា​គ្រីស្តបរិស័ទយ៉ាង​ដូចម្តេច​​?​។ តើយើង​ត្រូវ​និយាយ​និង​ពន្យល់​ប្រាប់​ដល់​ពួកគាត់​យ៉ាងដូចម្តេច​ ថា​ថ្ងៃនេះ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ? យើង​បាន​ស្តាប់​ក្នុងអត្ថបទទី២​នៅថ្ងៃនេះ​ សន្តប៉ូលមានប្រសាសន៍​សម្រាប់យើង​ទាំងអស់គ្នា​ ​ដោយ​សារ​ព្រះវិញ្ញាណ​នេះ យើង​បន្លឺសំឡេង​ឡើងថា «អប្បា» ឱព្រះបិតាអើយ! គឺព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្តល់​សក្ខីភាព ឱ្យវិញ្ញាណរបស់យើងដឹងថា

ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥ Read More »

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។ លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។ ​ទី១ លោក​ថា រៀងរាល់ថ្ងៃ​ កាឡូស​ទទួល​ព្រះកាយព្រះគ្រីស្តនិង​នៅក្បែ​ព្រះអង្គ​ដោយ​នមស្កា​ព្រះកាយព្រះគ្រីស្ត​ក្នុង​ពេល​អភិបូជា។ «គាត់តែ​ងនិយាយថា​ ព្រះកាយព្រះគ្រីស្ត​ប្រៀបដូចជា​ផ្លូវល្បឿនលឿន​ដើម្បី​ចូល​ស្ថាន​បរមសុខ» លោកអភិបាល​បញ្ជាក់។ មាន​ប្រសាសន៍ទៅកាន់​គ្រីស្តបរិស័ទ​ជាច្រើន​កុះករ លោកអភិបាល​បន្តថា ទោះ​បី​ជាកាឡូស កើត​​ជំងឺ​មហារីកឈាម គាត់​នៅតែ​មាន​អំណរសប្បាយ​ ដោយ​និយាយថា «ជារៀងរាល់ថ្ងៃ​ខ្ញុំជាប់ជាមួយព្រះយេស៊ូ» ដែល​នេះ​ជា​ចំណុច​មួយទៀត​ដែលគ្រីស្តបរិស័ទ​​រៀន​ពី​យុវជន​រូបនេះ។ លោកគង្វាល​ព្រះសហគមន៍​បន្ថែម​ថា ក្នុងសម័យ​អ៊ីនធឺណេត ឲ្យ​គ្រីស្តបរិស័​ទ​ត្រូវ​ប្រើ​វា​ដើម្បី​ប្រកាសដំណឹងល្អ ដូច​កាឡូស​ដែរ។ លោក​អភិបាល​បញ្ជាក់ «គាត់​មិន​ប្រើ​វា​ដើម្បី​សប្បាយៗ លេង​ហ្គេម ទៅណាទីណីទេ។ គាត់​បាន​យក​អ៊ីនធឺណេត ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​អំពីការអស្ចារ្យ​​នៃព្រះកាយព្រះគ្រីស្ត» ហើយ​ការស្រាវជ្រាវនេះ បាន​នាំ​ឲ្យ​យុវជន​ជាច្រើនទទួល​ព្រះយេស៊ូគ្រីស្ត​ជា​អម្ចាស់​។ ទី២ យុវជន​នេះ​ណែនាំ​ឲ្យយើង​យល់ថា ជីវិត​ជា​សន្ត​បុគ្គល​គឺ​សម្រាប់​មនុស្ស​ទាំងអស់​។ លោកអភិបាល​បញ្ជាក់ «ទោះ​បី​យើង​ជា​កូនក្មេង ជា​យុវជនក៏ដោយ

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស Read More »

Subscribe to our newsletter

Don't miss new updates on your email